- Pheakdey
- អន្តរជាតិ
អង់គ្លេស៖ វិបត្តិនៃការកើនឡើងតម្លៃថាមពលសកលកំពុងគំរាមគំរាមវិស័យសុខាភិបាលនៅក្នុងចក្រភពអង់គ្លេសយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែសីហានេះ។ ក្រុមមន្ទីរពេទ្យជាច្រើននៅចក្រភពអង់គ្លេសបាននិយាយដូចគ្នាថា ពួកគេចង់ដំឡើងតម្លៃសេវាសម្រាប់ថែទាំអ្នកជំងឺយ៉ាងហោចណាស់ទ្វេដង ទើបអាចទប់ទល់នឹងតម្លៃថាមអគ្គិសនីនិងវិបត្តិអតិផរណានៅក្នុងពេលបច្ចុប្បន្ននេះបាន។ តែយ៉ាងណាក្តី គិតត្រឹមពេលនេះគ្រប់មន្ទីរពេទ្យទាំងអស់នៅចក្រភពអង់គ្លេសមិនទាន់ធ្វើការដំឡើងថ្លៃសេវាព្យាបាលនិងមើលថែអ្នកជំងឺក្នុងកម្រិតណាមួយនៅឡើយទេ។ មន្ទីរពេទ្យមួយចំនួនប្រាប់ឲ្យដឹងផងដែរថា នៅចំពោះមុខការកើនឡើងតម្លៃថាមពលអគ្គីសនីនិងវិបត្តិអតិផរណានេះ ពួកគេបានសម្រេចកាត់បន្ថយបុគ្គលិកសម្រាប់មើលថែអ្នកជំងឺដោយតម្រូវឲ្យពួកគេធ្វើការឆ្លាស់វេនគ្មា ហើយចំណាត់ការនេះក៏បានធ្វើឲ្យគុណភាពនៃការមើលថែទាំអ្នកជំងឺត្រូវធ្លាក់ចុះផងដែរ ដូចជាត្រូវរង់ចាំយូរហើយការមើលថែមិនបានដិតដល់ដូចពេលធម្មតានោះទេ។ សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះកម្រិតអតិផរណនៅអង់គ្លេសបានកើនឡើង ១០,១ % ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ ខណៈគេបានព្យាករណ៍ថា នៅឆ្នាំក្រោយកម្រិតអតិផរណាអាចនឹងកើនរហូតដល់ ១៨%ទៀតផង។ ដោយឡែកតម្លៃហ្គាសនិងតម្លៃថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នៅតាមផ្ទះវិញក៏មានការកើនឡើងយ៉ាងខ្ពស់ដែរដោយចាប់ពីខែតុលាខាងមុននេះគឺតម្លៃហ្គាសនិងតម្លៃថាមពលអគ្គិសនីអាចនឹងកើនឡើងរហូតដល់ ៨០% បើធៀបទៅនឹងរយៈពេលមុនសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះឡើង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
September 1, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងគ្រោងនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងចំនួនដ៏ច្រើនទៅកាន់ក្រុមគ្រួសារណាដែលទើបសម្រាលកូនរួច នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហានេះ។ សេចក្តីសម្រេចមួយនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា រដ្ឋាភិបាលចង់លើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្លួនសម្រេចចិត្តយកកូន ហើយរដ្ឋាភិបាលនឹងជួយសម្រួលបន្ទុកក្នុងការចំណាយរបស់ប្រជាពលរដ្ឋក្រោយពួកគេបានសម្រាលកូនរួច។ តាមគម្រោងការផ្តល់ប្រាក់ឧបត្ថម្ភនេះនឹងត្រូវធ្វើឡើងក្រោមលក្ខខណ្ឌមួយចំនួនដូចជា ចាប់ពីដើមឆ្នាំក្រោយនេះ រដ្ឋាភិបាលនឹងផ្តល់ប្រាក់ចំនួន ៧០០,០០០ វ៉ុន (៥២២ ដុល្លារអាមេរិក) ក្នុងមួយខែ ខណៈចាប់ពីដើមឆ្នាំ ២០២៤ទៅប្រាក់ឧបត្ថម្ភប្រចាំខែនឹងត្រូវដំឡើងរហូតដល់ ១ ០០០ ០០០ រ៉ុន (៧៤៥ ដុល្លារងាអាមេរិក)។ ចំពោះរយៈពេលនៃការទទួលបានប្រាក់ឧបត្ថម្ភវិញគឺនៅឆ្នាំដំបូងប្រាក់ឧបត្ថម្ភនឹងត្រូវផ្តលជូនពេញ ១០០%តាមចំនួនកំណត់ដូចបានជម្រាបជូនខាងលើ តែចាប់ពីឆ្នាំពីទី ២ទៅពោលគឺនៅពេលកូនមានអាយុមួយខួបប្រាក់ឧបត្ថមត្រូវបានកាត់បន្ថយ ៥០% ខណៈការផ្តល់ជូននឹងត្រូវបន្តដល់ត្រឹមឆ្នាំទី៣។
