Pheakdey
  • អន្តរជាតិ

    អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសោរ៍ ទី១១ ខែមិថុនានេះ បានឲ្យដឹងថា មានស្រ្តីអាមេរិកម្នាក់បានទទួលប្រាក់រង្វាន់ពីក្រុមហ៊ុនធានារ៉ាប់រងរថយន្តចំនួន ៥,២លានដុល្លារ ក្រោយរូបគាត់បានឆ្លងជំងឺកាមរោគក្នុងអំឡុងពេលរួមភេទនៅក្នុងរថយន្តមួយគ្រឿងដែលជារថយន្តមានប័ណ្ណធានារ៉ាប់រងត្រឹមត្រូវតាមផ្លូវច្បាប់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុងរដ្ឋ Missouri សហរដ្ឋអាមេរិក យ៉ាងណាក្តីគេមិនបានបញ្ជាក់អំពីឈ្មោះរបស់ស្រ្តីរងគ្រោះនិងឈ្មោះក្រុមហ៊ុនធានារ៉ាប់រងដែលបានផ្តល់រង្វាន់ក្នុងទំហំទឹកប្រាក់យ៉ាងច្រើនដល់ជនរងគ្រោះចំពោះករណីដ៏កម្រមួយនេះ។ ប្រភពខាងលើបានបន្តថា រឿងរ៉ាវចម្រូងចម្រាសមួយនេះបានកើតឡើងតាំងពីឆ្នាំ ២០១៧ ម្លេះ ដោយពេលនោះស្រ្តីរងគ្រោះបានធ្វើសកម្មភាពរួមភេទជាមួយដៃគូដែលជាម្ចាស់រថយន្តដោយមិនបានការពារហើយក៏បានឆ្លងជំងឺកាមរោគប្រភេទ Human papillomavirus (HPV) ដែលជាជំងឺទូទៅមួយនៅអាមេរិក ហើយពេលខ្លះអ្នកឆ្លងជំងឺនេះមិនបានដឹងខ្លួនថាបានផ្ទុកមេរោគឡើយ។ ជាក់ស្តែងតាមការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលអាមេរិកបានរកឃើញថា ក្នុងអំឡុងពេលរួមភេទនោះបុរសជាអ្នកបង្កជំងឺមិនបានដឹងថា គាត់មានផ្ទុកជំងឺ​ Human papillomavirus (HPV) ឡើយ ដោយគាត់បានពិនិត្យសុខភាពឃើញត្រឹមថាគាត់មានជំងឺមហារីកបំពងក តែក្រោយមកទើបគេរកឃើញថាជំងឺមហារីកបំពងករនោះបង្កឡើងដោយគាត់មានផ្ទុកមេរោគនៃជំងឺកាមរោគ Human papillomavirus

