Pheakdey
  • អន្តរជាតិ

    ជប៉ុន៖ ជប៉ុនសម្រេចបើកច្រកទ្វារព្រំដែនប្រទេសទទួលអ្នកដំណើរអន្តរជាតិឡើងវិញហើយ ក្រោយមានការបិទខ្ទប់អស់រយៈពេលជាង ២ឆ្នាំព្រោះតែវិ​បត្តិនៃជំងឺកូវីដ-១៩។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅថ្ងៃសោរ៍ ទី២៨ ខែឧសភានេះបានបញ្ជាក់ថា ការសម្រេចបើកប្រទេសឡើងវិញនោះនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី ១០ ខែមិថុនាតទៅ ខណៈប្រទេសនិងដែនដីដែលជប៉ុននឹងទទួលស្វាគមន៍ក្នុងពេលបើកប្រទេសជាលើកដំបូងនេះមានចំនួន ៩៨ ប៉ុណ្ណោះ ពោលគឺជប៉ុននៅមិនទាន់បើកប្រទេសឲ្យទូលំទូលាយជាធម្មតានៅឡើយទេ។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមប្រទេសនិងដែនដីទាំង ៩៨នោះក៏ត្រូវបានអាជ្ញាធរជប៉ុនបែងចែកជា ៣ប្រភេទផងដែរ មានដូចជាតំបន់ក្រហម លឿង និងខៀវ ដែលមានន័យថា ប្រទេសមានហានិភ័យខ្ពស់ មធ្យម និងទាប។ យ៉ាងណាក្តី គ្រប់អ្នកដំណើរទាំងអស់មិនថាមកពីតំបន់ណាមួយនោះទេនឹងមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃឡើយ តែត្រូវអនុវត្តវិធានការមួយចំនួនតាមកម្រិតផ្សេងៗគ្នា។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះជប៉ុនមានតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃជាមធ្យមខ្ទង់ជាង ៣ម៉ឺននាក់ក្នុងមួយថ្ងៃ

    May 28, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC បានឲ្យដឹងថា ជំងឺអុតស្វា Monkeypox បានបន្តរាតត្បាតដល់ប្រទេសចំនួន ៣បន្ថែមទៀតហើយនៅក្នុងសប្តាហ៍នេះ ដោយប្រទេសទាំងនោះរួមមាន សាធារណរដ្ឋឆេក ស្លូវេនី និងប្រទេសអារ៉ាប់រួម។ នៅក្នុងប្រទេសអារ៉ាប់រួមករណីឆ្លងជំងឺអុតស្វា Monkeypox ត្រូវបានរកឃើញតាមរយៈអ្នកដំណើរ ខណៈនៅក្នុងសាធារណរដ្ឋឆេកនិងស្លូវេនីករណីឆ្លងត្រូវបានរកឃើញក្នុងចំណោមពលរដ្ឋនៅតាមសហគមន៍។ គិតត្រឹមពេលនេះជំងឺអុតស្វា Monkeypox កំពុងមានវត្តមាននៅក្នុងប្រទេសចំនួន ១៨ផ្សេងគ្នានៅជុំវិញពិភពលោក ដោយក្នុងនោះប្រទេសអង់គ្លេសហាក់មានករណីឆ្លងច្រើនជាងគេ។ សូមបញ្ជាក់ជូនថា ជំងឺអុតស្វា Monkeypox អាចបង្កការចម្លងតាមរយៈការប៉ះពាល់ជាមួយដំបៅស្បែក ដំណក់ទឹករងៃរបស់អ្នកជំងឺ ការប្រើប្រាស់ពូកនិងកន្សែងរួមគ្នាជាមួយអ្នកជំងឺ ខណៈអាការៈវិញមានដូចជា គ្រុនក្តៅ ឈឺសាច់ដុំ ហើមកូនកណ្តុរ ញាក់ ហត់នឿយ និងមានកន្ទួលនៅលើដៃនិងមុខជាដើម៕ អត្ថបទ៖

