Pheakdey
  • អន្តរជាតិ

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន​ កាលពីថ្ងៃពុធ ទី១៥ ខែមិថុនាម្សិលមិញនេះបានប្រកាសពីការផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃសរុប ១ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត ដើម្បីទប់ទល់ជាមួយនឹងកងទ័ពរុស្ស៊ីដែលកំពុងបន្ថែមការវាយលុកយ៉ាងខ្លាំងចូលក្នុងតំបន់សំខាន់ៗរបស់អ៊ុយក្រែន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា សម្រាប់កញ្ចប់ជំនួយដែលមានតម្លៃ ១ពាន់លានដុល្លារនេះនឹងមានបញ្ចូលនូវប្រព័ន្ធរ៉ុកកែតសម្រាប់បាញ់នាវាចម្បាំង គ្រាប់រ៉ុកកែតសម្រាប់បាញ់ដោយប្រភេទកាំភ្លើងធំ គ្រាប់សម្រាប់បាញ់ក្នុងរយៈចម្ងាយឆ្ងាយ​ និងអាវុធសំខាន់ៗមួយចំនួនទៀត។ ប្រភពខាងលើបានបន្តថា ការប្រកាសផ្តល់ជំនួយផ្នែកយោធាថ្មីនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោកប្រធានាធិបតី ចូ បៃឌិន បានសន្ទនាតាមទូរស័ព្ទដោយផ្ទាល់ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដើម្បីពិភាក្សាអំពីស្ថានភាពចុងក្រោយនៃការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។ ក្រៅតែពីបានប្រកាសផ្តល់ជំនួយផ្នែកយោធា នៅក្នុងកិច្ចសន្ទនាដែលមានរយៈពេល ៤១នាទីនោះ លោកចូ បៃឌិន ក៏បានសន្យាផ្តល់ជំនួយផ្នែកមនុស្សធម៌ក្នុងទំហំទឹកប្រាក់ ២២៥លានដុល្លារបន្ថែមទៀតផងដែរ​

    June 16, 2022
  • អន្តរជាតិ

    អ៊ុយក្រែន៖ របាយការណ៍មួយបានបង្ហាញថា ប្រទេសអ៊ុយក្រែនបានខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ប្រមាណជា ៤,៣ពាន់លានដុល្លារអាមេរិកពីវិស័យឧស្សាហកម្មកសិកម្មដោយគិតចាប់តាំងពីមានការឈ្លានពានពីសំណាកកងទ័ពរុស្ស៊ីមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strains Times នៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនានេះ។ របាយការណ៍ខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវចំនួន ៣រូបប្រចាំនៅសាលាសេដ្ឋកិច្ចទីក្រុងកៀវ Kyiv School of Economics រួមមានលោកសាស្ត្រាចារ្យ Roman Neyter លោកសាស្ត្រាចារ្យ Hryhorii Stolnikovych និងលោកសាស្ត្រាចារ្យ Oleg Nivievskyi។ នៅក្នុងរបាយការណ៍សេដ្ឋកិច្ចមួយនេះបានបញ្ជាក់ថា នៅក្នុងវិស័យឧស្សាហកម្មកសិកម្មដែលបានរងនូវការបំផ្លិចបំផ្លាញដោយសារឥទ្ធិពលសង្គ្រាមនោះត្រូវបានបែងចែកជា ៣កត្តាមានដូចជា ការបំផ្លាញដីសម្រាប់ធ្វើកសិកម្ម ការបំផ្លាញឬកាន់កាប់គ្រឿងយន្តសម្រាប់ធ្វើកសិកម្ម និងការបំផ្លាញកសិដ្ឋានសម្រាប់ចិញ្ចឹមសត្វជាដើម។ របាយការណ៍បានបញ្ជាក់ទៀតថា ពាក់កណ្តាលនៃការបំផ្លិចបំផ្លាញខាងលើនេះគឺបណ្តាលមកពីការបំពុលដោយគ្រាប់មីននិងកខ្វះលទ្ធភាពក្នុងការប្រមូលផលកសិកម្ម ខណៈ

