- Pheakdey
- អន្តរជាតិ
អឺរ៉ុប៖ ប្រទេសអាឡឺម៉ង់បានចេញសេចក្តីព្រមានមួយអំពីផលិតផលមីកញ្ចប់ដែលជាផលិតផលរបស់ប្រទេសវៀតណាម ដែលបាននាំចូលប្រទេសខ្លួនថា មានផ្ទុកនូវសារធាតុហាមឃាត់មួយប្រភេទលើសកម្រិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានវៀតណាម VN Express កាលពីថ្ងៃទី ២៣ ខែកក្កដាកន្លងទៅនេះ។ មីកញ្ចប់ដែលទទួលបានការព្រមានពីអាជ្ញាធរអាឡឺម៉ង់នោះ គឺជាមីកញ្ចប់រសជាតិសាច់មាន់ ផលិតដោយក្រុមហ៊ុន Asiafoods Corporation ដែលមានផ្ទុកនូវសារធាតុអេទីឡែនអុកស៊ីដលើសកម្រិតស្តង់ដាសុវត្ថិភាពដែលអនុញ្ញាតដោយអាជ្ញាធរសុខាភិបាលអឺរ៉ុប។ ទន្ទឹមគ្នានេះប្រទេសម៉ាល់តាក៏បានចេញសេចក្តីព្រមានមួយផងដែរចំពោះផលិតផលហ្វឺកញ្ចប់របស់ប្រទេសវៀតណាមនាំចូលមកប្រទេសខ្លួន ដោយអាជ្ញាធរម៉ាល់តាបញ្ជាក់ថា ហ្វឺនោះត្រូវបានផលិតឡើងពីម្សៅអង្ករដែលមានការកែច្នៃហ្សែន។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអាជ្ញាធរទទួលបន្ទុកផ្នែកសុវត្ថិភាពចំណីអាហារ ដែលស្ថិតនៅក្រោមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានទទួលលិខិតព្រមានរបស់សហភាពអឺរ៉ុបរួចហើយ ខណៈមន្ត្រីជំនាញក៏កំពុងត្រួតពិនិត្យបញ្ហានេះឡើងវិញផងដែរ។ បើតាមតំណាងរបស់អាជ្ញាធរវៀតណាមម្នាក់បានប្រាប់ឲ្យដឹងថា ផលិតផលមីកញ្ចប់ដែលទទួលបានការព្រមានពីអាជ្ញាធរអាឡឺម៉ង់នោះទំនងជាត្រូវនាំចេញទៅប្រទេសអាឡឺម៉ង់តាំងពីឆ្នាំមុនម្លេះ ពោលគឺនៅមុនពេលដែលសហភាពអឺរ៉ុបបានដាក់ចេញគោលការណ៍ថ្មីស្តីពីការកំណត់បរិមាណសារធាតុអេទីឡែននៅក្នុងចំណីអាហារ។ គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៧ ខែកុម្ភៈមក សភាពអឺរ៉ុបបានដាក់ចេញនូវគោលការណ៍ថ្មីមួយចំពោះសុវត្ថិភាពចំណីអាហារដោយកំណត់មិនឲ្យមានសារធាតុអេទីឡែនលើសពី ០,០១មីលីក្រាមនោះទេក្នុងអាហារមួយគីឡូក្រាម៕ អត្ថបទ៖ ភក្តី ប្រភព៖ VN
July 26, 2022 - អន្តរជាតិ
ជប៉ុន៖ ប្រទេសជប៉ុនកាលពីថ្ងៃចន្ទ ទី២៥ ខែកក្កដានេះ បានធ្វើការប្រកាសពីការរកឃើញអ្នកឆ្លងជំងឺអុតស្វា Monkeypox ជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមលោកស្រី Yuriko Koike ដែលជាអភិបាលក្រុងតូក្យូបានបញ្ជាក់ថា អ្នកជំងឺអុតស្វា Monkeypox រូបនេះគឺជាបុរសជនជាតិជប៉ុនម្នាក់ ដែលមានអាយុជាង ៣០ឆ្នាំ និងមានប្រវត្តិទើបធ្វើដំណើរត្រលប់មកពីតំបន់អឺរ៉ុបកាលពីពេលថ្មីៗនេះ។ លោកស្រីអភិបាលក្រុងតូក្យូរូបនេះបានបន្ថែមថា បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យក្រុងតូក្យូ តែរូបគាត់មិនបានបញ្ជាក់ពីស្ថានភាពរបស់អ្នកជំងឺ និងចំនួនមនុស្សដែលមានការពាក់ព័ន្ធឡើយ។ គួរបញ្ជាក់ថា បើយោងទៅតាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺឆ្លងអាមេរិកបានបង្ហាញថាគិតត្រឹមថ្ងៃទី២២ ខែកក្កដានេះ ជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ១៦,៨០០នាក់នៅក្នុងប្រទេសចំនួន ៧៤ផ្សេងគ្នានៅជុំវិញពិភពលោកដោយមិនរាប់បញ្ចូលប្រទេសនៅក្នុងតំបន់អាហ្វ្រិកឡើយ៕ អត្ថបទ៖
July 26, 2022 - អន្តរជាតិ
រុស្ស៊ី៖ ក្រុមហ៊ុនហ្គាសរបស់រដ្ឋរុស្ស៊ីបានប្រកាសថា នឹងកាត់បន្ថយការផ្គត់ផ្គង់ហ្គាសទៅកាន់តំបន់អឺរ៉ុបហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដានេះ។ ឆ្លើយតបនឹងការសម្រេចកាត់បន្ថយការផ្គត់ផ្គង់ហ្គាសនេះ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនបានចេញមកអំពាវនេះឲ្យសភាពអឺរ៉ុបត្រូវនាំគ្នាដាក់ចេញវិធានការជាមួយបន្ទាន់ ហើយលោក Volodymyr Zelenskyy បានហៅបញ្ហានេះថាជា “សង្គ្រាមហ្គាស” ទៀតផង។ គួររម្លឹកជូនថា គឺនៅថ្ងៃចន្ទ ទី២៥ ខែកក្កដាម្សិលមិញនេះក្រុមហ៊ុនផលិតហ្គាសរបស់រុស្ស៊ី Gazprom បានប្រកាសថានឹងកាត់បន្ថយការផ្គត់ផ្តង់ហ្គាសទៅកាន់តំបន់អឺរ៉ុបចំនួន ២០%ក្នុងមួយថ្ងៃដោយគិតចាប់ពីថ្ងៃពុធស្អែកនេះ ដ្បិតក្រុមហ៊ុនត្រូវជួសជួលប្រព័ន្ធបង្ហូរនិងចែកចាយហ្គាសរបស់ខ្លួន។ យ៉ាងណាក្តី សម្រាប់ពិភពលោកបានមើលឃើញថា គោលបំណងនៃការកាត់បន្ថយការផ្គត់ផ្គង់ហ្គាសនេះគឺត្រូវបានរុស្ស៊ីធ្វើឡើងដើម្បីឆ្លើយតបនឹងការដាក់ទណ្ឌកម្មរបស់ពិភពលោក ចំពោះសកម្មភាពដែលកងទ័ពខ្លួនបានឈ្លានពានចូលក្នុងទឹកដីអ៊ុយក្រែនប៉ុណ្ណោះ ពោលគឺមិនមែនជាបញ្ហាបច្ចេកទេសនៅក្នុងក្រុមហ៊ុនផលិតហ្គាសនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
July 26, 2022 - អន្តរជាតិ
សិង្ហបុរី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺអុតស្វា Monkeypox ចំនួន ២ករណីបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដានេះ។ បើតាមក្រសួងសុខាភិបានសិង្ហបុរីបានបញ្ជាក់ថា ករណីឆ្លងជំងឺអុតស្វា Monkeypox ទាំង ២ករណីនេះគឺមិនជាប់ពាក់ព័ន្ធជាមួយករណីឆ្លងលើកមុនឡើយ ពោលគឺវាមិនមែនករណីចម្លងបន្តឡើយ តែជាករណីឆ្លងថ្មីដាច់ដោយឡែកតែម្តង។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ២នេះគឺមានមួយករណីត្រូបានរកឃើញចំពោះបុរសជនជាតិអេស្តូនីម្នាក់អាយុ ៤៦ឆ្នាំ ដែលបានធ្វើដំណើរមកពីទីក្រុងឡុងដ៍ហើយបានមកដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី ២១ ខែកក្កដា និងត្រូវបានធ្វើតេស្តវិជ្ជមានជំងឺអុតស្វា Monkeypox នៅក្នុងថ្ងៃទី ២៤ ខែកក្កដា។ ដោយឡែកករណីឆ្លងមួយទៀតគឺត្រូវបានរកឃើញចំពោះបុរសជនជាតិសិង្ហបុរីម្នាក់ អាយុ ២៦ឆ្នាំ
