Pheakdey
  • អន្តរជាតិ

    អ៊ីរ៉ង់៖ យ៉ាងហោចណាស់មានពលរដ្ឋអ៊ីរ៉ង់ចំនួន ៥៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែទឹកជំនន់និងការបាក់ដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី៣០ ខែកក្កដានេះ។ បើតាមលោក Mehdi Valipour ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការ Red Crescent Society បានឲ្យដឹងថា ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងក្រោយមានភ្លៀងធ្លាក់ខ្លាំងចំនួន ២ថ្ងៃជាប់គ្នា និងបង្កើតបានជាទឹកជំនន់យ៉ាងឆាប់រហ័ស ហើយដោយសារតែគ្រោះធម្មជាតិមួយនេះបានកើតឡើងលឿនខ្លាំងពេកទើបប្រជាពលរដ្ឋមិនអាចត្រៀមការពារខ្លួនបានទាន់ពេលវេលានោះទេ។ ប្រធានផ្នែកសង្គ្រោះបន្ទាន់រូបនេះបានបន្តថា ជំនន់ទឹកភ្លៀងបានកើតមាននៅក្នុងក្រុងចំនួន ៤០០ និងភូមិចំនួន ១៨ ដែលស្ថិតនៅក្នុងខេត្តចំនួន ៣១ផ្សេងគ្នានៃប្រទេសអ៊ីរ៉ង់ ហើយបើយោងតាមការព្យាករណ៍បានបង្ហាញថា ភ្លៀងអាចនៅបន្តធ្លាក់ជាច្រើនថ្ងៃបន្ថែមទៀតផងដែរ។ ក្រៅពីបានរកឃើញអ្នកស្លាប់ អាជ្ញាធរអ៊ឺរ៉ង់ក៏បានរាយការណ៍ថា គិតត្រឹមពេលនេះគឺនៅមានពលរដ្ឋចំនួន

    July 30, 2022
  • អន្តរជាតិ

    ហុងកុង៖ យ៉ាងហោចណាស់មានអ្នករាំចំនួន ២នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយមានផ្ទាំងអេក្រង់ធំមួយបានធ្លាក់ចំពីលើពួកគេ ខណៈដែលពួកគេកំពុងតែរាំនៅលើឆាកតន្ត្រីដ៏ធំមួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ South China Morning Post បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៨​ ខែកក្កដាម្សិលមិញនេះ នៅក្នុងការប្រគំតន្ត្រីមួយរបស់ក្រុមតារាចម្រៀងប្រុសដ៏ល្បីរបស់ហុងកុងគឺក្រុម Mirror ដែលបានរៀបចំឡើងនៅឯមជ្ឈមណ្ឌល Hong Kong Coliseum។ ប្រភពខាងលើបានបន្តថា គឺនៅម៉ោង​ ១០ និង ៣០នាទីយប់នៃការប្រគំតន្ត្រីដ៏អស្ចារ្យនោះ ស្រាប់តែមានអេក្រង់មួយផ្ទាំងធំបានធ្លាក់យ៉ាងលឿនទៅឆាកតន្ត្រី និងបានប៉ះទង្គិចលើក្រុមអ្នករាំចំនួន ២នាក់។ ក្រោយពេលបញ្ចូនទៅដល់មន្ទីរពេទ្យគឺមានអ្នកនាំម្នាក់បានរងនូវរបួសធ្ងន់ធ្ងរ ខណៈម្នាក់ទៀតមានសភាពធូស្រាលអាចដឹងខ្លួនជាធម្មតាបានវិញ។ ក្រោយពេលកើតហេតុ លោក Ahfa Wong

