- Pheakdey
- អន្តរជាតិ
អង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រ ទី២០ ខែឧសភាម្សិលមិញនេះបានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីការរាតត្បាតនៃជំងឺអុតស្វាយ Monkeypox នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានChannel News Asia។ ការសម្រេចបើកកិច្ចប្រជុំពិភាក្សានេះត្រូវបានធ្វើឡើងក្រោយគេបានកត់សម្គាល់ឃើញថា ជំងឺអុតស្វាយ Monkeypox ហាក់បានធ្វើដំណើរយ៉ាងលឿនពីតំបន់អាហ្វ្រិកកណ្តាលនិងអាហ្វ្រិកខាងលិចទៅកាន់តំបន់ផ្សេងៗនៅជុំវិញពិភពលោក ហើយរបាយការណ៍ចុងក្រោយមួយបានបញ្ជាក់ថានៅអាមេរិក និងអូស្រា្តលីក៏មានករណីឆ្លងជំងឺថ្មីនេះដែរ។ សម្រាប់នៅទូទាំងតំបន់អឺរ៉ុបវិញជំងឺអុតស្វាយ Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ១០០នាក់ហើយ ខណៈប្រទេសដែលកំពុងមានករណីឆ្លងនោះមានដូចជា ប្រទេសបែលហ្ស៊ិក បារាំង អាឡឺម៉ង់ អ៊ីតាលី ហូឡង់ ព័រទុយហ្គាល់ អេស្ប៉ាញ ស៊ុយអែត និងចក្រភពអង់គ្លេស។ សូមបញ្ជាក់ថា ជំងឺអុតស្វាយ Monkeypox មានប្រភពចម្លងចេញមកពីសត្វស្វា ហើយជំងឺនេះមានរោគសញ្ញាដូចជា គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ
May 21, 2022 - អន្តរជាតិ
កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភានេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានរកឃើញអ្នកមានរោគសញ្ញាក្តៅខ្លួនចំនួន ២១៩,០៣០នាក់បន្ថែមទៀត សម្រាប់របាយករណ៍ដែលបានបិទបញ្ចប់ត្រឹមល្ងាចថ្ងៃសុក្រ ទី២០ ខែឧសភាម្សិលមិញនេះ។ គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលកូរ៉េខាងជើងមិនបានធ្វើតេស្តរកជំងឺកូវីដ-១៩ចំពោះពលរដ្ឋខ្លួនឲ្យបានច្បាស់លាស់នោះទេ ពោលគឺអាជ្ញាធរគ្រាន់តែបញ្ជាក់ថា អ្នកជំងឺទាំងអស់នោះមានអាការៈក្តៅខ្លួន ដែលជាក់ស្តែងអាការៈទាំងអស់នោះគឺដូចគ្នាជាមួយនិងអ្នកជំងឺកូវីដ-១៩ អីចឹងដែរ។ ប្រភពខាងលើបានបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃសៅរ៍នេះគឺកូរ៉េខាងជើងបានរកឃើញមានអ្នករោគសញ្ញាក្តៅខ្លួនក្នុងខ្ទង់ជាង ២០០,០០០នាក់ក្នុងមួយថ្ងៃក្នុងរយៈ ៥ថ្ងៃជាប់ៗគ្នាមកហើយ ខណៈតួលេខអ្នកមានអាការៈក្តៅខ្លួនសរុបបានកើនដល់ ២,៤៦០,៦៤០នាក់ផងដែរ។ ដោយឡែកសម្រាប់តួលេខអ្នកស្លាប់វិញគឺបានកើនឡើងដល់ ៦៦នាក់ហើយ ក្នុងចំណោមពលរដ្ឋកូរ៉េខាងជើងសរុបជាង ២៥លាននាក់។ គួររម្លឹកជូនផងដែរថា កាលពីពេលថ្មីៗនេះអាជ្ញាធរកូរ៉េខាងជើងធ្លាប់បានប្រកាសថា ទទួលបានលទ្ធផលល្អប្រសើរក្នុងការយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩ បើទោះគ្មានពលរដ្ឋណាម្នាក់បានចាក់វ៉ាក់សាំងបង្ការក៏ដោយ៕ អត្ថបទ៖