    May 28, 2022
  • អន្តរជាតិ

    ថៃ៖ នាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្រថៃកំពុងតែធ្វើតេស្តសាកល្បងវ៉ាក់សាំងបង្ការជំងឺអុតស្វា Monkeypox នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសៅរ៍ ទី២៨​ ខែឧសភានេះ។ ​បើតាមលោកវេជ្ជបណ្ឌិត Supakit Sirilak ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្របានបញ្ជាក់ថា វ៉ាក់សាំងដែលក្រុមអ្នកជំនាញថៃនឹងយកមកធ្វើតេស្តសាកល្បងនោះគឺជាវ៉ាក់សាំងបង្ការជំងឺអុតស្វាយដែលក្រុមអ្នកជំនាញថៃបានរក្សាទុកអស់រយៈពេលជាង ៤ទសវត្សរ៍មកហើយ។ លោកវេជ្ជបណ្ឌិតរូបនេះបានរម្លឹកថា កាលពីអំឡុងឆ្នាំ ១៩៨០ មានការរាតត្បាតជំងឺអុតស្វាយម្តង ដែលជំងឺអុតស្វាយនៅពេលនោះគឺមានរោគសញ្ញាធ្ងន់ធ្ងរដូចជំងឺអុតស្វា Monkeypox នៅពេលបច្ចុប្បន្ននេះដែរ។ ក្នុងអំឡុងពេលនោះគេបានយកសំណាកមេរោគរបស់អ្នកជំងឺមកផលិតជាវ៉ាក់សាំង ហើយគិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលថៃនៅមានវ៉ាក់សាំងប្រភេទនោះប្រមាណជា ១០,០០០ ដូសផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានលទ្ធផលច្បាស់លាស់នៅឡើយទេថា វ៉ាក់សាំងដែលគេបានរក្សាទុកអស់ជាង ៤០ឆ្នាំមកនោះអាចមានប្រសិទ្ធភាពទល់នឹងជំងឺអុតស្វា Monkeypox ឬអត់នោះទេ ឬក៏គេត្រូវបន្ថែមសារធាតុអ្វីបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ជាវ៉ាក់សាំងជំនាន់ថ្មី៕ អត្ថបទ៖ ភក្តី

    May 28, 2022
  • អន្តរជាតិ

    កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៧ ខែឧសភានេះបានឲ្យដឹងថា អាជ្ញាធរសុខាភិបាលកូរ៉េខាងជើងបានផ្តើមធ្វើតេស្តទឹកទន្លេ ទឹកបឹង កាកសំណល់រាវនៅតាមផ្ទះ ខ្យល់ និងសំរាមនៅតាមទីសាធារណៈ ដែលវិធានការនេះត្រូវបានធ្វើឡើងជាផ្នែកមួយសម្រាប់ទប់ទល់ទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។ ការសម្រេចធ្វើតេស្តខាងលើនេះត្រូវបានធ្វើឡើងស្របពេលដែលស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងជើងបានធូរស្រាលបន្តិច ប៉ុន្តែខាងអាជ្ញាធរសុខាភិបាលចង់បញ្ជាក់ច្បាស់ថា​ ប្រភពចម្លងដូចបានជម្រាបជូនខាងលើនេះពិតជាគ្មានផ្ទុកមេរោគនៃជំងឺកូវីដ-១៩នោះទេ។ គួរបញ្ជាក់ជូនថា តួលេខអ្នកមានអាការៈក្តៅខ្លួននៅក្នុងប្រទេសកូរ៉េខាងជើងបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ពោលគឺបានធ្លាក់ចុះពីខ្ទង់ ៤០០,០០០ កាលពីជាង ១០ថ្ងៃមុន មកសល់ត្រឹម ១០០,៦៤០នាក់ប៉ុណ្ណោះនៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ គិតត្រឹមពេលនេះកូរ៉េខាងជើងបានរកឃើញអ្នកមានអាការៈក្តៅខ្លួនសរុបជាង ៣,២លាននាក់ ស្លាប់សរុប ៦៩នាក់ ក្នុងចំណោមពលរដ្ឋសរុបជាង​ ២៥លាននាក់។ គួររម្លឹកជូនផងដែរថា កូរ៉េខាងជើងមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋខ្លួននោះទេ

