Pheakdey
  • អន្តរជាតិ

    អាមេរិក៖ កាលពីថ្ងៃអាទិត្យ  ទី១៧ ខែកក្កដាម្សិលមិញនេះមានពលរដ្ឋអាមេរិកជាច្រើននាក់ត្រូវបានគេប្រទះឃើញឈរតម្រង់ជួរគ្នាយ៉ាងវែងដើម្បីរង់ចាំឱកាសចូលទៅចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វា Monkeypox ដែលជាជំងឺឆ្លងថ្មីមួយប្រភេទកំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅជុំវិញពិភពលោក។ បើយោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនេះត្រូវបានរៀបចំឡើងនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក ខណៈពលរដ្ឋដែលបានស័្មគ្រចិត្តទៅទទួលយកវ៉ាក់សាំងពីអាជ្ញាធរដោយមិនគិតថ្លៃនោះភាគច្រើនគឺជាបុរសដែលមានអាយុចន្លោះពី ២០-៤០ឆ្នាំ។ ក្រុមពលរដ្ឋដែលទទួលបានសិទ្ធទៅចាក់វ៉ាក់សាំងបង្ការនេះបានប្រាប់អ្នកសារព័ត៌មានថា ពួកគេពិតជាមានសំណាងខ្លាំងណាស់ដែលមានឱកាសអាចចាក់វ៉ាក់សាំងបានមុនគេដូចនេះ ដ្បិតអាជ្ញាធរក្រុង New York នៅមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋទូទាំងទីក្រុងនៅឡើយទេ។ គួររម្លឹកជូនថា កាលពីថ្ងៃសុក្រកន្លងទៅអាជ្ញាធរក្រុង New York បានបើកឲ្យពលរដ្ឋធ្វើការចុះឈ្មោះតាមរយៈគេហទំព័រមួយដើម្បីទទួលបានការណាត់ជួបសម្រាប់ការវ៉ាក់សាំងនេះ ដោយចំនួនកំណត់មានត្រឹម ៩,២០០នាក់ប៉ុណ្ណោះ ហើយក្នុងរយៈពេលតែ ៧នាទីប៉ុណ្ណោះគឺមានពលរដ្ឋចុះឈ្មោះពេញអស់តែម្តង។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះករណីអ្នកឆ្លងជំងឺអុតស្វា Monkeypox 

    July 18, 2022
  • អន្តរជាតិ

    រលកកម្តៅបានបង្ករឲ្យមានបញ្ហាភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅតាមបណ្តាប្រទេសស្ថិតនៅភាគនិរតីនៃតំបន់អឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកក្កដានេះ។ ប្រទេសដែលបានជួបប្រទះនូវបញ្ហាភ្លើងឆេះព្រៃនោះមានដូចជា បារាំង ក្រិច ព័រទុយហ្គាល់ និងអេស្ប៉ាញជាដើម។ គិតត្រឹមពេលនេះអគ្គីភ័យបានបំផ្លាញព្រៃអស់រាប់ពាន់ហិចតា បង្ខំឲ្យពលរដ្ឋក្នុងតំបន់និងអ្នកដំណើររាប់ពាន់នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ ខណៈក៏មានបុគ្គលិកសង្គ្រោះបន្ទាន់មួយចំនួនបានស្លាប់បាត់បង់ជីវិតផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះរលកកម្តៅហាក់មិនមានសញ្ញាថមថយទាល់តែសោះ ខណៈមានប្រទេសជាច្រើនផ្សេងទៀតក៏ត្រៀមទាញសញ្ញាអាសន្នជុំវិញបញ្ហាកើនឡើងកម្តៅនេះផងដែរ។ បើតាមអាជ្ញាធរបារាំងបានឲ្យដឹងថា បារាំងបានបញ្ជូនយន្តហោះពន្លត់អគ្គីភ័យចំនួន ៣គ្រឿង រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង រួមជាមួយអ្នកពន្លត់អគ្គីភ័យជាង ២០០នាក់ ដើម្បីជួយធ្វើអន្តរគមន៍នៅចំពោះមុខគ្រោះធម្មជាតិខាងលើនេះ និងបានសង់កន្លែងស្នាក់នៅបណ្តោះអាសន្នចំនួន ៧កន្លែងផងដែរសម្រាប់ពលរដ្ឋដែលបានរត់ភៀសខ្លួនពីអគ្គីភ័យ។ គួរបញ្ជាក់ជូនថា បញ្ហាភ្លើងឆេះព្រៃនៅតាមបណ្តាប្រទេសខាងលើនេះបានកើតឡើងក្រោយសីតុណ្ហភាពបានឡើងខ្ពស់ជាង ៤០អង្សាសេជាច្រើនថ្ងៃជាប់ៗគ្នា ហើយក៏បណ្តាលឲ្យមានអណ្តាតភ្លើងឆាបឆេះនិងបន្តរាលដាលយ៉ាងលឿនតែម្តង៕ ប្រភព៖ Channel News

