Pheakdey
  • អន្តរជាតិ

    សហរដ្ឋអាមេរិក៖ តួលេខពលរដ្ឋអាមេរិកដែលបានស្លាប់ដោយសារព្យុះ Ian បានបន្តរកើនឡើងរហូតដល់ ៨៧នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារ​ព័ត៌មាន NBC News នៅព្រឹកថ្ងៃចន្ទ ទី៣ ខែតុលានេះ។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ៨៣នាក់ជាពលរដ្ឋរស់នៅក្នុងរដ្ឋផ្លរីដា និង ៤នាក់ផ្សេងទៀតជាពលរដ្ឋរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈទំហំនៃការខូចខាតវិញគឺគិតត្រឹមពេលនេះអាចមានតម្លៃខ្ទង់រាប់ពាន់ដុល្លារឯណោះ។ បើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយអាមេរិកបានបញ្ជាក់ថា តួលេខអ្នកស្លាប់បាត់បង់ជីវិតខាងលើនេះគឺជារបាយការណ៍ចុងក្រោយដោយគិតត្រឹមថ្ងៃអាទិត្យ ទី២ ខែតុលាម្សិលមិញនេះ ខណៈ​តួលេខនេះអាចបន្តកើនឡើងផងដែរ ដ្បិតនៅពេលនេះជំនន់ទឹកភ្លៀងនៅកំពុងបង្កការគំរាមគំហែងខ្លាំងនៅឡើយ។ ជុំវិញករណីនេះមន្ត្រីទទួលបន្ទុកផ្នែកជួយសង្គ្រោះជនរងគ្រោះកំពុងរងនូវការរិះគន់យ៉ាងខ្លាំងចំពោះរបៀបនៃការឆ្លើយតបនឹងបញ្ហាបន្ទាន់ ដែលពលរដ្ឋជាច្រើនបានអះអាងថា មានភាពយឺតយ៉ាវនិងមិនសូវមានប្រសិទ្ធភាពនោះទេ។ សូមបញ្ជាក់ថា ខ្យល់ព្យុះ Ian ត្រូវបានគេចាត់ទុកថា ជាព្យុះដែលមានគ្រោះថ្នាក់ខ្ពស់បំផុតមួយសម្រាប់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០២២ នេះ ដោយព្យុះមួយនេះបានបោកបក់ក្នុងល្បឿនរហូតដល់ ២៤១គីឡូម៉ែត្រក្នុងមួយម៉ោង

    October 3, 2022
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ក្រុមប៉ូលិសឥណ្ឌូនេស៊ីដែលជាប់ទាក់ទងក្នុងការបង្ក្រាបអំពើហិង្សានៅក្នុងនៅក្នុងកីឡដ្ឋានបាល់ទាត់ក្នុងទីក្រុង Malang កំពុងទទួលរងនូវការរិះគន់យ៉ាងខ្លាំង ​ខណៈហេតុ​ការណ៍អកុសលនោះបានបណ្តាលឲ្យមានជនរងគ្រោះដែលជាអ្នកគាំទ្រក្លឹបបាល់ទាត់ចំនួន ១២៥នាក់បានស្លាប់បាត់បង់ជីវិត និង ៣២៣នាក់ផ្សេងទៀតរងរបួសធ្ងន់។ គួរបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ ផ្តើមឡើងដោយក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Arema FC ដែលបានលេងចាញ់ក្រុមភ្ញៀវគឺក្រុមបាល់ទាត់ Persebaya Surabaya ក្នុងលទ្ធផល ៣-២។ ក្រោយបានឃើញក្រុមបាល់ទាត់ Arema FC ចាញ់ការប្រកួតទាំងមិនអស់ចិត្ត ក្រុមអ្នកគាំទ្រមួយចំនួនក៏បានសម្រុករត់ក្នុងទីលានដើម្បីសម្តែងនូវការមិនពេញចិត្ត ហើយភាពចលាចលក៏ផ្តើមកើតមានយ៉ាងខ្លាំងតែម្តង។ ភាគច្រើននៃជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតគឺបានស្លាប់ដោយសារតែការរត់ជាន់គ្នា ខណៈជនរងគ្រោះខ្លះក៏បានស្លាប់ក្នុងដៃរបស់ក្រុមកីឡាករផងដែរ។ សាធារណៈជននិងក្រុមអ្នករងរបួសនៅក្នុងហេតុការណ៍នេះភាគច្រើន បានរិះគន់ថា ក្រុមប៉ូលិសបានធ្វើសកម្មភាពលើសពីតួនាទីរបស់ពួកគាត់ ហើយរឿងដែលបង្កឲ្យមានភាពចលាចលខ្លាំងបំផុតនោះគឺការសម្រេចបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងកីឡដ្ឋានដែលធ្វើឲ្យស្រ្តី កុមារ និងអ្នកចូលទស្សនាទូទៅ ពោលគឺជាអ្នកក្រុមគាំទ្រដែលមិនបានប​ង្កអំពើហិង្សាក៏ត្រូវស្ថិតនៅក្នុងស្ថានភាពអាសន្ននិងមិនអាចរកផ្លូវចេញកីឡាដ្ឋានបានដោយសុវត្ថិភាពដែរ។ យ៉ាងណាក្តីក្រុមប៉ូលិសបានបញ្ជាក់ថា ការសម្រេចបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងការបង្ក្រាបកម្រិតធ្ងន់នោះត្រូវបានធ្វើឡើង ក្រោយមានប៉ូលិសចំនួន

