- Pheakdey
- អន្តរជាតិ
ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានបានសម្រេចប្រកាសអាសន្នអំពីបញ្ហាទឹកជំនន់ ក្រោយគ្រោះធម្មជាតិដ៏អាក្រក់បំផុតមួយនេះបានសម្លាប់ប្រជាពលរដ្ឋប៉ាគីស្ថានអស់ជាង ៩០០នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Guardian នៅថ្ងៃសុក្រ ទី២៦ ខែសីហានេះបានបញ្ជាក់ថា ក្រៅតែពីបានរកឃើញស្លាប់ក្នុងចំនួនដ៏ច្រើនហើយ បញ្ហាទឹកជំនន់ក៏បានធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជា ៣៣លាននាក់ផ្សេងទៀតផងដែរ ក្នុងចំណោមពលរដ្ឋប៉ាគីស្ថានសរុបជាង ២២០លាននាក់។ គួរបញ្ជាក់ថា ទឹកជំនន់នៅក្នុងប្រទេប៉ាគីស្ថានបានបង្កឡើងដោយសារតែភ្លៀងមូសុងបានបន្តធ្លាក់យ៉ាងខ្លាំងជារៀងរាល់ថ្ងៃក្នុងរយៈពេលមួយខែចុងក្រោយនេះ ខណៈបរិមាណទឹកភ្លៀងដែលបានធ្លាក់នោះត្រូវបានគេមើលឃើញថា ជាបរិមាណទឹកដ៏ច្រើនបំផុតនិងអាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប៉ាគីស្ថានផងដែរ។ សូមបញ្ជាក់ជូនផងដែរថា នៅក្នុងឆ្នាំនេះប្រទេសប៉ាគីស្ថានបានជួយប្រទះនឹងគ្រោះធម្មជាតិក្នុងកម្រិតអាក្រក់មិនធ្លាប់មានជាបន្តបន្ទាប់ ដោយកាលពីដើមឆ្នាំប៉ាគីស្ថានបានប្រឈមជាមួយនឹងរលកកម្តៅក្នុងកម្រិតខ្ពស់មិនធ្លាប់មាន ពោលគឺសីតុណ្ហភាពបានកើនដល់កម្រិត ៥១អង្សាសេ ខណៈពេលនេះកំពុងប្រឈមនឹងទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មានផងដែរ៕ I urge international community to help #Pakistan in
August 27, 2022 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីកំពុងពិចារណាដំឡើងថ្លៃប្រេងឥន្ទនៈចន្លោះពី ៣០-៤០% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃសុក្រ ទី ២៦ ខែសីហានេះ។ គម្រោងដំឡើងថ្លៃប្រេងឥន្ទនៈក្នុងចំនួនដ៏ច្រើននេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន ពោលគឺវិបត្តិនៃការកើនឡើងតម្លៃប្រេងឆៅនៅលើពិភពលោកដែលបានបង្កឡើងដោយសារតែភ្លើងសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន។ បើតាមលោក Eddy Soeparno ដែលជាអនុប្រធានគណៈកម្មាធិការថាមពលជាតិឥណ្ឌូនេស៊ីបានបញ្ជាក់ថា គម្រោងដំឡើងថ្លៃប្រេងឥន្ទនៈនេះត្រូវបានបញ្ជូនទៅដល់រដ្ឋសភាហើយ ខណៈពេលនេះសមាជិកសភារបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងប្រជុំពិភាក្សាអំពីបញ្ហានេះជាមួយតំណាងក្រុមហ៊ុន Pertamina ដែលជាក្រុមហ៊ុនប្រេងឥន្ទនៈរបស់រដ្ឋ។ តាមគម្រោងគេនឹងដំឡើងថ្លៃចំពោះសាំងធម្មតាពី ៧,៦៥០ រូពៀ (២,១១០ រៀល) ទៅ ១០,០០០ រូពៀ (២,៧៦០ រៀល) ហើយចំពោះសាំងស៊ុបពែរនឹងត្រូវដំឡើងថ្លៃពី ១២,៥០០ (៣,៤៥០ រៀល)
