Pheakdey
  • អន្តរជាតិ

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានសម្រេចចំណាយប្រាក់ចំនួន ២ពាន់លានដុល្លារបន្ថែមទៀតដើម្បីទិញថ្នាំប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ Paxlovid សម្រាប់ទុកប្រើប្រាស់នៅក្នុងឆ្នាំ​ ២០២៣ ខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា ទឹកប្រាក់ចំនួន ២ពាន់លានដុល្លាររបស់រដ្ឋាភិបាលអាមេរិកនៅពេលនេះគឺអាចបញ្ជាទិញថ្នាំ Paxlovid ពីក្រុមហ៊ុន Pfizer បានប្រមាណជា ៣,៧លានប្រអប់។ សូមបញ្ជាក់ជូនថា ការអនុម័តលើកញ្ចប់ថវិកាចំនួន ២ពាន់លានដុល្លារនៅពេលនេះគឺជាការអនុម័តថវិកាបន្ថែមពីលើគម្រោងថវិកាចាស់ ខណៈនាពេលកន្លងមកអាមេរិកធ្លាប់បានបញ្ជាទិញថ្នាំប្រភេទខាងលើចំនួន ២លានប្រអប់រួចម្តងហើយ។ ប្រភពខាងលើបន្តទៀតថា​ តាមគម្រោងថវិកាចាស់គឺរដ្ឋាភិបាលអាមេរិកគ្រោងនឹងចំណាយប្រាក់រហូតដល់ ១០,២ពាន់លានដុល្លារសម្រាប់បញ្ជាទិញថ្នាំប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយថវិកានេះនឹងត្រូវអនុម័តជាកញ្ចប់តូចៗជាច្រើនដំណាក់កាលផ្អែកលើភាពចាំបាច់ជាក់ស្តែង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times

    December 14, 2022
  • អន្តរជាតិ

    អ៊ុយក្រែន៖ លោកប្រធានាធិបតី Volodymyr Zelensky បានប្រាប់ទៅកាន់ក្រុមប្រទេស G7 កាលពីថ្ងៃចន្ទ ទី១២ ខែធ្នូនេះថា អ៊ុយក្រែនត្រូវការហ្គាសនិងអាវុធបន្ថែមទៀតដើម្បីអាចឆ្លងផុតរដូវរងានេះ។​ នៅក្នុងកិច្ចប្រជុំមួយដែលបានរៀបចំឡើងតាមរយៈ Video Conference លោក Volodymyr Zelensky បានបញ្ជាក់ប្រាប់ក្រុមប្រទេស G7 ថា អ៊ុយក្រែនត្រូវការហ្គាសប្រមាណជា ២ពាន់លានម៉ែត្រគីបបន្ថែមទៀតសម្រាប់ប្រាស់នៅក្នុងរដូវរងានេះ​ ពោលគឺជាអំឡុងពេលចាប់ពីដើមខែធ្នូឆ្នាំ ២០២២ រហូតដល់ចុងខែកុម្ភៈឆ្នាំ ២០២៣។ លោក Volodymyr Zelensky បានបន្តថា ស្ថិតនៅក្រោមអាកាសធាតុដែលមានព្រឹលធ្លាក់យ៉ាងខ្លាំងគឺកងទ័ពអ៊ុយក្រែនត្រូវការជាចាំបាច់នូវរថក្រោះជាច្រើនគ្រឿងបន្ថែមទៀតសម្រាប់បើកលើផ្លូវដែលក្រាលដោយព្រឹលក្រាស់ៗ។ ចំពោះអាវុធវិញគឺកងទ័ពអ៊ុយក្រែនត្រូវការប្រភេទកាំភ្លើងបាញ់ពីចម្ងាយ ទើបអាចទប់ទល់ជាមួយនឹងការវាយប្រហាររបស់កងទ័ពរុស្ស៊ីបាន។ ជាងនេះទៅទៀតលោក  Volodymyr Zelensky ក៏បានថ្លែងផងដែរថា រដូវរងានេះគឺជាពេលវេលាដ៏លំបាកបំផុតមួយរបស់អ៊ុយក្រែន

