- Pheakdey
- អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែតុលានេះបានឲ្យដឹងថា អាជ្ញាធរថៃសម្រេចបង្កើនការប្រុងប្រយ័ត្នជាថ្មីចំពោះវត្តមាននៃមេរោគបំប្លែងខ្លួនថ្មីមួយប្រភេទ ដែលក្រុមអ្នកជំនាញបានហៅថា មេរោគប្រភេទ XBB ។ បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា វិធានការដែលអាជ្ញាធរថៃបានដាក់ចេញដើម្បីឆ្លើយតបនឹងវត្តមាននៃវ៉ារ៉្យង់ XBB នៅពេលនេះគឺការបំពាក់កាមេរ៉ាសុវត្ថិភាពបន្ថែមទៅតាមប្រលានយន្តហោះ ដើម្បីរឹតបន្តឹងការត្រួតពិនិត្យចំពោះអ្នកដំណើរអន្តរជាតិ និងជាពិសេសនោះគឺក្រុមអ្នកដំណើរដែលទើបត្រលប់មកពីប្រទេសសិង្ហបុរី និងហុងកុង ដែលជាកន្លែងបានរកឃើញករណីឆ្លងមេរោគ XBB ក្នុងចំនួនដ៏ច្រើន។ គួរបញ្ជាក់ជូនថា ការសម្រេចបង្កើនការប្រុងប្រយ័ត្នចំពោះវ៉ារ៉្យង់ XBB របស់អាជ្ញាធរថៃនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយពេលដែលអាជ្ញាធរសុខាភិបាលហុងកុងបានប្រកាសពីការរកឃើញ ករណីអ្នកឆ្លងមេរោគបំប្លែងខ្លួន XBB ជាច្រើនករណីកាលពីថ្ងៃពុធ ទី១២កន្លងទៅ ក្នុងនោះមានអ្នកជំងឺ ៣នាក់គឺជាអ្នកដំណើរមកពីប្រទេសថៃ អ្នកជំងឺ ១៣នាក់មកពីប្រទេសសិង្ហបុរី
October 15, 2022 - អន្តរជាតិ
អាមេរិក៖ មន្ទីរបញ្ចកោណអាមេរិកបានប្រកាសផ្តល់ជំនួយតម្លៃ ៧២៥លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែតុលានេះ។ ជំនួយបន្ទាន់នេះត្រូវបានផ្តល់ជូនទៅកាន់ប្រទេសអ៊ុយក្រែន ក្រោយពេលដែលរុស្ស៊ីបានបន្តបាញ់មីស៊ីលជាច្រើនគ្រាប់ទៅកាន់ទីក្រុងសំខាន់ៗរបស់អ៊ុយក្រែនក្នុងរយៈជិតមួយសប្តាហ៍មកហើយ។ ប្រភពខាងលើបានបន្តថា ជំនួយរបស់សហរដ្ឋអាមេរិកនៅពេលនេះគឺមិនខុសពីជំនួយលើកមុនៗឡើយ ពោលវាគឺជាជំនួយផ្នែកយោធា ដែលមានរួមមានសម្ភារៈសំខាន់មួយចំនួនដូចជា គ្រាប់រំសេវ កាំភ្លើងធំ គ្រាប់រ៉ុកកែត យន្តហោះគ្មានមនុស្សបើក និងឧបករណ៍សំខាន់ៗមួយចំនួនទៀតសម្រាប់ប្រើប្រាស់នៅលើសមរភូមិ។ សូមបញ្ជាក់ជូនថា ជំនួយខាងលើនេះគឺកញ្ចប់ជំនួយមួយផ្នែកនៃកញ្ចប់ជំនួយតម្លៃ ១៨,៣ពាន់លានដុល្លារ ដែលអាមេរិកគ្រោងនឹងផ្តល់ជូនទៅកាន់អ៊ុយក្រែនចាប់ពីខែតុលានេះរហូតដល់ចុងឆ្នាំ ២០២២៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
October 15, 2022 - អន្តរជាតិ
អាមេរិក៖ កម្រិតអតិផរណានៅសហរដ្ឋអាមេរិកបានកើតឡើងខ្ពស់លើសពីការព្យាករណ៍ទុក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលានេះ។ តាមរយៈទិន្នន័យនៅក្នុងរបាយករណ៍របស់ការិយាល័យស្ថិតិការងារអាមេរិកបានបង្ហាញថា កម្រិតអតិផរណានៅអាមេរិកសម្រាប់នៅក្នុងខែកញ្ញាបានកើនឡើង ០,៤% ដែលជាកម្រិតខ្ពស់លើសពីការរំពឹងទុក ខណៈនៅក្នុងខែសីហាកន្លងទៅកម្រិតអតិផរណាមានត្រឹមកម្រិត ០,២% ប៉ុណ្ណោះ។ នៅក្នុងរបាយការណ៍ដដែលនោះបានបង្ហាញផងដែរថា គិតត្រឹមពេលនេះកម្រិតអតិផរណាប្រចាំឆ្នាំរបស់អាមេរិកបានកើនឡើងដល់កម្រិត ៨,២% រួចហើយ ខណៈនាពេលកន្លងមកគេបានព្យាករណ៍ថាកម្រិតអតិផរណាប្រចាំឆ្នាំរបស់អាមេរិក ពោលគិតរហូតដល់ចុងឆ្នាំអាចមានកម្រិត ៨,៣% ។ តាមរយៈទិន្នន័យនេះបានបង្ហាញថា គិតត្រឹមត្រីមាសទី ៣ ក្នុងឆ្នាំ ២០២២ កម្រិតអតិផរណារបស់អាមេរិកបានកើនឡើងជិតដល់កម្រិតអតិផរណាប្រចាំឆ្នាំរួចទៅហើយ ដូចនេះទម្រាំតែដល់រយៈចុងឆ្នាំគឺកម្រិតអតិផរណាប្រចាំឆ្នាំរបស់អាមេរិកក៏អាចកើនឡើងខ្ពស់លើសពីការរំពឹងទុកផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