    July 29, 2022
  • អន្តរជាតិ

    ទីក្រុងហ្សឺណែវ៖ អង្គការកម្រិតពិភពលោក Unitaid និង Medicines Patent Pool​ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដាម្សិលមិញនេះបានជូនដំណឹងថា កិច្ចព្រមព្រៀងពិសេសមួយត្រូវបានគេរៀបចំរួចរាល់ហើយ ដើម្បីអនុញ្ញាតឲ្យមានការផលិតថ្នាំប្រឆាំងនឹងជំងឺអេដស៍នៅក្នុងបណ្តាប្រទេសដែលមានចំណូលទាបនៅជុំវិញពិភពលោក។ តាមរយៈកិច្ចព្រមព្រៀងនោះគឺស្ថាប័នជំនាញផ្នែកជំងឺអេដស៍នឹងធ្វើការចែកចាយកំណែទូទៅនៃថ្នាំប្រឆាំងជំងឺអេដស៍ដែលតម្លៃទាបទៅកាន់បណ្តាប្រទេសដែលមានចំណូលទាប ដើម្បីអនុញ្ញាតឲ្យក្រុមប្រទេសទាំងអស់នោះអាចផលិតចេញជាថ្នាំសម្រាប់ប្រើប្រាស់ដោយខ្លួនឯង ពោលគឺមិនបាច់ពិបាកត្រូវនាំចូលពីបរទេសទៀតឡើយ។ បើតាមលោក Herve Verhoosel ដែលជាអ្នកនាំពាក្យឲ្យអង្គការ Unitaid បានប្រាប់ឲ្យដឹងថា កំណែនៃថ្នាំប្រឆាំងជំងឺអេដស៍ដែលគេគ្រោងចែកចាយទៅកាន់ប្រទេសក្រីក្រនោះគឺជាថ្នាំដែលមានឈ្មោះថា Cabotegravir LA និងជាប្រភេទថ្នាំប្រឆាំងនឹងជំងឺអេដស៍ក្នុងរយៈពេលវែងផងដែរ។ លោកបានបន្តថា ប្រសិទ្ធភាពរបស់ថ្នាំនេះគឺវាអាចជួយការពារការចម្លងមេរោគអេដស៍បានរហូតដល់ ២ខែក្រោយពេលចាក់រួច ហើយគិតត្រឹមពេលនេះថ្នាំប្រភេទនេះកំពុងត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេសប្រមាណជា ៩០ នៅជុំវិញពិភពលោក។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងខាងលើនេះគឺជាផ្នែកមួយនៃផែនការសកល ដែលគេគ្រោងនឹងបញ្ចប់ការរាតត្បាតនៃជំងឺអេដស៍ឲ្យអស់នៅត្រឹមឆ្នាំ

    July 29, 2022
  • អន្តរជាតិ

    ចិន៖ លោកប្រធានាធិបតិចិន ស៊ី ជិនពីង បានព្រមានលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន កុំឲ្យ “ប្រឡែងលេងជាមួយនឹងភ្លើងជុំវិញបញ្ហាកោះតៃវ៉ាន់” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី២៩ ខែកក្កដានេះ។ ការព្រមាននេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក ស៊ី ជិនពីង និងលោក ចូ បៃដិន បា​នជួបគ្នាតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី២៨ ខែកក្កដា ម្សិលមិញនេះ ដោយជំនួបរវាងមេដឹងនាំនៃប្រទេសមហាអំណាចទាំង ២នេះបានអូសបន្លាយអស់រយៈពេលជាង ២ម៉ោង។ លោក ស៊ី ជិនពីង បាននិយាយចំៗថា ចិននៅតែរក្សាជំហរជំទាស់យ៉ាងដាច់ខាតទៅនឹងការប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់

