- Pheakdey
- អន្តរជាតិ
អ៊ីតាលី៖ បុរសជនជាតិអ៊ីតាលីម្នាក់ត្រូវបានគេចាត់ទុកថា ជាមនុស្សមានសំណាងអាក្រក់បំផុត ដ្បិតរូបគាត់បានតេស្តវិជ្ជមាននូវជំងឺកាចសាហាវជាច្រើនក្នុងពេលដំណាលគ្នាដោយជំងឺទាំងនោះរួមមានជំងឺកូវីដ-១៩ ជំងឺអុតស្វា Monkeypox និងជំងឺអេដស៍។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា បុរសកំពូលស៊យរូបនេះមានអាយុ ៣៦ឆ្នាំ ហើយការធ្វើតេស្តរកជំងឺទាំងអស់ខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយពេលដែលគាត់បានទៅដើរកំសាន្តនៅក្នុងប្រទេសអេស្ប៉ាញរយៈពេល ៥ថ្ងៃ គឺថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។ ប្រភពខាងលើបានបន្តថា ក្រោយបញ្ចប់ដំណើរកំសាន្តនិងបានត្រឡប់ទៅដល់ប្រទេសអ៊ីតាលីវិញ បុរសជាជនរងគ្រោះបានផ្តើមមានរោគសញ្ញាគ្រុនក្តៅ ហើយក៏បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩មុនគេ។ បន្ទាប់មកនៅក្នុងថ្ងៃដដែលនោះគាត់ក៏ផ្តើមចេញពងបែកនៅលើស្បែក ហើយពេលទៅធ្វើតេស្តរកជំងឺអុតស្វា Monkeypox ក៏ស្រាប់តែបង្ហាញលទ្ធផលវិជ្ជមានផងដែរ។ ក្រោយរកឃើញថា ខ្លួនបានឆ្លងជំងឺអុតស្វា Monkeypox ហើយ បុរសជាអ្នកជំងឺក៏សម្រេចធ្វើតេស្តរកជំងឺអេដស៍មួយបន្ថែមទៀត
September 22, 2022 - អន្តរជាតិ
អាមេរិក៖ មូលធិនិសកល Global Fund បានប្រកាសស្វែងរកជំនួយក្នុងទំហំទឹកប្រាក់ចំនួន ១៨ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីបញ្ចប់ការចម្លងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ សេចក្តីអំអាវនាវខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលនៃការរៀបចំសន្និសិទមួយពីសំណាក់ប្រទេសជាម្ចាស់ជំនួយជាច្រើនដែលត្រូវបានដឹកនាំដោយសហរដ្ឋអាមេរិក ខណៈសន្និសិទប្រចាំឆ្នាំមួយនេះត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងញូវយក សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី២១ ខែកញ្ញាកន្លងទៅនេះ។ បើតាមលោក Francoise Vanni ដែលជាអ្នកនាំពាក្យឲ្យមូលនិធិ Global Fund បានបញ្ជាក់ថា តាមគម្រោងគឺគេនឹងបញ្ចប់ការចម្លងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់នៅត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ បើទោះជាបច្ចុប្បន្ននេះពិភពលោកកំពុងរវល់ទប់ទល់ជាមួយនឹងការរាតត្បាតជំងឺកូវីដ-១៩ និងជំងឺអ៊ុតស្វា Monkeypox ក៏ដោយ។