October 14, 2022 - អន្តរជាតិ
ប៉ាគីស្ថាន៖ ពលរដ្ឋប៉ាគីស្ថានចំនួន ១៨នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះរថយន្តក្រុងដ៏កម្រមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលានេះ។ បើតាមអាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះគឺមានជនរងគ្រោះចំនួន ១២នាក់ជាកូនក្មេង ខណៈមូលហេតុដែលបង្កឲ្យមានភ្លើងឆេះគឺដោយសារតែបញ្ហាបច្ចេកទេសគ្រឿងម៉ាស៊ីនរបស់រថយន្ត។ ប្រភពខាងលើបានបន្តថា រឿងមួយដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺជនរងគ្រោះដែលបានស្លាប់ទាំងអស់នោះសុទ្ធតែជាជនរងគ្រោះពីគ្រោះទឹកជំនន់ ដែលត្រូវធ្វើដំណើរត្រលប់ពីជំរុំជនភៀសខ្លួនទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញ តែជាអកុសលធ្វើដំណើរមិនទាន់ដល់ផ្ទះផងក៏ត្រូវភ្លើងឆេះស្លាប់ក្នុងរថយន្តតែម្តង។ គួរបញ្ជាក់ជូន ថ្មីៗនេះប៉ាគីស្ថានជួបប្រទះនឹងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយ ដែលបានសម្លាប់មនុស្សជាង ១,៧០០នាក់ បង្ខំឲ្យពលរដ្ឋ ៨លាននាក់ត្រូវធ្វើការជម្លៀសខ្លួន បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋជាង ៣៣លាននាក់ និងធ្វើឲ្យខាតបង់សេដ្ឋកិច្ចអស់ប្រមាណជា ២៨ពាន់លានដុល្លារ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
October 14, 2022 - អន្តរជាតិ
របាយការណ៍ស្តីពីធនធានធម្មជាតិមួយបានបង្ហាញថា ជីវិតសត្វព្រៃនៅជុំវិញពិភពលោកបានធ្លាក់ចុះអស់ ៦៩% បើគិតចាប់តាំងពីឆ្នាំ ១៩៧០មក ពោលគឺនៅក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ។ របាយការណ៍ពិសេសមួននេះត្រូវបានចេញផ្សាយដោយអង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (World Wide Fund for Nature) ឬត្រូវបានហៅកាត់ថា WWF និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលានេះ។ នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ជីវិតសត្វព្រៃជាង ៥,០០០ ប្រភេទនៃពពួកថនិកសត្វ សត្វស្លាប សត្វពាហនៈ សត្វល្មូន និងត្រី ដែលមានចំនួនសរុបប្រមាណជា ៣២,០០០ ក្បាលត្រូវបានហិនហោចអស់ ខណៈមូលហេតុដែលជំរុញឲ្យមានការបំផ្លាញនោះគឺដោយសារសកម្មភាពរបស់មនុស្ស
October 13, 2022 - អន្តរជាតិ
