Pheakdey
  • កីឡា

    (អង់គ្លេស)៖​ គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United គឺលោក Erik ten Hag បានប្រាប់ឱ្យក្លឹបកុំចំណាយប្រាក់ទិញកីឡាករខ្សែប្រយុទ្ធណាម្នាក់ឱ្យសោះនៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករក្នុងខែមករានេះ។ គ្រូបង្វឹករូបនេះបានបន្តថា បើទោះជាកីឡាករ Cristiano Ronaldo បានចាកចេញពីក្លឹបហើយក៏ដោយ តែក្រុមរបស់លោកមិនត្រូវការខ្សែប្រយុទ្ធកណ្តាលបន្ថែមទៀតនោះទេ។ លោក Erik ten Hag បានលើកឡើងថា Manchester United កំពុងពង្រឹងសមត្ថភាពខ្លួនបានយ៉ាងល្អក្នុងរយៈពេលថ្មីៗនេះ ហើយលោកជឿថាការលេងយ៉ាងស៊ីចង្វាក់គ្នាក្នុងចំណោមកីឡាករទាំងអស់នឹងជួយឱ្យក្លឹបបន្តភាពខ្លាំងរបស់ខ្លួននៅក្នុងការប្រកួតសំខាន់ៗជាច្រើនទៀតផងដែរ។ ដូចនេះហើយការចំណាយប្រាក់ក្នុងការទិញខ្សែប្រយុទ្ធថ្មីដើម្បីជំនួសវត្តមានរបស់ Cristiano Ronaldo​ នៅពេលនេះគឺជាចំណាយដ៏ខ្ជះខ្ជាយបំផុត។ គួរបញ្ជាក់ថា Manchester United បានលេងឈ្នះ ៣ប្រកួតជាប់គ្នានៅក្របខណ្ឌបាល់ទាត់ Premier League ហើយគិតត្រឹមពេលនេះក្រុមបិសាចក្រហមកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ដោយមាន​ ៣២ពិន្ទុ៕ អត្ថបទ៖

    January 3, 2023
  • កីឡា

    អារ៉ាប៊ីសាអូឌីត៖ កីឡាករ Cristiano Ronaldo បានធ្វើដំណើរទៅដល់ទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីតដោយសុវត្ថិភាពហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Sun។ វត្តមានរបស់កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Al Nassr សប្បាយចិត្តយ៉ខ្លាំង ខណៈពួកគេកំពុងរង់ចាំមើលការបញ្ចេញសមត្ថភាពរបស់កីឡាករឆ្នើមរូបនេះនៅលើទីលានយ៉ាងអន្ទះសាជាទីបំផុត។ ប្រភពខាងលើបានបន្តថា កីឡាការ Cristiano Ronaldo បានប្រើប្រាស់យន្តហោះឯកជនមួយគ្រឿមអមដំណើរជាមួយភរិយានិងកូនៗរបស់គាត់សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ ពេលទៅដល់ប្រលានយន្តហោះភ្លាមគេបានប្រទះឃើញថ្នាក់ដឹកនាំរបស់ក្លឹបបាល់ទាត់ Al Nassr បានអញ្ជើញមកទទួលស្វាគមន៍ កីឡាករ Cristiano Ronaldo ខណៈនៅឯកីឡដ្ឋានបាល់ទាត់ឯណោះវិញគឺមានអ្នកគាំទ្ររាប់ពាន់នាក់កំពុងរង់ចាំអបអរនិងស្វាគមន៍វត្តមានរបស់គាត់ផងដែរ។ គួរបញ្ជាក់ថា Cristiano Ronaldo បានចុះកិច្ចសន្យាលេងឲ្យក្លឹបបាល់ទាត់ Al Nassr នៅក្របខណ្ឌលីកកំពូលអារ៉ាប៊ីសាអូឌីតក្នុងរយៈពេល ២ ឆ្នាំកន្លះ ជាមួយនឹងថ្លៃនឿយហត់ចំនួន ១៧៣លានដុល្លារក្នុងមួយរដូវកាល៕

