Pheakdey
  • អន្តរជាតិ

    ជប៉ុន៖ បើគ្មានអ្វីប្រែប្រួលទេជប៉ុននឹងបើកប្រទេសទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញចាប់ពីថ្ងៃទី ១០ ខែមិថុនាខាងមុខនេះហើយ ក្រោយការបិទខ្ទប់អស់រយៈជាង ២ឆ្នាំព្រោះតែវិបត្តិនៃជំងឺកូវីដ-១៩។ បើទោះជាមានការសម្រេចបើកប្រទេសឡើងវិញក៏ពិតមែន តែអាជ្ញាធរសុខាជប៉ុននឹងបន្តអនុវត្តវិធានការចាំបាច់មួយចំនួនទៀត ដើម្បីធានាបាននូវសុវត្ថិភាពទាំងសម្រាប់អ្នកដំណើរនិងពលរដ្ឋនៅតាមសហគមន៍ទេសចរណ៍ក្នុងប្រទេសជប៉ុន។ ជាក់ស្តែងកាលពីថ្ងៃអង្គារ ទី៧ ខែមិថុនាម្សិលមិញនេះ​ ទីភ្នាក់ងារទេសចរណ៍ជប៉ុនបានបញ្ជាក់ថា គ្រប់អ្នកដំណើរអន្តរជាតិទាំងអស់នឹងតម្រូវឲ្យពាក់ម៉ាស់ជាចាំបាច់ មិនថាពួកគេមកពីប្រទេសដែលមានហានិភ័យនៃការចម្លងជំងឺកម្រិតខ្ពស់ឬទាបនោះទេ។ បន្ថែមពីលើនេះទៀតគ្រប់អ្នកដំណើរទាំងអស់នឹងតម្រូវឲ្យទទួលយកសេវាធានារ៉ាប់រងផ្នែកវេជ្ជាសាស្រ្តឯកជនមួយផងដែរ ខណៈសេវាធានារ៉ាប់រងនោះនឹងផ្តល់ជូនអ្នកដំណើរវិញនូវការមើលថែយ៉ាងយកចិត្តទុកដាក់ពេញមួយរយៈពេលនៃការស្នាក់នៅក្នុងប្រទេសជប៉ុនតែម្តង។ ទីភ្នាក់ងារទេសចរណ៍ជប៉ុនបានបន្ថែមទៀតថា ក្រៅតែពីតម្រូវឲ្យអ្នកដំណើរទាំងអស់អនុវត្តតាមលក្ខខណ្ឌខាងលើនេះអាជ្ញាធរជប៉ុនក៏បានរៀបចំក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ជាច្រើននាក់ផងដែរដើម្បីរម្លឹកអ្នកទេសចរណ៍អន្តរជាតិអំពីរបៀបការពារខ្លួនពីជំងឺកូវីដ-១៩ ក៏ដូចជាជួយណែនាំអំពីទីតាំងសុវត្ថិភាពដែលអ្នកដំណើរគួរទៅកំសាន្ត។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០១៩កន្លងទៅជប៉ុនធ្លាប់ទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជា ៣១,៩លាននាក់ ដែលអាចបង្កើតប្រាក់ចំណូលបានរហូតដល់ ៤,៨១​ លានលានយ៉េន (ជាង ៣៦ពាន់លានដុល្លារអាមេរិក)៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    June 8, 2022
  • អន្តរជាតិ

    វៀតណាម៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសវៀតណាមនិងអភិបាលក្រុងហាណូយត្រូវបានចាប់ខ្លួនកាលកពីថ្ងៃអង្គារ ទី៧ ខែមិថុនាម្សិលមិញនេះជុំវិញរឿងអាស្រូវទិញឧបករណ៍តេស្តកូវីដ-១៩ ក្នុងទំហំទឹកប្រាក់ ១៧២លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកមិញនេះ។ រដ្ឋមន្ត្រីសុខាភិបាលដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះថា Ngoc Anh ត្រូវបានតុលាការវៀតណាមសម្រេចចោទប្រកាន់ពីបទ “បំពានលើបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ដែលបណ្តាលឲ្យបាត់បង់និងខ្ជះខ្ជាយ”។ ចំពោះលោកភិបាលក្រុងហាណូយដែលត្រូវបានចាប់ខ្លួនជាមួយគ្នានោះមានឈ្មោះថា Nguyen Thanh Long ត្រូវបានចាប់ខ្លួនពីបទ “បំពាន​តួនាទីនិង​អំណាច​ពេល​បំពេញ​មុខងារ​​ផ្លូវការ”។ បើតាមក្រសួងសន្តិសុខសាធារណៈវៀតណាមបានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់វៀតណាមទាំង ២រូបនេះបានរួមគ្នាប្រព្រឹត្តិអំពីពុករលួយដោយបានបំប៉ោងតម្លៃទិញឧបករណ៍តេស្តរហ័ស ពោលគឺក្នុងទំហំទឹកប្រាក់ចំនួន ១៧២លានដុល្លារនោះមានទឹកប្រាក់ចំនួន ៣៤លានដុល្លារគ្រាន់តែជាតួលេខបំប៉ោងប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា មុនពេលចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ទាំង ២រូបនេះក៏ត្រូវបានដក​ចេញ​ពី​សមាជិកភាពនៃ​បក្ស​កុម្មុយនិស្តវៀតណាមផងដែរ ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា ពួកគាត់នឹងទទួលទោលកម្រិតណានៅឡើយទេ៕​ អត្ថបទ៖ ភក្តី

