- Pheakdey
- អន្តរជាតិ
អ៊ីតាលី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសោរ៍ ទី១៧ ខែកញ្ញានេះបានឲ្យដឹងថា មានទឹកជំនន់ដ៏អាក្រក់មួយបានកើតឡើងនៅតំបន់ Marche ទីក្រុង Ostra នៃប្រទេសអ៊ីតាលី ហើយទឹកជំនន់បានបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈអស់ជាច្រើននិងធ្វើឲ្យមានមនុស្សស្លាប់មួយចំនួនផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអ៊ីតាលីបានឲ្យដឹងថា ទឹកជំនន់បានកើតមានឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលប្រមាណជា ២ម៉ោង ខណៈគ្មានអ្នកណាម្នាក់បានគិតដល់ថា ភ្លៀងអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដូចនេះទេ។ របាយការណ៍ចុងក្រោយមួយដែលគេអាចទទួលបានពីក្រុមការងារចុះជួយសង្គ្រោះជនរងគ្រោះគឺគិតត្រឹមពេលនេះមានមនុស្សយ៉ាងហោចណាស់ ១០នាក់ស្លាប់ដោយសារទឹកជំនន់ ពលរដ្ឋជាច្រើននាក់ត្រូវរងរបួសធ្ងន់និងស្រាល ខណៈផ្ទះសម្បែង រថយន្ត និងផ្លូវថ្នល់មួយចំនួនត្រូវរងនូវការបំផ្លាញផងដែរ។ លោក Andrea អាយុ ២៥ឆ្នាំ ជាពលរដ្ឋនៅក្នុងតំបន់កើតហេតុម្នាក់បានប្រាប់ឲ្យដឹងថា នាពេលកន្លងមកនៅក្នុងសហគមន៍របស់លោកមិនដែលមានគ្រោះធម្មជាតិធ្ងន់ធ្ងរដូចនេះទេ ហើយលោកគិតថានៅពេលខាងមុខគ្រោះថ្នាក់ធ្ងន់ធ្ងរកម្រិតនេះអាចនឹងកើមានជាច្រើនដងបន្ថែមទៀត ដ្បិតការបំផ្លាញធនធានធម្មជាតិនិងបរិស្ថាននៅជុំវិញពិភពលោកនៅតែបន្តកើតមានកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕ អត្ថបទ៖
September 17, 2022 - អន្តរជាតិ
ចិន៖ ប្រទេសចិនបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអ៊ុតស្វា Monkeypox ជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសុក្រ ទី១៦ ខែកញ្ញាម្សិលមិញនេះ។ អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា អ្នកជំងឺអ៊ុតស្វា Monkeypox នោះគឺជាអ្នកដំណើរដែលទើបត្រលប់មកពីក្រៅប្រទេសកាលពីពេលថ្មីៗនេះ តែយ៉ាងណាក្តីអាជ្ញាធរចិនមិនបានបង្ហាញអត្តសញ្ញាណលម្អិតរបស់ជនរងគ្រោះម្នាក់នោះឡើយ។ អាជ្ញាធរចិនបានបញ្ជាក់ទៀតថា អ្នកជំងឺអ៊ុតស្វា Monkeypox ដែលជាករណីទី ១នេះមិនបានប៉ះពាល់ជាមួយអ្នកណាផ្សេងទៀតនៅក្នុងសហគមន៍នោះទេ ពោលគឺគេបានធ្វើតេស្តវេជ្ជមានក្នុងអំឡុងពេលដែលអ្នកជំងឺកំពុងធ្វើចត្តាឡីស័កតែម្នាក់ឯង។ គិតត្រឹមពេលនេះអ្នកជំងឺបានចេញរោគសញ្ញាមួយចំនួនដូចជា មានពងបែកនៅលើស្បែក ក្តៅខ្លួន និងអស់កម្លាំងខ្លាំងជាដើម។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ៦០,០០០នាក់នៅក្នុងប្រទេសចំនួន ៩៧ផ្សេងគ្នា ដោយមិនគិតបញ្ជូលបណ្តាប្រទេសនៅក្នុងតំបន់អាហ្រ្វិក៕ អត្ថបទ៖
September 17, 2022 - អន្តរជាតិ
