Pheakdey
  • អន្តរជាតិ

    អឺរ៉ុប៖ អង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រ ទី១ ខែកក្កដា ម្សិលមិញនេះបានចេញមកធ្វើការអំពាវនាវឲ្យមាន “វិធានការបន្ទាន់មួយ ” ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺអុតស្វា Monkeypox នៅក្នុងតំបន់អឺរ៉ុប។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា សេចក្តីអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោក Hans Henri Kluge ដែលមានតួនាទីជានាយកតំបន់នៃអង្គការសុខភាពពិភពលោកសម្រាប់នៅតំបន់អឺរ៉ុប។ បើតាមលោក Hans Henri Kluge បានបញ្ជាក់ថា ការទាញសញ្ញាអាសន្ននេះត្រូវបានធ្វើឡើងក្រោយករណីរាតត្បាតជំងឺ អុតស្វា Monkeypox នៅក្នុងតំបន់អឺរ៉ុបមានការកើនឡើងរហូតដល់ ៣ដង សម្រាប់នៅក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។ នាយកតំបន់អឺរ៉ុបរូបនេះបានបន្តថា គិតត្រឹមពេលនេះករណីឆ្លងជំងឺអុតស្វា Monkeypox ​ចំនួន ៩%នៃករណីឆ្លងសរុបនៅទូទាំងពិភពលោក

    July 2, 2022
  • អន្តរជាតិ

    ថៃ៖ វិចិត្រករជនជាតិថៃម្នាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនិងបណ្តាញសារព័ត៌មាន បន្ទាប់ពីរូបគាត់បានគូររូបទេសភាពស្អាតៗជាច្រើនផ្ទាំងយកទៅដាក់តាំងនៅលើដងផ្លូវដែលមាន​រន្ធខូងជាច្រើនកន្លែង។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand  បានបញ្ជាក់ថា វិចិត្រកររូបនេះមានឈ្មោះថា Kwanyuen Ketnoo ហើយផ្លូវដែលរូបគាត់បានយករូបគំនូរទេសភាពទៅដាក់តាំងនោះគឺជាផ្លូវដីមានឈ្មោះថា Wang Pherm-Dong ស្ថិតនៅក្នុងក្រុង Khon Kaen ភាគខាងជើងនៃប្រទេសថៃ។ លោក Kwanyuen Ketnoo បានបញ្ជាក់ថា ការសម្រេចដាក់តាំងរូបគំនូរទេសភាពស្អាតនៅចំណុចផ្លូវដែលមានរន្ធខូងនេះគឺដើម្បីទាញការចាប់អារម្មណ៍ពីអាជ្ញាធរឲ្យបានដឹងថាផ្លូវបានរងនូវការខូចខាតយ៉ាងខ្លាំងហើយ និងត្រូវតែធ្វើការជួលជុលជាបន្ទាន់ផងដែរ។ ​ វិចិត្រកររូបនេះបានបន្តថា​ នាពេលកន្លងមករន្ធខូងនៅលើដងផ្លូវបានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណី រហូតមានអ្នកខ្លះត្រូវស្លាប់បាត់បង់ជីវិតទៀតផង ខណៈផ្លូវមួយខ្សែនេះជាមធ្យោបាយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់និងសម្រាប់កូនសិស្សរាប់រយនាក់ធ្វើដំណើរទៅសាលារៀន។ លោក Kwanyuen Ketnoo បានបង្ហាញក្តីសង្ឃឹមថា អាជ្ញាធរនឹងធ្វើការជួសជុលផ្លូវមួយខ្សែឲ្យបានឆាប់រហ័ស បន្ទាប់ពីបានប្រទះឃើញសកម្មភាពដាក់តាំងរូបគំនូររបស់គាត់នេះ។ លោកអ្នកអាចទស្សនារូបគំនូរស្អាតៗរបស់វិចិត្រករ