September 22, 2022 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញានេះបានចេញមកបដិសេដថា ខ្លួនមិនបានបញ្ជូនអាវុធទៅកាន់ប្រទេសរុស្ស៊ីនោះទេ នេះបើយោងតាមអត្ថបទសារព័ត៌មានមួយដែលបានចុះផ្សាយដោយកាសែត South China Morning Post។ សេចក្តីបដិសេដខាងលើនេះត្រូវបានទីក្រុងព្យុងយ៉ាងធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់សហរដ្ឋអាមេរិកនាពេលកន្លងមក ដែលអះអាងថាប្រទេសរុស្ស៊ីបានទិញអាវុធសំខាន់ៗជាច្រើនរួមមានទាំងកាំភ្លើងធំផងពីកូរ៉េខាងជើងដើម្បីយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការណ៍យោធានៅលើទឹកដីនៃប្រទេសអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការដែលត្រូវបានធ្វើឡើងដោយមន្ត្រីការពារជាតិកូរ៉េខាងជើងបានបញ្ជាក់យ៉ាងច្បាស់ ចាប់តាំងពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះមក ទីក្រុងព្យុងយ៉ាងមិនធ្លាប់បានបញ្ជូនអាវុធណាមួយទៅកាន់ប្រទេសរុស្ស៊ីនោះទេ ដូចនេះសហរដ្ឋអាមេរិកត្រូវតែបិទមាត់និងឈប់ចោទប្រកាន់កូរ៉េខាងជើងដោយគ្មានភស្តុតាងច្បាស់លាស់ទៀត។ នៅក្នុងសេចក្តីថ្លែងការដដែលនោះក៏បានបញ្ជាក់ទៀតថា កូរ៉េខាងជើងក៏គ្មានគម្រោងបញ្ជូនអាវុធទៅកាន់ប្រទេសរុស្ស៊ីនៅពេលខាងមុខនោះដែរ បើទោះជាកូរ៉េខាងជើងជាសម្ព័ន្ធយ៉ាងជិតស្និតជាមួយរុស្ស៊ីក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ South China Morning Post
September 22, 2022 - អន្តរជាតិ
ប៉ាគីស្ថាន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញានេះបានឲ្យដឹងថា មានពលរដ្ឋប៉ាគីស្ថានចំនួន ៩នាក់បន្ថែមទៀតបានស្លាប់ដោយទឹកជំនន់កាលពីម្សិលមិញ និងបានធ្វើឲ្យតួលេខអ្នកបាត់បង់ជីវិតដោយទឹកកជំនន់សរុបគិតត្រឹមពេលនេះគឺមានចំនួនរហូតដល់ ១,៥៥៩នាក់។ បើតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថានបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានកូនក្មេងចំនួន ៥៥១នាក់ និងមនុស្សស្រី ៣១៨នាក់ផងដែរ។ ប្រភពខាងលើបានបន្តទៀតថា នៅពេលនេះអាជ្ញាធរប៉ាគីស្ថានកំពុងប្រឈមនឹងបញ្ហាថ្មីមួយបន្ថែមទៀតពីលើបញ្ហាទឹកជំនន់ដែលមិនទាន់ដោះស្រាយរួចផង ដោយបញ្ហាថ្មីនោះគឺជាការរាតត្បាតនៃជំងឺឆ្លងក្នុងចំណោមពលរដ្ឋ ជាពិសេសនៅក្នុងចំណោមពលរដ្ឋដែលកំពុងជម្លៀសខ្លួនពីទឹកជំនន់តែម្តង។ នៅចំពោះមុខបញ្ហាថ្មីនេះអាជ្ញាធរប៉ាគីស្ថានបានទាញសញ្ញាព្រមានថា ការរាតត្បាតជំងឺឆ្លងគឺអាចនឹងកើតមានក្នុងកម្រិតដ៏អាក្រក់មួយ ពោលគឺកម្រិតដែលអាជ្ញាធរមិនអាចគ្រប់គ្រងបាន។ សូមបញ្ជាក់ជូនថា ទឹកជំនន់ដ៏ធំមិនធ្លាប់មានបានគំរាមគំហែងតំបន់ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានអស់រយៈពេលជាង ១ខែមកហើយ ខណៈឥទ្ធិពលនៃទឹកជំនន់បានបង្កឲ្យមានផលប៉ះពាល់ដល់ពលរដ្ឋជាង ៣៣លាននាក់ផ្សេងទៀត និងបានបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈមានតម្លៃសរុបប្រមាណជា ៣០ពាន់លានដុល្លារផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
September 21, 2022 - អន្តរជាតិ
