- Pheakdey
- អន្តរជាតិ
ថៃ៖ គិតត្រឹមល្ងាចម៉ោង ៥ នៃថ្ងៃចន្ទ ទី១២ ខែកញ្ញាម្សិលម្សិលមិញនេះជំនន់ទឹកភ្លៀងលិចចូលលើដងផ្លូវសំខាន់ៗចំនួននៅក្នុងទីក្រុងបាងកកហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ទឹកដែលបានជន់លិចលើដងផ្លូវក្នុងទីក្រុងបាងកកកនោះគឺមានកម្រិតកម្ពស់ផ្សេងៗគ្នា ដូចជានៅលើដងផ្លូវ Din Daeng និង ផ្លូវSri Ayutthaya ទឹកមានកម្ពស់រហូតដល់ ២៤សង់ទីម៉ែត្រ ផ្លូវ Thesaban Songkhro និង ផ្លូវ Sena Nikhom ទឹកមានកម្ពស់ ១៨សង់ទីម៉ែត្រ នៅលើដងផ្លូវ Ratchada-Lat Phrao ផ្លូវBanthat ផ្លូវPradiphat 2 ផ្លូវ Inthamara
September 13, 2022 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីកំពុងពិចារណាចូលរួមជាមួយប្រទេសឥណ្ឌានិងប្រទេសចិនដើម្បីទិញប្រេងឥន្ទនៈរបស់ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញានេះ។ បើតាមលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានថ្លែងថា រដ្ឋាភិបាលភិបាលឥណ្ឌូនេស៊ីកំពុងស្វែងរកគ្រប់វិធីដើម្បីដោះស្រាយវិបត្តិនៃការកើនឡើងតម្លៃប្រេងសាំងនៅក្នុងប្រទេស ហើយនៅពេលនេះជម្រើសល្អបំផុតដែលឥណ្ឌូនេស៊ីអាចធ្វើបាននោះគឺមានតែបញ្ជាទិញប្រេងសាំងដោយផ្ទាល់ពីប្រទេសរុស្ស៊ីតែម្តង។ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
September 12, 2022 - អន្តរជាតិ
ប៉ាគីស្ថាន៖ យោងតាមការចុះផ្សាយារបសបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញានេះបានឲ្យដឹងថា អាជ្ញាធរនៃប្រទេសប៉ាគីស្ថានបានសម្រេចចិត្តកាត់ផ្តាច់ផ្លូវ Highway ដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសដើម្បីរំដោះទឹកកុំឲ្យជន់លេចចូលក្នុងសហគមន៍របស់ប្រជាពលរដ្ឋ។ ផ្លូវ Highway ដែលត្រូវបានគេកាត់ផ្តាច់ទាំងបង្ខំចិត្តនេះគឺផ្លូវ Highway Dadu ហើយបើតាមក្រុមអ្នកជំនាញបានអះអាងថា ការសម្រេចបំផ្លាញកំណាត់ផ្លូវដ៏សំខាន់នេះនឹងជួយរំដោះទឹកមិនឲ្យជន់លេចចូលក្នុងទីក្រុង Dadu បាននោះទេ។ ប្រភពខាងលើបានបញ្ជាក់ថា ផ្លូវ Highway Dadu គឺជាចរន្តដឹកជញ្ជូនដ៏សំខាន់បំផុតចំពោះខេត្ត-ក្រុង និងតំបន់ដ៏មានសក្តានុពលជាច្រើននៅភាគត្បូងប្រទេសប៉ាគីស្ថាន តែយ៉ាងណាក្តីនៅចំពោះមុខស្ថានភាពបន្ទាន់នេះគឺគេបានថ្លឹងថ្លែងឃើញថា ការរក្សាសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋនៅក្នុងក្រុង Dadu គឺមានទំហំធំធេងជាងការរក្សាទុកផ្លូវ Highway Dadu។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថានបានឆក់យកជីវិតពលរដ្ឋប្រមាណជា