    October 3, 2022
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹង​ថា គ្រោះរញ្ជួយដីកម្រិតមធ្យមមួយបានវាយប្រហារតំបន់ភាគជើងខេត្តស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសោរ៍ ទី១ ខែតុលានេះ។ បើតាម​ទីភ្នាក់ងារ​ឧតុនិយមនិង​ភូគព្ភសាស្ត្រឥណ្ឌូនេស៊ីបានបញ្ជាក់ថា ហេតុការណ៍រញ្ជួញដីបានកើតឡើងក្នុងកម្រិត ៥,៨ រ៉ិចទ័រ និងបានកើតឡើងកាលពីអំឡុងម៉ោង ២ និង ២៨នាទី ទៀបភ្លឺនៃថ្ងៃទី១ ខែតុលានេះ ខណៈគ្រោះរញ្ជួយដីបានកើតឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ បើទោះជាយ៉ាងនេះក្តី ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ីបានបញ្ជាក់ថា ហេតុការណ៍រញ្ជួញដីមួយភ្លែតខាងលើនេះបានឆក់យកជីវិតពលរដ្ឋឥណ្ឌូនេស៊ីចំនួន ១នាក់ និងបង្កឲ្យពលរដ្ឋចំនួន ៩នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរផងដែរ។ ក្រៅតែមានអ្នករងរបួសនិងស្លាប់ហើយ គ្រោះធម្មជាតិដែលតែងតែកើតមាននៅឥណ្ឌូនេស៊ីជាញឹកញាប់ខាងលើនេះក៏បានបំផ្លាញផ្ទះសម្បែង អគារ និងព្រទ្យសម្បត្តិសាធារណៈអស់មួយចំនួនដែរ តែខាងអាជ្ញាធរឥណ្ឌូនេស៊ីមិនបានបញ្ជាក់ថា ការខូចខាតនោះមានទំហំជាទឹកប្រាក់ប៉ុណ្ណានោះទេ៕

    October 1, 2022
  • អន្តរជាតិ

    អាមេរិក៖ សភាអាមេរិកកាលពីថ្ងៃសុក្រ ទី៣០ ខែកញ្ញាម្សិលមិញនេះបានអនុម័តលើគម្រោងថវិកាសម្រាប់រយៈពេលខ្លីមួយ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលអាមេរិកអាចផ្តល់ជំនួយនៅកាន់ប្រទេសអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ចំនួន ១២,៣ ​ពាន់លានដុល្លារអាមេរិកបន្ថែមទៀត។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា ក្រោយមានការអនុម័តពីស្ថាប័នរដ្ឋសភារួចហើយ លោកប្រធានាធិបតីអាមេរិកក៏បានចុះហត្ថលេខាដើម្បីអនុវត្តគម្រោងថវិកាខាងលើនេះភ្លាមៗផងដែរ ពោលគឺលោក ចូ បៃឌិន បានចុះហត្ថលេខាទាំងពាក់កណ្តាលយប់ទាំងម្តង។ ប្រភពខាងលើបានបន្តថា គម្រោងថវិកាខាងលើនេះនឹងត្រូវអនុវត្តរហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២២​ ខណៈជំនួយដែលអាមេរិកត្រូវផ្តល់ជូនទៅកាន់ប្រទេសអ៊ុយក្រែននោះនឹងត្រូវបែងចែកជា ២ប្រភេទធំៗ គឺជំនួយផ្នែកយោធា និងជំនួយសម្រាប់ស្រោចស្រង់សេដ្ឋកិច្ចជាតិអ៊ុយក្រែនឡើងវិញ។ គួរបញ្ជាក់ជូនថា បើគិតបញ្ជូលទាំងកញ្ចប់ជំនួយខាងលើនេះ និងកញ្ចប់ជំនួយដែលអាមេរិកធ្លាប់បានផ្តល់ជូនអ៊ុយក្រែនចាប់តាំងពីមានសង្គ្រាមជាមួយរុស្ស៊ីមក គឺអាមេរិកបានផ្តល់ជំនួយសរុបប្រមាណជា ៥៤ពាន់លានដុល្លារហើយសម្រាប់នៅក្នុងឆ្នាំ ២០២២នេះ៕ អត្ថបទ៖ ភក្តី

