Pheakdey
  • អន្តរជាតិ

    អ៊ុយក្រែន៖ កងទ័ពរុស្ស៊ីបានដាក់ពង្រាយមីស៊ីលជាច្រើននៅរោងចក្រផលិតថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសោរ៍ ទី១៦ ខែកក្កដានេះ។ ទីតាំងដែលជារោងចក្រផលិតថាមនុយក្លេរអ៊ែរធំផុតនៅអឺរ៉ុបនោះមានឈ្មោះថា The Zaporizhzhia ស្ថិតនៅលើដងទន្លេ Dnipro ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ហើយតំបន់មួយនេះត្រូវបានកាន់កាប់និងគ្រប់គ្រងដោយកងទ័ពរុស្ស៊ីតាំងពីសង្គ្រាមចាប់ផ្តើមបាន ២-៣សប្តាហ៍ម្លេះ។ បើតាមលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបញ្ជាក់ថា នៅពេលនេះកងទ័ពរុស្ស៊ីបានប្រើប្រាស់ទីតាំងខាងលើនេះធ្វើជាមូលដ្ឋានសម្រាប់រក្សាទុកអាវុធជាច្រើន ហើយក្នុងនោះក៏មាន “ប្រព័ន្ធបាញ់មីស៊ីល”ផងដែរ។ លោកប្រធានាធិបតីរូបនេះបានបន្តថា មានកងទ័ពរុស្ស៊ីប្រមាណជា ៥០០នាក់កំពុងត្រូវបានដាក់ពង្រាយឲ្យការពារតំបន់រោងចក្រនុយក្លេអ៊ែរ The Zaporizhzhia ដែលធ្វើឲ្យស្ថានភាពនៅទីនោះមានភាពតានតឹងយ៉ាងខ្លាំងផងដែរ។ គួរបញ្ជាក់ថា ការប្រើប្រាស់រោងចក្រផលិតថាមពលនុយក្លេអ៊ែរ The Zaporizhzhia សម្រាប់ធ្វើជាមូលដ្ឋានដាក់ពង្រាយគ្រាប់មីស៊ីលបានផ្តល់នូវភាពអំណោយផលយ៉ាងខ្លាំងចំពោះកងទ័ពរុស្ស៊ី

    July 16, 2022
  • អន្តរជាតិ

    ជប៉ុន៖ កាសែត​ បាងកកប៉ុស្តិ៍ កាលពីយប់ថ្ងៃសុក្រ ទី១៥ ខែកក្កដានេះបានរាយការណ៍ថា ស្រ្តីដែលត្រូវជាម្តាយបង្កើតរបស់ឃាតករបាញ់សម្លាប់លោក Shinzo Abe បានបរិច្ចាគប្រាក់ចំនួន ១០០លានយេន (៧២១,៨៧៥ ដុល្លារអាមេរិក) ទៅកាន់ព្រះវិហារមួយកន្លែងដែលមានឈ្មោះថា Unification Church។ ដំណឹងនៃការបរិច្ចាគប្រាក់ក្នុងចំនួនដ៏ច្រើននេះត្រូវបានទម្លាយដោយបុរសម្នាក់ ដែលត្រូវជាពូបង្កើតរបស់បុរសជាឃាតករ ខណៈគេមិនបានប្រទះឃើញរបាយការណ៍ឬបង្កាន់ដៃនៃការបរិច្ចាគប្រាក់នោះទេ។ គួររម្លឹកជូនថា លោក Tetsuya Yamagami អាយុ ៤១ឆ្នាំ ដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនកាលពីថ្ងៃទី៨ កន្លងទៅបានប្រាប់ប៉ូលិសថា លោកមានបំណងចង់សម្លាប់លោក Shinzo Abe ព្រោះតែគាត់មានទំនាក់ទំនងជាមួយនឹងព្រះវិហារមួយកន្លែង ហើយព្រះវិហារនោះគឺដើមហេតុធ្វើឲ្យគ្រួសាររបស់គាត់ត្រូវធ្លាក់ចូលនៅក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដ្បិតម្តាយរបស់គាត់បានយកទ្រព្យសម្បត្តិយ៉ាងច្រើនទៅបរិច្ចាគនៅទោះ។ គួរបញ្ជាក់ថា

