- Pheakdey
- អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះបានឲ្យដឹងថា មានពលរដ្ឋថៃជាង ៤,០០០នាក់បានធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបណ្តោះអាសន្នដើម្បីរក្សាសុវត្ថិភាពពីព្យុះទីហ្វូងណូរូ។ ព្យុះទីហ្វូងណូរូបានធ្វើដំណើរទៅដល់ប្រទេសថៃកាលយប់ថ្ងៃពុធឆ្លងចូលថ្ងៃព្រហស្បតិ៍នេះ និងកំពុងតែបង្កការគំរាមគំហែងក្នុងកម្រិតដ៏ខ្ពស់មួយនៅតំបន់ភាគភាគឦសាននៃប្រទេសថៃ។ ឥទ្ធិពលនៃខ្យល់ព្យុះបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈកម្ពស់ទឹកទន្លេនៅតាមតំបន់ក្នុងភាគភាគឦសានប្រទេសថៃបានឡើងខ្ពស់ស្រាប់ទៅហើយ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយថៃបានបញ្ជាក់ថា ពលរដ្ឋដែលបានធ្វើការជម្លៀសខ្លួនទាំងអស់នោះគឺជាពលរដ្ឋរស់នៅក្នុងខេត្ត Ubon Ratchathani មានចំនួនជាក់ស្តែង ៤,១៦៩នាក់ ខណៈព្យុះកំពុងបង្កការគំរាមគំហែងនៅក្នុងខេត្តចំនួន ១២ផ្សេងទៀតនៅតំបន់ភាគភាគឦសាននិងតំបន់ភាគខាងជើងនៃប្រទេសថៃ។ បើតាមនាយកដ្ឋានឧតុនិយមថៃបានព្រមានថា ទឹកជំនន់ក៏អាចកើតមាននៅតាមតំបន់ខាងលើនេះផងដែរ ពោលគឺជាជំនន់ទឹកភ្លៀងដែលអាចបង្កហានិភ័យក្នុងរយៈពេលខ្លី។ គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បញ្ជាក់ថា មានអ្នករងរបួសឬស្លាប់នៅឡើយទេ ខណៈផលដំណាំរបស់ប្រជាកសិករក្នុងផ្ទៃប្រមាណជា ៩៩,០០០រ៉ៃត្រូវបានរាយការណ៍ថា បានរងនូវការខូចខាត៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
September 29, 2022 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានទាញសញ្ញាអាសន្នកម្រិតខ្ពស់មួយចំពោះព្យុះទីហ្វូងណូរូដែលអាចនឹងវាយប្រហារតំបន់ភាគឦសានប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញានេះ។ បើតាមនាយកដ្ឋានឧតុនិយមថៃបានធ្វើការព្យាករណ៍ថា ព្យុះទីហ្វូងណូរូអាចនឹងធ្វើដំណើរមកដល់តំបន់ភាគភាគឦសានប្រទេសថៃនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះ ហើយខេត្តដែលអាចរងនូវការវាយប្រហាររួមមានខេត្ត Ubon Ratchathani និងខេត្ត Amnat Charoen។ នាយកដ្ឋានឧតុនិយមថៃបានបន្តថា ព្យុះនឹងបន្តធ្វើដំណើរទៅដល់តំបន់ភាគខាងជើងប្រទេសថៃ និងអាចបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ Central Plains Region, ខេត្ត Si Sa Ket ខេត្ត Surin និងខេត្ត Buri Ram។ គួរបញ្ជាក់ជូនថា ព្យុះទីហ្វូងណូរូត្រូវបានគេចាត់ទុកថា
September 28, 2022 - អន្តរជាតិ
អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញានេះបានឲ្យដឹងថា TikTok កំពុងប្រឈមនឹងការពិន័យជាប្រាក់ចំនួន ២៧លានផោន (ជាង ២៨លានដុល្លាអាមេរិក) ក្រោយក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះបានខកខានក្នុងការរក្សាឯកជនភាពរបស់ក្រុមអ្នកប្រើប្រាស់ ដែលជាកុមារនៅក្នុងចក្រភពអង់គគ្លេស។ គិតត្រឹមពេលនេះការិយាល័យស្នងការព័ត៌មាននៃទីភ្នាក់ងារការពារទិន្នន័យរបស់ចក្រភពអង់គ្លេសបានបញ្ជូនលិខិតព្រមានផ្លូវការទៅកាន់ក្រុមហ៊ុន TikTok រួចហើយ ខណៈស្ថាប័នមួយនេះក៏កំពុងត្រៀមឯកសារតាមផ្លូវច្បាប់ជាច្រើនទៀតដើម្បីទាមទារសំណងពីក្រុមហ៊ុន TikTok ដោយផ្នែកទៅតាមច្បាប់នៅក្នុងចក្រភពអង់គ្លេសផងដែរ។ បើតាមអាជ្ញាធរអង់គ្លេសបានបញ្ជាក់ថា នាពេលកន្លងមក TikTok ដែលជាកម្មវិធីដ៏មានប្រជាប្រិយភាពក្នុងទូរស័ព្ទនោះបានជំរុញឲ្យមានការចែករំលែកនូវព័ត៌មានឯកជនរបស់ក្រុមអ្នកប្រើប្រាស់ជាកុមារយ៉ាងទូលំទូលាយបំផុត ខណៈបើយោងទៅតាមច្បាប់នៅចក្រភពអង់គ្លេសបានកំណត់ថា រាល់ការចែករំលែកនូវព័ត៌មានប្រភេទនេះជាសាធារណៈត្រូវតែទទួលបានការអនុញ្ញាតពីសំណាក់អាណាព្យាបាលឬឪពុកម្តាយរបស់កុមារជាមុនសិន។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០១៩ ករណីដូចគ្នានេះក៏ធ្លាប់កើតមានម្តងដែរ ដោយពេលនោះក្រុមហ៊ុន TikTok បានយល់ព្រមបង់ប្រាក់ពិន័យចំនួន
September 28, 2022 - អន្តរជាតិ
វៀតណាម៖ នៅត្រឹមម៉ោង ៤ព្រឹកនៃថ្ងៃពុធ ទី២៨ ខែកញ្ញានេះ ព្យុះទីហ្វូងណូរូផ្តើមវាយប្រហារចូលដល់ដំបន់ភាគកណ្តាលនៃប្រទេសវៀតណាមហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ព្យុះបានបោកបក់ក្នុងល្បឿនចន្លោះពី ១០៣-១១៧គីឡូម៉ែត្រក្នុងមួយម៉ោង ហើយឥទ្ធិពលនៃខ្យល់ព្យុះបានកំពុងតែបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ។ ចំពោះទីតាំងដែលជាកន្លែងរងនូវការវាយប្រហារខ្លាំងវិញគឺក្រុង Danang និងតំបន់ Quang Nam ខណៈអាជ្ញាធរវៀតណាមបានព្រមានរួចហើយថា ឥទ្ធិពលនៃព្យុះក៏អាចជំរុញឲ្យមានទឹកជំនន់និងការបាក់ស្រុតដីក្នុងកម្រិតដ៏គ្រោះថ្នាក់មួយផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមបានឲ្យដឹងថា គិតត្រឹមពេលនេះអាជ្ញាធរបានដាក់ពង្រាយក្រុមទាហានចំនួន ៤០,០០០នាក់ កងជីវពលចំនួន ២០០,០០០នាក់ ត្រៀមទូក និងរថពាសដែកជាច្រើនគ្រឿង ដើម្បីត្រៀមជួយសង្គ្រោះនិងជម្លៀសប្រជាពលរដ្ឋ។ ជាលទ្ធផលក្នុងរយៈពេលត្រឹមតែមួយយប់នៃយប់ថ្ងៃអង្គារឆ្លងចូលថ្ងៃពុធនេះ អាជ្ញាធរបានជួយជម្លៀសប្រជាពលរដ្ឋបានចំនួនប្រមាណជា ២០០,០០០នាក់ ខណៈគិតត្រឹមពេលនេះមានពលរដ្ឋសរុបចំនួន ២៦០,០០០នាក់ហើយ ដែលបានធ្វើការជម្លៀសខ្លួនទៅស្នាក់នៅកន្លែងមានសុវត្ថិភាព
September 28, 2022 - អន្តរជាតិ
