- Pheakdey
- អន្តរជាតិ
ចិន៖ ប្រទេសចិនត្រូវបានបណ្តាញសារព័ត៌មាន The Strait Times រាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហានេះថា បានបង្កើតមន្ទីរពេទ្យសម្រាប់ប្រើប្រាសបណ្តោះអាសន្នចំនួន ៣នៅក្នុងតំបន់ទីបេ ដើម្បីឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ដែលទើបផ្ទុះឡើងនៅទីនោះ។ តាមរយៈមន្ទីរពេទ្យដែលត្រូវបានគេសាងសង់នៅនៅតាមទីវាលចំនួន ៣នោះ គឺគេនឹងមានគ្រែពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩រហូតដល់ ៣,០០០គ្រែ ដោយក្នុងនោះគ្រែចំនួន ២,០០០ត្រូវបានដាក់ពង្រាញនៅក្នុងក្រុង Lhasa ខណៈគ្រែចំនួន ១,០០០ផ្សេងនឹងត្រូវយកទៅប្រើប្រាស់នៅក្នុងក្រុង Shigatse។ ប្រភពខាងលើបានបន្តថា វិធានការបន្ទាន់របស់អាជ្ញាធរចិនដូចបានជម្រាបជូនខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយពេល តំបន់ទីបេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៨ករណី កាលពីថ្ងៃអង្គារកន្លងទៅ។ ទន្ទឹមនឹងការដាក់ចេញវិធានការខាងលើនេះអាជ្ញាធរចិនក៏បានសម្រេចបិទខ្ទប់តំបន់សំខាន់ៗមួយចំនួននៅក្នុងរដ្ឋធានី Lhasa ផងដែរ ហើយក្នុងនោះក៏មានតាំងទីតាំងដែលជាលំនៅដ្ឋានរបស់ព្រះសង្ឃដាឡៃឡាម៉ាទៀតផង។ ជាងនេះទៅទៀតអាជ្ញាធរចិនក៏បានបញ្ជូនអ្នកជំនាញជាច្រើននាក់ពីទីក្រុងប៉េកាំងឲ្យទៅជួយធ្វើអន្តរាគមន៍ក្នុងយុទ្ធនាការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩នៅតំបន់ទីបេផងដែរ ដ្បិតទីបេទើបប្រឈមនឹងរលករាតត្បាតក្រោយគេ ខណៈក្រុមអ្នកជំនាញព្យាករណ៍ថាកូវីដ-១៩អាចនឹងចម្លងទៅកាន់ពលរដ្ឋក្នុងតំបន់ទីបេជាច្រើនពាន់នាក់នៅពេលដ៏ខ្លីខាងមុខនេះ ប្រសិនបើចាត់វិធានការមិនបានទាន់ពេលវេលានោះទេ៕
August 11, 2022 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រមុខដឹកនាំនៃប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហានេះថា កូរ៉េខាងជើងអាចយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩បានទាំងស្រុងហើយ។ ទន្ទឹមគ្នានេះទីក្រុងព្យុងយ៉ាងក៏បានប្រកាសដកចេញវិធានការតឹងរឹងដាច់ខាតក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ដែលអាជ្ញាធរធ្លាប់បានដាក់ឲ្យអនុវត្តកាលពីខែឧសភាកន្លងទៅផងដែរ។ យ៉ាងណាក្តី បើតាមលោក គីម ជុងអ៊ុន បានបញ្ជាក់ថា កូរ៉េខាងជើងនឹងបន្តអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ជាទូទៅមួយចំនួន រហូតដល់ជំងឺសកលមួយត្រូវបានរលាតបាត់ ឬរហូតដល់ពិភពលោកអាចយកឈ្នះលើជំងឺមួយនេះបានទាំងស្រុងតែម្តង។ គួររម្លឹកជូនថា គិតត្រឹមពេលនេះប្រទេសកូរ៉េខាងជើងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង ៤,៧លាននាក់ និងស្លាប់សរុប ៧៤នាក់ ខណៈកូរ៉េខាងជើងមិនបានចាក់វ៉ាក់សាងជូនពលរដ្ឋខ្លួនទាល់តែសោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 11, 2022 - អន្តរជាតិ
