Pheakdey
  • អន្តរជាតិ

    ម៉ាកាវ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរក្រុងម៉ាកាវបានសម្រេចអនុវត្តវិធានការធ្វើតេស្តិ៍រកជំងឺកូវីដ-១៩ទ្រង់ទ្រាយធំជាថ្មីម្តងទៀតហើយ ក្រោយម៉ាកាវ ទើបសម្រេចលុបចោលវិធានការបិទខ្ទប់ទីក្រុងបានមិនដល់មួយសប្តាហ៍ផង។ គួររម្លឹកជូនថា កាលពីថ្ងៃទី ២ ខែសីហាកន្លងទៅ អាជ្ញាធរក្រុងម៉ាកាវបានសម្រេចប្រកាសបើកទីក្រុងឲ្យមានសកម្មភាពអាជីវកម្ម សកម្មភាពធ្វើដំណើរ និងសកម្មភាពកំសាន្តឡើងវិញ ក្រោយម៉ាកាវមិនបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីជាច្រើនថ្ងៃជាប់ៗគ្នា។ យ៉ាងណាក្តី នៅថ្ងៃអាទិត្យ ទី៧ ខែសីហានេះ អាជ្ញាធរក្រុងម៉ាវបានប្រកាសឲ្យពលរដ្ឋទាំងអស់ ពោលគឺមានចំនួនប្រមាណជា ៧០០,០០០នាក់ត្រូវធ្វើតេស្តិ៍ដោយប្រើឧករណ៍តេស្តិ៍រហ័សជាថ្មីម្តងទៀត។ វិធានការធ្វើតេស្តិ៍ទ្រង់ទ្រាយនៅពេលនេះនឹងត្រូវប្រើរយៈពេល ២ថ្ងៃ ដោយគិតចាប់ពីថ្ងៃអាទិត្យ ទី៧ រហូតដល់ថ្ងៃចន្ទ ទី៨ ខែសីហានេះ។ សូមបញ្ជាក់ជូនថា វិធានការធ្វើតេស្តិ៍ទ្រង់ទ្រាយធំនេះត្រូវបានដាក់ចេញ ក្រោយអាជ្ញាធរសុខាភិបាលម៉ាកាវបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំពោះអ្នកដំណើរម្នាក់ដែលទើបត្រលប់មកពីទីក្រុង

    August 8, 2022
  • អន្តរជាតិ

    បារាំង៖ ក្រុមអ្នកនយោបាយ និងប្រជាពលរដ្ឋបារាំងបានអំពាវនាវឲ្យមានការបង្ក្រាបទៅលើ “ក្រុមអ្នកជិះម៉ូតូហោះនៅតាមទីក្រុង” ក្រោយសកម្មភាពនៃការជិះម៉ូតូបង្ហោះបែបគ្រោះថ្នាក់របស់ពួកគេបានបង្កឲ្យមានកុមារចំនួន ២នាក់បានរងរបួសធ្ងន់ធ្ងរ។ បើយោងតាមការចុះផ្សាយរបស់កាសែត The Guardian នៅថ្ងៃអាទិត្យ ទី៧ ខែសីហានេះបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅមុខបរិវេណអាផាតមិនមួយកន្លែងនៅក្នុងទីក្រុងបារី ប្រទេសបារាំង ខណៈកុមាររងគ្រោះទាំង ២នោះកំពុងរត់លេងជាមួយគ្នា។ ក្នុងចំណោមកុមាររងគ្រោះទាំងអស់នោះគឺមានកុមារីម្នាក់អាយុ ១០ ឆ្នាំបានរងរបួសក្បាលធ្ងន់ធ្ងរ អាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ខណៈម្នាក់ទៀតជាកុមារា អាយុ ១១ បានត្រូវរងរបួសបាក់ឆ្អឹងធ្ងន់ធ្ងរផងដែរ។ ក្រោយកើតមានហេតុការណ៍អកុសលនេះ ជនបង្កហេតុដែលជាយុវជនអាយុ ១៨ឆ្នាំ បានសម្រេចចូលខ្លួនទៅប៉ុស្តិ៍ប៉ូលិសដើម្បីសារភាពកំហុសនិងទទួលខុសនៅតាមផ្លូវច្បាប់។ គួរបញ្ជាក់ជូនថា នាពេលកន្លងប៉ូលិសបារាំងតែងបង្ក្រាបករណីក្រុមអ្នកជិះម៉ូតូហោះនៅតាមទីក្រុងនេះជារឿយៗដើម្បីធ្វើការអប់រំពួកគេ តែបន្ទាប់មកសកម្មភាពគ្រោះថ្នាក់នេះនៅតែបន្តកើតមានដដែល៕ អត្ថបទ៖ ភក្តី ប្រភព៖ The Guardian