    June 8, 2022
  • អន្តរជាតិ

    ឥណ្ឌា៖ ស្ត្រីជនជាតិឥណ្ឌាចំនួន ៣នាក់ដែលជាបងប្អូនបង្កើតនឹងគ្នារួមជាមួយកូនប្រុសអាយុ ៤ឆ្នាំម្នាក់ហើយក្នុងនោះមានស្រ្តីម្នាក់កំពុងមានផ្ទៃពោះទៀតនោះត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងអណ្តូងមួយកន្លែងនៅក្នុងរដ្ឋ Jaipur ភាគខាងត្បូងនៃប្រទេសឥណ្ឌា ខណៈការស្លាប់យ៉ាងអាណោធអាធ័មនេះបានកើតឡើងដោយសារតែការធ្វើបាបដោយហឹង្សាពីណាក់ក្រុមបុរសជាប្តីនិងក្រុមគ្រួសារសាច់ថ្លៃ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា រឿងរ៉ាវចម្រូងសម្រាសនៅក្នុងគ្រួសារមួយនេះបានកើនឡើងដោយសារតែគ្រួសាររបស់ក្រុមស្ត្រីរងគ្រោះមិនបានប្រគល់ប្រាក់ថ្លៃបណ្ណាការគ្រប់ចំនួនឲ្យទៅគ្រួសារខាងប្តី ខណៈពួកគាត់បានរៀបការជាមួយបុរសជាបងប្អូនបង្កើតនឹងគ្នា ៣នាក់ផងដែរ ហើយក្រោយរៀបការរួចពួកគាត់បានទៅរស់នៅក្នុងផ្ទះជាមួយម្តាយក្មេកនិងប្អូនស្រីថ្លៃម្នាក់ទៀតក្រោមដំបូលផ្ទះជាមួយគ្នាតែមួយ។ ប្រភពខាងលើបានបន្តថា ក្រុមស្រ្តីរងគ្រោះមានឈ្មោះ Kalu ឈ្មោះKamlesh និង ឈ្មោះMamta Meena មានអាយុជាង ២០ឆ្នាំដូចគ្នា បានធំដឹងក្តីនៅក្នុងគ្រួសារក្រីក្រមួយដែលមានកូនស្រីរហូតដល់ទៅ ៦នាក់។ ព្រោះភាពខ្វះខាតគ្រួសាររបស់ក្រុមស្រ្តីរងគ្រោះមិនមានលទ្ធភាពអាចផ្តល់ប្រាក់ថ្លៃបណ្ណាការតាមការកំណត់នោះទេរាល់ពេលរៀបការម្តងៗ ហើយវាមើលទៅគឺឃើញកាន់តែច្រើនថែមទៀតព្រោះប្រាក់ដែលបានជំពាក់គេនោះគឺជំពាក់លើគ្រួសារតែមួយ។ បញ្ហានេះបានធ្វើឲ្យគ្រួសារខាងប្តីមិនសប្បាយចិត្តនិងបាននាំគ្នាវាយដំនិងធ្វើបាបក្រុមស្រ្តីរងជាប្រចាំរហូតដល់ពួកគាត់ត្រូវស្លាប់ទាំងអស់គ្នាតែម្តង។ ក្រោយកើតមានករណីអកុសនេះ ប៉ូលិសឥណ្ឌាបានបើកការស៊ើបអង្កេតភ្លាមៗនិងឈានទៅឃាត់ខ្លួនបុរសជាប្តីចំនួន ៣ នាក់