បែលហ្សិក៖ សភាអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញានេះបានចេញសេចក្តីថ្កោលទោសមួយចំពោះសកម្មភាពដែលចិនបានធ្វើសមយុទ្ធយោធាដោយបាញ់គ្រាប់ពិតនៅឯច្រកសមុទ្រតៃវ៉ាន់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា សេចក្តីថ្កោលទោសមួយនេះត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោតដោយសមាជិកសភាអឺរ៉ុបនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ដោយក្នុងនោះមានសំឡេងគាំទ្រឲ្យមានការថ្កោលទោសចំនួន ៤២៤នាក់ ប្រឆាំងចំនួន ១៤នាក់ ខណៈសមាជិកសភាចំនួន ៤៦នាក់ផ្សេងទៀតបានអវត្តមាន។ នៅក្នុងសេចក្តីថ្កោលទោសនោះសភាអឺរ៉ុបបានបញ្ជាក់ថា ការធ្វើសមយុទ្ធយោធាដោយបាញ់គ្រាប់ពិតរបស់ទីក្រុងប៉េកាំងបានបង្កឲ្យមានអស្ថិរភាពនិងអសន្តិសុខយ៉ាងខ្លាំងនៅច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកសម្រាប់ដឹកទំនិញដ៏សំខាន់មួយរបស់ពិភពលោក។ សភាអឺរ៉ុបក៏បានបញ្ជាក់ផងដែរថា អឺរ៉ុបនឹងបង្កើនទំនាក់ទំនងជាមួយកោះតៃវ៉ាន់ឲ្យកាន់តែជិតស្និតបន្ថែមទៀត ហើយអឺរ៉ុបនឹងបន្តគាំទ្រតៃវ៉ាន់យ៉ាងពេញទំហឹងក្នុងការស្វែងរកដំណោះស្រាយដ៏ល្អចំពោះភាពតានតឹងដែលទីក្រុងតៃប៉ិមានជាមួយទីក្រុងប៉េកាំងនាពេលកន្លងមក។ សូមរម្លឹកជូនថា ភាពតានតឹងរវាងកោះតៃវ៉ាន់និងប្រទេសចិនបានកើនឡើងកាន់តែខ្លាំង ក្រោយពេលតៃវ៉ាន់បានអញ្ជើញប្រធានសភាអាមេរិកឲ្យមកធ្វើទស្សនកិច្ចលើទឹកដីខ្លួនកាលពីខែមុន ហើយចាប់តាំងពីពេលនោះមកចិនក៏បានផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាបន្តបន្ទាប់នៅចក្រសមុទ្រតៃវ៉ាន់ ហើយក្នុងនោះក៏មានការធ្វើសមយុទ្ធយោធាដោយបាញ់ពិតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
September 16, 2022 - អន្តរជាតិ
អាមេរិក៖ ម៉ូតូដែលអាចហោះបាននៅលើអាកាសមួយប្រភេទបានបង្ហាញខ្លួននៅក្នុងពិព័រណ៍រថយន្ត Detroit Auto Show ក្នុងទីក្រុងឌីត្រយ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញាម្សិលមិញនេះ ខណៈម៉ូតូដ៏ទំនើបនេះត្រូវបានគេមើលឃើញថា មានលក្ខណៈដូចគ្នាទៅនឹងម៉ូតូហោះដែលគេបានប្រើប្រាស់នៅក្នុងខ្សែភាពយន្តរឿង “Star Wars”។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា ម៉ូតូហោះនេះជាម៉ូតូហោះប្រភេទ XTURISMO ត្រូវបានផលិតឡើយដោយក្រុមហ៊ុន Aerwins Technologies ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសជប៉ុន។ ប្រភពខាងលើបានបន្តថា ម៉ូតូហោះប្រភេទ XTURISMO មានសមត្ថភាពអាចហោះបានក្នុងរយៈពេល ៤០នាទី និងអាចបើកបរបានក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ បើតាមលោក Thad Szott
September 16, 2022 - អន្តរជាតិ