    May 27, 2022
  • អន្តរជាតិ

    ប្រទេសចិននិងរុស្ស៊ីបានបានសម្រេចប្រើប្រាស់សិទ្ធវេតូនៅឯអង្គការសហប្រជាជាតិដើម្បីជំទាស់មិនឲ្យអាមេរិកដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើងនោះទេ ចំពោះសកម្មភាពដែលទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីបកាលពីពេលថ្មីៗនេះ។ បើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ការសម្រេចលើសិទ្ធវេតូរបស់ប្រទេសទាំង ២នេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី ២៦ ខែឧសភា ម្សិលមិញនេះ ខណៈមានប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហ​ប្រជាជាតិនិងជាសម្ព័ន្ធមិត្តជាមួយអាមេរិកចំនួន ១៣ប្រទេសបាននាំគ្នាបានគាំទ្រអាមេរិកចំពោះការសម្រេចដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េ​ខាងជើង។ បើតាមលោក Zhang Jun ដែលជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិបានលើកឡើងថា គាត់ចង់ឲ្យអាមេរិកជ្រើសរើសយកដំណោះស្រាយផ្នែកនយោបាយជាជាងការដាក់ទណ្ឌកម្ម ដ្បិតទណ្ឌកម្មនឹងបង្កឲ្យមានផលអវិជ្ជមានបន្ថែមទៀតទៅលើវិបត្តិដែលមានស្រាប់។ ឯកអគ្គរដ្ឋទូតចិនរូបនេះបានបន្តថា ពេលនេះប្រទេសកូរ៉េខាងជើងកំពុងតែជួបប្រទះនឹងវិបត្តិថ្មីមួយគឺការរាតត្បាតជំងឺកូវីដ-១៩ ដូចនេះការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពីសំណាក់អាមេរិកនឹងធ្វើឲ្យកូរ៉េខាងជើងកើតមានវិបត្តិផ្នែកមនុស្សធម៌មួយបន្ថែមទៀត ខណៈអ្នកដែលរងគ្រោះខ្លាំងបំផុតគឺជាពលរដ្ឋកូរ៉េខាងជើងដែលកំពុងតែមានជីវភាពខ្វះខាតស្រាប់ទៅហើយ។ សូមបញ្ជាក់ថា តាមគម្រោងគឺអាមេរិកចង់ដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើងតាមរយៈកាត់បន្ថយការនាំប្រេងចូលទៅក្នុងប្រទេសមួយនេះ ដោយកាត់បន្ថយពី ៤លានបារ៉ែលមកសល់ត្រឹម ៣លានបារ៉ែលក្នុងមួយឆ្នាំ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍  

    May 27, 2022
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលថៃកំពុងព្យាយាមស្វែងរកទិញវ៉ាក់សាំងជំងឺអុតស្វា Monkeypox ​ពីអង្គការសុខភាពពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភានេះ។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា គិតត្រឹមពេលនេះថៃនៅមិនទាន់រកឃើញករណីរាតត្បាតជំងឺអុតស្វា Monkeypox នៅឡើយទេ តែការព្យាយាមទិញវ៉ាក់សាំងនេះគឺដើម្បីជាការបម្រុងទុកមុនសម្រាប់ទុកប្រើប្រាស់ឲ្យបានទាន់ពេលវេលាក្នុងករណីដែលជំងឺឆ្លងថ្មីនេះបានរាតត្បាតចូលក្នុងសហគមន៍ថៃ។ គួររម្លឹកជូនថា ថៃបានយកចិត្តទុ​កដាក់ចំពោះបច្ចុប្បន្នភាពនៃជំងឺអុតស្វា Monkeypox យ៉ាងខ្លាំង ​ដោយកាលពីពេលថ្មីៗនេះអាជ្ញាធរថៃបានសម្រេចបង្កើតការិយាល័យសុខភាពនៅតាមព្រលានយន្តហោះទៀតផងដើម្បីត្រួតពិនិត្យសុខភាពអ្នកដំណើរអន្តរជាតិ ពិសេសអ្នកដំណើរមកពីបណ្តាប្រទេសដែលកំពុងមានការរាតត្បាតជំងឺប្រភេទនេះ។ សូមបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនេះជំងឺអុតស្វា Monkeypox កំពុងបង្កការរាតត្បាតគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសអង់គ្លេស ដោយអង់គ្លេសបានរកឃើញអ្នកឆ្លងថ្មីជាច្រើនថ្ងៃជាប់ៗគ្នាមកហើយ ខណៈនៅក្នុងថ្ងៃនេះអង់គ្លេសក៏បានរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox ចំនួន ៩នាក់បន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    May 27, 2022
  • អន្តរជាតិ