    December 13, 2022
  • អន្តរជាតិ

    អង់គ្លេស៖ ក្រុមគិលានុបដ្ឋាយិកានៅចក្រភព​អង់គ្លេស​គ្រោង​នឹង​រៀបចំធ្វើ​កូដកម្ម​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រក្នុង​រយៈពេល ១០៦ ឆ្នាំចុងក្រោយនេះ ដើម្បីទាមទារឲ្យមានដំណោះស្រាយមួយដែលពួកគេហៅថា “មធ្យោបាយ​ចុងក្រោយ” ពីសហជីពរបស់ពួកគេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា តាមគម្រោងគឺក្បួនកូដកម្មនេះនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃព្រសហ្បតិ៍ ទី១៥ ខែធ្នូខាងមុខនេះដោយមានការចូលរួមពីសំណាក់ក្រុមគិលានុបដ្ឋាយិកាប្រមាណជា ១០០ ០០០នាក់ មកពីមហាវិទ្យាល័យគិលានុបដ្ឋាយិកានៅក្នុងប្រទេសអង់គ្លេស ក្នុងប្រទេសវែលស៍ និងប្រទេសអៀរឡង់ខាងជើង។ គួរបញ្ជាក់ជូនថា ក្បួនកូដកម្មនេះត្រូវបានផ្តួចផ្តើមរៀបចំឡើងក្រោយពេលដែលក្រុមគិលានុបដ្ឋាយិកាបានបដិសេធមិនព្រមទទួលយកប្រាក់ខែអប្បបរិមាដែលរដ្ឋាភិបាលត្រូវផ្តល់ជូនចំពោះការងាររបស់ពួកគេ ដ្បិតពួកគេយល់ឃើញប្រាក់ខែនោះគឺមិនសមស្របទៅនឹងកម្រិតអតិផរណាដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ននេះទេ។ សូមបញ្ជាក់ជូនថា កម្រិតអតិផរណានៅក្នុងចក្រភពអង់គ្លេសបានកើនឡើងចំនួន ១១,១% គិតត្រឹមចុងខែតុលា ឆ្នាំ ២០២២នេះ ខណៈកម្រិតនៃការកើនឡើងនេះគឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ៤១ឆ្នាំចុងក្រោយនេះ។ កម្រិតអតិផរណាដ៏ខ្ពស់នេះបានធ្វើឲ្យប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយបើគេធ្វើការប្រៀបកម្រិតអតិផរណានេះទៅនឹងប្រាក់ខែរបស់ក្រុមគិលានុបដ្ឋាយិកាដែលស្ថិតនៅកម្រិតដដែលនោះគឺវាបានបង្ហាញថា តម្លៃប្រាក់ខែរបស់ក្រុមគិលានុបដ្ឋាយិកាត្រូវធ្លាក់ចុះប្រមាណជា ២០%៕

    December 13, 2022
  • អន្តរជាតិ

    ឥណ្ឌា៖ ទាហាននៃប្រទេសឥណ្ឌានិងទាហាននៃប្រទេសចិនដែលកំពុងប្រចាំការនៅតាមច្រកព្រំដែនបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃអង្គារ ទី១៣ ខែធ្នូនេះ។ ការប៉ះទង្គិចគ្នានេះបានកើងឡើងនៅតំបន់ Arunachal Pradesh ភាគខាងលិចនៃប្រទេសឥណ្ឌា និងជាតំបន់ដែលមានព្រំដែនជាប់ជាមួយនិងប្រទេសចិន។ ប្រភពខាងលើបានបន្តថា ក្រោយមានការប៉ះទង្គិចគ្នាគឺទាហានរបស់ភាគីទាំងសងខាងសុទ្ធតែបានរងរបួស តែយ៉ាងណាក្តីទាំងភាគីខាងឥណ្ឌានិងភាគខាងប្រទេសចិនមិនបានបញ្ជាក់អំពីចំនួនជនរងគ្រោះនោះទេ។ ភ្លាមៗក្រោយពេកកើតហេតុមេបញ្ជាការកងទ័ពឥណ្ឌានិងចិនបានជួបគ្នា ដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងកើតហេតុនោះតែម្តង ខណៈក្រសួងការបរទេសនៃប្រទេសទាំង ២នេះមិនបានបញ្ចេញប្រតិកម្មយ៉ាងណានោះទេ។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០២០កន្លងទៅនេះហេតុការណ៍ស្រដៀងគ្នាក៏ធ្លាប់កើតមានម្តងដែរ  តែនៅពេលនោះក្រុមទាហាននៃភាគីទាំង ២បានប៉ះទង្គិចគ្នាដោយដៃទល់នឹងដៃប៉ុណ្ណោះ មិនមែនផ្ទុះអាវុធដូចពេលនេះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times