    June 11, 2022
  • អន្តរជាតិ

    សិង្ហបុរី៖ “ទីក្រុងប៉េកាំងនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើសង្គ្រាមនោះទេ ប្រសិនបើកោះតៃវ៉ាន់ហ៊ានប្រកាសរដ្ឋឯករាជ្យ” នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងការពារចិនដែលបានថ្លែងព្រមានទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី១០​ ខែមិថុនាម្សិលមិញនេះ។ ការព្រមានខ្លាំងៗនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីការពារចិន Wei Fenghe បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La Dialogue នៅក្នុងប្រទេសសិង្ហបុរី ហើយការព្រមាននោះទៀតសោធគឺត្រូវបានធ្វើនៅក្នុងជំនួបដោយផ្ទាល់និងជាលើកដំបូងជាមួយលោក Lloyd Austin ដែលជារដ្ឋមន្ត្រីការពារជាតិអាមេរិកផងដែរ។ លោក Wei Fenghe រដ្ឋមន្ត្រីការពារចិន  រដ្ឋមន្ត្រីការពារជាតិចិនរូបនេះបានបញ្ជាក់ច្បាស់ៗថា ប្រសិនបើអ្នកណាម្នាក់ហ៊ានមកបំបែកកោះតៃវ៉ាន់ចេញពីប្រទេសចិននោះគឺចិននឹងប្រកាសសង្គ្រាមភ្លាមៗដោយមិនស្ទាក់ស្ទើរនោះទេ បើទោះជាសង្គ្រាមនោះត្រូវចំណាយអស់ច្រើនយ៉ាងណាក៏ដោយ។ គួររម្លឹកជូនថា ភាពតានតឹងរវាងចិននិងអាមេរិកចំពោះកោះតៃវ៉ាន់នេះមិនមែនជារឿងថ្មីឡើយ ដ្បិតនាពេលកន្លងមកអាមេរិកគឺជាអ្នកជួយគាំទ្រកោះតៃវ៉ាន់ឲ្យផ្តាច់ខ្លួនជារដ្ឋឯករាជ្យ ខណៈចិននៅតែចិញ្ចឹមចិត្តរក្សាកោះតែវ៉ាន់ទុកជាផ្នែកមួយនៃប្រទេសរបស់ខ្លួន បើទោះជាតៃវ៉ាន់មានប្រព័ន្ធដឹកនាំនិងរដ្ឋបាលដាច់ដោយឡែកមួយពីរដ្ឋបាលរបស់ក្រុងប៉េកាំងក៏ដោយ។ យ៉ាងណាក្តី ភាពតានតឹងនេះបានកើនឡើងមួយកម្រិតទៀត បន្ទាប់ពីពេលថ្មីៗនេះលោកប្រធានាធិបតីអាមេរិក ចូ

    June 11, 2022
  • អន្តរជាតិ

    ចិន៖ គ្រួសារធំមួយបាននាំគ្នាទៅរៀបចំពិធីអបអរសាទរយ៉ាងអធិកអធមនៅមុខមណ្ឌលប្រលងមួយកន្លែង​ដើម្បីលើកទឹកចិត្តចំពោះកូនស្រីម្នាក់ដែលត្រូវបញ្ចប់ការប្រលងថ្នាក់ជាតិដើម្បីចូលរៀនថ្នាក់មហាវិទ្យាល័យ។ យ៉ាងណាក្តីពិធីនោះមិនមែនជាការសាទរចំពោះលទ្ធផលប្រលងឡើយ តែវាជាការអបអរក្នុងឱកាសដែលកូនស្រីទើបប្រលងចប់រូបនោះដល់ពេលដែលអាចមានស្នេហាបាន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា សកម្មភាពដ៏កម្រខាងលើនេះត្រូវបានគេប្រទះឃើញកើតមាននៅក្នុងក្រុង Mangshi ខេត្ត ​Yunnan ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃពុធកន្លងទៅនេះ ដែលជាថ្ងៃបិទបញ្ចប់ការប្រលង Gaokao (ការប្រលងថ្នាក់ជាតិដើម្បីចូលរៀនថ្នាក់មហាវិទ្យាល័យ) នៅទូទាំងប្រទេសចិន។ ប្រភពខាងលើបានបន្តថា នៅក្នុងក្បួនអបអរសាទរនោះមានទាំងការលើកបដា ច្រៀង រាំ ប្រើឧបករណ៍ភ្លេង ថតរូប ខណៈសមាជិកចូលរួមក្នុងក្បួនមានដូចជាម្តាយឪពុក អ៊ំពូមីង និងបងប្អូនរបស់យុវសិស្សភេទស្រីម្នាក់ឈ្មោះ Deng Ziling។ គួរបញ្ជាក់ថា Gaokao គឺជាកម្មវិធីប្រលងដ៏សំខាន់បំផុតមួយសម្រាប់កូនសិស្សទូទាំងប្រទេសចិន ព្រោះបើមិនអាចជាប់ការប្រលងនេះទេគឺគ្មានឱកាសចូលរៀនតាមមហាវិទ្យាល័យឡើយនិងគ្មានលទ្ធភាពស្វែងការងារល្អបាននោះទេ។