    July 29, 2022
  • អន្តរជាតិ

    ថៃ៖ ស្រ្តីជនជាតិថៃម្នាក់ត្រូវបានគេវាយនឹងសម្បកផ្លែទុរេនយ៉ាងដំណំរហូតដល់មានឈាមប្រឡាក់ពេញផ្ទៃមុខជុំវិញបញ្ហារឿងជំពាក់លុយគេមិនសង នេះបើយោងតាមការចុះផ្សយារបស់បណ្តាញសារព័ត៌មាន Next Shark កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដានេះ។ ហេតុការណ៍ហិង្សាដ៏ធ្ងន់ធ្ងរនេះបានកើតឡើងនៅក្នុងស្រុក Nai Mueng ខេត្ត Uttaradit ភាគខាងជើងប្រទេសថៃ ហើយស្រ្តីរងគ្រោះមានឈ្មោះថា Duangduen ខណៈជនបង្កហេតុគឺជាមនុស្សស្រីម្នាក់ដែលជាម្ចាស់បំណុលរបស់ជនរងគ្រោះ។ (រូបតំណាង) បើតាមសំដីរបស់ជនរងគ្រោះបានឲ្យដឹងថា គាត់បានខ្ជីលុយជនបង្កហេតុចំនួន ២០,០០០បាត (៥៤៥ ដុល្លារអាមេរិក) ក្នុងរយៈពេលមួយឆ្នាំមកហើយដើម្បីយកមកបើហាងលក់ដូរ ហើយរហូតមកទល់នឹងពេលនេះកើតហេតុនេះបំណុលទាំងដើមទាំងការបានកើនដល់ ៧០០,០០០បាត (១៩,០៩០ដុល្លារអាមេរិក) ខណៈរូបគាត់មិនមានលទ្ធភាពសង់ប្រាក់ទាំងអស់នោះទៅកាន់ម្ចាស់បំណុលវិញទេ។ រឿងរ៉ាវទារលុយជំពាក់នេះហើយដែលបានបង្កឲ្យមានជំលោះ ហើយក៏បន្តកើតមានជាហិង្សាយ៉ាងធ្ងន់ធ្ងរដល់ជនគ្រោះ ខណៈជនបង្កហេតុបានគេចខ្លួនបាត់ក្រោយធ្វើសកម្មភាពវាយតប់លើជនរងគ្រោះរួច៕ អត្ថបទ៖ ភក្តី ប្រភព៖ Next Shark

    July 28, 2022
  • អន្តរជាតិ

    ក្រុមអ្នកស្រាវជ្រាវផ្នែកជំងឺអេដស៍កម្រិតពិភពលោកបានប្រកាសកាលពីថ្ងៃពុធ ទី២៧​ ខែកក្កដានេះថា បានទទួលជោគជ័យក្នុងការព្យាបាលអ្នកជំងឺអេដស៍ម្នាក់ទៀតហើយឲ្យជាស្បះស្បើយ ១០០% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ Channel News Asia។ អ្នកជំងឺដែលទើបត្រូវបានព្យាបាលឲ្យជាសះស្បើយពីជំងឺអេដស៍រូបនេះ គឺជាបុរសអាយុ ៦៦ឆ្នាំម្នាក់ ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះឲ្យថា City of Hope ខណៈអត្តសញ្ញាណពិតប្រាកដរបស់គាត់មិនត្រូវបានបង្ហាញជាសាធារណៈឡើយដើម្បីរក្សាកិត្តិយសរបស់គាត់។ ប្រភពខាងលើបានបន្តថា អ្នកជំងឺ City of Hope ទទួលបានការព្យាបាលនៅមជ្ឈមណ្ឌលមួយកន្លែងនៅក្នុងរដ្ឋ Californian សហរដ្ឋអាមេរិក ហើយរូបគាត់គឺជាអ្នកជំងឺអេដស៍ដែលត្រូវបានព្យាបាលឲ្យជាសះស្បើយទី ២ សម្រាប់នៅក្នុងឆ្នាំនេះ ខណៈគិតត្រឹមពេលនេះគឺមានអ្នកជំងឺអេដស៍នៅជុំវិញពិភពលោកសរុបចំនួន ៤នាក់ហើយដែលត្រូវបានគេព្យាបាលឲ្យជាសះស្បើយ ១០០%នោះ។ សូមបញ្ជាក់ថា ដើម្បីទទួលបានការព្យាបាលជំងឺអេដស៍ឲ្យជាសះស្បើយដល់កម្រិត ១០០%នេះ