    January 3, 2023
  • កីឡា

    អេស្ប៉ាញ៖ ក្លឹបយក្សនៅអេស្ប៉ាញ Real Madrid ត្រូវបានបណ្តាញសារព័ត៌មាន ESPN រាយការណ៍ថា កំពុងបង្កើនការប្រមាញ់យកកីឡករ Jude Bellingham ឲ្យមកចូលរួមក្នុងក្លឹបបាល់ទាត់របស់ខ្លួននៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករក្នុងខែមករា ឆ្នាំ២០២៣នេះ។ តាមគម្រោងគឺក្លឹបស្តេចសបានត្រៀមបញ្ចប់ថវិកាចំនួន ៨៨លានផោន ( ជាង ១០៦លានដុល្លារអាមេរិក) ដើម្បីនាំយកខ្សែបម្រើកណ្តាលកំពុងឡើងជើងខ្លាំងរូបនេះមកកាន់ទឹកដី Santiago Bernabéu។ ប្រភពខាងលើបានបន្តថា ប្រសិនបើកីឡករ Jude Bellingham អាចផ្ទេរមកលេងឲ្យក្លឹប Real Madrid បានមែននោះគឺរូបអាចនឹងត្រូវដាក់ឲ្យលេងជំនួយតំណែងរបស់គីឡាករ Luka Modric ដែលមានវ័យ ៣៧ឆ្នាំទៅហើយ ឬជំនួយកីឡាករ Toni Kroos​ ដែលកំំពុងមានកំពុងមានវ័យ ៣៣ឆ្នាំ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះកីឡករ Jude Bellingham

    January 2, 2023
  • អន្តរជាតិ

    អង់គ្លេស៖ ប្រធានក្រុមបាល់តោខៀវ Chelsea គឺកីឡាករ Cesar Azpilicueta បានស្រែកប្រាប់ឲ្យក្រុមទាំងមូលត្រូវពង្រឹងសមត្ថភាពឡើងវិញ ដើម្បីអាចរក្សាបានកៅអី Top 4 នៅក្នុងរដូវការនេះ។ ការធ្វើសេចក្តីអំនាវនេះត្រូវបានកីឡាករវ័យ ៣៣ឆ្នាំរូបនេះធ្វើឡើយក្រោយពេលដែលក្រុម Chelsea បានលេងស្មើជាមួយនឹងក្រុម​ Nottingham Forest ក្នុងលទ្ធផល ១ ៈ ១ កាលពីចុងសប្តាហ៍កន្លងនៅនេះ ខណៈពេលស្រែកប្រាប់ក្រុមទាំងមូលនោះគឺបានសង្កេតឃើញ Cesar Azpilicueta ​ស្រែកទាំងមានទឹកភ្នែកហូរទៀតផង។ ជាមួយនឹងលទ្ធស្មើគ្នានេះគឺគិតត្រឹមពេលនេះ Chelsea កំពុងស្ថិតនៅលេខរៀងទី ៨​ នៃតារាងពិន្ទុរបស់ក្របខណ្ឌបាល់ទាត់ Premier League ដោយមានពិន្ទុចំនួន ២៥ប៉ុណ្ណោះ និងមានគម្លាតចំនួន