    July 16, 2022
  • អន្តរជាតិ

    ថៃ៖ អ្នកជំនាញថៃម្នាក់បានឲ្យដឹងថា ជំងឺកូវីដ-១៩ប្រភេទអូមីក្រុងអាចនឹងមិនធ្ងន់ធ្ងរខ្លាំងនោះទេ តែយ៉ាងណាក្តីការចាក់វ៉ាក់សាំងនៅតែមានភាពចាំបាច់ដើម្បីការពារជីវិតពីមេរោគបំប្លែងខ្លួនមួយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកក្កកដានេះបានបញ្ជាក់ថា ការលើកឡើងខាងលើនេះត្រូវបានធ្វើឡើងដោយលោកវេជ្ជបណ្ឌិតសាស្រ្តចារ្យ Nitipatana Chierakul ជាអ្នកជំនាញផ្នែកជំងឺឆ្លងមកពីមន្ទីរពេទ្យ Siriraj និងជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៃសកលវិទ្យាល័យ Mahidol។ តាមរបាយការណ៍របស់លោក Nitipatana Chierakul បានបង្ហាញថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ប្រភេទអូមីក្រុងទាំងអស់គឺមានតែ ៨%ប៉ុណ្ណោះ ដែលបានកើតមានជំងឺរលាកសួត ខណៈបើធៀបទៅនឹងអ្នកឆ្លងជំងឺកូវីដ-១៩ប្រភេទដែលតាវិញគឺមាន ៤០% នៃអ្នកឆ្លងទាំងអស់សុទ្ធតែបានកើតមានជំងឺរលាកសួត។ តាមរយៈទិន្នន័យនេះគេអាចវាយតម្លៃបានថា មេរោគអូមីក្រុងអាចនឹងខ្សោយជាងមេរោគដែលតា ៥ដង។ បើទោះជាយ៉ាងនេះក៏ដោយចុះ ការចាក់វ៉ាក់សាំងបង្ការឲ្យបានគ្រប់ចំនួនទៅតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលនៅតែមានភាពចាំបាច់ដើម្បីកាត់បន្ថយហានិភ័យនៃការកើតមានគ្រោះថ្នាក់ដល់អាយុជីវិត ទោះមេរោគនោះជាមេរោគប្រភេទណានិងស្ថិតនៅក្នុងលក្ខខណ្ឌណាក៏ដោយ៕ អត្ថបទ៖

    July 16, 2022
  • អន្តរជាតិ

    សហរដ្ឋអាមេរិកនិងប្រទេសចំនួន ៤៤ផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដាម្សិលមិញនេះបានសន្យាថា នឹងជួយសម្របសម្រួលលើការស៊ើបអង្កេតករណី “ឧក្រិដ្ឋកម្មសង្គ្រាម” នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការសន្យាព្រមគ្នានេះត្រូវបានធ្វើឡើងក្រោយកងទ័ពរុស្ស៊ីបានបើកការវាយប្រហារដោយបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅតាមសហគមន៍មួយចំនួននៅភាគខាងលិចប្រទេសអ៊ុយក្រែន និងបានបណ្តាលឲ្យមានជនស៊ីវិលស្លាប់អស់ជាច្រើននាក់ផងដែរ។ បើតាមលោកប្រធានាធិបតីអ៊ុយក្រែន  Volodymyr Zelenskyy បានប្រាប់ឲ្យដឹងថា មីស៊ីលរបស់រុស្ស៊ីបានសម្លាប់ពលរដ្ឋស្លូតត្រង់អស់ចំនួន ២៣នាក់ ក្នុងនោះក៏មានកុមារចំនួន ៣នាក់ផងដែរ ខណៈមានពលរដ្ឋជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា នាពេលកន្លងមករុស្ស៊ីបានហៅសកម្មភាពនៃឈ្លានពានចូលក្នុងទឹកដីអ៊ុយក្រែនថា “ប្រតិ​បត្តិការយោធាពិសេស” ពោលគឺវាមិនមែនជាការធ្វើសង្គ្រាមឡើយ។ យ៉ាងណាក្តី តាមរយៈសកម្មភាពបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់នេះអ៊ុយក្រែនបានចាត់ទុកថា រុស្ស៊ីបានប្រព្រឹត្តិបទឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងឃោឃៅបំផុតចំពោះពលរដ្ឋខ្លួននិងប្រទេសខ្លួន៕   អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    July 15, 2022
  • អន្តរជាតិ

