Pheakdey
  • អន្តរជាតិ

    វៀតណាម៖ តួលេខជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះខារ៉ាអូខេនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ចំនួន ៣២នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហានេះ។ បើតាមក្រសួងសន្តិសុខសាធារណៈវៀតណាមបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះមានបុរសចំនួន ១៧ នាក់ និងស្រ្តីចំនួន ១៥នាក់ដែលជាអ្នកបម្រើការងារនៅក្នុងខារ៉ាអូខេនោះនោះតែម្តង។ ប្រភពខាងលើបានបញ្ជាក់ទៀថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមាន សាកសពជនរងគ្រោះចំនួន ៨នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបង្គន់ ដូចនេះវាមានន័យថាក្នុងអំឡុងពេលដែលមានភ្លើងឆេះនោះគឺពួកគេកំពុងចូលទៅប្រើប្រាស់បង្គន់។ សូមបញ្ជាក់ជូនថា អគ្គិភ័យបានឆាបឆេះហាងខារ៉ាអូខេមួយកន្លែង នៅភាគខាងត្បូងប្រទេសវៀតណាមកាលពីយប់ថ្ងៃពុធ ទី០៧ ខែកញ្ញាកន្លងទៅ​ ហើយក្នុងពេលភ្លើងឆេះនោះគឺមានមនុស្សចំនួន ៤០ ត្រូវជាប់នៅជាន់ទី ២ និងជាន់ទី ៣នៃអគារខារ៉ាអូខេ៕ អត្ថបទ៖ ភក្តី

    September 8, 2022
  • អន្តរជាតិ

    ថៃ៖ លោកយាយអាយុ ៨១ឆ្នាំម្នាក់ត្រូវបានគេចាត់ទុកថាជាមនុស្សមានអាយុថ្លៃបំផុត ក្រោយរូបគាត់បានរអិលជើងធ្លាក់ចូលទៅក្នុងទឹកទន្លេអស់រយៈពេល ៤ម៉ោង និងបានហូរតាមទឹកក្នុងចម្ងាយ ២០គីឡូម៉ែត្រ តែរូបគាត់នៅមានសំណាងអាចនៅរស់មានជីវិត។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹ​ងថា លោកយាយដែលមានសំណាងខ្ពស់រូបនេះមានឈ្មោះថា Ree រស់នៅក្នុងតំបន់ Ban Pom ក្រុង Phra Nakhon Si Ayutthaya ដែលតំបន់ដែលនៅជាប់នឹងមាត់ទន្លេចៅប្រាយ៉ាក្នុងប្រទេសថៃ។ ប្រភពខាងលើបានបន្តថា កាលពីម៉ោង ៣ យប់ថ្ងៃអង្គារ ទី៦ ខែកញ្ញាកន្លងទៅនេះ លោកយាយ Ree បានរអិលជើងធ្លាក់ទៅក្នុងទន្លេដោយពេលនោះរូបគាត់បានអោបកន្រ្តកសម្រាប់ដាក់ត្រីដែលអាចអណ្តែតលើទឹកជាប់នឹងខ្លួនមួយផង។ ៤ម៉ោងក្រោយមក ពោលគឺនៅម៉ោង ៧

    September 7, 2022
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីនៅថ្ងៃពុធ ទី៧ ខែសីហានេះបានសម្រេចលុបចោលកាតព្វកិច្ចតម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នៅក្នុងអាគារឬទីកន្លែងបិទជិតហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ បើតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា ការសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅក្នុងអាគារឬទីកន្លែងបិទជិតនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយករណីឆ្លងនៅតាមទីតាំងទាំងនេះមានការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់ ពោលគឺប្រភពនៃការចម្លងមេរោគនៅតាមទីតាំងទាំងអស់នេះលែងជាក្តីព្រួយបារម្ភខ្លាំងរបស់អាជ្ញាធរទៀតហើយ។ យ៉ាងណាក្តី ការពាក់ម៉ាស់នៅតែជាកាតព្វកិច្ចចំពោះពលរដ្ឋម៉ាឡេស៊ីគ្រប់រូបនៅពេលដែលពួកគេធ្វើដំណើរតាមមធ្យោបាយសាធារណៈដូចជារថយន្តក្រុង និងរថភ្លើង និងនៅក្នុងបរិវេណមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលថែទាំវេជ្ជសាស្រ្តដែលជាកន្លែងមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគ។ យ៉ាងណាក្តីក៏ដោយចុះ​ ពលរដ្ឋម៉ាឡេស៊ីនៅតែអាចបន្តពាក់ម៉ាស់បានគ្រប់ទីកន្លែង ប្រសិនបើពួកគេគិតថាជារឿងចាំបាច់សម្រាប់ការពារសុខភាពឬអនាម័យផ្លូវដង្ហើមរបស់ពួកគេតែការពាក់ម៉ាស់នោះគឺគ្រាន់តែជាជម្រើសរបស់ពួកគេតែប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបជិត ៥លាននាក់ និងស្លាប់សរុបជាង ៣,៦ម៉ឺននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    September 7, 2022
  • អន្តរជាតិ