    January 2, 2023
  • អន្តរជាតិ

    អារ៉ាប៊ីសាអូឌីត៖ ក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Al Nassr រាប់ពាន់នាក់បាននាំស្រែកហៅឈ្មោះរបស់កីឡាករ Cristiano Ronaldo ដើម្បីបង្ហាញពីទឹកចិត្តគាំទ្រនិងការស្វាគមន៍របស់ពួកគេចំពោះវត្តមានរបស់កំពូលកីឡារូបនេះដែលបានសម្រេចចិត្តផ្ទេរមកលេងនៅក្របខណ្ឌបាល់ទាត់របស់ប្រទេសអារ៉ាប៊ីសាអូឌីតគឺក្របខណ្ឌបាល់ទាត់ដែលមានឈ្មោះថា Saudi Pro League។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Sun នៅព្រឹកថ្ងៃចន្ទ ទី១ ខែមករានេះបានបញ្ជាក់ថា​ សកម្មភាពនៃការស្រែកហៅឈ្មោះកីឡាក Cristiano Ronaldo បានកើតឡើងនៅនាទី ទី៧ នៃការប្រកួតរវាងក្លឹបបាល់ទាត់ Al Khaleej លេងទល់នឹងក្លឹប Al Nassr កាលពីយប់មិញនេះ ខណៈនៅក្នុងការបក្រួតនោះគឺក្លឹបបាល់ទាត់ Al Nassr បានទទួលជ័យជំនះលើក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ១ : ០។ គួរបញ្ជាក់ថា Cristiano

    January 2, 2023
  • អន្តរជាតិ

    អេស្ប៉ាញ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអេស្ប៉ាញបានសម្រេចនៅថ្ងៃសុក្រ ទី៣០​ ខែធ្នូនេះថា នឹងតម្រូវឲ្យអ្នកដំណើរមកពីប្រទេសចិនទាំងអស់ត្រូវតែបង្ហាញលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ឬបង្ហាញឯកសារថាបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ពេលធ្វើដំណើរមកដល់ទឹកដីអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times។ គួរបញ្ជាក់ជូនថា អេស្ប៉ាញគឺជាប្រទេសទី ៣ហើយ ដែលបានសម្រេចអនុវត្តវិធានការតឹងរឹងចំពោះអ្នកដំណើរមកពីប្រទេសចិន​ ខណៈកាលពីពេលថ្មីៗនេះសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងទើបតែបានសម្រេចអនុវត្តវិធានការស្រដៀងគ្នានេះផងដែរ។ ប្រភពខាងលើបានបន្តថា ដើម្បីអនុវត្តវិធានការខាងលើនេះឲ្យមានប្រសិទ្ធភាពគឺអាជ្ញាធរអេស្ប៉ាញនឹងដាក់ពង្រាយក្រុមបុគ្គលិកសុខាភិបាលជាច្រើននាក់នៅតាមប្រលានយន្តហោះ ដើម្បីធ្វើការត្រួតពិនិត្យក្រុមអ្នកដំណើរទាំងអស់ដែលបានធ្វើដំណើរចេញមកពីប្រទេសចិន។ គួរបញ្ជាក់ជូនផងដែរថា ហេតុ​ផលដែលប្រទេសជាច្រើនសម្រេចអនុវត្តវិធានការតឹងរឹងចំពោះអ្នកដំណើរមកពីប្រទេសចិននោះក៏ព្រោះថា គេបានទទួលដំណឹងក្រៅផ្លូវការថានៅក្នុងប្រទេសចិនកំពុងមានការរាតត្បាតជំងឺកូវីដ-១៩យ៉ាងខ្លាំង ខណៈនៅពេលនេះអាជ្ញាធរចិនក៏បានសម្រេចលើកលែងការរឹតបន្តឹងប្រទេសថែមទៀត ក្រោយពេលពលរដ្ឋចិនជាច្រើននាក់នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងកងកម្លាំងរបស់អាជ្ញាធរចិន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times  