    June 15, 2022
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖  ទីបំផុតរឿងរ៉ាវចម្រូងចម្រាសរវាងក្រុមអ្នកបើកបររថយន្តដឹកទំនិញជាមួយនិងរដ្ឋាភិបាលកូរ៉េខាងត្បូងបានឈានដល់ការបិទបញ្ចប់ហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន​ Channel News Asia កាលយប់ថ្ងៃអង្គារ​ ទី១៤ ខែមិថុនានេះ។ កូដកម្មត្រូវបានបិទបញ្ចប់ដោយភាគីខាងរដ្ឋាភិបាលសម្រេចបន្តកំណត់ប្រាក់ឈ្នួលអប្បបរិមាមួយចំពោះក្រុមអ្នកបើកបរ ខណៈតំណាងភាគីខាងសហជីពសាមគ្គីភាពអ្នកដឹកទំនិញក៏យល់ព្រមទទួលយកលក្ខខណ្ឌដែលបានផ្តល់ជូននោះដែរ។ គួររម្លឹកជូនថា គិតត្រឹមថ្ងៃបិទបញ្ចប់វិវាទនេះគឺការធ្វើកូដកម្មពីសំណាក់ក្រុមអ្នកបើកបររថយន្តដឹកទំនិញនៅទូទាំងប្រទេសកូរ៉េខាងត្បូងបានអូសបន្ថាយអស់រយៈពេល ៨ថ្ងៃ ហើយក្នុងអំឡុងជាង ១សប្តាហ៍នេះកូរ៉េខាងត្បូងត្រូវខាតបង់សេដ្ឋកិច្ចអស់ប្រមាណជា ១,២ពាន់លានដុល្លារអាមេរិក។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសកូរ៉េខាងត្បូងមានក្រុមអ្នកបើកបររថយន្តដឹកទំនិញជាង ៤០០,០០០នាក់ ដែលបានដើរតួយ៉ាងសំខាន់ក្នុងការនាំទំនិញសំខាន់ៗជាច្រើនប្រភេទចេញពីកូរ៉េខាងត្បូងសម្រាប់លក់ទៅកាន់ទីផ្សារអន្តរជាតិ ​ហើយការធ្វើកូដកម្មពីសំណាកក្រុមដែលជាសរសៃឈាមនៃការដឹកជញ្ជូននេះគឺបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យដឹកជញ្ជូនទូទាំងកូរ៉េខាងត្បូង ខណៈនៅចំពោះមុខស្ថានភាពបែបនេះមានក្រុមហ៊ុនផលិតរថយន្ត ផលិតដែកថែប ផលិតស៊ីម៉ង់ និងក្រុមហ៊ុនធំៗមួយចំនួនទៀតត្រូវបង្ខំចិត្តកាត់បន្ថយនិងផ្អាកការផលិតរបស់ខ្លួនជាបណ្តោះអាសន្នផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    June 15, 2022
  • អន្តរជាតិ