August 31, 2022 - អន្តរជាតិ
អាមេរិក៖ រដ្ឋាភិបាលអាមេរិកគ្រោងនឹងឈប់បញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនពលរដ្ឋខ្លួនទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហានេះ។ ការសម្រេចឈប់បញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅពេលនេះគឺត្រូវបានធ្វើឡើងក្រោមហេតុផលថា រដ្ឋាភិបាលអាមេរិកមិនមានថវិកាគ្រប់គ្រាន់សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនពលរដ្ឋដោយមិនគិតថ្លៃនោះទេ។ យ៉ាងណាក្តី ពលរដ្ឋអាមេរិកគ្រប់រូបនៅតែអាចទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យឬនៅតាមគ្លីនិកសុខភាពនៅទូទាំងអាមេរិកបាន តែពួកគេត្រូវចំណាយលុយដោយខ្លួនឯងផ្ទាល់ ឬការចំណាយនោះត្រូវទូទាត់តាមរយៈក្រុមហ៊ុនធានារ៉ាប់រងដែលពួកគេបានទិញសេវា ធានារ៉ាប់រងសុខភាពនាពេលកន្លងមក។ ប្រភពខាងលើបានបញ្ជាក់ថា តាមគម្រោងគឺរដ្ឋាភិបាលអាមេរិកនឹងអនុវត្តការសម្រេចខាងលើនេះចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ៕ អត្ថបត៖ ភក្តី ប្រភព៖ The Strait Times
August 31, 2022 - អន្តរជាតិ
តៃវ៉ាន់៖ តៃវ៉ាន់បានបាញ់ព្រមានយន្តហោះគ្មានមនុស្សបើករបស់ចិនកាលពីថ្ងៃអង្គារ ទី៣០ ខែសីហាម្សិលមិញនេះ ខណៈឥរិយាបថនេះកំពុងបង្កឲ្យមានភាពភា្ញក់ផ្អើលយ៉ាងខ្លាំងនៅតំបន់ឈូកសមុទ្រចិន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា បន្ទាប់ពីមានការបាញ់ព្រមានពីសំណាក់យោធាតៃវ៉ាន់ យន្តហោះគ្មានមនុស្សបើករបស់ចិនបានហោះត្រលប់ទៅកាន់ទឹកដីចិនវិញយ៉ាងឆាប់រហ័ស ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ឃើញចិនមានប្រតិកម្មតបវិញយ៉ាងណានោះទេ។ ការសម្រេចបាញ់ព្រមានចំពោះយន្តហោះគ្មានមនុស្សបើករបស់ទីក្រុងប៉េកាំងនៅពេលនេះ ត្រូវបានកើតឡើងក្រោយពេលប្រធានាធិបតីតៃវ៉ាន់គឺលោកស្រី ត្សៃ អ៊ីងវិន បានប្រកាសថា តៃវ៉ាន់នឹងចាត់វិធានការយ៉ាងខ្លាំងក្លាបំផុតដើម្បីប្រឆាំងនឹងការឈា្លនពានរបស់ចិន។ គួរបញ្ជាក់ជូនថា នេះជាលើកទីមួយហើយដែលកោះតៃវ៉ាន់សម្រេចបាញ់ព្រមានយន្តហោះគ្មានមនុស្សបើករបស់ចិនដូចនេះ ខណៈក្នុងអំឡុងពេលពេលនេះទីក្រុងប៉េកាំងនិងទីក្រុងតៃប៉ិកំពុងមានភាពតានតឹងជាមួយគ្នាយ៉ាងខ្លាំងផងដែរ។ គួរកត់សម្គាក់ថា ជម្លោះរវាងចិននិងតៃវ៉ាន់តែងកើតមានជារឿញៗ ដ្បិតចិនបានចាត់ទុកកោះតៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសរបស់ខ្លួន ខណៈតៃវ៉ាន់បន្តរក្សាជំហំរឹងមាំក្នុងផ្តាច់ខ្លួនជារដ្ឋឯករាជ្យមួយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 31, 2022 - អន្តរជាតិ
