- Pheakdey
- អន្តរជាតិ
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើអាកាស ដែលយន្តហោះចំនួន ២គ្រឿងបានបុកគ្នា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែសីហានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងបានកើតឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅក្បែរព្រលានយន្តហោះ Watsonville Municipal រដ្ឋ California សហរដ្ឋអាមេរិក។ បើតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកបានបញ្ជាក់ថា យន្តហោះដែលបានបុកគ្នានេះគឺជាយន្តហោះខ្នាតតូច ដោយយន្តហោះមួយគ្រឿងមានផ្ទុកមនុស្សចំនួន ២នាក់ និងយន្តហោះមួយគ្រឿងទៀតមានតែអ្នកបើកបរតែម្នាក់ឯងប៉ុណ្ណោះ។ គ្រោះថ្នាក់បានកើតឡើងនៅពេលដែលយន្តហោះបានព្យាយាមចុះចត ហើយដោយសារមានបញ្ហាបច្ចេកទេសក្នុងការបញ្ជូនព័ត៌មានទើបយន្តហោះទាំង ២គ្រឿងបានសម្រេចចុះចតក្នុងទីតាំងនិងពេលវេលាស្របគ្នាហើយក៏បានបុកគ្នាតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ Daily Mail
August 19, 2022 - អន្តរជាតិ
បារាំង៖ ព្យុះភ្លៀងដ៏កម្រមួយបានឆក់យកជីវិតពលរដ្ឋបារាំងចំនួន ៦នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែសីហានេះ។ ព្យុះភ្លៀងដ៏កំណាចនេះបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ឆ្លងចូលថ្ងៃសុក្រនេះ និងបានវាយប្រហារនៅលើកោះមេឌីទែរ៉ាណេរបស់បារាំងគឺកោះ Corsica ។ ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺមានម្នាក់ជាក្មេងស្រីជំទង់ ខណៈមានជនរងគ្រោះចំនួន ២នាក់ត្រូវបានស្លាប់ដោយសារដើមឈើបាក់សង្កត់ពីលើ។ បើតាមទីភ្នាក់ងារឧតុនិយមបារាំងបានបញ្ជាក់ថា ព្យុះដែលបានឆក់យកជីវិតពលរដ្ឋយ៉ាងអាណោចអាធ័មនោះបានបោកបក់ក្នុងល្បឿន ២២៤គីឡូម៉ែត្រក្នុងមួយម៉ោង និងបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបារាំងបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋបារាំងចំនួន ៣៥០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមតាមស្វែងរកពួកគេ។ ក្រៅតែពីបានបង្កឲ្យមានមនុស្សស្លាប់ ព្យុះភ្លៀងក៏បានបង្កការខូចហេដ្ឋារចនាសម្ព័ន្ធ និងអាគារមួយចំនួនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 19, 2022 - អន្តរជាតិ
ចិន៖ អាជ្ញាធរចិនបានសម្រេចធ្វើការបិទខ្ទប់ទីក្រុងឆ្នេរសមុទ្រដ៏មានសក្តានុពលមួយនៅក្នុងសប្តាហ៍នេះគឺទីក្រុង Xiamen ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំក្នុងចំណោមពលរដ្ឋទូទាំងទីក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែសីហានេះ។ បើតាមគណៈកម្មាធិការគ្រប់គ្រង់ជំងឺឆ្លងប្រចាំទីក្រុង Xiamen បានបញ្ជាក់ថា ការសម្រេចធ្វើតេស្តទ្រង់ទ្រាយធំនៅពេលនេះគឺត្រូវធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤០ករណីដោយមិនបានដឹងប្រភពច្បាស់លាស់ ខណៈដែលពលរដ្ឋនៅក្នុងទីក្រុងសរុបមានចំនួនជាង ៥លាននាក់។ គណៈកម្មាធិការគ្រប់គ្រង់ជំងឺឆ្លងប្រចាំទីក្រុង Xiamen បានបន្តថា ការធ្វើតេស្តទ្រង់ទ្រាយធំនៅពេលនេះគឺមិនមែនធ្វើឡើងចំពោះតែពលរដ្ឋ ដែលកំពុងរស់នៅតាមសហគមន៍នោះទេ តែក្រុមបុគ្គលិកសុខាភិបាលនឹងធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះក្រុមអ្នកនេសាទសមុទ្រ ដែលទើបបញ្ចប់ការនេសាទ និងត្រូវឡើងលើផែវិញផងដែរ។ អ្វីដែលគួរឲ្យគត់សម្គាល់បំផុតនោះគឺ ត្រីនិងគ្រឿងសមុទ្រមួយចំនួនដែលគេទើបនេសាទបាននោះក៏ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ផងដែរ ដ្បិតគេបានសង្ស័យថា ត្រីសមុទ្រមួយចំនួនក៏អាចផ្ទុកនូវជំងឺកូវីដ-១៩ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC
August 19, 2022 - អន្តរជាតិ
សិង្ហបុរី៖ តែគុជបានក្លាយជាភេសជ្ជៈដ៍ពេញនិយមមួយប្រភេទនៅលើទីផ្សារក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ជាពិសេសគឺនៅក្នុងចំណោមអតិថិជនដែលជាក្រុមយុវជនវ័យក្មេងតែម្តង។ ដ្បិតថាតែគុជហាក់មិនសូវមានទីផ្សារទូលំទូលាយនិងត្រូវបាននិយមទទួលទានជាទូទៅដូចកាហ្វេក៏ពិតមែន តែទំហំប្រាក់ចំណូលប្រាក់ចំណូលបានមកពីការលក់តែគុជគឺមិនតូចនោះទេ ពោលគឺវាមានតម្លៃខ្ទង់រាប់ពាន់លានដុល្លារឯណោះ។ ជាក់ស្តែងការសិក្សាមួយបានបង្ហាញថា ទីផ្សារលក់តែគុជនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មានទំហំជាទឹកប្រាក់រហូតដល់ ៣,៦៦ពាន់លានដុល្លារអាមេរិកឯណោះក្នុងមួយឆ្នាំ។ ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុនធំៗចំនួន ២ ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីគឺក្រុមហ៊ុន Momentum Works និងក្រុមហ៊ុន Qlub ដែលបានសិក្សាទៅលើទំហំនៃការលក់តែគុជយីហោល្បីៗចំនួន ៦០ប្រភេទផ្សេងគ្នា។ ក្នុងការសិក្សាបានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីគឺជាទីផ្សារលក់តែគុជធំបំផុតនៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដោយមានទំហំទឹកប្រាក់ ១,៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ទីផ្សារធំទី ២គឺប្រទេសថៃ ដែលមានទំហំទឹកប្រាក់នៃការលក់ប្រចាំឆ្នាំចំនួន ៧៤៩លានដុល្លារអាមេរិក ទីផ្សារធំទី ៣គឺវៀតណាមជាមួយទំហំទឹកប្រាក់លក់ប្រចាំឆ្នាំចំនួន ៣៦២លានដុល្លារអាមេរិក និងទីផ្សារធំទី ៤គឺប្រទេសសិង្ហបុរីដែលមានទំហំទឹកប្រាក់នៃការលក់ប្រចាំឆ្នាំចំនួន ៣៤២លានដុល្លារអាមេរិក។ សូមបញ្ជាក់ជូនផងដែរថា ភាគច្រើននៃតែគុជដែលលក់ដាច់ច្រើនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះគឺជាតែគុជម៉ាកយីហោនាំចូលពីកោះតៃវ៉ាន់ និងម៉ាកយីហោក្នុងស្រុករបស់ប្រទេសនីមួយៗ៕
August 18, 2022 - អន្តរជាតិ