    អាមេរិក៖ ភរិយារបស់លោក Donald Trump អតីតប្រធានាធិបតីអាមេរិកគឺលោកស្រី Ivana Trump បានទទួលមរណភាពហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី១៥ ខែកក្កដានេះ។ បើយោងតាមគណនីបណ្តាញសង្គមផ្លូវការរបស់លោក Donald Trump បានបញ្ជាក់ថា ភរិយារបស់គាត់បានបាត់បង់ជីវិតនៅក្នុងថ្ងៃទី ១៤ ខែកក្កដា នៅឯផ្ទះរបស់គាត់ក្នុងទីក្រុង New York ក្នុងវ័យ ៧៣ឆ្នាំ។ យ៉ាងណាក្តី លោក Donald Trump​ មិនបានប្រាប់អំពីមូលហេតុនៃការស្លាប់របស់ភរិយាគាត់ឡើយ ខណៈអាជ្ញាធរអាមេរិកកំពុងបើកការស៊ើបអង្កេតថា តើលោកស្រី

    July 15, 2022
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយលើសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ បានឲ្យដឹងថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅប្រទេសថៃនៅក្នុងរយៈចុងក្រោយនេះប្រហែលជាអាចឡើងដល់ខ្ទង់ ៥០,០០០នាក់ក្នុងមួយថ្ងៃ នេះបើយោងតាមការសន្និដ្ឋានរបស់លោករេជ្ជបណ្ឌិត Nitipatana Chieraku ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងប្រចាំនៅក្នុងមន្ទីរពេទ្យ Siriraj។ យ៉ាងណាក្តី បើយោងតាមតួលេខផ្លូវការរបស់ក្រសួងសុខាភិបាលថៃបានបង្ហាញត្រឹមថា កាលពីថ្ងៃព្រហស្បតិ៍​ ទី១៤ ខែកក្កដានេះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃមានចំនួនត្រឹម ២,២៥៧នាក់ ស្លាប់២៨នាក់ ខណៈតួលេខអ្នកឆ្លងគិតជាមធ្យមគឺខ្ទង់ ២,០០០នាក់ក្នុងមួយថ្ងៃ។ ហេតុផលដែលធ្វើឲ្យតួលេខអ្នកឆ្លងផ្លូវការខុសពីតួលេខអ្នកឆ្លងជាក់ស្តែងនោះ ក៏ព្រោះថានៅក្នុងរបាយការណ៍ផ្លូវការគឺគេរាប់តែអ្នកដែលបានទៅធ្វើតេស្តដោយម៉ាស៊ីនធំ PCR នៅតាមមន្ទីរពេទ្យប៉ុណ្ណោះ ខណៈអ្នកធ្វើតេស្តដោយឧបករណ៍រហ័សជាលក្ខណៈឯកជនមិនត្រូវរាប់បញ្ចូលឡើយ។ លោកវេជ្ជបណ្ឌិត Nitipatana Chieraku បានបន្តទៀតថា ភាគច្រើននៃអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំងអស់នោះបានជ្រើសរើសយកការព្យាបាលដោយខ្លួននៅតាមផ្ទះ ព្រោះតែពួកគេមិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ។ គួរបញ្ជាក់ជូនផងដែរថា​ ក្រុមអ្នកជំនាញថៃបានព្យាករណ៍ថាជំងឺកូវីដ-១៩នឹងផ្ទុះខ្លាំងឡើងវិញនៅក្នុងប្រទេសថៃក្នុងចន្លោះពីខែសីហាដល់ខែកញ្ញាខាងមុខនេះ ហើយតួលេខអ្នកឆ្លងផ្លូវការអាចកើនឡើងដល់ខ្ទង់ ២-៣ម៉ឺននាក់ក្នុងមួយថ្ងៃ៕ អត្ថបទ៖