    December 30, 2022
  • អន្តរជាតិ

    បារាំង៖ ការកំណត់អំពីតួលេខអ្នកស្លាប់ដោយជំងឺកូវីដ-១៩ពិតប្រាកដនៅតែជារឿងដ៏ពិបាកមួយ បើទោះជាជំងឺកាចសាហាវមួយនេះបានរាតត្បាតពេញពិភពលោកអស់រយៈជិត ៣ឆ្នាំហើយក៏ដោយ។ បើយោងតាមរបាយការណ៍ផ្លូវការស្តីពីចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ គិតត្រឹមចុងឆ្នាំ ២០២២នេះគឺមានចំនួន ៦,៦៩ លាននាក់ ខណៈតួលេខអ្នកឆ្លងវិញគឺមានចំនួនជាង ៦៦៤ លាននាក់។ យ៉ាងណាក្តី បើយោងតាមរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃសុក្រ ទី៣០ ខែធ្នូនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ពិតប្រាកដអាចមានចំនួនច្រើនជាងតួលេខផ្លូវការរហូតដល់ ៣,១ ដងឯណោះ ឬបើគិតជាតួលេខអាចមានដល់ខ្ទង់ជាង ២០លាននាក់។ គួរកត់សម្គាល់ថា របាយការណ៍ខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញជាច្រើននៅជុំវិញពិភពលោក​​ ខណៈករណីសិក្សាត្រូវបានធ្វើឡើងនៅក្នុងប្រទេសបារាំង។ នៅក្នុងការសិក្សានេះគឺអ្នកជំនាញបានធ្វើការបូកសរុបចំនួនជនរងគ្រោះដែលបានស្លាប់ជាក់ស្តែងនៅតាមប្រទេសជាច្រើនដែលគេជឿថា បានប្រកាសពីតួលេខមិនពិតប្រាកដនាពេលកន្លងមក៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    December 30, 2022
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានសម្រេចអនុវត្តវិធានការធ្វើតេស្តរកជំងឺកូវីដ-១៩ យ៉ាង​តឹងរឹងបំផុតចំពោះគ្រប់អ្នកដំណើរទាំងអស់មកពីប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូនេះ។ ការសម្រេចអនុវត្តវិធានការនេះត្រូវបានធ្វើឡើងភ្លាមៗក្រោយពេលដែលគេបានទទួលដំណឹងក្រៅផ្លូវការថា ចិនកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩យ៉ាងច្រើនបំផុត ខណៈអាជ្ញាធរចិនព្យាយាមលាក់បាំងតួលេខអ្នកឆ្លងពិតប្រាកដ។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនឹងអនុវត្តវិធានការជា ២ដំណាក់កាល ដោយវិធានការទី ១ នឹងផ្តើមមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ២ខែមករា ឆ្នាំ ២០២៣  ខណៈនៅក្នុងការអនុវត្តវិធានការនេះគឺគ្រប់អ្នកដំណើរមកពីប្រទេសចិនទាំងអស់នឹងតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩ ភ្លាមៗក្រោយពេលបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូង។ ដោយឡែកចំពោះដំណាក់កាលទី ២ វិញដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ៥ ខែមករាតទៅ គឺគ្រប់អ្នកដំណើរមកពីប្រទេសចិនទាំងអស់ត្រូវតែបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ក្នុងរយៈពេល ៤៨ម៉ោងមុនពេលចេញដំណើរសម្រាប់ការធ្វើតេស្តដោយម៉ាស៊ីន PCR និង ២៤ម៉ោងសម្រាប់ការធ្វើតេស្តដោយឧបករណ៍តេស្តរហ័ស៕