August 27, 2022 - អន្តរជាតិ
ជប៉ុន៖ ជប៉ុនគ្រោងនឹងចំណាយប្រាក់ជិត ២លានដុល្លារអាមេរិកដើម្បីរៀបចំពីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីគឺលោក ស៊ីនហ្សូ អាបេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហានេះ។ បើតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ពិធីបុណ្យសពនោះគឺជាពិធីបុណ្យសពថ្នាក់ជាតិ ដែលរដ្ឋាភិបាលជប៉ុនគឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំនិងទទួលបន្ទុកលើកការចំណាយគ្រប់បែបយ៉ាងចាប់តាំងពីពេលផ្តើមរៀបចំកម្មវិធីរហូតដល់ពេលបិទបញ្ចប់ទាំងស្រុងតែម្តង។ តាមគម្រោងគឺពិធីបុណ្យសពថ្នាក់ជាតិរបស់សពលោក ស៊ីនហ្សូ អាបេ នឹងត្រូវរៀបចំឡើងនៅមជ្ឈមណ្ឌល Nippon Budokan ដែលស្ថិតនៅក្នុងទីក្រុងតូក្យូ នៅក្នុងថ្ងៃទី ២៧ ខែកញ្ញាខាងមុខនេះ ខណៈទឹកប្រាក់ដែលត្រូវបានគេគ្រោងសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីបុណ្យមួយនេះគឺមានចំនួន ១,៨៣លានដុល្លារអាមេរិក។ គួររម្លឹកជូនថា លោក ស៊ីនហ្សូ អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី ៨ ខែកក្កដាកន្លងទៅក្នុងពេលដែលលោកបានអញ្ជើញទៅធ្វើការឃោសនាចំពោះការបោឆ្នោតមួយ
August 26, 2022 - អន្តរជាតិ
អាមេរិក៖ រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហានេះបានប្រកាសធ្វើការផ្អាកជើងហោះចំនួន ២៦ របស់ប្រទេសចិនមិនឲ្យហោះមកកាន់ទឹកដីខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ សេចក្តីសម្រេចរបស់រដ្ឋាភិបាលអាមេរិកនៅពេលនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងអាជ្ញាធរអាកាសចរណ៍របស់ចិន ដែលកាលពីពេលថ្មីៗនេះបានសម្រេចលុបចោលជើងហោះហើរមួយចំនួនរបស់មេរិកមិនឲ្យធ្វើដំណើរមកកាន់ទឹកដីចិនក្រោមហេតុផលថា ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ ការសម្រេចរបស់រដ្ឋាភិបាលអាមេរិកនៅពេលនេះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ៤ រួមមានក្រុមហ៊ុនអាកាសចរណ៍ Xiamen ក្រុមហ៊ុនអាកាសចរណ៍ Air China ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines និង ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines។ ប្រភពខាងលើបានបន្តថា ការសេចក្តីសម្រេចហាមឃាត់របស់រដ្ឋាភិបាលអាមេរិកនឹងត្រូវផ្តើមមានសុពលភាពចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី
August 26, 2022 - អន្តរជាតិ
