Pheakdey
  • អន្តរជាតិ

    អឺរ៉ុប៖ ក្រុមប្រទេសមួយចំនួននៅភាគខាងលិចតំបន់អឺរ៉ុបកំពុងប្រឈមនឹងរលកកម្តៅដ៏ខ្ពស់បំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីល្ងាចថ្ងៃពុធ ទី១៣ ខែកក្កដាម្សិលមិញនេះ។ ក្នុងថ្ងៃទី១៣ ម្សិលមិញនេះសីតុណ្ហភាពនៅក្នុងប្រទេសបារាំងនិងអង់គ្លេសបានកើនដល់កម្រិតខ្ពស់បំផុត ខណៈនៅតំបន់ភាគខាងត្បូងនៃប្រទេសបារាំងរលកកម្តៅបានបង្កឲ្យមានបញ្ហាភ្លើងឆេះព្រៃក្នុងផ្ទៃដីប្រមាណជា ១,០០០ ហិចតាទៀតផង។ ហេតុការណ៍នេះក៏បានធ្វើឲ្យពលរដ្ឋបារាំងដែលកំពុងរស់នៅក្នុងភាគខាងត្បូងនៃទីក្រុង Bordeaux ប្រមាណជា ១៥០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពជាបន្ទាន់ផងដែរ។ ប្រភពខាងលើបានបន្តថា ដើមឈើធំៗដែលជាប្រភេទរុក្ខជាតិប្រណិតនៅលើផ្ទៃដីប្រមាណជា ៧០០ ហិចតានៅក្នុងតំបន់ Dune of Pilat នៃប្រទេសបារាំងត្រូវបានអណ្តាតភ្លើងលេបត្របាក់អស់គួរឲ្យសោកស្តាយជាទីបំផុត។ ដោយឡែកសម្រាប់សីតុណ្ហភាពនៅតំបន់ Iberian Peninsula ដែលជាតំបន់នៅចន្លោះរវាងប្រទេសអេស្ប៉ាញនិងព័រទុយហ្គាល់វិញបានកើនឡើងដល់កម្រិតខ្ពស់ជាង ៤០អង្សាសេសម្រាប់នៅក្នុងសប្តាហ៍នេះ ខណៈរលកកំដៅក៏បានបង្កឲ្យមានភ្លើងឆេះព្រៃយ៉ាង​សន្ធោសន្ធៅនៅក្នុងប្រទេសព័រទុយហ្គាល់ផងដែរ។ បើតាមក្រុមអ្នកជំនាញផ្នែកអាកាសធាតុបានព្យាករណ៍ថា ពិភពលោកនឹងត្រូវជួបប្រទះគ្រោះធម្មជាតិកាន់តែអាក្រក់ឡើងៗ ដ្បិតធនធានធម្មជាតិត្រូវបានបំផ្លាញយ៉ាងហិនហោចដោយសកម្មរបស់មនុស្សជារៀងរាល់ថ្ងៃផងដែរ៕ អត្ថបទ៖