    December 13, 2022
  • អន្តរជាតិ

    រុស្ស៊ី៖ លោកប្រធានាធិបតីនៃប្រទេសរុស្ស៊ី វ៉ា្លឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីអាចនឹងកាត់បន្ថយការផលិតប្រេងនិងឈប់លក់ប្រេងឲ្យទៅប្រទេសទាំងឡាយណា ដែលបានសម្រេចកំណត់តម្លៃប្រេងរបស់រុស្ស៊ីសម្រាប់ការដាក់លក់ទៅលើទីផ្សារពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែធ្នូនេះ។ ការថ្លែងរបស់ប្រមុខដឹកនាំរុស្ស៊ីនៅពេលនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការសម្រេចរបស់ក្រុមប្រទេស G7 និងប្រទេសអូស្ត្រាលី ដែលបានព្រមព្រៀងគ្នាធ្វើការកំណត់តម្លៃប្រេងដែលរុស្ស៊ីត្រូវនាំចេញទៅកាន់ទីផ្សារនៅលើពិភពលោកមិនមានតម្លៃលើសពី ៦០ដុល្លារនោះទេក្នុងមួយធុងបារ៉ែល​​ ខណៈនាពេលបច្ចុប្បន្ននេះប្រេងមួយធុងបារ៉ែលមានតម្លៃ ៨៧,២៤ ដុល្លារ។ គួររម្លឹកជូនថា ការសម្រេចរបស់ក្រុមប្រទេស G7 និងប្រទេសអូស្ត្រាលីក្នុងការកំណត់តម្លៃប្រេងរបស់រុស្ស៊ី នេះគឺត្រូវបានធ្វើឡើងដោយផ្អែកលើហេតុផលថា ដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ី ដែលអាចឈានទៅដល់ការកាត់បន្ថយឥទ្ធិពលរបស់រុស្ស៊ីចំពោះការធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន។ ចំពោះកត្តាដែលធ្វើឲ្យក្រុមប្រទេសជាសម័្ពន្ធមិត្តខាងលើនេះអាចធ្វើការកំណត់តម្លៃចំពោះប្រេងរុស្ស៊ីបានគឺដោយហេតុថា នាពេលបច្ចុប្បន្ននេះការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីប្រមាណជា ៩០% សម្រាប់នាំទៅកាន់ទីផ្សារពិភពលោកត្រូវពឹកផ្អែកទាំងស្រុងទៅលើក្រុមហ៊ុនធំៗដែលស្ថិតនៅក្នុងប្រទេស G7 ។

    December 10, 2022
  • អន្តរជាតិ

    Goldman Sachs ដែលជាធនាគារវិនិយោគឈានមុខគេបំផុតនៅលើពិភពលោកបានព្យាករណ៍ថា GDP របស់ចិននឹងកើនឡើងខ្ពស់ជាង  GDP របស់សហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ ២០៣៥ខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសោរ៍ ទី១០ ខែធ្នូនេះ។ តាមរយៈការព្យាករណ៍ថ្មីវាបានបង្ហាញថា កំណើតសេដ្ឋកិច្ចរបស់បានដើរលឿនជាងគេរំពឹងទុក ដ្បិតនាពេលកន្លងក៏មានការព្យាករណ៍ជាច្រើនបានបង្ហាញថា GDP របស់ចិនវ៉ាដាច់ GDP របស់អាមេរិកដែរនៅពេលអនាគត តែការសម្រេចបាននោះគឺអាចត្រូវពេលវេលាពេលយូរបន្ថែមទៀត ពោលគឺមិនមែនត្រូវពេលត្រឹមតែជាង ១០ឆ្នាំទៀតនោះទេ។ ប្រភពខាងលើបានបន្តថា សេដ្ឋកិច្ចជាតិចិននឹងបន្តកើនឡើងជាមធ្យម ៣% ជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ ២០២៣នេះតទៅ ខណៈគិតត្រឹមឆ្នាំ ២០៣៥