    July 18, 2022
  • អន្តរជាតិ

    ឥណ្ឌា៖ គិតត្រឹមថ្ងៃអាទិត្យ ទី១៧​ ខែកក្កដានេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានសម្រេចការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋខ្លួនបានចំនួន ២ពាន់លានដូសហើយ ដោយនៅក្នុងនោះក៏មានរួមបញ្ចូលទាំងដូសជម្រុញសម្រាប់ក្រុមមនុស្សពេញវ័យមួយចំនួនផងដែរ។ បើតាមលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបញ្ជាក់ឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌានឹងក្លាយជាយុទ្ធនាការធំនិងវែងបំផុតនៅលើពិភពលោក ដ្បិតឥណ្ឌាជាប្រទេសដែលមានចំនួនប្រជាពលរដ្ឋច្រើនជាងគេផងដែរ។ គួរបញ្ជាក់ជូនថា ការសម្រចបាននូវផែនការវ៉ាក់សាំងបានរហូតដល់ ២ពាន់លានដូសរបស់រដ្ឋាភិបាលឥណ្ឌាខាងលើនេះគឺបានកើតឡើងស្របពេលដែលអាជ្ញាធរសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់បានមានផងដែរ បើគិតក្នុងរយៈពេល ៤ខែចុងក្រោយនេះ។ ក្នុងរបាយការណ៍របស់អាជ្ញាធរសុខាភិបាលឥណ្ឌាបានបង្ហាញថាគឺនៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដានេះ តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីមានចំនួន ៥២៥,៧០៩ នាក់​ និងមានអ្នកស្លាប់ចំនួន ៤៩នាក់ផងដែរ។ គិតត្រឹមពេលនេះឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ៤៣លាននាក់ និងស្លាប់សរុបជាងកន្លះលាននាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖

    July 18, 2022
  • អន្តរជាតិ

    អ៊ុយក្រែន៖ កងទ័ពរុស្ស៊ីបានដាក់ពង្រាយមីស៊ីលជាច្រើននៅរោងចក្រផលិតថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសោរ៍ ទី១៦ ខែកក្កដានេះ។ ទីតាំងដែលជារោងចក្រផលិតថាមនុយក្លេរអ៊ែរធំផុតនៅអឺរ៉ុបនោះមានឈ្មោះថា The Zaporizhzhia ស្ថិតនៅលើដងទន្លេ Dnipro ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ហើយតំបន់មួយនេះត្រូវបានកាន់កាប់និងគ្រប់គ្រងដោយកងទ័ពរុស្ស៊ីតាំងពីសង្គ្រាមចាប់ផ្តើមបាន ២-៣សប្តាហ៍ម្លេះ។ បើតាមលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបញ្ជាក់ថា នៅពេលនេះកងទ័ពរុស្ស៊ីបានប្រើប្រាស់ទីតាំងខាងលើនេះធ្វើជាមូលដ្ឋានសម្រាប់រក្សាទុកអាវុធជាច្រើន ហើយក្នុងនោះក៏មាន “ប្រព័ន្ធបាញ់មីស៊ីល”ផងដែរ។ លោកប្រធានាធិបតីរូបនេះបានបន្តថា មានកងទ័ពរុស្ស៊ីប្រមាណជា ៥០០នាក់កំពុងត្រូវបានដាក់ពង្រាយឲ្យការពារតំបន់រោងចក្រនុយក្លេអ៊ែរ The Zaporizhzhia ដែលធ្វើឲ្យស្ថានភាពនៅទីនោះមានភាពតានតឹងយ៉ាងខ្លាំងផងដែរ។ គួរបញ្ជាក់ថា ការប្រើប្រាស់រោងចក្រផលិតថាមពលនុយក្លេអ៊ែរ The Zaporizhzhia សម្រាប់ធ្វើជាមូលដ្ឋានដាក់ពង្រាយគ្រាប់មីស៊ីលបានផ្តល់នូវភាពអំណោយផលយ៉ាងខ្លាំងចំពោះកងទ័ពរុស្ស៊ី