    July 28, 2022
  • អន្តរជាតិ

    អ៊ុយក្រែន៖ កងទ័ពនៃប្រទេសរុស្ស៊ីអាចវាយដណ្តើមយកបានរោងចក្រផលិតថាមពលធំបំផុតទី២ របស់អ៊ុយក្រែនបន្ថែមទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដានេះ។​ រោងចក្រដែលរុស្ស៊ីទើបវាយដណ្តើមបាននោះមានឈ្មោះថា Vuhlehirsk ជារោងចក្រផលិតថាមពលធ្យូងថ្មស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលត្រូវបានបង្កើតឡើងនៅអំឡុងសម័យសហភាពសូវៀត។ បើតាមលោក Oleksiy Arestovych ដែលជាទីប្រឹក្សាផ្ទាល់របស់លោកប្រធានាធិបតីអ៊ុយក្រែនបានប្រាប់ឲ្យដឹងថា ការដណ្តើមយកបានរោងចក្រ Vuhlehirsk នេះ គឺត្រូវបានកងទ័ពរុស្ស៊ីធ្វើឡើងតាមរយៈ “ប្រតិបត្តិការណ៍យោធាពិសេស” ក្នុងរយៈពេលជាង ៣សប្តាហ៍ ហើយវាក៏ជាការវាយដណ្តើមយកទីតាំងតាមបែបយុទ្ធសាស្ត្រយោធាដំបូងផងដែររាប់ចាប់តាំងពីពេលមានសង្គ្រាមមក។ គួររម្លឹកជូនថា ការវាយដណ្តើមយកទីតាំងនានានៅក្នុងប្រទេសអ៊ុយក្រែននាពេលកន្លងមក គឺត្រូវបានកងទ័ពរុស្ស៊ីធ្វើឡើងតាមរយៈការដាក់សម្ពាធដោយបង្ខំតាមរយៈការប្រើកម្លាំងយោធា ពោលគឺមិនមែនជាការវាយដណ្តើមតាមបែបយុទ្ធសាស្រ្តឡើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    July 28, 2022
  • អន្តរជាតិ

    ក្រុមអ្នកវិទ្យាសាស្រ្តបានប្រាប់ឲ្យអង្គការសុខភាពពិភពលោកត្រូវដាក់ចេញនូវវិធានការបន្ទាន់មួយដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺអុតស្វា Monkeypox នេះបើយោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅថ្ងៃពុធ ទី២៧ ខែកក្កដានេះ។ ការផ្តល់អនុសាសន៍នេះត្រូវបានធ្វើឡើងក្រោយចំនួនអ្នកឆ្លងជំងឺអុតស្វា Monkeypox មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះនិងជាពិសេសជំងឺនេះក៏បានបន្តរាតត្បាតទៅកាន់ប្រទេសថ្មីៗជាច្រើនបន្ថែមទៀតផងដែរ ទាំងនៅក្នុងតំបន់អឺរ៉ុបនិងអាស៊ី។ បើតាមលោកសាស្ត្រាចារ្យ Anne Rimoin ដែលជាអ្នកឯកទេសផ្នែករោគរាតត្បាតនៅសកលវិទ្យាល័យ California រដ្ឋ Los Angeles បានព្យាករណ៍ថា ការរាតត្បាតនៃជំងឺអុតស្វា Monkeypox នឹងផ្ទុះខ្លាំងនៅក្នុងរយៈពេល ៣-៤ខែខាងមុខ ហើយក្នុងអំឡុងពេលដែលការរាតត្បាតឡើងដល់ចំណុចខ្ពស់បំផុតនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសនីមួយៗត្រូវតែបង្កើនការប្រុងប្រយ័ត្ននិងព្យាយាមទប់ស្កាត់ការចម្លងក្នុងកម្រិតខ្ពស់បំផុតផងដែរ រហូតដល់រលកនៃការរាតត្បាតថមថយទៅវិញ។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះជំងឺអុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សប្រមាណជា