    July 14, 2022
  • អន្តរជាតិ

    ជប៉ុន៖ តុលាការក្រុងតូក្យូនៅថ្ងៃពុធ ទី១៣ ខែកក្កដានេះបានសម្រេចបង្គាប់ឲ្យអតីតនាយកប្រតិបត្តិនៃរោងចក្រផលិតថាមពលនុយក្លេអ៊ែរ Fukushima និងក្រុមប្រតិបត្តិករមួយចំនួនត្រូវសង់ប្រាក់ថ្លៃខូចខាតសរុបចំនួន ១៣,៣២លានលានយេន (៩៧ពាន់លានដុល្លារ) ចំពោះការ បរាជ័យក្នុងការទប់ស្កាត់គ្រោះមហន្តរាយ ដែលបានកើតមានឡើងនាពេលកន្លងមកនិងបានបង្កវិនាសកម្មយ៉ាងធំធេងសម្រាប់ប្រទេសជប៉ុននិងប្រជាជនជប៉ុន។ បើយោងតាមការចុះផ្សាយរបស់ការសែត បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា អតីតនាយកប្រតិបត្តិនិងក្រុមប្រតិបត្តិករទាំងអស់នោះមានចំនួនសរុប ៤នាក់ ដែលជាម្ចាស់ភាគហ៊ុនមកពីក្រុមហ៊ុន Tokyo Electric Power Company (TEPCO) ហើយពួកគាត់គឺជាអ្នកទទួលខុសត្រូវធំបំផុតចំពោះហេតុការណ៍ផ្ទុះរោងចក្រនុក្លេអ៊ែរ Fukushima ដែលបង្កឡើងដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ ២០១១។ ប្រភពខាងលើបានបន្តថា ទំហំទឹកប្រាក់សម្រាប់សងថ្លៃខូចខាតខាងលើនេះគឺជាប្រាក់សងជំងឺចិត្តច្រើនបំផុតមិនធ្លាប់មាននោះទេសម្រាប់បណ្តឹងរដ្ឋប្បវេណីនៅក្នុងប្រទេសជប៉ុន។​ ក្រោយមានការសម្រេចរបស់តុលាការក្រុងតូក្យូដូចខាងលើនេះ ក្រុមហ៊ុន Tokyo Electric Power Company

    July 14, 2022
  • អន្តរជាតិ

    ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដាបានឲ្យដឹងថា មានទីក្រុងជាច្រើននៅក្នុងប្រទេសចិនបានរងនូវរលកម្តៅខ្ពស់បំផុតមិនធ្លាប់មានបើគិតត្រឹមថ្ងៃទី ១២ ខែកក្កដាម្សិលមិញនេះ។ បើតាមរដ្ឋបាលឧតុនិយមចិនបានបញ្ជាក់ទៀតថា បន្ទាប់ពីសីតុណ្ហភាពបានកើនឡើងខ្ពស់ដល់កម្រិតបំបែកកំណត់ត្រាហើយ ទីក្រុងទាំងអស់នោះនឹងត្រូវរងនូវភ្លៀងធ្លាក់យ៉ាងជោគជាំជាច្រើនថ្ងៃជាប់ៗគ្នាផងដែរ។ ប្រភពខាងលើបានបន្តថា ទីក្រុងដែលត្រូវជួបប្រទះនឹងគ្រោះធម្មជាតិមិនធ្លាប់មាននោះមានដូចជា ទីក្រុង Chongqing, ទីក្រុង Shanghai, តំបន់មួយចំនួននៅក្នុងខេត្ត Sichuan, ក្រុង Yixing ស្ថិតនៅក្នុងខេត្ត Jiangsu និងក្រុងសំខាន់ៗជាច្រើនទៀតនៅក្នុងខេត្ត​Zhejiang, ខេត្តFujian, ខេត្ត Jiangxi, ខេត្តHubei និង​ខេត្តAnhui ខណៈកម្រិតសីតុណ្ណភាពបានកើនឡើងក្នុងចន្លោះពី ៣៧អង្សាសេ រហូតដល់ ៤២អង្សាសេឯណោះ។