(អាមេរិក)៖ ក្រុមតារាចម្រៀងស្រីដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូងគឺក្រុម Blackpink និងកវីនិពន្ធផ្នែកកំណាព្យដ៏ល្បីល្បាញជនជាតិអាមេរិកម្នាក់គឺអ្នកនាង Amanda Gorman បានចូលរួមផ្សព្វផ្សាយនិងលើកកម្ពស់ចំពោះសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងគោលដៅសកលមួយចំនួនទៀតដូចជា ការសម្រេចឲ្យបាននូវសមភាពយេនឌ័រ ការបញ្ចប់ភាពអន់ឃ្លាន និងភាពក្រីក្រនៅលើពិភពលោកជាដើម។ អ្នកនាង Amanda Gorman ដោយកាលពីថ្ងៃទី១៩ ខែកញ្ញាម្សិលមិញនេះ អ្នកនាង Amanda Gorman បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដោយផ្ទាល់ថា៖ «ខ្ញុំគ្រាន់តែសុំឱ្យអ្នកយកចិត្តទុកដាក់មុនពេលវាយឺតពេល សូមអ្នកដឹងខ្លួននិងភ្ញាក់ខ្លួនថាអ្នកត្រូវតែដឹកនាំដោយសេចក្ដីស្រឡាញ់ទោះជានៅក្នុងពេលវេលាដែលពោរពេញដោយការស្អប់ក៏ដោយ។ ខ្ញុំស្នើឱ្យអ្នកធ្វើតាមការអំពាវនេះ ខ្ញុំហ៊ានឱ្យអ្នកកំណត់ជោគវាសនារបស់យើង។ សំខាន់ជាងនេះទៅទៀត ខ្ញុំហ៊ានឲ្យអ្នកធ្វើអំពើល្អ ដើម្បីឲ្យពិភពលោកអស្ចារ្យ»។ ដោយឡែកសម្រាប់ក្រុមតារាចម្រៀងស្រីទាំង ៤រូបវិញបានថ្លែងតាមវីដេអូថា «យើងត្រូវតែចាប់យកឱកាសនេះ ហើយចាត់វិធានការដើម្បីបង្កើតពិភពលោកមួយដែលមាននិរន្តរភាពជាងមុន ហើយកុំទុកនរណាម្នាក់ចោលឲ្យសោះ»។ គួរបញ្ជាក់ជូនថា ការជ្រើសរើសយកបុគ្គលដែលមានឥទ្ធិពលក្នុងចំណោមមហាជនទៅផ្សព្វផ្សាយធ្វើអំពើល្អត្រូវបានគេមើលឃើញថា ជាយន្តការដ៏មានប្រសិទ្ធភាពខ្ពស់មួយ
September 20, 2022 - អន្តរជាតិ
មិចស៊ីកូ៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានកើតឡើងនៅក្នុងប្រទេសមិចស៊ីកូកាលពីថ្ងៃចន្ទ ទី១៩ ខែកញ្ញាកន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយមិចស៊ីកូបានបញ្ជាក់ថា គ្រោះរញ្ជួយដីមួយនេះបានកើតឡើងក្នុងកម្រិត ៧,៤ រ៉ិចទ័រ និងបង្កឲ្យមានការរញ្ជួយដីក្នុងជម្រៅ ១៥គីឡូម៉ែត្រចុះទៅក្រោម ខណៈបើយោងតាមទីភ្នាក់ងារភូមិសាស្រ្តអាមេរិកបានរកឃើញថា គ្រោះរញ្ជួយដីខាងលើនេះបានកើតក្នុងកម្រិតរហូតដល់ ៧,៦ រ៉ិចទ័រឯណោះ។ របាយការណ៍បឋមដែលអាជ្ញាធរមិចស៊ីកូអាចទទួលបានពីគ្រោះធម្មជាតិមួយនេះ គឺគិតត្រឹមពេលនេះមានជនរងគ្រោះម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈស្ថានភាពអ្នករងរបួសនិងការខូចខាតវិញ ហាក់ពុំមានអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ។ គួរកត់សម្គាល់ថា គ្រោះរញ្ជួយដីខាងលើនេះបានកើតឡើងនៅចំថ្ងៃខួប ដែលប្រទេសមិចស៊ីកូធ្លាប់ជួបប្រទះនូវគ្រោះរញ្ជួយដីដ៏មហន្តរាយបំផុតចំនួន ២នាពេលកន្លងមក ពោលគឺនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ១៩៨៥ មិចស៊ីកូធ្លាប់ជួបប្រទះគ្រោះរញ្ជួយដីម្តងក្នុងកម្រិង ៨,១ រ៉ិចទ័រ និងបានផ្តាច់យកជីវិតពលរដ្ឋប្រមាណជា ១០,០០០នាក់។