    ចិន៖ ចំ​នួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសចិនបានកើនដល់ ៧៤នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៧ ខែកញ្ញានេះ។ ក្រៅតែពីមានការកើនឡើងចំពោះតួលេខអ្នកស្លាប់បាត់បង់ជីវិត អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយចិនក៏បានរកឃើញអ្នករងរបួសនិងបាត់ខ្លួនបន្ថែមទៀតផងដែរ ដោយគិតតត្រឹមនេះតួលេខអ្នករងរបួសគឺមានចំនួន ២៥៩នាក់ ខណៈអ្នកបាត់ខ្លួនវិញមានចំនួន ២៦នាក់ តែអាជ្ញាធរនៅមិនទាន់បញ្ជាក់អត្តសញ្ញាណអ្នកបាត់ខ្លួនទាំងអស់នោះឲ្យបានច្បាស់លាស់នៅឡើយទេ។ ប្រភពខាងលើបានបន្តថា គ្រោះធម្មជាតិដ៏កម្រនេះក៏បានបង្ខំឲ្យពលរដ្ឋចិនប្រមាណជា ១១,០០០នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេដើម្បីទៅស្នាក់នៅកន្លែងដែលមានសុវត្ថិភាពជាបណ្តោះអាសន្នផងដែរ។ គួររម្លឹកជូនថា កាលពីរសៀលថ្ងៃចន្ទ ទី៥ ខែកញ្ញា កន្លងទៅនេះមានគ្រោះរញ្ជួយដីកម្រិតចន្លោះពី ៦,៦-៦,៨រ៉ីចទ័រ បានកើតឡើងនៅចំកណ្តាលស្រុក Luding ក្នុងក្រុង Chengdu នៃខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។ ទន្ទឹមនឹងមានការរញ្ជួញដីនៅតំបន់កើតហេតុមួយនេះក៏មានភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំងផងដែរ

    September 7, 2022
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរកូរ៉េខាងត្បូងស្តីពីគ្រោះថ្នាក់ដែលបានបង្កឡើងដោយខ្យល់ព្យុះទីហ្វុង Hinnamnor បានបង្ហាញថា ឥទ្ធិពលនៃខ្យល់ព្យុះបានឆក់យកជីវិតពលរដ្ឋកូរ៉េខាងត្បូងចំនួន ២នាក់ហើយ បើគិតត្រឹមល្ងាចថ្ងៃអង្គារ ទី៦ ខែកញ្ញានេះ។ ក្រៅតែពីបានរកឃើញជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗនោះ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយកូរ៉េខាងត្បូងក៏បានប្រកាសពីការបាត់ខ្លួនរបស់ពលរដ្ឋចំនួន ១០ផ្សេងទៀតផងដែរ ខណៈអ្នកបាត់ខ្លួនទាំងអស់នោះនៅមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណបាននៅឡើយទេ។ ប្រភពខាងលើបានបន្តថា ចំពោះពលរដ្ឋដែលបានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាពវិញគឺបានកើតឡើងដល់ខ្ទង់ប្រហែលជា ២,៩០០នាក់ ហើយចំនួនផ្ទះដែលត្រូវកាត់ផ្តាច់អគ្គិសនីបានកើនឡើងដល់ជាង ៦៦,០០០ខ្នង ខណៈជើងហោះហើរក្នុងស្រុក មធ្យោបាយធ្វើដំណើរតាមសាឡាង និងសកម្មភាពនេសាទជាច្រើនត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ។ សូមបញ្ជាក់ថា ព្យុះទីហ្វុង Hinnamnor បានបង្កឲ្យមានខ្យល់បោកបក់ក្នុងល្បឿនរហូតដល់ ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោងនិងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយគិតត្រឹមពេលនេះព្យុះកំពុងបង្កការគំរាមគំហែងក្នុងទីក្រុងនិងតំបន់សំខាន់ៗជាច្រើននៅកូរ៉េខាងត្បូងដូចជាតំបន់ Gwangju, Busan, Daegu, Ulsan និងកោះ Jeju ហើយអាជ្ញាធរបានសម្រេចទាញសញ្ញាអាសន្នក្នុងកម្រិតដ៏ខ្ពស់មួយដែលមិនធ្លាប់មាននោះទេក្នុងរយៈពេល