    សម្រាប់ប្រិយមិត្តដែលធ្លាប់បានទស្សនាខ្សែភាពយន្ត​រឿង “Squid Game”​ ប្រាកដជាបានដឹងហើយថា ឈុតឆាកនៃការលេងហ្គេមមរណៈនៅក្នុងខែ្សភាពយន្តមានភាពព្រឺព្រួច​និងរន្ធត់ចិត្តខ្លាំងយ៉ាងណានោះ។ បន្ទាប់ពីបានមើលរឿងយ៉ាងជក់ចិត្តរួចហើយ មានប្រិយមិត្តមួយចំនួនថែមទាំងមានអារម្មណ៍ចង់សាកល្បងលេងហ្គេមដែលមានលក្ខណៈប្រថុយប្រថានដូចនៅក្នុងរឿងនោះទៀតផង។ សម្រាប់អ្នកដែលចង់សាកល្បងលេងហ្គេមបែបផ្សងព្រេងនេះទំនងជាអាចសម្រេចក្តីស្រមៃបានរបស់ខ្លួនបានហើយនៅពេលឆាប់ៗនេះ ដ្បិតពេលនេះក្រុមហ៊ុន Netflix កំពុងរៀបចំគម្រោងបង្កើតការលេងហ្គេមសម្រាប់មនុស្សពិតៗ ដែលមានលក្ខណៈដូចការលេងហ្គេមនៅក្នុងរឿង “Squid Game”​ អីចឹងដែរ។ បើតាមលោក Brandon Riegg ដែលជាអនុប្រធានក្រុមហ៊ុន Netflix បានប្រាប់ឲ្យដឹង​តាមរយៈបណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនានេះថា ក្នុងគម្រោងនៃការលេងហ្គេមពិតនឹងត្រូវអនុញ្ញាតឲ្យមានអ្នកចូលរួមលេងចំនួន ៤៥៦នាក់ ហើយប្រាក់រង្វាន់វិញមានចំនួនរហូតដល់ ៤,៥៦ដុល្លារអាមេរិក។ យ៉ាងណាក្តី ហ្គេមពិតនឹងខុសពីហ្គេមនៅក្នុងរឿងខ្លះៗនិងជាពិសេសនោះអ្នកចាញ់ក្នុងការលេងហ្គេមពិតនឹងមិនត្រូវស្លាប់បាត់បង់ជីវិតឡើយដោយពួកគាត់គ្រាន់តែតម្រូវឲ្យចាកចេញពីកម្មវិធីដោយគ្មានទទួលបានប្រាក់រង្វាន់ប៉ុណ្ណោះ។

    June 15, 2022
  • អន្តរជាតិ

    អ៊ីតាលី៖ បច្ចុប្បន្នភាពនៃជំងឺអ៊ុតស្វា Monkeypox នៅតែជាប្រធានបទក្តៅមួយសម្រាប់បណ្តាញសារព័ត៌មានអន្តរជាតិធំៗនៅជុំវិញពិភពលោក ជាក់ស្តែងកាសែត Straits Times នៅថ្ងៃអង្គារ ទី១៤ ខែមិថុនានេះបាយរាយការណ៍ថា មេរោគនៃជំងឺអ៊ុតស្វា Monkeypox ទំនងជាអាចចម្លងតាមការរួមភេទ។ ការចុះផ្សាយនេះត្រូវបានធ្វើឡើងដោយផ្អែកទៅលើការសិក្សាមួយ ដែលក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា សំណាកនៃមេរោគជំងឺអ៊ុតស្វា Monkeypox ត្រូវបានរកឃើញនៅក្នុងទឹកកាមរបស់ជំងឺជាច្រើននាក់នៅក្នុងប្រទេសអ៊ីតាលី។ ប្រភពខាលើបានបន្តថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងវិទ្យាស្ថាន Spallanzani Institute ដែលមានមូលដ្ឋាននៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ខណៈនៅក្នុងការសិក្សានោះគេបានពិនិត្យទឹកកាមរបស់អ្នកជំងឺចំនួន ៧នាក់ហើយក្នុងនោះមានអ្នកជំងឺចំនួន ៦នាក់ត្រូវបានគេរកឃើញសំណាកមេរោគជំងឺអ៊ុតស្វា Monkeypox នៅក្នុងទឹកកាមរបស់ពួកគាត់។ គួររម្លឹកជូនថា នាពេលកន្លងគេបានដឹងច្បាស់ត្រឹមថាជំងឺអ៊ុតស្វា Monkeypox អាចចម្លងតាមរយៈការប៉ះពាល់ជិតស្និតជាមួយអ្នកជំងឺដូចជាប៉ះពាល់ស្បែក ប៉ះពាល់ទឹករងៃ