ការសិក្សាមួយបានបង្ហាញថា ផ្ទាំងទឹកកកជាច្រើននៅតំបន់ហ្គ្រីនឡែនបានបាក់បែកជាបន្តបន្ទាប់ និងកំពុងហូរចូលទៅក្នុងសមុទ្រយ៉ាងឆាប់រហ័ស ហើយកត្តាអាចនឹងធ្វើឲ្យកម្រិតទឹកសមុទ្រនៅលើពិភពត្រូវកើនឡើងយ៉ាងខ្ពស់ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។ ការសិក្សាដែលត្រូវបានចេញផ្សាយក្នុងទិនានុប្បវត្តិ Nature Climate Chang និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហានេះបានឲ្យដឹងទៀតថា ក្រុមអ្នកជំនាញនៅមិនទាន់អាចរកឃើញវិធីបញ្ឈប់ការបាក់បែកដុំទឹកកកនេះបាននៅឡើយទេ បើទោះជាពិភពលោកកំពុងព្យាយាមកាត់បន្ថយការបំភាញកំដៅនៅលើភពផែនដីនេះក៏ដោយ។ បើតាមក្រុមអ្នកអ្នកស្រាវជ្រាវភូគព្ភសាស្ត្ររបស់ប្រទេសដាណឺម៉ាកនិងប្រទេសហ្គ្រីនឡែនបានឲ្យដឹងថា ដុំទឹកដែលអាចរលាយចេញពីតំបន់ទឹកកកហ្គ្រីនឡែននៅពេលនេះគឺមានទម្ងន់ប្រហែលជា ១១០ លានលានតោន និងមានទំហំត្រឹមតែ ៣,៣%ប៉ុណ្ណោះនៃទំហំផ្ទាំងទឹកកកសរុបនៅតំបន់ទឹកកហ្រ្គីនឡែន។ ការរលាយនៃដុំទឹកកកដ៏ច្រើននេះអាចនឹងធ្វើឲ្យកម្រិតទឹកសមុទ្រកើនឡើង ១០អ៊ីញ (២៥,៤ សង់ទីម៉ែត្រ) ហើយកំណើននេះគឺស្មើនឹងកម្រិតកំណើតទឹកសមុទ្រក្នុងរយៈពេលមួយសតវត្សចុងក្រោយនេះផងដែរ។ គួររម្លឹកជូនថា កាលពីដើមឆ្នាំនេះមានការសិក្សាមួយនៅអាមេរិកបានបង្ហាញថា ក្នុងរយៈពេល ៣០ឆ្នាំខាងមុខទៀតកម្រិតទឹកសមុទ្រពិភពលោកអាចនឹងកើនឡើងក្នុងចន្លោះពី ១០-១២អ៊ីញ (២៥,៤-៣០,៤៨ សង់ទីម៉ែត្រ) ហើយពេលនោះពិភពលោកនឹងត្រូវប្រឈមជាមួយគ្រោះធម្មតជាតិដូចជា
August 30, 2022 - អន្តរជាតិ
ប៉ាគីស្ថាន៖ ក្រសួងផែនការរបស់ប៉ាគីស្ថានកាលពីថ្ងៃចន្ទ ទី២៩ ខែសីហានេះបានប្រាប់ឲ្យដឹងថា ការបំផ្លាញដោយទឹកជំនន់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះអាចមានតម្លៃជាទឹកប្រាក់រហូតដល់ ១០ពាន់លានដុល្លារអាមេរិកឯនោះ។ ការវាយតម្លៃនេះត្រូវបានធ្វើឡើងដោយផ្អែកលើកការបំផ្លាញជាក់ស្តែងចំពោះផលដំណាំរបស់ប្រជាកសិករ ផ្លូវថ្នល់ ផ្ទះសម្បែង ស្ពាន អាគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ហើយគេនៅមិនទាន់បានសិក្សាអំពីប៉ះពាល់ក្នុងរយៈពេលវែងនៅឡើយទេ ខណៈបញ្ហាប្រឈមអាចនឹងបន្តកើតមានជាច្រើនបន្ថែមទៀតក្រោយពេលទឹកស្រកទៅវិញអស់។ ក្រៅតែពីបានបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងផលដំណាំហើយ គិតត្រឹមពេលនេះទឹកជំនន់ក៏បានឆកយកជីវិតពលរដ្ឋប៉ាគីស្ថានអស់ជាង ១ពាន់នាក់ផងដែរ ខណៈពលរដ្ឋប្រមាណជា ៣៣លាននាក់ផ្សេងទៀត ឬស្មើនឹង ១៥%នៃចំនួនប្រជាពលរដ្ឋសរុបជាង ២២០លាននាក់កំពុងរងផលប៉ះពាល់និងការរំខានពីទឹកជំនន់យ៉ាងខ្លាំងផងដែរ។ សូមបញ្ជាក់ផងដែរថា ទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថានបានបង្កឡើងដោយសារភ្លៀងមូសុងបានបន្តធ្លាក់យ៉ាងច្រើននិងជារៀងរាល់ថ្ងៃនៅក្នុងរយៈជាងមួយខែចុងក្រោយនេះ ហើយគ្រោះធម្មជាតិមួយនេះគឺជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតមិនធ្លាប់កើតមានសម្រាប់ប៉ាគីស្ថានផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
