- Pheakdey
- អន្តរជាតិ
បារាំង៖ នៅក្នុងថ្ងៃសោរ៍ ទី៧ ខែឧសភានេះលោក Emmanuel Macron បានចូលកាន់ដំណែងជាប្រធានាធិបតីនៃប្រទេសបារាំងសម្រាប់អាណត្តិថ្មីជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច។ បើគ្មានអ្វីប្រែប្រួលទេគឺលោកប្រធានាធិបតីបារាំងរូបនេះនឹងបន្តកាន់ដំណែងពេញមួយអាណត្តិទៀតដែលមានរយៈពេលរហូតដល់ ៥ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃចូលកាន់ដំណែងនេះតទៅ។ គួរបញ្ជាក់ជូនថា លោក Emmanuel Macron វ័យ ៤៤ឆ្នាំបានឈ្នះឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២៤ ខែមេសាកន្លងទៅក្នុងសំឡេងគាំទ្ររហូតដល់ ៥៨,៥៥ % ទល់នឹងគូប្រជែងរបស់គាត់គឺលោក Marine Le Pen ដែលទទួលបានសំឡេងគាំទ្រមិនដល់ ៥០%នោះទេ។ លោក Emmanuel Macron
May 7, 2022 - អន្តរជាតិ
ឥណ្ឌា៖ គណបក្សសមាជជាតិដែលជាបក្សប្រឆាំងដ៏ធំជាងគេនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រ ទី៦ ខែឧសភាម្សិលមិញនេះបានទាមទារឲ្យរដ្ឋាភិបាលឥណ្ឌាដំឡើងថ្លៃប្រាក់សំណងចំពោះក្រុមគ្រួសារនៃជនរងគ្រោះដែលបានស្លាប់ដោយជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការសម្រេចទាមទារឲ្យមានការដំឡើងថ្លៃចំពោះប្រាក់សំណងនេះត្រូវបានធ្វើឡើងក្រោយអង្គការសុខភាពពិភពលោកបានចេញរបាយការណ៍មួយដែលបង្ហាញថា តួលេខអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ជាក់ស្តែងនៅក្នុងប្រទេសឥណ្ឌាមានច្រើនជាងតួលេខដែលអាជ្ញាធរបានប្រកាសជាផ្លូវការហូតដល់ជិត ១០ដងឯណោះ។ គួររម្លឹកជូនថា នៅក្នុងរបាយការណ៍របស់អង្គការសុខភាពពិភពលោកដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំមុនអាចមានរហូតដល់ ៤,៧លាននាក់ ខណៈតួលេខផ្លូវការរបស់អាជ្ញាធរឥណ្ឌាគឺមានត្រឹមតែ ៥២៤,០០២នាក់ប៉ុណ្ណោះ។ ភ្លាមៗក្រោយប្រទះឃើញរបាយការណ៍នេះលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានចេញមកធ្វើការបដិសេដនិងអះអាងថា របាយការណ៍របស់អង្គការសុខភាពពិភពលោកបានធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។ សូមបញ្ជាក់ជូនផងដែរថា គណបក្សប្រឆាំងឥណ្ឌាចង់ទាមទាមឲ្យមានការដំឡើងថ្លៃប្រាក់សំណងសម្រាប់អ្នកស្លាប់ដោយជំងឺកូវីដ-១៩ រហូតដល់ ៤០០,០០០ រូពី (៥,២១៣ដុល្លារអាមេរិក) ខណៈនាពេលបច្ចុប្បន្នប្រាក់សំណងនេះមានចំនួនត្រឹម ៥០,០០០រូពី (៦៤៩ ដុល្លារ)ប៉ុណ្ណោះ។
May 7, 2022 - អន្តរជាតិ
