- Pheakdey
- អន្តរជាតិ
អាមេរិក៖ សេតវិមានអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូម្សិលមិញនេះបានអះអាងថា ប្រទេសកូរ៉េខាងជើងបានលក់គ្រឿងសព្វាវុធមួយចំនួនឲ្យទៅប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងការធ្វើសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន។ យោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា គ្រឿងសព្វាវុធដែលកូរ៉េខាងជើងបានលក់ឲ្យទៅរុស្ស៊ីនោះមានដូចជាកាំភ្លើងធំ និងមីស៊ីលជាច្រើនគ្រាប់ ខណៈសកម្មភាពនៃការទិញ-លក់អាវុធដោយបំពានទៅនឹងបំរាមរបស់អង្គការសហប្រជាជាតិនេះត្រូវបានធ្វើឡើងកាលពីខែកន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា អ្នកទទួលទិញអាវុធមកពីភាគីខាងប្រទេសរុស្ស៊ីគឺជាក្រុមទាហានឯកជន ឬគេតែងហៅថា ក្រុមទាហានស៊ីឈ្មួល មានឈ្មោះថា Wagner ដែលជាកងកម្លាំងមានសមត្ថភាពផ្នែកវាយប្រហារយ៉ាងស្ទាត់ជំនាញ។ នៅចំពោះមុខបញ្ហាខាងលើនេះ លោក John Kirby ដែលជាអ្នកនាំពាក្យផ្នែកសន្តិសុខជាតិរបស់សេតវិមានបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបង្កើនការដាក់ទណ្ឌកម្មលើក្រុម Wagner និងប្រទេសកូរ៉េខាងជើង ដ្បិតសកម្មភាពរបស់ភាគីទាំង ២នេះគឺជាការបំពានទៅលើវិធានការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយ៉ាងធ្ងន់ធ្ងរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
December 23, 2022 - អន្តរជាតិ
ម៉ាឡេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋម៉ាឡេស៊ីចំនួន ៥នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងទឹកជំនន់ដ៏អាក្រក់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ ៍នៅថ្ងៃពុធ ទី២១ ខែធ្នូនេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងរដ្ឋ Kelantan ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី ដែលជាតំបន់កំពុងទទួលរងនូវឥទ្ធិពលពីខ្យល់ព្យុះមូសុង ពោលគឺភ្លៀងបានធ្លាក់យ៉ាងជោគជាំជាច្រើនថ្ងៃជាប់ៗគ្នាមកហើយនៅក្នុងតំបន់មួយនេះ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះម្នាក់ជាកូនក្មេងមានអាយុត្រឹម ១៥ ខែប៉ុណ្ណោះ ដែលបានស្លាប់ព្រោះតែលង់ទឹក។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡេស៊ីបានបញ្ជាក់ថា ក្រៅតែរកឃើញជនរងគ្រោះដែលបានស្លាប់ភ្លាមៗហើយ ឥទ្ធិពលនៃជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សនេះក៏បានបង្ខំឲ្យប្រជាពលរដ្ឋម៉ាឡេស៊ីប្រមាណជា ៧០,០០០ នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងដើម្បីទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ។ គួររម្លឹកជូនថា នៅក្នុងខែដដែលនេះកាលពីឆ្នាំមុនតំបន់ខាងនេះក៏ធ្លាប់រងគ្រោះដោយទឹកជំនន់ម្តងដែរ ដោយពេលនោះទឹកជំនន់បានផ្តាច់យកជីវិតពលរដ្ឋម៉ាឡេស៊ីរហូតដល់ ៥០នាក់ ខណៈរាប់ពាន់នាក់ផ្សេងត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ
December 22, 2022 - អន្តរជាតិ