ចិន៖ ប្រទេសចិនកាលពីថ្ងៃពុធ ទី១០ ខែសីហានេះបានព្រមានចំៗទៅកាន់កោះតៃវ៉ាន់ជាថ្មីម្តងទៀតថា “ចិននឹងមិនអត់ឱនដាច់ខាតចំពោះសកម្មភាពបំបែកខ្លួន” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ សេចក្តីព្រមានខ្លាំងៗរបស់ទីក្រុងប៉េកាំងនេះពេលនេះត្រូវបានធ្វើឡើងក្រោយពេលកោះតៃវ៉ាន់បានសម្រេចធ្វើសមយុទ្ធយោធាបែបការពារដឹកដី ដើម្បីឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់កងទ័ពចិន ដែលត្រូវបានធ្វើឡើងនៅជុំវិញកោះតៃវ៉ាន់អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ។ ទន្ទឹមនឹងធ្វើការព្រមានខ្លាំងនេះ ចិនក៏បានចេញផ្សាយនូវ “សៀវភៅស” មួយផងដែរ ដែលវាជាឯកសារនិយាយរៀបរាប់អំពីផែនការលម្អិតរបស់ចិនក្នុងការបង្រួបបង្រួមកោះតៃវ៉ាន់ឲ្យក្លាយជាមហាគ្រួសារជាមួយប្រទេសចិនដោយសន្តិវិធី។ នៅក្នុង“សៀវភៅស” បានរៀបរាប់ថា ចិនមានបំណង់ចង់បង្កើតចំណងកិច្ចសហប្រតិបត្តិការ ធ្វើសមាហរណ្ណកម្មសេដ្ឋកិច្ច ពង្រឹងទំនាក់ទំនងវប្បធម៌សន្តិសុខសង្គម និងវិស័យសុខាភិបាលឲ្យបានរឹងមាំជាមួយកោះតៃវ៉ាន់ ពោលគឺវាជាចេតនាដែលចិត្តចង់ចាប់ដៃជាមួយកោះតៃវ៉ាន់ដោយសន្តិវិធីនិងបន្តរីកចម្រើនជាមួយគ្នា។ យ៉ាងណាក្តី អត្ថន័យនៅក្នុង “សៀវភៅស” នោះក៏បានបញ្ជាក់ផងដែរថា ចិននឹងមិនទុកផ្លូវដើរឲ្យក្រុមចលនាបំបែកទឹកដីដែលចង់ប្រកាសឯករាជ្យកោះតៃវ៉ាន់ជាដាច់ខាត ហើយចិននឹងប្រើប្រាស់កម្លាំងយោធាភ្លាមៗនិងគ្រប់ទម្រង់ ប្រសិនបើតៃវ៉ាន់ហ៊ានឈានជើងដើរហួសគំនូសក្រហម៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
August 11, 2022 - អន្តរជាតិ
ថៃ៖ ប្រទេសថៃបានសម្រេចដកជំងឺកូវីដ-១៩ចេញពីបញ្ជី “ជំងឺឆ្លងដែលមានគ្រោះថ្នាក់ខ្ពស់” ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅថ្ងៃអង្គារ ទី៩ ខែសីហានេះ។ បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសថៃបានបញ្ជាក់ថា ការសម្រេចខាងលើនេះមិនមែនមានន័យថា ថៃឈប់ព្រួយបារម្ភអំពីការរាតត្បាតនៃជំងឺកូវីដ-១៩ នោះទេ តែអាជ្ញាធរថៃគ្រាន់តែកែតម្រូវអំពីកម្រិតហានិភ័យរបស់ជំងឺកូវីដ-១៩ឲ្យត្រូវតាមស្ថានភាពជាក់ស្តែងប៉ុណ្ណោះ។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ក្រោយជំងឺកូវីដ-១៩ត្រូវបានដកចេញពីបញ្ជី “ជំងឺឆ្លងដែលមានគ្រោះថ្នាក់ខ្ពស់” គឺនៅពេលនេះអាជ្ញាធរថៃបានសម្រេចដាក់បញ្ចូលជំងឺសលកមួយនេះក្នុងបញ្ជី “ជំងឺឆ្លងស្ថិតក្រោមការឃ្លាំមើល” វិញម្តង។ ដូចនេះវាមានន័យថា អាជ្ញាធរថៃនៅតែបន្តយកចិត្តទុកដាក់តាមដានស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ តែកម្រិតហានិភ័យរបស់ជំងឺមួយនេះមិនធ្ងន់ធ្ងរដូចកាលពីមុននោះទេ។ គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះថៃមានតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ជាមធ្យមជាង ២ពាន់នាក់ក្នុងមួយថ្ងៃ និងស្លាប់ជាង ៣០នាក់ក្នុងមួយថ្ងៃ ខណៈថៃមានតួលេខអ្នកឆ្លងសរុបជាង ៤,៥លាននាក់