អាមេរិក៖ មន្ត្រីសុខាភិបាលអាមេរិកបានព្រមានថា មេរោគនៃជំងឺអ៊ុតស្វា Monkeypox អាចធ្វើការបំប្លែងខ្លួននិងបង្កើតភាពស៊ាំដើម្បីទប់ទល់ជាមួយនឹងថ្នាំបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកញ្ញានេះ។ សេចក្តីព្រមានមន្ត្រីសុខាភិបាលអាមេរិកនេះនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយគេបានដាក់ឲ្យប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺអ៊ុតស្វា Monkeypox មួយប្រភេទឈ្មោះថា TPOXX ខណៈក្នុងការប្រើប្រាស់ថ្នាំលេបប្រភេទនេះគឺអ្នកជំងឺតម្រូវឲ្យលេបថ្នាំនេះតែមួយមុខគត់ ដោយមិនមានបន្ថែមនូវថ្នាំអ្វីផ្សេងទៀតនោះទេ។ បើតាមអ្នកជំនាញអាមេរិកបានពន្យល់ថា ការប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគនៃជំងឺអ៊ុតស្វា Monkeypox តែមួយមុខគត់ដូចនេះអាចនឹងធ្វើឲ្យមេរោគងាយស៊ាំទៅនឹងសារធាតុប្រឆាំងនៅក្នុងថ្នាំពេទ្យ ហើយពេលនោះមេរោគនឹងផ្តើមធ្វើការបំប្លែងខ្លួនជាវ៉ារ្យ៉ង់ថ្មីមួយទៀត ខណៈមេរោគនឹងមានសមត្ថភាពខ្ពស់អាចយកឈ្នះលើថ្នាំបាន ពោលគឺថ្នាំលេបនឹងលែងមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគទៀតហើយ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះថ្នាំលេប TPOXX ត្រូវបានណែនាំឲ្យប្រើប្រាស់ក្នុងចំណោមអ្នកជំងឺរាប់ពាន់នាក់រួចហើយនៅក្នុងសហរដ្ឋអាមេរិក៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
September 16, 2022 - អន្តរជាតិ
សិង្ហបុរី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសកាលពីការរកឃើញករណីមានក្មេងស្រីអាយុ ៣ឆ្នាំបានស្លាប់បាត់បង់ជីវិតដោយជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃពុធ ទី១៤ ខែកញ្ញាម្សិលមិញនេះ។ ការស្លាប់របស់ក្មេងស្រីរូបនេះត្រូវបានគេចាត់ទុកថា ជាករណីកម្របំផុតមួយរាប់ចាប់តាំងពីពេលដែលជំងឺកូវីដ-១៩ចាប់ផ្តើមរាតត្បាតមក ហើយវាក៏ជាករណីទី ៣សម្រាប់សិង្ហបុរីផងដែរក្នុងការកត់ត្រាមានជនរងគ្រោះអាយុក្រោម ១២ឆ្នាំបានស្លាប់ដោយសារតែជំងឺកូវីដ-១៩។ បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះរូបនេះបានតេស្តវិជ្ជមានជំងឺកូវីដ-១៩កាលពីថ្ងៃទី ៩ ខែកក្កដាកន្លងទៅ ហើយភ្លាមៗក្រោយធ្វើតេស្តគេមិនបានបញ្ជូននាងទៅមន្ទីរពេទ្យនោះទេដោយគិតថា ចង់ជ្រើសរើសយកការព្យាបាលនៅតាមផ្ទះដោយខ្លួនឯង។ យ៉ាងណាក្តី នៅពេលមើលឃើញពីស្ថានភាពជំងឺរបស់នាងហាក់មានសភាពធ្ងន់ធ្ងរ ខាងគ្រួសាររបស់នាងក៏បានបញ្ជូននាងទៅព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែងនៅថ្ងៃទី ១៣ ខែកក្កដា។ បើទោះជាបានបញ្ជូនទៅដល់មន្ទីរហើយក៏ដោយ តែសុខភាពរបស់អ្នកជំងឺមិនអាចត្រលប់មកដូចធម្មតាវិញឡើយ ហើយនៅទីបំផុតក្មេងស្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃអង្គារ ទី១៣ កន្លងទៅនេះ។ មុនពេលស្លាប់ខាងគ្រូពេទ្យបានរកឃើញថា ខួរក្បាលរបស់ក្មេងស្រីរងគ្រោះបានរងនូវការបំផ្លាញយ៉ាងខ្លាំង ដ្បិតខួរក្បាលរបស់នាងត្រូវខ្វះនូវអ៊ុកស៊ីសែនក្នុងបរិមាណយ៉ាងច្រើន៕
