Pheakdey
  • អន្តរជាតិ

    ម៉ាកាវ៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដានេះអាជ្ញាធរក្រុងម៉ាកាវបានប្រកាសបិទខ្ទប់គ្រប់កាស៊ីណូនៅទូទាំងទីក្រុង ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ ការសម្រេចបិទខ្ទប់ទីតាំងអាជីវកម្មដែលជាចរន្តសេដ្ឋកិច្ចដ៏សំខាន់របស់ទីក្រុងជាលក្ខណៈទ្រង់ទ្រាយធំនៅពេលនេះគឺជាការបិទខ្ទប់លើកដំបូងហើយ បើរាប់ចាប់តាំងពីពេលផ្តើមមានការរាតត្បាតជំងឺកូវីដ-១៩ជាសកលមក ខណៈវិធានការនេះត្រូវបានដាក់ចេញភ្លាមៗក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនៅទូទាំងទីក្រុងបន្តកើនឡើងយ៉ាងគំហុក។  បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times បានបញ្ជាក់ថា វិធានការបិទខ្ទប់នេះនឹងត្រូវអនុវត្តក្នុងរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយក្រៅតែពីកាស៊ីណូក៏នៅមានទីតាំងអាជីវកម្មដែលមិនសូវចាំបាច់មួយចំនួនទៀតនឹងត្រូវបិទខ្ទប់ផងដែរ ខណៈទីតាំងអាជីវកម្មដែលអាចនៅបើកដំណើរបាននោះមានដូចជាមន្ទីរពេទ្យ កន្លែងលក់ថ្នាំពេទ្យ និងផ្សារទំនើបជាដើម។ គួរបញ្ជាក់ជូនថា គិតចាប់តាំងពីពាក់កណ្តាលខែមិថុនាមកម៉ាកាវបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ប្រមាណជា ១,៥០០នាក់ និងបានដាក់ឲ្យពលរដ្ឋប្រមាណជា ១៩,០០០ត្រូវធ្វើចត្តាឡីស័ក ខណៈម៉ាកាវនៅមិនទាន់រកឃើញអ្នកស្លាប់ដោយកូវីដ-១៩នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Straits Times  

    July 11, 2022
  • អន្តរជាតិ

    ស្រីលង្កា៖ ប្រធានាធិបតីនៃប្រទេសស្រីលង្កាគឺលោក Gotabaya Rajapaksa បានប្រកាសកាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា ម្សិលមិញថា រូបគាត់នឹងលាលែងចេញពីតំណែងជាថ្នាក់ដឹងនាំកំពូលនេះហើយ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។ ការសម្រេចបោះបង់ចោលតំណែងជាប្រធានាធិបតីនេះត្រូវបានធ្វើឡើងក្រោយប្រជាពលរដ្ឋស្រីលង្កាជាច្រើននាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មទ្រង់ទ្រាយធំនិងបាននាំចូលទៅអុកឡុកដល់ក្នុងវិមានរដ្ឋាភិបាលស្រីលង្កានិងទៅដល់ផ្ទះរបស់លោក Gotabaya Rajapaksa ផ្ទាល់ទៀតផង។ លោក Gotabaya Rajapaksa (រូបកណ្តាល) ហេតុផលចម្បងនៃការចុះថ្នាក់ធ្វើបាតុកម្មនោះគឺដើម្បីសម្តែងនូវការមិនពេញចិត្តចំពោះការដឹកនាំប្រទេសរបស់ប្រធានាធិបតី Gotabaya Rajapaksa ដែលធ្វើឲ្យស្រីលង្កាបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន និងទាមទារឲ្យលោកប្រធានាធិបតីរូបនេះត្រូវចុះចេញពីតំណែងតែម្តង ដើម្បីផ្តល់ឱកាសឲ្យអ្នកដែលមានសមត្ថភាពមកកាន់ការងារនេះវិញម្តង។ បើយោងតាមអ្នកនាំពាក្យឲ្យរដ្ឋាភិបាលស្រីលង្កាបានបញ្ជាក់ថា បើគ្មានអ្វីប្រែងប្រួលនោះទេគឺលោក Gotabaya Rajapaksa នឹងត្រូវចុះចេញពីតំណែងនៅថ្ងៃពុធ ទី១៣ ខែកក្កដានេះហើយ៕ អត្ថបទ៖ ភក្តី