September 12, 2022 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី១១ ខែកក្កដាម្សិលមិញនេះមានគ្រោះរញ្ជួយដីចំនួន ២ បានកើតឡើងនៅតំបន់ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី ដោយគ្រោះរញ្ជួយដីទី ១បានកើតឡើងក្នុងកម្រិត ៦,១ រ៉ិចទ័រ ហើយបន្តិចក្រោយគ្រោះរញ្ជួយមួយបន្ថែមទៀតក៏បានកើងឡើងក្នុងកម្រិត ៥,៣ រ៉ិចទ័រ។ ចំពោះទីតាំងដែលជាកន្លែងកើតហេតុវិញគឺតំបន់កោះ Mentawai ដែលស្ថិតនៅភាគលិចខេត្ត Sumatra ខណៈគ្រោះរញ្ជួយដីបានធ្វើឲ្យញ័រដីក្នុងកជ្រៅរហូតដល់ ២៧គឺឡូម៉ែត្រឯណោះ។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលនៃគ្រោះធម្មជាតិមួយនេះបានធ្វើឲ្យពលរដ្ឋឥណ្ឌូនេស៊ីម្នាក់បានរងរបួសធ្ងន់ ក្រោយមានឈើមួយផ្ទាំងធំបានធ្លាក់ចំពីលើក្បាលរបស់គាត់។ ក្រៅតែពីមានអ្នករងរបួសក៏មានពលរដ្ឋប្រមាណជា ២០០នាក់ផ្សេងទៀតត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ ដើម្បីស្វែងរកកន្លែងមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្ន។ ចំពោការខូចខាតវិញគឺមានសាលារៀន ផ្ទះសម្បែង និងមណ្ឌលសុខភាពមួយចំនួនត្រូវបានបំផ្លាញ តែយ៉ាងណាក្តីគិតរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា មានជនរងគ្រោះណាម្នាក់បានស្លាប់បាត់បង់ជីវិតនៅឡើយទេ៕
September 12, 2022 - អន្តរជាតិ
ប៉ាគីស្ថាន៖ ទឹកជំនន់នៅតែបន្តគំរាមគំហែងប្រទេសប៉ាគីស្ថាន ខណៈរបាយការណ៍ចុងក្រោយមួយបានដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញានេះបានឲ្យដឹងថា ពលរដ្ឋប៉ាគីស្ថានមួយចំនួនមើលលែងដឹងថាភូមិរបស់ពួកគេនៅទីណាទៀតហើយ ពោលគឺមើលទៅទីណាក៏ឃើញតែផ្ទៃទឹកទាំងអស់។ ទឹកជំនន់ដ៏ធំនេះត្រូវបានគេមើលឃើញថា ជាវិនាសកម្មដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសប៉ាគីស្ថាននោះទេ ហើយបើយោងទៅតាមការវាយតម្លៃជាបឋមគឺគ្រោះធម្មជាតិដ៏អាក្រក់នេះបានធ្វើឲ្យប៉ាគីស្ថានត្រូវខាតបង់ប្រាក់អស់ប្រមាណជា ៣០ពាន់លានដុល្លារឯណោះក្នុងរយៈជាង ១ខែមកនេះ។ គិតត្រឹមពេលនេះទឹកជំនន់បានឆក់យកជីវិតពលរដ្ឋប៉ាគីស្ថានអស់ជាង ១,៤០០នាក់ ផ្លូវប្រវែងប្រមាណជា ៧,០០០គីឡូម៉ែត្រត្រូវបំផ្លាញ ស្ពានចំនួន ២៥៦កន្លែងត្រូវខូចខ្ទេចខ្ទីអស់ ផ្ទះនិងជីវកម្មប្រហែល ២លានកន្លែងត្រូវបានបំផ្លាញទាំងស្រុង ហើយអ្វីដែលគួរឲ្យសង្វែកបំផុតនោះគឺភូមិរាប់រយកន្លែងត្រូវបានទឹកលេចបាត់អស់ទាំងម្តង ដែលធ្វើឲ្យពលរដ្ឋជាម្ចាស់ស្រុកមើលលែងស្គាល់ថា ទីតាំងមួយណាជាភូមិរបស់ពួកគាត់ទៀតហើយ។ ជាងនេះទៅទៀតទឹកជំនន់ក៏បានធ្វើឲ្យប៉ះពាល់ជីវិតរស់នៅប្រចាំថ្ងៃនិងការប្រកបរបរចិញ្ចឹមជីវិតចំពោះពលរដ្ឋប្រមាណជា ៣៣លាននាក់ផ្សេងទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