អាមេរិក៖ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក គ្រោងនឹងហាមឃាត់រថយន្តដើរដោយប្រេងឥន្ទនៈហ្វូស៊ីលនៅត្រឹមឆ្នាំ ២០៣៥ខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strati Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហានេះ។ បើតាមក្រុមប្រឹក្សាធនធានអាកាសរបស់រដ្ឋកាលីហ្វ័រញ៉ាបានបញ្ជាក់ថា សំណើសុំការអនុវត្តគម្រោងខាងលើនេះត្រូវបានបញ្ជូនទៅកាន់ខុទ្ទកាល័យរបស់លោកអភិបាលរដ្ឋកាលីហ្វ័រញ៉ានៅក្នុងសប្តាហ៍នេះ ខណៈគេរំពឹងរហូតដល់ ៩៩,៩%ឯណោះថា សំណើរនេះនឹងត្រូវអនុម័តជាផ្លូវការក្នុងពេលដ៏ឆាប់ខាងមុខ។ ខ្លឹមសារនៅក្នុងគម្រោងខាងលើបានបញ្ជាក់ថា រដ្ឋកាលីហ្វ័រញ៉ានឹងកាត់បន្ថយរថយន្តដើរដោយប្រេងឥន្ទនៈហ្វូស៊ីលជា ៣ដំណាក់កាល ដោយកាត់បន្ថយ ៣៥%នៅឆ្នាំ ២០២៦ ហើយបន្តកាត់បន្ថយឲ្យបាន ៧០%នៅត្រឹមឆ្នាំ ២០៣០ និងឈានទៅដល់ការហាមឃាត់ទាំងស្រុងនៅត្រឹមឆ្នាំ ២០៣៥។ ដូចនេះវាមានន័យថា ចាប់ពីឆ្នាំ ២០៣៥ តទៅ គឺរថយន្តថ្មីដែលអាចដាក់លក់និងធ្វើចរាចរណ៍បាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ាគឺត្រូវតែជាប្រភេទរថយន្តដែលអាចបំភាយឧស្ម័នក្នុងកម្រិតសូន្យ ខណៈគម្រោងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន។
August 25, 2022 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃពុធ ទី ២៤ ខែសីហានេះបានឲ្យដឹងថា ប្រទេសថៃបានសម្រេចដំឡើងថ្លៃចំពោះតម្លៃនៃមីកញ្ចប់ជាលើកដំបូងក្នុងរយៈពេល ១៤ឆ្នាំចុងក្រោយនេះ។ បើតាមនាយកដ្ឋានពាណិជ្ជកម្មថៃបានបញ្ជាក់ថា ការសម្រេចដំឡើងថ្លៃនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិអតិផរណានៅក្នុងប្រទេស ដែលបានបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចសកល ពោលគឺជាផលប៉ះពាល់សេដ្ឋកិច្ចនៅទូទាំងពិភពលោកដែលជាឥទ្ធិពលចេញពីភ្លើងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ប្រភពខាងលើបានបន្តថា នាពេលកន្លងមកនៅលើទីផ្សារក្នុងប្រទេសថៃគឺមីមួយកញ្ចប់មានតម្លៃ ៦បាត (៦៨០ រៀល) ហើយចាប់ពីថ្ងៃទី ២៥ ខែសីហានេះតទៅតម្លៃនឹងត្រូវដំឡើងដល់ ៧បាត (៧៩៤ រៀល) សម្រាប់មីមួយកញ្ចប់ ខណៈអាជ្ញាធរបានកំណត់តម្លៃដែលអាចនឹងត្រូវដំឡើងខ្ពស់បំផុតត្រឹម ៨បាត (៩០០ រៀល)។ ចំពោះប្រភេទមីដែលត្រូវដំឡើងតម្លៃវិញមានដូចជា មីWai Wai មីMama
August 25, 2022 - អន្តរជាតិ