May 21, 2022 - អន្តរជាតិ
ថៃ៖ ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia X បានសម្រេចប្រកាសក្ស័យធនជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃសុក្រ ទី២០ ខែឧសភានេះ។ គួរបញ្ជាក់ថា Thai AirAsia X គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដែលធ្លាប់មានសក្តានុពលបំផុតមួយរបស់ថៃ ដោយក្រុមហ៊ុនមួយនេះគឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ AirAsia។ នាពេលកន្លងមកជើងហោះរបស់ Thai AirAsia X ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកដំណើរកម្រិតមធ្យម ដ្បិតសំបុត្រយន្តហោះរបស់ក្រុមហ៊ុនមួយនេះមានតម្លៃទាបជាងក្រុមហ៊ុនធំៗមួយចំនួនទៀត។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺតុលាការថៃបានទទួលយកឯកសារប្រកាសក្ស័យធនរបស់ក្រុមហ៊ុន Thai AirAsia X ជាផ្លូវការហើយ បន្ទាប់ពីគេបានពិនិត្យឃើញថាសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនត្រូវបានផ្អាកអស់រយៈពេលជាង ២ឆ្នាំមកនេះព្រោះតែវិបត្តិនៃជំងឺកូវីដ-១៩
May 20, 2022 - អន្តរជាតិ
អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី២០ ខែឧសភានេះបានឲ្យដឹងថា អាមេរិកកំពុងតែរៀបចំបញ្ជូនមីស៊ីលទំនើបសម្រាប់បាញ់កម្ទេចកប៉ាល់ទៅកាន់ប្រទេសអ៊ុយក្រែនហើយ ដើម្បីជួយកងកម្លាំងអ៊ុយក្រែនក្នុងការប្រឆាំងជាមួយនឹងកងទ័ពជើងទឹករបស់រុស្ស៊ី។ ការបញ្ជូនមីស៊ីលទំនើបសម្រាប់បាញ់កប៉ាល់នេះត្រូវបានធ្វើឡើងភ្លាមៗតបតាមការស្នើសុំរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដែលកាលពីពេលថ្មីៗនេះលោកធ្លាប់បាននិយាយច្បាស់ៗថា អ៊ុយក្រែនចង់បានអាវុធទំនើបសម្រាប់បាញ់កម្ទេចនាវាចម្បាំងរបស់រុស្ស៊ីនៅតំបន់សមុទ្រខ្មៅ។ បើតាមក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា នាវាចម្បាំងរបស់រុស្ស៊ីដែលកំពុងមានវត្តមាននៅលើតំបន់ប្រតិបត្តិការណ៍នៃដែនសមុទ្រខ្មៅនោះមានចំនួន ២០គ្រឿង ហើយក្នុងនោះក៏មាននាវាមុជទឹកផងដែរ។ សូមបញ្ជាក់ជូនថា កងទ័ពជើងទឹករុស្ស៊ីបានធ្វើការគ្រប់គ្រង់នៅតំបន់កំពង់ផែសមុទ្រខ្មៅជាច្រើនសប្តាហ៍មកហើយ ខណៈការគ្រប់គ្រងដោយកម្លាំងយោធានេះក៏បានធ្វើឲ្យរាំងស្ទះដល់ការដឹកជញ្ជូនសម្ភារៈសម្រាប់ធ្វើកសិកម្ម គ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មផ្សេងៗចេញពីអ៊ុយក្រែនសម្រាប់ផ្គត់ផ្គង់ទៅកាន់ប្រទេសមួយចំនួននៅជុំវិញពិភពលោកផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
May 20, 2022 - អន្តរជាតិ