អាមេរិក៖ មហាសេដ្ឋីលំដាប់ទី ១របស់ពិភពលោកគឺលោក Elon Musk បានបង្ហាញនូវទឹកអប់ថ្មីមួយប្រភេទនៅក្នុងទីផ្សារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរសៀលថ្ងៃពុធ ទី១២ ខែតុលានេះ។ ទឹកអប់ថ្មីនោះត្រូវបានផលិតឡើងដោយប្រើម៉ាកយីហោថា “Burnt Hair” ដែលអាចប្រើប្រាស់បានចំពោះមនុស្សជាទូទៅ ពោលគឺប្រើបានគ្រប់វ័យតែម្តង។ ប្រភពខាងបានបន្តថា ទឹកអប់ម៉ាក “Burnt Hair” ត្រូវបានដាក់លក់ក្នុងតម្លៃ ១០០ដុល្លារសម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិក ខណៈនៅតាមបណ្តាប្រទេសមួយចំនួននៅមិនទាន់មានលក់នៅឡើយទេ។ បើយោងតាមសារនៅលើគណនី Twitter ផ្លូវការរបស់លោក លោក Elon Musk ដែលបានបង្ហោះក្រោយពេលដាក់លក់ទឹកអប់បានបន្តិចបានឲ្យដឹងថា មានទឹកអប់ “Burnt Hair”
October 12, 2022 - អន្តរជាតិ
ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាសម្រេចបញ្ឈប់ការផលិតទឹកស៊ីរ៉ូក្អកនៅក្នុងរោងចក្រផលិតឱសថដ៏ធំមួយ ក្រោយទឹកស៊ីរ៉ូក្អកផលិតដោយរោងចក្រនោះមានជាប់ពាក់ព័ន្ធនឹងករណីស្លាប់កុមារជាច្រើននាក់កាលពីសប្តាហ៍កន្លងទៅ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី១២ ខែតុលានេះបានបញ្ជាក់ថា រោងចក្រផលិតឱសថមួយនោះមានឈ្មោះថា Maiden Pharmaceuticals ជារោងចក្រផលិតពហុឱសថ មានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា ខណៈផលិតផលឱសថចេញពីរោងចក្រមួយនេះត្រូវបានគេចែកចាយទៅកាន់បណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុនមានករណីអកុសលមួយបានកើតឡើងគឺមានកុមារចំនួន ៦៦នាក់នៅក្នុងប្រទេសហ្គាំប៊ីបានស្លាប់បាត់បង់ជីវិត ក្រោយពួកគេបានផឹកទឹកស៊ីរ៉ូក្អកនិងផ្អាសសាយចំនួន ៤ប្រភេទផ្សេងគ្នាដែលផលិតដោយរោងចក្រ Maiden Pharmaceuticals រួច។ ផលិតផលទឹកស៊ីរ៉ូដែលមានបញ្ហាទាំង ៤នោះមានដូចជា ទឹកស៊ីរ៉ូម៉ាក Promethazine Oral Solution, Kofexmalin Baby Cough Syrup,
October 12, 2022 - អន្តរជាតិ
តៃវ៉ាន់៖ កោះតៃវ៉ាន់បានអះអាងថា ប្រទេសចិនកំពុងសិក្សាពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដើម្បីបង្កើត “យុទ្ធសាស្ត្រកូនកាត់” មួយសម្រាប់ប្រឆាំងនឹងតៃវ៉ាន់នៅពេលខាងមុខ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរលៀសថ្ងៃពុធ ទី១២ ខែតុលានេះបានបញ្ជាក់ថា ការអះអាងខាងលើនេះត្រូវបានធ្វើឡើងដោយលោក Chen Ming-tong អគ្គនាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់តាមរយៈសន្និសិទ្ធផ្លូវការមួយដែលបានរៀបចំឡើងនៅក្នុងសភាជាតិតៃវ៉ាន់។ លោក Chen Ming-tong បានបញ្ជាក់ថា ចិនកំពុងសិក្សាអំពីយុទ្ធវិធីនៃការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកឲ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងស្ថានភាពជាក់ស្តែងនៃសមរភូមិសង្គ្រាម និងរបៀបនៃការដាក់សម្ពាធផ្លូវចិត្តចំពោះកម្លាំងយោធា ដែលរុស្ស៊ីនិងអ៊ុយក្រែនកំពុងតែអនុវត្ត ហើយវាច្បាស់ថានៅពេលខាងមុខចិននឹងយកយុទ្ធសាស្រ្តទាំងអស់នោះមកបង្កើតជាយុទ្ធផ្ទាល់ខ្លួនថ្មីមួយ សម្រាប់ប្រើប្រាស់ក្នុងការប្រឆាំងជាមួយកោះតៃវ៉ាន់។ គួរបញ្ជាក់ជូនថា ភាពតានតឹងរវាងកោះតៃវ៉ាន់និងចិនបានបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈជាច្រើនខែមកនេះ ពោលគឺចាប់តាំងពីប្រធានរដ្ឋសភាអាមេរិកបានបញ្ជើញទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់រួចមក៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