    September 6, 2022
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ នៅថ្ងៃអង្គារ ទី៦ ខែសីហានេះមានពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាប្រេងសាំងឡើងថ្លៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ការសម្រេចនាំគ្នាធ្វើបាតុកម្មពីសំណាក់ពលរដ្ឋឥណ្ឌូនេស៊ីនៅពេលនេះគឺបានកើតឡើងក្រោយពេលដែលតម្លៃប្រេងសាំងនៅក្នុងទីផ្សារបានកើនឡើងក្នុងកម្រិតរហូតដល់ ៣២% បើធៀបទៅនឹងតម្លៃនៅក្នុងឆ្នាំមុន ខណៈការកើនឡើងក្នុងកម្រិតនេះគឺជាអត្រាកំណើនដ៏ខ្ពស់បំផុតមិនធ្លាប់នោះទេសម្រាប់ឥណ្ឌូនេស៊ីបើគិតក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា គោលបំណងនៃការធ្វើបាតុកម្មខាងលើនេះគឺពលរដ្ឋឥណ្ឌូនេស៊ីចង់ឲ្យរដ្ឋាភិបាលបញ្ចេញទុកបម្រុងរបស់ជាតិជាលើកដំបូងដើម្បីជួយសម្របសម្រួលឲ្យតម្លៃប្រេងសាំងធ្លាក់ចុះទាបជាងតម្លៃនាពេលបច្ចុប្បន្ននេះបន្តិច។ យ៉ាងណាក្តី បើតាមលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ធ្លាប់បានថ្លែងកាលពីចុងសប្តាហ៍កន្លងទៅថា រដ្ឋាភិបាលមានជម្រើសតិចតួចបំផុតក្នុងការបញ្ចេញទុនបម្រុងទៅជួយដោះស្រាយដ៏ធំមួយនេះ ហើយអ្វីដែលរដ្ឋាភិបាលអាចជួយបាននៅពេលនេះនឹងមិនស្របតាមអ្វីដែលពលរដ្ឋចង់បាននោះទេ។ សូមបញ្ជាក់ជូនថា ចលនាធ្វើបាតុកម្មរបស់ពលរដ្ឋឥណ្ឌូនេស៊ីនៅពេលនេះបានកើតមានឡើងនៅក្នុងរដ្ឋធានី Jakarta និងនៅតាមក្រុងសំខាន់ៗមួយចំនួនទៀតដូចជាក្រុង Surabaya, Makassar, Kendari, Aceh និងក្រុង Yogyakarta ហើយអ្នកចូលរួមធ្វើបាតុកម្មភាគច្រើនគឺជាក្រុមសិស្ស