    August 8, 2022
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែរន្ទះបាញ់ ដែលបានកើតមានឡើងនៅក្បែរសេតវិមានអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ហេតុការណ៍រន្ទះបាញ់បានកើតឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហានៅម៉ោងប្រមាណជា ៧ល្ងាច និងបានកើតឡើងនៅក្នុងបរិវេននៃឧទ្យាន Lafayette Square ដែលមានទីទាំងស្ថិតនៅទល់មុខសេតវិមានអាមេរិកតែម្តង។ បើតាមនាយកដ្ឋានពន្លត់អគ្គីភ័យនិងសង្គ្រោះបន្ទាន់ក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ភ្លាមៗក្រោយពេលមានរន្ទះបាញ់គឺមានមនុស្សចំនួន ៤នាក់ដែលត្រូវរងគ្រោះថ្នាក់ ខណៈដែលពួកគេទាំងអស់នោះកំពុងឈរនៅក្រោមដើមឈើមួយដើម។ យ៉ាងណាក្តី ក្រោយពេលបញ្ចូនទៅដល់មន្ទីរពេទ្យបានមួយថ្ងៃ ពោលគឺនៅថ្ងៃសុក្រ ទី៥ ខែសីហាមានជនរងគ្រោះចំនួន ២បានស្លាប់បាត់បង់ជីវិត ខណៈជនរងគ្រោះ ២នាក់ទៀតកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ ជនរងគ្រោះដែលបានស្លាប់នោះមានឈ្មោះថា Donna Mueller អាយុ ៧៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ James Mueller

    August 6, 2022
  • អន្តរជាតិ

    វៀតណាម៖ វៀតណាមគ្រោងនឹងសាងសង់ខុនដូឲ្យបានជាង ១លានយូនីត នៅត្រឹមឆ្នាំ ២០​៣០ នេះបើយោងតាមអត្ថបទមួយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Next Shark នៅព្រឹកថ្ងៃសោរ៍ ទី៦ ខែកក្កដានេះ។ គម្រោងនៃការសាងសល់ខុនដូនេះនឹងត្រូវចាប់ផ្តើមពីឆ្នាំ ២០២២ នេះតទៅ ដោយគម្រោងនៃការសាងសង់នឹងត្រូវអភិវឌ្ឍន៍ដោយក្រុមហ៊ុនចលនទ្រព្យជាច្រើនដែលមាននៅក្នុងប្រទេសវៀតណាមស្រាប់ ខណៈទីទាំងដែលត្រូវអភិវឌ្ឍន៍ឲ្យមានអាគារខុនដូនោះគឺមានទាំងនៅក្នុងទីក្រុងហូជីមិញ ក្រុងហាណូយ ក្រុងដាណាង​ និងនៅតាមបណ្តាញខេត្តមួយចំនួនដែលស្ថិតនៅភាគខាងត្បូងវៀតណាម។ កាលពីដើមខែនេះលោកមហាសេដ្ឋីវៀតណាម  Bui Xuan Huy និងជាប្រធានក្រុមហ៊ុនអចនទ្រព្យ Novaland ផងនោះបាននិយាយថា ក្រុមហ៊ុនរបស់លោកប្តេជ្ញាថានឹងសាងសង់ខុនដូឲ្យបាន ២០០,០០០ យូនីតនៅតាមទីតាំងផ្សេងៗគ្នាទាំងនៅក្នុងក្រុងនិងនៅតាមបណ្តាខេត្ត។ ដោយឡែកសម្រាប់ក្រុមហ៊ុនអចនទ្រព្យ Vingroup វិញបានប្រកាសថា ក្រុមហ៊ុននឹងសាងសង់ខុនដូឲ្យបាន ៥០០,០០០យូនីត ដែលមានតម្លៃចាប់ពី