    June 7, 2022
  • សិល្បៈ

    អាមេរិក៖ រថយន្តដ៏ទំនើបរបស់តារាហូលីវូដម្នាក់គឺលោក Owen Wilson ត្រូវបានចតចោលជាងមួយសប្តាហ៍មកហើយ ក្រោយចោរបានធ្វើសកម្មភាពលួចកង់របស់រថយន្តយកទៅបាត់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន  Daily Mail បានឲ្យដឹងថា ករណីលួចកង់រថយន្តនោះបានកើតឡើងតាំងពីយប់ថ្ងៃទី ២៨ ខែឧសភាម្លេះ តែដំណឹងនេះទើបទទួលបានការចាប់អារម្មណ៍ខ្លាំងនៅតាមបណ្តាញសារព័ត៌មាន ក្រោយគេបានកត់សម្គាល់ថា រថយន្តដែលបានបាត់កង់នោះគឺជារថយន្តរបស់កំពូលតារាសម្តែង Owen Wilson។ ប្រភពខាងលើបានបន្តថា ករណីចោរលួចកង់រថយន្តនេះបានកើតឡើងនៅក្នុងទីក្រុង Santa Monica រដ្ឋ California សហរដ្ឋអាមេរិក និងបានកើតឡើងនៅចំណុចមុខផ្ទះរបស់លោក Owen Wilson តែម្តង។ រថយន្តទំនើបនោះគឺជាប្រភេទរថយន្តដើរដោយថាមពលអគ្គិសនីម៉ាក Tesla មានតម្លៃប្រហែលជា ១០០,០០០ ដុល្លារអាមេរិក ខណៈសម្បកកង់រថយន្តនិងយ៉ាន់ដែលត្រូវបានចោរលួចយកទៅនោះមានតម្លៃសរុបប្រហែលជា

    June 7, 2022
  • អន្តរជាតិ

    ហ្វាំងឡង់៖ សង្គ្រាមរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនបានជះឥទ្ធិពលយ៉ាងខ្លាំងទៅកាន់ពិភពលោកទាំងមូលដ្បិតវាបានបង្កឲ្យមានវិបត្តិនយោបាយ សេដ្ឋកិច្ច មនុស្សធម៌​ ខណៈប្រទេសនៅក្បែរខាងរុស្ស៊ីមួយចំនួនកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ថ្ងៃណាមួយរុស្ស៊ីនឹងបន្តឈ្លានពានចូលក្នុងទឹកដីរបស់ពួកគេនិងបង្កើតឲ្យមានភ្លើងសង្គ្រាមដូចនៅក្នុងប្រទេសអ៊ុយក្រែនអីចឹងដែរ។ នៅចំពោះការព្រួយបារម្ភនេះគេបានកត់សម្គាល់ឃើញថា ពលរដ្ឋជាស្រ្តីនៅក្នុងប្រទេសហ្វាំងឡង់ជាច្រើននាក់បាននាំគ្នាទៅចូលហ្វឹកហាត់ជំនាញមូលដ្ឋានសម្រាប់ការពារជាតិដើម្បីទុកប្រើប្រាស់ក្នុងករណីដែលថ្ងៃណាមួយរុស្ស៊ីបើកការឈ្លានពានចូលក្នុងដែនដីហ្វាំងឡង់។ ពលរដ្ឋហ្វាំងឡង់ម្នាក់គឺអ្នកស្រី Moberg អាយុ ៤៦ឆ្នាំ មានកូន ៤នាក់ និងកំពុងចូលរៀនវគ្គហ្វឹកហាត់ជំនាញការពារជាតិនោះបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន Channel News Asia ថា គាត់បានសម្រេចចូលរៀនជំនាញពិសេសមួយនេះដោយស្ម័គ្រចិត្ត ហើយជាច្រើនសប្តាហ៍មកនេះគាត់បានចេះជំនាញជាច្រើនដូចជាការប្រើប្រាស់កាំភ្លើង ការបំលាស់ទីនៅលើសមរភូមិ របៀបនៃការបំពេញតួនាទីជាទាហានបម្រុង និងជំនាញសំខាន់ៗមួយចំនួនទៀតផងដែរ។ គួរបញ្ជាក់ជូនថា ហ្វាំងឡង់មានព្រំដែនរួមគ្នាជាមួយរុស្ស៊ីប្រវែងប្រមា​ណជា ១,៣០០ម៉ែត្រ ហើយបច្ចុប្បន្នហ្វាំងឡង់មានកម្លាំងយោធាប្រមាណជា​ ១៣,០០០នាក់​ និងក្នុងនោះមានបុគ្គលិកយោធាភេទស្រីប្រហែលជា ១៩%ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    June 7, 2022
  • អន្តរជាតិ