August 10, 2022 - អន្តរជាតិ
អង់គ្លេស៖ ទីភ្នាក់ងារឧតុនិយមរបស់ចក្រភពអង់គ្លេសបានធ្វើការព្រមានជាថ្មីអំពីការកើនឡើងកម្តៅក្នុងកម្រិតខ្ពស់បំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី១០ ខែសីហានេះ។ សេចក្តីព្រមានថ្មីនេះត្រូវបានធ្វើឡើងស្របពេលដែលក្រុមហ៊ុនផ្គត់ផ្គង់ទឹកធំបំផុតនៅក្នុងប្រទេសអង់គ្លេសបានជូនដំណឹងស្តីពីការរឹតបន្តឹងក្នុងការប្រើប្រាស់ទឹកសម្រាប់នៅក្នុងសប្តាហ៍នេះ ព្រោះនៅពេលសីតុណ្ណភាពកើនឡើងខ្លាំង ពលរដ្ឋនឹងមានតម្រូវការប្រើប្រាស់ទឹកច្រើនជាងធម្មតា ដែលធ្វើឲ្យបរិមាណទឹកសម្រាប់ផ្គត់ផ្គង់ទៅតាមផ្ទះពលរដ្ឋនោះអាចនឹងចុះខ្សោយជាងធម្មតាផងដែរ។ បើតាមការព្យាការណ៍របស់អាជ្ញាធរអង់គ្លេសបានបង្ហាញថា សីតុណ្ហភាពអាចនឹងកើនឡើងរហូតដល់កម្រិតខ្ពស់ជាង ៤០អង្សាសេ ហើយរលកកម្តៅនឹងបង្កឲ្យមានបញ្ហាផ្សេងៗចំពោះសុខភាពសាធារណៈ ចំពោះការដឹកជញ្ជូន ហើយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏អាចប្រឈមនឹងការខូចខាតផងដែរ។ គួររម្លឹកជូនថា កាលពីប៉ុន្មានសប្តាហ៍មុននេះអង់គ្លេសបានជួបប្រទះនឹងបញ្ហាកើនឡើងកម្តៅនេះម្តងហើយ ដោយសីតុណ្ណភាពបានកើនឡើងដល់កម្រិតជាង ៤០អង្សាសេជាលើកដំបូង ហើយបញ្ហាមួយនេះក៏បានបង្កឲ្យមានភ្លើឆេះព្រៃនៅតាមតំបន់មួយចំនួន និងបង្ខំឲ្យពលរដ្ឋមួយចំនួនត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួន និងលុបចោលដំណើរកំសាន្តរបស់ពួកគេផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
August 10, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ របាយការណ៍ចុងក្រោយមួយស្តីអំពីព្រោះថ្នាក់ដោយជំនន់ទឹកភ្លៀងនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលបានកើតឡើងកាលពីយប់ថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារម្សិលមិញនេះបានបង្ហាញថា គិតត្រឹមព្រឹកថ្ងៃពុធ ទី១០ ខែសីហានេះគឺជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋកូរ៉េខាងត្បូងយ៉ាងតិចណាស់ចំនួន ៩នាក់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ទាំង ៩នាក់នោះ អាជ្ញាធរកូរ៉េខាងត្បូងក៏បានរាយការណ៍អំពីករណីមានពលរដ្ឋចំនួន ១៧នាក់ត្រូវរងរបួស និងពលរដ្ឋចំនួន ៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។ ក្នុងចំណោមពលរដ្ឋដែលបានស្លាប់ទាំង ៩នាក់នោះ គឺមានសាកសពចំនួន ៥នាក់ត្រូវបានរកឃើញនៅក្នុងទីក្រុងសេអ៊ូល សាកសពចំនួន ៣នាក់ត្រូវបានរកឃើញនៅក្នុងខេត្តហ្យុងជី និងសាកសពម្នាក់ទៀតត្រូវបានរកឃើញនៅក្នុងខេត្តហ្គាងវ៉ុន។ ចំពោះការខូចខាតវិញគឺមានផ្ទះសម្បែង អាគារ និងកន្លែងសាធារណៈប្រមាណជា ២៨,០០០កន្លែងត្រូវបានបំផ្លាញ ខណៈមានពលរដ្ឋជាង ១,១០០គ្រួសារត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់។ បើតាមរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញនេះភ្លៀងដែលបានធ្លាក់នៅក្នុងទីក្រុងសេអ៊ូលគឺមានកម្រិត ៥២៥ មីលីម៉ែត្រ