អង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធ ទី១៧ ខែសីហាម្សិលមិញនេះបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតជុំវិញករណីរាតត្បាតនៃជំងឺអុតស្វា Monkeypox ដ្បិតគេទើបរកឃើញករណីចម្លងជំងឺប្រភេទនេះពីមនុស្សទៅកាន់សត្វ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា ករណីចម្លងជំងឺអ៊ុតស្វា Monkeypox ពីមនុស្សទៅកាន់សត្វជាលើកដំបូងនេះគឺត្រូវបានរកឃើញនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដោយមេរោគបានចម្លងចេញពីបុរស ២នាក់ទៅកាន់សត្វឆ្កែចិញ្ចឹមមួយក្បាលដែលរស់នៅក្នុងផ្ទះជាមួយគ្នា។ បើតាមលោកវេជ្ជបណ្ឌិត Rosamund Lewis ដែលជាប្រធានដឹកនាំបច្ចេកទេសផ្នែកជំងឺអុតស្វា Monkeypox របស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ករណីចម្លងខាងលើនេះគឺជារឿងគួរឲ្យព្រួយបារម្ភបំផុតមួយ ហើយនៅពេលនេះគេកំពុងសិក្សាបន្ថែមទៀតថា តើសត្វដែលបានឆ្លងជំងឺអុតស្វា Monkeypox រួចហើយនោះ អាចចម្លងបន្តទៅកាន់សត្វផ្សេងទៀត ឬមនុស្សបានឬអត់? យ៉ាងណាក្តី នៅចំពោះមុខករណីដ៏កម្រនេះលោកវេជ្ជបណ្ឌិត Rosamund Lewis បានអំពាវនាវឲ្យអ្នកដែលបានឆ្លងជំងឺអុតស្វា Monkeypox ទាំងអស់ សូមកុំប៉ះពាល់ជាមួយសត្វឲ្យសោះដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានការរាតត្បាតមេរោគកាន់តែច្រើនជាងនេះបន្ថែមទៀត៕
August 18, 2022 - អន្តរជាតិ
ចិន៖ កងទ័ពនៃប្រទេសចិនជាច្រើននាក់នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដើម្បីចូលរួមធ្វើសមយុទ្ធយោធាជាមួយកងទ័ពនៃប្រទេសជាម្ចាស់ផ្ទះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃពុធ ទី១៧ ខែសីហា ម្សិលមិញនេះ។ សមយុទ្ធយោធាដែលគ្រោងរៀបចំដោយរុស្ស៊ីនេះមានឈ្មោះថា “Vostok” (ភាគខាងកើត) ដែលនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា ហើយក្រៅពីកងទ័ពនៃប្រទេសចិនក៏មានកងទ័ពនៃប្រទេសមួយចំនួនទៀតត្រូវទៅចូលរួមក្នុងសមយុទ្ធយោធានេះផងដែរ មានដូចជាកងទ័ពនៃប្រទេសឥណ្ឌា បេឡារុស្ស ម៉ុងហ្គោលី តាជីគីស្ថាន និងកងទ័ពនៃប្រទេសជាសម្ព័ន្ធមិត្តជាមួយរុស្ស៊ីមួយចំនួនទៀតផងដែរ។ បើតាមក្រសួងការពារជាតិចិនបានបញ្ជាក់ថា ការចូលរួមធ្វើសមយុទ្ធយោធារបស់កងទ័ពចិននៅពេលនេះគឺមិនជាប់ពាក់ព័ន្ធជាមួយនឹងភាពតានតឹងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិឡើយ ពោលគឺវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រចាំឆ្នាំទ្វេភាគីរវាងរដ្ឋាភិបាលចិននិងរដ្ឋាភិបាលរុស្ស៊ីតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា ចិននិងរុស្ស៊ីជាប្រទេសសម្ព័ន្ធយ៉ាងជិតស្និតជាមួយគ្នាអស់រយៈពេលជាយូរឆ្នាំមកហើយ និងតែងតែធ្វើសមយុទ្ធយោធាជាមួយគ្នាជាប្រចាំផងដែរ ពៅលគឺតាំងពីមុនពេលដែលរុស្ស៊ីផ្តើមឈ្លានពានចូលទឹកដីអ៊ុយក្រែនម្លេះ។ យ៉ាងណាក្តី ក្រោយពេលភ្លើងសង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើង ទីក្រុងម៉ូស្គូនិងទីក្រុងប៉េកាំងបានប្រកាសភាពជាដៃគូថ្មីមួយទៀតគឺ
August 18, 2022 - អន្តរជាតិ