    July 2, 2022
  • អន្តរជាតិ

    ថៃ៖ ក្រុមប្រឹក្សាសន្តិសុខជាតិថៃបានបញ្ជាក់នៅព្រឹកថ្ងៃសុក្រ​ ទី១ ខែកក្កដានេះថា រដ្ឋាភិបាលថៃនៅតែត្រូវការច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នដើម្បីទប់ទល់ជាមួយនឹងកូវីដ-១៩ បើទោះជារលកនៃការរាតត្បាតជំងឺកូវីដ-១៩នៅពេលនេះបានធូរស្រាលច្រើនហើយក៏ដោយ។ បើតាមនាយឧត្តមសេនីយ៍ Supot Malaniyom អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះក្រសួងសុខាភិបាលសាធារណៈថៃនៅតែជួបប្រទះបញ្ហាលំបាកមួយចំនួនក្នុងការដោះស្រាយវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ ខណៈច្បាប់ធម្មតាមិនអាចជួយអាជ្ញាធរឲ្យដោះស្រាយបញ្ហាទាំងអស់នោះបានដោយរលូនទេ។ អគ្គលេខាធិការរូបនេះបានបន្តទៀតថា ដើម្បីឆ្លើយតបនឹងវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាពខ្ពស់នោះគឺគេត្រូវការច្បាប់ដែលមានលក្ខណៈតឹងរឹងនិងដាច់ខាតបំផុត ជាពិសេសនោះគឺនៅពេលដែលរលកនៃការរាតត្បាតឡើងដល់ចំណុចកំពូល។ នាយឧត្តមសេនីយ៍ Supot Malaniyom ក៏បានលើកឡើងដែរថា តាមការព្យាករណ៍របស់ក្រុមអ្នកជំនាញនាពេលកន្លងមកបានបង្ហាញថា កូវីដ-១៩នៅក្នុងប្រទេសថៃអាចនឹងផ្ទុះខ្លាំងឡើងវិញជាថ្មីម្តងទៀតផងដែរ ដូចនេះអាជ្ញាធរត្រូវតែប្រុងប្រយ័ត្នឲ្យបានគ្រប់ពេលវេលា ហើយការបង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅតែចាំបាច់។ សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃបានធ្លាក់មកសល់ត្រឹមខ្ទង់ជាង ២ពាន់នាក់ក្នុងមួយថ្ងៃ ខណៈចំនួនអ្នកឆ្លងសរុបមានចំនួនជាង ៤,៥លាននាក់ និងស្លាប់សរុបជាង ៣ម៉ឺនាក់៕ អត្ថបទ៖ ភក្តី ប្រភព៖

    July 1, 2022
  • អន្តរជាតិ

    អេស្ប៉ាញ៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បាននិយាយ​កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនាម្សិលមិញនេះថា អាមេរិកនឹងផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃជាទឹកប្រាក់ចំនួន ៨០០លានដុល្លារអាមេរិកបន្ថែមទៀតឲ្យទៅអ៊ុយក្រែន ខណៈជំនួយនេះក៏ជាការលើកចិត្តចំពោះភាពក្លាហានរបស់កងកម្លាំងអ៊ុយក្រែនផងដែរ ដែលបានធ្វើការប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយកងទ័ពរុស្ស៊ីអស់រយៈពេលជាច្រើនខែមកនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការសន្យាផ្តល់ជំនួយរបស់លោក ចូ បៃឌិន ខាងលើនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោកបានអញ្ជើញចូលក្នុងកិច្ចប្រជុំមួយជាអង្គការណាតូនៅក្នុងប្រទេសអេស្ប៉ាញ ខណៈដែលនៅក្នុងកិច្ចប្រជុំនោះណាតូបានសម្រេចយល់ព្រមឲ្យប្រទេសហ្វាំងឡង់និងប្រទេសស៊ុយអែតដាក់ពាក្យស្នើសុំចូលជាសមាជិករបស់ខ្លួនហើយ។ នៅក្នុងឱកាសនោះលោក ចូ បៃឌិន ក៏បានបញ្ជាក់ផងដែរថា អាមេរិកនិងណាតូបានរួមគ្នាជាធ្លុងតែមួយដើម្បីគាំទ្រអ៊ុយក្រែនប្រឆាំងជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ លោកប្រធានាធិបតីអាមេរិកបានបន្ថែមទៀតថា ពួកយើង (អាមេរិកនិងណាតូ) បានត្រៀមខ្លួនរួចរាល់ហើយក្នុងការជួយគាំទ្រអ៊ុយក្រែនរហូតដល់ទីបញ្ចប់ មិនថាសង្គ្រាមនោះត្រូវអូសបន្លាយក្នុងរយៈពេលយូរយ៉ាងណានោះទេ។ សូមបញ្ជាក់ជូនថា