    July 16, 2022
  • អន្តរជាតិ

    ជប៉ុន៖ កាសែត​ បាងកកប៉ុស្តិ៍ កាលពីយប់ថ្ងៃសុក្រ ទី១៥ ខែកក្កដានេះបានរាយការណ៍ថា ស្រ្តីដែលត្រូវជាម្តាយបង្កើតរបស់ឃាតករបាញ់សម្លាប់លោក Shinzo Abe បានបរិច្ចាគប្រាក់ចំនួន ១០០លានយេន (៧២១,៨៧៥ ដុល្លារអាមេរិក) ទៅកាន់ព្រះវិហារមួយកន្លែងដែលមានឈ្មោះថា Unification Church។ ដំណឹងនៃការបរិច្ចាគប្រាក់ក្នុងចំនួនដ៏ច្រើននេះត្រូវបានទម្លាយដោយបុរសម្នាក់ ដែលត្រូវជាពូបង្កើតរបស់បុរសជាឃាតករ ខណៈគេមិនបានប្រទះឃើញរបាយការណ៍ឬបង្កាន់ដៃនៃការបរិច្ចាគប្រាក់នោះទេ។ គួររម្លឹកជូនថា លោក Tetsuya Yamagami អាយុ ៤១ឆ្នាំ ដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនកាលពីថ្ងៃទី៨ កន្លងទៅបានប្រាប់ប៉ូលិសថា លោកមានបំណងចង់សម្លាប់លោក Shinzo Abe ព្រោះតែគាត់មានទំនាក់ទំនងជាមួយនឹងព្រះវិហារមួយកន្លែង ហើយព្រះវិហារនោះគឺដើមហេតុធ្វើឲ្យគ្រួសាររបស់គាត់ត្រូវធ្លាក់ចូលនៅក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដ្បិតម្តាយរបស់គាត់បានយកទ្រព្យសម្បត្តិយ៉ាងច្រើនទៅបរិច្ចាគនៅទោះ។ គួរបញ្ជាក់ថា

    July 16, 2022
  • អន្តរជាតិ

    ថៃ៖ អ្នកជំនាញថៃម្នាក់បានឲ្យដឹងថា ជំងឺកូវីដ-១៩ប្រភេទអូមីក្រុងអាចនឹងមិនធ្ងន់ធ្ងរខ្លាំងនោះទេ តែយ៉ាងណាក្តីការចាក់វ៉ាក់សាំងនៅតែមានភាពចាំបាច់ដើម្បីការពារជីវិតពីមេរោគបំប្លែងខ្លួនមួយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកក្កកដានេះបានបញ្ជាក់ថា ការលើកឡើងខាងលើនេះត្រូវបានធ្វើឡើងដោយលោកវេជ្ជបណ្ឌិតសាស្រ្តចារ្យ Nitipatana Chierakul ជាអ្នកជំនាញផ្នែកជំងឺឆ្លងមកពីមន្ទីរពេទ្យ Siriraj និងជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៃសកលវិទ្យាល័យ Mahidol។ តាមរបាយការណ៍របស់លោក Nitipatana Chierakul បានបង្ហាញថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ប្រភេទអូមីក្រុងទាំងអស់គឺមានតែ ៨%ប៉ុណ្ណោះ ដែលបានកើតមានជំងឺរលាកសួត ខណៈបើធៀបទៅនឹងអ្នកឆ្លងជំងឺកូវីដ-១៩ប្រភេទដែលតាវិញគឺមាន ៤០% នៃអ្នកឆ្លងទាំងអស់សុទ្ធតែបានកើតមានជំងឺរលាកសួត។ តាមរយៈទិន្នន័យនេះគេអាចវាយតម្លៃបានថា មេរោគអូមីក្រុងអាចនឹងខ្សោយជាងមេរោគដែលតា ៥ដង។ បើទោះជាយ៉ាងនេះក៏ដោយចុះ ការចាក់វ៉ាក់សាំងបង្ការឲ្យបានគ្រប់ចំនួនទៅតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលនៅតែមានភាពចាំបាច់ដើម្បីកាត់បន្ថយហានិភ័យនៃការកើតមានគ្រោះថ្នាក់ដល់អាយុជីវិត ទោះមេរោគនោះជាមេរោគប្រភេទណានិងស្ថិតនៅក្នុងលក្ខខណ្ឌណាក៏ដោយ៕ អត្ថបទ៖