    អង់គ្លេស៖ លោកនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស Boris Johnson បានចេញមកធ្វើការសូមទោសជាសាធារណៈចំពោះរឿងអាស្រូវមួយដែលបានកើតឡើងក្នុងចំណោមសមាជិករដ្ឋាភិបាលអង់គ្លេសក្នុងអំឡុពេលនៃការបិទខ្ទប់ប្រទេសនាពេលកន្លងមកនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា រឿងអាស្រូវនោះបានកើតឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២០ ខណៈក្នុងអំឡុងពេលនោះគឺប្រទេសអង់គ្លេសកំពុងអនុវត្តវិធានការបិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយសកម្មភាពនៃការជួបជុំផឹកស៊ីក្នុងចំណោមនុស្សច្រើនក៏ត្រូវបានហាមឃាត់ផងដែរ។ យ៉ាងណាក្តី តាមរយៈរូបដែលបានបែកធ្លាយកាលពីពេលថ្មីៗនេះបានបង្ហាញថា មានសមាជិកសភានៃរដ្ឋាភិបាលអង់គ្លេសជាច្រើនរូបបាននាំគ្នាទទួលទានគ្រឿងយ៉ាងជោគជាំនៅកន្លែងធ្វើការងារ រហូតមានអ្នកក្អួតនិងមានការវាយតប់គ្នាបន្តិចបន្តួចទៀតផង។ ដោយឡែកសម្រាប់លោក Boris Johnson ក៏ត្រូវបានគេប្រទះឃើញនៅក្នុងហេតុការណ៍នោះផងដែរ តែតាមអ្វីដែលលោកបានអះអាងគឺរូបលោកគ្រាន់តែបានទៅកន្លែងផឹកស៊ីមួយភ្លែតប៉ុណ្ណោះ ហើយលោកមិនបាននៅទទួលលទានគ្រឿងស្រវឹងជាមួយគេនោះទេ។ បើទោះជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រីអង់គ្លេសនៅតែធ្វើការសូមទោសជាសាធារណៈចំពោះសកម្មភាពខុសឆ្គងនេះ និងបានព្រមានទៅកាន់មន្ត្រីរបស់រដ្ឋាភិបាលអង់គ្លេសទាំងអស់មិនឲ្យធ្វើសកម្មភាពខុសឆ្គងបែបនេះម្តងទៀតនោះទេ៕   អត្ថបទ៖ ភក្តី ប្រភព៖ Daily Mail

    May 25, 2022
  • អន្តរជាតិ

    ថៃ៖ ការស្ទង់មតិមួយបានរកឃើញថា យុវជនថៃចំនួន ៧,៩៩% កំពុងស្ថិតនៅក្នុងហានិភ័យនៃការធ្វើអត្តឃាត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ បាងកកប៉ុស្តិ៍ នៅថ្ងៃពុធ ទី២៥ ខែឧសភានេះ។ ការស្ទង់មតិមួយនេះត្រូវបានធ្វើឡើងដោយក្រសួងសុខាភិបាលថៃ និងបានធ្វើឡើងក្នុងចំណោមក្រុមយុវជនថៃរាប់ម៉ឺននាក់ដែលមានអាយុក្រោម ១៨ឆ្នាំ ខណៈដំណើរនៃការស្ទង់មតិនេះបានចាប់ផ្តើមចាប់ពីថ្ងៃទី១២ ខែកុម្ភៈ និងបានបិទបញ្ចប់កាលពីថ្ងៃទី ២៣ ខែឧសភានេះ។ ទិន្នន័យនៃការស្ទង់មតិបានបង្ហាញទៀតថា មានក្រុមយុវជនថៃចំនួន ៥,៣៤% កំពុងស្ថិតក្នុងហានិភ័យនៃការកើតមានជំងឺបាក់ទឹកចិត្ត (Depression) ផងដែរ។ បើតាមលោកវេជ្ជបណ្ឌិត Amporn Benjapolpitak ដែលជាអ្នកដឹកនាំការស្ទង់មតិនេះបានបន្ថែមទៀតថា ទិន្នន័យជារួមនៃការស្ទង់មតិបានបង្ហាញថា មានយុវជនថៃម្នាក់ក្នុងចំណោម ៧នាក់កំពុងមានបញ្ហាសុខភាពផ្លូវចិត្ត ខណៈតួលេខនេះមានការកើនឡើងទ្វារដងបើធៀបទៅនឹងរយៈពេលមុនផ្ទុះការរាតត្បាតជំងឺកូវីដ-១៩៕ អត្ថបទ៖ ភក្តី