អង្គការសុខភាពពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភាម្សិលមិញនេះបានចេញរបាយការណ៍មួយដោយបង្ហាញថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅចន្លោះឆ្នាំ ២០២០ និង ២០២១ អាចមានចំនួនពី ១៣,៣លាន-១៦,៦លាននាក់ ពោលគឺតួលេខនេះច្រើនជាងតួលេខផ្លូវការរហូតដល់ ៣ដងឯណោះ។ របាយការណ៍របស់អង្គការសុខភាពពិភពលោកនេះបានបញ្ជាក់ថា បើគិតជាមធ្យមគឺមានមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៥០០បានស្លាប់បាត់បង់ជីវិតនៅជុំវិញពិភពលោក និងបើគិតតាមសប្តាហ៍គឺក្នុងមួយសប្តាហ៍តួលេខអ្នកស្លាប់អាចមានដល់ខ្ទង់រាប់ពាន់នាក់ឯណោះ។ សូមបញ្ជាក់ជូនថា នៅក្នុងរបាយការណ៍របស់អង្គការសុខភាពពិភពលោកដែលត្រូវបានចុះផ្សាយបន្តដោយកាសែត បាងកកប៉ុស្តិ៍ មួយនេះគឺគេបានបូកបញ្ចូលទាំងចំនួនអ្នកស្លាប់ដោយសាឥទ្ធិពលនៃជំងឺកូវីដ-១៩ ផងដែរ ពោលគឺមិនមែនរាប់តែចំនួនអ្នកស្លាប់ដែលជាអ្នកជំងឺកូវីដ-១៩ នោះទេ ទើបបានជាតួលេខអ្នកស្លាប់ក្នុងរបាយការណ៍នេះមានចំនួនច្រើនដូចនេះ។ សូមបញ្ជាក់ផងដែរថា របាយការណ៍ពិសេសនេះត្រូវបានក្រុមអ្នកជំនាញធ្វើការវាយតម្លៃអំពីចំនួនអ្នកស្លាប់ដោយសាជំងឺកូវីដ-១៩ នៅចន្លោះពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១
May 6, 2022 - អន្តរជាតិ
នៅថ្ងៃសុក្រ ទី៦ ខែឧសភានេះអង្គការសហប្រជាតិបានបញ្ជូនក្បួនរថយន្តទៅកាន់ទីក្រុង Mariupol ប្រទេសអ៊ុយក្រែន ដើម្បីជួយជម្លៀសជនស៊ីវិលដែលកំពុងជាប់នៅក្នុងរោងចក្រដែកមួយកន្លែង ដែលបច្ចុប្បន្ននេះត្រូវបានគេហៅថា “ឋាននរកដ៏អាក្រក់បំផុត” ក្រោយតំបន់មួយនេះត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ីនិងមានការផ្ទុះអាវុធទ្រង់ទ្រាយធំនៅទីនោះផងដែរ។ គួរបញ្ជាក់ជូនថា កងទ័ពរុស្ស៊ីបានប្រកាសពីបទឈប់បាញ់ចំនួន ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះទៅ ដើម្បីបើកផ្លូវឲ្យមានការជម្លៀសប្រជាពលរដ្ឋស៊ីវិលចេញពីតំបន់រោងចក្រនេះ។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់ការសែត បាងកកប៉ុស្តិ៍ បានអះអាងថា ការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តកើតមាននៅតំបន់ Azovstal រហូតដល់មានការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំទៀតផង បើទោះជាមានការប្រកាសពីបទឈប់បាញ់ក៏ដោយ។ សូមបញ្ជាក់ជូនថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជាង ១០សប្តាហ៍មកហើយ ខណៈខាងរុស្ស៊ីហាក់មិនបន្ធូរដៃទាល់តែសោះបើទោះជាពិភពលោកនាំគ្នាដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះរុស្ស៊ីក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
May 6, 2022 - អន្តរជាតិ
