- Pheakdey
- អន្តរជាតិ
ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញករណីអ្នកកើតជំងឺរលាកសួតធ្ងន់ធ្ងរមួយប្រភេទជាលើកដំបូងនៅក្នុងប្រទេសខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកានេះ។ បើតាមលោកវេជ្ជបណ្ឌិត Winai Wananukul ប្រធានផ្នែកវេជ្ជសាស្ត្ររបស់មន្ទីរពេទ្យ Ramathibodi នៃសាកលវិទ្យាល័យ Mahidol បានពន្យល់ថា ជំងឺរលាកសួតនោះត្រូវបានគេហៅតាមភាសាបច្ចេកទេសថា “Evali” គឺជាអាការៈដែលសួតបានរងនូវការបំផ្លាញ ឬរងនូវរបួសយ៉ាងធ្ងន់ធ្ងរ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ជាទូទៅជំងឺរលាកសួត “Evali” បានបង្កឡើងតាមរយៈសកម្មភាពនៃការជក់បារីអេឡិចត្រូនិច ឬការជក់ផលិតផល Vape ជាប្រចាំ។ ជាក់ស្តែងអ្នកជំងឺ “Evali” ដែលអាជ្ញាធរថៃបានរកឃើញជាករណីដំបូងនេះ គឺជាបុរសម្នាក់ដែលបានផ្តាច់ការជក់បារីធម្មតាអស់រយៈពេល ៥ឆ្នាំមកហើយ ខណៈមុនពេលមានជំងឺគឺជនរងគ្រោះបានបន្តសកម្មភាពជក់បារីឡើងវិញ តែគាត់បានប្តូរទៅជក់បារីអេឡិចត្រូនិចវិញម្តងនិងបានជក់ជារៀងរាល់ថ្ងៃក្នុងរយៈពេល ៦ខែចុងក្រោយនេះ។
November 11, 2022 - អន្តរជាតិ
វៀតណាម៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Tuoitre News បានឲ្យដឹងថា ប្រទេសវៀតណាមបានបើកដំណើរការសាកលវិទ្យាល័យកម្រិតអន្តរជាតិមួយ ដែលមានតម្លៃរហូតដល់ ២០០លានដុល្លារអាមេរិកឯណោះ។ សាកលវិទ្យាល័យមួយនេះមានឈ្មោះថា សាកលវិទ្យាល័យវៀតណាម-អាឡឺម៉ង់ (Vietnamese-German University) មានទីតាំងស្ថិតនៅក្នុងក្រុង Ben Cat ខេត្ត Binh Duong លាតសន្ធឹងលើផ្ទៃដី ៥០,៥ ហិចតា ត្រូវបានផ្តួចផ្តើមកសាងដំបូងនៅក្នុងឆ្នាំ ២០១៦ ក្រោមកម្ចីពីធនាគាពិភពលោក និងត្រូវបានបើកឲ្យដំណើរការជាផ្លូវការសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣នេះ។ ប្រភពខាងលើបានបន្តថា សាលកវិទ្យាល័យខាងលើនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំវៀតណាម ខណៈសាកលវិទ្យាល័យមានកម្រិតស្តង់ដាដូចសាកលវិទ្យាល័យនៅក្នុងប្រទេសអាឡឺម៉ង់ និងសាកលវិទ្យាល័យកម្រិតអន្តរជាតិជាច្រើនផ្សេងទៀតផងដែរ។ នៅក្នុងបរិវេណនៃសាកលវិទ្យាល័យវៀតណាម-អាឡឺម៉ង់ រួមមានសាលបង្រៀន អគារនៃមហាវិទ្យាល័យនិងនាយកដ្ឋានជាច្រើន មន្ទីរពិសោធន៍កម្រិតស្តង់ដារអន្តរជាតិចំនួន
November 10, 2022 - អន្តរជាតិ
អាមេរិក៖ រដ្ឋាភិបាលអាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារជូនចំពោះបុគ្គលរូបណាដែលអាចផ្តល់ព័ត៌ឈានដល់ការចាប់ខ្លួនបុរសជនជាតិសិង្ហបុរីម្នាក់ ដែលកំពុងរត់គេចពីការតាមចាប់ខ្លួនរបស់តុលាការអាមេរិក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៤ ខែវិច្ឆិកានេះបានបញ្ជាក់ថា បុរសដែលអាជ្ញាធរអាមេរិកកំពុងតាមស្វែងរកនេះមានឈ្មោះថា Kwek Kee Seng អាយុ ៦២ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន Swanseas Port Services ដែលមានមូលដ្ឋាននៅក្នុងប្រទេសិង្ហបុរី។ បើយោងតាមតុលាការអាមេរិកបានរកឃើញថា នាពេលកន្លងមកលោក Kwek Kee Seng បានលាក់បាំងនិងបន្លំឯកសារនៃការដឹកជញ្ជូនមួយចំនួន ដើម្បីសម្របសម្រួលឲ្យមានការដឹកជញ្ជូនប្រេងដែលមានតម្លៃ ១,៥លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងជើង។ ក្រោយទទួលបានប្រេងទាំងនោះហើយ កូរ៉េខាងជើងបានយកប្រេងទៅប្រើប្រាស់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ ដែលសកម្មភាពទាំងនេះគឺជាការរំលោភបំពានទាំងស្រុងទៅលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ យ៉ាងណាក្តី