អាមេរិក៖ រដ្ឋាភិបាលអាមេរិកនឹងផ្តល់ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបមួយទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូនេះ។ ប្រព័ន្ធការពារដែនអាកាសដែលជាបច្ចេកវិទ្យាចុងក្រោយរបស់អាមេរិកនេះមានឈ្មោះថា Patriot Air Defense System ដែលមានសមត្ថភាពដ៏ខ្លាំងខ្លាំដើម្បីទប់ទល់ទៅនឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់កងទ័ពរុស្ស៊ី។ ប្រភពខាងលើបានបន្តថា ការផ្តល់ជូនប្រព័ន្ធការពារដែនអាកាស Patriot Air Defense System នៅពេលនេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយតម្លៃ ១,៨៥ ពាន់លានដុល្លារ ដែលសភាអាមេរិកទើបបានអនុម័តផ្តល់ជូនទៅកាន់ប្រទេសអ៊ុយក្រែនកាលពីពេលថ្មីៗ។ គួរបញ្ជាក់ជូនថា រដ្ឋាភិបាលអាមេរិកធ្លាប់បានផ្តល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែកក្នុងទំហំទឹកប្រាក់ជាង ៣០ពាន់លានដុល្លាររួចហើយចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងមក ហើយអាមេរិកក៏មានគម្រោងផ្តល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែនក្នុងរយៈពេលវែងបន្ថែមទៀតផងដែរ ពោលគឺបន្តជួយអ៊ុយក្រែនរហូតទាល់តែសង្គ្រាមត្រូវបានបិទបញ្ចប់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
December 22, 2022 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានប្រកាសរកឃើញសាកសពទាហានជើងទឹកចំនួន ៦នាក់ហើយដោយគិតត្រឹមល្ងាចថ្ងៃអង្គារ ទី២០ ខែធ្នូម្សិលមិញនេះ ខណៈទាហានជាង ២០នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួន។ គួររម្លឹកជូនថា ចំនួនអ្នកស្លាប់និងបាត់ខ្លួនខាងលើនេះគឺជាតួលេខនៃជនរងគ្រោះនៅក្នុងហេតុការណ៍លិចនាវាចម្បាំងមួយគ្រឿងរបស់ទីបញ្ជាការកងទ័ពជើងទឹកថៃ ដែលបានកើតឡើងតាំងពីយប់ថ្ងៃអាទិត្យកន្លងទៅម្លេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅតំបន់ឈូងសមុទ្រ Gulf ភាគខាងត្បូងប្រទេសថៃ ខណៈនាវាដែលបានលិចនោះជានាវា HTMS Sukhothai មានផ្ទុកមនុស្សសរុបចំនួន ១០៦នាក់ ហើយគិតត្រឹមពេលនេះគឺមានទាហានចំនួន ៧៩នាក់ត្រូវបានជួយសង្គ្រោះ ទាហានចំនួន ២១នាក់នៅបន្តបាត់ខ្លួន ខណៈសាកសពទាហានចំនួន ៦នាក់ត្រូវបានឃើញ។ ប្រភពខាងលើបានបន្តថា ប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅតែបន្តធ្វើឡើងយ៉ាងសកម្មភាព បើទោះជាគេមិនរំពឺងថា ទាហានដែលកំពុងបាត់ខ្លួនអាចនៅរស់មានជីវិតក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
December 21, 2022 - អន្តរជាតិ
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយករបស់អាមេរិក Apple នឹងចាប់ផ្តើមផលិតកុំព្យូរទ័រ MacBook របស់ខ្លួននៅលើទឹកដីនៃប្រទេសវៀតណាមនៅពាក់កណ្តាលឆ្នាំ ២០២៣នេះហើយ នេះបើយោងតាមរបាយការណ៍មួយដែលបានចុះផ្សាយដោយបណ្តញសារព័ត៌មាន Nikkei Asian នៅថ្ងៃពុធ ទី២១ ខែធ្នូនេះ។ គួរកត់សម្គាល់ថា ក្រុមហ៊ុន Apple មានរោងចក្រដំឡើងផលិតផលរបស់ខ្លួននៅតាមបណ្តាប្រទេសជាច្រើននៅតំបន់អាស៊ី ដូចជាប្រទេសចិន ប្រទេសឥណ្ឌា និងបន្តបង្កើតរោងចក្រជាច្រើនបន្ថែមទៀតនៅក្នុងប្រទេសវៀតណាមកាលពីអំឡុងឆ្នាំ ២០២០ ពោលគឺជារយៈពេលដែលចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនត្រូវរាំងស្ទះយ៉ាងខ្លាំងព្រោះវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩។ គួរបញ្ជាក់ជូនផងដែរថា ក្រោយពេលសម្រេចឈានជើងចូលក្នុងប្រទេសវៀតណាម ក្រុមហ៊ុន Apple បានសម្រេចដំឡើងផលិតផលរបស់ខ្លួនមួយចំនួនរួចហើយនៅលើទឹកដីវៀតណាម ដូចជាកាលពីឆ្នាំ ២០២០ ក្រុមហ៊ុនបានដំឡើង AirPods ហើយនៅដើមនេះឆ្នាំ ២០២២ ក្រុមក៏បានបន្តដំឡើង Apple Watch,
December 21, 2022 - អន្តរជាតិ