September 10, 2022 - អន្តរជាតិ
ឥណ្ឌា៖ ស្ត្រីជនជាតិឥណ្ឌាម្នាក់មានជំងឺត្រូវទៅព្យាបាលនៅក្នុងមន្ទីរពេទ្យស្រាប់តែបានរកឃើញរឿងរ៉ាវដ៏សែនហួសចិត្តមួយគឺអតីតស្វាមីរបស់គាត់បានលួចលក់ក្រលៀនរបស់គាត់ទាំងពី ៤ឆ្នាំមុនម្លេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ស្រ្តីជាជនរងគ្រោះរូបនេះមានឈ្មោះ Ranjita Kundu អាយុ ៣១ឆ្នាំ ហើយមុនពេលបែកធ្លាយរឿងរ៉ាវមិនគួរឲ្យនឹកស្មានដល់ខាងលើនេះគឺស្រ្តីរងគ្រោះមានអាការៈឈឺពោះយ៉ាងខ្លាំង ហើយក៏បានសម្រេចទៅមន្ទីរពេទ្យ ដើម្បីពិនិត្យនិងព្យាបាលអាការឈឺពោះនោះ តែគាត់មិនបានគិតដល់ការពិនិត្យក្រលៀននោះទេ។ យ៉ាងណាក្តី ស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺបានតម្រូវឲ្យខាងមន្ទីរពេទ្យត្រូវពិនិត្យផ្នែកជាច្រើននៅក្នុងរាយកាយរបស់គាត់រហូតគេបានរកឃើញថា ក្រលៀនមួយចំហៀងរបស់គាត់បានបាត់ទៅហើយ។ បន្ទាប់មកគេក៏បន្តធ្វើសាកសួរអ្នកជំងឺនិងពិនិត្យករណីនេះឡើងវិញទើបរកឃើញការពិតថា កាលពី ៤ឆ្នាំមុនស្រ្តីជាជនរងគ្រោះធ្លាប់ធ្វើការវះកាត់បញ្ហាគ្រោះក្នុងតម្រង់នោមនៅក្នុងមន្ទីរពេទ្យឯកជនមួយ ហើយនៅក្នុងអំឡុងពេលនោះអតីតស្វាមីរបស់គាត់ក៏បានសម្រេចលួចលក់ក្រលៀនមួយជំហៀងរបស់គាត់ដោយមិនឲ្យគាត់ដឹងនោះទេ។ ក្រោយលួចលក់ក្រលៀនរបស់ប្រពន្ធបានលុយរួចហើយ ៨ខែក្រោយបុរសជាប្តីនោះក៏បានលែងលះប្រពន្ធនិងបានទៅរៀបការជាមួយស្រ្តីម្នាក់ផ្សេងទៀតបាត់។ សូមបញ្ជាក់ថា ពេលនេះប៉ូលិសឥណ្ឌាកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះដើម្បីតាមចាប់អតីតប្តីរបស់ស្រ្តីរងគ្រោះ ហើយរូបគាត់និងគ្រូពេទ្យដែលវះកាត់យកក្រលៀនរបស់ស្រ្តីរងគ្រោះដោយគ្មានការអនុញ្ញាតនោះអាចប្រឈមនឹងការទទួលទោសយ៉ាងធ្ងន់ធ្ងរផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz
September 10, 2022 - អន្តរជាតិ