    July 1, 2022
  • អន្តរជាតិ

    ថៃ៖ ថៃសម្រេចដាក់ពង្រាយយន្តហោះចម្បាំងនៅតំបន់ព្រំដែនជាប់ជាមួយមីយ៉ាន់ម៉ាយ៉ាងបន្ទាន់កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនាម្សិលមិញនេះ ក្រោយយន្តហោះចម្បាំងរបស់មីយ៉ាន់ម៉ាបានធ្វើប្រតិបត្តិការណ៍យោធាដោយបំពានមកលើដែនអាកាសរបស់ខ្លួន។ បន្ថែមពីលើការដាក់ពង្រាយយន្តហោះចម្បាំងយ៉ាងបន្ទាន់នោះ ក្រសួងការពារជាតិថៃក៏បានព្រមានចំៗទៅកាន់កងកម្លាំងមីយ៉ាន់ម៉ាផងដែរ ចំពោះសកម្មភាពរំលោភបំពានដែនអាកាសយ៉ាងគឃ្លើននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channnel News Asia បានបញ្ជាក់ថា យន្តហោះចម្បាំងដែលថៃបានដាក់ពង្រាយនោះគឺយន្តហោះចម្បាំងប្រភេទ F-16 និងមានចំនួន ២គ្រឿង។ គួរបញ្ជាក់ជូនថា ជាច្រើនថ្ងៃមកនេះកងទ័ពមីយ៉ាន់ម៉ាបានបើកការប្រយុទ្ធយ៉ាងខ្លាំងមួយជាមួយក្រុមជនជាតិភាគតិច ដែលកំពុងរស់នៅតាមតំបន់ព្រំដែនជាប់ជាមួយប្រទេសថៃ ហើយនៅក្នុងប្រតិបត្តិការណ៍យោធានោះគឺមានយន្តចម្បាំងរបស់កងទ័ពមីយ៉ាន់ម៉ាជាច្រើនគ្រឿងបានហោះចូលក្នុងទឹកដីនៃប្រទេសថៃប្រមាណជា ៥គីឡូម៉ែត្រ ហើយសកម្មភាពនេះបានធ្វើឲ្យពលរដ្ឋថៃមួយចំនួនមានការភ័យស្លន់ស្លោយ៉ាងខ្លាំង រហូតមានអ្នកខ្លះបានរត់ទៅរកកន្លែងសុវត្ថិភាពដើម្បីលាក់ខ្លួនទៀតផង។​ បើយោងតាមរបាយការណ៍របស់អាជ្ញាធរថៃបានបញ្ជាក់ថា ក្នុងប្រតិបត្តិការណ៍យោធារបស់កងកម្លាំងមីយ៉ាន់ម៉ាជាច្រើនថ្ងៃមកនេះបានធ្វើឲ្យមនុស្សប្រមាណជា ៣០០នាក់នៅក្នុងរដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ាត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖  Channnel News

    July 1, 2022
  • អន្តរជាតិ

    អង់គ្លេស៖ រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានសម្រេចកាលពីថ្ងៃពុធ ទី២៩​ ខែមិថុនា ម្សិលមិញនេះថា នឹងផ្តល់ជំនួយផ្នែកយោធាមួយកញ្ចប់បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដោយកញ្ចប់ជំនួយនេះមានតម្លៃជាទឹកប្រាក់ចំនួន ១ពាន់លានផោន ឬស្មើនឹងជាង ១,២ពាន់លានដុល្លារអាមេរិក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា នៅក្នុងកញ្ចប់ជំនួយនោះនឹងមានបញ្ចូលនូវប្រព័ន្ធការពារដែនអាកាស យន្តហោះគ្មានមនុស្សបើក អាវុធទំនើបៗជាច្រើនសម្រាប់ និងគ្រឿងបរិក្ខារសង្គ្រាមអេឡិចត្រូនិចដែលជាបច្ចេកវិទ្យាចុងក្រោយរាប់ពាន់គ្រឿងផងដែរ។ បើតាមលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានបញ្ជាក់ថា អាវុធ សម្ភារៈយោធា និងការបណ្តុះបណ្តាលផ្នែកយោធារបស់រដ្ឋាភិបាលអង់គ្លេសកំពុងជួយផ្លាស់ប្តូរឲ្យប្រព័ន្ធការពារជាតិរបស់អ៊ុយក្រែនកាន់តែមានភាពរឹងមាំ ដើម្បីប្រឆាំងនឹងការឈ្លានពានពីសំណាក់កងកម្លាំងរុស្ស៊ី។ លោកនាយករដ្ឋមន្ត្រីរូបនេះបានប្រាប់ឲ្យដឹងផងដែរថា នាពេលបច្ចុប្បន្ននេះគឺមានកងទ័ពអ៊ុយក្រែនចំនួន ១០,០០០នាក់ ដែលត្រូវមកហ្វឹកហាត់នៅក្នុងចក្រភពអង់គ្លេសក្នុងរយៈពេលរៀងរាល់ ១២០ថ្ងៃម្តង។ សូមបញ្ជាក់ជូនថា កញ្ចប់ជំនួយយោធាដែលមានទំហំទឹកប្រាក់