    July 27, 2022
  • អន្តរជាតិ

    រុស្ស៊ី៖ ​​ប្រទេសរុស្ស៊ីគ្រោងនឹងរៀបចំ “ល្បែងសង្គ្រាម” ដ៏ធំមួយនៅខែក្រោយ នេះបើយោងតាមចំណងជើងរបស់អត្ថបទព័ត៌មានមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia (CNA)នៅព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដានេះ។ “ល្បែងសង្គ្រាម” ដែល CNA បានរាយការណ៍នោះគឺសំដៅទៅលើផែនការធ្វើ “សមយុទ្ធយោធាយុទ្ធសាស្រ្ត” ទ្រង់ទ្រាយធំមួយ ដែលរុស្ស៊ីគ្រោងនឹងរៀបចំឡើងនៅតំបន់ភាគខាងកើតប្រទេសរបស់ខ្លួន ដោយទីតាំងរៀបចំធ្វើសមយុទ្ធនោះមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីសមភូមិសង្គ្រាមពិតរវាងកងទ័ពរុស្ស៊ីនិងកងទ័អ៊ុយក្រែន។ បើតាមក្រសួងការពារជាតិរុស្ស៊ីបានហៅការធ្វើសមយុទ្ធយោធានោះថា ” Vostok” ដែលនឹងត្រូវចាប់ពីផ្តើមពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា ហើយគោលបំណងនៃការរៀបចំធ្វើសមយុទ្ធយោធានេះគឺដើម្បីបង្ហាញពិភពលោកថា បើទោះជារុស្ស៊ីកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែនក៏ដោយ តែរុស្ស៊ីនៅតែអាចផ្តោតការយកចិត្តទុកដាក់ចំពោះកិច្ចការពារដែនដីរបស់ខ្លួនបានយ៉ាងរឹងមាំ ពោលគឺកម្លាំងការពារជាតិរុស្ស៊ីនៅតែមានសមត្ថភាពខ្លាំងដូចពេលមិនទាន់មានសង្គ្រាមជាមួយអ៊ុយក្រែនអីចឹងដែរ។ យ៉ាងណាក្តី សម្រាប់ក្រុមអ្នកជំនាញផ្នែកយោធានៅលើពិភពលោកបានមើលឃើញថា រុស្ស៊ីនឹងត្រូវចំណាយលុយយ៉ាងច្រើនក្នុងការបង្ហាញឥទ្ធិពលយោធារបស់ខ្លួនៅពេលនេះ បន្ថែមពីលើការចំណាយយ៉ាងច្រើនរួចទៅហើយលើសង្គ្រាមពិតជាមួយអ៊ុយក្រែនដែលបានអូសបន្លាយអស់រយៈពេលប្រហែលជា ៥ខែមកនេះ៕

    July 27, 2022
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរនៃទីក្រុងវ៉ូហាន ប្រទេសចិន ដែលជាកន្លែងផ្តើមកើតមានមេរោគនៃជំងឺកូវីដ-១៩ដំបូងគេនោះបានសម្រេចអនុវត្តវិធានការបិទខ្ទប់ជាថ្មីម្តងទៀតហើយ ក្រោយអាជ្ញាធរសុខាភិបាលបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីជាច្រើនករណីនៅតាមសហគមន៍។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដានេះបានបញ្ជាក់ថា វិធានការបិទខ្ទប់របស់អាជ្ញាធរក្រុងវ៉ូហាននៅពេលនេះមិនត្រូវបានអនុវត្តទូទាំងទីក្រុងឡើយ ពោលគឺអនុវត្តតែនៅក្នុងតំបន់ Jiangxia មួយប៉ុណ្ណោះ។ គួរកត់សម្គាល់ថា Jiangxia គឺជាខណ្ឌដ៏ធំនិងសំខាន់មួយរបស់ទីក្រុងវ៉ូហាន ដោយតំបន់មួយនេះប្រជាពលរដ្ឋរស់នៅប្រហែលជា ១លាននាក់។ វិធានការបិទខ្ទប់នេះនឹងត្រូវអនុវត្តយ៉ាងតិចណាស់ចំនួន ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃពុធនេះតទៅ ហើយនៅក្នុងអំឡុពេលនេះនៃការបិទខ្ទប់នេះគឺសកម្មភាពអាជីវកម្ម និងការធ្វើដំណើរសាធារណៈទូទៅត្រូវបានហាមឃាត់ជាបណ្តោះអាសន្ន លើកលែងតែអ្នកមានភារកិច្ចចាំបាច់ប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា រដ្ឋាភិបាលនៃប្រទេសចិនបានសម្រេចអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ឲ្យស្ថិតនៅកម្រិតសូន្យនៅទូទាំងប្រទេស ដូចនេះហើយអាជ្ញាធរចិនតែងអនុវត្តវិធានការយ៉ាងតឹងរឹងបំផុតបើទោះជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីមិនច្រើនដូចនៅក្នុងប្រទេសមួយចំនួនក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    July 27, 2022