កូរ៉េខាងជើង៖ កូរ៉េខាងជើងនៅថ្ងៃសុក្រ ទី២០ ខែឧសភានេះបានរាយការណ៍ថា ប្រទេសខ្លួនទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ បើទោះជាការរាតត្បាតនេះគឺជាការរាតត្បាតលើកដំបូងសម្រាប់កូរ៉េខាងជើងក៏ដោយ។ អាជ្ញាធរកូរ៉េខាងជើងបានឲ្យដឹងទៀតថា សម្រាប់របាយការណ៍នៅក្នុងថ្ងៃសុក្រនេះគឺគេបានរកឃើញពលរដ្ឋដែលមានអាការៈក្តៅខ្លួននិងមានរោគសញ្ញាដូចអ្នកឆ្លងកូវីដ-១៩ ចំនួន ២៦៣,៣៧០នាក់ និងអ្នកស្លាប់ចំនួន ២នាក់បន្ថែមទៀតផងដែរ។ សូមបញ្ជាក់ថា សម្រាប់អ្នកដែលមានអាការៈក្តៅខ្លួននិងមានរោគសញ្ញានៃជំងឺកូវីដ-១៩ ទាំងអស់នោះគឺមិនត្រូវបានអាជ្ញាធរសុខាភិបាលកូរ៉េខាងជើងធ្វើតេស្តរកជំងឺកូវីដ-១៩នោះទេ ពោលគឺអាជ្ញាធរកូរ៉េខាងជើងគ្រាន់តែបញ្ជាក់ថាពួកគេគឺជាអ្នកជំងឺនិងផ្តល់ថ្នាំព្យាបាលតាមអាការៈជាក់ស្តែងរបស់ពួកគេតែម្តង។ គួរបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះតួលេខអ្នកមានអាការៈក្តៅខ្លួននិងមានអាការៈដូចអ្នកជំងឺកូវីដ-១៩ នៅកូរ៉េខាងជើងបានកើនដល់ ២,២៤លាននាក់ និងស្លាប់សរុបកើនដល់ ៦៥នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
May 20, 2022 - អន្តរជាតិ
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានបញ្ជូនយន្តហោះទៅដឹកថ្នាំពេទ្យមកពីប្រទេសចិនបន្ទាប់ពីប្រទេសមួយនេះបានប្រឈមនឹងរលកនៃការរាតត្បាតជំងឺកូវីដ-១៩ទ្រង់ទ្រាយធំជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃអង្គារ ទី១៧ ខែឧសភា ម្សិលមិញនេះ។ យន្តហោះដែលរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងជើងប្រើប្រាស់សម្រាប់ដឹកជញ្ជូនថ្នាំពេទ្យនោះគឺយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Koryo មានចំនួន ៣គ្រឿង ហើយយន្តទាំងអស់នេះបានធ្វើដំណើរទៅដល់ទីក្រុង Shenyang ប្រទេសចិនតាំងតែពីថ្ងៃចន្ទដើមសប្តាហ៍នេះម្លេះ។ ប្រភពខាងលើបានបញ្ជាក់ថា ការសម្រេចប្រើប្រាស់យន្តហោះនេះវាគឺជាជើងហោះអន្តរជាតិលើកដំបូងសម្រាប់កូរ៉េខាងជើងហើយបើរាប់ចាប់តាំងពីពេលដែលកូរ៉េខាងជើងបានអនុវត្តវិធានការបិទខ្ទប់ប្រទេសអស់រយៈពេលជាង ២ឆ្នាំកន្លងមកនេះ។ គួរបញ្ជាក់ជូនថា ដើម្បីឆ្លើយតបនឹងរលកនៃការរាតត្បាតកូវីដ-១៩ កូរ៉េខាងជើងបានដាក់ចេញវិធានការចាំបាច់ជាច្រើនរួមមាន ការប្រើប្រាស់កម្លាំងយោធាក្នុងការចែកចាយថ្នាំពេទ្យទៅកាន់ក្រុមប្រជាពលរដ្ឋនៅតាមសហគមន៍ ដាក់ពង្រាយក្រុមបុគ្គលិកសុខាភិបាលចំនួន ១០,០០០នាក់នៅតាមទីតាំងសំខាន់ៗដើម្បីត្រៀមជួយអ្នកជំងឺឲ្យបានទាន់ពេលវេលា ខណៈឱសថស្ថានវិញត្រូវបានបើកលក់ពេញ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ដើម្បីធានានូវការផ្គត់ផ្គង់ថ្នាំពេទ្យឲ្យបានទាន់ពេលវេលា។ សូមបញ្ជាក់ជូនផងដែរថា របាយការណ៍ចុងក្រោយបំផុតដែលគេអាចទទួលបានពីកូរ៉េខាងជើងគឺគិតត្រឹមថ្ងៃទី ១៦ ខែឧសភាកន្លងទៅនេះ