    September 6, 2022
  • អន្តរជាតិ

    អង់គ្លេស៖ របាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ​ ទី៦ ខែសីហានេះបានឲ្យដឹងថា​ ពលរដ្ឋអង់គ្លេសជាច្រើននាក់បាននាំគ្នាកាត់បន្ថយការចំណាយមិនសូវចាំបាច់របស់ពួកគេ ក្រោយអតិផរណានៅអង់គ្លេសបានកើនឡើងដល់កម្រិតដ៏ខ្ពស់មួយ។ របាយការណ៍ដែលជាការស្ទង់មតិក្នុងចំណោមអ្នកដើរទិញទំនិញក្នុងផ្សារជាច្រើននាក់នោះបានបង្ហាញថា ពលរដ្ឋអង់គ្លេសសម្រេចកាត់បន្ថយការចំណាយរបស់ពួកគេទៅលើការទិញសំលៀកបំពាក់ ការដើរកំសាន្ត ការជួបជុំ ការទិញសម្ភារៈតុបតែងលម្អខ្លួន និងសម្ភារៈជាច្រើនទៀតដែលមិនសូវសំខាន់ខ្លាំងសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ទន្ទឹមគ្នាពលរដ្ឋអង់គ្លេសបាននាំគ្នាយកចិត្តទុកដាក់ទៅលើការចំណាយសំខាន់ៗជាច្រើន ដូចជាការចំណាយលើចំណីអាហារ ភ្លើងអគ្គិសនី ប្រេងឥន្ទនៈ និងហ្គាល ដែលកំពុងឡើងថ្លៃយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។ គួរកត់សម្គាល់ថា ចាប់តាំងពីរុស្ស៊ីផ្តើមឈ្លានពានចូលទឹកដីអ៊ុយក្រែនមក រុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ននិងប្រេងទៅកាន់បណ្តាប្រទេសជាច្រើន ជាពិសេសប្រទេសនៅតំបន់អឺរ៉ុបតែម្តង ដែលកត្តានេះបានធ្វើឲ្យតម្លៃទំនិញមួយចំនួននៅលើពិភពលោកត្រូវឡើងថ្លៃ ហើយដោយបូកផ្សំជាមួយនឹងផលប៉ះពាល់ដោយវិបត្តិកូរីដ-១៩ខ្លះទៀតផងនោះ ប្រទេសមួយចំនួនត្រូវប្រឈមនឹងបញ្ហាអតិផរណានិងវិបត្តិសេដកិច្ចធ្ងរធ្ងរតែម្តង។ ជាក់ស្តែងកម្រិតអតិរផណានៅក្នុងអង់គ្លេសបានកើនឡើងរហូតដល់ ១០%ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែចុងក្រោយនេះ ខណៈអ្នកជំនាញបានព្យាករណ៍ថា នៅឆ្នាំ ២០២៣ខាងមុខនេះវិបត្តិអតិផរណានៅអង់គ្លេសអាចនឹងកើនដល់កម្រិត

    September 6, 2022
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ព្យុះទីហ្វុង Hinnamnor កំពុងតែគំរាមគំហែងតំបន់មួយចំនួននៅក្នុងប្រទេសកូរ៉េខាងត្បូងយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៦ ខែកញ្ញានេះ។ គិតត្រឹមពេលនេះឥទ្ធិពលនៃព្យុះ Hinnamnor បានបង្កឲ្យមានខ្យល់បោកបក់ក្នុងល្បឿនរហូតដល់ ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោងនិងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈនៅតំបន់ខ្លះបរិមាណដ៏ច្រើននៃទឹកភ្លៀងបានបង្កទៅជាទឹកជំនន់ជន់លេចទីក្រុងនិងបំផ្លាញផ្លូវសាធារណៈអស់ជាច្រើនកន្លែងទៀតផង។ បើតាមក្រសួងមហាផ្ទៃនិងសុវត្ថិភាពកូរ៉េខាងត្បូងបានបញ្ជាក់ថា​ មានបុរសអាយុ ២៥ឆ្នាំម្នាក់បានបាត់ខ្លួន ព្រោះតែជំនន់ទឹកភ្លៀងបានហូរកួចយកទៅបាត់  ពលរដ្ឋជាង ៣,៤០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ ខណៈអាជ្ញាធរកូរ៉េខាងត្បូងក៏កំពុងតែណែនាំឲ្យពលរដ្ឋប្រមាណជា ១៤,០០០នាក់ត្រូវផ្សេងទៀតត្រូវប្រញាប់ធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ មុនពេលព្យុះបោកបក់ទៅដល់។ សាលារៀនជាង ៦០០កន្លែងត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ជើងហោះហើរជាង ២៥០ សេវាសាឡាងចំនួន ៧០គ្រឿងត្រូវបានពន្យាពេល ទូកនេសាទជាង ៦៦,០០០គ្រឿងត្រូវអាក់ខានធ្វើសកម្មភាពនេសាទ ខណៈផ្ទះជាង

