Pheakdey
  • អន្តរជាតិ

    តៃវ៉ាន់៖ រដ្ឋាភិបាលតៃវ៉ាន់កាលពីថ្ងៃសុក្រ ទី២៤ ខែមិថុនាម្សិលមិញនេះបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox ជាលើកដំបូងហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ ជំងឺអុតស្វា Monkeypox នៅលើទឹកដីកោះតៃវ៉ាន់នោះគឺជាករណីនាំចូល ត្រូវបានរកឃើញនៅលើខ្លួនយុវជនអាយុជាង ២០ឆ្នាំម្នាក់ដែលទើបត្របល់មកពីសិក្សានៅក្នុងប្រទេសអាឡឺម៉ង់វិញកាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា ការរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox នេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលជំងឺត្រូវធ្វើចត្តាឡីស័កដើម្បីតាមដានរកជំងឺកូវីដ-១៩ តែយ៉ាងណាក្តីគាត់មិនបានតេស្តវិជ្ជមានជំងឺកូវីដ-១៩នោះទេ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងតៃវ៉ាន់បានបញ្ជាក់ថា កាលពីថ្ងៃទី២០ កន្លងទៅអ្នកជំងឺបានផ្តើមមានអាការៈក្តៅខ្លួន ឈឺបំពងក និងផ្តើមចេញកន្ទួលរមាស់នៅខ្លួន ហើយដោយមានការសង្ស័យខាងគ្រូពេទ្យក៏បានសម្រេចធ្វើតេស្តរកជំងឺអុតស្វា Monkeypox ផង និងធ្វើតេស្តរកជំងឺកូវីដ-១៩ផង តែលទ្ធផលបង្ហាញថា អ្នកជំងឺវិជ្ជមានត្រឹមជំងឺអុតស្វា Monkeypox មួយមុខប៉ុណ្ណោះ៕

    June 25, 2022
  • អន្តរជាតិ

    ថៃ៖ ការពាក់ម៉ាស់នៅទីធ្លាខាងក្រៅអាគារបិទជិតលែងក្លាយជាកាតព្វកិច្ចសម្រាប់ពលរដ្ឋថៃទៀតហើយ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ ថៃ ដែលត្រូវបានធ្វើឡើងតបតាមការណែនាំដោយផ្ទាល់ពីសំណាក់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា។ នៅក្នុងសេចក្តីជូនដំណឹងនោះក៏មានបញ្ចូលនូវការកែប្រែលក្ខណមួយចំនួនទៀតផងដែរ មានដូចជា៖ -ខេត្តទាំងចំនួន ៧៧ត្រូវបានកំណត់ជាតំបន់ខៀវ ឬជាតំបន់ស្ថិតក្នុងការតាមដាន ខណៈការកំណត់តំបន់ទេសចរណ៍ជាតំបន់បៃតង ឬតំបន់មានហានិភ័យក្នុងការចម្លងខ្ពស់នោះត្រូវលុបចោល។ -ការពាក់ម៉ាស់នៅទីធ្លាក្រៅអាគារ ឬនៅក្នុងចំណោមហ្វូងមនុស្សនៅតាមទីសាធារណៈលែងជាកាតព្វកិច្ចទៀតហើយ តែជាជម្រើសរបស់ពលរដ្ឋម្នាក់ៗ។ -ពលករចំណាកស្រុកអាចធ្វើដំណើរឆ្លងកាត់ខេត្តនានាបាន តែត្រូវធ្វើឡើងស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ -គណៈកម្មាធិការជាតិសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនិងទូរគមនាគមន៍ នឹងប្រកាសបទប្បញ្ញត្តិថ្មីមួយស្តីពីការអនុញ្ញាតចំពោះការថតខ្សែភាពយន្ត ឬរឿងភាគទូរទស្សន៍ឲ្យស្របតាមស្ថានភាពធូរស្រាលនៃការរាតត្បាតជំងឺកូវីដ-១៩។ -ភោជនីយដ្ឋាន ហាងស្រា បារ ខារ៉ាអូខេ និងកន្លែងកម្សាន្តស្រដៀងគ្នានេះត្រូវបានអនុញ្ញាតឱ្យលក់គ្រឿងស្រវឹងឡើងវិញ តែត្រូវបន្តរក្សាអនាម័យនិងវិធានការការពារសំខាន់ៗមួយចំនួន។ -ការជួបជុំជាសាធារណៈត្រូវបានអនុញ្ញាត ប៉ុន្តែការប្រមូលផ្តុំមនុស្សលើសពី ២,០០០នាក់  ត្រូវតែមានការចុះឈ្មោះជាមួយគណៈកម្មាធិការគ្រប់គ្រងជំងឺកូវីដ-១៩ ដើម្បីការពារការផ្ទុះឡើងនៃការចម្លងជាចង្កោម៕  អត្ថបទ៖

