- Pheakdey
- អន្តរជាតិ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ២គ្រាប់បន្ថែមទៀតកាលពីថ្ងៃអាទិត្យ ទី១៨ ខែធ្នូម្សិលមិញ នេះបើយោងតាមសេចក្តីការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ មីស៊ីលចំនួន ២ គ្រាប់ដែលទីក្រុងព្យុងយ៉ាងបានបាញ់នោះគឺជាប្រភេទមីស៊ីលផ្លោងដែលអាចបាញ់បានក្នុងរយៈចម្ងាយមធ្យម ខណៈបើយោងតាមទីបញ្ជាការអន្តរយោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា មីស៊ីលទាំងនោះត្រូវបានបាញ់ចេញនៅម៉ោងប្រមាណជា ១១ និង១៣ ព្រឹក ម៉ោងនៅក្នុងស្រុក។ គួរកត់សម្គាល់ថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនៅពេលនេះគឺត្រូវបានធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពេលដែលទីក្រុងព្យុងយ៉ាងបានប្រកាសធ្វើតេស្តប្រព័ន្ធមីស៊ីលប្រើចំហេះរឹងសម្រាប់អភិវឌ្ឍប្រព័ន្ធសព្វាវុធថ្មីបានដោយជោគជ័យ។ ប្រភពខាងលើបានបន្តថា ភាពតានតឹងផ្នែកយោធានៅឧបទ្វីបកូរ៉េបានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំនេះ ខណៈទីក្រុងព្យុងយ៉ាងបានបន្តសាកល្បងអាវុធថ្មីៗមិនធ្លាប់មានពីមុនមកជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីខែមុននេះ ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងគ្រាប់ផ្លោងអន្តរទ្វីបកម្រិតខ្ពស់បំផុត ដែលជាអាវុធថ្មីមិនធ្លាប់មាននិងអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងសម្បើមផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
December 19, 2022 - អន្តរជាតិ
ក្រុមហ៊ុន TiKTok ប្រកាសបញ្ឈប់បុគ្គលិករបស់ខ្លួនជាច្រើននាក់នៅក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសាព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសោរ៍ ទី១៧ ខែធ្នូនេះ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងក្រោយពេលក្រុមហ៊ុនបណ្តាញសង្គមដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅលើពិភពលោកមួយនេះបានសម្រេចបិទសេវាកម្មសំខាន់ៗជាច្រើនរបស់ខ្លួននៅលើទឹកដីនៃប្រទេសរុស្ស៊ីទៀត។ គួរបញ្ជាក់ជូនថា TiKTok ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនបានសម្រេចបិទសេវាកម្មរបស់ខ្លួនមួយចំនួនមិនឲ្យពលរដ្ឋនៅក្នុងប្រទេសរុស្ស៊ីអាចប្រើប្រាស់បាននោះទេដូចជា មុខងារ Livestreaming និង មុខងារ Upload វីដេអូថ្មីជាដើម ខណៈការសម្រេចមួយនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់រដ្ឋាភិបាលរុស្ស៊ី ដែលបានលើកទ័ពឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន។ ប្រភពខាងលើបានបន្តថា ការសម្រេចបញ្ឈប់បុគ្គលិកនៅក្នុងប្រទេសរុស្ស៊ីពីសំណាក់ក្រុមហ៊ុន TiKTok នឹងផ្តើមមានប្រសិទ្ធភាពចាប់ពីដើមឆ្នាំ ២០២៣ ខាងមុខនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
