Pheakdey
  • អន្តរជាតិ

    អាមេរិក៖ លោក Jeff Bezos បានបរិច្ចាគប្រាក់ចំនួន ១២៣លានដុល្លារដើម្បីជួយពលរដ្ឋដែលមានលំនៅដ្ឋាននៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកានេះ។ តាមគម្រោងគឺគេនឹងប្រើប្រាស់ប្រាក់ទាំងអស់នេះដើម្បីជួយឲ្យពលរដ្ឋមួយចំនួនមានលំនៅដ្ឋានពិតប្រាកដនិងអចិន្ត្រៃយ៍ ដើម្បីធានាបាននូវសិទ្ធរស់រានមានជីវិតរបស់ពួកគេ។ ប្រភពខាងលើបាបន្តថា ពលរដ្ឋដែលអាចទទួលប្រាក់ឧ​បត្ថម្ភនេះមានចំនួន ៤០ក្រុម មកពីរដ្ឋចំនួន ២៦ផ្សេងគ្នា ដោយក្រុមនីមួយៗអាចទទួលបានប្រាក់ក្នុងទំហំផ្សេងៗគ្នា ពោលគឺចាប់ពី ៦០០ ០០០ ដុល្លារ រហូតដល់ ៥លានដុល្លារនៅក្នុងមួយក្រុម។ គួរកត់សម្គាល់ថា  ការបរិច្ចាគប្រាក់ខាងនេះគឺជាផ្នែកមួយនៃគម្រោងជួយសង្គ្រោះពលរដ្ឋដែលគ្មានទីលំនៅច្បាស់លាស់របស់មូលនិធិ Day One Fund ដែលតាមគម្រោងគឺមូលនិធិមួយនេះត្រូវការចំណាយប្រាក់រហូតដល់ ២ពាន់លានដុល្លារឯណោះ។ សូមបញ្ជាក់ជូនផងដែរថា លោក  Jeff

    November 23, 2022
  • អន្តរជាតិ

    អ៊ុយក្រែន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកានេះបានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែនរាប់លាននាក់នឹងត្រូវប្រឈមគ្រោះថ្នាក់ ឬកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរនៅក្នុងរដូវរងាខាងមុខនេះ ដ្បិតអ៊ុយក្រែនកំពុងប្រឈមនឹងបញ្ហាខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់យ៉ាងខ្លាំង។  គួរកត់សម្គាល់ថា តាមធម្មតានៅក្នុងរដូវរងាគឺពលរដ្ឋអ៊ុយក្រែនទាំងអស់តែងសង្ងំនៅក្នុងផ្ទះ បើកម៉ាស៊ីនកម្តៅនិងម៉ាស៊ីនទឹកក្តៅជាប្រចាំដើម្បីរក្សាសុខភាពរបស់ពួកគេ ដែលសកម្មភាពទាំងតម្រូវឲ្យមានការប្រើប្រាស់ថាមពលអគ្គិសនី ឬហ្គាសច្រើនខ្លាំងណាស់។ យ៉ាងណាក្តី រដូវរងាឆ្នាំនៅក្នុងឆ្នាំនេះបានចូលមកដល់ស្របពេលដែលអ៊ុយក្រែនកំពុងខ្វះខាតថាមពលអគ្គិសនី និងហ្គាសយ៉ាងខ្លាំង ក្រោយអ៊ុយក្រែនបានទទួលរងនូវការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីជាបន្តបន្ទាន់ ខណៈប្រព័ន្ធសុខាភិបាលរបស់អ៊ុយក្រែនក៏ត្រូវរងនូវការបំផ្លាញយ៉ាងខ្លាំងផងដែរ។ បើតាមលោក Hans Kluge​ ដែលជានាយកអង្គការសុខភាពពិភពលោកបានព្យាការណ៍ នឹងមានពលរដ្ឋអ៊ុយក្រែនប្រមាណជា ៣លានដែលត្រូវជម្លៀសខ្លួនចេញពីផ្ទះដើម្បីទៅរកកន្លែងមានសីតុណ្ហភាពក្តៅល្មម ខណៈពួកគេអាចប្រឈមនឹងការកើតមានបញ្ហាសុខភាពខ្ពស់ខ្លាំងណាស់ដូចជា ឆ្លងជំងឺកូវីដ-១៩ ជំងឺរលាកសួត គ្រុនផ្តាសាយ  ជំងឺខាន់ស្លាក់ និងកញ្ជ្រឹលជាដើមសម្រាប់អ្នកមិនទាន់ទទួលបានវ៉ាក់សាំង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    November 22, 2022
  • អន្តរជាតិ