    December 30, 2022
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកកំពុងពិចារណាអំពីជម្រើសនៃការអនុវត្តវិធានការដ៏តឹងរឹងមួយដើម្បីទប់ស្កាត់ការនាំចូលមេរោគនៃជំងឺកូវីដ-១៩ ពីក្រៅប្រទេស ដោយអាជ្ញាធរអាមេរិកគ្រោងនឹងធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះកាកសំណល់ទឹកទាំងអស់ដែលមាននៅលើយន្តហោះដឹកអ្នកដំណើរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី៣០ ខែធ្នូនេះបានបញ្ជាក់ថា គម្រោងអនុវត្តវិធានការរបស់អាជ្ញាធរអាមេរិកដូចបានជម្រាបជូនខាងលើនេះគឺបានកើតឡើងក្រោយពេលដែលមានប្រភពក្រៅផ្លូវការជាច្រើនសុទ្ធតែបានអះអាងថា នៅក្នុងប្រទេសចិនកំពុងតែផ្ទុះការរាតត្បាតជំងឺកូវីដ-១៩យ៉ាងខ្លាំង។ គួរបញ្ជាក់ជូនថា បើយោងទៅតាមរបាយការណ៍ផ្លូវការរបស់អាជ្ញាធរចិនបានបង្ហាញថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនមានចំនួនមិនច្រើនគួរឲ្យព្រួយបារម្ភនោះទេ ពោលគឺស្ថិតនៅក្នុងកម្រិតមួយដែលអាជ្ញាធរអាចគ្រប់គ្រងបាន។ យ៉ាងណាក្តី បើយោងតាមក្រុមអ្នកជំនាញជាច្រើនសុទ្ធតែបានអះអាងថា ចិនកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩ យ៉ាងខ្លាំង ពោលគឺចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីអាចមានដល់ខ្ទង់ ២៥០លាននាក់ដោយគិតត្រឹម ២០ថ្ងៃដំបូងនៃខែធ្នូនេះ។ អ្វីដែលធ្វើឲ្យក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងព្រួយបារម្ភអំពីស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនយ៉ាងខ្លាំងនោះ គឺដោយហេតុថា ចិនមានប្រជាពលរដ្ឋច្រើនណាស់ពោលគឺប្រមាណជា ១,៤ពាន់លាននាក់ ហើយភាគច្រើននៃប្រជាពលរដ្ឋទាំងអស់នោះមិនបានទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់តាមការណែនាំនោះទេ៕ អត្ថបទ៖

    December 30, 2022
  • អន្តរជាតិ

    អាមេរិក៖ អាជ្ញាធរសុខាភិបាលអាមេរិកបានសម្រេចអនុវត្តវិធានការធ្វើតេស្តរកជំងឺកូវីដ-១៩​ គ្រប់អ្នកដំណើរទាំងអស់មកពីប្រទេសចិន ពោលគឺអនុវត្តវិធានការតឹងរឹងដូចកាលជំនាន់ផ្ទុះការរាតត្បាតជំងឺកូវីដ-១៩ខ្លាំងនាពេលកន្លងមកអីចឹងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៩ ខែធ្នូនេះបានបញ្ជាក់ថា វិធានការធ្វើតេស្តរកជំងឺកូវីដ-១៩ខាងលើនេះនឹងត្រូវអាជ្ញាធរអាមេរិកផ្តើមអនុវត្តចាប់ពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ ខាងមុននេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ប្រភពខាងលើបានបន្តថា ការសម្រេចអនុវត្តវិធានការរបស់អាជ្ញាធរអាមេរិកនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយពេលដែលគេបានកត់សម្គាល់ថា នៅក្នុងប្រទេសចិនកំពុងតែផ្ទុះការរាតត្បាតជំងឺកូវីដ-១៩ យ៉ាងខ្លាំង បើទោះជាអាជ្ញាធរចិនមិនបានផ្សព្វផ្សាយតួលេខអ្នកជំងឺកូវីដ-១៩ ជាសាធារណៈក៏ដោយ។ គួររម្លឹកជូនថា នាពេលកន្លងមកបណ្តាញសារព័ត៌មាន CNN ធ្លាប់ចុះផ្សាយថា ត្រឹមរយៈពេល ២០ថ្ងៃដំបូងនៃខែធ្នូ ចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩រហូតដល់ ២៥០លានករណី ហើយនៅក្នុងនោះមានថ្ងៃមួយអាជ្ញាធរចិនបានរកឃើញអ្នកឆ្លងថ្មីរហូតដល់

    December 29, 2022