- Pheakdey
- អន្តរជាតិ
អ៊ីរ៉ង់៖ កងកម្លាំងរបស់អាជ្ញាធរអ៊ីរ៉ង់បានបាញ់សម្លាប់ពលរដ្ឋម្នាក់ ដែលបានចេញមកធ្វើការអបអរភាពបរាជ័យរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ដែលលេងចាញ់ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិកនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០២២ នៅក្នុងប្រទេសកាតា។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះថា Mehran Samak ភេទប្រុស អាយុ ២៧ឆ្នាំ ហើយរូបគាត់គឺជាពលរដ្ឋអ៊ីរ៉ង់ម្នាក់នៅក្នុងចំណោមពលរដ្ឋជាច្រើននាក់ផ្សេងទៀតដែលបាននាំគ្នាធ្វើសកម្មភាពអបអរសាទរខាងលើនេះ។ លោក Mehran Samak ប្រភពខាងលើបានបន្តថា តាមការពិតករណីបាញ់សម្លាប់ពលរដ្ឋយ៉ាងអាណោចអាធ័មនេះមិនមែនព្រោះតែហេតុផលគាំទ្រឬមិនគាំទ្រកីឡាជាតិតែមួយមុខនោះទេ តែករណីនេះមានការជាប់ព័ន្ធទៅនឹងចលនាប្រឆាំងតវ៉ាជាមួយរដ្ឋាភិបាល ដែលជាវិបត្តិសង្គមធំមួយនិងបានអូសបន្លាយអស់រយៈពេលជាយូរមកហើយនៅក្នុងប្រទេសអ៊ីរ៉ង់។ គួរបញ្ជាក់ជូនថា ពលរដ្ឋអ៊ីរ៉ង់ជាច្រើននាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងជាមួយរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០១៩ មកម្លេះ ដើម្បីទាមទារដំណោះស្រាយជុំវិញវិបត្តិប្រេងឥន្ទនៈឡើងថ្លៃ បញ្ហាសង្គម និងនយោបាយមួយចំនួនផងដែរ។ គិតចាប់តាំងពីឆ្នាំ ២០១៩មកគឺមានពលរដ្ឋអ៊ឺរ៉ង់ប្រមាណជា ១
December 2, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ គិតត្រឹមពេលនេះបាតុកម្មតវ៉ារបស់ក្រុមអ្នកបើកបររថយន្តដឹកទំនិញធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូងបានឈានចូលដល់ថ្ងៃទី ៨ ហើយ ខណៈដំណោះស្រាយរួមមួយរវាងរដ្ឋាភិបាលជាមួយនិងក្រុមអ្នកបើកបរនៅមិនទាន់អាចរកឃើញនៅឡើយទេ។ គួរកត់សម្គាល់ថា ហេតុផលដែលនាំឲ្យមានបាតុកម្មតវ៉ានេះកើតឡើងគឺផ្តើមចេញពីវិបត្តិនៃការឡើងថ្លៃតម្លៃប្រេងឥន្ទនៈជាសលក ដែលធ្វើឲ្យការដឹកជញ្ជូនត្រូវមានការចំណាយខ្ពស់ជាងធម្មតា ខណៈប្រាក់ឈ្មួលរបស់ក្រុមអ្នកបើកបរនៅបន្តរក្សាដូចធម្មតា។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូនេះបានបញ្ជាក់ថា ការធ្វើបាតុកម្មរបស់អ្នកបើកបររថយន្តដឹកទំនិញទាំងអស់នេះបានធ្វើឲ្យប៉ះពាល់ដល់ចង្វាក់នៃការដឹកជញ្ជូននិងការនាំចេញផលិតរបស់ប្រទេសកូរ៉េខាងត្បូងទៅកាន់ទីផ្សារបរទេសយ៉ាងខ្លាំង ខណៈបើគិតជាទឹកប្រាក់វិញគឺការធ្វើបាតុកម្មជាង ១សប្តាហ៍នេះបានធ្វើឲ្យប្រទេសកូរ៉េខាងត្រូវខាតបង់ចំណូលពីការនាំទំនិញចេញប្រមាណជា ១,៦ លានលានវ៉ុន (ជាង ១,២ ពាន់លានដុល្លារអាមេរិក) ឯណោះ។ សូមបញ្ជាក់ជូនថា ការរាំងស្ទះក្នុងវិស័យដឹកជញ្ជូននេះក៏បានប៉ះពាល់ដល់ចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់កូរ៉េខាងត្បូងផងដែរ ដ្បិតខាងក្រុមហ៊ុនត្រូវផ្អាកការផលិតរបស់ពួកគេរហូតដល់វិស័យដឹកជញ្ជូនអាចដំណើរការជាធម្មតាបានវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