    ចិន៖ ការអនុវត្តវិធានការ “កូវីដសូន្យ” របស់រដ្ឋាភិបាលចិនកំពុងធ្វើឲ្យប៉ះពាល់ដល់ចង្វាក់នៃផ្គត់ផ្គង់ទូរស័ព្ទ iPhone ទៅកាន់ទីផ្សារពិភពលោកយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកានេះ។  បញ្ហានៅក្នុងវិស័យបច្ចេកវិទ្យាមួយនេះបានកើតឡើងក្រោយពេលដែលជំងឺកូវីដ-១៩ ហាក់កំពុងផ្ទុះឡើងវិញនៅតាមបណ្តាទីក្រុងនិងខេត្តសំខាន់ៗមួយចំនួននៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ និងនៅស្របពេលដែលពលរដ្ឋជាច្រើននៅជុំវិញពិភពលោកមានតម្រូវការទិញទូរស័ព្ទថ្មីសម្រាប់ជាការដូនៅចុងឆ្នាំ និងពិសេសនោះគឺការដូនៃថ្ងៃបុណ្យណូអ៊ែលសម្រាប់ពលរដ្ឋនៅតំបន់អឺរ៉ុប។ គួរកត់សម្គាល់ថា វិធានការ “កូវីដសូន្យ” របស់រដ្ឋាភិបាលចិ​នគឺជាការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ យ៉ាងតឹងរឹងបំផុត ពោលគឺមានន័យថាជាការទប់ស្កាត់មិនឲ្យមានការរាតត្បាតជំងឺជំងឺកូវីដ-១៩ក្នុងកម្រិតសូន្យតែម្តង។ នៅក្នុងការអនុវត្តវិធានការនេះគឺពលរដ្ឋចិនត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ក ឬហាមមិនឲ្យចេញក្រៅផ្ទះជាញឹកញាប់ ខណៈសាលារៀន ក្រុមហ៊ុន និងសកម្មភាពអាជីវកម្មផ្សេងៗត្រូវបិទទ្វារនិងផ្អាកដំណើរជាញឹកញាប់ផងដែរ។ សូមបញ្ជាក់ជូនផងដែរថា ទូរស័ព្ទ iPhone គឺជាផលិតផលរបស់ក្រុមហ៊ុនអាមេរិក Apple តែនៅក្នុងការផលិតចេញជាទូរស័ព្ទគឺក្រុមហ៊ុន Apple

