- Pheakdey
- អន្តរជាតិ
អង់គ្លេស៖ ទីភ្នាក់ងារសន្តិសុខសុខភាពនៃចក្រភពអង់គ្លេសបានបញ្ជាក់ថា បានរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់នៅក្នុងសហគមន៍ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនានេះ។ ជំងឺអុតស្វា Monkeypox ដែលមានប្រភពមកពីតំបន់ភាគខាងលិចនិងភាគកណ្តាលនៃប្រទេសអាហ្វ្រិកខាងត្បូងនោះត្រូវបានគេកត់សម្គាល់ថា អាចបង្កការចម្លងតាមរយៈការប៉ះពាល់ដោយជិតស្និតជាមួយអ្នកជំងឺ ជាពិសេសនោះគឺចម្លងតាមទឹករងៃឬសារធាតុរាវផ្សេងៗនៅលើរាងកាយរបស់អ្នកជំងឺ។ ប្រភពខាងលើបានបន្តថា សម្រាប់នៅក្នុងចក្រភពអង់គ្លេសទាំងមូលគឺគេបានរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox ចំនួន ១៩០ករណីហើយ ដោយក្នុងនោះមានករណីឆ្លងគួរឲ្យកត់សម្គាល់មួយចំនួនផងដែរ ដូចជា ២ករណីបានកើតមានចំពោះស្ត្រី ១១១ករណីបានកើតមានក្នុងចំណោមក្រុមបុរសស្រលាញ់បុរសដូចគ្នា និងក្រៅពីនេះករណីឆ្លងត្រូវបានរកឃើញក្នុងចំណោមអ្នកដំណើរទូទៅ។ គួរបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះជំងឺអុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សចំនួន ៥៥០នាក់ហើយ ដោយករណីឆ្លងទាំងនោះត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ៣០ផ្សេងគ្នាដោយមិនរាប់បញ្ចូលប្រទេសអាហ្វ្រិកខាងត្បូងដែលប្រភពដើមនៃមេរោគនោះទេ៕ អត្ថបទ៖
June 2, 2022 - អន្តរជាតិ
អាមេរិក៖ ក្រុមតារាចម្រៀងប្រុសដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូងគឺក្រុម BTS បានធ្វើដំណើរទៅដល់ទឹកដីអាមេរិកដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយជាមួយនឹងលោកប្រធានាធិបតី ចូ បៃឌិន កាលពីថ្ងៃអង្គារ ទី៣១ ខែឧសភាម្សិលម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ជំនួបដ៏មានសារៈសំខាន់នោះត្រូវបានរៀបចំឡើងនៅឯសេតវិមានអាមេរិក ហើយនៅក្នុងឱកាសនោះក្រុមតារាចម្រៀង K-pop បានអំពាវនាវយ៉ាងទទូចឲ្យមានការបញ្ឈប់ការស្អប់ខ្ពើម ការរើសអើសមកលើប្រជាជនអាមេរិក ដែលមានដើមកំណើតអាស៊ី។ លោក Jimin ដែលជាសមាជិកមួយរូបរបស់ BTS បាននិយាយថា ពួកយើងទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងច្រើនពីឧក្រិដ្ឋកម្មប្រឆាំងនឹងពលរដ្ឋដើមកំណើតអាស៊ីនៅលើទឹកអាមេរិកនារយៈពេលកន្លងមក ហើយពួកយើងសូមធ្វើការប្រឆាំងយ៉ាងដាច់ខាតចំពោះនិន្នាការរើសអើងមួយនេះ។ គួររម្លឹកជូនថា ផ្នត់គំនិតរើសអើងនិងស្អប់ខ្ពើមជនជាតិអាស៊ីបានកើតឡើងក្រោយមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដ្បិតក្រុមពលរដ្ឋនៅអាមេរិកនិងពលរដ្ឋនៅតាមបណ្តាប្រទេសលោកខាងលិចនាំគ្នាគិតថា ចិនដែលជាប្រទេសអាស៊ីគឺជាអ្នកបង្កើតឲ្យមានវិបត្តិសកលមួយនេះ។ សូមបញ្ជាក់ជូនផងដែរថា BTS គឺជាក្រុមតារាចម្រៀងដ៏មានសក្តានុពលរដ្ឋក្នុងចំណោមក្រុមយុវជននៅជុំវិញពិភពលោក ហើយនាពេលកន្លងមកក្រុម K-pop