អាមេរិក៖ គ្រោះរញ្ជួយដីដ៏កម្រមួយបានកើតឡើងនៅសហរដ្ឋអាមេរិក និងបានឆក់យកជីវិតមនុស្សចំនួន ២នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូនេះ។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយអាមេរិកបានបញ្ជាក់ថា គ្រោះរញ្ជួញដីបានកើតឡើងនៅក្នុងកម្រិត ៦,៤ រ៉ិចទ័រ និងបានវាយប្រហារតំបន់ឆ្នេរភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា ខណៈនៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ទាំង ២នាក់នោះគឺមានម្នាក់ជាកូនក្មេងដែលបានរងរបួសក្បាលធ្ងន់ធ្ងរ និងម្នាក់ទៀតជាមនុស្សចាស់ដែលបានជាប់នៅក្នុងគំនរបាក់បែក។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានផ្តាច់យកជីវិតពលរដ្ឋអាមេរិកចំនួន ២នាក់ភ្លាមៗហើយ គ្រោះរញ្ជួយដីនេះក៏បានបង្កឲ្យមានពលរដ្ឋចំនួន ១១នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរផងដែរ។ ជាងនេះទៅទៀត គ្រោះរញ្ជួញដីក៏បានបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងអស់ជាច្រើនកន្លែងផងដែរ ហើយក្នុងនោះក៏មានប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីផងដែរ។ បើយោងតាមអាជ្ញាធរអគ្គិសនីនៃរដ្ឋកាលីហ្វ័រញ៉ាបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋរាប់ពាន់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
December 21, 2022 - អន្តរជាតិ
អាមេរិក៖ សភាអាមេរិកបានរៀបចំសំណើថ្មីមួយស្តីពីការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គម TikTok ដែលជាកម្មវិធីចែករំលែកវីដេអូកំពុងមានប្រជាប្រិយភាពបំផុតនៅលើពិភពលោក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូនេះបានបញ្ជាក់ថា នៅក្នុងសំណើររបស់សភាអាមេរិកនោះគឺរដ្ឋាភិបាលអាមេរិកគ្រោងនឹងហាមឃាត់មិនឲ្យបុគ្គលិករដ្ឋាភិបាលប្រើប្រាស់កម្មវិធី TikTok តាមរយៈឧបករណ៍បច្ចេកវិទ្យាផ្សេងៗដែលគ្រប់គ្រង់ដោយរដ្ឋាភិបាលអាមេរិកនោះទេ។ ប្រភពខាងលើបានបន្តថា ការអនុវត្តវិធានការខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយហេតុផលថា រដ្ឋាភិបាលអាមេរិកចង់ការពារសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់ពីការលួចតាមដានតាមរយៈកម្មវិធី TikTok។ គួរកត់សម្គាល់ថា TikTok គឺជាកម្មវិធីបណ្តញសង្គមរបស់ចិន ហើយនាពេលកន្លងមកអាមេរិកធ្លាប់បានចោទប្រកាន់ថា TikTok បានលួចប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ជាច្រើននៅអាមេរិកដើម្បីផ្តល់ឲ្យទៅរដ្ឋាភិបាលចិន។ សូមបញ្ជាក់ជូនផងដែរថា អាមេរិកមិនមែនធ្វើការហាមឃាត់តែកម្មវិធី TikTok នោះទេ ដ្បិតកាលពីពេលថ្មីៗនេះមានក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនជាច្រើនមានទាំងក្រុមហ៊ុនផលិតនិងគ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពផង ដែលត្រូវបានរដ្ឋាភិបាលអាមេរិកធ្វើការហាមឃាត់ក្រោមហេតុផលដូចគ្នានេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
December 20, 2022 - អន្តរជាតិ
ឆ្នាំថ្មីឆ្នាំ ២០២៣ នឹងឈានចូលមកដល់នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ ខណៈប្រជាពលរដ្ឋរាប់ពាន់លាននាក់នៅជុំវិញពិភពលោកកំពុងត្រៀមខ្លួន ត្រៀមបង្កើតកម្មវិធីសប្បាយៗ ឬត្រៀមធ្វើដំណើរកំសាន្តទៅកាន់កន្លែងផ្សេងៗដើម្បីអបអរក្នុងឱកាសដ៏ពិសេសនេះ។ ទន្ទឹមគ្នានេះ សម្រាប់ក្រុមអ្នកតាមដានបច្ចុប្បន្នភាពនៃពិភពលោកវិញគេនៅមិនទាន់ភ្លេចទេថា លោកយាយ Baba Vanga ក៏ធ្លាប់ធ្វើការទស្សទាយន៍អំពីព្រឹត្តិការណ៍ធំៗមួយចំនួនដែលអាចកើតមាននៅក្នុងឆ្នាំ ២០២៣ នេះផងដែរ។ បើតាមលោកយាយដែលជាមនុស្សដ៏អាថ៌កំបាំងរូបនេះធ្លាប់បានទស្សទាយន៍ថា នៅក្នុងឆ្នាំ ២០២៣នេះពិភពលោកនឹងត្រូវជួបប្រទះនូវរឿងរ៉ាវធំមួយចំនួនដូចជា៖ ១- មានព្យុះព្រះអាទិត្យកើតឡើង ដែលលោកយាយចង់សំដៅទៅលើបញ្ហាកើនឡើងនៃកំដៅភពផែនក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មាន។ ២- មានការធ្វើតេស្តអាវុធជីវសាស្រ្តចំពោះរាងកាយមនុស្ស។ ៣- សង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះឡើង។ ៤- ការសម្រាលកូនតាមបែបធម្មជាតិនឹងត្រូវបិទបញ្ចប់ ឬមានន័យថាចាប់ពីឆ្នាំ ២០២៣នេះតទៅគឺរាល់ការសម្រាលកូនទាំងអស់នឹងត្រូវធ្វើឡើងដោយមានការពឹងផ្អែកលើជំនួយផ្នែកវិជ្ជសាស្រ្តជានិច្ច។ សូមបញ្ជាក់ថា លោកយាយ Baba Vanga ដែលជាជនជាតិប៊ុលហ្គារី ពិការភ្នែកទាំងសងខាងបានស្លាប់នៅអាយុ ៨៤ឆ្នាំ កាលពី
December 20, 2022 - អន្តរជាតិ
ថៃ៖ កងទ័ពជើងទឹកថៃចំនួន ៣៣នាក់កំពុងតែបាត់ខ្លួននៅក្នុងតំបន់ឆ្នេរសមុទ្រ Gulf នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូនេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងក្រោយពេលនាវាយោធារបស់កងទ័ពជើងទឹកថៃមួយគ្រឿងបានលិចនៅក្នុងតំបន់ឆ្នេរក្នុងខេត្ត Khiri Khan ភាគខាងលិចប្រទេសថៃ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយពេលកើតហេតុទីបញ្ជាការដ្ឋានកងទ័ពជើងទឹកថៃបានដាក់ពង្រាយនាវាចម្បាំងនិងឧទ្ធម្ភាគចក្រជាច្រើនដើម្បីជួយធ្វើអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ហើយគិតត្រឹមពេលនេះក្រុមអ្នកជួយសង្គ្រោះបានជួយស្រង់ទាហានចេញទឹកសមុទ្របានចំនួន ៧៣នាក់ហើយ ខណៈនៅក្នុងនាវានោះមានផ្ទុកទាហានជើងទឹកថៃសរុបចំនួន ១០៦នាក់ ដូចនេះគឺនៅមានទាហានចំនួន ៣៣នាក់ទៀតដែលកំពុងបាត់ខ្លួន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
December 19, 2022 - អន្តរជាតិ
អ៊ុយក្រែន៖ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែនគឺលោក Mykhailo Podolyak បានអះអាងថា រុស្ស៊ីកំពុងបណ្តុះបណ្តាលទាហានខ្លួននូវជំនាញសំខាន់ៗមួយចំនួនបន្ថែមទៀតសម្រាប់ធ្វើការឈ្លានពានក្នុងសមរភូមិនារដូវរងានេះ។ ទីប្រឹក្សាជាន់ខ្ពស់រូបនេះបានបញ្ជាក់ទៀតថា ក្រៅតែពីបន្ថែមការហ្វឹកហាត់ដល់ទាហានរបស់ខ្លួនហើយ រុស្ស៊ីក៏កំពុងរៀបចំផែនការជាច្រើនទៀតផងដែរ ដ្បិតរុស្ស៊ីមានបំណងចង់ប្រើប្រាស់យុទ្ធសាស្រ្តយោធាថ្មីឲ្យស្របតាមស្ថានភាពសមរភូមិជាក់ស្តែងក្នុងរដូវរងានេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូនេះបានឲ្យដឹងថា នៅចំពោះមុខស្ថានភាពដូចបានជម្រាបជូនខាងលើនេះភាគីខាងអ៊ុយក្រែនក៏បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តថ្មីៗជាច្រើនផងដែរ ដើម្បីត្រៀមទប់ទល់ជាមួយនឹងការឈ្លានពានពីសំណាក់កងទ័ពរុស្ស៊ី។ គួររម្លឹកជូនថា កាលពីប៉ុន្មានថៃ្ងមុននេះ លោក Jens Stoltenberg នាយកប្រតិបត្តិនៃអង្គការ NATO បានពន្យល់ថា រុស្ស៊ីបានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើសង្គ្រាមរយៈពេលវែងនៅលើទឹកដីអ៊ុយក្រែន ហើយនៅចំពោះមុខស្ថានភាពបែបនេះប្រទេសដែលជាអ្នកគាំទ្រ NATO ទាំងអស់ត្រូវជួយផ្តល់អាវុធនិងជំនួយទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត និងបន្តជួយផ្តល់រហូតដល់លោក វ៉្លាឌីមៀ ពូទីន អស់ចិត្តថា រុស្ស៊ីមិនអាចយកឈ្នះលើសង្គ្រាមនេះបានទេ ហើយមានតែការចរចារប៉ុណ្ណោះទើបអាចបិទបញ្ចប់សង្គ្រាមបាន៕
December 19, 2022