November 4, 2022 - អន្តរជាតិ
ចិន៖ កូនក្មេងអាយុ ៣ឆ្នាំម្នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងអំឡុងពេលដែលអាជ្ញាធរចិនកំពុងអនុវត្តវិធានការបិទខ្ទប់ទីក្រុងដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុង Lanzhou ភាគខាងជើងប្រទេសចិន កាលពីល្ងាចថ្ងៃទី ៣ ខែវិច្ឆិកាម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងពេលនេះទីក្រុង Lanzhou កំពុងស្ថិតនៅក្នុងដំណាក់កាលបិទខ្ទប់ ដែលពលរដ្ឋគ្រប់រូបមិនអាចធ្វើដំណើចេញពីផ្ទះបានដោយគ្មានការអនុញ្ញាតនោះទេ ខណៈសេវាផ្សេងៗនៅទូទាំងទីក្រុងវិញត្រូវដំណើការដោយមានភាពយឺតយ៉ាវ ឬសេវាមិនសូវចាំបាច់មួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្នតែម្តង។ នៅក្នុងស្ថានភាពមិនអំណោយផលនេះស្រាប់តែកុមារជាជនរងគ្រោះបានកើតមានបញ្ហាសុខភាព ដែលតម្រូវឲ្យមានការព្យាបាលជាបន្ទាន់មួយ។ យ៉ាងណាក្តី ខាងមន្ទីរពេទ្យមិនអាចជួយសង្គ្រោះកុមាររងគ្រោះឲ្យបានទាន់ពេលវេលានោះទេ ពោលគឺការព្យាបាលត្រូវបានពន្យាពេលយ៉ាងយូរ ហើយនៅក្នុងអំឡុងពេលនៃការរង់ចាំសេវាព្យាបាលនោះកុមាររងគ្រោះក៏បានស្លាប់តែម្តង ដោយរូបគេបានស្លាប់ដោយសារបញ្ហាពុលកាបូនម៉ូណូអុកស៊ីត។ ជុំវិញករណីអកុសលនេះ អាជ្ញាធរចិនបានចេញមកធ្វើការសូមទោសជាសាធារណៈ និងទទួលស្គាល់ថាបញ្ហានេះគឺជាចំណុចឆកល្វែងរបស់របស់អាជ្ញាធរសុខាភិបាល៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
November 4, 2022 - អន្តរជាតិ
ជប៉ុន៖ អាជ្ញាធរនៃទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកានេះបានសម្រេចទទួលស្គាល់អាពាហ៍ពិពាហ៍រវាងមនុស្សដែលមានភេទដូចគ្នាជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times។ អាពាហ៍ពិពាហ៍រវាងមនុស្សមានភេទដូចនេះ ដែលអាជ្ញាធរក្រុងតូក្យូបានសម្រេចទទួលស្គាល់នៅពេលនេះគឺសំដៅលើការរៀបការរវាងក្រុមមនុស្សខ្ទើយ ក្រុមនុស្សវះកាត់ប្តូរភេទ ក្រុមស្រ្តីស្រលាញ់ស្រ្តី និងក្រុមមនុស្សស្រលាញ់ភេទដូចគ្នាគ្រប់ទម្រង់ទាំងអស់។ យ៉ាងណាក្តីប្រភពខាងបានបញ្ជាក់ថា ការទទួលស្គាល់លិខិតអាពាហ៍ពិពាហ៍រវាងមនុស្សមានភេទដូចគ្នានៅពេលនេះគឺត្រូវបានអនុវត្តដោយមានលក្ខខណ្ឌមួយចំនួន ពោលគឺអនុវត្តចំពោះតែពលរដ្ឋណាដែលកំពុងប្រកបការងារនិងមានទីលំនៅអចិន្ត្រៃយ៍ក្នុងទីក្រុងតូក្យូប៉ុណ្ណោះ ខណៈរដ្ឋបាលក្រុងនិងខេត្តផ្សេងទៀតនៅទូទាំងប្រទេសជប៉ុននៅមិនទាន់អនុវត្តច្បាប់ថ្មីនេះនៅឡើយទេ។ ក្រោយទទួលបានលិខិតអាពាហ៍ពិពាហ៍រួចហើយគឺគូស្នេហ៍ដែលមានភេទដូចគ្នាអាចទទួលបានសិទ្ធចុះបញ្ជីលំនៅដ្ឋាន សិទ្ធទទួលបានសេវាសុខាភិបាល និងសិទ្ធទទួលបានអត្តប្រយោជន៍ផ្សេងៗពីរដ្ឋាភិបាលដូចប្តីប្រពន្ធទូទៅដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
November 2, 2022 - អន្តរជាតិ