ចិន៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់ស្រុតអាគារនៅក្នុងប្រទេសចិនបានកើនឡើងរហូតដល់ ៥៣នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៦ ខែឧសភានេះ។ គួររម្លឹកជូនថា អាគារដែលបានបាក់នេះគឺជាអាគារពាណិជ្ជកម្មមួយកន្លែងនៅក្នុងទីក្រុង Changsha បានដួលរលំតាំងពីថ្ងៃសុក្រមុនម្លេះ ហើយគិតត្រឹមពេលនេះប្រតិបត្តិការណ៍ជួយសង្គ្រោះមនុស្សចេញពីគំនរបាក់បែកត្រូវបានបិទបញ្ចប់ទាំងស្រុងហើយ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ក្រុមអ្នកជួយសង្គ្រោះក៏អាចជួយសង្គ្រោះជីវិតជនរងគ្រោះបានចំនួន ១០នាក់ផងដែរ ខណៈជនរងគ្រោះទាំង ១០នាក់នេះសុទ្ធតែមានរបួសធ្ងន់ធ្ងរនិងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ នៅចំពោះមុខហេតុការណ៍អកុសលនេះអាជ្ញាធរចិនបានសម្រេចឃាត់ខ្លួនអ្នកទទួលខុសត្រូវសាងសងនិងគ្រប់គ្រងអាគារចំនួន ៩នាក់ ហើយពួកគេម្នាក់ៗអាចប្រឈមនឹងការជាប់គុកជាច្រើនឆ្នាំប្រសិនបើតុលាការរកឃើញថា ពួកគេពិតជាដើមហេតុដែលធ្វើឲ្យអាគារមួយនេះត្រូវដួលរលំ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
May 6, 2022 - អន្តរជាតិ
ហ្វីលីពីន៖ ប្រទេសហ្វីលីពីនអាចនឹងបើករោងចក្រនុយក្លេអ៊ែរឡើងវិញ ប្រសិនបើលោក Marcos Junior ឈ្នះតំណែងជាប្រធានាធិបតីនៃប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភានេះ។ សូមបញ្ជាក់ជូនថា លោក Ferdinand “Bongbong” Marcos Junior បេក្ខភាពប្រធានាធិបតីហ្វីលីពិនសម្រាប់ការបោះឆ្នោតជាតិឆ្នាំ ២០២២នេះ គឺជាកូនប្រុសរបស់អតីតមេដឹកនាំហ្វីលីពីនគឺលោក Ferdinand Marcos ដែលត្រូវបានគេស្គាល់ថាជាមេដឹកនាំបែបផ្តាច់ការនិងមេដឹកនាំដ៏មានឥទ្ធិពលម្នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងជំនាន់ដឹកនាំរបស់អតីតមេដឹកនាំផ្តាច់ការ Ferdinand Marcos ហ្វីពីពីនធ្លាប់មានរោងចក្រថាមពលនុយក្លេអ៊ែរមួយឈ្មោះ Bataan មានតម្លៃ ២,២ពាន់លាន តែរោងចក្រមួយនេះក៏ត្រូវក្លាយជាវិមានធម្មតាមួយនៅក្នុងឆ្នាំ ១៩៨៦
May 5, 2022 - អន្តរជាតិ
សហភាពអឺរ៉ុបកាលពីថ្ងៃពុធ ទី៤ ខែឧសភា ម្សិលមិញនេះបានស្នើដាក់ទណ្ឌកម្មដែលមានលក្ខណៈតឹងរឹងជាច្រើនដើម្បីប្រឆាំងនឹងរុស្ស៊ី ដោយក្នុងនោះក៏មានការហាមឃាត់មិនឲ្យប្រើប្រាស់ប្រេងរបស់រុស្ស៊ីជាដំណាក់កាលៗផងដែរ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ការស្នើដាក់ទណ្ឌកម្មកម្រិតធ្ងន់ធ្ងររបស់សហភាពអឺរ៉ុបនេះត្រូវបានធ្វើឡើងស្របពេលដែលកងកម្លាំងរុស្ស៊ីបង្កើនការវាយប្រហារយ៉ាងខ្លាំងនៅតំបន់ភាគខាងលិចប្រទេសអ៊ុយក្រែននិងស្របពេលប្រទេសបេឡារុសដែលជាសម្ព័ន្ធដ៏ជិតស្និទរបស់រុស្ស៊ីប្រកាសធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ។ គួររម្លឹកជូនថា គិតត្រឹមពេលនេះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជិត ១០ សប្តាហ៍ហើយ ខណៈដែលភ្លើងសង្គ្រាមបានសម្លាប់មនុស្សរាប់ពាន់នាក់និងធ្វើឲ្យពលរដ្ឋអ៊ុយក្រែនរាប់លាន់នាក់ត្រូវជម្លៀសខ្លួនចេញពីប្រទេសកំណើតរបស់ពួកគេ។ នៅចំពោះមុខសង្គ្រាមដ៏ឃោឃៅនេះប្រទេសធំៗនៅជុំវិញពិភពលោកបាននាំគ្នាដាក់ទណ្ឌកម្មក្នុងរូបភាពផ្សេងៗចំពោះរុស្ស៊ី តែរុស្ស៊ីហាក់មិនខ្លាចនិងមិនបន្ទន់ឥរិយាបថរបស់ខ្លួនទាល់តែសោះ។ សម្រាប់រដ្ឋាភិបាលអ៊ុយក្រែនវិញបានទទួលជំនួយទាំងផ្នែកយោធានិងសេដ្ឋកិច្ចជាបន្តបន្ទាប់ពីបណ្តាប្រទេសជាសម្ព័ន្ធមិត្ត ហើយក្នុងនោះអាមេរិកគឺជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេ៕ អត្ថបទ៖ ភក្តី ប្រភព៖Channel News Asia
May 5, 2022 - អន្តរជាតិ
មេរោគកូវីដ-១៩ដែលជាបុត្រសម្ព័ន្ធរបស់វ៉ារ្យ៉ង់អូមីក្រុងចំនួន ២ប្រភេទថ្មីទៀតកំពុងស្ថិតក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមអ្នកវិទ្យាសាស្រ្តក្នុងរយៈពេលនេះថ្មីៗ បើទោះជាគេនៅមិនទាន់មើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងររបស់ពួកវាក៏ដោយ។ មេរោគបំប្លែងខ្លួនថ្មីទាំង ២នោះគឺវ៉ារ្យ៉ង់ BA.4 និង BA.5 ដែលនាពេលបច្ចុប្បន្ននេះកំពុងបង្កការចម្លងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ បើតាមការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញថា គិតត្រឹមពេលនេះគេនៅមិនទាន់រកឃើញថាវ៉ារ្យ៉ង់ BA.4 និង BA.5 អាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរជាងវ៉ារ្យ៉ង់អូមីក្រុងធម្មតានោះទេ តែគេបានកត់សម្គាល់ថាមេរោគបំប្លែងខ្លួនថ្មីទាំង ២ប្រភេទនេះអាចបង្កការចម្លងបានលឿន។ បើតាមលោកវេជ្ជបណ្ឌិត Peter Chin-Hong ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យ California សហរដ្ឋអាមេរិកបានបញ្ជាក់ថា វ៉ារ្យ៉ង់ BA.4 និង BA.5 នឹងបង្កការចម្លងបានយ៉ាងឆាប់រហ័សក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការ។ គួររម្លឹកជូនផងដែរថា កាលពីចុងសប្តាហ៍កន្លងទៅនេះក្រុមអ្នកវិទ្យាសាស្រ្តក៏បានរកឃើញមេរោគបំប្លែងខ្លួនថ្មីមួយប្រភេទទៀតដែរគឺវ៉ារ្យ៉ង់ BA.2.12.1 ដែលជាបុត្រសម្ព័ន្ធរបស់មេរោគអូមីក្រុងផងដែរ។ ក្រោយរកឃើញវ៉ារ្យ៉ង់ថ្មីៗដែលជាមេរោគបំប្លែងខ្លួនចេញពីកូវីដ-១៩អូមីក្រុងនេះ ក្រុមអ្នកវិទ្យាបានបានបង្ហាញក្តីបារម្ភថា
May 5, 2022 - អន្តរជាតិ
ចិន៖ អ្នកជំងឺកូវីដ-១៩ ដែលទទួលបានសិទ្ធិព្យាបាលនៅតាមផ្ទះម្នាក់ក្នុងទីក្រុងសៀងហៃ ប្រទេសចិន ត្រូវបានគេច្រឡំបញ្ជូនទៅកាន់កន្លែងដាក់សព ខណៈពេលទៅដល់កន្លែងដាក់សពគឺរូបគាត់នៅរស់មានជីវិតនៅឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Straits Times នៅព្រឹកថ្ងៃពុធ ទី៤ ខែឧសភានេះ។ កំហុសការងារដ៏ធំមួយនេះបានធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងទីក្រុងសៀងហៃផ្ទុះកំហឹង និងនាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះភាពខ្ជីខ្ជាក្នុងការបំពេញការងាររបស់ក្រុមបុគ្គលិកសុខាភិបាលជួរមុខ ដែលទទួលបន្ទុកតាមដានអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅតាមផ្ទះ។ ភ្លាមៗក្រោយកើតមានរឿងចម្រូងចម្រាសខាងលើនេះ អាជ្ញាធរសុខាភិបាលក្រុងសៀងហៃបានសម្រេចផ្អាកការងារមន្ត្រីសុខាភិបាលចំនួន ៤នាក់ ដោយក្នុងនោះមានបុគ្គលិកពេទ្យចំនួន ៣នាក់ និងប្រធានផ្នែកត្រួតពិនិត្យការព្យាបាលអ្នកជំងឺនៅតាមផ្ទះម្នាក់។ ជាងនេះទៅទៀតអាជ្ញាធរក្រុងសៀងហៃក៏បានសម្រេចបើកការស៊ើបអង្កេតជាពិសេសមួយជុំវិញករណីនេះផងដែរ ដើម្បីស្វែងរកឲ្យឃើញការពិតថា ករណីនេះជាកំហុសបច្ចេកទេសការងារ ឬជាចេតនាទុច្ចរិតណាមួយ។ សូមបញ្ជាក់ជូនថា ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមក្នុងក្រុងហៃមួយចំនួនបាននាំគ្នារិះគាត់ថា ករណីនេះគឺជាករណីឃាតកម្មដោយមានគេចង់សម្លាប់ជនរងគ្រោះហើយក៏រាយការណ៍ប្រឌិដ្ឋថា គាត់បានស្លាប់ដោយជំងឺកូវីដ-១៩ តែសំណាងល្អជនរងគ្រោះបានដឹងខ្លួនវិញពេលបញ្ជូនទៅដល់កន្លែងដាក់សព៕ អត្ថបទ៖ ភក្តី
May 4, 2022 - អន្តរជាតិ
ថៃ៖ ថៃត្រៀមប្រកាសយកឈ្នះលើសមរភូមិកូវីដ-១៩ ក្រោយចំនួនអ្នកឆ្លងនិងស្លាប់ប្រចាំថ្ងៃបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃពុធ ទី៤ ខែឧសភានេះ។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាលថៃបានបង្ហាញថា តួលេខអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសថៃបានធ្លាក់ចុះក្រោម ១ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយតួលេខអ្នកស្លាប់វិញបានធ្លាក់ចុះក្រោម ១០០នាក់ក្នុងមួយថ្ងៃ ខណៈការធ្លាក់ចុះនេះបន្តកើតមានក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នាមកហើយ។ បើតាមលោក Kiattiphum Wongrajit ដែលជាមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ការធ្លាក់ចុះនៃចំនួនអ្នកឆ្លងនិងស្លាប់ដោយជំងឺកូវីដ-១៩នេះគឺជាលទ្ធផលមួយដែលផ្ទុយពីការព្យាករណ៍របស់ក្រុមអ្នកជំនាញមួយចំនួនដែលនាពេលកន្លងមកធ្លាប់បានលើកឡើងថា ក្រោយពេលចូលឆ្នាំប្រពៃណីថៃរួចគឺចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នឹងកើនឡើងខ្ពស់រហូតដល់កម្រិតប្រកាសអាសន្ន។ មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា ហេតុផលដែលជំរុញឲ្យតួលេខអ្នកឆ្លងនិងស្លាប់ដោយកូវីដ-១៩ ធ្លាក់ចុះក៏ព្រោះតែ អាជ្ញាធរថៃបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានយ៉ាងច្រើននៅក្នុងសហគមន៍ ហើយអាជ្ញាធរក៏បានដាក់នូវចេញវិធានសំខាន់ៗជាច្រើនចំគោលដៅផងដែរ ទើបអាចទប់ស្កាត់ការរាតត្បាតមេរោគបានដោយមានប្រសិទ្ធិភាពដូចនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Thaiger
May 4, 2022