    June 24, 2022
  • អន្តរជាតិ

    អាមេរិក៖ មន្ត្រីជាន់ខ្ពស់អាមេរិកចំនួន ២រូបបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនាម្សិលមិញនេះថា រដ្ឋាភិបាលអាមេរិកគ្រោងនឹងផ្តល់ជំនួយផ្នែកសន្តិសុខមួយកញ្ចប់បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ដោយកញ្ចប់ជំនួយនោះមានតម្លៃជាទឹកប្រាក់ចំនួន ៤៥០លានដុល្លារ។​ ការសម្រេចផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងស្ថានភាពវិវឌ្ឍន៍ចុងក្រោយនៅតំបន់ Donbas ពោលគឺការប្រយុទ្ធគ្នានៅក្នុងតំបន់រសើបមួយនេះបានឈានដល់អាក្រក់បំផុតមួយក្រោយពេលអ៊ុយក្រែនទទួលបានសិទ្ធជាបេក្ខភាពសមាជិកសភាពអឺរ៉ុប។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា នៅក្នុងកញ្ចប់ជំនួយដែលមានតម្លៃ ៤៥០លានដុល្លារនោះនឹងមានបញ្ចូលសម្ភារៈយោធាសំខាន់មួយចំនួន រួមជាមួយនឹងប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតចម្ងាយឆ្ងាយចំនួន ៤ប្រភេទ ដែលកងទ័ពអ៊ុយក្រែនត្រូវការចាំបាច់បំផុតសម្រាប់បាញ់ផ្តាច់ក្បួនទ័ពរបស់រុស្ស៊ី។ សូមបញ្ជាក់ជូនថា ជំនួយផ្នែកសន្តិសុខតម្លៃ ៤៥០លានដុល្លារនេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយសភាវុធតម្លៃសរុប ១ពាន់លានដុល្លារ ដែលលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ទើបចុះហត្ថលេខអនុម័តកាលពីសប្តាហ៍កន្លងទៅនេះ។  គួរបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី ២៤ ខែមិថុនានេះគឺសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីបានអូសបន្លាយចូលដល់ខែទី ៤ហើយ ដោយសង្គ្រាមនេះបានចាប់ផ្តើមកាលពីថ្ងៃទី

    June 24, 2022
  • អន្តរជាតិ

    អ៊ុយក្រែន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមិថុនានេះបានឲ្យដឹងថា ការប្រយុទ្ធគ្នានៅតំបន់ Donbas រវាងកងទ័ពនៃប្រទេសអ៊ុយក្រែននិងកងទ័ពនៃប្រទេសរុស្ស៊ីបានឈានដល់កម្រិតគួរឲ្យភ័យខ្លាចបំផុតហើយ បន្ទាប់ពីប្រទេសអ៊ុយក្រែនទទួលបានសិទ្ធជាបេក្ខភាពសមាជិកនៃសភាពអឺរ៉ុប។ គួររម្លឹកជូនថា គឺកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនាម្សិលមិញនេះប្រទេសអ៊ុយក្រែនបានបោះជំហ៊ានជាប្រវត្តិមួយ ពោលគឺអ៊ុយក្រែនទទួលបានសិទ្ធជាបេក្ខភាពសមាជិកសភាពអឺរ៉ុបហើយ ក្រោយពីបានដាក់ពាក្យស្នើសុំកាលពីពេលថ្មីៗនេះ។ នៅចំពោះមុខការទទួលបានសិទ្ធជាបេក្ខភាពសមាជិកសភាពអឺរ៉ុបនេះ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបង្ហោះសារអបអរសាទរនៅលើបណ្តាញសង្គម Twitter និងបានបញ្ជាក់ថា “អនាគតរបស់ប្រទេសអ៊ុយក្រែនគឺស្ថិតនៅក្នុងសហភាពអឺរ៉ុប”។ ឆ្លើយតបនឹងសារខាងលើនេះលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបក៏បានបង្ហោះសារលើបណ្តាញសង្គម Twitter ផងដែថា “អនាគតរបស់ពួកយើងគឺនៅជាមួយគ្នា”។ យ៉ាងណាក្តី ក្រោយទទួលបានសិទ្ធជាបេក្ខភាពនេះ អ៊ុយក្រែននឹងត្រូវការពេលវេលាអនុវត្តតាមវិធីរបស់សភាពអឺរ៉ុបក្នុងរយៈពេលយូរទៀតទើបអាចក្លាយជាសមាជិកផ្លូវការរបស់សហភាពអឺរ៉ុបបាន។

    June 24, 2022
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃកំពុងតាមដានមេរោគនៃជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីចំនួន ២ប្រភេទដែលមានប្រភពចម្លងដំបូងនៅតំបន់អឺរ៉ុប ខណៈដែលថៃកំពុងត្រៀមខ្លួនបើកប្រទេសទទួលស្វាគមន៍អ្នកដំណើរអន្តរជាតិជាធម្មតាវិញនៅខែក្រោយនេះ។ មេរោគនៃជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីទាំង ២ប្រភេទនោះគឺវ៉ារ្យ៉ង់ BA.4 និង BA.5 ដែលជាបុត្រសម្ព័ន្ធរបស់មេរោគអូមីក្រុង ហើយនាពេលកន្លងមកមេរោគទាំង ២ប្រភេទនេះបានបង្កកា​រចម្លងជាច្រើនករណីនៅក្នុងប្រទេសព័រទុយហ្គាល់ ចក្រភពអង់គ្លេស អូទ្រីស ហូឡង់ បារាំង និងអាឡឺម៉ង់។ បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺកូវីដ-១៩ថៃបានបញ្ជាក់ថា ការសម្រេចតាមដានបច្ចុប្បន្នភាពនៃមេរោគទាំង ២ប្រភេទនេះ ព្រោះអាជ្ញាធរថៃបារម្ភថាពួកវាអាចបង្កឲ្យមានរលករាតត្បាតទ្រង់ទ្រាយធំទូទាំងប្រទេសជាថ្មីម្តងទៀត ដ្បិតពពួកមេរោគបំប្លែងខ្លួននេះតែងមានសមត្ថភាពបង្កគ្រោះថ្នាក់ខ្លាំងជាងមេរោគដើម។ បើតាមលោកវេជ្ជបណ្ឌិត Supakit Sirilak ដែលជាប្រធាននាយកដ្ឋានខាងលើបានបញ្ជាក់ថា គិតត្រឹមពេលនេះថៃបានរកឃើញការចម្លងមេរោគបំប្លែងខ្លួនថ្មីជាច្រើនករណី មានដូចជា ករណីឆ្លងមេរោគ BA.5 ចំនួន ២៦ករណី ករណីឆ្លងមេរោគមេរោគ  BA.4 ចំនួន

    June 23, 2022
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃបានបានណែនាំឲ្យប្រជាពលរដ្ឋខ្លួនប្រើប្រាស់ចង្ក្រានឡូវប្រភេទថ្មីមួយដើម្បីឆ្លើយតបនឹងបញ្ហាឡើងថ្លៃនៃតម្លៃហ្គាសសម្រាប់ប្រើប្រាស់ក្នុងការចម្អិនម្ហូបអាហារ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ កាលពីល្ងាចថ្ងៃពុធ ទី២២ ​ ខែមិថុនាម្សិលមិញនេះ។ បើតាមនាយកដ្ឋានអភិវឌ្ឍន៍និងប្រសិទ្ធភាពថាមពលជំនួសថៃបានហៅចង្ក្រាននោះថា “ចង្រ្កានឡូវទំនើប” ព្រោះតែវាមានលក្ខណៈពិសេសជាច្រើនចំណុច បើធៀបជាមួយនឹងចង្រ្កានឡូវធម្មតា ដែលប្រជាពលរដ្ឋធ្លាប់ប្រើប្រាស់នាពេលកន្លងមក។ “ចង្រ្កានឡូវទំនើប” អាចផ្តល់កម្តៅខ្លាំងជាងចង្ក្រានឡូវធម្មតា ២៩% ខណៈវាអាចជួយសន្សំសំចៃធ្យូងបានចន្លោះពី ៣០-៤០%ឯណោះ។ បើតាមលោក Prasert Sinsukprasert ដែលជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍និងប្រសិទ្ធភាពថាមពលជំនួសបានបញ្ជាក់ថា “ចង្រ្កានឡូវទំនើប” អាចប្រើប្រាស់បានជាមួយនឹងឆ្នាំងចំនួន ៩ទំហំផ្សេងគ្នា ចាប់ពីទំហំ១៦ រហូតដល់ ៣២ មានអាយុកាលបើប្រាស់បានជាង ២ឆ្នាំ ហើយចង្ក្រាននេះមិនបញ្ចេញផ្សែងឬឧស្ម័នពុលដូចចង្ក្រានហ្គាសនោះទេ ខណៈតម្លៃរបស់វាវិញគឺត្រូវបានគេដាក់លក់ក្នុងចន្លោះពី ២០០-២៥០បាត (៥,៦-៧