អាមេរិក៖ អភិបាលក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានប្រកាសដាក់ក្រុងក្នុងគ្រាមានអាសន្នហើយកាលពីថ្ងៃសុក្រម្សិលមិញនេះជុំវិញករណីរីករាលដាលនៃជំងឺគ្រុនស្វិតដៃជើង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា ការសម្រេចទាញសញ្ញាអាសន្នរបស់ក្រុងញូវយ៉កនៅពេលនេះគឺត្រូវបានធ្វើឡើយក្រោយក្រុមអ្នកជំនាញបានរកឃើញសំណាកនៃមេរោគជំងឺគ្រុនស្វិតដៃជើងចំនួន ៥៧ករណីនៅក្នុងប្រព័ន្ធទឹកកខ្វក់នៅតាមតំបន់ជាច្រើនបើផ្អែកលើការស្រាវជ្រាវចាប់តាំងពីខែឧសភាមកដល់ខែសីហានេះ។ គួររម្លឹកជូនផងដែរថា កាលពីខែកក្កដាកន្លងទៅទីក្រុងញូវយ៉កបានរកឃើញករណីអ្នកកើតជំងឺគ្រុនស្វិតដៃជើងមួយករណី ដែលជាករណីដំបូងបំផុតផងដែរបើសម្រាប់ក្រុងញូវយ៉កបើគិតចាប់តាំងពីឆ្នាំ ២០០០មក។ នៅចំពោះមុខបញ្ហានេះអភិបាលក្រុងញូវយ៉កគឺលោកស្រី Kathy Hochul បានដាក់ចេញនូវវិធានការបន្ទាន់រជាច្រើនដើម្បីសម្របសម្រួលឲ្យក្រុមគ្រូពេទ្យគ្រប់កម្រិតអាចជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងទៅកាន់ពលរដ្ឋគោលដៅឲ្យបានទាន់ពេលវេលា ពោលគឺមុនពេលដែលមេរោគអាចចម្លងទៅកាន់រាងកាយមនុស្សបាន៕ លោកស្រី Kathy Hochul អភិបាលក្រុងញូវយ៉ក អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
September 10, 2022 - អន្តរជាតិ
វៀតណាម៖ វៀតណាមសម្រេចបន្ធូរបន្ថយចំពោះវិធានការពាក់ម៉ាស់នៅតាមទីសាធារណៈហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃទីព្រហស្បតិ៍ ទី៨ ខែកញ្ញានេះ។ សេចក្តីសម្រេចមួយនេះត្រូវបានធ្វើឡើងក្រោយពេលដែលក្រុមមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅទូទាំងប្រទេសមានការធ្លាក់ចុះច្រើនគួរឲ្យកត់សម្គាល់ ខណៈទីតាំងសាធារណៈជាច្រើនលែងជាប្រភពនៃការចម្លងមេរោគគួរឲ្យព្រួយបារម្ភទៀតហើយ។ ប្រភពខាងលើបានបន្តថា ចាប់ពីពេលជូនដឹណឹងនេះតទៅគឺការពាក់ម៉ាស់នៅក្នុងផ្សារទំនើប រោងកុន ភោជនីយដ្ឋាន ក្លឹបកំសាន្ត កីឡដ្ឋាន សួនឧទ្យាន និងនៅតាមតំបន់សាធារណៈទូទៅលែងជាកាតព្វកិច្ចសម្រាប់ពលរដ្ឋវៀតណាមទៀតហើយ ខណៈពលរដ្ឋនៅតែអាចបន្តពាក់ម៉ាស់បានប្រសិនបើពួកគេគិតថាវាចាំបាច់ឬសំខាន់សម្រាប់សុខភាពរបស់ពួកគេ។ យ៉ាងណាក្តី ការពាក់ម៉ាស់នៅតែជាកាតព្វកិច្ចសម្រាប់ពលរដ្ឋវៀតណាមនៅពេលដែលពួកគេត្រូវធ្វើដំណើរតាមមធ្យោបាយសាធារណៈ នៅមណ្ឌលសុខភាព មជ្ឈមណ្ឌលសម្រាប់ធ្វើចត្តាឡីស័ក និងនៅតាមតំបន់ដែលអាជ្ញាធរបានកំណត់ថា ជាតំបន់ដែលនៅមានហានិភ័យខ្ពស់ក្នុងរាតត្បាតជំងឺកូវីដ-១៩៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
September 9, 2022 - អន្តរជាតិ
