- Pheakdey
- អន្តរជាតិ
តួគី៖ ប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីសម្របសម្រួលឲ្យភាគីខាងអ៊ុយក្រែនអាចនាំចេញនូវគ្រាប់ធញ្ញជាតិសំខាន់ៗមួយចំនួនទៅកាន់ពិភពលោក ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារដែលកំពុងកើតមានក្នុងប្រទេសក្រីក្រមួយចំនួនក្នុងពេលបច្ចុប្បន្ននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា កម្មវិធីចុះហត្ថលេខាខាងលើនេះនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃសុក្រ ទី២២ ខែកក្កដានេះ នៅក្នុងទីក្រុង Ankara នៃប្រទេសតួគី។ ប្រភពលោកខាងលើបានបន្តថា តាមគម្រោងគឺលោក Antonio Guterres ដែលជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិក៏នឹងត្រូវអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាដ៏ពិសេសនេះផងដែរ។ គួររម្លឹកជូនថា ចាប់តាំងពីរុស្ស៊ីបានឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនមកគឺអ៊ុយក្រែនបានខកខាននាំចេញនូវគ្រាប់ធញ្ញជាតិសំខាន់ៗជាច្រើនប្រភេទ ដ្បិតកងទ័ពរុស្ស៊ីបានឡោមព័ន្ធនិងគ្រប់គ្រងកំពង់ផែធំៗរបស់អ៊ុយក្រែននៅឯសមុទ្រខ្មៅជាច្រើនខែមកហើយ។ តាមការប៉ាន់ស្មានគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដែលត្រូវបិទខ្ទប់មិនអាចនាំចេញបាននោះមានទម្ងន់សរុបប្រហែលជា ២៥លានតោន ហើយបញ្ហានេះបានធ្វើឲ្យតម្លៃស្បៀងអាហារនៅតាមបណ្តាប្រទេសមួយចំនួនដែលធ្លាប់តែនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនោះត្រូវឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានផងដែរ។ គេរំពឹងថាតាមរយៈកិច្ចព្រមព្រៀងខាងលើនេះនឹងជួយដោះស្រាយវិបត្តិស្បៀងអាហារពិភពលោកបានមួយផ្នែក ខណៈពិភពលោកកំពុងប្រឈមនឹងបញ្ហាឡើងថ្លៃនៃតម្លៃប្រេងឥន្ទនៈនិងហ្គាសរួចទៅហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 22, 2022 - អន្តរជាតិ
អាមេរិក៖ យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកក្កដានេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានរកឃើញករណីអ្នកឆ្លងជំងឺ “ប៉ូលីយ៉ូ” ឬជាធម្មតាគេតែងហៅថាជំងឺ “គ្រុនស្វិតដៃជើង” ជាលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ។ បើតាមអាជ្ញាធរសុខាភិបាលក្រុង New York បានប្រាប់ឲ្យដឹងថា ករណីវិជ្ជមានជំងឺ “ប៉ូលីយ៉ូ”នៅលើទឹកដីអាមេរិកនៅពេលនេះគឺត្រូវបានរកឃើញចំពោះយុវជនវ័យក្មេងម្នាក់រស់នៅក្នុងតំបន់ Rockland នៃរដ្ឋ New York State ខណៈយុវជនរូបនេះមិនធ្លាប់មានប្រវត្តិធ្វើដំណើរចេញក្រៅប្រទេសនោះទេ។ ដូចនេះគឺវាមានន័យថា មេរោគនៃជំងឺ “ប៉ូលីយ៉ូ” បន្តមានវត្តមាននៅលើទឹកអាមេរិក បើទោះជាអាមេរិកមានវ៉ាក់សាំងសម្រាប់ចាក់ការពារជំងឺប្រភេទនេះយ៉ាងច្រើនក៏ដោយ។ គេនៅចាំបានថា កាលពីឆ្នាំ ២០០០ អាមេរិកក៏បានរកឃើញអ្នកឆ្លងជំងឺ