December 1, 2022 - អន្តរជាតិ
ចិន៖ ប្រទេសចិនបានបញ្ជូនយានអវកាសមួយគ្រឿងផ្ទុកដោយអាកាសយានិកចំនួន ៣នាក់ឆ្ពោះទៅកាន់ស្ថានីយអវកាសរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកានេះ។ ការបញ្ជូនអាកាសយានិកនៅពេលនេះត្រូវបានគេមើលឃើញថា គឺជាការផ្លាស់ប្តូរអាកាសយានិកលើកទី ១របស់ចិន ខណៈវាគឺជាបេសកកម្មទី ២ ដែលចិនបានទទួលបាជោគជ័យក្នុងការបញ្ជូនមនុស្សទៅកាន់ទីអវកាសក្នុងគន្លងផែនដីទាប។ ប្រភពខាងលើបានបន្តថា យានអវកាសដែលចិនបានបញ្ជូននៅពេលនេះគឺយានប្រភេទ Shenzhou-15 ឬហៅថា “Divine Vessel” ត្រូវបានបង្ហោះចេញមជ្ឈមណ្ឌលផ្កាយរណប Jiuquan នៅម៉ោង ១១ និង ៨នាទីយប់ថ្ងៃអង្គារម្សិលមិញនេះ ខណៈអាកាសយានិកទាំង ៣រូបនោះរួមមានលោក Fei Junlong អាយុ ៥៧ឆ្នាំ លោក Deng Qingming
November 30, 2022 - អន្តរជាតិ
អ៊ីតាលី៖ ក្រុមអ្នកជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយហេតុការណ៍បាក់ស្រុតដីនៅក្នុងប្រទេសអ៊ីតាលីបានរងឃើញជនរងដែលបានស្លាប់បាត់បង់ជីវិតបន្ថែមម្នាក់ទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកានេះ។ ជនរងគ្រោះចុងក្រោយគេនេះគឺជាកុមារាដែលមានអាយុ ១៥ឆ្នាំ ខណៈកាលពីម្សិលមិញបងប្អូនរបស់កុមារារូបនេះចំនួន ២នាក់ក៏ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះតួលេខពលរដ្ឋអ៊ីតាលីដែលបានស្លាប់នៅក្នុងហេតុការណ៍បាក់ស្រុកដីដ៏កំណាចមួយនេះបានកើនឡើងដល់ចំនួន ៨នាក់ហើយ ខណៈចំនួនពលរដ្ឋដែលកំពុងបាត់ខ្លួនវិញគឺមានចំនួន ៤នាក់។ បើយោងតាមក្រុមអ្នកជួយសង្គ្រោះបានព្យាករណ៍ថា ជនរងគ្រោះទាំង ៤នាក់ ដែលកំពុងបាត់ខ្លួននោះទំនងជាគ្មានជីវិតនៅរស់នោះទេ តែទោះជាយ៉ាងណាក្តីក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងដុតដៃដុតជើងព្យាយាមស្វែងរកក្រុមពលរដ្ឋដែលកំពុងបាត់ខ្លួនទាំងអស់នោះ បើទោះជាពួកគេនៅរស់ឬស្លាប់ក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
November 29, 2022 - អន្តរជាតិ