ប៉ាគីស្ថាន៖ អាជ្ញាធរនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ ទី២៤ ខែសីហានេះបានអំពាវនាវរកជំនួយពីអន្តរជាតិ ខណៈប៉ាគីស្ថានកំពុងប្រឈមនឹងការគំរាមគំហែងពីភ្លៀងមូសុងដ៏អាក្រក់បំផុតមួយដែលមិនធ្លាប់កើតមានពីមុនមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមលោក Sherry Rehman ដែលជារដ្ឋមន្ត្រីក្រសួងបម្រែបម្រួលអាកាសធាតុនប៉ាគីស្ថានបានបញ្ជាក់ថា ភ្លៀងមូសុងបានផ្តើមធ្លាក់ចាប់តាំងពីមិថុនាមកម្លេះ ហើយក្នុងរយៈពេលមួយខែចុងក្រោយនេះគឺភ្លៀងបានបន្តធ្លាក់យ៉ាងខ្លាំងជារៀងរាល់ថ្ងៃ និងបានបង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិចនៅតាមសហគមន៍ជាច្រើនយ៉ាងឆាប់រហ័សផងដែរ។ លោករដ្ឋមន្ត្រីរូបនេះបានបន្តថា គិតត្រឹមពេលនេះជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋប៉ាគីស្ថានអស់ជាង ៨០០នាក់ហើយ និងបានបំផ្លាញផលដំណាំ សត្វចិញ្ចឹម ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធអស់ជាច្រើនផងដែរ។ គួររម្លឹកជូនថា នៅក្នុងឆ្នាំនេះប្រទេសប៉ាគីស្ថានបានជួយប្រទះនឹងគ្រោះធម្មជាតិក្នុងកម្រិតអាក្រក់មិនធ្លាប់មានជាបន្តបន្ទាប់ ដោយកាលពីដើមឆ្នាំប៉ាគីស្ថានបានប្រឈមជាមួយនឹងរលកកម្តៅក្នុងកម្រិតខ្ពស់បំផុត ពោលគឺសីតុណ្ហភាពបានកើនដល់កម្រិត ៥១អង្សាសេ។ ក្រោយឆ្លងផុតពីរលកកម្តៅនៅពេលនេះប៉ាគីស្ថានត្រូវប្រឈមជាមួយព្យុះភ្លៀងក្នុងកម្រិតអាក្រក់បំផុតវិញម្តង ដោយភ្លៀងមូសុងបានធ្លាក់ចុះក្នុងបរិមាណយ៉ាងច្រើនមិនធ្លាប់មាន ពោលគឺធ្លាក់ចុះក្នុងបរិមាណច្រើនជាងធម្មតាចន្លោះពី ៤៣០%-៥០០% ឯណោះ៕ អត្ថបទ៖
August 25, 2022 - អន្តរជាតិ
អឺរ៉ុប៖ ការសិក្សាមួយបានបង្ហាញថា តំបន់អឺរ៉ុបកំពុងប្រឈមនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយអង្គការឃ្លាំមើលគ្រោះរាំងស្ងួតអឺរ៉ុប (European Drought Observatory) និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Times កាលពីយប់ថ្ងៃអង្គារ ទី២៣ ខែសីហានេះ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា គិតត្រឹមពេលនេះគឺមានប្រទេសនិងតំបន់ដែលគ្របដណ្តប់លើផ្ទៃដី ២/៣ នៃផ្ទៃដីទ្វីបអឺរ៉ុបទាំងមូលកំពុងស្ថិតក្រោមការគំរាមគំហែងដោយគ្រោះរាំងស្ងួត និងការកើនឡើងនៃសីតុណ្ហភាពក្នុងកម្រិតដ៏ខ្ពស់បំផុតមួយ។ នៅក្នុងរបាយការណ៍របស់អង្គការឃ្លាំមើលគ្រោះរាំងស្ងួតអឺរ៉ុបបានបង្ហាញថា ប្រទេសនិងតំបន់ដែលមានផ្ទៃដី ៤៧% នៅតំបន់អឺរ៉ុបកំពុងស្ថិតក្នុងលក្ខខណ្ឌត្រៀមទាញសញ្ញាអាសន្ន ខណៈ ១៧% បានសម្រេចទាញសញ្ញាអាសន្នរួចទៅហើយ។ ការសិក្សាក៏បានបង្ហាញដែរថា គ្រោះរាំងស្ងួតនិងការកើនឡើងកម្តៅអាចបន្តគំរាមគំហែងតំបន់អឺរ៉ុបរហូតដល់វិច្ឆិកា ហើយគ្រោះធម្មជាតិដ៏កម្រនេះបានបង្កឲ្យមានបញ្ហាមួយចំនួនដូចជា ខូចដីកសិកម្ម ប៉ះពាល់ដល់ផលដំណាំកសិកម្មជាច្រើនប្រភេទ ប៉ះពាល់ដល់ការដឹកជញ្ជូនតាមផ្លូវទឹក និងប៉ះពាល់ដល់ផលិតកម្មអគ្គិសនីផងដែរ