August 10, 2022 - អន្តរជាតិតៃវ៉ាន់បើកធ្វើសមយុទ្ធយោធាបែបការពារទឹកដីនិងបានចោទប្រកាន់ថា “ចិនត្រៀមធ្វើការឈ្លានពានមកលើកោះតៃវ៉ាន់ហើយ”
តៃវ៉ាន់៖ កោះតៃវ៉ាន់នៅថ្ងៃអង្គារ ទី៩ ខែសីហានេះបានបើកធ្វើសមយុទ្ធយោធាមួយ ដែលជាសមយុទ្ធយោធាបែបការពារដឹកដីពីការវាយប្រហារ ឬការឈ្លានពានពីសំណាក់ប្រទេសណាមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ សមយុទ្ធយោធារបស់កោះតៃវ៉ាន់នៅពេលនេះត្រូវបានធ្វើឡើងស្របពេលដែលមានមន្ត្រីការទូតជាន់ខ្ពស់របស់កោះតៃវ៉ាន់ម្នាក់បានធ្វើការចោទប្រកាន់ថា ប្រទេសចិនកំពុងត្រៀមធ្វើការឈ្លានពានមកលើកោះតៃវ៉ាន់។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងក្រោយភាគីខាងប្រទេសចិនបានផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រង់ធំទាំងតាមផ្លូវអាកាស និងផ្លូវទឹកជុំវិញកោះតៃវ៉ាន់អស់រយៈពេលជាច្រើនថ្ងៃ ដ្បិតទីក្រុងប៉េកាំងមិនពេញចិត្តនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកមកកាន់ទឹកដីកោះតៃវ៉ាន់ឡើយ។ បើតាមលោក Lou Woei-jye អ្នកនាំពាក្យឲ្យកងទាហានទី ៨របស់កោះតៃវ៉ាន់បានបញ្ជាក់ថា សមយុទ្ធយោធារបស់ទីក្រុងតៃប៉ិបានចាប់ផ្តើមធ្វើឡើងកាលពីម៉ោងជិត ១០ ព្រឹកមិញនេះនៅឯតំបន់ Pingtung ដោយនៅក្នុងសមយុទ្ធយោធានោះនឹងមានបញ្ចូលទាំងក្បួនការពារទឹកដីពីការឈ្លានពាន និងក្បួនវាយបកទៅកាន់គូសត្រូវវិញផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
August 9, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ តំបន់សំខាន់ៗជាច្រើននៅក្នុងទីក្រុងសេអ៊ូលដែលជារដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូងត្រូវបានជន់លិចយ៉ាងខ្លាំងដោយជំនន់ទឹកភ្លៀង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃចន្ទ ទី៨ ខែសីហានេះ។ តាមរយៈរូបភាពដែលគេបានផ្ដិតយកពីទិដ្ឋភាពនៃជំនន់ទឹកភ្លៀងនោះបានបង្ហាញថា មានរថយន្តជាច្រើនគ្រឿងត្រូវទឹកលិចដល់ដំបូលរថយន្ត ចរាចរណ៍ត្រូវកកស្ទះយ៉ាងយូរ ហើយនៅក្នុងស្ថានីយ៍ក្រោមដីមួយចំនួនគឺទឹកបានហូរយ៉ាងខ្លាំងតាមជណ្តើរចុះទៅជាន់ក្រោមតែម្តង។ បើតាមរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានឲ្យដឹងថា ទីក្រុងសេអ៊ូលបានរងនូវទឹកភ្លៀងក្នុងកម្រិត ៩០,៥ មីលីម៉ែត្រកាលពីម៉ោង ៨យប់ (ម៉ោងនៅក្នុងប្រទេសកូរ៉េខាងត្បូង) នៃថ្ងៃចន្ទ ទី៨ ខែសីហាម្សិលមិញនេះ ខណៈតំបន់ Dongjak ដែលស្ថិតនៅភាគខាងត្បូងទីក្រុងសេអ៊ូលត្រូវប្រឈមនឹងភ្លៀងធ្លាក់ក្នុងកម្រិតរហូតដល់ ១៣៧ មីលីម៉ែត្រក្នុងមួយម៉ោង ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ យ៉ាងណាក្តី គិតមកត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះរងរហូតដល់ស្លាប់បាត់បង់ជីវិត ឬបាត់ខ្លួនរកមិនឃើញនោះទេ ខណៈមានពលរដ្ឋមួយចំនួនតូចបានសម្រេចធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងដែលមានសុវត្ថិភាព៕ អត្ថបទ៖ ភក្តី