    September 6, 2022
  • អន្តរជាតិ

    វៀតណាម៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express​ កាលពីថ្ងៃអាទិត្យ ទី៤ ខែកញ្ញានេះបានឲ្យដឹងថា មានស្ថានីយ៍លក់ប្រេងឥន្ទនៈមួយចំនួននៅក្នុងទីក្រុងហាណូយ និងនៅក្នុងខេត្តភាគខាងជើងនៃប្រទេសវៀតណាមដូចជាខេត្ត Thai Nguyen និងខេត្ត Vinh Phuc បានអស់ប្រេងឥន្ទនៈនិងហ្គាសម្រាប់លក់ឲ្យអតិថិជន។ ហេតុការណ៍នេះបានកើតឡើងនៅ ២ថ្ងៃប៉ុណ្ណោះ មុនពេលដែលអាជ្ញាធរវៀតណាមនឹងធ្វើការកំណត់តម្លៃប្រេងឥន្ទនៈជាថ្មីម្តងទៀតសម្រាប់ឲ្យដាក់លក់នៅលើទីផ្សារទូទាំងប្រទេសវៀតណាម។ ប្រភពខាងលើបានបន្តថា នៅក្នុងស្ថានីយ៍ប្រេងឥន្ទនៈមួយចំនួនបានអស់ប្រេងសាំងសម្រាប់លក់ក្នុងបរិមាណច្រើន តែនៅសល់ខ្លះអាចលក់ក្នុងបរិមាណតិចតួចបាន ខណៈស្ថានីយ៍ប្រេងឥន្ទនៈមួយចំនួននៅក្នុងទីក្រុងហាណូយវិញបានអស់សាំងរលីងពីស្តុកតែម្តង តែនៅសល់ប្រេងម៉ាស៊ូតខ្លះសម្រាប់លក់។ បើតាមលោក Chu Quoc Khanh អនុប្រធាននាយកដ្ឋានឃ្លាំមើលទីផ្សារលក់ផលិតផលប្រេងឥន្ទនៈបានឲ្យដឹងថា គាត់បានទទួលរបាយការណ៍អំពីបញ្ហាខ្វះខាតប្រេងឥន្ទនៈសម្រាប់លក់នេះទាំងពីថ្ងៃសោរ៍ ទី៣ ខែកញ្ញាមកម្លេះ ហើយស្ថានីយ៍មួយចំនួនតូចនៅភាគខាងត្បូងប្រទេសកំពុងប្រឈមនឹងបញ្ហាដូចគ្នានេះផងដែរ។ លោកអនុប្រធាននាយដ្ឋានរូបនេះបានបន្តទៀតថា បញ្ហាដដែលនេះគឺមិនមែនកើតឡើងចំពោះស្ថានីយ៍លក់រាយនោះទេ តែជាក់ស្តែងសូម្បីតែក្រុមហ៊ុន

    September 5, 2022
  • អន្តរជាតិ

    វៀតណាម៖ វៀតណាមគ្រោងនឹងរៀបចំឲ្យមានថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរហូត​ដល់ ៩ថ្ងៃសម្រាប់នៅក្នុងឆ្នាំ ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Vietnam News កាលពីចុងសប្តាហ៍កន្លងទៅនេះ។ គិតត្រឹមពេលនេះក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចដែលជាអ្នកផ្តួចផ្តើមលើកសំណើសុំរៀបចំថ្ងៃឈប់សម្រាកក្នុងរយៈពេលដ៏វែងនេះបានបញ្ជូនគម្រោងសំណើទៅកាន់រដ្ឋមន្ត្រីនិងនាយកដ្ឋានពាក់ព័ន្ធដើម្បីពិនិត្យនិងផ្តល់យោបល់រួចអស់ហើយ ខណៈសំណើនឹងត្រូវបញ្ជូនបន្តទៅកាន់នាយករដ្ឋមន្ត្រីដើម្បីធ្វើការអនុម័តជាផ្លូវការ។ តាមគម្រោងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាមខាងមុខនេះនឹងមានជម្រើសចំនួន ២ ដោយជម្រើសទី ១គឺថ្ងៃឈប់សម្រាកសរុបនឹងមានរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទីសុក្រ ទី២០ ខែមករា រហូតដល់ថ្ងៃ​ព្រហស្បតិ៍ ទី២៦ ខែមករា ដោយក្នុងនោះថ្ងៃឈប់សម្រាកផ្លូវការមានចំនួន ៥ថ្ងៃ និងបូកបន្ថែមចំនួន ២ថ្ងៃទៀត ព្រោះថ្ងៃបុណ្យចំលើថ្ងៃចុងសប្តាហ៍ (ថ្ងៃសោរ៍ ទី២១ និងថ្ងៃអាទិត្យ ទី២២) ដែលជាថ្ងៃត្រូវឈប់សម្រាកស្រាប់ទៅហើយ។ សម្រាប់ជម្រើសទី

    September 5, 2022