- Pheakdey
- អន្តរជាតិ
ហ្វីលីពីន៖ លោក Ferdinand Marcos Jr ដែលទើបជាប់ឆ្នោតធ្វើជាប្រធានាធិបតីនៃប្រទេសហ្វីលីពីនបានប្រាប់ពិភពលោកឲ្យវាយតម្លៃរូបគាត់តាមរយៈសកម្មផ្ទាល់របស់គាត់ក្នុងនាមប្រធានាធិបតី តែកុំវាយតម្លៃតាមរយៈប្រវត្តិគ្រួសាររបស់គាត់កាលពីអតីតកាល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភានេះ។ ប្រធានាធិបតីដែលភាគច្រើនគេតែងហៅថា “Bongbong” រូបនេះបានអះអាងទៀតថា រូបលោកនឹងធ្វើការងារគ្រប់បែងយ៉ាងដើម្បីបម្រើប្រយោជន៍ឲ្យប្រជាពលរដ្ឋហ្វីលីពីនគ្រប់រូបដោយគ្មានការើសអើង តែមិនមែនធ្វើការសម្រាប់តែប្រយោជន៍គ្រួសារលោកនិងក្រុមបក្សពួករបស់លោកនោះទេ។ គួររម្លឹកជូនថា លោក Ferdinand Marcos Jr បច្ចុប្បន្នអាយុ ៦៤ឆ្នាំគឺជាកូនប្រុសអតីតមេដឹកនាំផ្តាច់ការម្នាក់គឺលោក Ferdinand Marcos Senior ដែលធ្លាប់គ្រប់គ្រងហ្វីលីពីអស់រយៈពេលច្រើនឆ្នាំកាលពីអំឡុងឆ្នាំ ១៩៦៥ រហូតដល់ឆ្នាំ ១៩៨៦។ ក្នុងរបបដឹកនាំផ្តាច់ការរបស់លោក
May 11, 2022 - អន្តរជាតិ
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានអះអាងថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការធ្វើសង្គ្រាមរយៈពេលវែងនៅលើទឹកដីដុនបាស ដែលជាតំបន់រសើបបង្កឲ្យមានការប្រទាញប្រទង់គ្នារវាងអ៊ុយក្រែននិងរុស្ស៊ី។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភានេះបានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់អាមេរិកដែលបានធ្វើការអះអាងខាងលើនេះ គឺលោកស្រី Avril Haines ដែលបច្ចុប្បន្នមានតួនាទីជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក។ លោកស្រី Avril Haines លោកស្រី Avril Haines ក៏បានលើកឡើងដែរថា រុស្ស៊ីនឹងមិនបញ្ចប់សង្គ្រាមងាយៗនោះទេ ដ្បិតរុស្ស៊ីមានបំណងចង់ក្រសោបយកតំបន់ដុនបាសធ្វើជាកម្មសិទ្ធផ្តាច់មុខរបស់ខ្លួនដើម្បីរុស្ស៊ីងាយសាងសង់ស្ពានមួយពីរុស្ស៊ីឆ្ពោះទៅកាន់ប្រទេសម៉ុលដារី ដែលជាដែនដីស្ថិតក្រោមការគ្រប់គ្រងរបស់រស្ស៊ី។ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រូបនេះបានបន្តទៀតថា លោក វ្ល៉ាឌីមៀរ ពូទីន អាចនឹងធ្វើការផ្លាស់ប្តូរជាច្រើននៅក្នុងប្រទេសរុស្ស៊ី រួមទាំងការប្រកាសអនុវត្តច្បាប់អាជ្ញាសឹកទៀតផង
May 11, 2022 - អន្តរជាតិ
អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបំពាក់មេដាយកិត្តិយសឲ្យសុនខហិតមីនមួយក្បាល ដែលបានរួមចំណែកយ៉ាងសកម្មជាមួយកងកម្លាំងអ៊ុយក្រែនក្នុងប្រតិបត្តិការណ៍ប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៊ី។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC បានឲ្យដឹងថា សុនខមួយក្បាលនេះមានឈ្មោះថា Patron មានអាយុ ២ឆ្នាំកន្លះ មានស្នាដៃជួយបោសសម្អាតមីនបានរហូតដល់ជាង ២០០គ្រាប់រាប់ចាប់តាំងពីកងកម្លាំងរុស្ស៊ីផ្តើមឈ្លានពានអ៊ុយក្រែនមក។ Patron ក៏ត្រូវបានគេចាត់ទុកថា ជាវីរបុរសជាតិដែលជានិមិត្តរូបនៃការតស៊ូរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីផងដែរ។ ប្រភពខាងលើបានបន្តថា កម្មវិធីបំពាក់មេដាយឲ្យ Patron ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងកៀវ ហើយពិធីនោះត្រូវបានរៀបចំក្នុងអំឡុងនៃកិច្ចសំណេះសំណាលរវាងលោកប្រធានាធិបតីអ៊ុយក្រែនជាមួយនិងលោកនាយករដ្ឋមន្ត្រីនៃប្រទេសកាដាណា Justin Trudeau។ នៅក្នុងឱកាសនោះលោក Volodymyr Zelensky បានថ្លែងថា Patron មានស្នាដៃល្អច្រើនណាស់ ព្រោះ Patron មិនត្រឹមតែបានជួយបោសសម្អាតមីននៅលើទឹកដីអ៊ុយក្រែនប៉ុណ្ណោះទេ
May 11, 2022 - អន្តរជាតិ
ថៃ៖ កាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែឧសភានេះបានរាយការណ៍ថា ក្រសួងសុខាភិបាលថៃបានសម្រេចទាញសញ្ញាព្រមានកម្រិតខ្ពស់ជាថ្មីម្តងទៀតអំពីហានិភ័យនៃការរាតត្បាតជំងឺកូវីដ-១៩ ក្រោយអាជ្ញាធរសុខាភិបាលបានរកឃើញអ្នកឆ្លងកូវីដ-១៩ ដែលជាវ៉ារ្យ៉ង់បំប្លែងខ្លួនថ្មីចំនួន ៣ករណី។ បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺកូវីដ-១៩ថៃបានបញ្ជាក់ថា ករណីឆ្លងគួរឲ្យបារម្ភទាំង ៣ករណីនោះរួមមាន ករណីឆ្លងវ៉ារ្យ៉ង់ BA.5 ចំពោះអ្នកដំណើរជនជាតិប្រេស៊ីលម្នាក់ ករណីឆ្លងវ៉ារ្យ៉ង់ BA.2.12 ចំពោះអ្នកដំណើរជាតិឥណ្ឌាម្នាក់និងអ្នកដំណើរជនជាតិកាណាដាម្នាក់ផងដែរ។ លោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ការសម្រេចទាញសញ្ញាព្រមានខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោកកាលពីពេលថ្មីៗនេះបានទាញសញ្ញាអាសន្នអំពីការរាតត្បាតកម្រិតធ្ងន់ធ្ងរចំពោះវ៉ារ្យ៉ង់នៃមេរោគកូវីដ-១៩ ចំនួន ៣ប្រភេទ រួមមានវ៉ារ្យ៉ង់ BA.4 វ៉ារ្យ៉ង់ BA.5 និង វ៉ារ្យ៉ង់ BA.2.12 ខណៈវ៉ារ្យ៉ង់ទាំង ៣ប្រភេទនេះគឺសុទ្ធតែជាបុត្រសម្ព័ន្ធរបស់មេរោគអូមីក្រុង។
May 10, 2022 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានចុះហត្ថលេខាលើច្បាប់ពិសេសមួយដើម្បីជួយពន្លឿនដល់ការបញ្ជូនអាវុធនិងសម្ភារៈយោធាទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១០ ខែឧសភានេះ។ ច្បាប់ពិសេសនេះត្រូវបានគេហៅថា “Lend-lease Act” ជាច្បាប់ដែលបើកផ្លូវឲ្យរដ្ឋាភិបាលអាមេរិកអាចអនុញ្ញាតឲ្យប្រទេសជាសម្ព័ន្ធមិត្តណាមួយអាចខ្ចីឬជួលនូវអាវុធនិងសម្ភារៈយោធាសំខាន់ៗពីសហរដ្ឋអាមេរិកដើម្បីយកទៅប្រើប្រាស់ការពារដែនដីរបស់ពួកគេពីការឈ្លានពានដោយប្រទេសមួយផ្សេងទៀត។ ច្បាប់នេះក៏បានជួយសម្របសម្រួលចំពោះការដឹកជញ្ជូននិងការផ្គត់ផ្គង់អាវុធនិងសម្ភារៈយោធាចេញពីសហរដ្ឋអាមេរិកឆ្ពោះទៅកាន់ប្រទេសជាសម្ព័ន្ធមិត្តក្នុងលក្ខខណ្ឌបន្ទាន់ផងដែរ ពោលគឺនិតីវិធីគ្រប់បែងយ៉ាងអាចប្រព្រឹត្តិទៅលឿនជាងធម្មតា។ គួររម្លឹកជូនថា អាមេរិកធ្លាប់ប្រើប្រាស់ច្បាប់ “Lend-lease Act” នេះម្តងកាលឆ្នាំ ១៩៤១ ពោលគឺនៅក្នុងជំនាន់សង្គ្រាមលោកលើកទី ២ ដែលអាមេរិកបានអនុវត្តច្បាប់នេះសម្រាប់ជួយគាំទ្រប្រទេសជាសម្ព័ន្ធរបស់ខ្លួនដើម្បីប្រឆាំងនឹងពួកណាស៊ីអាឡឺម៉ង់។ ក្រៅតែពីបានចុះហត្ថលេខាលើច្បាប់ពិសេសនេះ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ក៏បានបង្ហាញសញ្ញាផងដែរថា គាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសម្បទាននយោបាយ ដែលឥរិយាបថនេះអាចជំរុញឲ្យសភាអាមេរិកអនុម័តកញ្ចប់ថវិកាជំនួយសម្រាប់អ៊ុយក្រែនបានឆាប់រហ័សផងដែរ
May 10, 2022 - អន្តរជាតិ
វៀតណាម៖ ប្រទេសវៀតណាមទើបសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានកញ្ចក់យ៉ាងស្រស់ស្អាតមួយ ហើយស្ពាននេះក៏បានក្លាយជាស្ពានកញ្ចក់ដែលវែងជាងគេនៅលើពិភពលោកផងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Ny Post។ ស្ពានកញ្ចក់មួយខ្សែនេះមានឈ្មោះថា Bach Long ដែលមានអត្ថន័យជាភាសាខ្មែរថា “នាគស” មានប្រវែងសរុបចំនួន ៦៣២មែត្រ មានកម្ពស់ ១៥០ម៉ែត្រនៅលើព្រៃដ៏ធំមួយ និងមានសមត្ថភាពអាចផ្ទុកអ្នកដំណើរបានចំនួន ៤៥០នាក់សម្រាប់ការធ្វើដំណើរឆ្លងកាត់ម្តង។ ប្រភពខាងលើបានបញ្ជាក់ថា នៅខែក្រោយនេះស្ពានកញ្ចក់មួយនេះនឹងទទួលបានកំណត់ត្រាពិភពលោកជាស្ពានកញ្ចក់ដែលវែងជាគេបំផុតនៅលើពិភពលោកពីស្ថាប័ន Guinness World Records ផងដែរ។ បើតាមអាជ្ញាធរទេសចរណ៍វៀតណាមបានបង្ហាញក្តីសង្ឃឹមថា ស្ពាន Bach Long នឹងក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយសម្រាប់ទាំងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលជួយបង្កើតប្រាក់ចំណូលបានយ៉ាងច្រើនសម្រាប់វៀតណាម។ សូមបញ្ជាក់ថា ស្ពាន Bach Long ឬស្ពាននាគស
May 10, 2022 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅថ្ងៃចន្ទ ទី៩ ខែឧសភានេះបានឲ្យដឹងថា ថៃនឹងអនុវត្តច្បាប់ចរាចរណ៍ថ្មីមួយដើម្បីធានាសុវត្ថិភាពចំពោះកុមារអាយុក្រោម ៦ឆ្នាំក្នុងពេលធ្វើដំណើរតាមរថយន្តឯកជន ខណៈច្បាប់ថ្មីនេះនឹងផ្តើមមានសុពលភាពចាប់ពីថ្ងៃទី៤ ខែកញ្ញាខាងមុខនេះ។ ច្បាប់ថ្មីដែលជាការធ្វើវិសោធនកម្មជាច្រើនចំណុចទៅលើច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចាស់នេះត្រូវបានអនុម័តជាផ្លូវការដោយព្រះរាជ្យក្រឹត្យកាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ ខណៈខ្លឹមសារនៃច្បាប់ថ្មីនេះមានលក្ខណៈរឹតបន្តឹងទាំងអ្នកបើកបរថយន្តនិងអ្នករួមដំណើរក្នុងរថយន្តជាច្រើនចំណុចរួមមាន៖ ១៖អ្នកបើករថយន្តត្រូវតែពាក់ខ្សែក្រវាត់សុវត្ថិភាពគ្រប់ពេលវេលាក្នុងពេលបើកបរ។ ២៖អ្នករួមដំណើរក្នុងរយថយន្តទាំងអស់ ទាំងអ្នកអង្គុយនៅខាងមុខនិងអង្គុយនៅខាងក្រោយត្រូវតែពាក់ខ្សែក្រវាត់សុវត្ថិភាពគ្រប់ពេលធ្វើដំណើរ។ ៣៖អ្នកដំណើរដែលមានអាយុក្រោម ៦ឆ្នាំត្រូវតែប្រើប្រាស់កៅអីសុវត្ថិភាពសម្រាប់កុមារបន្ថែមលើកៅអីរថយន្តធម្មតាដើម្បីធានាសុវត្ថិភាពក្នុងករណីដែលរថយន្តត្រូវមានគ្រោះថ្នាក់ចៃដន្យណាមួយ។ ៤៖អ្នកដំណើរដែលមានកម្ពស់ក្រោម ១,៣៥ ម៉ែត្រមានជម្រើសអាចពាក់ខ្សែក្រវាត់សុវត្ថិភាព ឬប្រើប្រាស់កៅអីសុវត្ថិភាពសម្រាប់កុមារដើម្បីធានាសុវត្ថិភាពក្នុងករណីដែលរថយន្តត្រូវមានគ្រោះថ្នាក់ចៃដន្យណាមួយ។ ៥៖អ្នកដំណើរដែលមិនអាចប្រើប្រាស់ខែ្សក្រវាត់សុវត្ថិភាពបានព្រោះលក្ខខណ្ឌសុខភាព ឬលក្ខខណ្ឌចាំបាច់ណាមួយត្រូវបានលើកលែង តែពួកគេត្រូវតែប្រើប្រាស់ជម្រើសជំនួសណាមួយដើម្បីធានាសុវត្ថិភាពក្នុងករណីដែលរថយន្តត្រូវមានគ្រោះថ្នាក់ចៃដន្យណាមួយ។ ៦៖ជនណាដែលបានប្រព្រឹត្តិផ្ទុយពីច្បាប់ខាងលើនេះនឹងត្រូវរងនូវការពិន័យជាប្រាក់រហូតដល់ចំនួន ២,០០០បាត (៥៨ ដុល្លារ)៕ អត្ថបទ៖ ភក្តី ប្រភព៖ National Thailand
May 9, 2022 - អន្តរជាតិ
អង្គការសុខភាពពិភពលោកបានធ្វើការព្រមានអំពីហានិភ័យនៃមេរោគជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីចំនួន ៣ប្រភេទ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែឧសភានេះ។ វ៉ារ្យ៉ង់បំប្លែងខ្លួនថ្មីដែលកំពុងបង្កការព្រួយបារម្ភទាំង ៣ប្រភេទនោះគឺសុទ្ធតែជាបុត្រសម្ព័ន្ធរបស់វ៉ារ៉្យង់អូមីក្រុងរួមមាន វ៉ារ្យ៉ង់ BA.4 វ៉ារ្យ៉ង់ BA.5 និង វ៉ារ្យ៉ង់BA.2.12.1។ បើយោងតាមអ្នកជំនាញក្នុងមន្ទីរពេទ្យ Ramathibodi នៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Genomics បានអះអាងថា វ៉ារ្យ៉ង់បំប្លែងខ្លួនទាំង ៣ប្រភេទនេះអាចនឹងបង្កការចម្លងបានលឿន និងមានសមត្ថភាពអាចទៅបំផ្លាញសួតរបស់អ្នកជំងឺទៀតផង។ គួរបញ្ជាក់ជូនថា វ៉ារ្យ៉ង់បំប្លែងខ្លួនទាំង ៣ប្រភេទនេះត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង និងនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះពួកវាបានបន្តធ្វើដំណើរទៅដល់ទឹកដីអាមេរិកហើយ ខណៈគិតត្រឹមពេលនេះចំនួនអ្នកឆ្លងវ៉ារ្យ៉ង់បំប្លែងទាំងនេះនៅមានចំនួនតិចតួចនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