ហ្វីលីពីន៖ ព្យុះទីហ្វុងណូរូបានឆក់យកជីវិតពលរដ្ឋហ្វីលីពីនអស់ចំនួន ៦នាក់ហើយ នេះបើយោងតាមតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនកាលថ្ងៃចន្ទ ទី២៦ ខែកញ្ញាម្សិលមិញនេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ មានពលរដ្ឋហ្វីលីពីនចំនួន ៥នាក់ត្រូវបានរាយការណ៍ថា បានរងរបួសធ្ងន់ ខណៈ ៣-៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួនតែអាជ្ញាធរនៅមិនទាន់អាចកំណត់អត្តសញ្ញាណពួកគេបាននៅឡើយទេ។ ជាងនេះទៀតឥទ្ធិពលនៃខ្យល់ព្យុះណូរូក៏បានបង្ខំឲ្យពលរដ្ឋហ្វីលីពីនប្រមាណជា ៧៤,០០០នាក់ត្រូវជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពដើម្បីស្នាក់នៅជាបណ្តោះអាសន្នសិនផងដែរ។ នៅក្នុងរបាយការណ៍របស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ទាំងអស់នោះគឺមាន ៥នាក់ជាក្រុមអ្នកជួយសង្គ្រោះជនរងគ្រោះ ហើយពួកគាត់បានស្លាប់ក្នុងអំឡុងពេលបំពេញបេសកកម្មជួយជនរងគ្រោះតែម្តង។ អាជ្ញាធរហ្វីលីពីនបានឲ្យដឹងផងដែរថា ព្យុះទីហ្វុងណូរូដែលបានបង្កឲ្យមានខ្យល់បោកបក់ ភ្លៀងធ្លាក់យ៉ាងខ្លាំង និងជំនន់ទឹកភ្លៀងនោះក៏បានបំផ្លាញសម្បត្តិសាធារណៈនិងផលដំណាំរបស់ប្រជាកសិករអស់ជាច្រើនផងដែរ ខណៈបើគិតត្រឹមពេលនេះផលដំណាំដែលបានខូចខាតនោះមានទំហំជាទឹកប្រាក់ប្រមាណជា ១៤១ លានប៉េសូ (២,៤ដុល្លារអាមេរិក)។ គួរបញ្ជាក់ជូនថា ព្យុះទីហ្វុងណូរូបានផ្តើមវាយប្រហារតំបន់ Luzon ដែលជាតំបន់ប្រជុំកោះដ៏ច្រើនរបស់ហ្វីលីពីនតាំងតែពីថ្ងៃអាទិត្យ ទី២៥ ខែកញ្ញាម្លេះ ហើយគិតត្រឹមពេលនេះឥទ្ធិពលអាក្រក់របស់ព្យុះបានថយចុះច្រើនហើយ ខណៈប្រតិបត្តិការណ៍ជួយសង្គ្រោះជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ៕ អត្ថបទ៖
September 27, 2022 - អន្តរជាតិ
អស់រយៈពេលជាងមួយឆ្នាំមកហើយដែលអង្គការ NASA ផ្តើមធ្វើតេស្តសាកល្បងនូវបេសកកម្មមួយ ដែលមានឈ្មោះថា Double Asteroid Redirection Test (DART) ឬនិយាយឲ្យងាយយល់ថា ជាបេសកកម្មជួយសង្គ្រោះភពផែនដីតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្កាយរណបទៅកម្ទេចអាចម៍ផ្កាយ ឬរុញអាចផ្កាយចេញពីកន្លងភពដែនដី ដើម្បីកុំឲ្យអាចម៍ផ្កាយធ្លាក់មកលើផែនដី។ គិតត្រឹមពេលនេះមានសំណួរជាច្រើនចោទសួរថា តើបេសកកម្ម DART ទទួលបានជោគជ័យហើយឬនៅ? តើអាចម៍ផ្កាយដែលមានទំហំដ៏ធំនិងអាចផ្តល់វិនាសសកម្មយ៉ាងធំធេងចំពោះពិភពលោកនោះបានធ្លាក់ទៅដល់ណាហើយ? បើតាមលោក Bill Nelson ដែលជាអ្នកគ្រប់គ្រងអង្គការ NASA បានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន EN Gadget នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញានេះថា គិតត្រឹមពេលនេះគឺបេសកកម្ម DART បានបង្ហាញលទ្ធផលជោគជ័យក្នុងដំណាក់កាលដំបូងហើយ តែវាមិនមែនមានន័យថាពិភពលោកបានផុតពីគ្រោះថ្នាក់នៅឡើយទេ ពោលគឺបេសកកម្ម