December 17, 2022 - អន្តរជាតិ
ម៉ាឡេស៊ី៖ របាយការណ៍ចុងក្រោយស្តីករណីបាក់ដីនៅក្នុងប្រទេសម៉ាឡេស៊ីបានបង្ហាញថា គិតត្រឹមល្ងាចថ្ងៃសុក្រ ទី១៦ ខែធ្នូនេះគឺគេបានបន្តរកឃើញជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរហូតដល់ ២១នាក់ ហើយក្នុងនោះក៏មានក្មេងតូចចំនួន ៥នាក់ផងដែរ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ទៀតថា ក្នុងចំណោមជនរងដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ២នាក់ ជាម្តាយនិងកូន ដែលបានកប់ជាប់ក្នុងដីទាំងរស់ហើយក្រោយមកក៏បានដាច់ខ្យល់ស្លាប់មុនពេលក្រុមអ្នកជួយសង្គ្រោះទៅដល់កន្លែងកើតហេតុបន្តិច។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះប្រតិបត្តិការណ៍របស់ក្រុមអ្នកជួយសង្គ្រោះជនរងគ្រោះនៅមិនទានមិទបញ្ចប់ជទាំងស្រុងនៅឡើយទេ ដោយគេនៅបន្តជីកកកាយដីនិងសម្អាតគំនរបាក់បែកជាច្រើនទៀតដើម្បីធ្វើឲ្យប្រាកដថា គ្មានជនរងគ្រោះឬទ្រព្យសម្បត្តិសំខាន់ៗណាមួយបានកប់ជាប់នៅក្នុងនោះទេ។ ជុំវិញករណីគ្រោះថ្នាក់ដ៏អាណោចអាធ័មនេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតម្នាក់ចំនួន ១០,០០០ រីងហ្គីត (២,២៦០ ដុល្លារ) ខណៈជនរងគ្រោះបានរងរបួសនិងបានជួយសង្គ្រោះឲ្យរួចជីវិតអាចទទួលបានឧបត្ថម្ភចំនួន ១,០០០ រីងហ្គីត (២២៦
December 17, 2022 - អន្តរជាតិ
អាមេរិក៖ សម្រាប់ពលរដ្ឋអាមេរិកដែលជាអ្នកគាំទ្រលោក Donald Trump នឹងទទួលបានជម្រើសថ្មីមួយក្នុងទិញកាដូជូនគ្នានៅក្នុងឱកាសនៃពិធីបុណ្យណូអែលខាងមុខនេះ ក្រោយអតីតប្រធានាធិបតីទើបផុតអាណត្តិរូបនេះបានដាក់លក់នូវកាត់ពិសេសម្យ៉ាងដែលមានរូបភាពប្លែកៗរបស់គាត់ជាច្រើននៅលើកាតនោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូនេះបានបញ្ជាក់ថា កាតពិសេសនោះគឺជាកាតប្រភេទ NFT (non-fungible token) ដែលប្រមូលផ្តុំដោយរូបភាពប្លែកៗជាច្រើនរបស់លោក Donald Trump ដោយក្នុងនោះមានទាំងរូបលោក Donald Trump តែងខ្លួនជា Super Hero របស់អាមេរិកទៀតផង។ ប្រភពខាងលើបានបន្តថា កាត NFT របស់លោក Donald Trump នោះត្រូវបានដាក់លក់ក្នុងតម្លៃ ៩៩ដុល្លារសម្រាប់កាតមួយសន្លឹក ខណៈគេរំពឹងថាកាតនោះនឹងលក់ដាច់បំផុតក្នុងចំណោមពលរដ្ឋអាមេរិកដែលជាអ្នកគាំទ្រលោក Donald Trump នៅក្នុងឱកាសបុណ្យណូអែល ដែលនឹងឈានចូលមកដល់នៅក្នុងថ្ងៃទី ២៥