June 1, 2022 - អន្តរជាតិ
អង់គ្លេស៖ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson កំពុងប្រឈមនឹងបញ្ហាចម្រូងចម្រាសថ្មីមួយទៀតជុំវិញរឿងអាស្រូវដែលរូបលោករួមជាមួយនិងសមាជិករដ្ឋាភិបាលអង់គ្លេសមួយចំនួនទៀតបាននាំធ្វើការជួបជុំ រៀបចំពិធីជប់លៀងនិងទទួលទានគ្រឿងស្រវឹងយ៉ាងសប្បាយរីករាយនៅកន្លែងធ្វើការងារ ខណៈដែលប្រទេសអង់គ្លេសកំពុងអនុវត្តវិធានការបិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១ ខែមិថុនានេះបានឲ្យដឹងថា បញ្ហាថ្មីរបស់លោក Boris Johnson នោះគឺការបោះឆ្នោតដកសេចក្តីទុកចិត្តពីសមាជិកសភា ជាពិសេសនោះគឺសមាជិកសភាមកពីគណបក្សប្រឆាំង។ ប្រភពខាងបានបន្តថា សម្ពាធថ្មីនេះបានកើតឡើងក្រោយមានសមាជិកសភាចំនួន ២រូបបន្ថែមទៀតបានលើកឡើងថា ពួកគាត់ពិតជាបាត់បង់ទំនុកចិត្តចំពោះតំណាងរដ្ឋាភិបាលអង់គ្លេសយ៉ាងខ្លាំងដែលបាននាំគ្នាធ្វើសកម្មភាពបំពានទៅនឹងច្បាប់ ហើយក្រុមថ្នាក់ដឹកនាំទាំងនោះគួរតែមកបង្ហាញខ្លួននៅវិមានរដ្ឋសភាដើម្បីឲ្យសមាជិកសភាធ្វើការសាកសួរនៅសប្តាហ៍ក្រោយនេះ។ បើតាមលោក John Stevenson ដែលជាសមាជិកសភាអង់គ្លេសមួយរូបមកគណបក្សអភិរក្សនិយមបាននិយាយថា គាត់ពិតជាខកចិត្តខ្លាំងណាស់ចំពោះសកម្មភាពដែលថ្នាក់ដឹកនាំប្រទេសបាននាំគ្នាធ្វើដោយបំពាននឹងច្បាប់ក្នុងអំឡុងពេលនៃការបិទខ្ទប់ប្រទេស ហើយការបោះឆ្នោតដកទំនុកចិត្តចំពោះក្រុមថ្នាក់ដឹកនាំទាំងនោះនឹងក្លាយជាបន្ទាត់មួយសម្រាប់គូសមិនឲ្យក្រុមថ្នាក់ដឹកនាំហ៊ានដើរហួសកន្លងច្បាប់ទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
June 1, 2022 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានយល់ព្រមផ្តល់ប្រព័ន្ធរ៉ុកកែតទំនើបដែលអាចបាញ់បានចំគោលដៅក្នុងរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែនហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១ ខែមិថុនានេះ។ ប្រព័ន្ធរ៉ុកកែតទំនើបនេះគឺផ្នែកមួយនៃកញ្ចប់ជំនួយយោធាដែលមានតម្លៃសរុបចំនួន ៧០០លានដុល្លារ ហើយតាមគម្រោងគឺកញ្ចប់ជំនួយយោធាដ៏ធំមួយនេះនឹងត្រូវបញ្ចេញនៅក្នុងថ្ងៃទី១ ខែមិថុនានេះតែម្តង។ ប្រភពខាងលើបានបន្តថា ប្រព័ន្ធរ៉ុកកែតទំនើបដែលអាមេរិកកំពុងផ្តល់ជូនអ៊ុយក្រែននេះអាចនិយាយដោយស្រួលយល់ថា គឺជាប្រព័ន្ធកាំភ្លើងធំចល័តដែលគេងាយនឹងបាញ់ចេញពីគ្រប់ទីកន្លែងជាមួយនឹងអនុភាពដ៏ខ្លាំងសម្បើប។ ជាងនេះទៅទៀតប្រព័ន្ធកាំភ្លើងចល័តនេះអាចបាញ់ចំគោលដៅបានយ៉ាងល្អក្នុងចម្ងាយរហូតដល់ ៨០គីឡូម៉ែត្រ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជាង ៣ខែមកហើយ និងគិតត្រឹមពេលនេះភ្លើងសង្គ្រាមហាក់គ្មានសញ្ញាអន់ថយទាល់តែសោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