    July 16, 2022
  • អន្តរជាតិ

    សហរដ្ឋអាមេរិកនិងប្រទេសចំនួន ៤៤ផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដាម្សិលមិញនេះបានសន្យាថា នឹងជួយសម្របសម្រួលលើការស៊ើបអង្កេតករណី “ឧក្រិដ្ឋកម្មសង្គ្រាម” នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការសន្យាព្រមគ្នានេះត្រូវបានធ្វើឡើងក្រោយកងទ័ពរុស្ស៊ីបានបើកការវាយប្រហារដោយបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅតាមសហគមន៍មួយចំនួននៅភាគខាងលិចប្រទេសអ៊ុយក្រែន និងបានបណ្តាលឲ្យមានជនស៊ីវិលស្លាប់អស់ជាច្រើននាក់ផងដែរ។ បើតាមលោកប្រធានាធិបតីអ៊ុយក្រែន  Volodymyr Zelenskyy បានប្រាប់ឲ្យដឹងថា មីស៊ីលរបស់រុស្ស៊ីបានសម្លាប់ពលរដ្ឋស្លូតត្រង់អស់ចំនួន ២៣នាក់ ក្នុងនោះក៏មានកុមារចំនួន ៣នាក់ផងដែរ ខណៈមានពលរដ្ឋជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា នាពេលកន្លងមករុស្ស៊ីបានហៅសកម្មភាពនៃឈ្លានពានចូលក្នុងទឹកដីអ៊ុយក្រែនថា “ប្រតិ​បត្តិការយោធាពិសេស” ពោលគឺវាមិនមែនជាការធ្វើសង្គ្រាមឡើយ។ យ៉ាងណាក្តី តាមរយៈសកម្មភាពបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់នេះអ៊ុយក្រែនបានចាត់ទុកថា រុស្ស៊ីបានប្រព្រឹត្តិបទឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងឃោឃៅបំផុតចំពោះពលរដ្ឋខ្លួននិងប្រទេសខ្លួន៕   អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    July 15, 2022
  • អន្តរជាតិ

    អាមេរិក៖ ភរិយារបស់លោក Donald Trump អតីតប្រធានាធិបតីអាមេរិកគឺលោកស្រី Ivana Trump បានទទួលមរណភាពហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី១៥ ខែកក្កដានេះ។ បើយោងតាមគណនីបណ្តាញសង្គមផ្លូវការរបស់លោក Donald Trump បានបញ្ជាក់ថា ភរិយារបស់គាត់បានបាត់បង់ជីវិតនៅក្នុងថ្ងៃទី ១៤ ខែកក្កដា នៅឯផ្ទះរបស់គាត់ក្នុងទីក្រុង New York ក្នុងវ័យ ៧៣ឆ្នាំ។ យ៉ាងណាក្តី លោក Donald Trump​ មិនបានប្រាប់អំពីមូលហេតុនៃការស្លាប់របស់ភរិយាគាត់ឡើយ ខណៈអាជ្ញាធរអាមេរិកកំពុងបើកការស៊ើបអង្កេតថា តើលោកស្រី

    July 15, 2022
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយលើសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ បានឲ្យដឹងថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅប្រទេសថៃនៅក្នុងរយៈចុងក្រោយនេះប្រហែលជាអាចឡើងដល់ខ្ទង់ ៥០,០០០នាក់ក្នុងមួយថ្ងៃ នេះបើយោងតាមការសន្និដ្ឋានរបស់លោករេជ្ជបណ្ឌិត Nitipatana Chieraku ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងប្រចាំនៅក្នុងមន្ទីរពេទ្យ Siriraj។ យ៉ាងណាក្តី បើយោងតាមតួលេខផ្លូវការរបស់ក្រសួងសុខាភិបាលថៃបានបង្ហាញត្រឹមថា កាលពីថ្ងៃព្រហស្បតិ៍​ ទី១៤ ខែកក្កដានេះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃមានចំនួនត្រឹម ២,២៥៧នាក់ ស្លាប់២៨នាក់ ខណៈតួលេខអ្នកឆ្លងគិតជាមធ្យមគឺខ្ទង់ ២,០០០នាក់ក្នុងមួយថ្ងៃ។ ហេតុផលដែលធ្វើឲ្យតួលេខអ្នកឆ្លងផ្លូវការខុសពីតួលេខអ្នកឆ្លងជាក់ស្តែងនោះ ក៏ព្រោះថានៅក្នុងរបាយការណ៍ផ្លូវការគឺគេរាប់តែអ្នកដែលបានទៅធ្វើតេស្តដោយម៉ាស៊ីនធំ PCR នៅតាមមន្ទីរពេទ្យប៉ុណ្ណោះ ខណៈអ្នកធ្វើតេស្តដោយឧបករណ៍រហ័សជាលក្ខណៈឯកជនមិនត្រូវរាប់បញ្ចូលឡើយ។ លោកវេជ្ជបណ្ឌិត Nitipatana Chieraku បានបន្តទៀតថា ភាគច្រើននៃអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំងអស់នោះបានជ្រើសរើសយកការព្យាបាលដោយខ្លួននៅតាមផ្ទះ ព្រោះតែពួកគេមិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ។ គួរបញ្ជាក់ជូនផងដែរថា​ ក្រុមអ្នកជំនាញថៃបានព្យាករណ៍ថាជំងឺកូវីដ-១៩នឹងផ្ទុះខ្លាំងឡើងវិញនៅក្នុងប្រទេសថៃក្នុងចន្លោះពីខែសីហាដល់ខែកញ្ញាខាងមុខនេះ ហើយតួលេខអ្នកឆ្លងផ្លូវការអាចកើនឡើងដល់ខ្ទង់ ២-៣ម៉ឺននាក់ក្នុងមួយថ្ងៃ៕ អត្ថបទ៖