    ឥណ្ឌា៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន India Today បានឲ្យដឹងថា មានស្រ្តីជនជាតិឥណ្ឌាម្នាក់សម្រេចរៀបការជាមួយនិងខ្លួនឯង ហើយពិធីរៀបការរបស់គាត់នោះត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ប្រពៃណីត្រឹមត្រូវនិងមានការអនុញ្ញាតពីម្តាយឪពុករបស់គាត់ទៀតផង។ ស្ត្រីដែលបានសម្រេចរៀបការជាមួយខ្លួនឯងឬរៀបការតែម្នាក់ឯងនេះមានឈ្មោះថា Kshama Bindu អាយុ ២៤ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ហើយពិធីរៀបការរបស់គាត់នឹងត្រូវរៀបចំឡើងនៅឯព្រះវិហារ Gotri ក្នុងថ្ងៃទី ១១ ខែមិថុនាខាងមុខនេះហើយ។ ធីរៀបការដែលមានកូនកំលោះនិងកូនក្រមុំជាមនុស្សតែម្នាក់នេះត្រូវបានគេមើលឃើញថា ជាពិធីមង្គលការដែលប្លែកគេនិងដំបូងគេបង្អស់ផងដែរសម្រាប់នៅក្នុងប្រទេសឥណ្ឌា។ អ្នកនាង Kshama Bindu បានប្រាប់ឲ្យដឹងថា មូលហេតុដែលគាត់ការសម្រេចចិត្តរៀបការជាមួយខ្លួនឯងផ្ទាល់នេះគឺដើម្បីសម្រេចក្តីស្រមៃក្លាយជាកូនក្រមុំម្នាក់ដូចស្រ្តីទូទៅ តែរូបគាត់មិនចង់រៀបការជាមួយបុរសណាម្នាក់ទាល់តែសោះ។ ស្ត្រីដែលមានគំនិតប្លែកគេរូបនេះបានបន្តថា ស្រ្តីទូទៅបានសម្រេចចិត្តរៀបការមួយបុរសដែលពួកគាត់ស្រលាញ់បំផុត តែសម្រាប់រូបគាត់ផ្ទាល់គឺគាត់បានស្រលាញ់ខ្លួនឯងជាងបុរសណាទាំងអស់ ដូចនេះការសម្រេចចិត្តរៀបការនេះក៏អាចបង្ហាញថាគាត់បានរៀបការជាមួយមនុស្សដែលគាត់ស្រលាញ់បំផុតផងដែរ។ តាមគម្រោងក្រោយពេលរៀបការជាមួយខ្លួនឯងរួចអ្នកនាង Kshama Bindu នឹងរៀបចំដំណើរកំសាន្តក្រេបទឹកឃ្មុំនៅលើកោះ Goa