August 9, 2022 - អន្តរជាតិ
ក្រុមហ៊ុន Toyota បានចេញសេចក្តីព្រមានមួយទៅកាន់ក្រុមម្ចាស់រថយន្ត ដែលបានទិញរថយន្តដើរដោយថាមពលអគ្គិសនីប្រភេទ BZ4X SUV ពីក្រុមហ៊ុនខ្លួនឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ដ្បិតខាងក្រុមហ៊ុនទើបបានរកឃើញថា រថយន្តប្រភេទនេះមានបញ្ហាបច្ចេកមួយចំនួន ដែលអាចធ្វើឲ្យកង់រថយន្តត្រូវរបូតចេញពីរថយន្តទៀតផងបើទោះជាបើកបរក្នុងរយៈពេលខ្លីក៏ដោយ។ បើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន CNN បានឲ្យដឹងថា គិតត្រឹមពេលនេះខាងក្រុមហ៊ុន Toyota នៅមិនទាន់រកឃើញឫសគល់នៃបញ្ហាដែលជំរុញឲ្យមានបញ្ហាបច្ចេកទេសខាងលើនេះនៅឡើយទេ ខណៈក្រុមវិស្វករផលិតរថយន្តកំពុងពិនិត្យអំពីបញ្ហានេះយ៉ាងយកចិត្តទុកដាក់ជាថ្មីម្តងទៀត។ ដើម្បីឆ្លើយតបនឹងបញ្ហាចម្រូងចម្រាសខាងលើនេះ ក្រុមហ៊ុន Toyota បានសម្រេចផ្តល់ដំណោះស្រាយជាច្រើនជម្រើសទៅកាន់អតិថិជនរបស់ខ្លួនមានដូចជា ប្រមូលទិញរថយន្តប្រភេទ BZ4X SUV ត្រលប់មកវិញ ផ្តល់ប្រាក់ចំនួន ៥,០០០ដុល្លារទៅកាន់អតិថិជនតែអតិថិជនត្រូវផ្អាកប្រើប្រាស់រថយន្តមួយរយៈសិនរហូតដល់ខាងក្រុមហ៊ុនរកឃើញប្រភពនៃបញ្ហានិងអាចជួសជុលរថយន្តនោះឲ្យប្រើប្រាស់បានជាធម្មតាវិញ និងជម្រើសមួយទៀតអតិថិជនអាចអាចយករថយន្តប្រភេទ BZ4X SUV មកប្តូរយករថយន្តប្រភេទថ្មីផ្សេងទៀតបាន។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះនិងសម្រាប់នៅក្នុងទឹកដីអាមេរិកគឺមានអតិថិជនចំនួន ២៦០នាក់ហើយដែលបានទិញរថយន្តប្រភេទ
August 9, 2022 - អន្តរជាតិ
ថៃ៖ ម្ចាស់ Pub ដ៏ល្បីឈ្មោះមួយកន្លែងនៅក្នុងប្រទេសថៃ ដែលជាកន្លែងមានភ្លើងឆេះនិងបង្កឲ្យមានមនុស្សស្លាប់ជាច្រើននាក់កាលពីពេលកន្លងទៅ ត្រូវបានអាជ្ញាធរថៃធ្វើការឃាត់ខ្លួនបានហើយ ខណៈប៉ូលិសជំនាញកំពុងបញ្ជូនសំណុំរឿងទៅកាន់តុលាការដើម្បីធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ។ គួររម្លឹកថា កាលពីយប់ថ្ងៃទី៤ ឆ្លងចូលថ្ងៃទី៥ ខែសីហាកន្លងទៅ ពោលគឺនៅម៉ោង ១ រំលងអាធ្រាត្រ មានអគ្គីភ័យដ៏សន្ធោសន្ធៅមួយលេបត្របាក់ Pub មួយកន្លែងឈ្មោះ MOUNTAIN B នៅក្នុងក្រុងសត្យាហ៊ីបស្ថិតលើផ្លូវសុខុមវីតបាងណា ភូមិបាងណាត្រាត ភូមិ៧ ឃុំ ផ្លូតាហ្លួង ស្រុកសាតាហ៊ីប ខេត្តឈុនបុរី ភាគខាងត្បូងប្រទេសថៃ។ ភ្លាមៗក្រោយពេលកើតហេតុអាជ្ញាធរបានរកឃើញជនរងគ្រោះចំនួន ១៣នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងមានមនុស្សជាង ៤០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ។ ប៉ុន្តែគិតត្រឹមពេលនេះតួលេខអ្នកស្លាប់បានកើនដល់ ១៥នាក់ហើយ ខណៈក្រុមជនរងគ្រោះមួយមួយចំនួនទៀតកំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងនៅឡើយ។
August 8, 2022