September 15, 2022 - អន្តរជាតិ
អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញានេះបានឲ្យដឹងថា មានអ្នកជំងឺអុតស្វា Monkeypox ម្នាក់បានស្លាប់បាត់បង់ជីវិតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញនេះ។ អ្នកជំងឺដែលបានស្លាប់បាត់បង់ជីវិតរូបនេះគឺជាបុរសវ័យក្មេងម្នាក់ ដែលបានធ្វើតេស្តវិជ្ជមានជំងឺអុតស្វា Monkeypox ក្នុងរយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈមុនពេលស្លាប់ខាងគ្រូពេទ្យក៏បានរកឃើញថា គាត់មានបញ្ហាសុខភាពចំនួន ២បន្ថែមទៀតផងដែរ គឺបញ្ហារលាកខួរក្បាលនិងរលាកខួរឆ្អឹងខ្នងដែលបានបង្កឡើងដោយមេរោគនៃជំងឺអុតស្វា Monkeypox។ ក្រោយជួបប្រទះករណីដ៏កម្រនេះ ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងរបស់អាជ្ញាធរសុខាភិបាលអាមេរិកជាច្រើនរូបកំពុងបើការសិក្សាជាពិសេសមួយ ដើម្បីស្រាវជ្រាវថា ហេតុអ្វីបានជាជនរងគ្រោះរូបនេះត្រូវកើតមានរលាកខួរក្បាលនិងរលាកខួរឆ្អឹងខ្នងបន្ថែមទៀតក្រោយពេលបានឆ្លងជំងឺអុតស្វា Monkeypox ដ្បិតអ្នកជំងឺអុតស្វា Monkeypox ជាទូទៅពុំដែលកើតមានបញ្ហាសុខភាពអ្វីធ្ងន់ធ្ងរបន្ថែមទៀតនោះទេ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាមេរិកបានរកឃើញករណីអ្នកស្លាប់ដោយជំងឺអុតស្វា Monkeypox ចំនួន ២ករណីហើយ ក្នុងចំណោមករណីឆ្លងសរុបជាង
September 14, 2022 - អន្តរជាតិ
រុស្ស៊ី៖ លោកប្រធានាធិបតីនៃប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងលោកប្រធានាធីបតីនៃប្រទេសចិន ស៊ី ជិនពីង នឹងមានកិច្ចប្រជុំរួមគ្នាមួយនៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញានេះ។ ជំនួបរវាងមេដឹកនាំកំពូលទាំង ២រូបនេះនឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសអ៊ូសបេគីស្ថាន ហើយជំនួបដ៏ពិសេសនេះត្រូវបានរៀបចំឡើងក្នុងដំណើរទស្សនកិច្ចចេញក្រៅប្រទេសរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ជាលើកដំបូងផងដែរ បើគិតចាប់តាំងពីមានការរាតត្បាតដោយជំងឺកូវីដ-១៩ មក។ បើតាមលោក Yuri Ushakov ដែលជាជំនួយការរបស់វិមានក្រឹមឡាំងបាននិយាយនៅក្នុងសន្និសីទសង្ខេបមួយនៅទីក្រុងមូស្គូថា ប្រធានបទដែលមេដឹកនាំកំពូងទាំង ២រូបនេះនឹងពិភាក្សាគ្នាមានដូចជា របៀបវារៈទ្វេភាគី ប្រធានបទសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ
September 14, 2022 - អន្តរជាតិ