    August 6, 2022
  • អន្តរជាតិ

    អ៊ីរ៉ាក់៖ តំបន់ជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់កំពុងប្រឈមនឹងបញ្ហាកើនឡើងកម្តៅយ៉ាងខ្លាំង ពោលគឺសីតុណ្ណភាពបានកើនឡើងខ្ពស់ជាង ៥០អង្សាសេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC បានឲ្យដឹង​ថា យ៉ាងយោចណាស់មានខេត្តចំនួន ១០នៅទូទាំងប្រទេសអ៊ីរ៉ាក់ ដែលកំពុងប្រឈមនឹងរលកកម្តៅដ៏ខ្ពស់បំផុតនេះ។ បើតាមអាជ្ញាធរអ៊ីរ៉ាក់បានបញ្ជាក់ថា ការប្រឈមនឹងរលកកម្តៅគឺមិនមែនជារឿងថ្មីឡើយសម្រាប់ប្រទេសអ៊ីរ៉ាក់ តែអ្វីដែលជាការកត់សម្គាល់នោះគឺស្ថានភាពនៃការកើនឡើងកម្តៅបានវិវឌ្ឍន៍ទៅរកកម្រិតតែធ្ងន់ធ្ងរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នៅចំពោះមុខស្ថានភាពអាកាសធាតុដ៏អាក្រក់នេះ រដ្ឋាភិបាលបានអនុញ្ញាតឲ្យបុគ្គលិករដ្ឋជាច្រើននាក់ដែលកំពុងបំពេញការងារនៅក្នុងតំបន់ដែលមានការកើនឡើងកម្តៅនោះអាចឈប់សម្រាក់បានរហូតដល់ពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់កម្រិតធម្មតាវិញ។ គួរបញ្ជាក់ជូនថា នៅពេលដែលសីតុណ្ណភាពបានកើនឡើង តម្រូវការនៃការប្រើប្រាស់ថាមពលក៏មានច្រើនខ្លាំងដែរ ដូចនេះការផ្គត់ផ្គង់អគ្គិសនីអាចនឹងបានត្រូវបានកាត់ផ្តាច់តាមទីកន្លែង តាមពេលកំណត់ អាស្រ័យទៅតាមបរិមាណថាមពលដែលអាចប្រើប្រាស់បានជាក់ស្តែង៕   អត្ថបទ៖ ភក្តី ប្រភព៖ BBC  

    August 6, 2022
  • អន្តរជាតិ

    ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសុក្រ​ ទី៥ ខែសីហានេះបានឲ្យដឹងថា មានស្រ្តីជាតារាម៉ូដែលចិនម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនជុំវិញករណីឆបោកបុរសចំនួន ១៨នាក់ និងអាចប្រមូលបានប្រាក់ជាង ២លានយន់ (ប្រមាណជា ៣០ម៉ឺនដុល្លារអាមេរិក) ពីក្រុមបុរសទាំងអស់នោះ។ ស្រី្តជាជនឆបោករូបនេះមានឈ្មោះថា Wu អាយុ ២៩ឆ្នាំ បានផ្តើមប្រើល្បិចឆបោកនេះនៅឆ្នាំ ២០១៧ ហើយទំនាក់ទំនងនិងការបោកប្រាស់ចំពោះក្រុមបុរសទាំង ១៨នាក់នោះគឺត្រូវបានអ្នកនាង Wu ធ្វើឡើងក្នុងពេលដំណាលគ្នាតែម្តង។ ចំពោះល្បិចនៃការឆបោកគឺអ្នកនាង Wu បានសម្តែងធ្វើជាមនុស្សនៅលីវ និងមានបំណងចង់រៀបការជាមួយក្រុមបុរសទាំងអស់នោះ ហើយពេលខ្លះគាត់ថែមទាំងបានថតរូប Pre-Wedding ជាមួយក្រុមបុរសទាំងអស់នោះទៀតផងដើម្បីធ្វើឲ្យពួកគាត់ទុកចិត្តមកលើនាងកាន់តែខ្លាំង។ នៅក្នុងអំឡុងពេលនៃការទាក់ទងជាមួយក្រុមបុរសជនជាជនរងគ្រោះ អ្នកនាង