ថៃ៖ យ៉ាងហោចណាស់មានឈ្មួញចំនួន ២នាក់ កំពុងប្រឈមនឹងការដាក់ទោសពីសំណាក់អាជ្ញាធរថៃ ក្រោយពេលពួកគេបានព្យាយាមនាំយកផ្លែទុរេនគ្មានគុណភាពទៅលក់ក្នុងប្រទសចិន ដោយមានបិទស្លាកសញ្ញាថា “ផ្លែឈើថៃ”។ បើតាមនាយកដ្ឋានកសិកម្មថៃបានបញ្ជាក់ថា ជនខិលខូចទាំង ២នាក់នោះ គឺជាឈ្មួញកណ្តាលដែលបានដើរប្រមូលទិញផ្លែទុរេន ពីប្រជាកសិករនៅក្នុងខេត្ត Chumphon ក្នុងតម្លៃថោកៗ ពោលគឺក្នុងតម្លៃប្រមាណជា ៤០-៥០បាត (១.១០-១.៤០ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ដើម្បីលក់បន្តទៅកាន់ទីផ្សារក្នុងប្រទេសចិនក្នុងតម្លៃដ៏ខ្ពស់ ដ្បិតពួកគេបានប្រើប្រាស់ស្លាកសញ្ញាថ្លែឈើថៃ ដែលជាផលិតផលមានគុណភាពខ្ពស់។ យ៉ាងណាក្តី បើតាមការពិនិត្យរបស់មន្ត្រីគយនៅច្រកព្រំដែនថៃបានរកឃើញថា ទុរេនដែលមានទម្ងន់សរុប ៣៨តោននោះ គឺជាផ្លែឈើដែលគ្មានគុណភាពទាល់តែសោះ ពោលគឺជាប្រភេទផ្លែឈើមិនទាន់ទុំល្អ មានដង្កូវ មេរោគ និងមានផ្ទុកនូវសារធាតុពុលទៀតផង។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា សកម្មភាពទុច្ចរិតរបស់ជនខិលខូចទាំង ២នេះខាងលើនេះ
September 9, 2022 - អន្តរជាតិ
អ៊ុយក្រែន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានអញ្ជើញទៅដល់ប្រទេសអ៊ុយក្រែនកាលថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញាម្សិលមិញនេះដើម្បីចូលកិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនអំពីបច្ចុប្បន្នភាពនៃភ្លើងសង្រ្គាមនិងការដាក់ចេញវិធានការសំខាន់ៗដើម្បីទប់ទល់ទៅនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Antony Blinken នៅពេលនេះគឺជាដំណើរទស្សនកិច្ចដែលមិនបានប្រកាសទុកជាមុននោះទេ ហើយវាក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ផងដែរ រាប់ចាប់តាំងរុស្ស៊ីផ្តើមឈ្លានពានចូលក្នុងទឹកដីអ៊ុយក្រែនអស់រយៈពេលជាង ៦ខែមកនេះ។ ប្រភពខាងលើបានបន្តថា នៅក្នុងដំណើរទស្សនកិច្ចនោះលោក Antony Blinken បានអញ្ជើញចូលរួមប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនគឺលោក Dmytro Kuleba រយៈពេល ៣០នាទី ហើយបន្ទាប់មកលោកក៏បានអញ្ជើញទៅសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងអ្នកជំងឺមួយចំនួនទៀតផងដែរ។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលដែលរដ្ឋាភិបាលអាមេរិកគ្រោងនឹងផ្តល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ចំនួន ២ពាន់លានដុល្លារបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ជូនថា អាមេរិកគ្រោងនឹងផ្តល់ជំនួយទៅអ៊ុយក្រែនក្នុងទំហំទឹកប្រាក់សរុបប្រមាណជា ៤០ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ
September 9, 2022