ឥណ្ឌា៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅល្ងាចថ្ងៃចន្ទ ទី៣១ ខែតុលានេះបានឲ្យដឹងថា តួលេខជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានយោលនៅក្នុងប្រទេសឥណ្ឌាបានបន្តកើនឡើងរហូតដល់ ១៣៤នាក់ហើយ ខណៈឧប្បត្តិហេតុមួយនេះត្រូវបានអាជ្ញាធរឥណ្ឌាបញ្ជាក់ថា ជាគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុតសម្រាប់ប្រទេសឥណ្ឌានៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ បើតាមប៉ូលិសប្រចាំរដ្ឋ Gujarat ដែលជាទីកន្លែងកើតហេតុបានបញ្ជាក់ថា មានមនុស្សចំនួន ៩នាក់ ដែលជាអ្នកទទួលខុសត្រូវចំពោះហេតុការណ៍មួយនេះ ដោយពួកគេគឺជាក្រុមការងារទទួលជួសជុលនិងគ្រប់គ្រងស្ពាន។ យ៉ាងណាក្តី គិតត្រឹមពេលនេះប៉ូលិសឥណ្ឌានៅមិនទាន់បង្ហាញអត្តសញ្ញាណមនុស្សទាំង ៩នាក់នោះនៅឡើយទេ ខណៈការស៊ើបអង្កេតពីសំណាក់ប៉ូលិសជំនាញនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។ បើតាមលោក Ashok Yadav ដែលជាមន្ត្រីនគរបាលជាន់ខ្ពស់បានប្រាប់ឲ្យដឹងថា តាមការពិតស្ពានដែលបានបាក់នោះនៅមិនទាន់ត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ ពោលគឺវាស្ថិតនៅក្នុងដំណាក់កាលជួសជុល ខណៈយោងតាមកាលបរិច្ឆេតជាលក្ខណៈបច្ចេកទេសគឺស្ពាននឹងត្រូវបើកឲ្យប្រើប្រាស់ឡើងវិញនៅដើមសប្តាហ៍ក្រោយ។ បើទោះជាយ៉ាងនេះក្តី ក្រុមអ្នកជួសជុលនិងគ្រប់គ្រងស្ពានមិនបានជូនដំណឹងសំខាន់មួយនេះជាសាធារណៈឬរាយការណ៍ទៅកាន់អាជ្ញាធរនោះទេ ហើយដោយមានមនុស្សជាច្រើនដើរកាត់ស្ពាននិងមានអ្នកខ្លះថែមទាំងបានព្យាយាមយោលស្ពានលេងទៀតនោះ
October 31, 2022 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ១៣២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលានេះ។ ស្ពានដែលបានបាក់នោះគឺស្ពានសម្រាប់ឆ្លងទន្លេ Machchhu ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Morbi រដ្ឋ Gujarat ខណៈស្ពានមួយខ្សែនេះមានអាយុកាលប្រមាណជា ១៥០ឆ្នាំហើយ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា មុនពេលកើតហេតុគឺមានមនុស្សប្រហែល ៥០០នាក់បានជួបជុំគ្នានៅក្បែរស្ពាននិងមួយចំនួនបានដើរកាត់ស្ពាននោះតែម្តងដើម្បីអបអរពិធីបុណ្យសាសនាមួយកាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។ ក្នុងអំឡុងពេលដែលពិធីបុណ្យកំពុងចាប់ផ្តើមយ៉ាងសប្បាយរីករាយនោះ ស្រាប់តែស្ពានបានបាក់យ៉ាងឆាប់រហ័យតែម្តង ដែលធ្វើឲ្យអ្នកដែលកំពុងឈរនៅលើស្ពានទាំងអស់មិនអាចរត់គេចបានទាន់ពេលវេលានោះទេ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មានមនុស្សចំនួន ១៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
October 31, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលានេះគឺតួលេខអ្នកដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងប្រទេសកូរ៉េខាងត្បូងបានបន្តកើនឡើងរហូតដល់ ១៥៤នាក់ហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Reuters ។ ភាគច្រើននៃជនរងគ្រោះដែលបានស្លាប់ទាំងអស់នោះគឺជាយុវជនដែលមានវ័យជាង ២០ឆ្នាំ ហើយក្នុងនោះក៏មានជនបរទេសចំនួន ២២នាក់ផងដែរ។ ក្រោយកើតមានហេតុការណ៍អកុសលនេះលោកប្រធានាធិបតីកូរ៉េខាងត្បូង