    July 15, 2022
  • អន្តរជាតិ

    អឺរ៉ុប៖ ការិយាល័យសុខាភិបាលអឺរ៉ុបកាលពីថ្ងៃពុធ ទី១៣ ខែកក្កដានេះបានឲ្យដឹងថា ការទទួលបានវ៉ាក់សាំងសម្រាប់ប្រឆាំងនឹងមេរោគនៃជំងឺកូវីដ-១៩ពីរប្រភេទផ្សេងគ្នានៅក្នុងដូសតែមួយ នឹងជួយបង្កើតឲ្យមានប្រព័ន្ធការពាររាងកាយរឹងមាំជាងការចាក់វ៉ាក់សាំងដែលកំពុងមានក្នុងពេលបច្ចុប្បន្ននេះ។ បើតាមលោក Pierre Delsaux ដែលជាប្រធានផ្នែកឆ្លើយតបចំពោះការសង្គ្រោះបន្ទាន់នៃការិយាល័យសុខាភិបាលអឺរ៉ុបបានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna និងក្រុមហ៊ុន The BioNTech-Pfizer កំពុងស្ថិតក្នុងតំណាក់កាលផលិតវ៉ាក់សាំងពីរប្រភេទបញ្ចូលគ្នាជាវ៉ាក់សាំងតែមួយហើយ ដោយវ៉ាក់សាំងទាំងពីរនោះរួមមានវ៉ាក់សាំងសម្រាប់ប្រឆាំងនឹងមេរោគដើមនៃជំងឺកូវីដ-១៩ក្នុងទីក្រុងវ៉ូហាន និងវ៉ាក់សាំងមួយទៀតគឺជាប្រភេទវ៉ាក់សាំងសម្រាប់ប្រឆាំងនឹងមេរោគបំប្លែងខ្លួនអូមីក្រុង។ លោក Pierre Delsaux បានបន្តថា ប្រសិនបើគ្មានអ្វីប្រែប្រួលទេ ពោលគឺដំណើរការនៃការផលិតវ៉ាក់សាំងជំនាន់ថ្មីដែលជាការច្របាច់បញ្ចូលគ្នារវាងវ៉ាក់សាំងដែលផ្តោតសំខាន់លើមេរោគពីរផ្សេងគ្នានេះទទួលបានជោគជ័យ គឺគេនឹងសាកល្បងប្រើប្រាស់វានៅក្នុងអំឡុងរដូវស្លឹកឈឺជ្រុះ (ចាប់ពីថ្ងៃទី២៣ ខែកញ្ញារហូតដល់ថ្ងៃទី២២ ខែធ្នូ) ខាងមុខនេះតែម្តង។ ប្រធានផ្នែកឆ្លើយតបចំពោះការសង្គ្រោះបន្ទាន់រូបនេះបានបន្តទៀតថា រូបលោកមានការសាទរយ៉ាងខ្លាំងចំពោះការផលិតវ៉ាក់សាំងកូវីដ-១៩ជំនាន់ថ្មីរបស់បណ្តាក្រុមហ៊ុនទាំងអស់ ព្រោះថាវ៉ាក់សាំងនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្សជាតិនៅជុំវិញពិភពលោក មិនថាវ៉ាក់សាំងទាំងនោះស្ថិតនៅក្នុងទម្រង់បែបណានោះទេ។ សូមបញ្ជាក់ផងដែថា

    July 14, 2022
  • អន្តរជាតិ

    អឺរ៉ុប៖ ក្រុមប្រទេសមួយចំនួននៅភាគខាងលិចតំបន់អឺរ៉ុបកំពុងប្រឈមនឹងរលកកម្តៅដ៏ខ្ពស់បំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីល្ងាចថ្ងៃពុធ ទី១៣ ខែកក្កដាម្សិលមិញនេះ។ ក្នុងថ្ងៃទី១៣ ម្សិលមិញនេះសីតុណ្ហភាពនៅក្នុងប្រទេសបារាំងនិងអង់គ្លេសបានកើនដល់កម្រិតខ្ពស់បំផុត ខណៈនៅតំបន់ភាគខាងត្បូងនៃប្រទេសបារាំងរលកកម្តៅបានបង្កឲ្យមានបញ្ហាភ្លើងឆេះព្រៃក្នុងផ្ទៃដីប្រមាណជា ១,០០០ ហិចតាទៀតផង។ ហេតុការណ៍នេះក៏បានធ្វើឲ្យពលរដ្ឋបារាំងដែលកំពុងរស់នៅក្នុងភាគខាងត្បូងនៃទីក្រុង Bordeaux ប្រមាណជា ១៥០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពជាបន្ទាន់ផងដែរ។ ប្រភពខាងលើបានបន្តថា ដើមឈើធំៗដែលជាប្រភេទរុក្ខជាតិប្រណិតនៅលើផ្ទៃដីប្រមាណជា ៧០០ ហិចតានៅក្នុងតំបន់ Dune of Pilat នៃប្រទេសបារាំងត្រូវបានអណ្តាតភ្លើងលេបត្របាក់អស់គួរឲ្យសោកស្តាយជាទីបំផុត។ ដោយឡែកសម្រាប់សីតុណ្ហភាពនៅតំបន់ Iberian Peninsula ដែលជាតំបន់នៅចន្លោះរវាងប្រទេសអេស្ប៉ាញនិងព័រទុយហ្គាល់វិញបានកើនឡើងដល់កម្រិតខ្ពស់ជាង ៤០អង្សាសេសម្រាប់នៅក្នុងសប្តាហ៍នេះ ខណៈរលកកំដៅក៏បានបង្កឲ្យមានភ្លើងឆេះព្រៃយ៉ាង​សន្ធោសន្ធៅនៅក្នុងប្រទេសព័រទុយហ្គាល់ផងដែរ។ បើតាមក្រុមអ្នកជំនាញផ្នែកអាកាសធាតុបានព្យាករណ៍ថា ពិភពលោកនឹងត្រូវជួបប្រទះគ្រោះធម្មជាតិកាន់តែអាក្រក់ឡើងៗ ដ្បិតធនធានធម្មជាតិត្រូវបានបំផ្លាញយ៉ាងហិនហោចដោយសកម្មរបស់មនុស្សជារៀងរាល់ថ្ងៃផងដែរ៕ អត្ថបទ៖