    November 21, 2022
  • អន្តរជាតិ

    ថៃ៖ ប្រទេសថៃគ្រោងនឹងដំឡើងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូចថ្មីមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីចុងសប្តាហ៍ក​ន្លងទៅនេះ។ គម្រោងផលិតថាមពលនុយក្លែអ៊ែររបស់ថៃនៅពេលនេះគឺស្ថិតនៅក្រោមជំនួយបច្ចេកទេសរបស់សហរដ្ឋអាមេរិក ខណៈវាគឺជាលើកទីមួយហើយដែលប្រទេសមានឱកាសអនុវត្តគម្រោងនុយក្លែអ៊ែរដ៏មានសារៈសំខាន់នេះ។ បើតាមលោក Kamala Harris អនុប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា គោលបំណងនៃការអនុវត្តកម្មវិធីនុយក្លេអ៊ែរនេះគឺដើម្បីចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅលើពិភពលោក ហើយវាគឺជាផ្នែកមួយនៃកម្មវិធី Net Zero World ដែលអាមេរិកបានផ្តើមអនុវត្តតាំងពីឆ្នាំមុនម្លេះ។ អនុប្រធានាធិបតីអាមេរិករូ​បនេះបានបញ្ជាក់ថា ថៃគឺជាប្រទេសឧស្សាហកម្មដ៏ធំមួយនៅតំបន់អាំស៊ីអាគ្នេយ៍ ហើយនាពេលកន្លងមកវិស័យឧស្សាហកម្មនៅក្នុងប្រទេសថៃបានបង្កើតឲ្យមានឧស្ម័ន​ផ្ទះ​កញ្ចក់ភាយចូលទៅក្នុងបរិយាកាសយ៉ាងច្រើនផងដែរ ខណៈឧស្ម័យផ្ទះកញ្ចក់គឺជាផ្នែកមួយដែលធ្វើឲ្យសីតុណ្ណភាពនៅលើពិភពលោកត្រូវកើនឡើង។ យ៉ាងណាក្តី ការប្តូរពីប្រើប្រាស់ថាមពលអគ្គិសនីមកប្រើប្រាស់ថាមកពលនុយក្លេអ៊ែរនៅក្នុងវិស័យឧស្សាហកម្មនឹងជួយទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់បានមួយផ្នែក ហើយវាក៏ជាផ្នែកមួយជួយទប់ស្កាត់ការកើនឡើងកំដៅលើភពផែនដីផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Thaiger

    November 21, 2022
  • អន្តរជាតិ

    ប្រទេសថៃនិងប្រទេសវៀតណាមបានព្រមព្រៀងគ្នាបង្កើតប្រព័ន្ធទូទាត់ប្រាក់ដ៏ទំនើបនិងងាយស្រួលមួយគឺប្រព័ន្ធ QR Payment System នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger។ កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់មួយនេះត្រូវបានចុះហត្ថលេខាដោយលោក  Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញាវត្ថុថៃ ដែលជាតំណាងឲ្យរដ្ឋាភិបាលថៃ ជាមួយនិងលោក Nguyen Xuan Phuc ដែលជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ប្រភពខាងលើបានបន្តថា សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធ QR ជាលក្ខណៈអន្តរជាតិនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់តាមរយៈកិច្ចសហប្រតិបត្តិការរវាងធនាគារថៃ (The Bank of Thailand) ជាមួយនិងធនាគាររដ្ឋវៀតណាម (State Bank of Vietnam)។ បើតាមលោក Arkhom Termpittayapaisith បានឲ្យដឹងថា ប្រព័ន្ធទូទាត់ប្រាក់ដ៏ទំនើបនិងងាយស្រួលនេះនឹងជួយជំរុញលំហូរសាច់ប្រាក់រវាងប្រទេសទាំង

    November 21, 2022
  • អន្តរជាតិ

    ជប៉ុន៖ រដូវរងានៅក្នុងប្រទេសជប៉ុននឹងត្រូវចូលមកដល់នៅពាក់កណ្តាលខែធ្នូខាងមុខនេះហើយ ខណៈវានឹងត្រូវបញ្ចប់ទៅវិញនៅអំឡុងពាក់កណ្តាលខែមីនា។ ជាធម្មតានៅក្នុងអំឡុងពេលនៃរដូវរងានេះពលរដ្ឋជប៉ុនបានប្រើប្រាស់ម៉ាស៊ីនកម្តៅនិងឧបករណ៍អេឡិចត្រូនិចផ្សេងៗសម្រាប់រក្សាសីតុណ្ហភាពនៅក្នុងផ្ទះច្រើនខ្លាំងណាស់ ដែលសកម្មភាពនេះបានធ្វើឲ្យតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីត្រូវកើតឡើងយ៉ាងខ្លាំងផងដែរ បើធៀបទៅនឹងរយៈពេលដែលរដូវរងាមិនទាន់ចូលមកដល់។ យ៉ាងណាក្តី រដូវរងានៅក្នុងឆ្នាំនេះមិនដូចរដូវរងាកាលពីឆ្នាំមុនៗឡើយ ដ្បិតវាបានកើតឡើងក្នុងអំឡុងពេលដែលពិភពលោកកំពុងមានវិបត្តិខ្វះខាតថាមពលអគ្គិសនីបង្កឡើងដោយភ្លើងសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន។ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងមួយនេះ អាជ្ញាធរក្រុងតូក្យូបានណែនាំឲ្យពលរដ្ឋចូលរួមជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីឲ្យបានគ្រប់ៗគ្នានៅក្នុងរដូវរងានៅក្នុងឆ្នាំនេះតាមរយៈការនាំគ្នាពាក់អាវរងា ដែលជាប្រភេទអាវសាច់ចាក់កក្អម (Turtleneck) បើទោះជាពួកគេនៅក្នុងផ្ទះក៏ដោយ។ សូមបញ្ជាក់ថា អាវសាច់ចាក់កក្អមជាប្រភេទអាវដែលអាចជួយរក្សាកម្តៅក្នុងរាងកាយបានយ៉ាងល្អ ហើយគេជឿថាប្រសិនបើពលរដ្ឋនៅក្នុងទីក្រុងតូក្យូនាំគ្នាពាក់អាវប្រភេទនេះគ្រប់ៗគ្នានោះគឺជានឹងជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានមួយផ្នែកធំ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times

    November 19, 2022
  • អន្តរជាតិ

    អង់គ្លេស៖ យោងតាមការចុះផ្សយរបស់បណ្តាញសារព័ត៌មាន The Thaiger បានឲ្យដឹងថា ជំងឺផ្តាសាយបក្សីហាក់កំពុងផ្ទុះខ្លាំងនៅក្នុងប្រទេសអង់គ្លេស ខណៈការរាតត្បាតឡើងវិញនូវជំងឺដ៏កាចសាហាវមួយនេះកំពុងគំរាមគំហែងយ៉ាងខ្លាំងចំពោះការអបអរពិធីបុណ្យណូអែល ដែលពលរដ្ឋអឺរ៉ុបគ្រោងនឹងប្រារព្ធធ្វើឡើងនៅចុងខែធ្នូខាងមុខនេះ។ គួរបញ្ជាក់ថា ផ្តាសាយបក្សីគឺជាជំងឺដ៏កាចសាហាវមួយដែលអាចចម្លងពីសត្វបក្សីជាច្រើនប្រភេទ ជាពិសេសគឺសាច់មាន់ សាច់ទា  ដែលគេយកទៅចម្អិនជាម្ហូបអាហារ ទៅកាន់មនុស្ស ហើយវាក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សផងដែរ។ ប្រភពខាងលើបានបន្តថា ចំពោះករណីផ្ទុះឡើងវិញនូវជំងឺផ្តាសាយបក្សីនៅលើទឹកដីអង់គ្លេសគឺមានប្រភេទចម្លងមកពីរោងចក្រនិងឧស្សាហកម្មផលិតនិងចែកចាយសាច់បក្សីនៅក្នុងប្រទេសតួគី​ ហើយកាលពីសប្តាហ៍មុននេះអាជ្ញាធរអង់គ្លេសបានរកឃើញករណីសាច់មាន់មានផ្ទុកជំងឺផ្តាសាយជាង ៥០ករណី។ ភ្លាមៗក្រោយការរកឃើញខាងលើនេះ អាជ្ញាធរសុខាភិបាលអង់គ្លេសបានសម្រេចសម្លាប់សត្វមាន់រស់រាប់ពាន់ក្បាលនៅតាមកសិដ្ឋានជាច្រើន ដើម្បីទប់ស្កាត់ការចម្លងជំងឺទៅកាន់មនុស្ស។ បើតាមអាជ្ញាធរអង់គ្លេសបានបញ្ជាក់ថា ប្រសិនបើគេមិនអាចកាត់ផ្តាច់ការចម្លងជំងឺផ្តាសាយបក្សីនៅពេលនេះបានទេ គឺអាជ្ញាធរអាចនឹងសម្រេចផ្អាកការរៀបចំពិធីបុណ្យណូអែលតែម្តង ដើម្បីទប់ស្កាតការចម្លងមេរោគចូលទៅកាន់សហគមន៍៕ អត្ថបទ៖ ភក្តី ប្រភព៖ The Thaiger  