July 25, 2022 - អន្តរជាតិ
ថៃ៖ អាជ្ញាធរសុខាភិបាលថៃបញ្ជាក់ថា គ្មានគម្រោងនាំយកអ្នកជំងឺអុតស្វា Monkeypox ជនជាតិនីហ្សេរីយ៉ា ដែលបានរត់គេចចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាត្រលប់ទៅកាន់ប្រទេសខ្លួនវិញនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យ ទី២៤ ខែកក្កដានេះ។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានថ្លែងថា៖ “វាគឺជារឿងល្អហើយដែលអ្នកជំងឺទទួលបានការព្យាបាលនៅក្នុងប្រទេសកម្ពុជានោះ ហើយគាត់រំពឹងថាស្ថានភាពរបស់អ្នកជំងឺនឹងល្អប្រសើរឡើងក្នុងពេលឆាប់ៗនេះផងដែរ”។ គួររម្លឹកជូនថា អ្នកជំងឺអុតស្វា Monkeypox ជនជាតិនីហ្សេរីយ៉ារូបនេះមានអាយុ ២៧ឆ្នាំបានតេស្តវិជ្ជមានកាលពីថ្ងៃអង្គារសប្តាហ៍មុន តែគាត់បានរត់គេចខ្លួនពីប្រទេសថៃ ហើយក្រោយមកត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃសោរ៍ចុងសប្តាហ៍កន្លងទៅនេះ។ បច្ចុប្បន្នអ្នកជំងឺរូបនេះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយរូបគាត់ក៏មានការពាក់ព័ន្ធជាមួយមនុស្សមួយចំនួនផងដែរក្រោយពេលមកដល់ទឹកដីកម្ពុជា។ ដោយឡែកសម្រាប់នៅក្នុងប្រទេសថៃវិញគឺអ្នកជំងឺរូបនេះបានពាក់ព័ន្ធជាមួយនឹងមនុស្ស ១៩នាក់ ដែលបច្ចុប្បន្នអាជ្ញាធរថៃកំពុងតែព្យាយាមធ្វើតេស្ត និងដានសុខភាពរបស់ពួកយ៉ាងយកចិត្តទុកដាក់បំផុតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
July 25, 2022 - អន្តរជាតិ
ថៃ៖ អាជ្ញាធរសុខាភិបាលថៃកំពុងពិចារណាអំពីការសម្រេចទាញសញ្ញាអាសន្នចំពោះជំអឺអុតស្វា Monkeypox នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដានេះ។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា តាមគម្រោងគឺថៃចង់សម្រេចដាក់បញ្ចូលជំងឺអុតស្វា Monkeypox ក្នុងបញ្ជី “ជំងឺឆ្លងធ្ងន់ធ្ងរ” ដើម្បីឲ្យសាធារណៈជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគថ្មីនេះ បើទោះជាគិតត្រឹមពេលនេះថៃមិនទាន់រកឃើញករណីផ្ទុះការរាតត្បាតនៃជំងឺប្រភេទនេះនៅតាមសហគមន៍ក៏ដោយ។ លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ គួររម្លឹកជូនថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះអង្គការសុខភាពពិភពលោកក៏បានទាញសញ្ញាអាសន្នមួយចំពោះជំងឺអុតស្វា