- Pheakdey
- អន្តរជាតិ
ប៉ាគីស្ថាន៖ បញ្ហាទឹកជំនន់នឹងរុញឲ្យពលរដ្ឋប៉ាគីស្ថានចន្លោះពី ៦ ទៅ ៩លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times នៅព្រឹកថ្ងៃសុក្រ ទី៧ ខែតុលានេះ។ ការព្យាករណ៍ខាងលើនេះគឺត្រូវបានដោយធនាគារពិភពលោក ដែលបានសិក្សាយ៉ាងស៊ីជម្រៅអំពីស្ថានភាពទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាននិងប៉ះពាល់ក្នុងវិស័យសេដ្ឋកិច្ចទាំងក្នុងរយៈពេលខ្លីនិងក្នុងរយៈពេលវែង។ នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកដដែលនោះក៏បានបញ្ជាក់ផងដែរថា បញ្ហាទឹកជំនន់នឹងធ្វើឲ្យអត្រានៃភាពក្រីក្រនៅក្នុងប្រទេសប៉ាគឺស្ថានត្រូវកើតឡើងចន្លោះពី ២,៥% ទៅដល់ ៤%។ គួរបញ្ជាក់ជូនថា បច្ចុប្បន្ននេះប៉ាគីស្ថានមានពលរដ្ឋសរុបប្រមាណជា ២២០លាននាក់ ហើយក្នុងនោះមានពលរដ្ឋចំនួន ២០% បានរស់នៅក្រោមបន្ទាត់នៃភាពក្រីក្ររួចទៅហើយ បើទោះជាមិនទាន់មានបញ្ហាទឹកជំនន់ក៏ដោយ។ យ៉ាងណាក្តី ទឹកជំនន់ដ៏ធំមិនធ្លាប់មានកាលពីពេលថ្មីៗនេះបានបង្កើតសម្ពាធយ៉ាងខ្លាំងបន្ថែមទៀតចំពោះសេដ្ឋកិច្ចប៉ាគីស្ថាន ដ្បិតទឹកជំនន់បានបំផ្លាញផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ រោងចក្រ ផ្ទះសម្បែង
October 7, 2022 - អន្តរជាតិ
ថៃ៖ ការប្រគំតន្រ្តីមួយនៅតែបន្តរៀបចំឡើងយ៉ាងសប្បាយរីករាយបើទោះជាទឹកបានលិចជុំវិញឆាកអស់ទៅហើយក៏ដោយ ខណៈមានអ្នកគាំទ្រមួយចំនួនបានជិះទូកទៅដល់មុខឆាកតែម្តងដើម្បីបានជួបនិងជូនអំណោយដល់ក្រុមតារាចម្រៀងដែលជា Idol នៅក្នុងដួងចិត្តរបស់ពួកគាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃពុធ ទី៥ ខែតុលានេះបានឲ្យដឹងថា ការប្រគំតន្ត្រីដ៏កម្រនេះត្រូវបានរៀបចំឡើងនៅក្នុងខេត្ត Pathum Thani ដែលជាខេត្តនៅជាប់នឹងក្រុងបាកកក ប្រទេសថៃ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា ការប្រគំតន្ត្រីមួយនេះត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយក្រុមហ៊ុន Moo ដែលក្រុមហ៊ុនលក់ផលិតផលអំពូលភ្លើងនិងឧបករណ៍បំពងសំឡេងដ៏ធំនៅក្នុងប្រទេសថៃ ខណៈឆាកតន្ត្រីមួយនេះត្រូវបានរៀបចំឡើងដោយមានកម្មវិធីអមជាច្រើនបន្ថែមទៀត ដែលខាងក្រុមហ៊ុនត្រូវចំណាយប្រាក់ក្នុងចំនួនដ៏ច្រើនមួយ។ មុនពេលសម្រេចរៀបចំកម្មវិធីនេះឡើងគឺអាកាសធាតុមានលក្ខណៈអំណោយផលជាធម្មតា តែមុនពេលប្រគំតន្ត្រីបន្តិចស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងនិងបានបង្កឲ្យមានទឹកជន់លិចនៅជុំវិញឆាកតន្ត្រីផងដែរ។ យ៉ាងណាក្តី អ្នកគ្រប់គ្រងកម្មវិធីមិនបានលុបចោលការប្រគំតន្ត្រីឡើយ ខណៈអ្នកគាំទ្រមួយចំនួនក៏មិនបានដើរចេញពីឆាកតន្ត្រីដែរ ដោយពួកគាត់នៅបន្តទស្សនាយ៉ាងរីករាយ និងថែមទាំងសុខចិត្តជិះទូកដើម្បីទៅជួបនិងជូនអំណោយដល់ក្រុមតារាចម្រៀងទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ The
October 6, 2022 - អន្តរជាតិ
បារាំង៖ ប្រទេសបារាំងនឹងបិទប្រព័ន្ធទឹកក្តៅនៅតាមទីសាធារណៈមួយរយៈដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់នូវថាមពលអគ្គិសនី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញបណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ តុលានេះ។ បើតាមក្រសួងថាមពលបារាំងបានបញ្ជាក់ថា វិធានការកាត់បន្ថយការប្រើប្រាស់ថាមពលខាងលើនេះនឹងត្រូវអនុវត្តក្នុងលក្ខខណ្ឌចំនួន ២ ដោយក្នុងនោះនៅតាមបណ្តាអាងហែលទឹកសាធារណៈទាំងអស់នឹងតម្រូវឲ្យបន្ថយកម្រិតសីតុណ្ហភាពទឹកក្តៅឲ្យបានយ៉ាងយោចណាស់ ១សង្សាសេ ។ បើទោះជាការបន្ថយសីតុណ្ហភាពនេះមានកម្រិតតិចតួចក៏ដោយតែវាក៏ជាផ្នែកមួយនៃការសន្សំសំចៃថាមពលបានដែរ ដ្បិតជាទូទៅប្រព័ន្ធទឹកក្តៅនៅតាមអាងហែលទឹកត្រូវបើកប្រជាប្រចាំ ហើយបើអាងទឹកធំ ឬអាងទឹកមានច្រើនកន្លែងនោះគឺតម្រូវការនៃការប្រើប្រាស់ថាមពលក៏មានច្រើនទៅតាមនោះដែរ។ ចំពោះលក្ខខណ្ឌមួយវិញទៀតគឺនៅតាមបន្ទប់ទឹកឬបង្គន់សាធារណៈទាំងអស់នឹងតម្រូវឲ្យបិទប្រព័ន្ធទឹកក្តៅមួយរយៈតែម្តង ដោយទុកឲ្យពលរដ្ឋប្រើប្រាស់តែប្រព័ន្ធទឹកមានសីតុណ្ហភាពត្រជាក់ធម្មតាប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា វិធានការកាត់បន្ថយការប្រើប្រាស់ថាមអគ្គិសនីនេះនឹងផ្តើមអនុវត្តចាប់ពីថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលានេះតទៅរហូតដល់ពេលមានសេចក្តីជូនដំណឹងជាថ្មីពីអាជ្ញាធរថាមពលបារាំង។ សូមបញ្ជាក់ជូនថា ការសម្រេចអនុវត្តវិធានការសន្សំសំចៃថាមពលអគ្គិសនីនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចសកល ពោលគឺតម្លៃថាមពលនិងហ្គាសនៅលើទីផ្សារពិភពលោកបានកើនឡើងខ្ពស់ ក្រោយពេលរុស្ស៊ីដែលជាប្រទេសផ្គត់ផ្គង់ថាមពលនិងហ្គាសធំបំផុតបានទទួលទណ្ឌកម្មពីពិភពលោកចំពោះសកម្មភាពដែលរុស្ស៊ីបានលើកទ័ពឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
October 6, 2022 - អន្តរជាតិ