September 20, 2022 - អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញានេះបានឲ្យដឹងថា មន្ត្រីសុខាភិបាលជាន់ខ្ពស់ចិនបានចេញសេចក្តីណែនាំកុំឲ្យពលរដ្ឋយធ្វើការប៉ះពាល់ដោយផ្ទាល់ជាមួយជនបរទេសក្នុងអំឡុងពេលនេះដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺអ៊ុតស្វា Monkeypox។ សេចក្តីណែនាំជាសាធារណៈនិងមានលក្ខណៈបន្ទាន់នេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលចិនបានរកឃើញករណីមានអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox ម្នាក់ ដែលជាករណីដំបូងនៅក្នុងប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈករណីឆ្លងនោះគឺជាករណីនាំចូលមកពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិម្នាក់។ បើតាមលោកវេជ្ជបណ្ឌិត Wu Zunyou ប្រធានផ្នែករោគរាតត្បាតប្រចាំនៅមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងចិនបានបញ្ជាក់ថា ប្រសិនបើពលរដ្ឋព្យាយាមអនុវត្តតាមការណែនាំខាងលើឲ្យបានដាច់ខាតក្នុងអំឡុងពេលនេះគឺវាមានន័យថា លទ្ធភាពនៃការចម្លងមេរោគបន្តទៀតនៅក្នុងសហគមន៍មានតិចតួចខ្លាំងណាស់។ យ៉ាងណាក្តី បើពលរដ្ឋមិនបានចូលអនុវត្តតាមការណែនាំរបស់អាជ្ញាធរនោះទេ ការរាតត្បាតជំងឺអ៊ុតស្វា Monkeypox ទ្រង់ទ្រាយធំនៅក្នុងសហគមន៍ចិនអាចនឹងកើតមានឡើងជាមិនខាន។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ៦០,០០០នាក់នៅក្នុងប្រទេសចំនួន ៩៧ផ្សេងគ្នាដោយមិនគិតបញ្ចូលបណ្តាលប្រទេសនៅក្នុងតំបន់អាហ្វ្រិកនោះទេ៕ លោកវេជ្ជបណ្ឌិត
September 19, 2022 - អន្តរជាតិ
ជប៉ុន៖ ព្យុះទីហ្វុងណង់ម៉ាដុលបានកំពុងតែបង្កឲ្យមានភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំងនៅតំបន់ភាគខាងត្បូងនៃប្រទេសជប៉ុន ខណៈព្យុះមួយនេះត្រូវបានក្រុមអ្នកជំនាញចាត់ទុកថា គឺជាព្យុះដ៏មហាកំណាចដែលអាចបង្កគ្រោះថ្នាក់កម្រិតធ្ងន់ធ្ងរបំផុតមួយផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហានេះបានបញ្ជាក់ថា នៅចំពោះមុខស្ថានភាពបន្ទាន់នេះអាជ្ញាធរជប៉ុនបានណែនាំឲ្យពលរដ្ឋជិត ៨លាននាក់ត្រូវជម្លៀសខ្លួនឲ្យបានឆាប់រហ័សដើម្បីរក្សាសុវត្ថិភាពពីគ្រោះថ្នាក់ផ្សេងៗដែលអាចបង្កឡើងដោយឥទ្ធិពលព្យុះទីហ្វុងណង់ម៉ាដុល។ គួរបញ្ជាក់ជូនថា ព្យុះទីហ្វុងណង់ម៉ាដុលបានបោកបក់ក្នុងល្បឿនរហូតដល់ ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោងនិងបង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្ពស់រហូតដល់ ៥០០មីលីម៉ែត្រ ខណៈគេបានព្យាករណ៍ថាឥទ្ធិពលនៃព្យុះមួយនេះនឹងធ្វើឲ្យដីជាច្រើកន្លែងនៅតំបន់កោះ Kyushu ត្រូវបាក់ស្រុតហើយបំផ្លាញផ្ទះសម្បែងនិងអាគារជាច្រើនកន្លែងផងដែរ។ គួរបញ្ជាក់ជូនថា ពលរដ្ឋដែលត្រូវបានអាជ្ញាធរណែនាំឲ្យធ្វើការជម្លៀសខ្លួនជិត ៨លាននាក់នោះគឺដំណាងឲ្យគ្រួសារប្រមាណជា ៣,៧លានគ្រួសារ ហើយគិតមកត្រឹមពេលនេះគេនៅមិនទាន់ទទួលរបាយការណ៍បង្ហាញថា មានពលរដ្ឋជប៉ុនណាម្នាក់បានរងរបួសដោយសារព្យុះទីហ្វុងណង់ម៉ាដុលនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