    June 3, 2022
  • អន្តរជាតិ

    គិតត្រឹមថ្ងៃសុក្រ ទី៣ ខែមិថុនានេះ សង្គ្រាមរវាងប្រទេសរុស្ស៊ីជាមួយនិងប្រទេសអ៊ុយក្រែនបានអូសបន្លាយចូលដល់ថ្ងៃទី ១០០ហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ ក្នុងរយៈពេល ១០០ថ្ងៃនៃការវាយប្រហារគ្នានេះគេបានកត់សម្គាល់ឃើញថា មានមនុស្សរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត ពលរដ្ឋអ៊ុយក្រែនរាប់លាននាក់ត្រូវបង្ខំចិត្តធ្វើការភៀសខ្លួនទៅកាន់ប្រទេសជិតខាង ខណៈគិតត្រឹមពេលនេះគេនៅមិនទាន់មើលឃើញពីសញ្ញានៃការបញ្ចប់សង្គ្រាមទាល់តែសោះ។ បច្ចុប្បន្នភាពចុងក្រោយបង្អស់ដែលបានទទួលពីភ្លើងសង្គ្រាមមួយនេះ គឺកម្លាំងរុស្ស៊ីបានបន្តវាយលុកចូលក្នុងតំបន់ភាគខាងលិចអ៊ុយក្រែនកាន់តែខ្លាំងនិងអាចវាយយកបានក្រុងនិងតំបន់សំខាន់ៗជាច្រើនរបស់អ៊ុយក្រែនផងដែរ។ ចំណែកភាគីខាងអ៊ុយក្រែនវិញកំពុងទទួលបានជំនួយផ្នែកយោធាពីបណ្តាប្រទេសជាច្រើនជាពិសេសគឺជំនួយរបស់សហរដ្ឋអាមេរិកតែម្តងដែលមានតម្លៃរាប់ពាន់លានដុល្លារ សម្រាប់ប្រយុទ្ធតតាំងជាមួយកងកម្លាំងរុស្ស៊ី។ ដោយឡែកចំពោះមជ្ឈដ្ឋានពិភពលោកវិញគឺប្រទេសជាច្រើនបាននាំគ្នាដាក់សម្ពាធទៅកាន់រុស្ស៊ីតាមរយៈឈប់ទិញប្រេងរុស្ស៊ី ហើយបញ្ហានេះក៏បានធ្វើឲ្យតម្លៃប្រេងសាំងនៅលើពិភពត្រូវឡើងថ្លៃផងដែរ ខណៈរុស្ស៊ីមិនបានបន្ទន់ឥរិយាបថរបស់ខ្លួនសូម្បីតែបន្តិច៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    June 3, 2022
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានសម្រេចលុបចោលវិធានការតម្រូវឲ្យអ្នកដំណើរអន្តរជាតិដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី៣ ខែឧសភានេះ។ សេចក្តីសម្រេចខាងលើនេះនឹងផ្តើមមានសុពលភាពចាប់ពីថ្ងៃទី ៨ ខែមិថុនានេះតទៅ ខណៈនាពេលកន្លងមកអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងធ្លាប់បានតម្រូវឲ្យអ្នកដំណើរអន្តរជាតិដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃក្រោយពេលបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងភ្លាម។ យ៉ាងណាក្តីបើតាមលោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Han Duck-soo បានបញ្ជាក់ថា  បើទោះជាមានការលុបចោលវិធានការធ្វើចត្តាឡីស័កក៏ដោយតែអាជ្ញាធរកូរ៉េខាងត្បូងនឹងនៅបន្តអនុវត្តវិធានការមួយចំនួន ដូចជាតម្រូវឲ្យអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលធ្វើតេស្តដោយម៉ាស៊ីនធំ (PCR) មុនពេលចេញដំណើរមកកាន់ប្រទេសកូរ៉េខាងត្បូងនិងក្រោយពេលមកដល់ទឹកដីកូរ៉េខាងត្បូងហើយត្រូវបន្តធ្វើតេស្តដោយម៉ាស៊ីនធំ (PCR) ម្តងទៀតក្នុងរយៈពេល ៧២ម៉ោង។ លោកនាយករដ្ឋមន្ត្រីរូបនេះបានបន្តថា ការសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឲ្យអ្នកដំណើរអន្តរជាតិមកពីគ្រប់បណ្តាប្រទេសនាំគ្នាធ្វើដំណើរមកកាន់ប្រទេសកូរ៉េខាងត្បូងឲ្យបានច្រើនដូចធម្មតា ខណៈដែលពេលនេះស្ថានភាពរាតត្បាតជំងឺកូវីដ-១៩នៅទូទាំងប្រទេសកូរ៉េខាងត្បូងហាក់មានភាពធូរស្រាលច្រើនខ្លាំងណាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    June 3, 2022
  • អន្តរជាតិ