អាមេរិក៖ បំណុលជាតិសរុបរបស់អាមេរិកបានកើនឡើងលើសពីចំនួន ៣១ លានលានដុល្លារជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី៥ ខែតុលានេះ។ គួរបញ្ជាក់ថា តួលេខបំណុលខាងលើនេះគឺជាទិន្នន័យនៅក្នុងរបាយការណ៍ការហិរញ្ញវត្ថុមួយ ដែលត្រូវបានចេញផ្សាយដោយនាយកដ្ឋានរតនាគារអាមេរិកកាលពីយប់ថ្ងៃអង្គារ ទី៤ ខែតុលាម្សិលមិញនេះ ខណៈរបាយការណ៍មួយនេះបានគេចាត់ទុកថា ជារបាយការណ៍ហិរញ្ញវត្ថុដ៏អាក្រក់មួយសម្រាប់សហរដ្ឋអាមេរិកផងដែក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី ១នៅលើពិភពលោក។ ប្រភពខាងលើបានបន្តថា មានហេតុផលសំខាន់មួយចំនួនដែលរុញឲ្យបំណុលជាតិអាមេរិកកើនឡើងខ្ពស់ដូចនេះ ដូចជាការការខ្ចីប្រាក់សម្រាប់យកមកប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ និងគោលនយោបាយកាត់បន្ថយពន្ធផ្នែកហរិញ្ញវត្ថុមួយចំនួន ដែលរដ្ឋាភិបាលអាមេរិកបានដាក់ចេញនាពេលកន្លងមកក្នុងគោលបំណងជួយលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋទូទៅដើម្បីឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចសាកល។ បើតាមលោក Michael Peterson នាយកប្រតិបត្តិនៃមូលនិធិ Peter G. Peterson បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា បញ្ហាខាងលើនេះគឺជារឿងដ៏គួរឲ្យព្រួយបារម្ភមួយ ដ្បិតវាបានកើតឡើងនៅក្នុងអំឡុងពេលដែលពិភពលោកកំពុងមានបញ្ហាសេដ្ឋកិច្ចក្នុងកម្រិតដ៏ខ្ពស់មួយ
October 5, 2022 - អន្តរជាតិ
ថៃ៖ រដ្ឋបាលក្រុងបាងកកបានស្នើឲ្យក្រុមហ៊ុនឯកទាំងអស់អនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនធ្វើការនៅតាមផ្ទះដើម្បីឆ្លើយតបនឹងស្ថានភាពជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សនៅក្នុងទីក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៥ ខែតុលានេះ។ នៅក្នុងសំណើរបស់រដ្ឋបាលក្រុងបាកកកបានបញ្ជាក់ថា ការស្នើសុំឲ្យបុគ្គលិកឯកជនធ្វើការងារនៅតាមផ្ទះនៅពេលនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅលើដងផ្លូវ ដ្បិតការធ្វើដំណើរនៅតាមដងវិថីសំខាន់ៗក្នុងទីក្រុងនឹងត្រូវរំខានយ៉ាងដោយជំនន់ទឹកភ្លៀង បន្ថែមពីលើស្ថានភាពចរាចរណ៍ដែលមានលក្ខណៈមមាញឹកស្រាប់រួចទៅហើយ។ បើតាមលោក Tavida Kamolvej ដែលជាអភិបាលរងក្រុងបាងកកបានបញ្ជាក់បន្ថែមថា តាមសំណើគឺរដ្ឋបាលក្រុងបានស្នើសុំឲ្យបុគ្គលិកក្នុងវិស័យឯកជនធ្វើការងារនៅតាមផ្ទះចាប់ពីថ្ងៃពុធ ទី៥ ខែតុលារហូតដល់ថ្ងៃសុក្រចុងសប្តាហ៍នេះ។ អភិបាលរងក្រុងបាងកករូបនេះបានបន្តទៀតថា ចំពោះបុគ្គលិកណាដែលចាំបាច់ត្រូវតែធ្វើដំណើរទៅបំពេញការងារដល់ទីកន្លែងគឺពួកគេនៅតែអាចបន្តធ្វើដំណើរទៅធ្វើការបាន តែក្រុមហ៊ុនត្រូវអនុញ្ញាតឲ្យពួកគាត់ចេញពីកន្លែងការងារមុនម៉ោងបន្តិច ដើម្បីកាត់បន្ថយភាពកកស្ទះនៅម៉ោងដែលចរាចរណ៍មានភាពមមាញឹកខ្លាំង ពោលគឺនៅពេលល្ងាច អាចនៅចន្លោះពីម៉ោង ៥ រហូតដល់ម៉ោង ៧ ល្ងាច។ ទន្ទឹមគ្នានេះសាលាក្រុងបាងកកក៏បានដាសតឿនឲ្យពលរដ្ឋទូទៅត្រូវចេះត្រៀមខ្លួននិងបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពនិងសុខភាពផ្ទាល់ខ្លួនក្នុងអំឡុងពេលមួយសប្តាហ៍នេះ ទម្រាំតែឥទ្ធិពលនៃទឹកភ្លៀងបានថយចុះទៅវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖
October 5, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានរួមគ្នាធ្វើការបាញ់មីស៊ីលដើម្បីឆ្លើយតបទៅនឹងឥរិយាបថរបស់ប្រទេសកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលរំលងពីលើប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៥ ខែតុលានេះ។ គួររម្លឹកថា កាលពីថ្ងៃអង្គារ ទី៤ ខែតុលាម្សិលមិញនេះ ទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលផ្លោងដែលអាចបាញ់បានក្នុងរយៈចម្ងាយឆ្ងាយមួយគ្រាប់រំលងពីលើប្រទេសជប៉ុន ដែលធ្វើឲ្យប្រទេសជប៉ុនមានការភ័យខ្លាចយ៉ាងខ្លាំង ហើយជប៉ុនក៏បានទាញសញ្ញាអាសន្នជាបន្ទាន់ទៀតផង។ យ៉ាងណាក្តី មីស៊ីលដែលទីក្រុងព្យុងយ៉ាងបានបាញ់រំលងទឹកដីជប៉ុននោះបានធ្លាក់ចូលទៅក្នុងសមុទ្រដោយមិនបានបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សជាតិនោះទេ។ គួរបញ្ជាក់ថា ការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងកាលពីម្សិលមិញនេះគឺជាបាញ់មីស៊ីលដ៏គួរឲ្យព្រួយបារម្ភមួយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដ្បិតមីស៊ីលបានហោះរំលងដែលដីនៃប្រទេសមួយ ហើយប្រសិនបើមីស៊ីលបានធ្លាក់នៅលើតំបន់ដែលមានមនុស្សរស់នៅនោះគឺវានឹងបង្កគ្រោះថ្នាក់យ៉ាងធំធេងបំផុត។ ឆ្លើយតបនឹងសកម្មភាពដ៏គឃ្លើនរបស់ទីក្រុងព្យុងយ៉ាងខាងលើនេះ យោធាកូរ៉េខាងត្បូងនិងយោធាអាមេរិកនៅថ្ងៃទី ៥ ខែតុលានេះបានសម្រេចធ្វើសមយុទ្ធរួមគ្នាដោយ មានទាំងការចល័ចយន្តហោះចម្បាំង និងការបាញ់មីស៊ីលទៅកាន់តំបន់សមុទ្រលឿងផងដែរ។ ទន្ទឹមគ្នានេះអាមេរិកនិងកូរ៉េខាងត្បូងបានរិះគន់និងថ្កោលទោសចំពោះកូរ៉េខាងជើងយ៉ាងខ្លាំងនិងបានចោទថា ទីក្រុងព្យុងយ៉ាងមានចេតនាបង្កបញ្ហាដល់ពិភពលោកនិងបានចាត់ទុកថា ការបាញ់សាកល្បងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនៅពេលនេះគឺជា “សកម្មភាពដ៏គ្រោះថ្នាក់និងគ្មានការប្រុងប្រយ័ត្នទាល់តែសោះ”៕
October 5, 2022 - អន្តរជាតិ