    June 11, 2022
  • អន្តរជាតិ

    នូវែលសេឡង់៖ ប្រទេសនូវែលសេឡង់ (New Zealand) គ្រោងនឹងគិតពន្ធលើសត្វគោ និងសត្វចៀម ដែលប្រជាពលរដ្ឋចិញ្ចឹម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ BBC នៅថ្ងៃសុក្រ ទី១០ ខែមិថុនានេះ។ យន្តការខាងលើនេះនឹងធ្វើឲ្យនូវែលសេឡង់ក្លាយជាប្រទេសទីមួយនៅលើពិភពលោកផងដែរ ដែលជាប្រទេសមានការគិតពន្ធលើចំនួនសត្វគោ និងសត្វចៀមរបស់ប្រជាកសិករ។ តាមរបាយការណ៍របស់អាជ្ញាធរនូវែលសេឡង់បានបង្ហាញថា គិតត្រឹមពេលនេះនៅទូទាំងប្រទេសនូវែលសេឡង់គឺមានសត្វគោប្រមាណជា ១០លានក្បាល និងមានសត្វចៀមប្រមាណជា ២៦លានក្បាល ខណៈប្រទេសមួយនេះមានប្រជាពលរដ្ឋជាង ៥លាននាក់ប៉ុណ្ណោះ។ បើតាមលោក James Shaw ដែលជារដ្ឋមន្ត្រីក្រសួងបម្រែបម្រួលអាកាសធាតុនូវែលសេឡង់បានឲ្យដឹងថា ច្បាប់យកពន្ធលើចំនួនគោនិងចៀម នឹងក្លាយជាចំណែកមួយសម្រាប់ដោះស្រាយបញ្ហាបំភាយឧស្ម័នផ្ទះកញ្ចក់ ដ្បិតស្ទើរតែពាក់កណ្តាលនៃការបំភាយយឧស្ម័នផ្ទះកញ្ចក់សរុបនៅក្នុងប្រទេសនូវែលសេឡង់គឺបានកើតចេញពីវិស័កកសិកម្ម និងជាពិសេសនោះគឺកើតចេញពីកសិដ្ឋានចិញ្ចឹមសត្វគោនិងចៀមនេះតែម្តង។ លោករដ្ឋមន្ត្រីរូបនេះបានបន្តថា តាមគម្រោងគឺច្បាប់យកពន្ធខាងលើនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ ២០២៥ តទៅ

    June 10, 2022
  • អន្តរជាតិ

    ថៃ៖ ការិយាល័យសន្តិសុខសុខភាពជាតិថៃបានជូនដំណឹងថា នឹងឈប់ទទួលរ៉ាប់រងលើការធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះសាធារណៈជនទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមិថុនានេះ។ សេចក្តីសម្រេចមួយនេះនឹងផ្តើមមានសុពលភាពចាប់ពីថ្ងៃទី ១ ខែកក្កដាខាងមុខនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីម្តងទៀតពីសំណាក់អាជ្ញាធរសុខាភិបាលថៃ ខណៈពលរដ្ឋថៃនៅតែអាចបន្តធ្វើតេស្តរកជំងឺកូវីដ-១៩ ជាធម្មតាបាន តែពួកគាត់ត្រូវចំណាយលុយដោយខ្លួនឯងចំពោះសេវាកម្មធ្វើតេស្តនោះ។ បើតាមលោកវេជ្ជបណ្ឌិត Jadet Thammathat-aree ដែលជាអគ្គលេខាធិការនៃការិយាល័យសន្តិសុខសុខភាពជាតិថៃបានឲ្យដឹងថា ការអនុវត្តវិធានការខាងលើនេះនឹងជួយកាត់បន្ថយបន្ទុកការងាររបស់ក្រុមបុគ្គលិកសុខាភិបាលនៅមជ្ឈមណ្ឌលសេវាកម្មវេជ្ជសាស្រ្តបានមួយផ្នែកធំ ព្រោះនាពេលកន្លងមកគ្រប់ការធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃតែងបញ្ជូនទៅពិនិត្យនៅក្នុងមជ្ឈមណ្ឌលមួយនេះ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា នៅពេលដែលប្រជាពលរដ្ឋត្រូវចំណាយប្រាក់ដោយខ្លួនឯងលើការធ្វើតេស្តរកជំងឺកូវីដ-១៩ នោះ ពួកគេនឹងជ្រើសទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិតពួកគេបំផុត ដូចនេះកិច្ចការនៅក្នុងមជ្ឈមណ្ឌលសេវាកម្មវេជ្ជសាស្រ្តក៏ត្រូវបានកាត់បន្ថយដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    June 10, 2022
  • អន្តរជាតិ