    November 19, 2022
  • អន្តរជាតិ

    ផ្សិតម្ជុលគឺបន្លែដ៏ពេញនិយមមួយសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ននេះ ដ្បិតបន្លែដែលមានពណ៌សប្រភេទនេះអាចត្រូវបានគេយកទៅញ៉ាំបន្ថែមនៅក្នុងមុខម្ហូបជាច្រើនមុខបានយ៉ាងឆ្ងាញ់ពិសា។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន Next Shark នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកានេះបានឲ្យដឹងថា ផ្សិតម្ជុលអាចជាប់ពាក់ព័ន្ធជាមួយនឹងករណីផ្ទុះជំងឺកាចសាហាវមួយនៅលើដឹកអាមេរិកនាពេលកន្លងមក។ បើតាមរដ្ឋបាលផ្នែកឱសថនិងចំណីអាហារអាមេរិកបានរកឃើញថា នៅលើផ្សិតម្ជុលដែលគេបាននាំចូលពីប្រទេសកូរ៉េខាងត្បូងសម្រាប់ដាក់លក់នៅលើទឹកដីអាមេរិកអាចផ្ទុកនូវបាក់តេរីមួយប្រភេទមានឈ្មោះថា listeria។ បាក់តេរីប្រភេទនេះអាចតោងជាប់ចំណីអាហារផ្សេងៗក្នុងរយៈរហូតដល់ ១០សប្តាហ៍ ខណៈអ្នកដែលបានប៉ះពាល់ជាមួយបាក់តេរីនេះអាចនឹងមានបញ្ហាសុខភាពផ្សេងៗក្នុងរយៈពេល ២សប្តាហ៍ក្រោយពេលបានប៉ះពាល់ជាមួយបាក់តេរី។ ប្រភពខាងលើបានបន្តថា កាលពីឆ្នាំ ២០២០ក​ន្លងទៅនៅលើទឹកអាមេរិកគឺបាក់តេរី listeria បានបង្កជាជំងឺធ្ងន់ធ្ងរចំពោះពលរដ្ឋចំនួន ៦៥នាក់ ខណៈជនរងគ្រោះចំនួន ៣នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ យ៉ាងណាក្តី ក្រុមអ្នកជំនាញបានពន្យល់ថា មិនមែនគ្រប់ផ្សិតម្ជុលទាំងអស់សុទ្ធតែមានផ្ទុកនូវបាក់តេរីនោះទេ តែដើម្បីការពារខ្លួនពីបញ្ហាដូចបានជម្រាបជូនខាងលើនេះអ្នកទទួលទានផ្សិតម្ជុលទាំងអស់ត្រូវចេះលាងសម្អាតផ្សិតឲ្យបានស្អាតល្អ​ ឬចម្អិនវាឲ្យឆ្អិនល្អមុននឹងទទួលទាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត អត្ថបទ៖ ភក្តី