ថៃ៖ វិបត្តិនៃការកើនឡើងតម្លៃប្រេងនៅលើពិភពលោកកំពុងតែជំរុញធ្វើឲ្យតម្លៃអគ្គិសនីនៅក្នុងប្រទេសថៃកើនឡើងក្នុងកម្រិតដ៏ខ្ពស់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅថ្ងៃអង្គារ ទី១៦ ខែសីហានេះ។ បើតាមគណៈកម្មការគ្រប់គ្រងថាមពលថៃបានប្រកាសឲ្យដឹងថា នឹងដំឡើងតម្លៃថាមពលអគ្គិសនីពី ៤ បាត/គីឡូវ៉ាត់ (៤៦០ រៀល) ទៅដល់ ៤,៧២ បាត/គីឡូវ៉ាត់ (៥៤៣ រៀល) ហើយតម្លៃអគ្គិសនីថ្មីនេះនឹងត្រូវចាប់អនុវត្តពីកញ្ញាដល់ខែធ្នូ ឬបន្តអនុវត្តយូរជាងនេះតាមស្ថានភាពជាក់ស្តែង។ ប្រភពខាងលើបានបន្តថា កំណើននៃតម្លៃអគ្គិសនីខាងលើនេះគឺជាការកើនឡើងក្នុងកម្រិត ១៨% ហើយវាក៏ជាការកើនឡើងក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានផងដែរក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។ គួរកត់សម្គាល់ថា តម្លៃប្រេងឆៅនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះបានកើនឡើងរហូតដល់ ១១០ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលបញ្ហានេះបានកើតឡើងដោយសារតែឥទ្ធិពលនៃភ្លើងសង្គ្រាមរវាងប្រទេសរុស្ស៊ីជាមួយនិងប្រទេសអ៊ុយក្រែន។ សូមបញ្ជាក់ជូនផងដែរថា ថ្មីៗនេះមិនមែនមានតែប្រទេសថៃទេ ដែលបានប្រឈមនឹងបញ្ហាខាងលើ ហើយដំណោះស្រាយដែលគេអាចដាក់ចេញបាននោះគឺសម្រេចដំឡើងតម្លៃអគ្គិសនី
August 17, 2022 - អន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកបានសម្រេចកាត់បន្ថយការផ្គត់ផ្គង់ទឹកនៅតាមរដ្ឋមួយចំនួនរបស់ខ្លួន និងនៅតាមបណ្តារដ្ឋខ្លះនៅក្នុងប្រទេសម៉ិចស៊ីកូផងដែរ ដើម្បីជៀសវាងបញ្ហាហិនហោចអស់នៃធនធានទឹកនិងធនធានធម្មជាតិនៅក្នុងទន្លេ Colorado នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហានេះ។ គួរបញ្ជាក់ជូនថា ទន្លេ Colorado គឺជាប្រភពទឹកដ៏សំខាន់មួយនៅតំបន់ភាគខាងលិចសហរដ្ឋអាមេរិកនិងសម្រាប់រដ្ឋមួយចំនួននៅក្នុងប្រទេសម៉ិចស៊ីកូអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ ខណៈអ្នកខ្លះបានចាត់ទុកទន្លេមួយខ្សែជាសរសៃឈាមរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ទៀតផង។ យ៉ាងណាក្តី ការប្រែប្រួលអាកាសធាតុនិងការកើនឡើងកម្តៅបានកំពុងតែគំរាមគំហែងទន្លេមួយនេះយ៉ាងខ្លាំង ដ្បិតវាត្រូវរីងស្ងួតតាមធម្មជាតិផង ហើយតម្រូវការនៃការទាញយកទឹកចេញពីប្រភពធម្មជាតិមួយនេះក៏មានកាន់តែខ្ពស់ផងដែរក្នុងរយៈពេលចុងក្រោយ។ កក្តាដែលជម្រុញឲ្យមានតម្រូវការប្រើប្រាស់ទឹកកាន់តែខ្ពស់នោះគឺដោយតែសីតុណ្ណភាពបានកើនឡើងក្នុងកម្រិតខ្ពស់ខ្លាំង ដែលធ្វើឲ្យពលរដ្ឋម្នាក់ៗត្រូវការប្រើប្រាស់ទឹកក្នុងបរិមាណច្រើនជាងធម្មតាផងដែរ។ ដើម្បីដោះស្រាយបញ្ហានៅចំពោះមុខនេះគឺអាជ្ញាធរអាមេរិកបានប្រកាសកាត់បន្ថយការផ្គត់ផ្គង់ទឹកទៅកាន់ក្រុមប្រជាពលរដ្ឋនៅក្នុងរដ្ឋមួយចំនួនតែម្តង ហើយពលរដ្ឋទាំងនោះត្រូវតែចេះសន្សំសំចៃទឹកឲ្យបានខ្ពស់ក្នុងអំឡុងពេលនៃការប្រឈមនឹងការកើនឡើងកម្តៅនិងគ្រោះរាំងស្ងួតនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 17, 2022 - អន្តរជាតិ