    តៃវ៉ាន់៖ សហរដ្ឋអាមេរិកបានសម្រេចលក់គ្រឿងបន្លាស់នាវាចម្បាំងដែលមានតម្លៃ ១២០លានដុល្លារឲ្យទៅកោះតៃវ៉ាន់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ  ទី១០ ខែមិថុនានេះ។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកបានបញ្ជាក់ថា ការអនុម័តលក់គ្រឿងបន្លាស់នាវាចម្បាំងក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះគឺត្រូវបានធ្វើឡើងតបតាមការស្នើសុំរបស់ស្ថានទូតតៃវ៉ាន់នៅក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈអាមេរិកធ្លាប់បានសន្យាថានឹងជួយការពារតៃវ៉ាន់គ្រប់ពេលវេលាប្រសិនបើតៃវ៉ាន់ត្រូវរងនូវការឈ្លានពានពីសំណាក់ប្រទេសចិន។ ប្រភពខាងលើបានបន្តថា គោលបំណងរបស់តៃវ៉ាន់ក្នុងការបញ្ជាទិញកញ្ចប់គ្រឿងបន្លាស់នាវាចម្បាំងនេះគឺដើម្បីធ្វើទំនើបកម្មក្នុងវិស័យយោធាជើងទឹករបស់ខ្លួននិងដើម្បីបញ្ជាក់ថា តៃវ៉ាន់បានត្រៀមខ្លួនរួចរាល់ដើម្បីឆ្លើយតបទៅនឹងសកម្មភាពគំរាមគំហែងក្នុងរូបភាពណាមួយដែលចិនតែងធ្វើជាញឹកញាប់នៅលើដែនសមុទ្ររបស់ខ្លួន។ សូមបញ្ជាក់ជូនថា វាមិនមែនជារឿងថ្មីឡើយដែលតៃវ៉ាន់បានបញ្ជាទិញសម្ភារៈយោធាពីអាមេរិកមកប្រើប្រាស់នោះ ដ្បិតនិន្នាការនេះតែងកើតមានជារឿយៗហើយជាក់ស្តែងកាលពីពេលថ្មីៗនេះតៃវ៉ាន់ក៏ទើបបានបញ្ជាទិញប្រព័ន្ធការពារដែនអាកាសមួយដែលតម្លៃ ៩៥លានដុល្លារពីសហរដ្ឋអាមេរិកផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    June 10, 2022
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ បុរសឥណ្ឌូនេស៊ីម្នាក់ត្រូវបានគេប្រទះឃើញរៀបការជាមួយសត្វពពែញីមួយក្បាលតាមទំនៀមទម្លាប់និងប្រពៃណីត្រឹមត្រូវ ហើយនៅក្នុងពិធីមង្គលការនោះមានភ្ញៀវកិត្តិយសចូលរួមជាច្រើននាក់ទៀតផង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ពិធីមង្គលការដ៏ចម្លែកនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ៥ ខែមិថុនា នៅក្នុងតំបន់ Gresik ខេត្ត Jawa Timur ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី​ ខណៈបុរសជាកូនកំលោះត្រូវបានគេស្គាល់ថាមានឈ្មោះ  Saiful Arif អាយុ ៤៤ឆ្នាំ។ ប្រភពខាងលើបានបន្តថា តាមការពិតលោកឈ្មោះ  Saiful Arif បានសម្រេចរៀបចំពិធីមង្គលការផ្លូវការជាមួយនិងសត្វពពែនេះគឺដើម្បីទាញការចាប់អារម្មណ៍ពីសំណាក់ក្រុមអ្នកប្រើប្រាស់សង្គម ពោលគឺមិនមែនរៀបការយកធ្វើជាប្រពន្ធនោះទេ តែការសម្តែងនោះគឺដូចជាពិធីមង្គលការមែនទែនអីចឹង។ យ៉ាងណាក្តី លទ្ធផលដែលបុរសវ័យ ៤៤ឆ្នាំទទួលបានមកវិញគឺមិនដូចតាមការគ្រោងទុកឡើយ ដ្បិតក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមឥណ្ឌូនេស៊ីបានផ្ទុះកំហឹង នាំគ្នារិះគន់និងស្អប់ខ្ពើមសកម្មភាពមួយនេះយ៉ាងខ្លាំងបើទោះជាពួកគេដឹងថាវាគឺជាការសម្តែងក៏ដោយ។ លទ្ធផលចុងក្រោយគឺលោក