December 16, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Star នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូនេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានដាក់ចេញនូវផែនការដ៏ធំមួយក្នុងវិស័យយោធារបស់ខ្លួន ដោយកូរ៉េខាងត្បូងចង់ក្លាយជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំមួយនៅក្នុងទីផ្សារពិភពលោកត្រឹមឆ្នាំ ២០២៧ខាងមុខនេះ។ នាពេលបច្ចុប្បន្ននេះប្រទេសកូរ៉េខាងត្បូងត្រូវបានគេមើលឃើញថា ជាប្រទេសដែលបាននាំចេញអាវុធដ៏មួយរួចទៅហើយសម្រាប់ទៅក្នុងទីផ្សារអាស៊ី ខណៈនៅក្នុងរយៈពេលជាច្រើនចាំចុងក្រោយនេះការបញ្ជាទិញអាវុធនិងសម្ភារៈយោធាពីប្រទេសកូរ៉េខាងត្បូងសម្រាប់ទីក្នុងទីផ្សារអ៊ឺរ៉ុបបានបន្តកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ប្រទេសប៉ូឡូញបានចុះកិច្ចព្រមព្រៀងទិញអាវុធនិងសម្ភារៈយោធាមួយចំនួនពីប្រទេសកូរ៉េខាងត្បូងមានដូចជា រថក្រោះចំនួន ៩៨០គ្រឿង កាំភ្លើងធំប្រភេទ Howitzers ចំនួន ៦៤៨គ្រឿង និងយន្តហោះចម្បាំងចំនួន ៤៨គ្រឿង ខណៈកិច្ចព្រមព្រៀងមួយនេះមានតម្លៃរហូតដល់ ១៩,៦ពាន់លានដុល្លារអាមេរិកឯណោះ។ បើគេពិនិត្យលើទំហំទឹកប្រាក់នៃការលក់អាវុធរបស់កូរ៉េខាងត្បូងវិញគឺឃើញថា មានការកើនឡើងយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្នុងឆ្នាំ ២០១១ កូរ៉េខាងជើងនាំចេញអាវុធក្នុងទំហំទឹកប្រាក់ ១,២ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៥
December 16, 2022 - អន្តរជាតិមនុស្ស ៨នាក់បានបាត់បង់ជីវិត និង៧នាក់កំពុងរងរបួសធ្ងន់ក្នុងហេតុការណ៍បាក់ស្រុតដីដ៏ឆាប់រហ័សមួយនៅម៉ាឡេស៊ី
ម៉ាឡេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋម៉ាឡេស៊ីចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្រុតដីដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូនេះ។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡេស៊ីបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Genting Highlands ក្នុងរដ្ឋ Selangor ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី ខណៈគ្រោះធម្មជាតិមួយនេះបានកើតឡើងក្រោយតំបន់កើតហេតុបានទទួលរងនូវសម្ពាធទឹកភ្លៀងយ៉ាងជោគជាំជាច្រើនថ្ងៃជាប់ៗគ្នា។ ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយពេលកើតហេតុក្រុមអ្នកជួយសង្គ្រោះបានរកឃើញពលរដ្ឋចំនួន ៦០នាក់ ដែលមានសុវត្ថិភាពជាធម្មតា ខណៈពលរដ្ឋចំនួន ៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ។ រហូតមកទល់នឹងពេលនេះប្រតិបត្តិការស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ ដ្បិតគេសង្ស័យថាអាចនៅមានជនរងគ្រោះមួយចំនួនទៀតកំពុងជាប់នៅក្នុងគំនរបាក់បែក។ គួររម្លឹកជូនថា ហេតុការណ៍បាក់ស្រុតដីក៏ធ្លាប់កើតមាននៅកន្លែងកើតហេតុខាងលើម្តងដែរកាលពីឆ្នាំមុន ខណៈពេលនោះហេតុការណ៍បាក់ស្រុតដីបានបង្ខំឲ្យពលរដ្ឋប្រមាណជា ២១,០០០នាក់ត្រូវធ្វើការផ្លាស់ប្តូរទីលំនៅជាបន្ទាន់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