August 24, 2022 - អន្តរជាតិ
ហ្វាំងឡង់៖ នាយករដ្ឋមន្ត្រីនៃប្រទេសហ្វាំងឡង់គឺលោកស្រី Sanna Marin បានចេញមកធ្វើការសូមទោសជាសាធារណៈចំពោះរូបភាពនិងវីដេអូច្រៀងរាំរបស់គាត់ ដែលកំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី ២៤ ខែសីហានេះបានឲ្យដឹងថា វីដេអូដែលបង្កឲ្យមានរឿងចម្រូងចម្រាសនោះត្រូវបានបង្ហោះនៅលើបណ្តាញសង្គម TikTok កាលពីពេលថ្មីៗ ខណៈសកម្មភាពទាំងនោះបានកើតឡើងកាលពីចន្លោះថ្ងៃទី ៨-១០ ខែសីហាកន្លងទៅ ពោលគឺនៅពេលលោកស្រី Sanna Marin បានអញ្ជើញទៅចូលរួមក្នុងកម្មវិធីជប់លៀងមួយ។ នៅក្នុងវីដេអូដែលមានរយៈពេលប្រមាណជាកន្លះនាទីនោះបានបង្ហាញថា លោកស្រី Sanna Marin បានចៀង រាំ ជាមួយមនុស្សមួយក្រុម ហើយរូបគាត់ថែមទាំងបានថើបគ្នាជាមួយស្រ្តីម្នាក់ដែលជាបុគ្គលមានឥទ្ធិលើប្រព័ន្ធផ្សព្វផ្សាយ (Social Media Influencer)
August 24, 2022 - អន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធ ទី២៤ ខែសីហានេះបានប្រកាសផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃ ៣ពាន់លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ កញ្ចប់ជំនួយដែលតម្លៃដ៏ច្រើនសម្បើមនេះត្រូវបានផ្តល់ជូនស្របពេលដែលប្រទេសអ៊ុយក្រែនត្រូវប្រារព្ធទិវាឯករាជ្យជាតិ និងស្របពេលភ្លើងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានអូសបន្លាយចូលដល់ខួបកន្លះហើយ បើគិតចាប់តាំងពេលចាប់ផ្តើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ ប្រភពខាងលើបានបន្តថា នៅក្នុងកញ្ចប់ជំនួយដ៏ធំរបស់អាមេរិកនៅពេលនេះគឺត្រូវបានបែងចែកជាផ្នែកតូចៗមួយចំនួនដែលមានដូចជា សម្ភារៈយោធាសម្រាប់ប្រើប្រាស់នៅលើសមរភូមិ កាំភ្លើង គ្រាប់រំសេវ ប្រព័ន្ធការពារកម្រិតមធ្យម និងសម្ភារៈសំខាន់ៗមួយចំនួនទៀតផងដែរ។ គួររម្លឹកជូនថា រាប់ចាប់តាំងពីរុស្ស៊ីបានឈ្លានពានចូលទឹកដីអ៊ុយក្រែនមក សហរដ្ឋអាមេរិកបានផ្តល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែនអស់ចំនួន ១០,៦ពាន់លានដុល្លារហើយ ខណៈអាមេរិកគ្រោងនឹងផ្តល់ជំនួយដែលមានទំហំទឹកប្រាក់សរុបរហូតដល់ជាង ៣៤ពាន់លានដុល្លារឯណោះសម្រាប់នៅក្នុងឆ្នាំនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 24, 2022