October 12, 2022 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រមុខដឹកនាំប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជើញទៅចូលរួមក្នុងកម្មវិធីសម្ពោធកសិដ្ឋានផ្ទះកញ្ចក់ដ៏ធំមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១១ ខែតុលានេះ។ កសិដ្ឋានផ្ទះកញ្ចក់ដ៏ធំនិងទំនើបនោះត្រូវបានគេមើលឃើញថា ត្រូវបានសាងសង់នៅលើទីតាំងដែលកូរ៉េខាងជើងធ្លាប់ប្រើប្រាស់ជាកន្លែងបាញ់សាកល្បងមីស៊ីលនាពេលកន្លងមក ពោលគឺជាអតីតទីលានបាញ់មីស៊ីលដែលកូរ៉េខាងជើងទើបឈប់ប្រើប្រាស់កាលពីឆ្នាំមុន។ កសិដ្ឋានផ្ទះកញ្ចក់ខាងលើនេះមានឈ្មោះថា Ryonpho Greenhouse Farm មានទីតាំងស្ថិតនៅក្នុងតំបន់ Hamju លាតសន្ធឹងលើផ្ទៃដី ២៨០ហិចតា មានផ្ទះកញ្ចក់ជាង ៨៥០ប្លុក ខណៈកសិដ្ឋានកសិកម្មបែបធម្មជាតិដ៏ធំមួយនេះអាចបម្រើជាប្រយោជន៍ចំពោះផ្ទះ សាលារៀន សកម្មភាពវប្បធម៌ និងសេវាកម្មសង្គមក្នុងទីតាំងប្រមាណជា ១,០០០កន្លែងផ្សេងគ្នា។ គួរបញ្ជាក់ផងដែរថា ពិធីសម្ពោធកសិដ្ឋានផ្ទះកញ្ចក់ខាងលើនេះត្រូវបានធ្វើឡើងចំថ្ងៃខួបនៃការបង្កើតគណបក្សកម្មករ ដែលជាបក្សកំពុងដឹកនាំរដ្ឋាភិបាលកូរ៉េខាងជើងនាពេលបច្ចុប្បន្ន ហើយថ្ងៃខួបនេះក៏ជាថ្ងៃឈប់សម្រាកបុណ្យជាតិដ៏ធំមួយសម្រាប់ប្រទេសកូរ៉េខាងជើងផងដែរ៕
October 11, 2022 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលាម្សិលមិញនេះ ដែលបង្កឡើងដោយសារតែជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សមួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានThe Straits Times បានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងរដ្ឋធានីចាកាតាក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងអស់រយៈពេលជាច្រើនម៉ោងហើយបរិមាណដ៏ច្រើនរបស់ទឹកភ្លៀងក៏បានបង្កទៅជាទឹកជំនន់ជន់លិចនិងហូរគួចយ៉ាងខ្លាំងនៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងទីក្រុងផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៣នាក់នោះគឺកូនសិស្សសាលា ដែលបានស្លាប់ក្រោយពេលត្រូវទឹកគួចទៅបោកនឹងជញ្ជាំងសាលារៀន ហើយជញ្ជាំងសាលានោះក៏បានបាក់និងដួលរលំទៅតាមកម្លាំងទឹកផងដែរ។ គួររម្លឹកជូនថា ទីក្រុងចាកាតាដែលជាមានពលរដ្ឋរស់នៅសរុបជាង ៣០លាននាក់តែងរងនូវការគំរាមគំហែងដោយជំនន់ទឹកភ្លៀងជារឿយៗ ជាក់ស្តែងកាលឆ្នាំកន្លងទៅហេតុការណ៍ដូចគ្នានេះបានឆក់យកជីវិតពលរដ្ឋក្នុងទីក្រុងចាកាតាចំនួន ៥នាក់ ហើយកាលពីឆ្នាំ ២០២០ ជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋក្នុងទីក្រុងចាកាតារហូតដល់ ៦៧នាក់ឯណោះ៕ Bencana yang TIDAK KITA INGINKAN! MTs 19, Pondok
October 7, 2022