December 16, 2022 - អន្តរជាតិ
វៀតណាម៖ រដ្ឋាភិបាលនៃប្រទេសវៀតណាមបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនការពារជាតិអាមេរិក ដើម្បីបញ្ជាទិញយន្តហោះគ្មានមនុស្សបើកក្នុងទំហំទឹកប្រាក់ដ៏ច្រើនមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូនេះ។ ពិធីចុះកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ខណៈនៅក្នុងគម្រោងវៀតណាមក៏បានបញ្ជាទិញឧទ្ធម្ភាគចក្រជាច្រើនគ្រឿងពីក្រុមហ៊ុនអាមេរិកផងដែរសម្រាប់ប្រើប្រាស់នៅក្នុងវិស័យយោធា។ គួរបញ្ជាក់ជូនថា វៀតណាមគឺជាប្រទេសដែលមានតម្រូវការទិញអាវុធច្រើនបំផុតលំដាប់ទី ២០នៅលើពិភពលោក ហើយនាពេលកន្លងរុស្ស៊ីគឺជាដៃគូផ្គត់ផ្គង់អាវុធធំបំផុតឲ្យរដ្ឋាភិបាលវៀតណាម។ យ៉ាងណាក្តី នាពេលបច្ចុប្បន្ននេះវៀតណាមមិនអាចបញ្ជាទិញគ្រឿងសព្វាវុធពីប្រទេសរុស្ស៊ីបានទៀតនោះទេ ដ្បិតរុស្ស៊ីកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ហើយគេជឿថាសង្គ្រាមនេះអាចនឹងអូសបន្ថាយក្នុងរយៈពេលយូរបន្ថែមទៀត។ សូមបញ្ជាក់ជូនផងដែរថា ថ្មីៗនេះរដ្ឋាភិបាលវៀតណាមបានអនុម័តកញ្ចប់ថវិកាសម្រាប់ទិញគ្រឿងសព្វាវុធក្នុងទំហំទឹកប្រាក់រហូតដល់ ២ពាន់លានដុល្លារ ដែលជាទំហំទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មានពីមុនមកនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
December 15, 2022 - អន្តរជាតិ
អង្គការសហប្រជាជាតិ (UN) បានបោះឆ្នោតដកប្រទេសអ៊ឺរ៉ង់ចេញពីស្ថាប័នសិទ្ធស្រ្តីហើយកាលពីថ្ងៃពុធ ទី១៥ ខែធ្នូម្សិលមិញនេះ ក្រោយកងកម្លាំងអ៊ឺរ៉ង់បានធ្វើការបង្ក្រាបយ៉ាងហឹង្សាបំផុតទៅលើក្រុមអ្នកតវ៉ាប្រឆាំងជាមួយរដ្ឋាភិបាល ដែលភាគច្រើនគឺជាស្រ្តីទន់ខ្សោយនិងងាយរងគ្រោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា តាមរយៈការសម្រេចរបស់ UN ខាងលើនេះ គឺមានន័យថា ប្រទេសអ៊ឺរ៉ង់នឹងត្រូវគេដកចេញពីគណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីស្ថានភាពស្ត្រី (UNCSW) សម្រាប់អាណត្តិឆ្នាំ ២០២២-២០២៦ ។ គួរបញ្ជាក់ជូនថា អ៊ឺរ៉ង់គឺជាសាធារណៈរដ្ឋឥស្លាមដែលអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះពលរដ្ឋជាស្រ្តី ហើយជាទូទៅស្រ្តីអ៊ឺរ៉ង់ពុំមានសិទ្ធ ឬត្រូវបានគេផ្តល់តម្លៃឲ្យស្មើនឹងបុរសឡើយ ទាំងនៅក្នុងសង្គម និងនៅកន្លែងការងារ។ អ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះគឺកាលពីពេលថ្មីនេះ កងកម្លាំងអ៊ឺរ៉ង់បានបើកការបង្ក្រាបយ៉ាងចាស់ដៃបំផុតទៅលើហ្វូងបាតុករ ដោយបានចាប់ខ្លួនបាតុកររាប់ពាន់នាក់ និងបានបាញ់សម្លាប់បាតុករជាច្រើននាក់ ខណៈភាគច្រើននៃជនរងគ្រោះទាំងនោះគឺជាស្រ្តី និងក្មេងស្រី៕ អត្ថបទ៖