August 30, 2022 - អន្តរជាតិ
អាមេរិក៖ រដ្ឋបាលរបស់លោក ចូ បៃឌិន គ្រោងនឹងស្នើសុំសភាអាមេរិកឲ្យអនុម័តលើគម្រោងលក់អាវុធដែលមានតម្លៃរហូតដល់ ១,១ពាន់លានដុល្លារអាមេរិកឲ្យទៅកោះតៃវ៉ាន់។ បើយោងតាមការចុះផ្សារបស់របស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហានេះបានឲ្យដឹងថា អាវុធដែលអាមេរិកគ្រោងលក់ទៅឲ្យកោះតៃវ៉ាន់នោះរួមមាន មីស៊ីលសម្រាប់បាញ់នាវាចម្បាំងចំនួន ៦០ មីស៊ីលសម្រាប់កម្ទេចយន្តហោះចម្បាំងចំនួន ១០០ និងអាវុធទំនើបៗមួយចំនួនទៀតផងដែរ។ គួរបញ្ជាក់ជូនថា គម្រោងលក់អាវុធខាងលើនេះត្រូវបានធ្វើឡើងស្របពេលនេះចិននិងតៃវ៉ាន់ហាក់កំពុងមានភាពតានតឹងជាមួយគ្នា ពោលគឺចិនបានដាក់សម្ពាធទៅលើកោះតៃវ៉ាន់ជាបន្តបន្ទាប់ ក្រោយពេលកោះតៃវ៉ាន់បើកទ្វារទទួលស្វាគមន៍វត្តមានប្រធានរដ្ឋសភាអាមេរិកគឺលោកស្រី ណាន់ស៊ី ប៉េឡូស៊ី កាលពីប៉ុន្មានសប្តាហ៍មុននេះ។ កាលពីថ្ងៃចន្ទ ទី២៩ ខែសីហាម្សិលមិញនេះ កោះតៃវ៉ាន់បានចោទប្រកាន់ចិនថាគឺជាចោរ ក្រោយចិនបានបង្ហោះយន្តហោះគ្មានមនុស្សបើកនៅក្បែរកោះតៃវ៉ាន់ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរតៃវ៉ាន់។ យ៉ាងណាក្តី ចិនបានច្រានចោលការចោទប្រកាន់នោះនិងបានអះអាងថាយន្តហោះគ្មានមនុស្សបើករបស់ចិននោះមិនបានបង្កការរំខានដល់កោះតៃវ៉ាន់នោះទេ៕ អត្ថបទ៖
August 30, 2022 - អន្តរជាតិ
ចិន៖ អាជ្ញាធរចិនបានបញ្ជាឲ្យបិទផ្សារលក់គ្រឿងអេឡិចត្រូនិចដ៏ធំបំផុតនៅលើពិភពលោកជាបន្ទាន់ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរសៀលថ្ងៃចន្ទ ទី២៩ ខែសីហានេះ។ ទីផ្សារលក់គ្រឿងអាឡិចធំបំផុតរបស់ពិភពលោកនោះគឺជាអាគារពាណិជ្ជកម្មធំៗចំនួន ៣ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Huaqiangbei ខេត្ត Shenzhen ភាគខាងត្បូងប្រទេសចិន។ ប្រភពខាងលើបានបន្តថា នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើនេះមានស្តង់រាប់ពាន់កន្លែងដាក់គ្រឿងអាគ្រឿងអាឡិចត្រូនិចសំខាន់ៗជាច្រើនដូចជា មីក្រូឈីប គ្រឿងបន្លាស់ទូរស័ព្ទ និងឧបករណ៍សំខាន់ៗមួយចំនួនសម្រាប់ផលិតជាទូរស័ព្ទផងដែរ។ ការសម្រេចដាក់ចេញនូវវិធានការបិទខ្ទប់នេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរចិនបានរកឃើញបុគ្គលិកបម្រើការងារនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើនេះចំនួន ១១នាក់បានតេស្តវិជ្ជមានជំងឺកូវីដ-១៩កាលពីព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហានេះ។ សូមបញ្ជាក់ជូនផងដែរថា វិធានការបិទខ្ទប់ដែលអាជ្ញាធរចិនបានដាក់ចេញនៅពេលនេះគឺនឹងមានសុពលភាពរហូតដល់ថ្ងៃទី ២ ខែកញ្ញា ឬអាចអូសបន្លាយយូរជាងនេះអាស្រ័យទៅតាមស្ថានភាពជាក់ស្តែង៕ អត្ថបទ៖ ភក្តី ប្រភព៖ The
August 29, 2022 - អន្តរជាតិ
