- Pheakdey
- អន្តរជាតិ
កម្ពុជា៖ ប្រទេសកម្ពុជាចាប់បានត្រីបបែលដែលជាត្រីទឹកសាបធំបំផុតមួយនៅលើពិភពលោក នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់កាសែត Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមិថុនានេះ។ ត្រីបបែលដែលក្រុមអ្នកវិទ្យាសាស្រ្តនៅតំបន់អាស៊ីអាគ្នេយ៍និងនៅសហរដ្ឋអាមេរិកចាត់ទុកថា ជាត្រីទឹកសាបដែលធំបំផុតនោះត្រូវគេចាប់បាននៅក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះនិងត្រូវចាប់បានដោយក្រុមអ្នកស្រាវជា្រវអាមេរិកសហការណ៍គ្នាជាមួយក្រុមអ្នកស្រាវកម្ពុជា។ ប្រភពខាងលើបានបញ្ជាក់ថា ត្រីបបែលទឹកសាបមួយក្បាលនោះមានប្រវែងជិត ៤ម៉ែត្រ (ពីក្បាលដល់កន្ទុយ) និងមានទម្ងន់ជិតដល់ ៣០០គីឡូក្រាម។ គួររម្លឹកជូនថា នាពេលកន្លងមកត្រីបបែលទឹកសាបដែលត្រូវបានគេចាត់ទុកថា ជាត្រីបបែលធំបំផុតនោះគឺត្រូវគេចាប់បាននៅក្នុងប្រទេសថៃកាលពីឆ្នាំ ២០០៥កន្លងទៅ តែត្រីបបែលនោះមានទម្ងន់ត្រឹម ២៩៣គីឡូក្រាមប៉ុណ្ណោះ។ លោកអ្នកអាចទស្សនារូបភាពត្រីបបែលធំបំផុតដែលចាប់បាននៅកម្ពុជាតាមរយៈរូបភាពដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
June 21, 2022 - អន្តរជាតិ
ឥណ្ឌា-បង់ក្លាដែស៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌានិងបង់ក្លាដែសជាង ៩លាននាក់កំពុងរង់ចាំការជួយសង្គ្រោះបន្ទាប់ពីពួកគាត់ត្រូវរងនូវការគំរាមគំហែងដោយទឹកជំនន់ដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីល្ងាចថ្ងៃចន្ទ ទី២០ ខែមិថុនានេះ។ បើតាមលោក Atiqul Haque ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយបង់ក្លាដែសបានបញ្ជាក់ថា ទឹកជំនន់បានបង្កឡើងដោយសារមានភ្លៀងធ្លាក់យ៉ាងច្រើនជោគជាំជាច្រើនថ្ងៃជាប់ៗគ្នារហូតជន់លិចបាត់ទន្លេជាច្រើនកន្លែងនិងបន្តលិចចូលក្នុងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ខណៈទឹកជំនន់នេះត្រូវបានគេកត់សម្គាល់ថាគឺជាទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានទាល់តែសោះក្នុងរយៈពេល ១២២ឆ្នាំចុងក្រោយនេះ។ គួរបញ្ជាក់ជូនថា បង់ក្លាដេលនិងឥណ្ឌាជាប្រទេសមានព្រំដែនជាប់គ្នាហើយគ្រោះទឹកជំនន់តែមួយនេះបានវាយប្រហារចូលក្នុងតំបន់ Sylhet នៃប្រទេសបង់ក្លាដែសផង និងបានជន់លិចចូលទៅក្នុងរដ្ឋ Assam របស់ប្រទេសផងដែរ។ គិតត្រឹមពេលនេះទឹកជំនន់បានឆក់យកជីវិតពលរដ្ឋនៃប្រទេសទាំង ២ខាងលើនេះអស់ចំនួន ៥៤នាក់ ដោយក្នុងនោះជនរងគ្រោះ ២៦នាក់គឺជាពលរដ្ឋឥណ្ឌា ហើយចំនួនជនរងគ្រោះដោយប្រយោលនៃប្រទេសទាំង ២នេះវិញគឺមានចំនួនជិតដល់ ១០លាននាក់ដោយក្នុងនោះ ៤,៥លាននាក់គឺជាពលរដ្ឋឥណ្ឌា។ នៅចំពោះមុខស្ថានភាពអាសន្ននេះអាជ្ញាធរនៃប្រទេសទាំង ២បានប្រញាប់ប្រញាល់ដាក់ចេញប្រតិបត្តិការណ៍ជួយសង្គ្រោះតាមគ្រប់រូបភាពហើយ តែលទ្ធផលដែលគេអាចទទួលបានវិញគឺមិនដូចការរំពឹងទុកឡើយ ដ្បិតសកម្មភាពនៃការជួយសង្គ្រោះត្រូវរំខានដោយបញ្ហាជាច្រើនដូចជា
June 21, 2022 - អន្តរជាតិ
ម៉ាកាវ៖ ម៉ាកាវដែលជាមជ្ឈមណ្ឌលផ្តល់សេវាលេងល្បែងស៊ីសងធំបំផុតនៅលើពិភពលោកបានសម្រេចផ្អាកសកម្មភាពអាជីកម្មសំខាន់ៗជាច្រើនរបស់ខ្លួន ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរសុខាពិបាលអាចធ្វើតេស្តរកជំងឺកូវីដ-១៩ទ្រង់ទ្រាយធំទូទាំងក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមិថុនានេះ។ ទីតាំងដែលត្រូវបានណែនាំឲ្យផ្អាកសកម្មភាពជាបណ្តោះអាសន្ននោះមានដូចជា ធនាគារ សាលារៀន ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ការិយាល័យរដ្ឋាភិបាលមួយចំនួន ខណៈកាស៊ីណូនៅអាចនៅបន្តសកម្មភាពអាជីវកម្មរបស់ខ្លួនបាន។ ប្រភពខាងលើបានបញ្ជាក់ថា ដែនដីម៉ាកាវដែលមានប្រជាពលរដ្ឋសរុបជាង ៦សែននោះបានផ្តើមធ្វើតេស្តរកជំងឺកូវីដ-១៩ទ្រង់ទ្រាយចំនួន ២ថ្ងៃមកហើយ បើគិតត្រឹមថ្ងៃចន្ទនេះ ខណៈតាមផែនការគឺគេគ្រោងនឹងបញ្ចប់យុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំនេះនៅត្រឹមថ្ងៃអង្គារ ទី២១ ស្អែកនេះ។ សូមបញ្ជាក់ជូនថា ការសម្រេចធ្វើតេស្តទ្រង់ទ្រាយធំរបស់អាជ្ញាធរម៉ាកាវនៅពេលនេះត្រូវបានធ្វើឡើងក្រោយពីមានការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៨នាក់កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅ ដែលវាជាចំនួនដ៏ច្រើនមួយសម្រាប់ម៉ាកាវ ព្រោះថ្មីៗនេះម៉ាកាវគ្មានករណីឆ្លងថ្មីឡើយ ហើយចំនួនអ្នកឆ្លងនាពេលកន្លងមកក៏មិនច្រើនដែរ ពោលគឺជាមធ្យមមាន
June 20, 2022 - អន្តរជាតិ
របាយការណ៍មួយបង្ហាញថា កម្ពុជាគឺជាប្រទេសឈានមុខគេមួយក្នុងការនាំចេញកង់ទៅកាន់សភាពអឺរ៉ុប។ របាយការណ៍មួយនេះត្រូវបានចុះផ្សាយដោយគេហទំព័រ Statista ខណៈទិន្នន័យដែលបានចុះផ្សាយនោះគឺជាទិន្នន័យនាំចូលកង់របស់សភាពអឺរ៉ុបនៅក្នុងឆ្នាំ ២០២០ កន្លងទៅ។ ចំនួនកង់សរុបដែលបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបបានធ្វើការនាំចូលនោះមានរហូតជិតដល់ ៥លានគ្រឿង