    June 14, 2022
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Straits Times បានឲ្យដឹង​ថា កូដកម្មទ្រង់ទ្រាយធំរបស់ក្រុមអ្នកបើកបររថយន្តដឹកទំនិញនៅកូរ៉េខាងត្បូងបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ប្រមាណជា ១,៦លានលានវ៉ុន (១,២ពាន់លានដុល្លារអាមេរិក)ហើយ​ បើគិតត្រឹមថ្ងៃចន្ទ ទី១៣ ខែមិថុនា ដែលជាថ្ងៃទី៧ នៃការធ្វើកូដកម្ម ខណៈកូដកម្មក៏បានបន្តអូសបន្លាយចូលដល់ថ្ងៃទី ៨ផងដែរនៅក្នុងថ្ងៃអង្គារ ទី១៤ ខែមិថុនានេះ។ ​គួររម្លឹកថា គោលបំណងនៃការធ្វើកូដកម្មពីសំណាក់ក្រុមអ្នកបើករថយន្តដឹកទំនិញនៅពេលនេះគឺដើម្បីទាមទារដំឡើងប្រាក់ឈ្នួលចំពោះការងាររបស់ពួកគាត់និងទាមទារឲ្យមានការកំណត់ប្រាក់ឈ្នួលអប្បបរិមាមួយ ដ្បិតស្ថានភាពនៅពេលនេះគឺពួកគាត់ត្រូវធ្វើការងារច្រើនជាងមុន ចំណាយច្រើនជាងមុន​ ខណៈតម្លៃទំនិញនៅលើទីផ្សារបានហក់ឡើងយ៉ាងខ្ពស់។ ចាប់តាំងពីមានកូដកម្មនៅថ្ងៃទី៧ ខែមិថុនាមក ក្រុមអ្នកសម្របសម្រួលដំណាងឲ្យភាគីរដ្ឋាភិបាលនិងសហជីពសាមគ្គីភាពអ្នកដឹកទំនិញបានជួបពិភាក្សាគ្នាជាច្រើនដងហើយ តែគិតត្រឹមពេលនេះគេនៅមិនទាន់អាចរកឃើញដំណោះស្រាយសមស្របណាមួយនៅឡើយទេ។ គួរបញ្ជាក់ថា នៅទូទាំងប្រទេសកូរ៉េខាងត្បូងមានក្រុមអ្នកបើកបររថយន្តដឹកទំនិញជាង ៤០០,០០០នាក់ ដែលបានដើរតួយ៉ាងសំខាន់ក្នុងការនាំទំនិញសំខាន់ៗជាច្រើនប្រភេទចេញពីកូរ៉េខាងត្បូងសម្រាប់លក់ទៅកាន់ទីផ្សារអន្តរជាតិ។ កូដកម្មបានធ្វើឲ្យប៉ះពាល់ដល់វិស័យដឹកជញ្ជូនក្នុងប្រទេសកូរ៉េខាងត្បូងយ៉ាងខ្លាំង  ហើយនៅចំពោះមុខស្ថានភាពបែបនេះមានក្រុមហ៊ុនផលិតរថយន្ត ផលិតដែកថែប ផលិតស៊ីម៉ង់ និងក្រុមហ៊ុនធំៗមួយចំនួនទៀតត្រូវបង្ខំចិត្តកាត់បន្ថយនិងផ្អាកការផលិតរបស់ខ្លួនជាបណ្តោះអាសន្ន