    ឥណ្ឌា៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន India Today កាលពីថ្ងៃពុធ ទី១ ខែមិថុនាកន្លងទៅនេះបានឲ្យដឹងថា មានស្ត្រីម្នាក់បានប្រថុយគ្រោះថ្នាក់ដើរកាត់ព្រៃនិងហែលឆ្លងទឹកទន្លេពីប្រទេសបង់ក្លាដែសទៅកាន់ប្រទេសឥណ្ឌាដើម្បីបានរៀបការមួយបុរសម្នាក់ដែលបានស្គាល់គ្នាតាមរយៈ Facebook។ ស្រ្តីក្លាហានរូបនេះមានឈ្មោះថា Krishna Mandal អាយុ ២២ឆ្នាំ ជាពលរដ្ឋនៃប្រទេសបង់ក្លាដែស ហើយបុរសជាគូស្នេហ៍របស់គាត់នោះមានឈ្មោះថា Abhik Mandal ជាពលរដ្ឋនៃប្រទេសឥណ្ឌា ខណៈប្រទេសទាំង ២នេះមានព្រំប្រទល់មួយផ្នែកជាប់គ្នាហើយតំបន់ព្រំដែនដែលជាកន្លែងកើតហេតុខាងលើនេះត្រូវបានខណ្ឌដោយទន្លេមួយឈ្មោះ Baleswar ។ ប្រភពខាងលើបានបន្តថា ព្រោះតែគ្មានលិខិតឆ្លងដែនស្របច្បាប់និងមានចិត្តចង់រៀបការជាមួយគូស្នេហ៍ឲ្យបានលឿនតាមទំហំនៃក្តីស្រលាញ់នោះ អ្នកនាង Krishna Mandal បានសម្រេចដើរកាត់តំបន់ព្រៃ Sundarbans តែម្នាក់ឯង ហើយបន្ទាប់មកត្រូវចំណាយពេលហែលទឹកឆ្លងទន្លេប្រហែលជា ១ម៉ោងទៀតទើបអាចចូលដល់ទឹកដីនៃប្រទេសឥណ្ឌាបាន។ ការលះបង់របស់ស្រ្តីរូបនេះមិនបានធ្វើឲ្យគាត់ខកបំណងក្នុងរឿងស្នេហ៍ឡើយដោយរូបគាត់បានរៀបការភ្លាមៗសមតាមបំណងរបស់គាត់ តែអ្វីដែលជារឿងអកុលសនោះគឺក្រោយពីរៀបការបាន

    June 2, 2022
  • អន្តរជាតិ

    កូរ៉េខាងជើង៖ អង្គការសុខភាពពិភពលោក​បានឲ្យដឹងកាលពីថ្ងៃពុធ ទី១ ខែមិថុនា ម្សិលមិញនេះថា ការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងជើងទំនងជាបានវិវឌ្ឍន៍ទៅកាន់ស្ថានភាពអាក្រក់មួយ ពោលគឺផ្ទុយពីការរបាយការណ៍របស់អាជ្ញាធរក្រុងព្យុងយ៉ាងដែលអះអាងថា ស្ថានភាពរាតត្បាតជំងឺកូវីដ-១៩នៅកូរ៉េខាងជើងគឺស្ថិតនៅក្នុងកម្រិតមួយដែលគេអាចគ្រប់គ្រងបាន។ របាយការណ៍ចុងក្រោយមួយដែលអាចទទួលបានពីអាជ្ញាធរសុខាភិបាលកូរ៉េខាងជើងគឺ ចំនួនពលរដ្ឋដែលមានរោគសញ្ញាក្តៅខ្លួនបានធ្លាក់ចុះយ៉ាងច្រើន ពោលគឺបានធ្លាក់ពីខ្ទង់ជាង ៣៩០,០០០នាក់មកសល់ត្រឹមជាង ១០០,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈតួលេខអ្នកស្លាប់វិញគឺមានចំនួនតិចតួចបំផុតដោយគិតជាមធ្យមភាគគឺមានកម្រិតត្រឹម ០,០០២ %ប៉ុណ្ណោះ។ បើតាមលោក Michael Ryan ដែលជានាយកផ្នែកសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោកបានលើកឡើងថា គិតរហូតមកទល់នឹងពេលនេះគេនៅមិនអាចទទួលបានទិន្នន័យរបស់អ្នកជំងឺ ចំនួនថ្នាំពេទ្យឬចំនួនវ៉ាក់សាំង និងព័ត៌មានលម្អិតអំពីការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ ដ្បិតទីក្រុងយ៉ាងតែងព្យាយាមលាក់បាំងព័ត៌មានសំខាន់ៗទាំងអស់នេះ។ យ៉ាងណាក្តី បើគេធ្វើការសិក្សាទៅលើស្ថានភាពជាក់ស្តែងគឺគេអាចវាយតម្លៃបានថា ការរាតត្បាតជំងឺកូវីដ-១៩នៅកូរ៉េខាងជើងអាចកំពុងស្ថិតក្នុងកម្រិតអាក្រក់មួយដោយហេតុថា កូរ៉េខាងជើងជាប្រទេសមួយដែលមានប្រព័ន្ធសុខាភិបាលកម្រិតទាបបំផុតនៅលើពិភពលោក កូរ៉េខាងជើងមិនដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋខ្លួនទាល់តែសោះ ហើយកូរ៉េខាងជើងក៏មិនបានប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ក្នុងចំណោមពលរដ្ឋខ្លួនដែរ ពោលគឺកូរ៉េខាងជើងគ្រាន់តែរាយការណ៍ថា

    June 2, 2022