    June 9, 2022
  • អន្តរជាតិ

    ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃពុធ ទី៨ ខែមិថុនាម្សិលមិញនេះបានចេញមកព្រមានថា សង្គ្រាមរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែននឹងបង្កផលប៉ះពាល់ចំពោះពិភពលោកកាន់តែខ្លាំងថែមទៀត ខណៈពលរដ្ឋនៅទូទាំងពិភពលោកប្រមា​ណជា ១,៦ ពាន់លាននាក់នឹងត្រូវប្រឈមនឹងផលប៉ះពាល់នេះ។ ចំពោះវិស័យដែលអាចរងនូវឥទ្ធិពលអាក្រក់ពីសង្គ្រាមមានដូចជា វិស័យហិរញ្ញវត្ថុជាប្រព័ន្ធ សន្តិសុខស្បៀងអាហារ ថាមពល និងវិស័យសំខាន់ៗមួយចំនួនទៀតផងដែរ។ លោក Antonio Guterres លោក Antonio Guterres បានបន្តថា សម្រាប់ផលប៉ះពាល់ដោយផ្ទាល់ចំពោះប្រជាពលរដ្ឋវិញមានដូចជា​ ភាពអន់ឃ្លាន វិបត្តិសេដ្ឋកិច្ច ភាពចលាចលក្នុងសង្គម និងគ្រោះទុរ្ភិក្សជាដើម។ ប្រធានអង្គការសហប្រជាជាតិរូបនេះបានបញ្ជាក់ថា នៅក្នុងឆ្នាំនេះវិបត្តិស្បៀងអាហារដែលគេបានជួបប្រទះគឺ “កង្វះលទ្ធភាពនៃការប្រើប្រាស់ស្បៀងអាហារ” តែសម្រាប់នៅឆ្នាំបន្ទាប់ទៀតវិបត្តិស្បៀងអាហារដែលអាចកើតមាននោះគឺ “កង្វះស្បៀងអាហារសម្រាប់ប្រើប្រាស់” ​តែម្តង។ សូមបញ្ជាក់ជូនថា

    June 9, 2022
  • អន្តរជាតិ

    របាយការណ៍ចុងក្រោយមួយរបស់អង្គការសុខភាពពិភពលោកដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី៨ ខែមិថុនាបានបង្ហាញថា ករណីរាតត្បាតជំងឺអុតស្វា Monkeypox  នៅជុំវិញពិភពលោកបានកើនឡើងដល់ជាង ១,០០០ ករណីហើយ ដោយតួលេខនេះមិនរាប់បញ្ចូលចំនួនអ្នកឆ្លងក្នុងបណ្តាប្រទេសមួយចំនួននៅតំបន់អាហ្វ្រិកដែលជាកន្លែងផ្តើមមានមេរោគនិងជាកន្លែងដែលមានការចម្លងជាទូទៅនោះទេ។ យ៉ាងណាក្តី គិតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញករណីអ្នកស្លាប់ដោយជំងឺអុតស្វា Monkeypox កើតមាននៅក្រៅតំបន់អាហ្វ្រិកនៅឡើយទេ។ បើតាមលោក Tedros Adhanom Ghebreyesus ដែលជាអគ្គនាយកនៃអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ហានិភ័យនៃជំងឺអុតស្វា Monkeypox បានកើនឡើងគួរឲ្យកត់សម្គាល់ព្រោះមេរោគបានបន្តចម្លងចូលទៅក្នុងប្រទេសដែលមិនធ្លាប់មានករណីឆ្លងពីមុនមកទាល់តែសោះ និងគិតត្រឹមពេលនេះករណីឆ្លងកំពុងកើតមាននៅក្នុងប្រទេសចំនួន ២៩ផ្សេងគ្នាដោយមិនគិតប្រទេសនៅតំបន់អាហ្វ្រិក។ លោកអគ្គនាយកនៃអង្គការសុខភាពពិភពលោករូបនេះបាននិយាយដាច់ដោយឡែកថា នៅក្នុងឆ្នាំនេះនៅតំបន់អាហ្វ្រិកទាំងមូលគឺមានករណីសង្ស័យឆ្លងជំងឺអុតស្វា Monkeypox  រហូតដល់ ១,៤០០ករណី​ ខណៈករណីស្លាប់វិញមានរហូតដល់ ៦៦ករណីផងដែរ៕ អត្ថបទ៖ ភក្តី