    June 14, 2022
  • អន្តរជាតិ

    ថៃ៖ ក្រុមហ៊ុនអាកាសចរណ៍មួយនៅក្នុងប្រទេសថៃបានសម្រេចអនុវត្តឲ្យអ្នកដំណើរអាចនាំយកសត្វចិញ្ចឹមជាទីស្រលាញ់របស់ពួកគាត់ជិះក្នុងយន្តហោះជាមួយគ្នាបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃចន្ទ ទី១៣ ខែមិថុនាម្សិលមិញនេះ។ ក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលបានរៀបចំគម្រោងធ្វើដំណើរពិសេសនេះមានឈ្មោះថា Nok Air ហើយកញ្ចប់ធ្វើដំណើរដោយមានរួមបញ្ចូលទាំងសត្វចិញ្ចឹមនោះមានឈ្មោះថា “Pet On Board”។ ប្រភពខាងលើបានបន្តថា កញ្ចប់ធ្វើដំណើរ “Pet On Board” ត្រូវបានអនុវត្តក្រោមលក្ខខណ្ឌមួយចំនួនដូចជា៖ -អនុវត្តសម្រាប់ជើងហោះក្នុងស្រុក​ ពីទីក្រុងបាងកកឆ្ពោះទៅកាន់ខេត្តឈៀងម៉ៃ -ចំនួនសត្វចិញ្ចឹមដែលត្រូវបានអនុញ្ញាតមានត្រឹមតែ ១ក្បាលប៉ុណ្ណោះ -ចំពោះតម្លៃសំបុត្រវិញគឺអ្នកដំណើរអាចទិញជាកញ្ចប់បាន ដោយសំបុត្រសម្រាប់មនុស្ស ២នាក់ និងសត្វមួយក្បាល មានតម្លៃ ១២,៩៩៩ បាត (៣៧២ ដុល្លារអាមេរិក)៕ អត្ថបទ៖

    June 14, 2022
  • អន្តរជាតិ

    របាយការណ៍មួយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន South China Moring Post បានឲ្យដឹងថា បុរសម្នាក់ក្នុងចំណោម ៥នាក់មានអត្រាស្លាប់បាត់បង់ជីវិតមុនអាយុ ៦៥ឆ្នាំ ដែលអាយុកាលរស់រានមានជីវិតគិតជាមធ្យមនេះមានចំនួនខ្លីណាស់បើធៀបជាមួយនិងអាយុកាលរំពឹងរស់គិតជាមធ្យមរបស់មនុស្សស្រី។ បើតាមលោកវេជ្ជបណ្ឌិត Johnathan Chow Jun-fung ដែលជាប្រធានផ្នែកសុខភាពបុរសប្រចាំនៅសមាគម Family Planning Association ក្នុងទីក្រុងហុងកុងបានពន្យល់ថាមានកត្តាជាច្រើនដែលធ្វើឲ្យបុរសអាចប្រឈមនឹងការស្លាប់លឿនដូចជា បុរសជាក្រុមមនុស្សដែលមានទំនោរខ្ពស់ក្នុងការទទួលទានគ្រឿង ជក់បារី បរិភោគអាហារច្រើនតែមិនសូវមានបន្លែនិងផ្លែឈើ មិនសូវខ្វាយខ្វល់តាមតានសុខភាពខ្លួនឯង តែងគិតថាវាមិនមែនជាបញ្ហាធំនោះទេរាល់ពេលមានអាការៈសុខភាពខុសប្រក្រតីណាមួយ និងមិនចង់ជួបគ្រូពេទ្យជាដើម។ ជាងនេះទៅទៀតកត្តាធម្មជាតិមួយចំនួនដូចជា ហ្សែន អរម៉ូន និងប្រព័ន្ធរំលាយក៏បានចូលរួមធ្វើឲ្យសុខភាពបុរសងាយទ្រុឌទ្រោមជាងស្ត្រីដែរ ពោលគឺងាយប្រឈមនឹងការកើនមានជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល បញ្ហាថ្លើម ដែលអាចបង្កឲ្យមានជំងឺជាច្រើនមុខផ្សេងទៀតផងដែរ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា

    June 13, 2022
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ការនាំចេញគីមីឥន្ទនៈរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះរហូតដល់ ៩០% ក្រោយការធ្វើកូដកម្មរបស់ក្រុមអ្នកដឹកជញ្ជូនបានឈានចូលដល់ថ្ងៃទី ៧ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ​ទី១៣ ខែមិថុនានេះ។ បើតាមសមាគមឧស្សាហកម្មគីមីឥន្ធនៈកូរ៉េបានបញ្ជាក់ថា បញ្ហាខាងលើនេះមិនត្រឹមតែធ្វើឲ្យប៉ពាល់ក្រុមហ៊ុនប្រេងឥន្ទនៈនៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ តែក្រុមហ៊ុនផលិតរថយន្ត ស៊ីម៉ង់និងក្រុមហ៊ុនផលិតដែកថែបមួយចំនួនក៏បានសម្រេចកាត់បន្ថយបរិមាណផលិតរបស់ខ្លួនដែរដោយសារបញ្ហាដឹកជញ្ជូន ដ្បិតប្រព័ន្ធដឹកជញ្ជូននៅតាមកំពង់ផែបានកកស្ទះដោយគីមីឥន្ទនៈយ៉ាង​ច្រើនរួចទៅហើយ។ គួរបញ្ជាក់ជូនថា ក្រុមអ្នកដឹកជញ្ជូននៅក្នុងប្រទេសកូរ៉េខាងត្បូងបាននាំគ្នាធ្វើកូដកម្មនៅទូទាំងប្រទេសដើម្បីទាមទារដំឡើងប្រាក់ឈ្នួល និងទាមទារឲ្យរដ្ឋាភិបាលត្រូវកំណត់ការធានាប្រាក់ឈ្នួលអប្បបរមាមួយចំពោះគ្រប់អ្នកធ្វើការងារនៅក្នុងវិស័យដឹកជញ្ជូននេះផងដែរ។ គិតត្រឹមពេលនេះសហជីពសាមគ្គីភាពអ្នកដឹកជញ្ជូនកូរ៉េខាងត្បូងបានជួបពិភាក្សាជាមួយដំណាងរដ្ឋាភិបាលចំនួន ៤ដងរួចហើយដើម្បីដោះស្រាយបញ្ហាចម្រូងចម្រាសមួយនេះ តែយ៉ាងណាក្តីគេនៅមិនទាន់ទទួលបានដំណោះស្រាយសមស្របណាមួយនៅឡើយទេ។ សូមបញ្ជាក់ជូនផងដែរថា បញ្ហារសើបមួយនេះបានកើតឡើងក្រោយកូរ៉េខាងត្បូងបានជួបប្រទះនឹងវិបត្តិអតិផរណាដ៏ខ្ពស់មួយ ពោលគឺកើនឡើងក្នុងកម្រិត ៤,៨% ជាលើកដំបូងក្នុងរយៈពេល ២៤ឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    June 13, 2022
  • អន្តរជាតិ

    ការសិក្សាមួយបានបង្ហាញថា ចំនួនអាវុធនុយក្លេអ៊ែរនៅលើពិភពលោកនឹងកើនឡើងនៅក្នុងទសវត្សរ៍ខាងមុខនេះ  ហើយវាក៏ជាការកើនឡើងលើកដំបូងផងដែរបើគិតចាប់តាំងពីអំឡុងពេលដែលពិភពលោកមានសង្គ្រាមត្រជាក់មក ពោលគឺកាលពី ៣៥ឆ្នាំមុន។ ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm International Peace Research Institute (SIPRI) និងត្រូវបានចុះផ្សាយបន្តដោយការសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ​ ទី១៣ ខែមិថុនានេះ។ របាយការណ៍របស់ SIPRI បានបង្ហាញថា ក្នុងចំណោមប្រទេសមហាអំណាចនុយក្លេអ៊ែរចំនួន ៩មានដូចជាអង់គ្លេស ចិន បារាំង ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង ប៉ាគីស្ថាន សហរដ្ឋអាមេរិក និងរុស្ស៊ីមានគឺមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបចំនួន ១២,៧០៥គ្រាប់នៅក្នុងឆ្នាំ ២០២២នេះ ខណៈកាលពីអំឡុងឆ្នាំ ១៩៨៦

    June 13, 2022