ថៃ៖ កាលពីពេលថ្មីៗនេះមានរូបភាពមួយសន្លឹក ដែលបង្ហាញថា មានយុវជនចំនួន ៣នាក់បានសម្រេចលក់ក្រលៀនរបស់ពួកគេ ដើម្បីយកប្រាក់ទៅទិញទូរស័ព្ទ iPhone 14 ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម Facebook ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងបណ្តាប្រទេសអាស៊ានមួយចំនួន និងជាពិសេសនោះគឺនៅក្នុងប្រទេសថៃតែម្តង។ បន្ទាប់ពីបានប្រទះឃើញរូបភាពដ៏ហួសចិត្តនេះហើយ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានធ្វើការរិះគន់ចំពោះក្រុមយុវជនទាំងនោះថា ហេតុអ្វីបានជាពួកគេមានទំនោរសម្ភារៈនិយមដល់ថ្នាក់ហ្នឹង ពោលគឺហ៊ានលះបង់សុខភាពដែលមានតម្លៃស្មើនឹងអាយុជីវិតទៅប្តូរយកទូរស័ព្ទត្រឹមតែមួយគ្រឿង។ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះវិញបាននាំគ្នារិះគន់ដល់ក្រុមគ្រូពេទ្យនិងអាជ្ញាធរមានសមត្ថកិច្ច ដែលបណ្តោយឲ្យរឿងដ៏ហួសហេតុមួយនេះកើតជាសាធារណៈនិងគ្មានចាត់វិធានការអ្វីទប់ស្កាត់ទាល់តែសោះ។ ដើម្បីឆ្លើយតបក៏ដូចជាបកស្រាយចំពោះរឿងរ៉ាវចម្រូងសម្រាស់ខាងលើនេះ ការសែត The Thaiger របស់ថៃកាលពីយប់ថ្ងៃយប់ថ្ងៃច័ន្ទ ទី១២ ខែកញ្ញានេះបានចុះផ្សាយអត្ថបទមួយបញ្ជាក់ថា យុវជនទាំង ៣នោះមិនមែនជាយុវជនថៃឡើយ តែពួកគេជាពលរដ្ឋឡាវហើយរូបភាពនោះត្រូវបានបង្ហោះដំបូងនៅក្នុងប្រទេសឡាវតែម្តង ហើយបន្ទាប់មកទើបមានការចែករំលែកបន្តយ៉ាងផុសផុលនៅក្នុងប្រទេសថៃ។ ប្រភពខាងលើបានបញ្ជាក់ទៀតថា ចំពោះសកម្មភាពនៃការវះកាត់ក្រលៀននោះទៀតសោធ គឺមិនមែនការពិតឡើយតែវាគ្រាន់តែជាការរៀបចំថតលេងក្នុងគោលបំណងធ្វើឲ្យអ្នកមើលមានការភ្ញាក់ផ្អើលប៉ុណ្ណោះ។ អាស្រ័យដូចហេតុនេះសូមអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់មេត្តជ្រាបជាព័ត៌មាន និងឈប់ធ្វើការរិះគន់ចំពោះក្រុមគ្រូពេទ្យនិងអាជ្ញាធរបន្តទៀត
September 13, 2022 - អន្តរជាតិ
អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញានេះបានឲ្យដឹងថា ជំងឺអុតស្វា Monkeypox ហាក់កំពុងរាតត្បាតខ្លាំងឡើងវិញជាថ្មីម្តងទៀតនៅសហរដ្ឋអាមេរិក ខណៈការរាតត្បាតលើនេះមិនមែនជាការរាតត្បាតនៅក្នុងសហគមន៍ចំពោះពលរដ្ឋទូទៅឡើយ តែវាជារាតត្បាតនៅក្នុងចំណោមក្រុមនិស្សិតនៅតាមសាកលវិទ្យាល័យ។ គេនៅចាំបានថា កាលពីអំឡុងពេលប្រហែលជាមួយខែមុនគឺមានករណីឆ្លងជំងឺអុតស្វា Monkeypox មួយករណីត្រូវបានរកឃើញចំពោះនិស្សិតម្នាក់នៅក្នុងសាកលវិទ្យាល័យ Pennsylvania State University តែគិតត្រឹមពេលនេះមេរោគបានបន្តចម្លងទៅកាន់ក្រុមនិស្សិតនៅតាមសាកលវិទ្យាមួយចំនួនហើយនៅទូទាំងសហរដ្ឋអាមេរិក។ គួរបញ្ជាក់ជូនថា អាមេរិកគឺជាប្រទេសដែលមានករណីឆ្លងជំងឺអុតស្វា Monkeypox ច្រើនជាងគេនៅលើពិភពលោក ដោយមានតួលេខអ្នកឆ្លងសរុបប្រមាណជា ២០,០០០នាក់ ក្នុងចំណោមករណីឆ្លងសរុបនៅទូទាំងពិភពលោក។ កាលពីសប្តាហ៍មុនអាជ្ញាធរសុខាភិបាលអាមេរិកប្រកាសថា ការរាតត្បាតអុតស្វា Monkeypox នៅអាមេរិកបានធ្លាក់ចុះប្រមាណជា ២១% ម្តងហើយ
September 13, 2022