ប្រទេសថៃនិងប្រទេសវៀតណាមនឹងសហការគ្នាក្នុងការបង្កើនតម្លៃអង្ករនៅក្នុងទីផ្សារពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Striat Times នៅព្រឹកថ្ងៃចន្ទ ទី ២៩ ខែសីហានេះ។ បើតាមលោក Alongkorn Ponlaboot ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍របស់ប្រទេសថៃបានបញ្ជាក់ថា នេះជាលើកទីមួយហើយដែលប្រទេសថៃនិងប្រទេសវៀតណាមបានយល់ព្រមសហការគ្នាក្នុងគម្រោងបង្កើនតម្លៃអង្ករទៅក្នុងទីផ្សារសកលដូចនេះ ហើយវាក៏ជាការបោះជំហ៊ានមួយបន្ថែមទៀតក្នុងការបង្កើនទំនាក់រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និតនឹងគ្នាបន្ថែមទៀតផងដែរ។ ទីប្រឹក្សាជាន់ខ្ពស់រូបនេះបានបន្តទៀតថា មុននឹងមានកិច្ចសហការខាងលើនេះជាផ្លូវការគឺភាគីខាងវៀតណាមនិងភាគីខាងថៃពិភាក្សាយ៉ាងល្អិតល្អន់អស់រយៈពេលជាច្រើនខែ ពោលគឺកិច្ចចរចារបានចាប់ផ្តើមទាំងអំឡុងខែឧសភាមកម្លេះ។ លោក Alongkorn Ponlaboot បញ្ជាក់ទៀតថា ការសម្រេចបង្កើនតម្លៃអង្ករនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលឲ្យក្រុមកសិករ ក៏ដូចជាចូលរួមលើកកម្ពស់ជីវភាពរបស់ពួកគាត់ឲ្យបានល្អប្រសើរផងដែរដើម្បីឆ្លើយតបជាមួយនឹងវិបត្តិសេដ្ឋកិច្ចសកលដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។ សូមបញ្ជាក់ជូនថា អង្ករដែលថៃនិងវៀតណាមបាននាំចេញទៅកាន់ទីផ្សារពិភពលោកគឺមានទំហំប្រមាណជា ២៦ភាគរយនៃបរិមាណអង្ករសរុបរបស់ទីផ្សារពិភពលោក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Striat Times
August 29, 2022 - អន្តរជាតិ
ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានបានសម្រេចអំពាវនាវស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុពីអន្តរជាតិដើម្បីយកមកដោះស្រាយវិបត្តិទឹកជំនន់ ដែលកំពុងជន់លេចយ៉ាងខ្លាំងបំផុតនៅតំបន់ភាគខាងត្បូងនិងភាគខាងជើងប្រទេស។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា សេចក្តីអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោក Bilawal Bhutto-Zardari ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ ទី២៨ ខែសីហា ម្សិលមិញនេះ។ បើតាមលោក Bilawal Bhutto-Zardari បានបញ្ជាក់ថា តាមរយៈការអំពាវនាវនេះលោកសង្ឃឹមថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងស្ថានប័នហិរញ្ញវត្ថុអន្តរជាតិមួយចំនួនទៀតនឹងពិចារណាជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសប៉ាគីស្ថាន ដែលកំពុងបង្កឡើងដោយបញ្ហាទឹកជំនន់។ សូមបញ្ជាក់ថា ទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថានបានបង្កឡើងសារមានភ្លៀងមូសុងធ្លាក់ក្នុងបរិមាណយ៉ាងច្រើនក្នុងរយៈពេលជាង ១ខែមកនេះ ខណៈគិតត្រឹមពេលនេះទឹកជំនន់បានឆក់យកជីវិតពលរដ្ឋប៉ាគឺស្ថានជាង ១ពាន់នាក់ និងបង្កផលប៉ះពាល់ដល់ពលរដ្ឋជាង ៣៣លាននាក់ផ្សេងទៀតផងដែរ៕ អត្ថបទ៖ ភក្តី
August 29, 2022