    June 23, 2022
  • អន្តរជាតិ

    ហុងកុង៖ ភោជនីយដ្ឋានបណ្តែតទឹកខ្នាតយក្សមួយគ្រឿងរបស់ទីក្រុងហុងកុងបានលិចនៅលើដែនសមុទ្រចិនខាងត្បូង នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់កាសែត USA Today កាលពីថ្ងៃអង្គារ ទី២១ ខែមិថុនាម្សិលមិញនេះ។ ភោជនីយដ្ឋានបណ្តែតទឹកខ្នាតយក្សនោះមានឈ្មោះថា Jumbo Floating Restaurant ​ជាកម្មសិទ្ធរបស់ក្រុមហ៊ុន Aberdeen Restaurant Enterprises Ltd. ដែលដាក់ទុនវិនិយោគ ៣០លានដុល្លារហុងកុង (ប្រហែលជាង ៣,៨លានដុល្លារអាមេរិក) ហើយនាពេលកន្លងមកភោជនីយដ្ឋានបណ្តែតទឹកមួយនេះគឺជាទិសដៅទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយសម្រាប់ទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ប្រភពខាងលើបានបន្តថា​ Jumbo Floating Restaurant បានចេញដំណើរពីទីក្រុងហុងកុងដោយបើកកាត់តាមបណ្តុំកោះ Paracel Islands ឆ្ពោះទៅកាន់ដែនសមុទ្រចិនខាងត្បូង ហើយក៏បានជួបឧប្បត្តិហេតុអកុសលមួយកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយទឹកសមុទ្របានផ្តើមលិចក្នុងភោជនីយដ្ឋានបន្តិចម្តងៗរហូតដល់កម្រិតមួយដែលគេត្រូវទាញសញ្ញាអាសន្នជាបន្ទាន់។ នៅចំពោះស្ថានភាពគ្រោះថ្នាក់នេះគេបានហៅក្រុមហ៊ុនជួយសង្គ្រោះមួយដើម្បីមកធ្វើអន្តរាគមន៍ជួយជម្លៀសអ្នកដំណើរចេញពីភោជនីយដ្ឋាន

    June 22, 2022
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មានអ្នកដំណើរចំនួន ៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ក្នុងឧប្បត្តិហេតុមួយដែលមានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានចុះចតខុសបច្ចេកទេសហើយបានហោះទៅបុកអាគារតូចមួយនិងប៉មសម្រាប់ទំនាក់ទំនងនៅក្នុងទីធ្លានៃព្រលានយន្តហោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះ Miami Airport សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃអង្គារ ទី២១ ខែមិថុនា ម្សិលមិញនេះ ខណៈយន្តហោះដែលបានជួបគ្រោះថ្នាក់នោះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Dominican។ ប្រភពខាងលើបានបន្តថា នៅលើយន្តហោះមានផ្ទុកមនុស្សសរុបចំនួន ១៣៧នាក់ ដោយក្នុងនោះមនុស្សចំនួន ១២៦នាក់គឺជាអ្នកដំណើរ និង ១១នាក់ផ្សេងទៀតគឺជាក្រុមអ្នកបើកបរនិងអ្នកបម្រើការងារនៅលើយន្តហោះ។ គ្រោះថ្នាក់បានកើតមាននៅពេលដែលយន្តហោះបានធ្វើដំណើរខ្ទាតចេញពីលើផ្លូវសម្រាប់រត់ ហើយក៏បានបន្តទៅបុកអាគារតូចមួយ និងប៉មសម្រាប់ទំនាក់ទំនងដែលមាននៅក្នុងបរិវេននៃព្រលានយន្តហោះតែម្តង។ នៅក្នុងហេតុការណ៍នោះបានបង្កឲ្យផ្នែកខាងមុខនៃយន្តហោះត្រូវមានអណ្តាតភ្លើងឆាបឆេះយ៉ាងខ្លាំង តែយ៉ាងណាក្តីយន្តហោះមិនបានផ្ទុះនោះទេព្រោះតែគេអាចជួយសង្គ្រោះបានទាន់ពេលវេលា។ សូមបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់នេះមិនបានបណ្តាលឲ្យមានអ្នកណាម្នាក់ស្លាប់បាត់បង់ជីវិតឡើយ ក្រៅតែពីមានអ្នករងរបួសចំនួន ៣នាក់ ហើយលោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