    July 13, 2022
  • អន្តរជាតិ

    អង់គ្លេស៖ របាយការណ៍មួយបានបង្ហាញថា មានពលរដ្ឋអង់គ្លេសដែលជាអ្នកជំងឺកូវីដ-១៩រយៈពេលវែងរាប់ពាន់នាក់បានសម្រេចធ្វើដំណើរទៅបរទេសដើម្បីស្វែងរកសេវាព្យាបាលជំងឺដោយខ្លួនឯង បន្ថែមពីលើសេវាព្យាបាលដែលអាជ្ញាធរអង់គ្លេសបានផ្តល់ជូនពួកគាត់ដោយមិនគិតថ្លៃ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា របាយការណ៍នេះគឺជាលទ្ធផលនៃការស៊ើបអង្កេតមួយដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តអង់គ្លេសនិងត្រូវបានចុះផ្សាយក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ BMJ នៅថ្ងៃពុធ ទី១៣ ខែកក្កដានេះ។ នៅក្នុងរបាយការណ៍បានបង្ហាញថា មានអ្នកជំងឺកូវីដ-១៩រយៈពេលវែងរាប់ពាន់នាក់បានសម្រេចធ្វើដំណើរចេញពីប្រទេសអង់គ្លេសទៅកាន់ប្រទេសស៊ីប អាឡឺម៉ង់ និងស្វីស ដើម្បីស្វែងរកសេវាព្យាបាលផ្សេងៗជាច្រើនមានដូចជា ការចាក់បញ្ចូលវីតាមីនតាមសរសៃឈាមនិងការលាងឈាមជាដើម។ គួរបញ្ជាក់ថា លាងឈាមគឺជាសេវាប្តូរឈាមចាស់ផ្លាស់ដាក់ឈាមថ្មីនៅក្នុងខ្លួនអ្នកជំងឺដើម្បីការពារកុំឲ្យមានបញ្ហាកកឈាម។ ក្នុងរបាយការណ៍បានបន្តទៀតថា ជាមធ្យមអ្នកជំងឺម្នាក់ត្រូវចំណាយប្រាក់រហូតដល់ ៥០,០០០ អឺរ៉ូ (៥០,១៦៣ ដុល្លារអាមេរិក) ចំពោះការព្យាបាលខាងលើនេះ ខណៈក្រោយទទួលបានការព្យាបាលរួចក្រុមអ្នកជំងឺហាក់មិនទទួលលទ្ធផលអ្វីល្អប្រសើរជាងមុនឡើយ។ សូមបញ្ជាក់ថា ការចេញទៅរកសេវាព្យាបាលបន្ថែមនេះគឺជាការសម្រេចចិត្តរបស់ក្រុមអ្នកជំងឺខ្លួនឯងផ្ទាល់តែម្តង ពោលមិនមែនជាការណែនាំរបស់វេជ្ជបណ្ឌិតជំនាញឡើយ ខណៈគិតត្រឹមពេលនេះអង់គ្លេសមានអ្នកជំងឺកូវីដ-១៩រយៈពេលវែងប្រមាណជា

    July 13, 2022
  • អន្តរជាតិ

    មន្ត្រីតំណាងឲ្យប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីជាច្រើនរូបនឹងជួបគ្នានៅថ្ងៃទី ១៣ ខែកក្កដានេះ ដើម្បីពិភាក្សាអំពីបញ្ហារាំងស្ទះក្នុងការនាំចេញនូវគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដែលបញ្ហានេះកំពុងធ្វើឲ្យតម្លៃស្បៀងអាហារនៅលើពិភពលោកមានការកើនឡើងយ៉ាងខ្លាំងផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ជំនួបរវាងក្រុមមន្ត្រីនៃប្រទេសដែលកំពុងមានសង្គ្រាមជាមួយគ្នានេះនឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុង Istanbul នៃប្រទេសតួគី ខណៈប្រទេសតួគីផ្ទាល់តែម្តងដែលជាអ្នកសម្របសម្រួលនិងផ្តួចផ្តើមឲ្យមានការរៀបចំកិច្ចប្រជុំនេះ។ គួរបញ្ជាក់ជូនថា នាពេលកន្លងមកអ៊ុយក្រែនគឺជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំបំផុតមួយសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារពិភពលោក តែយ៉ាងណាក្តីក្រោយមានការឈ្លានពានពីសំណាកកងទ័ពរុស្ស៊ីគឺចរន្តនៃការនាំគ្រាប់ធញ្ញជាតិចេញរបស់អ៊ុយក្រែនត្រូជាប់គាំងទាំងស្រុងនៅតំបន់កំពង់ផែសមុទ្រខ្មៅ។ តាមរបាយការណ៍របស់ទីក្រុងកៀវបានបង្ហាញថា គិតត្រឹមពេលនេះគឺគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដែលកំពុងជាប់គាំងមិនអាចនាំចេញបាននោះមានបរិមាណប្រហែលជា ២៥លានតោន។ ទន្ទឹមនឹងការមិនអាចនាំចេញនូវគ្រាប់ធញ្ញជាតិដែលមានស្រាប់នោះ ភ្លើងសង្គ្រាមក៏បានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះវិស័យកសិកម្មនៅក្នុងប្រទេសអ៊ុយក្រែនទាំងមូលផងដែរ ដូចនេះវាមានន័យថាអ៊ុយក្រែននឹងត្រូវខកខាននាំចេញគ្រាប់ធញ្ញជាតិក្នុងរយៈពេលយូរបន្ថែមទៀត ប្រសិនបើសង្គ្រាមនៅតែមិនទាន់បិទបញ្ចប់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    July 13, 2022
  • អន្តរជាតិ