    June 9, 2022
  • អន្តរជាតិ

    ប្រេស៊ីល៖ អ្នកកាសែតឯករាជ្យជនជាតិអង់គ្លេសម្នាក់រួមជាមួយនិងអ្នកជំនាញជនជាតិប្រេស៊ីលម្នាក់កំពុងបាត់ខ្លួននៅក្នុងព្រៃអាម៉ាហ្សូនយ៉ាងអាថ៌កំបាំងបំផុតក្នុងអំឡុងពេលដែលពួកគាត់កំពុងចុះស្រាវជ្រាវដើម្បីចងក្រងសៀវភៅមួយក្បាល។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា បុរសជាអ្នកការសែតអង់គ្លេសមានឈ្មោះថា Dom Phillips អាយុ ៥៧ឆ្នាំ ខណៈបុរសជាអ្នកជំនាញប្រេស៊ីលមានឈ្មោះថា Bruno Pereira អាយុ ៤១ឆ្នាំ ហើយកាលពីថ្ងៃអាទិត្យកន្លងទៅនេះពួកគាត់ទាំង ២នាក់បានធ្វើដំណើរដោយទូកមួយឆ្ពោះទៅកាន់តំបន់ជ្រលង Javari ដែលជាតំបន់ដាច់ស្រយាលមួយក្នុងព្រៃអាម៉ាហ្សូននិងមានទីតាំងស្ថិតនៅក្នុងចំណុចព្រំដែននៃប្រទេសប្រេស៊ីលជាប់និងប្រទេសប៉េរូ។ ប្រភពខាងលើបានបញ្ជាក់ថា បុរសទាំង ២រូបនេះបានបាត់ការទាក់ទងជាមួយក្រុមគ្រួសារនិងក្រុមការងារចាប់តាំងពីថ្ងៃអាទិត្យមកម្លេះ ពោលគឺនៅពេលដែលពួកគេកំពុងធ្វើដំណើរដោយទូក ហើយរហូតមកទល់នឹងពេលនេះគេគ្មានទទួលបានតម្រុយណាមួយអំពីពួកគាត់ទាល់តែសោះ ពោលគឺគេមិនដឹងថាពួកគាត់ទំនងជាជាប់ក្នុងនៅតំបន់ណាមួយ បានជួបគ្រោះថ្នាក់អ្វី នៅរស់ឬក៏ស្លាប់បាត់ហើយនោះទេ។ នៅចំពោះមុខការបាត់ខ្លួនធនធានមនុស្សដ៏មានតម្លៃនេះ ក្រុមគ្រួសាររបស់ពួកគាត់និងក្រុមសកម្មជនធម្មជាតិជាច្រើនកំពុងស្នើសុំឲ្យរដ្ឋាភិបាលប្រេស៊ីលបើកយុទ្ធនាការទ្រង់ទ្រាយធំដើម្បីស្វែងរកពួកគាត់ដោយមានការដាក់ពង្រាយក្រុមការងារក្រុមយោធា កងទ័ពជើងទឹក និងឧទ្ធម្ភាគចក្រជាដើម ខណៈគិតត្រឹមពេលនេះអាជ្ញាធរប្រេស៊ីលបានត្រឹមចាត់ឲ្យមន្ត្រីប៉ូលិសចំនួន ៦នាក់ប៉ុណ្ណោះមកដោះស្រាយករណីមួយនេះ៕ អត្ថបទ៖

    June 8, 2022