July 22, 2022 - អន្តរជាតិ
ហុងកុង៖ បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដាកន្លងទៅបានរាយការណ៍ថា សត្វខ្លាឃ្មុំមួយក្បាលដែលត្រូវបានគេចាត់ទុកថាជាសត្វខ្លាឃ្មុំដែលមានអាយុវែងជាងគេបំផុតនៅលើពិភពលោកនោះបានស្លាប់បាត់បង់ជីវិតហើយ។ សត្វខ្លាឃ្មុំមួយក្បាលនេះមានឈ្មោះថា An An ជាសត្វខ្លាឃ្មុំឈ្មោល ត្រូវបានគេចិញ្ចឹមនិងថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុតនៅឯឧទ្យាន Ocean Park ក្នុងទីក្រុងហុងកុង។ ប្រភពខាងលើបានបន្តថា An An បានស្លាប់នៅក្នុងអាយុ ៣៥ឆ្នាំ ហើយបើគេធ្វើការប្រៀបធៀបអាយុស្លាប់សម្រាប់សត្វប្រភេទនេះជាមួយនិងអាយុស្លាប់របស់មនុស្សគឺវាស្មើនឹងការស្លាប់របស់មនុស្សនៅអាយុ ១០៥ឆ្នាំឯណោះ។ គួរបញ្ជាក់ជូនថា An An គឺសត្វខ្លាឃ្មុំឈ្មោលដែលជាដៃគូជាមួយនឹងសត្វខ្លាឃ្មុំញីមួយក្បាលទៀតឈ្មោះ Jia Jia ដែលបានស្លាប់កាលពីឆ្នាំ ២០១៦ កន្លងទៅនៅអាយុ ៣៨ឆ្នាំ។
July 21, 2022 - អន្តរជាតិ
ថៃ៖ អ្នកជំនាញថៃម្នាក់បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីការរាតត្បាតខ្លាំងឡើងវិញនៃជំងឺកូវីដ-១៩ ហើយរូបលោកថែមទាំងបានអះអាងទៀតថា អ្នកឆ្លងជំងឺកូវីដ-១៩ជាក់ស្តែងនៅក្នុងប្រទេសថៃគឺមានចំនួនខ្ពស់ជាងតួលេខផ្លូវការរបស់អាជ្ញាធរឆ្ងាយខ្លាំងណាស់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Nation Thailand បានឲ្យដឹងថា អ្នកជំនាញថៃរូបនេះគឺលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Thira Woratanarat មកពីសាកលវិទ្យាល័យជូឡាឡុងកន ជាអ្នកជំនាញផ្នែកជំងឺឆ្លង និងជាអ្នកដែលបានតាមដានស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសយ៉ាងល្អិតល្អន់មួយរូបផងដែរ។ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Thira Woratanarat តាមរយៈសារនៅលើគណនីបណ្តាញសង្គម Facebook ដែលបានបង្ហោះកាលពីថ្ងៃពុធ ទី ២០ ខែកក្កដានេះ លោកសាស្ត្រាចារ្យ Thira Woratanarat បានអះអាងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃអាចមានរហូតដល់ខ្ទង់ ៩៦,២០០នាក់ ខណៈរបាយការណ៍ផ្លូវការរបស់អាជ្ញាធរសម្រាប់ថ្ងៃទី ២០នោះបានបង្ហាញថា មានអ្នកជំងឺកូវីដ-១៩ត្រឹម ២,៨៨៦នាក់ប៉ុណ្ណោះ។
July 21, 2022 - អន្តរជាតិ