    December 10, 2022
  • អន្តរជាតិ

    អឺរ៉ុប៖ ចាប់តាំងពីកងទ័ពរុស្ស៊ីបានឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនមក ពិភពលោកបានដាក់ចេញទណ្ឌកម្មក្នុងរូបភាពផ្សេងៗជាបន្តបន្ទាន់ដើម្បីប្រឆាំងនឹងទៅនឹងរដ្ឋាភិបាលនៃប្រទេសរុស្ស៊ី និងមហាសេដ្ឋីរុស្ស៊ីមួយចំនួនដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន។ ជាទូទៅទណ្ឌកម្មដែលគេអាចដាក់ប្រឆាំងទៅនឹងក្រុមមហាសេដ្ឋីនិងឥស្សរិយជនរុស្ស៊ីនោះគឺការហាមឃាត់មិនឲ្យពួកគេធ្វើដំណើរចូលក្នុងប្រទេសណាមួយនិងបង្កកទ្រព្យសម្បត្តិរបស់ពួកគេជាដើម។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសោរ៍  ទី១០ ខែធ្នូនេះបានបញ្ជាក់ថា គិតត្រឹតពេលនេះក្រុមប្រទេសនៅតំបន់អឺរ៉ុបបានបង្កកទ្រព្យសម្បតិ្តរបស់សេដ្ឋីរុស្ស៊ីសរុបចំនួនជាង ២០ពាន់លានដុល្លារហើយគិតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងមក។ ក្នុងចំណោមប្រទេសជាសមាជិកសភាពអឺរ៉ុបទាំង ២៧ប្រទេសនោះគឺគេបានកត់សម្គាល់ឃើញថាមានប្រទេសចំនួន ៤ ដែលបានបង្កកទ្រព្យសម្បត្តិឥស្សរិយជនរុស្ស៊ីច្រើនជាងគេ មានដូចជា ប្រទេសបែលហ្សិកដែលបានបង្កកទ្រព្យសម្បត្តិប្រមាណជា ៣,៧ ពាន់លានដុល្លារ ប្រទេសលុចសំបួរបានបង្កកទ្រព្យសម្បត្តិប្រមាណជា ២,៦​ពាន់លានដុល្លារ ប្រទេសអ៊ីតាលីបានបង្កកទ្រព្យសម្បត្តិប្រមាណជា ២,៤ ពាន់លានដុល្លារ និងប្រទេសអាឡឺម៉ង់បានបង្កកទ្រព្យសម្បត្តិប្រមាណជា ២,២ ពាន់លានដុល្លារ៕ អត្ថបទ៖ ភក្តី

    December 10, 2022
  • អន្តរជាតិ

    ជប៉ុន៖ ដំណើរកំសាន្តទៅកាន់ឋានព្រះច័ន្ទគឺជាក្តីស្រមៃរបស់មនុស្សជាច្រើននៅជុំវិញពិភពលោក តែអ្នកដែលអាចសម្រេចបំណងប្រាថ្នាដ៏ធំមួយនេះបានគឺមិនមានច្រើននោះទេ ដ្បិតការធ្វើដំណើរកំសាន្តក្រៅភពផែនដីមួយនេះមានតម្លៃខ្ពស់ខ្លាំងណាស់។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសុក្រ ទី៩ ខែធ្នូនេះបានឲ្យដឹងថា មានមហាសេដ្ឋីជនជាតិជប៉ុនម្នាក់គឺលោក Yusaku Maezawa បានសម្រេចទិញកញ្ចប់ដំណើរកំសាន្តទៅកាន់ឋានព្រះច័ន្ទនៅក្នុងឆ្នាំ ២០២៣ខាងមុខនេះ។ ប្រភពខាងលើបានបន្តថា លោក Yusaku Maezawa គ្រោងនឹងធ្វើដំណើរកំសាន្តនៅកាន់ឋានព្រះច័ន្ទជាមួយនឹងមនុស្សចំនួន ៨នាក់ផ្សេងទៀតមានដូចជា លោក Steve Aoki ដែលជា DJ និងផលិតករជនជាតិអាមេរិក លោក Tim Dodd ដែលជា YouTuber ជនជាតិអាមេរិក លោក Yemi AD