    ថៃ៖ នាយកដ្ឋានវេជ្ជសាស្រ្តវិទ្យាសាស្រ្តថៃបានអះអាងថា មេរោគបំប្លែងខ្លួននៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង BA.4 និង BA.5 គឺអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងវ៉ារ្យ៉ង់ផ្សេងៗទៀតដែលបានបំប្លែងខ្លួនចេញពីមេរោគអូមីក្រុងដូចគ្នា ខណៈប្រព័ន្ធភាពស៊ាំក្នុងខ្លួនមនុស្សហាក់មិនសូវមានប្រសិទ្ធខ្ពស់នោះទេពេលជួបជាមួយមេរោគអូមីក្រុង BA.4 និង BA.5។ បើតាមលោក Supakit Sirilak ជាអគ្គនាយកនៃនាយកដ្ឋានវេជ្ជសាស្រ្តវិទ្យាសាស្រ្តថៃបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ដែលមានរោគសញ្ញារលាកសួតធ្ងន់ធ្ងរនិងស្លាប់ទាំងអស់នៅក្នុងទីក្រុងបាកកក គឺមាន ៧៧% ជាអ្នកដែលបានឆ្លងមេរោគអូមីក្រុង BA.4 និង BA.5 ខណៈ ២៣%ផ្សេងទៀតគឺជាអ្នកដែលបានឆ្លងមេរោគអូមីក្រុង BA.2។ លោកអគ្គនាយករូបនេះបានបន្តថាទៀតថា វត្តមានរបស់មេរោគកូវីដ-១៩ បំប្លែងខ្លួនអូមីក្រុង BA.4 និង BA.5 គឺជាក្តីបារម្ភថ្មីមួយសម្រាប់ទាំងអាជ្ញាធរ

    July 12, 2022
  • អន្តរជាតិ

    អង់គ្លេស៖ គណបក្សអភិរក្សនិយមនៅអង់គ្លេសបានបញ្ជាក់ឲ្យដឹងថា បេក្ខភាពនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសថ្មី ដែលត្រូវចូលមកកាន់តំណែងជំនួយលោក Boris Johnson នឹងត្រូវប្រកាសឲ្យដឹងជាសាធារណៈនៅថ្ងៃទី ៥ ខែកញ្ញា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកក្កដានេះ។ គួរបញ្ជាក់ជូនថា លោក Boris Johnson នឹងត្រូវចុះចេញពីតំណែងជានាយករដ្ឋមន្រ្តី ក្រោយប្រជាប្រិយភាពរបស់គាត់បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងចំណោមពលរដ្ឋអង់គ្លេស ក្នុងចំណោមសមាជិករដ្ឋាភិបាល​ ខណៈគណបក្សអភិរក្សនិយមដែលជាគណបក្សកំពុងកាន់អំណាចនោះក៏ផ្តើមលែងមានទំនុកចិត្តចំពោះរូបគាត់ផងដែរ។ គួររម្លឹកថា ការធ្លាក់ចុះប្រជាប្រិយភាពនិងទំនុកចិត្តចំពោះលោក Boris Johnson បានកើតឡើងព្រោះតែគាត់បានបង្កើតឲ្យមានរឿងអាស្រូវជាបន្តបន្ទាប់ ដូចជារៀបចំពិធីខួបកំណើត​ក្នុងសម័យកូវីដ-១៩កំពុងផ្ទុះខ្លាំងនិងធ្វើការជួបជុំគ្នាទទួលទានគ្រឿងស្រវឹងក្នុងវិមានរដ្ឋាភិបាលយ៉ាងសប្បាយរីករាយ ខណៈដែលប្រទេសអង់គ្លេសទាំងមូលកំពុងបិទខ្ទប់ដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ-១៩។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗ​នេះមានមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលអង់គ្លេសជាច្រើនរូបហើយដែលបានចុះចេញពីតំណែងព្រោះហេតុផលដូចគ្នា ហើយលោក Boris Johnson