    July 11, 2022
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយផ្នែកយោធាតម្លៃ ៤០០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ ពីព្រឹកថ្ងៃសោរ៍ ទី៩ ខែកក្កដានេះ។ នៅក្នុងកញ្ចប់ជំនួយតម្លៃ ៤០០លានដុល្លារនេះនឹងមានបញ្ចូលនូវអាវុធនិងសម្ភារៈយោធាសំខាន់ៗជាច្រើនមិនខុសពីកញ្ចប់ជំនួយមុនៗឡើយ តែអ្វីដែលជាការកត់សម្គាល់ចំពោះជំនួយថ្មីនេះគឺអាមេរិកបានដាក់បញ្ចូលយ៉ាងច្រើននូវប្រភេទកាំភ្លើងធំដែលអាចបាញ់ផ្លោងបានក្នុងរយៈចម្ងាយឆ្ងាយប្រភេទ High-Precision Artillery។ ការសម្រេចផ្តល់ជូនយ៉ាងច្រើននូវអាវុធប្រភេទ High-Precision Artillery នេះគឺត្រូវបានធ្វើឡើងដោយផ្អែកលើភាពចាំបាច់ជាក់ស្តែងនៅសមរភូមិអ៊ុយក្រែន ដ្បិតស្ថានភាពក្នុងពេលនេះគឺកងកម្លាំងអ៊ុយក្រែនត្រូវការកាំភ្លើងធំនិងគ្រាប់ជាច្រើនសម្រាប់បាញ់កម្ទេចមូលដ្ឋានទ័ពរុស្ស៊ីពីទីតាំងឆ្ងាយៗ។ គួររម្លឹកជូនថា នាពេលកន្លងមកលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ធ្លាប់បានថ្លែងបញ្ជាក់ថា អាមេរិកនិងអង្គការណាតូគឺត្រូវបានរួមគ្នាតែមួយក្នុងការជួយគាំទ្រអ៊ុយក្រែនក្នុងរយៈពេលវែង ពោលគឺបន្តផ្តល់ជំនួយនិងការគាំទ្រផ្សេងៗចំពោះប្រទេសអ៊ុយក្រែនរហូតដល់សង្គ្រាមត្រូវបានបិទបញ្ចប់ មិនថាសង្គ្រាមនោះត្រូវអូសបន្លាយក្នុងរយៈពេលយូរប៉ុនណានោះទេ៕  អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    July 9, 2022
  • អន្តរជាតិ

    សិង្ហបុរី៖ ករណីឆ្លងជំងឺអុតស្វា Monkeypox នៅលើទឹកដីសិង្ហបុរីត្រូវបានអាជ្ញាធររកឃើញដល់ករណីទី ៤ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ដោយគិតត្រឹមល្ងាចថ្ងៃសុក្រ​ ទី៨ ខែកក្កដាម្សិលមិញនេះ។ អ្នកជំងឺអុតស្វា Monkeypox ទី៤នោះគឺជាអ្នកដំណើរជនជាតិឥណ្ឌាវ័យ ៣០ឆ្នាំម្នាក់ ដែលបានធ្វើដំណើរមកពីប្រទេសអាឡឺម៉ង់កាលពីជាង ២សប្តាហ៍មុន ហើយការរកឃើញលទ្ធផលវិជ្ជមានជំងឺអុតស្វា Monkeypox នេះគឺត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលជំងឺកំពុងធ្វើចត្តាឡីស័ក។ បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា អ្នកជំងឺបានផ្តើមចេញកន្ទួលរមាស់កាលពីថ្ងៃទី៣០ ខែមិថុនា និងផ្តើមមានអាការៈក្តៅខ្លួននៅថ្ងៃទី៧ ខែកក្កដា ហើយក៏បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី៨ ខែកក្កដាម្សិលមិញនេះតែម្តង។ គួរបញ្ជាក់ជូនថា នៅក្នុងចំណោមអ្នកឆ្លងជំងឺអុតស្វា Monkeypox ទាំង ៤ករណី ដែលត្រូវបានរកឃើញនៅលើទឹកដីសិង្ហបុរីនោះគឺមាន ៣ករណីជាករណីនាំចូល និងមានតែ ១ករណីប៉ុណ្ណោះដែលជាករណីឆ្លងនៅក្នុងសហគមន៍៕