    October 1, 2022
  • អន្តរជាតិ

    សហរដ្ឋអាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី១ តុលានេះបានឲ្យដឹង ព្យុះ Ian បានបន្តឆក់យកជីវិតពលរដ្ឋរស់នៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក រហូតដល់ ២១នាក់​​ហើយ ខណៈគិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះបានថយចុះជាងមុនបន្តិច។ យ៉ាងណាក្តី ក្រោយបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងរដ្ឋផ្លរីដារួចហើយ ព្យុះកំណាច Ian បានបន្តដំណើរទៅដល់រដ្ឋកាលីហ្វ័រញ៉ា ដែលជារដ្ឋដ៏សំខាន់មួយរបស់អាមេរិកហើយ បើគិតត្រឹមព្រឹកថ្ងៃសោរ៍នេះ។ លោក Kevin Guthrie ដែលនាយកគ្រប់គ្រងផ្នែកសង្គ្រោះបន្ទាន់ប្រចាំ រដ្ឋផ្លរីដាបានបញ្ជាក់ថា របាយការណ៍ស្តីពីមានករណីអ្នកស្លាប់បាត់បង់ជីវិតខាងលើនេះគឺជារបាយការណ៍បឋមមួយ ដែលអាជ្ញាធរអាចទទួលបានតាមរយៈការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ ខណៈក្រុមមន្ត្រីជំនាញនៅមិនទាន់អាចធ្វើការបូកសរុបចំនួនជាក់ស្តែងនិងកំណត់អត្តសញ្ញាណរបស់ជនរងជាផ្លូវការបាននៅឡើយទេ។ សូមបញ្ជាក់ថា ខ្យល់ព្យុះ Ian ត្រូវបានគេចាត់ទុកថា

    October 1, 2022
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ធនាគារជាតិថៃកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញាម្សិលមិញនេះបានជូនដំណឹងថាបានបោះពុម្ពប្រាក់ក្រដាស ២០បាត ដោយមានកំហុសបច្ចេកទេស ខណៈក្រដាសប្រាក់ទាំងអស់នោះបានដាក់ឲ្យសាធារណៈជនប្រើប្រាស់ជាផ្លូវការរួចទៅហើយ។ យ៉ាងណាក្តី ធនាគារជាតិថៃបានប្រាប់មិនឲ្យពលរដ្ឋខ្លួនមានការព្រួយបារម្ភនិងសោកស្តាយដែលកំពុងប្រើប្រាស់ឬរក្សាទុកក្រដាសប្រាក់ដែលបានបោះពុម្ពខុសនោះទេ ដ្បិតអាជ្ញាធរថៃនឹងទទួលខុសត្រូវចំពោះកំហុសបច្ចេកទេសដ៏ធំមួយនេះ ដោយមិនបង្កឲ្យមានកាខាតបង់ចំពោះប្រជាពលរដ្ឋណាម្នាក់ឡើយសូម្បីតែមួយបាត។ បើតាមលោកស្រី Wachira Aromdee ដែលជាទេសាភិបាលរងធនាគារកណ្តាលថៃបានបញ្ជាក់ថា ​ក្រដាសប្រាក់ដែលមានកំហុសបច្ចេកទេសនោះត្រូវបានបោះពុម្ពដោយក្រុមហ៊ុន De La Rue International Limited (DLR) ខណៈកំហុសដែលមាននៅលើក្រដាសប្រាក់នោះគឺលេខស៊េរីរបស់ក្រដាសប្រាក់ដែលបានសរសេរជាលេខថៃមានតួលេខខុសគ្នាទៅនឹងលេខដែលបានសរសេរជាលេខអង់គ្លេស ពោលគឺនៅលើក្រដាសប្រាក់តែមួយមានលេខស៊េរី ២ផ្សេងគ្នារវាងលេខជាតិនិងលេខអន្តរជាតិ។ លោកស្រី Wachira Aromdee បានបញ្ជាក់ថា ក្នុងអំឡុងពេលនេះពលរដ្ឋទូទៅនៅតែអាចបន្តប្រើប្រាស់ក្រដាសប្រាក់ដែលមានលេខស៊េរីខុសគ្នានោះបានជាធម្មតាឬពួកគេអាចទៅប្តូរយកក្រដាសប្រាក់ផ្សេងទៀតបាននៅតាមធនាគារទូទាំងប្រទេសថៃ