    July 14, 2022
  • អន្តរជាតិ

    ជប៉ុន៖ តុលាការក្រុងតូក្យូនៅថ្ងៃពុធ ទី១៣ ខែកក្កដានេះបានសម្រេចបង្គាប់ឲ្យអតីតនាយកប្រតិបត្តិនៃរោងចក្រផលិតថាមពលនុយក្លេអ៊ែរ Fukushima និងក្រុមប្រតិបត្តិករមួយចំនួនត្រូវសង់ប្រាក់ថ្លៃខូចខាតសរុបចំនួន ១៣,៣២លានលានយេន (៩៧ពាន់លានដុល្លារ) ចំពោះការ បរាជ័យក្នុងការទប់ស្កាត់គ្រោះមហន្តរាយ ដែលបានកើតមានឡើងនាពេលកន្លងមកនិងបានបង្កវិនាសកម្មយ៉ាងធំធេងសម្រាប់ប្រទេសជប៉ុននិងប្រជាជនជប៉ុន។ បើយោងតាមការចុះផ្សាយរបស់ការសែត បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា អតីតនាយកប្រតិបត្តិនិងក្រុមប្រតិបត្តិករទាំងអស់នោះមានចំនួនសរុប ៤នាក់ ដែលជាម្ចាស់ភាគហ៊ុនមកពីក្រុមហ៊ុន Tokyo Electric Power Company (TEPCO) ហើយពួកគាត់គឺជាអ្នកទទួលខុសត្រូវធំបំផុតចំពោះហេតុការណ៍ផ្ទុះរោងចក្រនុក្លេអ៊ែរ Fukushima ដែលបង្កឡើងដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ ២០១១។ ប្រភពខាងលើបានបន្តថា ទំហំទឹកប្រាក់សម្រាប់សងថ្លៃខូចខាតខាងលើនេះគឺជាប្រាក់សងជំងឺចិត្តច្រើនបំផុតមិនធ្លាប់មាននោះទេសម្រាប់បណ្តឹងរដ្ឋប្បវេណីនៅក្នុងប្រទេសជប៉ុន។​ ក្រោយមានការសម្រេចរបស់តុលាការក្រុងតូក្យូដូចខាងលើនេះ ក្រុមហ៊ុន Tokyo Electric Power Company

    July 14, 2022
  • អន្តរជាតិ

    ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដាបានឲ្យដឹងថា មានទីក្រុងជាច្រើននៅក្នុងប្រទេសចិនបានរងនូវរលកម្តៅខ្ពស់បំផុតមិនធ្លាប់មានបើគិតត្រឹមថ្ងៃទី ១២ ខែកក្កដាម្សិលមិញនេះ។ បើតាមរដ្ឋបាលឧតុនិយមចិនបានបញ្ជាក់ទៀតថា បន្ទាប់ពីសីតុណ្ហភាពបានកើនឡើងខ្ពស់ដល់កម្រិតបំបែកកំណត់ត្រាហើយ ទីក្រុងទាំងអស់នោះនឹងត្រូវរងនូវភ្លៀងធ្លាក់យ៉ាងជោគជាំជាច្រើនថ្ងៃជាប់ៗគ្នាផងដែរ។ ប្រភពខាងលើបានបន្តថា ទីក្រុងដែលត្រូវជួបប្រទះនឹងគ្រោះធម្មជាតិមិនធ្លាប់មាននោះមានដូចជា ទីក្រុង Chongqing, ទីក្រុង Shanghai, តំបន់មួយចំនួននៅក្នុងខេត្ត Sichuan, ក្រុង Yixing ស្ថិតនៅក្នុងខេត្ត Jiangsu និងក្រុងសំខាន់ៗជាច្រើនទៀតនៅក្នុងខេត្ត​Zhejiang, ខេត្តFujian, ខេត្ត Jiangxi, ខេត្តHubei និង​ខេត្តAnhui ខណៈកម្រិតសីតុណ្ណភាពបានកើនឡើងក្នុងចន្លោះពី ៣៧អង្សាសេ រហូតដល់ ៤២អង្សាសេឯណោះ។

    July 13, 2022