    December 9, 2022
  • អន្តរជាតិ

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកគ្រោងផ្តល់ជំនួយយោធាទៅកាន់ប្រទេសអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ចំនួន ២៧៥លានដុល្លារបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ​ ទី៩ ខែធ្នូនេះ។ ជំនួយយោធារបស់អាមេរិកនៅក្នុងកញ្ចប់ជិត ៣០០លាននេះនឹងមានបញ្ចូលនូវសម្ភារៈយោធាសំខាន់ៗមួយចំនួនសម្រាប់ប្រើប្រាស់ប្រឆាំងជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធការពារដែនអាកាស។ គួរបញ្ជាក់ជូនថា ជំនួយយោធាដែលមានតម្លៃ ២៧៥លានដុល្លារនេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយតម្លៃ ៨០០លានដុល្លារ ដែលសភាអាមេរិកទើបអនុម័តសម្រាប់ផ្តល់ជូនទៅអ៊ុយក្រែនៅក្នុងឆ្នាំ ២០២៣ខាងមុខនេះ។ សូមបញ្ជាក់ជូនផងដែរថា គិតចាប់តាំងពីពេលកើតមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមក សហរដ្ឋអាមេរិកបានផ្តល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែនអស់ចំនួន ១៩,១ ពាន់លានដុល្លារហើយ ខណៈអាមេរិកធ្លាប់សន្យាថា​ នឹងបន្តជួយអ៊ុយក្រែនរហូតដល់សង្គ្រាមត្រូវបានបិទបញ្ចប់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times

    December 9, 2022
  • អន្តរជាតិ

    អាមេរិក៖ សភាអាមេរិកគ្រោងនឹងអនុម័តលើគោលនយោបាយយោធាថ្មីមួយដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលអាមេរិកអាចផ្តល់ជំនួយផ្នែកយោធានិងគ្រឿងសព្វាវុធទៅកាន់រដ្ឋាភិបាលតៃវ៉ាន់ឲ្យបានឆាប់រហ័ស ដើម្បីជំរុញឲ្យកោះតៃវ៉ាន់កាន់តែមានសមត្ថភាពខ្ពស់ក្នុងការឆ្លើយតបទៅនឹងការដាក់សម្ពាធពីប្រទេសចិន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូនេះបានឲ្យដឹងថា នៅក្នុងគោលនយោបាយថ្មីនេះអាមេរិកនឹងត្រូវត្រៀមកញ្ចប់ថវិកាចំនួន ១០ពាន់ដុល្លារ សម្រាប់ផ្តល់ជាជំនួយផ្សេងៗទៅកាន់កោះតៃវ៉ាន់។ គួរបញ្ជាក់ជូនថា ការអនុវត្តគោលនយោបាយយោធាសម្រាប់ជួយរដ្ឋាភិបាលតៃវ៉ាន់មិនមែនជារឿងថ្មីរបស់អាមេរិកឡើយ ពោលគឺអាមេរិកបានអនុវត្តចាប់តាំងពីឆ្នាំ ១៩៦១មកម្លេះ។ នៅក្នុងគោលនយោបាយចុងក្រោយមួយគឺអាមេរិកមានផែនការផ្តល់ជំនួយយោធាទៅកាន់កោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ចំនួន ២ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ​ ២០០៧ រហូតដល់ឆ្នាំ ២០២៣។ យ៉ាងណាក្តី តាមរយៈការអនុវត្តគោលនយោបាយថ្មីខាងនេះគឺរដ្ឋាភិបាលអាមេរិកនឹងអាចធ្វើការផ្តល់ជំនួយទៅកាន់កោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ដ៏ច្រើនជាងមុន និងឆាប់រហ័សជាងមុន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    December 8, 2022