Monkeypox ផងដែរ ដោយបានកំណត់ប្រភេទជំងឺនេះជា “ការព្រួយបារម្ភកម្រិតអន្តរជាតិចំពោះសុខភាពសាធារណៈ” និងបានជំរុញឲ្យបណ្តាប្រទេសដែលកំពុងមានការចម្លងជំងឺថ្មីនេះត្រូវបង្កើនការការពារនិងប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់ផងដែរ។ សូមបញ្ជាក់ជូនផងដែរថា ថ្មីៗនេះថៃបានរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox នៅលើខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ហើយបច្ចុប្បន្នអ្នកជំងឺរូបនោះបាននរត់គេចខ្លួនមកដល់ប្រទេសកម្ពុជានិងកំពុងសម្រាកព្យាបាលនៅក្នុងប្រទេសកម្ពុជា៕
July 25, 2022 - អន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី២២ ខែកក្កដានេះបានសម្រេចផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃសរុបចំនួន ២៧០លានដុល្លារបន្ថែមទៀតទៅកាន់ប្រអេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ កញ្ចប់ជំនួយនេះត្រូវបានផ្តល់ជូនក្នុងលក្ខខណ្ឌចាំបាច់បន្ទាន់មួយ ពោលគឺដើម្បីឆ្លើយតបជាមួយនឹងស្ថានភាពសមរភូមិនៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ បើតាមលោក John Kirby ដែលជាអ្នកនាំពាក្យឲ្យសេតវិមានអាមេរិកបានបញ្ជាក់ថា កញ្ចប់ជំនួយយោធាខាងលើនេះត្រូវបែងចែកជា ២ផ្នែក ដោយជំនួយមួយផ្នែកដែលមានតម្លៃ ១០០លានដុល្លារគឺសម្រាប់គ្របដណ្តប់លើការផ្តល់ជូនយន្តហោះគ្មានមនុស្សបើកប្រភេទ AEVEX Aerospace LLC’s Phoenix Ghost ដែលជាប្រភេទយន្តហោះចម្បាំងដ៏ឆ្លាតវ័យបំផុតមួយ ព្រោះវាអាចហោះហើរបានឆ្ងាយនិងអាចកំណត់គោលដៅត្រូវហោះទៅបំផ្ទុះបានដោយគ្រាន់តែមានការចុចបញ្ជាពីចម្ងាយប៉ុណ្ណោះ។ ដោយឡែកសម្រាប់ជំនួយតម្លៃ ១៧០លានដុល្លារផ្សេងទៀតនឹងត្រូវផ្តល់ជូនជាសម្ភារៈយោធាទូទៅ រួមមានគ្រាប់កាំភ្លើង កាំភ្លើង សម្ភារៈវេជ្ជសាស្រ្ត និងនិងសម្ភារៈសំខាន់មួយចំនួនទៀតសម្រាប់ក្រុមកងទ័ពប្រើប្រាស់នៅលើសមរភូមិ៕ អត្ថបទ៖ ភក្តី
July 23, 2022 - អន្តរជាតិ
អាមេរិក៖ អាជ្ញាធរសុខាភិបាលអាមេរិកបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox ជាលើកដំបូងចំពោះកុមារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកក្កដានេះ។ ករណីឆ្លងដ៏កម្រនោះត្រូវបានរកឃើញចំពោះក្មេងតូចចំនួន ២នាក់ ដោយករណីទីមួយត្រូវបានរកឃើញចំពោះកុមារដែលទើបចេះដើរតេះតះម្នាក់នៅក្នុងរដ្ឋ California និងមួយករណីផ្សេងទៀតត្រូវបានរកឃើញរកចំពោះទារកម្នាក់ ដែលមិនមែនជាពលរដ្ឋអាមេរិកនោះទេ។ បើតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីឆ្លងទាំង ២ខាងលើនេះមិនមានការទាក់ទងជាមួយគ្នាទេនោះទេ ហើយការចម្លងមេរោគទំនងជាបានកើតឡើងតាមរយៈការប្រើប្រាស់សម្ភារៈរួមគ្នាជាមួយអ្នកជំងឺនៅឯផ្ទះរបស់ពួកគេរៀងៗខ្លួន។ បច្ចុប្បន្នអ្នកជំងឺទាំង ២នាក់នេះត្រូវបានបញ្ជូនទៅព្យាបាលដាច់ដោយឡែកក្នុងលក្ខខណ្ឌពិសេសមួយពីអ្នកជំងឺផ្សេងទៀត ខណៈគិតត្រឹមពេលនេះពួកគេហាក់មិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 23, 2022 - អន្តរជាតិ
សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង BA.2.75 ចំនួន ៦ករណី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នេះគឺជាករណីឆ្លងនៅក្នុងសហគមន៍ និងត្រូវបានរកឃើញកាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅនេះ។ បច្ចុប្បន្នអ្នកជំងឺទាំងអស់នោះកំពុងត្រូវបានគេដាក់ព្យាបាលឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺកូវីដ-១៩ផ្សេងទៀត ដើម្បីឲ្យគេងាយស្រួលតាមដានស្ថានភាពសុខភាពរបស់ពួកគេ ខណៈគិតត្រឹមពេលនេះក្រុមអ្នកជំងឺនៅមិនទាន់មានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ។ សូមបញ្ជាក់ជូនថា មេរោគនៃជំងឺកូវីដ-១៩បំប្លែងខ្លួនប្រភេទអូមីក្រុង BA.2.75 គឺជាវ៉ារ្យ៉ង់ថ្មីដែលបានបំប្លែងខ្លួនចេញពីមេរោគអូមីក្រុង BA.2 ហើយគិតត្រឹមពេលនេះអង្គការសុខភាពពិភពលោកនៅមិនទាន់សម្រេចដាក់បញ្ចូលមេរោគថ្មីនេះក្នុងបញ្ជីឈ្មោះមេរោគផ្លូវការនៅឡើយទេ ហើយគេក៏មិនទាន់ដឹងច្បាស់ថាវាអាចបង្កគ្រោះថ្នាក់កម្រិតណានោះដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 23, 2022 - អន្តរជាតិ
អង់គ្លេស៖ ការសិក្សាមួយបានបង្ហាញថា ៩៥%នៃករណីឆ្លងជំងឺអុតស្វា Monkeypox គឺត្រូវបានចម្លងតាមរយៈការរួមភេទ នេះបើយោងតាមរបាយការណ៍មួយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកក្កដានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងសាកលវិទ្យាល័យ Queen Mary University of London និងបានសិក្សាទៅលើករណីឆ្លងចំនួន ៥២៨ករណីនៅក្នុងប្រទេសចំនួន ១៦ផ្សេងគ្នា ដោយគិតចាប់តាំងពីថ្ងៃទី ២៧ ខែមេសា មកដល់ត្រឹមថ្ងៃទី ២៤ខែមិថុនាកន្លងទៅនេះ។ ការសិក្សាដែលបានចុះផ្សាយនៅលើទិនានុប្បវត្តិវេជ្ជសាស្ត្រ New England នេះបានបញ្ជាក់ថា បើទោះជាមេរោគនៃជំងឺអុតស្វា Monkeypox អាចចម្លងតាមរបៀបជាច្រើនក៏ដោយ តែករណីឆ្លងក្នុងរយៈពេលចុងក្រោយនេះគឺត្រូវបានចម្លងតាមរយៈការរួមភេទស្ទើរតែទាំងអស់
July 22, 2022