អង់គ្លេស៖ លោកជំទាវទីមួយនៃប្រទេសអ៊ុយក្រែនគឺលោកស្រី Olena Zelenska បានទាមទារឲ្យមាន “ការឆ្លើយតបជាសកល” ជុំវិញករណីប្រើប្រាស់អំពើហិង្សាផ្លូវភេទនៅក្នុងភ្លើងសង្គ្រាម ដែលកំពុងកើតមាននៅលើទឹកដីអ៊ុយក្រែន។ សេចក្តីអំពាវនាវខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលលោកស្រីបានបញ្ជើញទៅចូលរួមនៅក្នុងសន្និសិទ្ធមួយស្តីពី “គំនិតផ្តួចផ្តើមក្នុងការទប់ស្កាត់អំពើហិង្សាផ្លូវភេទនៅក្នុងជម្លោះ” ដែលបានរៀបចំឡើងនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកានេះបានបញ្ជាក់ថា ករណីដែលទាហានរុស្ស៊ីប្រព្រឹត្តិអំពើហិង្សាផ្លូវភេទទៅលើពលរដ្ឋជាស្រ្តីអ៊ុយក្រែនបានកើតមានជារឿញៗ ខណៈគិតត្រឹមពេលនេះព្រះរាជអាជ្ញានៃទីក្រុងកំពុងបើកការស៊ើបអង្កេតករណីឧក្រិដ្ឋកម្មប្រភេទនេះជាង ១០០ករណីផងដែរ។ សម្រាប់ប្រទេសអ៊ុយក្រែនដែលជាជនរងគ្រោះបានចាត់ទុកថា សកម្មភាពដែលទាហានរុស្ស៊ីប្រើប្រាស់អំពើហិង្សាផ្លូវភេទធ្វើជាអាវុធនៅក្នុងសង្គ្រាមនោះគឺជារឿងដ៏ថោកទាបនិងឃោឃៅបំផុត ហើយពិភពលោកទាំងមូលត្រូវតែធ្វើការឆ្លើយតបចំពោះករណីនេះឲ្យបានខ្លាំងក្លាតាមតែអាចធ្វើទៅបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
November 29, 2022 - អន្តរជាតិ
អ៊ីតាលី៖ រដ្ឋាភិបាលនៃប្រទេសអ៊ីតាលីបានសម្រេចប្រកាសដាក់រដ្ឋនៅក្នុងគ្រាមានអាសន្នជុំវិញករណីបាក់ស្រុតដីដ៍កំណាចមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកានេះ។ ហេតុការណ៍បាក់ស្រុតដីនេះបានកើតឡើងនៅក្នុងតំបន់ Casamicciola នៃទីក្រុង Naples ភាគខាងត្បូងប្រទេសអ៊ីតាលី និងបានផ្តើមកើតឡើងតាំងតែពីថ្ងៃអាទិត្យមកម្លេះ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលហេតុការណ៍រញ្ជួញដីបានឆក់យកជីវិតពលរដ្ឋអ៊ីតាលីអស់ចំនួន ៧នាក់នាក់ហើយ ខណៈមានពលរដ្ឋមួយចំនួនផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតាមលោក Claudio Palomba ដែលជាភិបាលក្រុង Naples បានឲ្យដឹងថា ភ្លាមៗក្រោយកើតមានហេតុការណ៍នេះខាងអាជ្ញាធរបានសម្រេចដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះចំនួន ២០០នាក់ ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ខណៈរដ្ឋាភិបាលទើបបានអនុម័តកញ្ចប់ថវិកាចំនួន ២លានដុល្លារសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការណ៍ជួយសង្គ្រោះនេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
November 28, 2022 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣១០នាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះរញ្ជួយដីនៅក្នុងប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកានេះ។ គួរបញ្ជាក់ជូនថា គ្រោះរញ្ជួយដីមួយនេះបានកើតឡើងនៅតំបន់ភាគខាងលិចនៃក្រុងចាវ៉ាតាំងពីថ្ងៃម្សិលមិញម្លេះ ខណៈគ្រោះរញ្ជួយដីបានកើតឡើងស្របពេលដែលមានពលរដ្ឋឥណ្ឌូនេស៊ីនេស៊ីជាច្រើនបានធ្វើការជួបជុំគ្នានៅតាមព្រះវិហារដើម្បីសូត្រធម៌និងធ្វើឧទ្ទិសដ្ឋានតាមបែបសាសនាឥស្លាម។ ប្រភពខាងលើបានបន្តថា គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៥,៦ រ៉ិចទ័រ និងបានបង្កឲ្យមានពលរដ្ឋជាង ២ ០០០នាក់ត្រូវរងរបួសធ្ងន់និងស្រាល ខណៈគិតត្រឹមពេលនេះគឺនៅមានពលរដ្ឋចំនួន ៤០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានបញ្ជាក់ថា ភ្លាមៗក្រោយពេលកើតហេតុខាងអាជ្ញាធរបានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះចំនួន ១ ៤០០នាក់ ដើម្បីធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ហើយរហូតមកទល់នឹងពេលនេះប្រតិបត្តិការណ៍ជួយសង្គ្រោះនិងរុករកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
November 26, 2022 - អន្តរជាតិ
របាយការណ៍មួយបានបង្ហាញថា រលកកម្តៅនៅក្នុងឆ្នាំ ២០២២នេះបានបណ្តាលឲ្យមានពលរដ្ឋនៅតំបន់អឺរ៉ុបស្លាប់បាត់បង់ជីវិតអស់ជាង ២០ ០០០នាក់ ដែលតួលេខនេះគឺជាចំនួនអ្នកស្លាប់ដ៏ច្រើនមួយលើសពីការរំពឹងទុករបស់ក្រុមអ្នកជំនាញ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកានេះបានបញ្ជាក់ថា របាយការណ៍មួយនេះត្រូវបានធ្វើឡើងតាមរយៈការបូកសរុបបញ្ចូលគ្នានៃចំនួនជនរងគ្រោះដែលបានស្លាប់នៅតាមបណ្តាប្រទេសធំៗមួយចំនួនមានដូចជាប្រទេសបារាំង អង់គ្លេស អាឡឺម៉ង់ និងអេស្ប៉ាញជាដើម។ ប្រភពខាងលើបានបញ្ជាក់ថា រលកកម្តៅដែលបានបណ្តាលឲ្យមានមនុស្សស្លាប់នោះគឺជាសីតុណ្ហភាពដែលបានកើនឡើងក្នុងកម្រិត ៤០អង្សាសេ ឬខ្ពស់ជាងនេះនៅក្នុងចន្លោះខែមិថុនាដល់ខែសីហាកន្លងទៅនេះ។ នៅក្នុងរបាយការណ៍ខាងលើនេះក៏បានបង្ហាញផងដែរថា ប្រទេសដែលមានចំនួនអ្នកស្លាប់ដោយរលកកម្តៅច្រើនជាងគេគឺនៅប្រទេសបារាំង ដោយតួលេខអ្នកស្លាប់មានចំនួន ១០ ៤២០ នាក់ ប្រទេសអេស្ប៉ាញមានតួលេខអ្នកស្លាប់ចំនួន ៤ ៦៥៥នាក់ ប្រទេសអាឡឺម៉ង់មានតួលេខអ្នកស្លាប់ចំនួន ៤ ៥០០នាក់ និងប្រទេសអង់គ្លេសមានតួលេខអ្នកស្លាប់ចំនួន
November 25, 2022 - អន្តរជាតិ
អាឡឺម៉ង់៖ ចោរដៃឆៅមួយក្រុមបានចូលទៅលួចកាក់មាសបុរាណដ៏កម្របំផុតពីក្នុងសារមន្ទីរមួយកន្លែងនៅក្នុងប្រទេសអាឡឺម៉ង់ ខណៈកាក់មាសនោះមានអាយុកាលជាង ១០០ឆ្នាំ។ បើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤នេះបានឲ្យបញ្ជាក់ថា សារមន្ទីរដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Celtic and Roman Museum មានទីតាំងស្ថិតនៅក្នុងទីក្រុងប៊ែរឡាំង ខណៈសកម្មភាពនៃការលួចប្រកបដោយជំនាញខ្ពស់នេះត្រូវបានគេរកឃើញថា បានកើតឡើងតាំងថ្ងៃអង្គារម្លេះ ខណៈដំណឹងដ៏ហួសចិត្តមួយនេះទើបត្រូវបានគេចុះផ្សាយសាធារណៈនៅព្រឹកមិញនេះ។ ប្រភពខាងលើបានបន្តថា កាក់មាសដែលក្រុមចោរបានលួចទៅនោះមានចំនួន ៤៨៣កាក់ មានទម្ងន់សរុបចំនួន ៤គីឡូក្រាម ហើយយោងតាមតម្លៃជាក់ស្តែងនាពេលបច្ចុប្បន្ននេះគឺកាក់មាសទាំងអស់នេះអាចមានតម្លៃខ្ទង់ ១,៧លានដុល្លារឯណោះ។ បើតាមលោក Markus Blume ដែលជារដ្ឋមន្ត្រីទទួលបន្ទុកផ្នែកវិទ្យាសាស្រ្តនិងសិល្បៈអាឡឺម៉ង់បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងដូចការសម្តែងនៅក្នុងខ្សែភាពយន្តអីចឹង ពោលវាគឺជាការលួចប្រកបដោយជំនាញខ្ពស់បំផុត ខណៈគិតត្រឹមពេលនេះខាងអាជ្ញាធរហាក់គ្មានតម្រុយណាមួយទាល់តែសោះក្នុងការចាប់តាមក្រុមចោរ។ យ៉ាងណាក្តី ក្រុមប៉ូលិសជំនាញអាឡឺម៉ង់បានប្តេជ្ញាថា នឹងខិតខំព្យាយាមបំបែកសំណុំរឿងនេះដើម្បីតាមចាប់ខ្លួនក្រុមចោរឲ្យមកទទួលទោសឲ្យទាល់តែបាន៕
November 24, 2022 - អន្តរជាតិ
អាមេរិក៖ និយត្តករអាមេរិកបានជូនដំណឹងថា គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ត្រូវបណ្តុះបណ្តាលក្រុមអ្នកបើកបរយន្តហោះបន្ថែមទៀតដើម្បីឲ្យពួកគេអាចធ្វើការបើកបរយន្តហោះបានដោយមិនចាំបាច់ប្រើប្រាស់ជំនួយពីម៉ាស៊ីនកំុំព្យូទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកានេះ។ គួរបញ្ជាក់ជូនថា នៅក្នុងការបើកបរយន្តហោះនាពេលបច្ចុប្បន្ននេះគឺក្រុមអ្នកបើកបរទាំងអស់អាចទទួលបានជំនួយបន្ថែមពីប្រព័ន្ធកុំព្យូទ័រ ខណៈជំនួយបច្ចេកទេសមួយនេះអាចនឹងអាក់ខាន ឬមិនដំណើរការនៅក្នុងស្ថានគ្រោះថ្នាក់ ឬភាពចៃដន្យណាមួយ។ បើតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកបានបញ្ជាក់ថា ការបន្ថែមជំនាញពិសេសនេះទៅកាន់ក្រុមអ្នកបើកបរយន្តហោះគឺដើម្បីការពារគ្រោះថ្នាក់នៅក្នុងពេលដែលយន្តហោះជួបប្រទះនឹងគ្រោះអាសន្ន ឬមានការភ័ន្តច្រឡំណាមួយដែលបានកើតឡើងនៅក្នុងពេលបើកបរ ពោលគឺជាស្ថានភាពនៃការគ្រប់គ្រងយន្តហោះដោយដៃរបស់ក្រុមអ្នកបើកបរដោយផ្ទាល់តែម្តង។ ប្រភពខាងលើបានបន្តថា ការសម្រេចដាក់ចេញនូវវិធានការខាងលើនេះគឺត្រូវបានធ្វើឡើងដោយផ្អែកលើគ្រោះថ្នាក់យន្តហោះមួយកើតឡើងកាលពីឆ្នាំ ២០១៣កន្លងទៅ ដែលបានបណ្តាលឲ្យមានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិត ហើយក្រោយការស៊ើបអង្កេតជុំវិញនេះគេបានរកឃើញថា ប្រសិនបើអ្នកបើកបរយន្តហោះអាចគ្រប់គ្រងយន្តហោះបានដោយគ្មានជំនួយពីប្រព័ន្ធកុំព្យូទ័រត្រឹមរយៈពេលដ៏ខ្លីមួយ ពោលគឺមុនពេលយន្តហោះធ្លាក់តែបន្តិចប៉ុណ្ណោះគឺពួកគេប្រាកដជាអាចការពារគ្រោះថ្នាក់បានទាំងស្រុងតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
November 23, 2022