    June 30, 2022
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនានេះបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងកម្រិត ៥%​ ចំពោះក្រុមកម្មករនៅទូទាំងប្រទេស នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមគណៈកម្មការប្រាក់ឈ្នួលអប្បបរមាកូរ៉េខាងត្បូងបានបញ្ជាក់ថា ការអនុវត្តចំពោះវិធានការដំឡើងប្រាក់ឈ្នួលនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីដើមឆ្នាំក្រោយតទៅ ហើយបន្ទាប់ពីដំឡើងប្រាក់ឈ្នួលចំនួន ៥% រួចគឺប្រាក់ឈ្នួលរបស់ក្រុមកម្មករសម្រាប់ការងារមួយម៉ោងនឹងត្រូវឡើងដល់ ៩,៦២០វ៉ុន ឬស្មើនិង ៧,៤០ដុល្លារអាមរិក។ បើតាមលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ​បានឲ្យដឹងថា ការសម្រេចដំឡើងប្រាក់ឈ្នួលចំពោះក្រុមកម្មករនេះគឺត្រូវបានធ្វើឡើងដើម្បីធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាឆ្លើយតបនឹងវិបត្តិអតិផរណានាពេលបច្ចុប្បន្ននេះ។ លោកប្រធានាធិបតីរូបនេះបានបន្តថា នឹងមានក្រុមកម្មករជាង ៣,៤លាននាក់ដែលត្រូវទទួលបានអត្តប្រយោជន៍ពីគោលការណ៍ដំឡើងប្រាក់ឈ្នួលនេះ ខណៈវិធានការដំឡើងប្រាក់ឈ្នួលអាចនឹងត្រូវបន្តធ្វើឡើងជាច្រើនដំណាក់កាលទៀតផងដែរ​ ដោយអាស្រ័យទៅតាមស្ថានភាពជាក់ស្តែងនៃកំណើនសេដ្ឋកិច្ចជាតិ។ សូមបញ្ជាក់ជូនថា នេះជាលើកទីមួយហើយដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចដំឡើងប្រាក់ឈ្នួលចំពោះក្រុមកម្មករ បើគិតចាប់តាំងពីពេលឡើងកាន់ដំណែងជាប្រធានាធិបតីរបស់លោក Yoon Suk-yeol

    June 30, 2022
  • អន្តរជាតិ

    អាមេរិក៖ គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) ដែលមានមូលដ្ឋាននៅអាមេរិកកំពុងអំពាវនាវឱ្យក្រុមហ៊ុន Google និងក្រុម Apple  ហាមឃាត់កម្មវិធី TikTok នៅលើ Store របស់ពួកគេ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន​ Daily Mail កាលពីល្ងាចថ្ងៃពុធ ទី២៩ ខែមិថុនាម្សិលមិញនេះ។ បើតាមលោក Brendan Carr ដែលជាស្នងការនៃគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) បានបង្ហោះសារនៅលើគណនី Twitter ផ្លូវការរបស់គាត់ថា TikTok គួរតែត្រូវបានលុបចោលពី Play Store និង App Store ដ្បិតកម្មវិធីរបស់ចិនមួយនេះបានកំពុងតែលួចប្រមូលទិន្នន័យអ្នកប្រើប្រាស់យ៉ាងច្រើននៅសហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា

    June 30, 2022
  • អន្តរជាតិ

    អាមេរិក៖ ចំនួនជនអន្តោប្រវេសន៍ដែលបានស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលព្យាយាមឆ្លងដែនទៅកាន់ទឹកសហរដ្ឋអាមេរិកបានកើនដល់ ៥១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនានេះ។ គួររម្លឹកជូនថា ហេតុការណ៍អកុសលនេះត្រូវបានរកឃើញនៅចំណុចព្រំដែនអាមេរិក-ម៉ិចស៊ីកូ ក្នុងទីក្រុង San Antonio រដ្ឋ Texas សហរដ្ឋអាមេរិក ក្រោយអាជ្ញាធរអាមេរិកបានចុះទៅត្រួតពិនិត្យរថយន្តទ្រុងដឹកទំនិញធំមួយ ដែលត្រូវបានគេចតចោលដោយមិនដឹងមូលហេតុ។ នៅក្នុងទ្រុងនៃរថយន្តដឹកទំនិញនោះមានផ្ទុកនៅដោយជនភៀសខ្លួនជាច្រើននាក់ ដែលព្យាយាមសម្ងំលាក់ខ្លួនប្រជ្រៀតគ្នា គ្មានទឹកសម្រាប់ទទួលទាន គ្មានខ្យល់គ្រប់គ្រាន់សម្រាប់ដកដង្ហើម ខណៈសីតុណ្ហភាពនៅខាងក្រៅបានកើនឡើងដល់ ៣៩,៤អង្សាសេ។ ស្ថិតនៅក្នុងបរិយកាសអាក្រក់បែបនេះ ក្រុមជនភៀសខ្លួនដែលមានបំណងចង់ឆ្លងដែនចូលក្នុងទឹកដីអាមេរិកដោយខុសច្បាប់ទាំងអស់នោះបានថប់ដង្ហើម អស់កម្លាំង ខ្សោះជាតិទឹក និងបានដាច់សរសៃខួរក្បាលស្លាប់ជាបន្តបន្ទាប់ ដោយតួលេខអ្នកស្លាប់កាលពីថ្ងៃម្សិលមិញមានត្រឹម ៤៦នាក់ប៉ុណ្ណោះ​ តែនៅថ្ងៃនេះបន្តកើនឡើងដល់

    June 29, 2022
  • អន្តរជាតិ

    អ៊ុយក្រែន៖ ស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានវិវឌ្ឍន៍ទៅរកភាពកាន់តែអាក្រក់ឡើងៗ ជាក់ស្តែងកាលពីដើមសប្តាហ៍នេះ កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដោយគ្រាប់មីស៊ីលទៅកាន់ផ្សារទំនើបមួយកន្លែង ដែលមានពលរដ្ឋស៊ីវិលអ៊ុយក្រែនជាច្រើននាក់កំពុងមានវត្តមាននៅទីនោះ។ ក្រោយមានការវាយប្រហារយ៉ាងឃោឃៅទៅកាន់ក្រុមពលរដ្ឋស្លូតត្រង់នេះ ក្រុមមេដឹកនាំនៃប្រទេសអឺរ៉ុបជាច្រើនបានចេញមកធ្វើការផ្តោលទោសខ្លាំងៗ ចំពោះរដ្ឋាភិបាលរុស្ស៊ី និងបានហៅសកម្មភាពអមនុស្សធម៌នេះថា “ជាបទឧក្រិដ្ឋកម្មសង្គ្រាម” ទៀតផង។ របាយការណ៍ចុងក្រោយមួយដែលបានចុះផ្សាយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនានេះបានឲ្យដឹងថា គឺគិតត្រឹមពេលនេះគេបានរកឃើញពលរដ្ឋអុយក្រែនចំនួន ១៨នាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងការប្រហារដោយគ្រាប់មីស៊ីលខាងលើនេះ ខណៈពលរដ្ឋចំនួន ៣៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។ ប្រតិបត្តិការណ៍រុករកជនរងគ្រោះនៅតែបន្តធ្វើឡើង តែគេមិនរំពឹងខ្ពស់ទេថា ក្រុមពលរដ្ឋដែលកំពុងបាត់ខ្លួនទាំងអស់នោះមានសំណាងនៅរស់រៀនមានជីវិត។ គួរបញ្ជាក់ជូនថា ភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបន្តកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីពេលថ្មីៗនេះអ៊ុយក្រែនទទួលបានសិទ្ធជាបេក្ខភាពសម្រាប់ជ្រើសរើសជាសមាជិកអង្គការណាតូជាផ្លូវការ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    June 29, 2022