    November 19, 2022
  • អន្តរជាតិ

    អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Times នៅព្រឹកថ្ងៃសុក្រ ទី១៨​ ខែវិច្ឆិកានេះបានឲ្យដឹងថា រដ្ឋអាជ្ញាសហព័ន្ធបានសម្រេចចោទប្រកាន់ពលរដ្ឋអាស៊ីចំនួន ៨នាក់ពីបទរត់ពន្ធសត្វស្វាដោយខុសច្បាប់ចូលទៅកាន់ទឹកដីអាមេរិក ដើម្បីយកទៅប្រើប្រាស់សម្រាប់ធ្វើការពិសោធន៍និងសម្រាប់ធ្វើការស្រាវជ្រាវផ្សេងៗ។ សត្វស្វាដែលក្រុមជនសង្ស័យបានធ្វើការរត់ពន្ធនោះគឺជាប្រភេទ “ស្វាត្រាស” ឬអ្នកខ្លះហៅថា “ស្វាកន្ទុយវែង” ដែលជាពូជសត្វស្វាមានមានមាឌតូចៗ មានមុខពណ៌ផ្កាឈូកលាយពណ៌ត្នោត ជាពពួកសត្វចូលចិត្តរស់នៅក្បែរមាត់ទឹក និងដីសើមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គួរបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះ “ស្វាត្រាស” ត្រូវបានគេចាត់ទុកថា ជាប្រភេទសត្វដែលជិតផុតពូជ និងជាពូជសត្វដែលត្រូវបានការពារដោយច្បាប់អន្តរជាតិផងដែរ។ បើទោះជាយ៉ាងនេះក្តី ក្រុមជនសង្ស័យទាំង ៨នាក់ខាងលើនេះបានសមគំនិតគ្នានាំយកសត្វស្វាដ៏កម្រនេះចូលទៅកាន់ទឹកដីអាមេរិក ដោយពួកគេបានបន្លំឯកសារមួយចំនួនដើម្បីបញ្ជាក់ថា សត្វស្វាដែលពួកគេព្យាយាមនាំចូលទៅអាមេរិកនោះជាប្រភេទសត្វស្វាធម្មតា ពោលគឺជាប្រភេទសត្វដែលគេអាចនាំចូលដោយស្របច្បាប់សម្រាប់យកទៅធ្វើការពិសោធន៍ផ្សេងៗ។ ប្រភពខាងលើបានបន្តថា ជនសង្ស័យទាំង ៨នាក់នោះមានរួមមានឈ្មោះ James Man

    November 18, 2022
  • អន្តរជាតិ

    ហូឡង់៖ តុលាការនៃប្រទេសហូឡង់បានសម្រេចកាត់ទោសឲ្យមនុស្សចំនួន ៣នាក់ត្រូវជាប់ពន្ធនាគារអស់មួយជីវិតជុំវិញករណីបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរនៅលើទឹកដីនៃប្រទេសអ៊ុយក្រែននាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកានេះ។ នៅក្នុងចំណោមជនជាប់ចោទទាំង ៣នាក់នោះគឺមាន ២នាក់ជាបុរសជនជាតិរុស្ស៊ី និងម្នាក់ទៀតគឺជាបុរសជនជាតិអ៊ុយក្រែន ខណៈតុលារបានរកឃើញថា បុរសទាំង ៣នាក់នេះបានធ្វើសកម្មភាពដឹកជញ្ជូនមីស៊ីលចេញពីប្រទេសរុស្ស៊ីមកកាន់ដឹកដីអ៊ុយក្រែនដើម្បីអនុវត្តផែនការបាញ់ទម្លាក់យន្តហោះមួយគ្រឿង។ គួររម្លឹកជូនថា ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤កន្លងទៅ ដោយពេលនោះមានយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Malaysian Airlines មួយគ្រឿងបានធ្លាក់នៅលើដឹកដីនៃប្រទេសអ៊ុយក្រែន។ នៅក្នុងយន្តហោះដឹកអ្នកដំណើរ MH17 នោះមានផ្ទុកមនុស្សសរុបចំនួន ២៩៨នាក់ បានធ្វើដំណើរចេញពីទីក្រុងអាំស្ទែដាំ​នៃប្រទេសហូឡង់ឆ្ពោះទៅកាន់ទីក្រុងកូឡាឡាំពួនៃប្រទសម៉ាឡេស៊ី ហើយយន្តហោះត្រូវបានគេបាញ់ទម្លាក់ពេលកំពុងបើកឆ្លងកាត់ប្រទេសអ៊ុយក្រែន។ ក្រោយជួបឧប្បត្តិហេតុ

    November 18, 2022