និងមានតម្លៃជាទឹកប្រាក់សរុបប្រមាណជា ៩៣០លានអឺរ៉ូ (ជាង ៩៧៩ លានដុល្លារអាមេរិក)។ នៅក្នុងរបាយការណ៍បានបង្ហាញយ៉ាងច្បាស់ថា ក្នុងចំណោមកង់ប្រមាណជា ៥លានគ្រឿងនោះគឺសភាពអឺរ៉ុបបានធ្វើការនាំចូលច្រើនបំផុតពីប្រទេសចំនួន ៦មានដូចជា កង់ចំនួន ២៤%ត្រូវបាននាំពីប្រទេសកម្ពុជា កង់ចំនួន ១៧%ត្រូវបាននាំចូលពីប្រទេសចិន កង់ចំនួន ១១%ត្រូវបាននាំចូលពីកោះតៃវ៉ាន់ កង់ចំនួន ៨%ត្រូវបាននាំពីប្រទេសបង់ក្លាដេស កង់ចំនួន ៧ត្រូវបាននាំចូលពីប្រទេសតួគី កង់ចំនួន ៦ត្រូវបាននាំចូលពីប្រទេសហ្វីលីពីន និងកង់ចំនួន ៥%ត្រូវបានចូលពីប្រទេសស្រីលង្កា។ ក្រៅពីនេះសភាពអឺរ៉ុបក៏បាននាំចូលកង់ពីបណ្តាប្រទេសផ្សេងៗទាំងនៅក្នុងទ្វិបអឺរ៉ុប និងអាមេរិកដើម្បីយកទៅប្រើប្រាស់ផងដែរ
June 20, 2022 - អន្តរជាតិ
ស្រីលង្កា៖ ក្រុមយោធាស្រីលង្កាបានបើកការបាញ់ប្រហារមួយ ដើម្បីទប់ស្កាត់ចលនាធ្វើកុបកម្មរបស់ក្រុមប្រជាពលរដ្ឋ ដែលពួកគេបានធ្វើឡើងនៅស្ថានីយ៍លក់ប្រេងឥន្ទនៈមួយកន្លែង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ ស្របពេលដែលរដ្ឋាភិបាលស្រីលង្កាកំពុងប្រឈមនឹងវិបត្តិខ្វះខាតប្រេងឥន្ទនៈខ្លាំងបំផុត។ មុនពេលមានការបាញ់ាកាំភ្លើងគឺមានក្រុមប្រជាពលរដ្ឋចន្លោះពី ២០-៣០នាក់ ដែលមិនអាចរកទិញប្រេងសាំងបាននោះបាននាំគ្នាផ្ទុះកំហឹង និងបានយកដុំថ្មគប់ដាក់រថយន្តរបស់កម្លាំងយោធាទៀតផង។ ប្រភពខាងលើបានបន្តថា នៅក្នុងហេតុការណ៍ខាងលើនេះគ្មានពលរដ្ឋណាម្នាក់បានរងរបួសដោយគ្រាប់កាំភ្លើងរបស់ក្រុមយោធាឡើយ តែផ្ទុយទៅវិញមានទាហ៊ានចំនួន ៣នាក់ និងប៉ូលិសមូលដ្ឋានចំនួន ៤នាក់បានរងរបួសដោយអំពីហិង្សាពីសំណាក់ក្រុមប្រជាពលរដ្ឋ។ សូមរម្លឹកថា តាមរបាយការណ៍កាលចុងសប្តាហ៍កន្លងទៅនេះបានបង្ហាញថា ស្រីលង្កានៅសល់ប្រេងឥន្ទនៈក្នុងស្តុកសម្រាប់ប្រើប្រាស់បានត្រឹមតែរយៈពេល ៥ថ្ងៃទៀតប៉ុណ្ណោះ ខណៈអំឡុងពេលនោះស្រីលង្កាបានដាក់សំណើសុំខ្ចីប្រេងឥន្ទនៈពីប្រទេសឥណ្ឌាដែលមានតម្លៃ ៥០០លានដើម្បីយកមកប្រើប្រាស់ក្នុងគ្រាបន្ទាន់។ នៅចំពោះមុខវិបត្តិធ្ងន់ធ្ងរមួយនេះស្រីលង្កាបានសម្រេចបិទការិយាល័យរដ្ឋាភិបាល សាលារៀន និងស្ថាប័នមួយចំនួយក្នុងរយៈពេល ២សប្តាហ៍ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
June 20, 2022 - អន្តរជាតិ