    July 15, 2022
  • អន្តរជាតិ

    អឺរ៉ុប៖ ការិយាល័យសុខាភិបាលអឺរ៉ុបកាលពីថ្ងៃពុធ ទី១៣ ខែកក្កដានេះបានឲ្យដឹងថា ការទទួលបានវ៉ាក់សាំងសម្រាប់ប្រឆាំងនឹងមេរោគនៃជំងឺកូវីដ-១៩ពីរប្រភេទផ្សេងគ្នានៅក្នុងដូសតែមួយ នឹងជួយបង្កើតឲ្យមានប្រព័ន្ធការពាររាងកាយរឹងមាំជាងការចាក់វ៉ាក់សាំងដែលកំពុងមានក្នុងពេលបច្ចុប្បន្ននេះ។ បើតាមលោក Pierre Delsaux ដែលជាប្រធានផ្នែកឆ្លើយតបចំពោះការសង្គ្រោះបន្ទាន់នៃការិយាល័យសុខាភិបាលអឺរ៉ុបបានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna និងក្រុមហ៊ុន The BioNTech-Pfizer កំពុងស្ថិតក្នុងតំណាក់កាលផលិតវ៉ាក់សាំងពីរប្រភេទបញ្ចូលគ្នាជាវ៉ាក់សាំងតែមួយហើយ ដោយវ៉ាក់សាំងទាំងពីរនោះរួមមានវ៉ាក់សាំងសម្រាប់ប្រឆាំងនឹងមេរោគដើមនៃជំងឺកូវីដ-១៩ក្នុងទីក្រុងវ៉ូហាន និងវ៉ាក់សាំងមួយទៀតគឺជាប្រភេទវ៉ាក់សាំងសម្រាប់ប្រឆាំងនឹងមេរោគបំប្លែងខ្លួនអូមីក្រុង។ លោក Pierre Delsaux បានបន្តថា ប្រសិនបើគ្មានអ្វីប្រែប្រួលទេ ពោលគឺដំណើរការនៃការផលិតវ៉ាក់សាំងជំនាន់ថ្មីដែលជាការច្របាច់បញ្ចូលគ្នារវាងវ៉ាក់សាំងដែលផ្តោតសំខាន់លើមេរោគពីរផ្សេងគ្នានេះទទួលបានជោគជ័យ គឺគេនឹងសាកល្បងប្រើប្រាស់វានៅក្នុងអំឡុងរដូវស្លឹកឈឺជ្រុះ (ចាប់ពីថ្ងៃទី២៣ ខែកញ្ញារហូតដល់ថ្ងៃទី២២ ខែធ្នូ) ខាងមុខនេះតែម្តង។ ប្រធានផ្នែកឆ្លើយតបចំពោះការសង្គ្រោះបន្ទាន់រូបនេះបានបន្តទៀតថា រូបលោកមានការសាទរយ៉ាងខ្លាំងចំពោះការផលិតវ៉ាក់សាំងកូវីដ-១៩ជំនាន់ថ្មីរបស់បណ្តាក្រុមហ៊ុនទាំងអស់ ព្រោះថាវ៉ាក់សាំងនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្សជាតិនៅជុំវិញពិភពលោក មិនថាវ៉ាក់សាំងទាំងនោះស្ថិតនៅក្នុងទម្រង់បែបណានោះទេ។ សូមបញ្ជាក់ផងដែថា

    July 14, 2022