    August 5, 2022
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា កន្លងទៅនេះបានសម្រេចប្រកាសទទួលស្គាល់ជំងឺអុតស្វា Monkeypox ជា “ភាពអាសន្ននៃសុខភាពសាធារណៈ” ហើយនេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ សេចក្តីសម្រេចរបស់អាជ្ញាធរសុខាភិបាលអាមេរិកមួយនេះនឹងមានសុពលភាពក្នុងរយៈពេល ៩០ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខណៈអាជ្ញាធរក៏អាចបន្តសេចក្តីសម្រេចឲ្យមានសុពលភាពយូរជាងនេះផងដែរ ប្រសិនបើមានភាពចាំបាច់។ ប្រភពខាងលើបានបន្តថា តាមរយៈសេចត្តីសម្រេចទទួលស្គាល់ជំងឺអុតស្វា Monkeypox ជា “ភាពអាសន្ននៃសុខភាពសាធារណៈ” នេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរសុខាភិបាលអាមេរិកអាចដាក់ចេញនូវវិធានការបន្ទាន់មួយចំនួនដូចជា បង្កើតមូនិធិសម្រាប់ជួយអ្នកជំងឺ សម្របសម្រួលក្នុងការប្រមូលទិន្នន័យរបស់អ្នកជំងឺ និងអាចដាក់ពង្រាយក្រុមបុគ្គលិកសុខាភិបាលនៅតាមគោលដៅសំខាន់ៗដើម្បីត្រៀមជួយសង្គ្រោះអ្នកជំងឺឲ្យបានទាន់ពេលវេលាផងដែរ។ សូមបញ្ជាក់ជូនថា សេចក្តីសម្រេចរបស់អាជ្ញាធរអាមេរិកខាងលើនេះត្រូវបានដាក់ចេញក្រោយតួលេខអ្នកឆ្លងជំងឺអុតស្វា សរុបនៅនៅអាមេរិកបានកើនឡើងដល់ ៦,៦០០នាក់ ខណៈអ្នកជំនាញអាមេរិកបានព្យាករណ៍ថាតួលេខពលរដ្ឋដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនៅពេលនេះមានរហូតដល់ខ្ទង់ ១,៦លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    August 5, 2022
  • អន្តរជាតិ

    ជប៉ុន៖ ជំនន់ទឹកភ្លៀងប្រកបដោយគ្រោះថ្នាក់កម្រិតខ្ពស់មួយបានវាយប្រហារតំបន់ភាគជើងនៃប្រទេសជប៉ុនយ៉ាងឆាប់រហ័ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី៤ ខែសីហានេះ។ បើតាមលោក Hirokazu Matsuno អ្នកនាំពាក្យឲ្យរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានវាយប្រហារក្រុងនិងតំបន់ ធំៗចំនួន ៥របស់ជប៉ុន មានដូចជាក្រុង Niigata, Yamagata, Fukushima, Ishikawa និងក្រុង Fukui។ អ្នកនាំពាក្យរូបនេះបានបន្តថា ទំនន់ទឹកភ្លៀងបានបំផ្លាញស្ពានអស់ជាច្រើនកន្លែងនិងបានធ្វើឲ្យមានការបាក់ស្រុតដីនៅតំបន់ច្រាំងទន្លេជាច្រើនកន្លែងផងដែរ។ គិតត្រឹមពេលនេះគឺមានពលរដ្ឋប្រមាណជា ២០០,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ ខណៈពលរដ្ឋចំនួន ២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ គួររម្លឹកថា កាលពីឆ្នាំ ២០២១ ជប៉ុនបានជួបប្រទះនូវជំនន់ទឹកភ្លៀងម្តងដែលបានសម្លាប់មនុស្សអស់ ២៧នាក់​