ចិន៖ នៅថ្ងៃសុក្រ ទី១៧ ខែមិថុនានេះ ចិនបានសម្ពោធដាក់ឲ្យប្រើប្រាស់នាវាផ្ទុកយន្តហោះដ៏ទំនើបបំផុតចុងក្រោយមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post។ នាវាផ្ទុកយន្តហោះនោះត្រូវបានគេដាក់ឈ្មោះថា Fujian ជាឈ្មោះខេត្តមួយស្ថិតនៅភាគខាងត្បូងប្រទេសចិន ខណៈនាវា Fujian គឺជានាវាផ្ទុកយន្តហោះទី ៣របស់រដ្ឋាភិបាលចិនផងដែរ។ សម្រាប់នៅក្នុងភាសាបច្ចេកទេសយោធាចិននាវា Fujian ត្រូវបានគេចាត់ទុកថាជាប្រភេទនាវាចម្បាំង Type 003 ដែលមានបំពាក់ទៅដោយប្រព័ន្ធទំនើបសម្រាប់បាញ់មីស៊ីល មានទីធ្លាយ៉ាងធំទូលាយសម្រាប់ការចុះថតរបស់យន្តហោះចម្បាំងជាច្រើនគ្រឿង និងមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ខណៈនាពេលកន្លងមានតែអាមេរិកប៉ុណ្ណោះដែលមាននាវាទំនើបប្រភេទនេះ។ ប្រភពខាងលើបានបញ្ជាក់ថា Fujian គឺជានាវាដែលត្រូវបានរចនានិងផលិតឡើងដោយក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសផ្ទាល់តែម្តង ពោលគឺចិនមិនបានទិញបច្ចេកវិទ្យានៃការផលិតពីប្រទេសណានោះទេ។ គួរកត់សម្គាល់ថា ការដាក់សម្ពោធនាវាផ្ទុកយន្តហោះទី ៣ របស់រដ្ឋាភិបាលក្រុងប៉េកាំងនៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលដែលចិននិងអាមេរិកហាក់កំពុងមានភាពតានតឹងជាមួយគ្នាយ៉ាងខ្លាំងជុំវិញបញ្ហាកោះតៃវ៉ាន់។
June 17, 2022 - អន្តរជាតិ
ស្រីលង្កា៖ រដ្ឋមន្ត្រីក្រសួងថាមនិងអគ្គិសនីនៃប្រទេសស្រីលង្កាបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនាម្សិលមិញនេះថា ស្រីលង្កានៅសល់ប្រេងឥន្ធនៈក្នុងស្តុកសម្រាប់ប្រើប្រាស់បានត្រឹមតែរយៈពេល ៥ថ្ងៃទៀតប៉ុណ្ណោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា អ្វីដែលរដ្ឋាភិបាលស្រីលង្កាអាចធ្វើបាននៅពេលនេះគឺកំពុងរង់ចាំការយល់ព្រមពីសំណាក់រដ្ឋាភិបាលនៃប្រទេសឥណ្ឌា ចំពោះសំណើសុំផ្តល់កម្ចីប្រេងឥន្ទនៈ ដែលមានតម្លៃ ៥០០លានដុល្លារសម្រាប់យកមកប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់មួយ។ វិបត្តិខ្វះខាតប្រេងឥន្ទនៈសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសស្រីលង្កាបានវិវឌ្ឍន៍ទៅរកស្ថានភាពអាក្រក់ខ្លាំងបំផុតនៅក្នុងសប្តាហ៍នេះ ដោយស្ថានីយ៍ប្រេងឥន្ទនៈជាច្រើននៅទូទាំងប្រទេសសុទ្ធតែគ្មានប្រេងសាំងសម្រាប់លក់នោះទេ ហើយចំពោះស្ថានីយ៍ដែលអាចនៅបន្តដំណើរការបានវិញគឺគេត្រូវតម្រង់ជួរចាំចូលចាក់ប្រេងសាំងរាប់គីឡូម៉ែត្រឯណោះ។ គួរបញ្ជាក់ជូនថា ស្រីលង្កាដែលមានប្រជាពលរដ្ឋសរុបជាង ២២លានាក់កំពុងជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ៧ទសវត្សរ៍ចុងក្រោយនេះ ដោយបញ្ហាបានបង្កឡើងដោយសារតែតម្លៃរូបិយប័ណ្ណបរទេស ដែលជាទុកបម្រុងរបស់ប្រទេសមួយនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ខណៈបញ្ជានេះបានធ្វើឲ្យស្រីសង្កាត្រូវជួបការលំបាកបំផុតក្នុងការនាំចូលទំនិញសំខាន់ដូចជាប្រេងឥន្ទនៈ អាហារ និងថ្នាំពេទ្យពីបរទេស៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
June 17, 2022 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃសុក្រ ទី១៧ ខែមិថុនានេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតបានរៀបចំជំនួយ ដើម្បីបញ្ជូនទៅអោយប្រជាពលរដ្ឋចំនួន ៨០០គ្រួសារ ដែលរងគ្រោះដោយជំងឺក្រពះពោះវៀនថ្មីមួយប្រភេទ ដែលគិតរហូតដល់ទល់នឹងពេលនេះគេនៅមិនទាន់អាចកំណត់អត្តសញ្ញាណឬដាក់ឈ្មោះជាក់លាក់ណាមួយឲ្យជំងឺនោះបាននៅឡើយទេ។ សម្រាប់អាជ្ញាធរសុខាភិបាលកូរ៉េខាងជើងបានត្រឹមហៅជំងឺថ្មីនោះថា “ជំងឺរាតត្បាតស្រួចស្រាវ” គួរឲ្យបារម្ភមួយ ខណៈជំងឺថ្មីនេះគឺជាប្រភេទជំងឺដែលមានជាប់ទាក់ទងជាមួយនិងក្រពះពោះវៀនរបស់ជនរងគ្រោះ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ភ្លាមៗក្រោយបានរកឃើញជនរងគ្រោះដោយជំងឺថ្មីនេះ ប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលកូរ៉េខាងជើងជាច្រើននាក់ផ្សេងទៀតបានប្រញាប់ប្រញាល់រៀបចំកញ្ចប់ជំនួយដើម្បីយកទៅចែកជូនដល់ក្រុមប្រជាពលរដ្ឋទាំង ៨០០គ្រួសារនោះផងដែរ។ សូមបញ្ជាក់ជូនថា ការរាតត្បាតជំងឺក្រពះពោះវៀនថ្មីនេះគឺត្រូវបានកើតឡើងបន្ថែមពីលើការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលជារលកដំបូងសម្រាប់ប្រទេសកូរ៉េខាងជើង។ នៅថ្ងៃទី ១៧ មិថុនានេះ
June 17, 2022 - អន្តរជាតិ
ថៃ៖ ប្រទេសថៃបានបោះជំហ៊ានថ្មីមួយឆ្ពោះទៅកាន់ការបង្កើតច្បាប់អនុញ្ញាតឲ្យពលរដ្ឋដែលមានភេទដូចគ្នាអាចរៀបជាមួយគ្នាបានដោយស្របច្បាប់ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ ដំណឹងដ៏ល្អសម្រាប់អ្នកស្រលាញ់ភេទដូចគ្នានេះបានកើតឡើងបន្ទាប់ពីសភាថៃកាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ម្សិលមិញនេះបានបោះឆ្នោតអនុម័តជាបឋមលើគម្រោងបង្កើតច្បាប់សម្រាប់ការពារសិទ្ធអ្នកស្រលាញ់ភេទដូចគ្នា ខណៈសេចក្តីសម្រេចនេះនឹងបើកផ្លូវឲ្យគេអាចបង្កើតច្បាប់អនុញ្ញាតឲ្យមាន ការរៀបអាពាហ៍ពិពាហ៍ និងការទទួលស្គាល់សម្ព័ន្ធរដ្ឋប្បវេណីរវាងមនុស្សមានភេទដូចគ្នានៅពេលបន្ទាប់ទៀត។ ភ្លាមៗក្រោយការប្រកាសអនុម័តរបស់សភាថៃគេបានឃើញពលរដ្ឋថៃដែលជាក្រុមមនុស្សស្រលាញ់ភេទដូចជាគ្នាជាច្រើននាក់នាំគ្នាមកសម្តែងការសាទរយ៉ាងសប្បាយរីករាយនៅក្បែរវិមានរដ្ឋសភាថៃ ខណៈរដ្ឋាភិបាលថៃត្រូវការពេលយូរបន្ថែមទៀតទើបអាចបង្កើតច្បាប់ខាងលើនេះឲ្យប្រើប្រាស់ជាផ្លូវការបាន។ គួរបញ្ជាក់ជូនផងដែរថា តាមរយៈគម្រោងបង្កើតច្បាប់ខាងលើនេះថៃនឹងក្លាយជាប្រទេសទីមួយនៅតំបន់អាស៊ីអាគ្នេយ៍ដែលជាប្រទេសមានការអនុញ្ញាតឲ្យមនុស្សស្រលាញ់ភេទដូចគ្នាអាចរៀបការដោយស្របច្បាប់ជាមួយគ្នាបាន។ អ្នកនាង Nada Chayajit ដែលជាសកម្មជនការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាម្នាក់បានលើកឡើងថា គាត់ពិតជាសប្បាយចិត្តណាស់ចំពោះការបោះជំហានថ្មីនេះ តែទន្ទឹមគ្នានេះគាត់ក៏មានការបារម្ភខ្លះៗដែរ ព្រោះគម្រោងបង្កើតច្បាប់នឹងត្រូវជួបប្រទះឧបសគ្គជាច្រើន ដ្បិតថៃជាប្រទេសកាន់ពុទ្ធសាសនាដែលសង្គមនៅប្រកាន់ប្រពៃណីបែបចាស់គំរិលនិងអភិរក្សនិយមខ្លាំងនៅឡើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
June 16, 2022 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានរាយការណ៍ពីករណីរាតត្បាតជំងឺដ៏កាចសាហាវថ្មីមួយបន្ថែមទៀត ស្របពេលដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩មួយរួចទៅហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនានេះ។ យ៉ាងណាក្តី អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងជើងមិនបានបញ្ជាក់ថា ជំងឺថ្មីនោះជាជំងឺអ្វីឲ្យប្រាកដនោះទេ ហើយចំនួនជំងឺជាក់ស្តែងនិងអ្នកដែលមានការពាក់ព័ន្ធក៏មិនត្រូវបានបង្ហាញដែរ តែអ្វីដែលគេបានដឹងនោះវាគឺជាប្រភេទជំងឺដែលជាប់ទាក់ទងជាមួយក្រពេះនិងពោះវៀនរបស់អ្នកជំងឺ។ បើតាមប្រមុខដឹកនាំនៃប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានហៅជំងឺថ្មីនោះថាជា “ជំងឺរាតត្បាតស្រួចស្រាវ” ហើយដើម្បីឆ្លើយតបនឹងការរកឃើញជំងឺឆ្លងថ្មីនោះ មេដឹកនាំផ្តាច់ការកូរ៉េខាងជើងបានបញ្ជាឲ្យបញ្ជូនសម្ភារៈវេជ្ជសាស្រ្តសំខាន់ៗជាច្រើនឆ្ពោះទៅកាន់ទីក្រុងកំពង់ផែ Haeju ជាបន្ទាន់សម្រាប់ត្រៀមជួយសង្គ្រោះអ្នកជំងឺនៅទីនោះ។ ដោយឡែកចំពោះស្ថានភាពចុងក្រោយនៃជំងឺកូវីដ-១៩វិញគឺគិតត្រឹមពេលនេះកូរ៉េខាងជើងបានរកឃើញអ្នកមានរោគសញ្ញាក្តៅខ្លួនសរុបជាង ៤,៥៦លាននាក់ និងអ្នកស្លាប់សរុបចំនួន ៧៣នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
June 16, 2022