    July 9, 2022
  • អន្តរជាតិ

    ជប៉ុន៖ ជប៉ុនរៀបចំពិធីកាន់ទុក្ខចំពោះមរណភាពលោក Shinzo Abe នៅទូទាំងប្រទេស ខណៈសពរបស់លោកត្រូវបានដង្ហែរទៅដល់ទីក្រុងតូក្យូហើយ នៅព្រឹកថ្ងៃសោរ៍ ទី៩ ខែកក្កដានេះ។ សម្រាប់ប្រជាជនភាគច្រើនបានចាត់ទុកការបាត់បង់អតីតនាយករដ្ឋមន្ត្រីរូបនេះថា គឺជាការបាត់បង់វីរៈបុរសជាតិ និងជាការបាត់បង់ធនធានមនុស្សដ៏មានសក្កានុពលម្នាក់ផងដែរ។ ករណីឃាតកម្មរបស់លោក Shinzo Abe នៅលើទឹកដីជប៉ុនក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅជុំវិញពិភពលោកផងដែរ ដ្បិតវាជាករណីកម្របំផុតក្នុងប្រវត្ថិសាស្រ្តជប៉ុន ខណៈជប៉ុនក៏ជាប្រទេសដែលមានច្បាប់គ្រប់គ្រងលើការប្រើប្រាស់អាវុធយ៉ាងតឹងរឹងផងដែរ។ គួរបញ្ជាក់ជូនថា លោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងបាញសម្លាប់កាលពីព្រឹកថ្ងៃទី៨ ខែកក្កដាម្សិលមិញនេះ ខណៈដែលលោកកំពុងថ្លែងសុន្ទរកថាមួយនៅឯទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុន។ ខ្មាន់កាំភ្លើងដែលជាឃាតកបាញ់សម្លាប់លោក Shinzo Abe ត្រូវ​បានគេស្គាល់ថា មានឈ្មោះ Yamagami Tetsuya អាយុ ៤១ឆ្នាំ

    July 9, 2022
  • អន្តរជាតិ

    ជប៉ុន៖ ករណីបាញ់ប្រហារអតីតនាយករដ្ឋមន្ត្រីជប៉ុនកំពុងក្លាយជាប្រធានបទដ៏គួរឲ្យតក់ស្លុតបំផុត ដ្បិតនៅក្នុងប្រទេសជប៉ុនគឺវាកម្រនឹងកើតមានករណីឃាតកម្មដូចនេះណាស់ ហើយជប៉ុនក៏ជាប្រទេសដែលមានច្បាប់គ្រប់គ្រងលើការប្រើប្រាស់អាវុធយ៉ាងតឹងរឹងបំផុតផងដែរ។ ការបាញ់ប្រហារចំពោះលោក Shinzo Abe នៅពេលនេះគឺត្រូវបានគេចាត់ទុកជារឿងកម្របំផុតមួយ ព្រោះករណីឃាតកម្មចំពោះថ្នាក់ដឹកនាំដូចនេះមិនធ្លាប់កើតមាននៅលើទឹកដីជប៉ុនឡើយ​នៅក្នុងរយៈពេល ៩០ឆ្នាំចុងក្រោយនេះ។ អ្វីដែលជាការកត់សម្គាល់មួយទៀតនោះគឺជប៉ុនជាប្រទេសដែលមានច្បាប់យ៉ាងតឹងរឹងបំផុតក្នុងការកាន់កាប់អាវុធ ដូចនេះករណីដែលជនសង្ស័យអាចយកកាំភ្លើងមកប្រើប្រាស់នៅទីសាធារណៈតាមអំពើចិត្តនោះក៏ជារឿងកម្របំផុតមួយផងដែរ។ គួរកត់សម្គាល់ថា ជនសង្ស័យដែលបានធ្វើសកម្មភាពបាញ់ប្រហារទៅកាន់លោក Shinzo Abe នោះត្រូវបានគេស្គាល់ថាមានឈ្មោះ Yamagami Tetsuya អាយុ ៤១ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុន និងជាទីកន្លែងដែលអតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវអញ្ចើញទៅធ្វើសន្ទុរកថាឃោសនាបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យសេរីផ្ទាល់នៅទីនោះតែម្តង។ ក្រោយការចាប់ខ្លួន ជនសង្ស័យបានប្រាប់ប៉ូលិសថា គាត់មិនពេញចិត្តនឹងលោក Shinzo Abe នោះទេជាពិសេសគឺមិនពេញនឹងជំនឿនយោបាយរបស់គាត់ ហើយគាត់ពិតជាមានបំណងចង់បាញ់សម្លាប់លោក Shinzo Abe ដោយផ្ទាល់តែម្តង។ ក្រោយកើតហេតុប៉ូលិសជប៉ុនក៏បានរឹបអូសវត្ថុតាងមួយដែលជនសង្ស័យបានប្រើប្រាស់ផងដែរ

    July 8, 2022
  • អន្តរជាតិ

    ជប៉ុន៖ មេដឹកនាំនៅជុំវិញពិភពលោកបានផ្តើមបញ្ចេញប្រតិកម្មព្រមៗគ្នាជុំវិញករណីបាញ់ប្រហារលោក Shinzo Abe ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុន។​ គួរបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនេះបានឡើងកាលពីវេលាម៉ោង ១១ កន្លះ ព្រឹកថ្ងៃសុក្រ ទី៨ ខែកក្កដានេះក្នុងអំឡុងពេលដែលលោក Shinzo Abe កំពុងថ្លែងសន្ទុរកថាមួយនៅក្នុងទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុន ដើម្បីឃោសនាបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យសេរី នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃអាទិត្យខាងមុខនេះ។​ ពេលនេះលោក Shinzo Abe ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យជាបន្ទាន់ នៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុតមួយ​ ពោលគឺចង្វាក់បេះដូងរបស់គាត់ហាក់លែងដំណើរការទៅហើយ។ នៅចំពោះមុខស្ថានភាពនេះ ​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Anthony Albanese បាន​និយាយ​ថា វាគឺជារឿងដ៏​រន្ធត់បំផុតមួយដែលលោក Shinzo Abe ត្រូវ​រង​នូវការ​បាញ់​ប្រហារ

    July 8, 2022
  • អន្តរជាតិ

    ឡាវ៖ របាយការណ៍មួយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Nikkei Asia​ នៅថ្ងៃទី៧ ខែកក្កនេះបានឲ្យដឹងថា ប្រទេសឡាវមានបំណងរក្សាជំហរមិនចូលបក្សសម្ព័ន្ធណាមួយឡើយជុំវិញករណីរុស្ស៊ីឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន ហើយការរក្សាភាពអព្យាក្រឹត្យនេះគឺត្រូវបានធ្វើឡើង ព្រោះប្រទេសឡាវចង់ទទួលបានអត្ថប្រយោជន៍ប្រេងឥន្ទនៈពីរុស្ស៊ី ដែលមានតម្លៃថោក។ គួរកត់សម្គាល់ថា ចាប់តាំងពីពាក់កណ្តាលខែមិថុនាមកប្រទេសឡាវហាក់ជួបប្រទះនូវបញ្ហាប្រេងឥន្ទនៈជាបន្តបន្ទាប់ ដូចជាខ្វះខាតប្រេងឥន្ទនៈសម្រាប់ជើងហោះហើរ ហើយសម្រាប់ស្ថានីយ៍លក់ប្រេងឥន្ទនៈក្នុងទីក្រុងវៀងច័ន្ទវិញគឺមួយចំនួនត្រូវបិទទ្វារ ៥ម៉ោងមុនពេលកំណត់ជាធម្មតាព្រោះអស់ប្រេងសាំងសម្រាប់លក់ ខណៈនៅតាមស្ថានីយ៍មួយចំនួនគេបានប្រទះឃើញមានរថយន្តនិងម៉ូតូរាប់រយគ្រឿងតម្រង់ជួរគ្នាចាំចូលចាក់សាំង។ ប្រភពខាងលើបានបន្តថា  គិតត្រឹមថ្ងៃទី២៤ ខែមិថុនានេះតម្លៃហ្គាសនៅក្នុងប្រទេសឡាវបានកើនឡើងដល់ ២១,៤១០គីប (១,៤ ដុល្លារអាមេរិក) សម្រាប់ហ្គាសមួយលីត្រ ហើយបើប្រៀបធៀបជាមួយនឹងតម្លៃធម្មតានាពេលកន្លងមកគឺវាបានកើនឡើងក្នុងកម្រិត ៤០%។ នាពេលបច្ចុប្បន្ននេះឡាវបាននាំចូលប្រេងឥន្ទនៈពីបណ្តាប្រទេសមួយចំនួនដូចជាចិន ថៃ វៀតណាម និងប្រទេសក្បែរខាងមួយចំនួនទៀតក្នុងតម្លៃទីផ្សារធម្មតា។ យ៉ាង​ណាក្តី នៅក្នុងយរបាយការណ៍មួយរបស់អាជ្ញាធរឡាវបានឲ្យដឹងថា ឡាវកំពុងពិភាក្សាជាមួយរុស្ស៊ីហើយជុំវិញការផ្គត់ផ្គង់ប្រេងឥន្ទនៈក្នុងលក្ខខណ្ឌពិសេសមួយ ពោលគឺរុស្ស៊ីគ្រោងនឹងលក់ប្រេងឥន្ទនៈឲ្យទៅឡាវក្នុងតម្លៃទាបជាងតម្លៃទីផ្សារអន្តរជាតិរហូតដល់ ៧០%ឯណោះ៕