September 19, 2022 - អន្តរជាតិ
តៃវ៉ាន់៖ កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាម្សិលមិញនេះ កោះតៃវ៉ាន់ជួបប្រទះនូវហេតុការណ៍រញ្ជួយដីមួយក្នុងកម្រិត ៦,៤ រ៉ិទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ទីតាំងដែលបានកើតមានគ្រោះរញ្ជួយដីនោះគឺជាតំបន់ភាគខាងត្បូងកោះតៃវ៉ាន់ ខណៈកាលពីថ្ងៃសោរ៍កន្លងទៅតំបន់ដដែលនេះក៏មានគ្រោះរញ្ជួយដីកើតឡើងម្តងដែរ តែមិនធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ។ យ៉ាងណាក្តី ហេតុការណ៍រញ្ជួយដីជាថ្មីម្តងទៀតកាលពីម្សិលមិញនេះបានធ្វើឲ្យទូរថភ្លើងមួយចំនួនបានក្រឡាប់ ហាងទំនិញមួយចំនួនត្រូវបានដួលរលំ ស្ពានមួយត្រូវបានបំផ្លាញ និងផ្លូវមួយចំនួនត្រូវបានកាត់ផ្តាច់មិនអាចធ្វើដំណើរបាន។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយតៃវ៉ាន់បានបញ្ជាក់ថា គិតត្រឹមពេលនេះគេបានរកឃើញមានអ្នករងរបួសចំនួន ១៤៦នាក់ ខណៈពលរដ្ឋប្រមាណជា ៦០០នាក់ផ្សេងទៀតកំពុងជាប់នៅតំបន់ភ្នំ Chike និង តំបន់ភ្នំ Liushishi ដោយពួកគេមិនអាចធ្វើដំណើរចេញទៅណាបានព្រោះតែផ្លូវត្រូវបានកាត់ផ្តាច់។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បញ្ជាក់ថា មានពលរដ្ឋតៃវ៉ាន់ណាម្នាក់បានស្លាប់បាត់បង់ជីវិតនោះទេ៕ អត្ថបទ៖ ភក្តី
September 19, 2022 - អន្តរជាតិ
ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអ៊ុតស្វា Monkeypox បន្ថែមមួយករណីទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃសុក្រ ទី១៦ ខែកញ្ញាម្សិលមិញនេះ។ បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា អ្នកជំងឺអ៊ុតស្វា Monkeypox រូបនេះគឺជាពលរដ្ឋថៃមានអាយុ ២៣ឆ្នាំ បានធ្វើដំណើរត្រលប់មកពីប្រទេសកាតាវិញកាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញាកន្លងទៅ និងត្រូវបានធ្វើតេស្តវិជ្ជមាននៅក្នុងថ្ងៃសុក្រ ទី១៦ ខែកញ្ញានេះក្នុងអំឡុងពេលដែលរូបគាត់កំពុងធ្វើចត្តាឡីស័ក។ លោកវេជ្ជបណ្ឌិត Opas Karnkawinpong ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា អ្នកជំងឺរូបនេះមិនមានការពាក់ព័ន្ធជាមួយពលរដ្ឋនៅក្នុងសហគមន៍ផ្សេងទៀតនោះទេ ហើយពេលនេះអ្នកជំងឺក៏មិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យបារម្ភខ្លាំងដែរ ខណៈជំងឺកំពុងទទួលបានការព្យាបាលនៅក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox សរុបចំនួន ៨ករណី ខណៈករណីឆ្លងនៅលើពិភពលោកបានកើនដល់ជាង ៦០,០០០នាក់នៅក្នុងប្រទេសចំនួន
September 17, 2022