    July 12, 2022
  • អន្តរជាតិ

    អូស្ត្រាលី៖ បុរសម្នាក់ត្រូវបានប៉ូលិសអូស្ត្រាលីចាប់ខ្លួនពាក់ព័ន្ធនឹងករណីដ៏ចម្លែកមួយ ពោលគឺករណីលួចខោអាវក្នុងរបស់មនុស្សស្រីយកទៅរក្សាទុក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន 9News បានឲ្យដឹងថា ហេតុការណ៍ហួសចិត្តមួយនេះបានកើតឡើងនៅក្នុងទីក្រុង Melbourne នៃប្រទេសអូស្រ្តាលី ខណៈជនសង្ស័យត្រូវបានគេស្គាល់ត្រឹមថា ជាបុរសម្នាក់ដែលមានអាយុ ៣៤ឆ្នាំ។ ប្រភពខាងលើបានបន្តថា ក្នុងពេលចុះទៅឃាត់ខ្លួនជនសង្ស័យដល់ផ្ទះរបស់គាត់នោះ ប៉ូលិសបានប្រទះឃើញមានសំលៀកបំពាក់របស់មនុស្សស្រីជាង ៥០០០ ខោ/អាវ ហើយក្នុងនោះភាគច្រើនគឺជាខោអាវទ្រនាប់របស់មនុស្សស្រី និងមួយផ្នែកតូចគឺជាសំលៀកបំពាក់សម្រាប់ស្លៀកហាត់ប្រាណរបស់មនុស្សស្រី។ ក្រោយការស៊ើបអង្កេតនិងធ្វើការឆែកឆេរប៉ូលិសអូស្រ្តីបានសម្រេចចោទប្រកាន់ជនសង្ស័យជាច្រើនករណីមានដូចជា ករណីចោរកម្ម លួចតាមដាន លួចចូលក្នុងតំបន់ហាមឃាត់ និងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ 9News