    July 8, 2022
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសនឹងបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃជំងឺអុតស្វា Monkeypox ​នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី៧ ខែកក្កដានេះ។ កិច្ចប្រជុំប​ន្ទាន់នេះត្រូវបានរៀបចំឡើងក្រោយតួលេខអ្នកឆ្លងជំងឺអុតស្វា Monkeypox បានកើនដល់ជាង ៦,០០០ករណីនៅទូទាំងពិភពលោកនិងកំពុងរាតត្បាតនៅក្នុងប្រទេសចំនួន ៥៨ផ្សេងគ្នា ដោយមិនរាប់បញ្ចូលបណ្តាប្រទេសនៅតំបន់អាហ្វ្រិកខាងត្បូង ដែលជាតំបន់ធ្លាប់មានករណីឆ្លងជំងឺជាធម្មតានោះទេ។ បើតាមលោក Tedros Adhanom Ghebreyesus ដែលជាអគ្គនាយកនៃអង្គការសុខភាពពិភពលោកបានថ្លែងចេញពីទីក្រុងហ្សឺណែវមកថា រលករាតត្បាតនៃជំងឺអុតស្វា Monkeypox បានឈានដល់កម្រិតខ្ពស់បំផុតមួយហើយ ពោលគឺជាកម្រិតប្រកាសអាសន្ន ដែលពិភពទាំងមូលត្រូវតែមានការប្រុងប្រយ័ត្ននិងរួមគ្នាទប់ស្កាត់ការចម្លងមេរោគឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន មុនពេលមេរោគបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះ។ គួរបញ្ជាក់ជូនថា នៅក្នុងចំណោមករណីឆ្លងជំងឺអុតស្វា Monkeypox ទាំងអស់នោះ​គឺមានករណីឆ្លងប្រមាណជា ៨៥%ត្រូវបានរកឃើញនៅក្នុងតំបន់អឺរ៉ុប ហើយក្នុងចំណោមអ្នកជំងឺទាំអស់នោះក៏មានអ្នកជំងឺម្នាក់បានស្លាប់បាត់បង់ជីវិតផងដែរ៕

    July 7, 2022
  • អន្តរជាតិ

    ម៉ាកាវ៖ ទីក្រុងម៉ាកាវបានបន្តបិទខ្ទប់ទីតាំងសំខាន់ៗជាច្រើនកន្លែងបន្ថែមទៀតក្រោយរលកនៃការរាតត្បាតជំងឺកូវីដ-១៩កាន់តែផ្ទុះខ្លាំងឡើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដានេះ។​ ទីតាំងដែលត្រូវកំណត់ឲ្យបិទខ្ទប់នៅពេលនេះគឺជាផ្សារទំនើបដ៏ល្បីល្បាញបំផុតរបស់ទីក្រុងម៉ាកាវ ខណៈកាលពីថ្ងៃកន្លងទៅនេះម៉ាកាវក៏បានសម្រេចបិទខ្ទប់សណ្ឋាគារ Grand Lisboa ដែលនិមិត្តរូបរបស់ទីក្រុងរួចហើយដែរ។ សូមបញ្ជាក់ថា សណ្ឋាគារ Grand Lisboa គឺជាមជ្ឈមណ្ឌលផ្តល់សេវាលេងល្បែងស៊ីសងធំបំផុតនៅលើពិភពលោក និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំបំផុតសម្រាប់ម៉ាកាវផងដែរ។ បើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលម៉ាកាវបានបង្ហាញថា គិតចាប់តាំងពីពាក់កណ្តាលខែមិថុនាមក ម៉ាកាវបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ១,០០០ករណីហើយ ខណៈមានមនុស្សប្រមាណជា ១៤,០០០នាក់ផ្សេងទៀតត្រូវបានអាជ្ញាធរកំណត់ឲ្យធ្វើចត្តាឡីស័ក។ ទន្ទឹមនឹងការសម្រេចបិទខ្ទប់ទីតាំងសំខាន់ៗនៅក្នុងទីក្រុងនេះ អាជ្ញាធរសុខាភិបាលម៉ាកាវក៏បានបើកយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយចំពោះពលរដ្ឋខ្លួនទាំងជាង ៦០០,០០០នាក់ផងដែរ ខណៈគិតរហូតមកទល់នឹងពេលនេះម៉ាកាវនៅមិនទាន់រកឃើញករណីអ្នកស្លាប់ដោយជំងឺកូវីដ-១៩នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    July 7, 2022