    June 22, 2022
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃពុធ ទី២២ ខែមិថុនានេះបានរាយការណ៍អំពីករណីរកឃើញអ្នកដំណើរ ២នាក់សង្ស័យថាបានឆ្លងជំងឺអុតស្វា Monkeypox នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន​ Channel News Asia។ ក្នុងចំណោមអ្នកជំងឺទាំង ២នាក់នោះគឺមានម្នាក់ជាដំណើរជនជាតិបរទេសដែលបានមកដល់ទឹកដីប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយបច្ចុប្បន្នរូបគាត់កំពុងដាក់ឲ្យសម្រាកព្យាបាលដាច់ដោយឡែកពីគេនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងប៊ូសាន ដែលមានចម្ងាយប្រមាណជា ៣០០គីឡូម៉ែត្រទីក្រុងស៊េអ៊ូល។ ដោយឡែកសម្រាប់អ្នកជំងឺម្នាក់ទៀតវិញគឺជាពលរដ្ឋកូរ៉េខាងត្បូងដែលទើបធ្វើដំណើរត្រលប់មកពីប្រទេសអាឡឺម៉ង់កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ បច្ចុប្បន្នរូបគាត់កំពុងដាក់សម្រាកឲ្យព្យាបាលនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តក្នុងទីក្រុងអ៊ីនឈុន ដែលមានចម្ងាយប្រមាណជា ៣៤គីឡូម៉ែត្រពីទីក្រុងស៊េអ៊ូល។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះគឺអ្នកជំងឺទាំង ២នាក់ខាងលើនេះសុទ្ធតែបានបង្ហាញថាមានរោគសញ្ញានៃជំងឺអុតស្វា Monkeypox តែយ៉ាងណាក្តីគេនៅមិនទាន់ទទួលបានលទ្ធផលធ្វើតេស្តបញ្ជាក់ជាផ្លូវការរបស់ពួកគាត់នៅឡើយទេ។ លទ្ធផលតេស្តនិងការពិនិត្យសំណាករបស់ពួកគាត់នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយក្រោយពីការទទួលបានលទ្ធផលតេស្ត អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនឹងធ្វើសន្និសិទ្ធសារព័ត៌មួយដើម្បីនិយាយលម្អិតជុំវិញករណីនេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia    

    June 22, 2022
  • អន្តរជាតិ

    មីយ៉ាន់ម៉ា៖ មន្ត្រីនៃអង្គការសហប្រជាជាតិម្នាក់បាននិយាយថា ផែនការកាត់ទោសប្រហារជីវិតរបស់យោធាមីយ៉ាន់ម៉ាអាចនឹងមានស្ថានទម្ងន់ទោសស្មើនឹងបទឧក្រិដ្ឋកម្មសង្គ្រាម ឬបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមិថុនានេះ។ មន្ត្រីដែលបានលើកឡើងនូវទឡ្ហីករណ៍ខាងលើនេះគឺលោក Nicholas Koumjian មានតួនាទីជាប្រធានយន្តការស៊ើបការអង្គេតឯករាជ្យរបស់អង្គការសហប្រជាជាតិ និងជាបុគ្គលសំខាន់ម្នាក់ដែលបានតាមដានស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាយ៉ាងយកចិត្តទុកដាក់និងស៊ីជម្រៅបំផុតចាប់តាំងពីយោធាមីយ៉ាន់ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់មក។ គួររម្លឹកជូនថា កាលពីថ្ងៃទី៣ ខែមិថុនាកន្លងទៅនេះ ក្រុមយោធាមីយ៉ាន់ម៉ាបានប្រកាសពីគម្រោងកាត់ប្រហារជីវិតអ្នកនយោបាយចំនួន ៤នាក់ ក្រោមបទឧក្រិដ្ឋភេរវកម្ម។ អ្នកនយោបាយទាំង ៤នាក់នោះគឺជាអតីតសមាជិកសភាមកពីគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី ហើយពួកគាត់គឺជាសកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ សូមបញ្ជាក់ជូនថា ប្រសិបបើយោធាមីយ៉ាន់ម៉ាពិតជាកាត់ទោសប្រហារជីវិតក្រុមអ្នកនយោបាយទាំង ៤រូបនេះមែន វាក៏ក្លាយជាការទោសប្រហារជីវិតលើកដំបូងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ បើគិតចាប់តាំងពីឆ្នាំ​១៩៩០មក៕   អត្ថបទ៖

    June 21, 2022