September 27, 2022 - អន្តរជាតិ
វៀតណាម៖ អាជ្ញាធរអាកាសចរណ៍វៀតណាមបានសម្រេចបិទព្រលានយន្តហោះចំនួន ៥នៅតំបន់ភូមិភាគកណ្តាលប្រទេស ដើម្បីធានាបាននូវសុវត្ថិភាពរបស់អ្នកដំណើរពីព្យុះ Noru នេះបើយោងតាមតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express កាលពីយប់ថ្ងៃចន្ទ ទី២៦ ខែកញ្ញាម្សិលមិញនេះ។ បើតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានទឹក-ឧតុនិយមវៀតណាមបានបញ្ជាក់ថា Noru គឺជាព្យុះដ៏កំណាចមួយ ដែលអាចបោកបក់ទៅកាន់តំបន់កោះ Paracel ក្នុងល្បឿនរហូតដល់ ១៤៩គីឡូម៉ែត្រក្នុងមួយម៉ោង និងបន្តបោកបក់ទៅកាន់តំបន់ភាគខាងលិចប្រទេសវៀតណាមក្នុងល្បឿនប្រមាណជា ២០-២៥ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។ ប្រភពខាងលើបានបន្តថា ព្រលានយន្តដែលតម្រូវបិទជាបន្ទាន់នោះរួមមានព្រលានយន្តហោះ Chu Lai ស្ថិតនៅក្នុងខេត្ត Quang Na ត្រូវបិទជាបណ្តោះអាសន្នចាប់ពីម៉ោង ៧ ព្រឹកថ្ងៃទី២៧ ខែកញ្ញា រហូតដល់ម៉ោង ៧ព្រឹកថ្ងៃទី២៨
September 27, 2022 - អន្តរជាតិ
អាមេរិក៖ និយតករអាមេរិកបានសម្រេចធ្វើការពិន័យក្រុមហ៊ុន Boeing ជាទឹកប្រាក់ចំនួន ២០០លានដុល្លារ ជុំវិញសកម្មភាពធ្វេសប្រហែសរបស់ក្រុមហ៊ុន ដែលបណ្តាលឲ្យមានយន្តហោះដឹកនាំអ្នកដំណើរចំនួន ២គ្រឿងបានធ្លាក់នាពេលកន្លងមក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី ២៣ ខែកញ្ញាបានបញ្ជាក់ថា ភ្លាមៗក្រោយទទួលបានដំណឹងស្តីពីការពិន័យខាងលើនេះ ក្រុមហ៊ុន Boeing បានចេញមកទទួលស្គាល់ចំពោះកំហុសឆ្គងរបស់ខ្លួន និងបានសន្យាបង់ប្រាក់សំណងនេះតាមការកំណត់ផងដែរ។ គួររម្លឹកជូនថា យន្តហោះរបស់ក្រុមហ៊ុន Boeing ចំនួន ២គ្រឿងដែលបានធ្លាក់នាពេលកន្លងមកនោះរួមមាន យន្តហោះដឹកអ្នកដំណើរ 737 MAX ដែលស្ថិតក្រោមប្រតិបត្តិការណ៍ហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានធ្លាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីខែតុលា ឆ្នាំ២០១៨ ខណៈយន្តហោះ ដឹកអ្នកដំណើរ
September 23, 2022 - អន្តរជាតិ