    July 12, 2022
  • អន្តរជាតិ

    ថៃ៖ មន្ត្រីជាន់ខ្ពស់ថៃម្នាក់បានអះអាងថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ពិតប្រាកដនៅក្នុងប្រទេសថៃក្នុងពេលបច្ចុប្បន្នគឺមានចំនួនប្រមាណជា ៣០,០០០នាក់នៅក្នុងមួយថ្ងៃ ខណៈតួលេខផ្លូវការដែលត្រូវបានចុះផ្សាយជាសាធារណៈបានបង្ហាញថា តួលេខអ្នកឆ្លងថ្មីជាមធ្យមមានចំនួនត្រឹម ២,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ មន្ត្រីជាន់ខ្ពស់ថៃដែលបានធ្វើសេចក្តីអះអាងនេះគឺលោក Satit Pitutecha ដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលសាធារណៈ ហើយការថ្លែងដូចនេះត្រូវបានធ្វើឡើងក្នុងការឆ្លើយតបនឹងសំនួររបស់អ្នកតំណាងរាស្រ្តម្នាក់នៅឯវិមានរដ្ឋសភាថៃក្នុងកិច្ចប្រជុំមួយកាលពីចុងសប្តាហ៍កន្លងទៅនេះ។ លោកឧបនាយករដ្ឋមន្ត្រី Satit Pitutecha បានបន្ថែមទៀតថា ហេតុផលដែលធ្វើឲ្យតួលេខអ្នកឆ្លងជាក់ស្តែងមានចំនួនច្រើនជាងតួលេខនៅក្នុងរបាយការណ៍គឺដោយសារតែនៅក្នុងរបាយការណ៍គេបានរាប់បញ្ចូលតែអ្នកដែលបានមកធ្វើតេស្តដោយម៉ាស៊ីនធំ PCR ប៉ុណ្ណោះ តែមិនបានរាប់បញ្ចូលចំនួនអ្នកធ្វើតេស្តដោយឧបករណ៍ធ្វើតេស្តរហ័សជាលក្ខណៈឯកជនឡើយ។ លោកឧបនាយករដ្ឋរូបនេះបានបន្តទៀតថា ក្នុងចំណោមអ្នកជំងឺប្រមាណជា ៣០,០០០នាក់នោះមានអ្នកជំងឺប្រមា​ណជា ១០,០០០នាក់បានជ្រើសរើសយកការព្យាបាលនៅតាមផ្ទះដោយខ្លួនឯង ដ្បិតពួកគាត់មិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ឡើយ។ លោក Satit Pitutecha ក៏បានឲ្យដឹងផងដែរថា ក្នុងចំណោមអ្នកឆ្លងថ្មីនៅក្នុងប្រទេសថៃទាំងអស់នោះគឺមានករណីឆ្លងមេរោគអូមីក្រុងប្រភេទ BA.4 និង 5 ប្រមាណជា

    July 11, 2022
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានជូនដំណឹងដល់ប្រជាពលរដ្ឋខ្លួនថា ជំងឺកូវីដ-១៩នឹងផ្ទុះការរាតត្បាតខ្លាំងឡើងវិញនៅទូទាំងប្រទេសថៃនៅក្នុងអំឡុងខែសីហា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដាកន្លងទៅ។ យ៉ាងណាក្តី បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ ថៃបានបញ្ជាក់ថា រលករាតត្បាតនេះអាចនឹងធ្លាក់ចុះមកវិញនៅអំឡុងខែវិច្ឆិកា ប្រសិនបើពលរដ្ឋបានចូលរួមសហការណ៍ជាមួយអាជ្ញាធរដោយការទទួលខុសត្រូវខ្ពស់ក្នុងការទប់ស្កាត់ការចម្លង តាមរយៈនាំគ្នាពាក់ម៉ាស់ កាត់បន្ថយការជួបជុំ រក្សាគម្លាត និងរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន។ បើតាមលោកវេជ្ជបណ្ឌិត Nitiphat Chierakul ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងប្រចាំនៅមន្ទីរពេទ្យ Siriraj បានព្យាករណ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃអាចនឹងកើនឡើងដល់ខ្ទង់ ២០,០០០-៣០,០០០នាក់ក្នុងមួយថ្ងៃឡើងវិញ ខណៈនាពេលបច្ចុប្បន្ននេះតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ជាមធ្យមគឺមានចំនួនប្រមាណជា ២,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ នៅចំពោះមុខរលកនៃការរាតត្បាតកូវីដ-១៩ទ្រង់ទ្រាយធំឡើងវិញនេះ លោកវេជ្ជបណ្ឌិត Nitiphat Chierakul បានអំពាវឲ្យពលរដ្ឋថៃគ្រប់រូបដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់គ្រាន់ត្រូវប្រញាប់ទៅទទួលយកវ៉ាក់សាំងឲ្យបានលឿនបំផុត ពោលគឺមុនខែសីហាចូលមកដល់ និងត្រៀមការពារខ្លួនពីមេរោគក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

    July 11, 2022