May 18, 2022 - អន្តរជាតិ
កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Yahoo News កាលពីថ្ងៃអង្គារ ទី១៧ ខែឧសភា ម្សិលមិញនេះបានឲ្យដឹងថា ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ទ្រង់ទ្រាយធំមកជាលើកដំបូងមក ឱសថស្ថាននៅក្នុងប្រទេសកូរ៉េខាងជើងបានសម្រេចបើកលក់ក្នុងលក្ខខណ្ឌពិសេសមួយ ពោលគឺបើកដំណើរការពេញ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍តែម្តង។ ការសម្រេចបើកលក់ជាប់រហូតដោយគ្មានពេលឈប់សម្រាកនេះគឺដើម្បីធានាបាននូវការផ្គត់ផ្គង់ថ្នាំពេទ្យគ្រប់ប្រភេទសម្រាប់អ្នកជំងឺឲ្យបានទាន់ពេលវេលា ជាពិសេសអ្នកជំងឺដែលមានអាការៈនៃជំងឺកូវីដ-១៩តែម្តង។ គួរបញ្ជាក់ជូនថា ដើម្បីឆ្លើយតបនឹងរលកនៃជំងឺកូវីដ-១៩ អាជ្ញាធរកូរ៉េខាងជើងបានដាក់ចេញនូវវិធានការបន្ទាន់ជាច្រើនរួមមាន ដាក់ពង្រាយក្រុមបុគ្គលិកសុខាភិបាលចំនួន ១០,០០០នាក់ នៅតាមទីតាំងសំខាន់ៗដើម្បីត្រៀមជួយសង្គ្រោះអ្នកជំងឺឲ្យបានទាន់ពេលវេលា ហើយប្រមុខដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន ក៏បានចេញបញ្ជាឲ្យមានការចល័តទ័ពនៅទូទាំងប្រទេសផងដែរ ព្រោះរូបលោកចង់ប្រើប្រាស់កម្លាំងយោធាសម្រាប់ចែកចាយថ្នាំពេទ្យទៅកាន់ក្រុមប្រជាពលរដ្ឋនៅតាមសហគមន៍ដើម្បីធានាថា ថ្នាំពេទ្យអាចបញ្ជូនទៅដល់ដៃអ្នកជំងឺបានទាន់ពេលវេលា។ សូមបញ្ជាក់ជូនផងដែរថា របាយការណ៍ចុងក្រោយបំផុតដែលគេអាចទទួលបានពីកូរ៉េខាងជើងគឺគិតត្រឹមថ្ងៃទី ១៦ ខែឧសភាកន្លងទៅនេះ កូរ៉េខាងជើងមានតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ប្រមាណជា ១,៥លាននាក់
May 18, 2022 - អន្តរជាតិ
អង់គ្លេស៖ លោកស្រី Anne-Marie Trevelyan ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេសបានលើកឡើងថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មបៃតង” អាចជួយឲ្យពិភពលោកបញ្ចប់ការពឹងផ្អែកលើការនាំចូលប្រេងនិងឧស្ម័នរបស់រុស្ស៊ីបាន ក៏ដូចជាបញ្ចប់ការពឹងផ្អែកចំពោះលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៨ ខែឧសភានេះ។ គួរបញ្ជាក់ជូនថា ពាណិជ្ជកម្មបៃតងគឺសំដៅលើទម្រង់នៃការជួញដូរហិរញ្ញវត្ថុក្នុងរូបភាពផ្សេងៗដែលមាននិន្នការជួយថែរក្សាបរិស្ថានជាចម្បង ហើយក្នុងករណីដែលប្រទេសជាច្រើនបានចុះកិច្ចព្រមព្រៀងអនុវត្តកម្មវិធីមួយនេះជាមួយគ្នានោះគឺវានឹងជួយឲ្យប្រទេសទាំងអស់នោះអាចកាត់បន្ថយការប្រើប្រាស់ប្រេងបានមួយផ្នែកផងដែរ។ យ៉ាងណាក្តី កាលពីថ្ងៃអង្គារ ទី១៨ ខែឧសភាម្សិលមិញនេះ លោកប្រធានាធីបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ធ្លាប់បានលើកឡើងថា