ញូវយ៉ក៖ ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញាម្សិលមិញនេះបានជូនដំណឹងថា នឹងលុបចោលវិធានការតឹងរឹងដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ចំពោះគ្រប់អ្នកដំណើរអន្តរជាតិទាំងអស់ចាប់ពីថ្ងៃទី ១១ ខែតុលាខាងមុខនេះតទៅ។ សេចក្តីជូនដំណឹងនេះត្រូវបានធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក្នុងឱកាសដែលរូបលោកបានអញ្ជើញទៅចូលរួមក្នុងពិធីសន្និសិទមួយនៅមជ្ឈមណ្ឌល New York Stock Exchange ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្រៅតែពីបានប្រកាសលើកលែងការរឹតបន្តឹងចំពោះវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ហើយ លោកនាយកដ្ឋមន្ត្រីជប៉ុនក៏បានប្រកាសអំពីការអនុវត្តឡើងវិញនូវវិធានការលើកលែងទិដ្ឋាការរវាងប្រទេសជប៉ុននិងអាមេរិកផងដែរ ពោលគឺមានន័យថាពលរដ្ឋអាមេរិកនិងពលរដ្ឋជប៉ុនអាចធ្វើដំណើរចេញចូលក្នុងប្រទេសទាំង ២នេះដោយមិនចាំបាច់ស្នើសុំទិដ្ឋាការជាមុននោះទេ។ សូមបញ្ជាក់ជូនថា នេះជាលើកទីមួយហើយដែលជប៉ុនសម្រេចបើកប្រទេសជាធម្មតាឡើងវិញ បើគិតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ក្នុងរយៈពេលជាង ២ឆ្នាំកន្លះមកនេះ ខណៈនាពេលកន្លងមកអ្នកដែលត្រូវធ្វើដំណើរទៅកាន់ប្រទេសជប៉ុនត្រូវអនុវត្តវិធានការកូវីដ-១៩ យ៉ាងតឹងរឹងបំផុត៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
September 23, 2022 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញាម្សិលមិញនេះបានជូនដំណឹងស្តីពីការបដិសេដមិនឲ្យបវរកញ្ញាជនជាតិមីយ៉ាន់ម៉ាម្នាក់គឺអ្នកនាង Han Lay ចូលមកកាន់ប្រទេសខ្លួនទៀតនោះទេ ក្រោយរូបនាងត្រូវបានប៉ូលិសអាំងទែរប៉ូលចេញនិវេទន៍ក្រហមតាមចាប់ខ្លួនកាលកពីពេលថ្មីៗនេះ។ គួររម្លឹកជូនថា កាលពីឆ្នាំមុនអ្នកនាង Han Lay អាយុ ២៣ឆ្នាំបានបង្កើតនូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ព្រោះតែរូបនាងហ៊ាននិយាយឲ្យពិភពលោកជួយប្រទេសមីយ៉ាន់ម៉ាឲ្យរួចផុតពីរបបដឹកនាំយោធាក្នុងអំឡុងពេលដែលរូបត្រូវបង្ហាញខ្លួនក្នុងកម្មវិធីប្រលងបវរកញ្ញាកម្រិតអន្តរជាតិមួយនៅក្នុងប្រទេសថៃ។ ក្រោយពីបានថ្លែងរិះគន់ខ្លាំងៗចំពោះរបបដឹកនាំនៅក្នុងប្រទេសខ្លួនហើយ អ្នកនាង Han Lay មិនបានត្រលប់ទៅកាន់ប្រទេសកំណើតវិញនោះទេ ដ្បិតរូបនាងដឹងច្បាស់ថា បើត្រលប់ទៅកាន់ប្រទេសកំណើតវិញនឹងត្រូវយោធាមីយ៉ាន់ម៉ាចាប់ខ្លួនជាមិនខាន ហើយក្នុងរយៈពេលជាងមួយឆ្នាំមកនេះ អ្នកនាង Han Lay បានស្នាក់នៅក្នុងប្រទេសថៃក្នុងនាមជាជនភ្លៀសខ្លួន។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះស្ថាប័នប៉ូលិសអន្តរជាតិនៃប្រទេសមីយ៉ាន់ម៉ាបានសម្រេចចេញនិវេទន៍ក្រហមតាមចាប់ខ្លួនអ្នកនាង Han Lay ហើយតាមរយៈការចេញនិវេទន៍ក្រហមនេះគឺមានន័យថា ប៉ូលិសអន្តរជាតិនៃប្រទេសដែលជាសមាជិកប៉ូលិសទាំងទែរប៉ូលទាំងត្រូវតែជួយសម្របសម្រួលនិងតាមចាប់ខ្លួនជនដែលស្ថិតនៅក្នុងនិវេទន៍ក្រហមនោះ។ បើទោះជាយ៉ាងនេះក្តី
September 23, 2022