June 1, 2022 - អន្តរជាតិ
ឥណ្ឌា៖ រដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌាប្រកាសកាលពីថ្ងៃចន្ទ ទី៣០ ខែឧសភាម្សិលមិញនេះថា នឹងផ្តល់អាហារូបករណ៍ផ្នែកអប់រំ សេវាប្រឹក្សាសុខភាពផ្លូវចិត្ត និងការធានារ៉ាប់រងសុខភាពចំពោះគ្រប់កុមាររូបណាដែលបានក្លាយជាក្មេងកំព្រាដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters។ បើតាមលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបញ្ជាក់ថា ក្រុមកុមារកំព្រាដែលស្ថិតក្នុងលក្ខខណ្ឌអាចទទួលបានជំនួយខាងលើនេះគឺសំដៅលើក្រុមកុមារដែលមានម្តាយនិងឪពុក ឬអាណាព្យាបាលស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នពួកគេកំពុងរស់នៅក្នុងស្ថានភាពដ៏លំបាកមួយ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ប្រភពខាងលើបានបន្តថា គិតត្រឹមពេលគេនៅមិនទាន់ដឹងច្បាស់ថាចំនួនកុមារកំព្រាព្រោះជំងឺកូវីដ-១៩នៅទូទាំងប្រទេសឥណ្ឌាមានចំនួនប៉ុន្មាននាក់នោះទេ តែគេអាចដឹងត្រឹមថា មានពលរដ្ឋឥណ្ឌាជាង ៥២៤,០០០នាក់បានស្លាប់ព្រោះតែជំងឺកូវីដ-១៩ បើគិតចាប់តាំងពីមានការរាតត្បាតជំងឺរហូតមកទល់នឹងពេលនេះ។ បើតាមគម្រោងរបស់អាជ្ញាធរឥណ្ឌាគឺការផ្តល់ជំនួយដល់ក្រុមកុមារកំព្រាព្រោះជំងឺកូវីដ-១៩នេះនឹងបន្តផ្តល់ជូនរហូតដល់ពួកគេមានអាយុ ២៣ឆ្នាំ ហើយបើគិតជាមធ្យមគេអាចនឹងចំណាយប្រាក់ចំនួន ១លានរ៉ូពី (១២,៨៩៩ដុល្លារអាមេរិក) សម្រាប់កុមារម្នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Reuters
May 31, 2022 - អន្តរជាតិ
អង់គ្លេស៖ ទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេសបានប្រកាសរកឃើញអ្នកឆ្លងជំងឺអុតស្វា Monkeypox ចំនួន ៧១ករណីបន្ថែមទៀតបើគិតត្រឹមចុងសប្តាហ៍កន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែឧសភានេះ។ គិតជាសរុបរួមត្រឹមពេលនេះនៅចក្រភពអង់គ្លេសទាំងមូលបានរកឃើញអ្នកឆ្លងជំងឺអុតស្វា Monkeypox ចំនួន ១៧២នាក់ ខណៈអ្នកជំងឺទាំងអស់នោះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីពលរដ្ឋទូទៅរហូតដល់ ២១ថ្ងៃឯណោះ។ ក្រោយរកឃើញករណីឆ្លងថ្មីក្នុងចំនួនដ៏ច្រើននេះ អាជ្ញាធរសុខាភិបាលនៃប្រទេសអង់គ្លេសបានអំពាវនាវឲ្យពលរដ្ឋត្រូវចេះការពារខ្លួនពីជំងឺអុតស្វា Monkeypox ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំនាពេលកន្លង ជាពិសេសនោះគឺត្រូវបន្ថែមការប្រុងប្រយ័ត្នក្នុងអំឡុងពេលរួមភេទ ដូចជាគួរតមរួមភេទក្នុងអំឡុងពេលមានរោគសញ្ញានៃជំងឺអុតស្វា Monkeypox ហើយបើមិនអាចតមបាននោះទេត្រូវតែប្រើប្រាស់ស្រោមអនាម័យជាមួយដៃគូក្នុងរយៈពេលរហូតដល់ ៨សប្តាហ៍ក្រោយសង្ស័យថាបានឆ្លងជំងឺ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះជំងឺអុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សចំនួន ៤០៦នាក់ក្នុងប្រទេសចំនួន ៣២ផ្សេងគ្នា ខណៈអង់គ្លេសជាប្រទេសដែលមានតួលេខអ្នកឆ្លងច្រើនជាងបង្អស់៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC
May 31, 2022 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃកំពុងតាមដានសុខភាពពលរដ្ឋចំនួន ១២នាក់ ក្រោយសង្ស័យថាពួកគេបានឆ្លងជំងឺអុតស្វា Monkeypox នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែឧសភានេះ។ ពលរដ្ឋទាំង ១២នាក់នោះគឺជាក្រុមអ្នកដំណើរនិងអ្នកបម្រើការងារនៅលើយន្តហោះ ដែលមានការពាក់ព័ន្ធជាមួយនិងអ្នកជំងឺចំនួន ២នាក់ដោយផ្ទាល់។ គួរបញ្ជាក់ជូនថា អ្នកជំងឺអុតស្វា Monkeypox ទាំង ២នាក់នោះគឹជាអ្នកដំណើរដែលត្រូវមកប្តូរជើងយន្តហោះក្នុងប្រទេសថៃមុនបន្តដំណើរទៅកាន់ប្រទេសអូស្រ្តាលី ហើយអ្នកជំងឺនិងអ្នកដែលកំពុងស្ថិតក្នុងការសង្ស័យនោះមានការប្រាស្រ័យទាក់ទងគ្នាក្នុងរយៈពេលប្រមាណជា ២ម៉ោង។ បើតាមលោកវេជ្ជបណ្ឌិត Chakrarat Pittayawonganon ដែលប្រធានផ្នែកគ្រប់គ្រងជំងឺរាតត្បាតរបស់អាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ពលរដ្ឋទាំង ១២នាក់ដែលកំពុងស្ថិតក្នុងការសង្ស័យថាបានឆ្លងជំងឺអុតស្វា Monkeypox នឹងត្រូវដាក់ក្រោយការតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់បំផុងពីសំណាក់ក្រុមគ្រូពេទ្យក្នុងរយៈពេលរហូតដល់ ២១ថ្ងៃ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃអាទិត្យ ទី២៩ ខែឧសភានេះជំងឺអុតស្វា
May 31, 2022 - អន្តរជាតិ
ថៃ៖ ព័ត៌មានក្លែងក្លាយត្រូវបានគេបង្កើតឡើងនៅគ្រប់ទីកន្លែងជាពិសេសនៅតាមបណ្តាញសង្គមតែម្តង ដ្បិតនៅក្នុងក្របខណ្ឌនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យានេះ ការផលិតនិងចែកចាយដំណឹងគ្រប់បែបយ៉ាងកាន់តែមានភាពងាយស្រួសនិងសម្បូរបែបបំផុត។ គោលបំណងនៃការបង្កើតព័ត៌មានក្លែងក្លាយនេះគឺដើម្បីទាញយកផលប្រយោជន៍ផ្សេងៗរួមមាន ទាញយកការចាប់អារម្មណ៍នៅលើបណ្តាញសង្គម ផលប្រយោជន៍ផ្នែកនយោបាយ និងឆ្លៀតឱកាសធ្វើអាជីវកម្មក្នុងរួមភាពណាមួយជាដើម។ ជាក់ស្តែងនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែឧសភានេះ អាជ្ញាធរថៃបានបង្ហាញនូវព័ត៌មានក្លែងក្លាយចំនួន ១០ ដែលទទួលបានការចាប់ខ្លាំងបំផុតនៅក្នុងបណ្តាញសង្គមថៃក្នុងរយៈពេលថ្មីៗនេះ ដើម្បីកុំឲ្យពលរដ្ឋមានការភ័ន្តច្រឡំ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយទាំង ១០នោះរួមមាន៖ ១៖ មន្ទីរពេទ្យ Bumrungrad មានឧបករណ៍សម្រាប់ព្យាបាលជំងឺត្រចៀកគ្រប់បែបយ៉ាងរួមទាំងព្យាបាលជំងឺថ្លង់ ២៖ អ្នកដែលបានចាក់វ៉ាកសាំង AstraZeneca ងាយកើតជំងឺអុតស្វា Monkeypox ៣៖ ការលុបចោលបុណ្យចូលវស្សាដើម្បីកាត់បន្ថយភាពសំខាន់របស់ព្រះពុទ្ធសាសនា ៤៖ ស៊ុតក្លែងក្លាយត្រូវបានផលិតនិងចែកចាយទូទាំងប្រទេសថៃ ៥៖