អេស្ប៉ាញ៖ លោកនាយករដ្ឋមន្ត្រីនៃប្រទេសអេស្ប៉ាញ Pedro Sanchez កាលពីថ្ងៃពុធ ទី២០ ខែកក្កដានេះបានប្រាប់ឲ្យដឹងថា រលកកម្តៅនៅក្នុងប្រទេសអេស្ប៉ាញបានឆក់យកជីវិតពលរដ្ឋជាង ៥០០នាក់ហើយ ដោយក្នុងគិតក្នុងរយៈពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញនៅពេលនេះគឺត្រូវបានធ្វើឡើងដោយផ្អែកទៅលើរបាយការណ៍ពិសេសមួយរបស់វិទ្យាស្ថានសុខាភិបាល Carlos III Health Institute ដែលបានតាមដាននិងស្រាវជ្រាវយ៉ាងលម្អិតអំពីគ្រោះថ្នាក់ផ្សេងៗបង្កឡើងពីបញ្ហាសីតុណ្ណភាពឡើងខ្ពស់ដោយគិតចាប់ថ្ងៃទី ៩ ដល់ថ្ងៃទី ១៨ ខែកក្កដានេះ។ លោកនាយករដ្ឋមន្ត្រី Pedro Sanchez (រូបកណ្តាល) តួលេខនៅក្នុងរបាយការណ៍ខាងលើនិងត្រូវបានបង្ហាញជូនជាសាធារណៈតាមរយៈការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី Pedro Sanchez នោះគឺបានបង្ហាញ មានពលរដ្ឋជាង ៥០០បានស្លាប់ក្នុងហេតុផលផ្សេងៗគ្នាជាច្រើន តែហេតុផលចម្បងដែលជំរុញឲ្យមានការស្លាប់ទាំងអស់នោះគឺបណ្តាលមកពីហេតុផលតែមួយគត់គឺការកើនឡើងនៃសីតុណ្ណភាពក្នុងកម្រិតខ្ពស់បំផុត។ គួរបញ្ជាក់ជូនថា កាលពីសប្តាហ៍កន្លងទៅនេះនៅតំបន់មួយចំនួនក្នុងប្រទេសអេស្ប៉ាញបានរងនូវរលកកម្តៅរហូតដល់
July 21, 2022 - អន្តរជាតិWHO ព្រមានថា អឺរ៉ុបនឹងត្រូវប្រឈមជាមួយកូវីដ-១៩ជាថ្មីម្តងទៀតនៅក្នុងរដូវស្លឹកឈើជ្រុះនិងរដូវរងាខាងមុខនេះ
អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដានេះបានព្រមានថា តំបន់អឺរ៉ុបនឹងត្រូវប្រឈមជាមួយយនឹងរលកនៃការរាតត្បាតជំងឺកូវីដ-១៩ ជាថ្មីម្តងទៀតនៅក្នុងអំឡុងរដូវស្លឹកឈើជ្រុះនិងរដូវរងាខាងមុខនេះ។ បើតាមលោក Hans Kluge ដែលជានាយកតំបន់នៃអង្គការសុខភាពពិភពលោកប្រចាំនៅតំបន់អឺរ៉ុបបានឲ្យដឹងថា កាលពីឆ្នាំមុនគឺនៅក្នុងអំឡុងពេលនៃរដូវស្លឹកឈើជ្រុះនិងរដូវរងានេះហើយ ដែលមេរោគនៃជំងឺកូវីដ-១៩បំប្លែងខ្លួនប្រភេទដែលតាបានបង្កការរាត្បាតយ៉ាងខ្លាំងនៅក្នុងតំបន់អឺរ៉ុប ហើយសម្រាប់នៅក្នុងឆ្នាំមេរោគដែលអាចបង្កការគំរាមគំហែងខ្លាំងនោះទំនងជាមេរោគអូមីក្រុងប្រភេទ BA.4 និង BA.5។ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 20, 2022 - អន្តរជាតិ
អូស្រ្តាលី៖ អាជ្ញាធរអូស្រ្តាលីបានណែនាំឲ្យស្ថាប័នប្រកបអាជីវកម្មទាំងអស់អនុញ្ញាតឲ្យបុគ្គលិកខ្លួនធ្វើការងារនៅតាមផ្ទះជាថ្មីម្តងទៀត ក្រោយរលកនៃការរាតត្បាតជំងឺកូវីដ-១៩ហាក់កំពុងផ្ទុះខ្លាំងឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២០ ខែកក្កដានេះ។ ការសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសអូស្រ្តាលីបានកើនដល់កម្រិតខ្ពស់ជាង ៣០០,០០០នាក់ក្នុងមួយថ្ងៃនៅក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះ។ បើតាមអាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ជាថ្មីម្តងទៀតនេះគឺជារលកទី ៣ហើយសម្រាប់ប្រទេសអូស្ត្រាលី ហើយមេរោគដែលកំពុងបង្កការចម្លងយ៉ាងលឿននៅតាមសហគមន៍នោះគឺជាមេរោគបំប្លែងខ្លួនអូមីក្រុង BA.4 និងBA5។ អាជ្ញាធរអូស្រ្តាលីក៏បានឲ្យដឹងផងដែរថា គិតត្រឹមពេលនេះគឺមន្ទីរពេទ្យជាច្រើនសុទ្ធតែបានផ្ទុកអ្នកជំងឺកូវីដ-១៩ជិតពេញអស់ហើយ ខណៈអាជ្ញាធរក៏កំពុងត្រៀមសាងសង់មន្ទីរពេទ្យនៅតាមទីវាលបន្ថែមទៀតផងដែរ ប្រសិនបើចំនួនអ្នកឆ្លងបានកើនឡើងច្រើនជាងនេះទៀត។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះអូស្រ្តាលីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង ៨,៩លាននាក់ និងស្លាប់ជាង ១ម៉ឺននាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 20, 2022 - អន្តរជាតិ
បារាំង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១៨ ខែកក្កដានេះបានឲ្យដឹងថា សីតុណ្ហភាពនៅក្នុងប្រទេសអង់គ្លេសនិងប្រទេសបារាំងបានកើនឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្នហើយ ខណៈរលកកម្តៅក៏បានបង្កឲ្យមានបញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសបារាំងនិងប្រទេសអឺរ៉ុបមួយចំនួនផ្សេងទៀតយ៉ាងសន្ធោសន្ធៅផងដែរ។ សម្រាប់នៅក្នុងប្រទេសអង់គ្លេសគឺសីតុណ្ណភាពបានកើនដល់ ៤០%អង្សាសេជាលើកដំបូង តែអង់គ្លេសនៅមិនទាន់មានករណីឆ្លើងឆេះព្រៃនៅឡើយទេ បើទោះជាអាកាសធាតុបានឡើងក្តៅដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក៏ដោយ។ សម្រាប់នៅក្នុងប្រទេសបារាំងវិញ អាជ្ញាធរសម្រេចទាញសញ្ញាអាសន្នអំពីបញ្ហាអាកាសធាតុជាបន្ទាន់ ក្រោយសីតុណ្ហភាពនៅក្នុងតំបន់មួយចំនួនបានកើនឡើងដល់កម្រិត ៤២អង្សាសេ ដែលជាកម្រិតបំបែកកំណត់ត្រាក្តៅបំផុតមិនធ្លាប់មានផងដែរ។ ស្ថិតក្រោមរលកកម្តៅដ៏ខ្ពស់នេះ ប្រទេសបារាំងរួមជាមួយនឹងប្រទេសនៅភាគនិរតីនៃតំបន់អឺរ៉ុបមួយចំនួនដូចជា អេស្ប៉ាញ ព័រទុយហ្គាល់ និងក្រិចត្រូវប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃអស់ជាច្រើនពាន់ហិចតា ហើយគិតត្រឹមពេលនេះអគ្គីភ័យនៅមិនទាន់ត្រូវបានពន្លត់អស់ទាំងស្រុងនៅឡើយទេ។ គួរបញ្ជាក់ជូនថា បញ្ហាភ្លើងឆេះព្រៃបានបង្ខំឲ្យពលរដ្ឋបារាំងដែលមានទីលំនៅក្បែរតំបន់មានភ្លើងឆេះព្រៃនិងអ្នកដើរកំសាន្តរាប់ពាន់នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាពជាបន្ទាន់ ខណៈមានបុគ្គលិកផ្នែកសង្គ្រោះបន្ទាន់មួយចំនួនបានស្លាប់បាត់បង់ជីវិតដោយសារអណ្តាតភ្លើងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 18, 2022 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានចេញមកអះអាងនៅថ្ងៃចន្ទ ទី១៨ ខែកក្កដានេះថា ប្រទេសខ្លួនជិតបានយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលរលកទី១ ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមអាជ្ញាធរសុខាភិបាលទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋកូរ៉េខាងជើងរហូតដល់ ៩៩,៩៨%នៅក្នុងចំណោមពលរដ្ឋដែលមានរោគសញ្ញាក្តៅខ្លួនទាំងបានជាសះស្បើជាធម្មតាវិញអស់ហើយ ខណៈអាជ្ញាធរក៏អាចគ្រប់គ្រងចំពោះការរាតត្បាតបន្ថែមទៀតបានផងដែរ។ គួររម្លឹកជូនថា គិតចាប់តាំងពីខែមេសាមក ប្រទេសកូរ៉េខាងជើងបានរកឃើញអ្នកមានរោគសញ្ញាក្តៅខ្លួនសរុបជាង ៤,៧៧លាននាក់ ខណៈដែលប្រទេសមួយនេះមិនបានធ្វើតេស្តរកជំងឺកូវីដ-១៩ និងមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនពលរដ្ឋខ្លួនទាល់តែសោះ។ សូមបញ្ជាក់ថា ពាក្យ “រោគសញ្ញាក្តៅខ្លួន” ដែលអាជ្ញាធរកូរ៉េខាងជើងបានប្រើប្រាស់ចំពោះពលរដ្ឋខ្លួននោះត្រូវបានគេមើញឃើញថា ការពិតជារោគសញ្ញានៃការកើតមានជំងឺកូវីដ-១៩ គ្រាន់តែកូរ៉េខាងជើងមិនប្រើឈ្មោះជំងឺមួយនេះឲ្យចំតែម្តងនោះទេ។ គួរបញ្ជាក់ជូនផងដែរថា ការប្រកាសយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ របស់អាជ្ញាធរកូរ៉េខាងជើងនៅពេលនេះ គឺត្រូវបានធ្វើឡើងស្របពេលដែលតួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសជិតខាងដូចជា កូរ៉េខាងត្បូងនិងជប៉ុនបានហក់ខ្ពស់ឡើងវិញគួរកត់សម្គាល់៕ អត្ថបទ៖ ភក្តី
July 18, 2022 - អន្តរជាតិ
អូស្រ្តាលី៖ ស្រ្តីជាអ្នកដំណើរជនជាតិអូស្រ្តាលីម្នាក់ត្រូវរងនូវការពិន័យជាប្រាក់ចំនួន ២,៦៦៤ ដុល្លារអូស្រ្តាលី ( ១,៨១៨ ដុល្លារអាមេរិក) ព្រោះតែរូបគាត់បាននាំយកសាំងវ៉ិចមួយដុំពីប្រទេសសិង្ហបុរីទៅកាន់ទឹកដីអូស្រ្តាលី។ ស្រ្តីរូបនេះមានឈ្មោះថា Jessica Lee ជាអ្នកដំណើរដែលទើបបានទៅដើរកំសាន្តនៅតំបន់អឺរ៉ុប និងត្រូវត្រលប់ទៅកាន់ប្រទេសកំណើតវិញតាមរយៈជើងហោះមួយដែលត្រូវប្តូរជើងយន្តហោះនៅក្នុងព្រលានយន្តហោះ Changi នៃប្រទេសសិង្ហបុរី។ ក្នុងអំឡុងពេលនៃការសម្រាករង់ចាំជើងហោះហើរបន្តនោះ អ្នកដំណើររូបនេះបានទិញនំសាំងវ៉ិចមួយដុំដើម្បីញ៉ាំ ដោយរូបគាត់បានញ៉ាំអស់តែពាក់កណ្តាលប៉ុណ្ណោះសម្រាប់អាហារពេលថ្ងៃត្រង់ និងរក្សាទុកមួយកំណាត់ទៀតនៅក្នុងកាបូបស្ពាយរបស់គាត់សម្រាប់ញ៉ាំជាអាហារពេលល្ងាច។ កញ្ញា Jessica Lee បានរៀបរាប់នៅតាមបណ្តាញសង្គម TikTok របស់គាត់ថា នៅពេលទៅដល់ព្រលានយន្តហោះក្នុងប្រទេសអូស្រ្តាលីគាត់ត្រូវបានមន្ត្រីគយអូស្រ្តាលីឃាត់ខ្លួន ក្រោយបានរកឃើញមានសាំងវ៉ិចរស់ជាតិសាច់មាន់លាយសាឡាត់មួយកំណាត់នៅក្នុងកាបូបរបស់គាត់។ ស្រ្តីរូបនេះបានបន្តថា សាច់មាន់និងសាឡាត់នោះហើយដែលជាហេតុផលនៃការឃាត់ខ្លួន ដ្បិតវាជាប្រភេទចំណីរអាហារដែលត្រូវនាំចូលដោយអនុវត្តតាមវិធានការ “សុវត្ថិភាពជីវសាស្រ្ត” របស់អាជ្ញាធរអាកាសចរណ៍អូស្រ្តាលី។ សូមបញ្ជាក់ជូនថា វិធានការ “សុវត្ថិភាពជីវសាស្រ្ត” គឺជាវិធានទប់ស្កាត់ការនាំយកមេរោគផ្សេងៗពីបរទេស
July 18, 2022