    May 25, 2022
  • អន្តរជាតិ

    ថៃ៖ ក្រសួងសុខាភិបាលនៃប្រទេសថៃបានសម្រេចអនុវត្តវិធានការរឹតបន្តឹងថ្មីមួយនៅតាមព្រលានយន្តហោះដើម្បីទប់ស្កាត់ការនាំចូលនូវជំងឺអុតស្វា Monkeypox តាមរយៈអ្នកដំណើរ ជាពិសេសគឺក្រុមអ្នកដំណើរមកពីប្រទេសចំនួន ១៧ ដែលកំពុងមានការរាតត្បាតជំងឺប្រភេទនេះ។ បើតាមលោក Sathit Pitutecha ដែលជាអនុរដ្ឋមន្ត្រីសុខាភិបាលថៃបានបញ្ជាក់ថា វិធានកា​រថ្មីដែលអាជ្ញាធរគ្រោងនឹងអនុវត្តនោះគឺបង្កើតការិយាល័យគ្រប់គ្រងជំងឺឆ្លងមួយនៅតាមគ្រប់ប្រលានយន្តហោះដើម្បីពិនិត្យមើលសុខភាពរបស់អ្នកដំណើរអន្តរជាតិមុននឹងអនុញ្ញាតឲ្យពួកគេបន្តដំណើរចេញពីព្រលានយន្តហោះ។ លោកអនុរដ្ឋមន្ត្រីរូបនេះបានបន្តទៀតថា ក្នុងករណីដែលជំងឺអុតស្វា Monkeypox បានបង្កការចម្លងនៅតាមសហគមន៍នោះ គឺមន្ទីរពេទ្យឬគ្លីនិកព្យាបាលជំងឺសើស្បែកនិងជំងឺកាមរោគទាំងអស់ត្រូវតែទទួលព្យាបាលអ្នកជំងឺដោយគ្មានការរើសអើងនិងត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងឲ្យបានខ្ជាប់ខ្ជួនផងដែរ។ គួរបញ្ជាក់ជូនថា ជំងឺអុតស្វា Monkeypox ធ្លាប់បានរាតត្បាតម្តងរួចហើយកាលពីអំឡុងឆ្នាំ ១៩៨០ ហើយក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះគេនៅមិនទាន់អាចផលិតវ៉ាក់សាំងការពារជំងឺនេះបាននៅឡើយទេ។ គិតត្រឹមពេលនេះគឺគេមានត្រឹមតែវ៉ាក់សាំងសម្រាប់ចាក់ការពារមិនឲ្យអ្នកជំងឺអុតស្វា Monkeypox មានអាការធ្ងន់ធ្ងរប៉ុណ្ណោះ ខណៈវ៉ាក់សាំងសម្រាប់ប្រឆាំងមិនឲ្យឆ្លងគឺកំពុងស្ថិតក្នុងដំណាក់ផលិតបានត្រឹម ៨៥%ប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍   

    May 25, 2022
  • អន្តរជាតិ

    ហុងកុង៖ រឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ដែលបានធ្វើឲ្យបែករូបតុក្កតាសម្រាប់ដាក់តាំងនៅក្នុងហាងដែលមានតម្លៃរហូតដល់ជាង ៥ពាន់ដុល្លារនៅតែជាប្រធានបទក្តៅសម្រាប់បណ្តាញសារព័ត៌មានធំៗជាច្រើន ដ្បិតហេតុការណ៍នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម។ គួររម្លឹកថា ហេតុការណ៍បានកើតឡើងនៅក្នុងហាងលក់របស់ក្មេងលេងឈ្មោះ KKPlus ស្ថិតនៅផ្សារទំនើប Langham Place ​ក្នុងទីក្រុងហុងកុង កាលពីចុងសប្តាហ៍កន្លងទៅនេះ។ រូបតុក្កតាដែលបានបែកនោះគឺរូបតួអង្គតុកក្តា Teletubbies ពណ៌មាស មានកម្ពស់ ១,៨ម៉ែត្រ ខណៈជនបង្កហេតុគឺជាកុមារាអាយុ ៥ឆ្នាំម្នាក់។ ភ្លាមៗក្រោយពេលរូបតុក្កតាបានដួលទៅលើដីនិងបានបែកខ្ទេចនោះ បុគ្គលិកនៅក្នុងហាង KKPlus បានចោទថា កុមារាដែលជាជនបង្កហេតុបានទាត់រូបតុក្កតាដោយចេតនានិងបានទាមទារឲ្យឪពុកម្តាយរបស់កុមារារូបនោះត្រូវសងថ្លៃខូចខាតជាប្រាក់ចំនួន ៣៣,៦០០ ដុល្លារហុងកុង (៤,២២៥ ដុល្លារអាមេរិក) ខណៈតុក្កតាមួយនោះត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតដល់ ៥២,៨០០ ដុល្លារហុងកុង (៦,៧២៦ដុល្លារអាមេរិក) ឯណោះ។ យ៉ាងណាក្តី

    May 25, 2022