May 9, 2022 - អន្តរជាតិ
លោកនាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា Justin Trudeau បានប្រកាសនឹងផ្តល់អាវុធនិងសម្ភារៈយោធាមួយចំនួនទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៩ ខែឧសភានេះ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោកនាយករដ្ឋមន្ត្រីកាដាណារូបនេះបានអញ្ជើញទៅធ្វើទស្សនៈកិច្ចនៅក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញនេះ ខណៈដំណើរទស្សនៈកិច្ចនេះមិនត្រូវបានគេប្រកាសឲ្យដឹងមុនជាសាធារណៈនោះទេ។ ប្រភពខាងលើបានបន្តថា ជំនួយផ្នែកយោធារបស់កាណាដានោះរួមមានអាវុធខ្នាតតូច យន្តហោះដ្រូន ប្រព័ន្ធចាប់រូបភាពពីផ្កាយរណប និងសម្ភារៈយោធាសំខាន់ៗមួយចំនួនទៀត។ នៅក្នុងដំណើរទស្សនៈកិច្ចនោះលោកនាយករដ្ឋមន្ត្រីកាណាដាក៏បានចូលជួបជាមួយនិងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ផងដែរ ហើយនៅក្នុងជំនួបនោះ Justin Trudeau បានប្រកាសផងដែរថា កាណាដានឹងបន្តចូលរួមដាក់ទណ្ឌកម្មចំពោះរុស្ស៊ីបន្ថែមទៀត ដោយទណ្ឌកម្មទាំងនោះអាចមានទាំងទណ្ឌកម្មចំពោះរដ្ឋាភិបាលរុស្ស៊ីនិងទណ្ឌកម្មចំពោះបុគ្គលដោយផ្ទាល់មួយចំនួនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
May 9, 2022 - អន្តរជាតិ
លោកមហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Elon Musk បានឲ្យដឹងកាលពីថ្ងៃសុក្រ ទី៦ ខែឧសភាម្សិលមិញនេះថា គាត់គ្រោងនឹងបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនបណ្តាញសង្គម Twitter ឲ្យឡើងដល់ ២៦,៤ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៨ ខាងមុខនេះ ខណៈប្រាក់ចំណូលរបស់បណ្តាញសង្គមខ្នាតយក្សមួយនេះមានត្រឹម ៥ពាន់លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំមុន។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០២០ កន្លងទៅប្រាក់ចំណូលរបស់ក្រុមហ៊ុនបណ្តាញសង្គម Twitter មានការធ្លាក់ចុះយ៉ាងច្រើន ដោយប្រាក់ចំណូលបានមកពីការផ្សាយពាណិជ្ជកម្មបានធ្លាក់ចុះរហូតដល់ ៩០% ហើយការធ្លាក់ចុះដ៏គំហុកនេះទាញឲ្យប្រាក់ចំណូលប្រចាំឆ្នាំសរុបរបស់ក្រុមហ៊ុនត្រូវធ្លាក់ចុះអស់ ៤៥%ផងដែរ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ផែនការបង្កើនប្រាក់ចំណូលប្រចាំឆ្នាំឲ្យឡើងដល់ ២៦,៤ ពាន់លានដុល្លារសម្រាប់នៅឆ្នាំ ២០២៨នេះនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាល
May 7, 2022