វាមិនអាចទៅរួចនោះទេដែលប្រទេសនៅក្នុងតំបន់អឺរ៉ុបចង់ឈប់នាំចូលប្រេងពីរុស្ស៊ីភ្លាមៗនោះ ហើយតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះគឺនៅមានប្រទេសជាច្រើនដែលត្រូវតែពឹកផ្អែកលើការនាំចូលប្រេងពីរុស្ស៊ីក្នុងរយៈពេលវែងបន្ថែមទៀត។ សូមបញ្ជាក់ជូនផងដែរថា ចាប់តាំងពីរុស្ស៊ីផ្តើមធ្វើការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនមក ពិភពលោកបានប្រឈមនឹងបញ្ហារួមមួយគឺប្រេងសាំងឡើងថ្លៃ
May 18, 2022 - អន្តរជាតិ
អាមេរិក៖ ការសិក្សាចំនួន ២ដាច់ដោយឡែកពីគ្នាតែបានបង្ហាញលទ្ធផលដូចគ្នាថា ការឆ្លងជំងឺកូវីដ-១៩អូមីក្រុងក្នុងអំឡុងពេលដែលលោកអ្នកបានចាក់វ៉ាក់សាំងបង្ការពេញលេញនឹងជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់លោកអ្នកកាន់តែខ្លាំងនិងមានរយៈពេលវែងសម្រាប់ប្រឆាំងមេរោគនៃជំងឺកូវីដ-១៩ ផ្សេងៗទៀត។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ក្នុងចំណោមការសិក្សាខាងលើនេះមានការសិក្សាមួយត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យវ៉ាស៊ីនតោន និងការសិក្សាមួយទៀតត្រូវបានធ្វើឡើងដោយក្រុមហ៊ុនផលិតឱសថ BioNTech ។ អត្ថបទ៖ ភក្តី ប្រភព៖ The Thaiger
May 17, 2022 - អន្តរជាតិ
កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន NDTV បានឲ្យដឹងថា អាជ្ញាធរសុខាភិបាកូរ៉េខាងជើងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៦៩,៥១០នាក់ និងអ្នកស្លាប់ចំនួន ៦នាក់បន្ថែមទៀតនៅល្ងាចថ្ងៃចន្ទ ទី១៦ ខែឧសភាម្សិលមិញនេះ។ តាមរយៈតួលេខអ្នកស្លាប់និងឆ្លងថ្មីដ៏ច្រើននេះបានធ្វើឲ្យតួលេខអ្នកឆ្លងសរុបនៅក្នុងប្រទេសកូរ៉េខាងជើងបានកើនដល់ចំនួន ១,៤៨០,០៦០នាក់ និងចំនួនអ្នកស្លាប់សរុបកើនដល់ចំនួន ៥៦នាក់ បើគិតត្រឹមព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភានេះ។ នៅចំពោះមុខស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ ជាលើកដំបូងនេះ អាជ្ញាធរកូរ៉េខាងជើងបានសម្រេចដាក់ចេញវិធានការបន្ទាន់ជាច្រើនមានដូចជាប្រើប្រាស់កម្លាំងយោធាសម្រាប់ចែកចាយថ្នាំពេទ្យទៅកាន់ក្រុមប្រជាពលរដ្ឋនៅតាមសហគមន៍ ដើម្បីធានាថាថ្នាំអាចទៅដល់ដៃអ្នកជំងឺបានទាន់ពេលវេលា។ អាជ្ញាធរកូរ៉េខាងជើងក៏បានសម្រេចបិទខ្ទប់ទីក្រុង ហាមឃាត់ការជួបជុំ និងបិទច្រកព្រំដែនប្រទេសយ៉ាងតឹងរឹងផងដែរ។ គួរបញ្ជាក់ជូនថា កូរ៉េខាងជើងមិនធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋខ្លួននោះទេ ទើបរលកនៃជំងឺកូវីដ-១៩អាចរាតត្បាតនៅក្នុងប្រទេសមួយនេះបានយ៉ាងឆាប់រហ័សដូចនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ NDTV
May 17, 2022