Han Duck-soo បានប្រកាសកាត់ទុក្ខថ្នាក់ជាតិនៅទូទាំងប្រទេស និងប្តេជ្ញាធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ដើម្បីស្វែងរកមូលហេតុពិតប្រាកដនិងអ្នកទទួលចំពោះករណីមួយនេះ។ គួររម្លឹកថា ហេតុការណ៍រត់ជាន់គ្នាបានកើតឡើងនៅតំបន់កំសាន្ត Itaewon ក្នុងទីក្រុងសេអ៊ូល ជាទីកន្លែងដែលមានពលរដ្ឋប្រមាណជា ១០០,០០០នាក់ប្រមូលផ្តុំគ្នាយ៉ាងកកកុញដើម្បីអប់អរពិធីបុណ្យ Halloween កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Reuters
October 31, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ របាយការណ៍បឋមមួយស្តីហេតុការណ៍រត់ជាន់គ្នានៅកូរ៉េខាងត្បូងដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលានេះបានបញ្ជាក់ថា មានពលរដ្ឋកូរ៉េខាងត្បូងយ៉ាងហោចណាស់ចំនួន ១៤៩នាក់បានស្លាប់បាត់បង់ជីវិត និង ១៥០នាក់ផ្សេងទៀតរងរបួស។ គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត ១១យប់ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះនៅតំបន់កំសាន្ត Itaewon ដែលនៅទីនោះមានពលរដ្ឋរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាយ៉ាងកកកុញដើម្បីអប់អរពិធីបុណ្យ Halloween។ គួររម្លឹកជូនថា ហេតុការណ៍អកុសគឺបានកើតឡើងរដៀងគ្នាទៅនឹងព្រឹត្តិការណ៍រត់ជាន់នៅស្ពានកោះពេជ្រ ក្នុងទីក្រុងភ្នំពេញកាលពីឆ្នាំ ២០១០ អីចឹងដែរ ដោយពេលនោះមានពលរដ្ឋកម្ពុជាចំនួន ៣៤៧ បានស្លាប់បាត់បង់ជីវិត និង ៧៥៥នាក់បានរង់របួស។ សូមបញ្ជាក់ជូនផងដែរថា តួលេខខាងលើនេះគឺជាតែជារបាយការណ៍បឋមប៉ុណ្ណោះ ខណៈតួលេខជាក់ស្តែងចុងក្រោយអាចមានការប្រែប្រួលបន្ថែមទៀត៕ អត្ថបទ៖
October 30, 2022 - អន្តរជាតិ
អូស្រ្តាលី៖ រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលានេះបានប្រកាសថា នឹងជួយហ្វឹកហាត់ដល់ទាហានអ៊ុយក្រែន និងផ្តល់ជំនួយបន្ថែមមួយចំនួនទៅកាន់កងទ័ពអ៊ុយក្រែនដើម្បីប្រើប្រាស់ទប់ទល់នឹងការឈ្លានពានរបស់កម្លាំងរុស្ស៊ី។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា តាមគម្រោងគឺអូស្រ្តាលីនឹងបញ្ជូនទាហ៊ានជំនាញរបស់ខ្លួនចំនួន ៧០នាក់ទៅកាន់ប្រទេសអង់គ្លេស ដើម្បីជួយហ្វឹកហាត់ដល់ទាហ៊ានអ៊ុយក្រែន ដែលពេលនេះកំពុងស្នាក់នៅនិងទទួលការហ្វឹកហាត់នៅក្នុងអង់គ្លេស។ ប្រភពខាងលើបានបន្តថា ចំពោះជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីនៅពេលនេះវិញគឺជារថពាសដែកចំនួន ៣០ ដែលអូស្រ្តាលីនឹងបញ្ជូនទៅកាន់អ៊ុយក្រែនតាមរយៈកប៉ាល់ដឹកទំនិញខ្នាតធំ។ បើតាមលោក Richard Marles ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្រ្តាលីបានបញ្ជាក់ថា ចាប់តាំងរុស្ស៊ីបានផ្តើមឈ្លានពានចូលក្នុងទឹកដីអ៊ុយក្រែនមក រដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ជំនួយទៅកាន់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ប្រមាណជា ៦៥៥ដុល្លារអូស្រ្តាលី (៤២៥ លានដុល្លារអាមេរិក) ហើយ ខណៈអូស្រ្តាលីនឹងបន្តគាំទ្រអ៊ុយក្រែនក្នុងរយៈពេលយូរអង្វែងទៀត ពោលគឺរហូតដល់ភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់៕ អត្ថបទ៖ ភក្តី ប្រភព៖
October 27, 2022