    August 4, 2022
  • អន្តរជាតិ

    តៃវ៉ាន់៖ ចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់តាមការគ្រោងទុកហើយនៅម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី៤​ ខែសីហានេះ​ ដើម្បីឆ្លើយតបទៅនឹងវត្តមានរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកក្នុងដំណើរទស្សនកិច្ចមកកាន់កោះតៃវ៉ាន់។ បើតាមបញ្ជាការដ្ឋានយោធាភាគខាងកើតរបស់ចិនបានបញ្ជាក់ថា សមយុទ្ធយោធានឹងត្រូវចាប់ផ្តើមពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៤​ ខែសីហា​ ហើយត្រូវបិទបញ្ចប់នៅម៉ោង ១២យប់ ថ្ងៃទី ៧ ខែសីហា ដោយនៅក្នុងការធ្វើសមយុទ្ធយោធាមានទាំងសកម្មភាពហ្វឹកហ្វាត់របស់កងទ័ព ការបាញ់ក្នុងចម្ងាយឆ្ងាយ និងការបាញ់ដោយប្រើគ្រាប់ពិតផងដែរ។ យ៉ាងណាក្តី បើតាមមន្ត្រីជាន់ខ្ពស់របស់កោះតៃវ៉ាន់បានអះអាងថា ការធ្វើសមយុទ្ធយោធារបស់ចិនគឺជាសកម្មភាពរំលោភទៅនឹងច្បាប់របស់អង្គការសហប្រជាជាតិយ៉ាងធ្ងន់ធ្ងរ ពោលគឺជាសកម្មភាពឈ្លានពានដែនដីរបស់តៃវ៉ាន់ដោយខុសច្បាប់ ដែលអាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើចរាចរណ៍ដោយសេរីតាមផ្លូវសមុទ្រនិងផ្លូវអាកាសផងដែរ។ សូមបញ្ជាក់ថា ទីតាំងដែលចិនបានបើធ្វើសមយុទ្ធយោធានោះគឺមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីកោះតៃវ៉ាន់ ហើយតំបន់នោះក៏ជាចរន្តផ្លូវទឹកដ៏មមាញឹកកម្រិតពិភពលោកផងដែរ៕ អត្ថបទ៖

    August 4, 2022
  • អន្តរជាតិ

    ចិន៖ នៅទីបំផុតចិនបានសម្រេចបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់តាមការគ្រោងទុកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហានេះ។ តាមគម្រោងគឺសមយុទ្ធយោធារបស់កងទ័ពចិននឹងចាប់ផ្តើមនៅម៉ោង ១២ថ្ងៃត្រង់ ខណៈនៅក្នុងការធ្វើសមយុទ្ធយោធានោះនឹងមានទាំងសកម្មភាពហ្វឹកហាត់របស់យោធា និងសកម្មភាពបាញ់កាំភ្លើងដោយប្រើគ្រាប់ពិតផងដែរ។ ប្រភពខាងលើបានបន្តថា សមយុទ្ធយោធារបស់កងទ័ពចិននឹងត្រូ​វរៀបចំឡើងក្នុងទីតាំងដែលមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រពីកោះតៃវ៉ាន់ ពោលគឺនៅតំបន់ដែនសមុទ្រដែលជាផ្លូវទឹកដ៏មមាញឹកមួយរបស់ពិភពលោក។ សូមបញ្ជាក់ជូនថា ចិនបានសម្រេចធ្វើសមយុទ្ធយោធាទ្រង់ទ្រាញធំភ្លាមៗក្រោយលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់។ ក្រៅតែពីធ្វើសមយុទ្ធយោធា ចិនក៏បានសម្រេចដាក់ទណ្ឌកម្មមួយចំនួនចំពោះកោះតៃវ៉ាន់ផងដែរ ដូចជាចិនបានបិទការនាំចូលផ្លែក្រូចនិងត្រីពីកោះតៃវ៉ាន់ ខណៈចិនបានផ្អាកនាំចេញខ្សាច់ទៅកោះតៃវ៉ាន់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    August 4, 2022