ចិន៖ អាជ្ញាធរចិនបានសម្រេចអនុវត្តវិធានការទប់ទល់នឹងភាពរាំងស្ងួតជាបន្តបន្ទាប់នៅតាមទីក្រុងនិងតំបន់មួយចំនួនដែលកំពុងប្រឈមនឹងបញ្ហានៃកើនឡើងសីតុណ្ណភាពក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មានពីមុនមក។ ការសម្រេចខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួតក្នុងទីក្រុង កាលពីថ្ងៃចន្ទដើម្បីសប្តាហ៍នេះបានប្រកាសទាញសញ្ញាអាសន្នកម្រិតពណ៌លឿនសម្រាប់គ្រោះរាំងស្ងួត ដែលតម្រូវឲ្យអាជ្ញាធរនៅតាមតំបន់គោលដៅត្រូវតែធ្វើសកម្មភាពឆ្លើយតបជាបន្ទាន់កម្រិត ៣ ដើម្បីទប់ទល់នឹងស្ថានភាពអាក្រក់មួយនេះ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះរលកកម្តៅបានបង្កឲ្យមានបញ្ហាមួយចំនួនដូចជា ធ្វើឲ្យទឹកទន្លេតូចៗមួយចំនួនបានរីងស្ងួតលែងមានចរន្តទឹកហូរ តម្រូវការនៃការប្រើប្រាស់ទឹក និងអគ្គិសនីសម្រាប់បើកម៉ាស៊ីនត្រជាក់ឬកង្ហារមានការកើនឡើងខ្ពស់ ខណៈពលរដ្ឋមួយចំនួនត្រូវប្រឈមនឹងការកើតមានបញ្ហាសុខភាពផងដែរ។ បើតាមក្រសួងហិរញ្ញវត្ថុនិងក្រសួងធនធានទឹកចិនបានបញ្ជាក់ថា បានត្រៀមថវិកាចំនួន ២០០ លានយន់ (៤១ ដុល្លារអាមេរិក) ដើម្បីគាំទ្រវិធានការទប់ទល់នឹងគ្រោះរាំងស្ងួតក្នុងពេលនេះ ខណៈសកម្មភាពដែលជាដំណោះស្រាយសំខាន់ៗនោះមានដូចជា ដាក់ពង្រាយធុងទឹកទៅតាមខេត្ត ក្រុង និងតំបន់ចំនួន ៨ និងបញ្ចេញទឹកបន្ថែមឲ្យបានច្រើនដើម្បីស្រោចស្រង់ប្រព័ន្ធធារាសាស្រ្តសម្រាប់ប្រជាកសិករផងដែរ។ សូមបញ្ជាក់ថា សីតុណ្ណភាពនៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនក្នុងប្រទេសចិននាពេលថ្មីៗនេះគឺបានកើនឡើងដល់កម្រិតចន្លោះពី ៤០-៤២ អង្សាសេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
August 17, 2022 - អន្តរជាតិ
ថៃ៖ ប្រទេសថៃបានរកឃើញអ្នកកើតជំងឺអ៊ុតស្វា Monkeypox មួយករណីបន្ថែមទៀតហើយ ដែលធ្វើឲ្យចំនួនអ្នកកើតជំងឺអ៊ុតស្វា Monkeypox សរុបនៅក្នុងប្រទេសថៃបានកើតដល់ ៥នាក់ បើគិតត្រឹមព្រឹកថ្ងៃអង្គា ទី១៦ ខែសីហានេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អ្នកជំងឺអ៊ុតស្វា Monkeypox ដែលជាករណីទី ៥របស់អាជ្ញាធរថៃនោះគឺជាស្រ្តីជនជាតិថៃ វ័យ ២៥ឆ្នាំ ដែលទើបធ្វើដំណើរត្រលប់មកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមវិញ។ បើតាមលោកវេជ្ជបណ្ឌិត Opas Karnkawinpong ដែលជាអគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានឲ្យដឹងថា ស្រ្តីជាអ្នកជំងឺរូបនេះបានធ្វើដំណើរមកដល់ទឹកដីថៃតាមរយៈជើងហោះហើរដែលបានចុះចតនៅក្នុងប្រលានយន្តសុវណ្ណភូមិកាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា និងបានតេស្តិ៍វិជ្ជាមានជំងឺ Monkeypox កាលពីថ្ងៃចន្ទ ទី១៥ ខែសីហាម្សិលមិញនេះ។
August 16, 2022