May 31, 2022 - អន្តរជាតិ
អង្គការសុខភាពពិភពលោកបានកាលពីថ្ងៃអាទិត្យ ទី២៩ ខែឧសភាម្សិលមិញនេះ បាននិយាយថា ជំងឺអុតស្វា Monkeypox គឺជា “ជំងឺមានហានិភ័យកម្រិតមធ្យម” ចំពោះសុខភាពសាធារណៈទូទៅនៅកម្រិតពិភពលោក។ ការលើកឡើងនេះត្រូវបានធ្វើឡើងក្រោយពេលជំងឺអុតស្វា Monkeypox បានបង្កការចម្លងទៅកាន់ប្រទេសមួយចំនួនដែលតាមធម្មតាប្រទេសទាំងនោះមិនធ្លាប់ជួបប្រទះការរាតត្បាតជំងឺប្រភេទនេះទាល់តែសោះនាពេលកន្លងមក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៦ ខែឧសភានេះ ជំងឺអុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សចំនួន ២៥៧នាក់ ខណៈគេបានរកឃើញមនុស្សចំនួន ១២០នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការសង្ស័យថាបានឆ្លងជំងឺអុតស្វា Monkeypox ដែរ តែគេនៅមិនទាន់អាចធ្វើតេស្តបញ្ជាក់ឲ្យច្បាស់នៅឡើយទេថា ក្រុមមនុស្សទាំងនោះពិតជាវិជ្ជមានឬអត់។ ប្រភពខាងលើបានបន្តថា ករណីឆ្លងជំងឺអុតស្វា Monkeypox ទាំងអស់នោះគឺត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន
May 30, 2022 - អន្តរជាតិ
ប្រេស៊ីល៖ យ៉ាងហោចណាស់មានពលរដ្ឋប្រេស៊ីលចំនួន ៤៤នាក់បានស្លាប់បាង់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្រុកដីនិងទឹកជំនន់ដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែឧសភានេះ។ ហេតុការណ៍បានកើតឡើងនៅក្នុងរដ្ឋ Pernambuco ភាគខាងលិចប្រទេសប្រេស៊ីលនិងបានកើតឡើងចាប់តាំងពីថ្ងៃអាទិត្យម្សិលមិញម្លេះហើយបានអូសបន្លាយរហូតមកដល់ថ្ងៃចន្ទនេះក៏នៅមិនទាន់បិទបញ្ចប់នៅឡើយដែរ។ បើយោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់អាជ្ញាធរប្រេស៊ីលបានបង្ហាញថា គិតត្រឹមពេលនេះគឺគេបានរកឃើញអ្នកស្លាប់ចំនួន ៤៤នាក់ អ្នកបាត់ខ្លួនចំនួន ៥៦នាក់ អ្នករងរបួសចំនួន ២៥នាក់ ពលរដ្ឋដែលត្រូវបាត់បង់ទីជម្រកចំនួន ៣,៩៥៧នាក់ និងពលរដ្ឋចំនួន ៥៣៣នាក់ផ្សេងទៀតត្រូវបង្ខំចិត្តជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាពជាបន្ទាន់។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហ្តរាយប្រេស៊ីលបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយសាតែមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នានៅតំបន់កើតហេតុខាងលើដែលបង្កឲ្យមានជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័សនិងបាក់ដីនៅតាមតំបន់សំខាន់ៗជាច្រើន ខណៈខាងអាជ្ញាធរមិនបានត្រៀមការជួយសង្គ្រោះឲ្យបានទាន់វេលានោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
May 30, 2022