December 15, 2022 - អន្តរជាតិ
ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉៉ុនគ្រោងនឹងចំណាយប្រាក់ជិត ៤៤ពាន់លានដុល្លារដើម្បីពង្រឹងប្រព័ន្ធការពារជាតិរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post កាលថ្ងៃពុធ ទី១៤ ខែធ្នូម្សិលមិញនេះ។ បើតាមលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានបញ្ជាក់ថា ការសម្រេចពង្រឹងប្រព័ន្ធការពារជាតិនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការគំរាមគំហែងពីបណ្តាប្រទេសមួយចំនួន ជាប្រទេសកូរ៉េខាងជើង ប្រទេសចិន និងប្រទេសរុស្ស៊ីជាដើម។ ប្រភពខាងលើបានបន្តថា គម្រោងចំណាយក្នុងទំហំទឹកប្រាក់ដ៏ច្រើនខាងលើនេះនឹងផ្តើមមានប្រសិទ្ធភាពចាប់ពីឆ្នាំ ២០២៣ រហូតដល់ឆ្នាំ ២០២៧ ខណៈទំហំទឹកប្រាក់នៅក្នុងគម្រោងថ្មីមានការកើនឡើងទ្វេដងបើធៀបទៅនឹងទំហំទឹកប្រាក់នៅក្នុងគម្រោងចំណាយចាស់។ នៅក្នុងគម្រោងថវិកាការពាររបស់រដ្ឋាភិបាលជប៉ុនក៏បានបង្ហាញផងដែរថា ជប៉ុនគ្រោងនឹងទិញមីស៊ីលប្រភេទ Tomahawk ដែលផលិតនៅអាមេរិកចំនួន ៥០០គ្រាប់ ខណៈជប៉ុនគ្រោងនឹងដាក់ពង្រាយមីស៊ីលឲ្យបានចំនួន ១,០០០គ្រាប់នៅតាមតំបន់ព្រំដែនទឹករបស់ខ្លួន ដ្បិតនាពេលកន្លងមកចិននិងកូរ៉េខាងជើងតែងបង្កការគំរាមគំហែងនៅលើដែនសមុទ្រជប៉ុនជាញឹកញាប់៕ អត្ថបទ៖ ភក្តី
December 15, 2022 - អន្តរជាតិ
តៃវ៉ាន់៖ កោះតៃវ៉ាន់បានអះអាងថា ចិនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកចំនួន ១៨គ្រឿងចូលទៅកាន់ដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែបទៅកាន់ដែលអាកាសរបស់តៃវ៉ាន់នៅពេលនេះគឺត្រូវបានគេមើលឃើញថា បានកើតឡើងក្រោយពេលរដ្ឋាភិបាលចិនបានសម្រេចអនុវត្តវិធានការដ៏តឹងរឹងបំផុតចំពោះការនាំចូលទំនិញជាច្រើនប្រភេទពីកោះតៃវ៉ាន់មកកាន់ចិនដីគោក។ បើតាមលោកស្រី Tsai Ing-wen ដែលជាប្រធានាធិបតីតៃវ៉ាន់បានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែកចំនួន ១៨គ្រឿងដែលបានចិនបានបញ្ជូនទៅកាន់ដែនអាកាសរបស់តៃវ៉ាន់នោះគឺជាជាយន្តហោះទម្លាក់គ្រាប់បែកប្រភេទ H-6 ដែលសមត្ថភាពអាចផ្ទុកនូវគ្រាប់បែកនុយក្លេអ៊ែរបាន។ លោកស្រីប្រធានាធិបតីរូបនេះបានបន្តថា មុនពេលប្រទះឃើញយន្តហោះទម្លាក់គ្រាប់បែក H-6 កងកម្លាំងការពារដែនអាកាសតៃវ៉ាន់ក៏បានប្រទះឃើញយន្តហោះចម្បាំងរបស់ចិនចំនួន ៣គ្រឿងផ្សេងទៀតបានហោះទៅដល់ដែលអាកាសរបស់ខ្លួនដែរ ដូចនេះក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ចិនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនិងយន្តហោះចម្បាំងរហូតដល់ ២១គ្រឿងចូលទៅកាន់ដែនអាកាសរបស់តៃវ៉ាន់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
December 14, 2022