    September 30, 2022
  • អន្តរជាតិ

    សហរដ្ឋអាមេរិក៖ របាយការណ៍ចុងក្រោយ​មួយស្តីពីការវាយប្រហាររបស់ខ្យល់ព្យុះ Ian ទៅលើរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី៣០ ខែកញ្ញានេះបានបញ្ជាក់ថា ឥទ្ធិពលនៃខ្យល់ព្យុះបានឆក់យកជីវិតពលរដ្ឋអាមេរិកយ៉ាងហោចណាស់ម្នាក់ ខណៈពលរដ្ឋមួយចំនួនទៀតបានរងរបួសស្រាលផងដែរ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាបុរសអាយុ ៧២ឆ្នាំ រស់នៅក្នុងតំបន់ដេលតូណាភាគកណ្តាលនៃរដ្ឋផ្លរីដា ដែលបានស្លាប់ក្នុងអំឡុងពេលរូបគាត់កំពុងព្យាយាមទៅបង្ហូរទឹកចេញពីអាងហែងទឹកនៅក្រៅផ្ទះ ដើម្បីការពារកុំឲ្យមានទឹកជន់លិចចូលក្នុងផ្ទះ។ បើតាមលោក Ron DeSantis ដែលជាអភិបាលរដ្ឋផ្លរីដាបានបញ្ជាក់ថា ចំនួនជនរងគ្រោះអាចមានច្រើនជាងតួលេខខាងលើ តែគិតត្រឹមពេលនេះគេ​នៅមិនទាន់អាចធ្វើការបូកសរុបនិងធ្វើការកំណត់អត្តសញ្ញាណឲ្យបានច្បាស់លាស់នៅឡើយទេ ដ្បិតព្យុះកំពុងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងជំរុញឲ្យមានទឹកជំនន់នៅក្នុងតំបន់សំខាន់ៗជាច្រើនផងដែរ។ លោកអភិបាលរដ្ឋផ្លរីរូបនេះបានបន្តថា គិតត្រឹមពេលនេះគឺមានផ្ទះសម្បែងនិងហាងលក់ដូរប្រមាណជា ២,៦លានកន្លែងត្រូវកាត់ផ្តាច់អគ្គិសនីទាំងស្រុងមួយរយៈសិន។ គួរបញ្ជាក់ថា ខ្យល់ព្យុះ Ian ត្រូវបានគេចាត់ទុកថា

    September 30, 2022
  • អន្តរជាតិ

    គុយបា៖ ឥទ្ធិពលនៃខ្យល់ព្យុះ Hurricane Ian បានកំពុងតែបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសគុយបា នេះបើយោងតាមចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកញ្ញានេះ។ ព្យុះ Hurricane Ian បានបង្កឲ្យមានខ្យល់បោកបក់និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតាមតំបន់ជាច្រើនក្នុងប្រទេសគុយបា ហើយស្ថានភាពនេះក៏បានជំរុញឲ្យមានជំនន់ទឹភ្លៀងនិងការបាក់ស្រុតដីនៅតាមតំបន់មួយចំនួនផងដែរ។​ ចរន្តអគ្គិសនីឆ្ពោះទៅកាន់តំបន់កោះមួយចំនួនត្រូវបានកាត់ផ្តាច់ ដែលបង្ខំឲ្យរាប់លានត្រូវរស់នៅដោយគ្មានភ្លើងប្រើប្រាស់អស់រយៈពេលប្រមាណជា ៣ថ្ងៃមកហើយ។ បើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសគុយបាបានបញ្ជាក់ថា គិតមកត្រឹមពេលនេះអាជ្ញាធរបានតភ្ជាប់ចរន្តអគ្គិសនីឡើងវិញទៅកាន់តំបន់មួយចំនួន​រួចហើយ ខណៈនៅមានពលរដ្ឋប្រមាណជា ១១លាននាក់ដែលត្រូវបន្តរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់បន្តិចទៀតសិន។ ចំពោះស្ថានភាពជនរងគ្រោះវិញគឺគិតត្រឹមពេលនេះព្យុះ Hurricane Ian បានឆក់យកជីវិតពលរដ្ឋគុយបាអស់ចំនួន ៣នាក់ និងបង្កឲ្យមានអ្នករងរបួសមួយចំនួនផងដែរ តែមិនស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរគួរឲ្យបារម្ភនោះទេ។ ជាងនេះទៀតឥទ្ធិពលរបស់ខ្យល់ព្យុះ Hurricane Ian