បារាំង៖ថូបុរាណចិនមួយគ្រឿងត្រូវបានលក់ចេញក្នុងតម្លៃដ៏ខ្ពស់បំផុត ពោលគឺមានតម្លៃរហូតដល់ជិត ៩លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៤ ខែតុលានេះ។ ថូដ៏កម្រនេះត្រូវបានដាក់លក់តាមរយៈការដេញថ្លៃមួយដែលត្រូវបានរៀបចំឡើយនៅក្នុងសណ្ឋាគារ Fontainebleau ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីចុងសប្តាហ៍កន្លងទៅ ខណៈអ្នកចូលរួមក្នុងការដេញថ្លៃមានចំនួន ៣០នាក់។ ប្រភពខាងលើបានបញ្ជាក់ថា ថូបុរាណចិនដ៏ប្រណិតមួយនេះត្រូវបានផលិតឡើងកាលពីអំឡុងសតវត្សទី ១៨ ឬនៅអំឡុងឆ្នាំ ១៨០០ ពោលគឺវាមានអាយុកាលជាង ២០០ឆ្នាំមកហើយ។ ថូដែលមានកម្ពស់ ៥៤សង់ទីម៉ែត្រនោះគឺជាកម្មសិទ្ធរបស់បុរសអាយុ ៥៩ឆ្នាំរស់នៅក្រៅទឹកដីបារាំង ហើយគាត់ទទួលបានថូមួយនេះពីអតីតម្តាយរបស់គាត់ជាច្រើនឆ្នាំមកហើយ។ នៅក្នុងការដេញថ្លៃនោះថូត្រូវបាក់លក់ចេញក្នុងតម្លៃ ៧,៧លានអឺរ៉ូ (៧,៦ លានដុល្លារអាមេរិក) ខណៈបើគេគិតបញ្ចូលទាំងការរៀបចំផ្សេងៗនិងនីតិវិធីគ្រប់បែបយ៉ាងរាប់ចាប់តាំងពីការចាប់ផ្តើមលក់រហូតដល់ការរក្សាសិទ្ធក្នុងនាមជាម្ចាស់កម្មសិទ្ធក្រោយពេលទិញរួចគឺថូបុរាណចិនមួយនេះមានតម្លៃសរុបរហូតដល់ ៩,១២លានអឺរ៉ូ
October 4, 2022 - អន្តរជាតិ
អាមេរិក៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងនៅក្នុងទីក្រុង Lincoln រដ្ឋ Nebraska សហរដ្ឋអាមេរិក កាលចុងសប្តាហ៍កន្លងទៅ ខណៈតាមរយៈហេតុការណ៍អកុសលនេះបានបង្ហាញឲ្យឃើញនូវមុខងារដ៏ពិសេសមួយរបស់ទូរស័ព្ទ iPhone 14 គឺមុខងាររាយការណ៍អំពីគ្រោះថ្នាក់បន្ទាន់ដោយស្វ័យប្រវត្តិទៅកាន់អាជ្ញាធរ។ បើយោងតាមការចុះផ្សាយរបស់របស់បណ្តាញសារព័ត៌មាន Daily Mail នៅថ្ងៃចន្ទ ទី៣ ខែតុលានេះបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់បានបង្កឡើងដោយមានរថយន្តទំនើបប្រភេទ Honda Accord មួយគ្រឿងបើកបរយ៉ាងលឿនហើយបានជ្រុលចង្កូតទៅបុកដើមឈើមួយដើមយ៉ាងពេញទំហឹង នៅម៉ោងប្រមាណជា ២ និង ១៥នាទីយប់រំលងអាធ្រាតនៃថ្ងៃអាទិត្យកន្លងទៅ។ នៅក្នុងរថយន្តហោះមានផ្ទុកមនុស្សសរុបចំនួន ៦នាក់ មានអាយុជាង ២០ឆ្នាំ ហើយក្នុងនោះក៏មានជនរងគ្រោះម្នាក់ជាស្រ្តីផងដែរ។ បើតាមអាជ្ញាធរអាមេរិកទទួលបន្ទុកនៅតំបន់កើតហេតុបានបញ្ជាក់ថា ក្រោយគ្រោះថ្នាក់បានកើតឡើង អាជ្ញាធរក៏បានទទួលដំណឹងភ្លាមៗផងដែរ ដោយដំណឹងត្រូវបានផ្តល់ជូនតាមរយៈមុខងារ
October 4, 2022 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ របាយការណ៍ចុងក្រោយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៤ ខែតុលានេះបានបញ្ជាក់ថា ចំនួនពលរដ្ឋឥណ្ឌូនេស៊ីជាកូនក្មេងដែលបានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងកីឡដ្ឋានបាល់ទាត់ មានចំនួនរហូតដល់ ៣២នាក់ឯណោះ ខណៈនាពេលកន្លងមកតួលេខនេះត្រូវបានគេរាយការណ៍ថាមានត្រឹម ១៧នាក់ប៉ុណ្ណោះ។ គួរកត់សម្គាល់ថា របាយការណ៍ចុងក្រោយស្តីពីស្ថានភាពជនរងគ្រោះហាក់មានការប្រែប្រួលបន្តិចបើធៀបទៅនឹងរបាយការណ៍បឋម ដ្បិតជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងៗគ្នាក្នុងស្ថានភាពបន្ទាន់បំផុត ហើយការផ្តល់ទិន្នន័យភ្លាមៗពីខាងមន្ទីរពេទ្យមកកាន់អាជ្ញាធរក៏មានលក្ខណៈមិនច្បាស់លាស់ ១០០%ដែរ ដូចជាពេលខ្លះមានការរាយការណ៍អំពីអ្នកស្លាប់ស្ទួនឈ្មោះគ្នាដែលធ្វើឲ្យតួលេខច្រើនជាងចំនួនជាក់ស្តែង ខណៈខាងមន្ទីរខ្លះបានរាយការណ៍ត្រឹមមានអ្នកស្លាប់តែមិនបញ្ជាក់ថា ជាកូនក្មេងឬជាមនុស្សចាស់នោះទេ។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅក្នុងរបាយការណ៍ចុងក្រោយដែលអាជ្ញាធរឥណ្ឌូនេស៊ីអាចទទួលបានគឺមាន អ្នករងរបួសចំនួន ៣២៣នាក់ អ្នកស្លាប់មានចំនួន ១២៥នាក់ក្នុងនោះមានកុមារចំនួន ៣២នាក់ ហើយក្នុងចំណោមអ្នកស្លាប់ជាកុមារនោះទៀតសោធគឺមានក្មេងខ្លះមានអាយុត្រឹមតែ ៣-៤ឆ្នាំប៉ុណ្ណោះ។ គួររម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ ផ្តើមឡើងដោយក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Arema
October 4, 2022 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ អំពើហិង្សាដែលជាការវាយតប់គ្នារវាងក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់នៅក្នុងប្រទេសឥណ្ឌូនេស៊ីតែងកើតមានជារឿយៗ ជាពិសេសនៅក្នុងក្របខណ្ឌបាល់ទាល់នៅក្នុងខេត្ត Jakarta ដែលសម្បូរទៅដោយអ្នកគាំទ្រមានលក្ខណៈជ្រុលនិយមនិងហិង្សានិយម។ យ៉ាងណាក្តីកាលពីចុងសប្តាហ៍កន្លងទៅនេះ មានហេតុការណ៍ហិង្សាដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅក្នុងកីឡដ្ឋានបាល់ទាត់ក្នុងក្រុង Malang ខេត្ត Java ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់រហូតដល់ ១២៥នាក់ និងបង្កឲ្យមានអ្នករងរបួសចំនួន ៣២៣នាក់ផងដែរ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៣ ខែតុលានេះបានបញ្ជាក់ថា អំពើហិង្សាខាងលើនេះត្រូវបានគេចាត់ទុកថា ជាអំពើហិង្សាដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិបាល់ទាត់ពិភពលោក។ បើយោងតាមរបាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ១៧នាក់ជាកុមារ ដែលមិនបានធ្វើសកម្មភាពហិង្សាអ្វីទាល់តែសោះ ពោលគឺពួកគេបានស្លាប់យ៉ាងអាណោចអាធ័មបំផុត ព្រោះតែឥរិយាបថគឃ្លើន គ្មានការពិចារណា និងអសីលធម៌បំផុតពីសំណាក់ក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ជាមនុស្សធំពេញវ័យ។ គួរបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ ផ្តើមឡើងដោយក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Arema
October 3, 2022