    September 30, 2022
  • អន្តរជាតិ

    រុស្ស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋរុស្ស៊ីចំនួន ២០០,០០០នាក់បានសម្រេចចាកចេញពីប្រទេសកំណើតរបស់ខ្លួនដើម្បីគេចចេញពីការកែនទ័ព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះ។ តួលេខខាងលើនេះត្រូវបានផ្តល់ជូនដោយបណ្តាប្រទេសជិតខាងរបស់រុស្ស៊ី ហើយវាគឺជារបាយការណ៍នៃជាការបូកសរុបចំនួនពលរដ្ឋរុស្ស៊ីដែលបានសម្រេចចិត្តចាកចេញពីប្រទេសកំណើតនៅក្នុងរយៈពេលត្រឹមតែ ១សប្តាហ៍ចុងក្រោយនេះក្រោមហេតុផលចម្បងមួយ គឺពួកគេមិនចង់ចូលបម្រើក្នុងជួរកងទ័ពរុស្ស៊ីនោះទេ។ គួររម្លឹកជូនថា កាលពីថ្ងៃទី២១ ខែកញ្ញាកន្លងទៅ លោកប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន បានប្រកាសថា រដ្ឋាភិបាលរុស្ស៊ីត្រូវការកងទ័ពចំនួន ៣០០,០០០នាក់បន្ថែមទៀត ដើម្បីយកទៅធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន ហើយទ័ពថ្មីទាំង ៣០០,០០០នាក់នោះនឹងត្រូវធ្វើការកែនចេញពីពលរដ្ឋពេញវ័យរុស្ស៊ី ដែលនាពេលបច្ចុប្បន្នមានចំនួនសរុបប្រមាណជា ២៥លាននាក់។ ក្រោយមានការប្រកាសកែនទ័ពខាងលើនេះ ពលរដ្ឋរុស្ស៊ីដែលមិនចង់ចូលបម្រើកងទ័ពបានសម្រេចចាកចេញពីប្រទេសកំណើតជាបន្តបន្ទាន់​ ហើយប្រទេសទី ២ដែលពួកគេបានភៀសខ្លួនទៅនោះរួមមាន ប្រទេសម៉ុងហ្គោលី ប្រទេសកាហ្សាក់ស្ថាន ប្រទេសហ្សកហ្ស៊ី

    September 29, 2022
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីបានអនុម័តឲ្យមានការប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ផលិតនៅក្នុងស្រុកជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីយប់ថ្ងៃពុធ ទី២៨ ខែកញ្ញានេះ។ វ៉ាក់សាំងកូវីដ-១៩ ដែលផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះមានឈ្មោះថា Indovac ត្រូវបានផលិតឡើងដោយក្រុមហ៊ុនរដ្ឋឥណ្ឌូនេស៊ីមានឈ្មោះថា Bio Farma សហការណ៍ជាមួយសាកលវិទ្យាល័យសុខាភិបាល Baylor ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក។ បើតាមលោក Penny Lukito ដែលជាប្រធានទីភ្នាក់ងារគ្រប់គ្រងចំណីអាហារនិងឱសថនៃប្រទេសឥណ្ឌូនេស៊ីបានបញ្ជាក់ថា វ៉ាក់សាំង Indovac នឹងត្រូវ​អនុញ្ញាតឲ្យប្រើប្រាស់ចំពោះពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងសម្រាប់តែប្រជាពលរដ្ឋនៅក្នុងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះសម្រាប់នៅក្នុងដំណាក់កាលដំបូងនេះ។ ប្រធានទីភ្នាក់គ្រប់គ្រងចំណីអាហារនិងឱសថរូបនេះបានបន្តថា នៅក្នុងឆ្នាំ ២០២២នេះអាជ្ញាធរឥណ្ឌូនេស៊ីគ្រោងនឹងផលិតវ៉ាក់សាំង Indovac

    September 29, 2022