Pheakdey
  • អន្តរជាតិ

    កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភានេះបានឲ្យដឹងថា នៅចំពោះមុខភាពខ្វះខាតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រទេសកូរ៉េខាងជើងកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងមួយនេះតាមរយៈការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិច (ប្រភេទថ្នាំផ្សះឬថ្នាំសម្លាប់មេរោគ) និងថ្នាំបុរាណ។ បើតាមលោក Kim Hyong Hun រដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងជើងបានឲ្យដឹងថា ការឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-១៩ នៅកូរ៉េខាងជើងបានឈានដល់ដំណាក់កាលថ្មីមួយហើយ ពោលគឺប្តូរពីដំណាក់តម្រូវឲ្យពលរដ្ឋធ្វើចត្តាឡីស័កទៅកាន់ដំណាក់កាលព្យាបាលតែម្តង ដ្បិតសុខភាពរបស់ក្រុមពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កទាំងអស់នោះបានធ្លាក់ចុះកាន់តែខ្លាំងឡើងៗ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា ថ្នាំអង់ទីប៊ីយោទិចដែលអាជ្ញាធរសុខាភិបាលកំពុងចែកចាយឲ្យពលរដ្ឋប្រើប្រាស់នោះមានដូចជាថ្នាំ ibuprofen និងថ្នាំ amoxicillin។ ចំពោះវិធីព្យាបាលបែបបុរាណវិញមានដូចជា ការខ្ពុរមាត់ជាមួយទឹកអំបិល និងការទទួលទឹកតែក្តៅៗឲ្យបានទៀតទាត់មួយថ្ងៃ ៣ដងជាដើម។ គួរបញ្ជាក់ជូនថា គ្មានពលរដ្ឋកូរ៉េខាងជើងណាម្នាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​នោះទេ ព្រោះនាពេលកន្លងមកលោកគីម ជុងអ៊ុន

    May 17, 2022
  • អន្តរជាតិ

    ហ្វាំងឡង់៖ លោកប្រធានាធិបតីនៃប្រទេសហ្វាំងឡង់ Sauli Niinisto បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភាម្សិលមិញនេះថា ប្រទេសរបស់លោកនឹងចូលជាសមាជិកអង្គការសម្ព័ន្ធមិត្តយោធាណាតូ “NATO” ដែលវានឹងក្លាយជាប្រវត្តិសាស្រ្តថ្មីមួយចំពោះប្រទេសហ្វាំងឡង់ផងដែរ។ នៅក្នុងសន្និសិទ្ធផ្លូវការមួយក្នុងរដ្ឋធានី Helsinki លោក Sauli Niinisto បានថ្លែងច្បាស់ៗនៅចំពោះមុខក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើននាក់ថា កត្តាដែលជម្រុញឲ្យហ្វាំងឡង់ត្រូវតែរក្សាគោលជំហរចូលជាសមាជិកណាតូនោះ គឺហ្វាំងឡង់មិនចង់រងនូវការឈ្លានពានដូចប្រទេសអ៊ុយក្រែននោះទេនៅពេលអនាគត។ លោកប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto គួរបញ្ជាក់ជូនថា ហ្វាំងឡង់គឺជាប្រទេសដែមានព្រំដែនជាប់ប្រទេសរុស្ស៊ីប្រវែង ១,៣០០គីឡូម៉ែត្រ ហើយបន្ទាប់ពីបានមើលឃើញ ការឈ្លានពានយ៉ាងឃោឃៅរបស់រុស្ស៊ីចូលទៅក្នុងទឹកដីអ៊ុយក្រែននោះ ហ្វាំងឡង់ស្រាប់តែមានការព្រួយបារម្ភថារុស្ស៊ីក៏អាចបន្តឈ្លានពានចូលក្នុងប្រទេសខ្លួនទៀតដែរនៅពេលខាងមុខ ដូចនេះហើយទើបហ្វាំងឡង់ត្រូវតែចូលជាសមាជិកណាតូដើម្បីមានបង្អែកយោធាសម្រាប់ការពារប្រទេសពីការឈ្លានពានរបស់រុស្ស៊ី។ ភ្លាមៗក្រោយការប្រកាសរបស់ប្រធានាធិបតីហ្វាំងឡង់នេះ ទីក្រុងម៉ូស្គូបានឲ្យដឹងថា ការចូលជាសមាជិកណាតូអាចជាកំហុសមួយរបស់ទីក្រុង Helsinki ដ្បិតឥរិយាបថនេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងការទូតរវាងប្រទេសរុស្ស៊ីនិងហ្វាំងឡង់៕ អត្ថបទ៖

    May 16, 2022
  • អន្តរជាតិ

    សិង្ហបុរី៖ កាលពីថ្ងៃអាទិត្យទី ១៥ ខែឧសភា ម្សិលមិញនេះ ប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ អូមីក្រុងបំប្លែងខ្លួនថ្មីចំនួន ៣ករណី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ករណីឆ្លងទាំង ៣នោះគឺត្រូវបានរកឃើញក្នុងចំណោមពលរដ្ឋក្នុងសហគមន៍ ខណៈមេរោគបំប្លែងខ្លួនថ្មីទាំងនោះគឺមានមេរោគអូមីក្រុង BA.4 ចំនួន ២ ករណី និងមេរោគអូមីក្រុង BA.5 ចំនួន ១ករណីផងដែរ។ គួររម្លឹកជូនថា មេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីទាំង ២ខាងលើនេះគឺជាប្រភេទមេរោគដែលអង្គការសុខភាពពិភពលោកធ្លាប់បានទាញសញ្ញាព្រមានពីកម្រិតហានិភ័យខ្ពស់កាលពីពេលថ្មីៗនេះ ដ្បិតពួកគេវាអាចបង្កការចម្លងបានលឿននិងអាចចូលទៅវាយប្រហារសួតរបស់អ្នកជំងឺបានទៀតផង។ បើតាមរបាយការណ៍ចុងក្រោយមួយរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា គិតត្រឹមពេលនេះមេរោគអូមីក្រុង BA.4 និងមេរោគអូមីក្រុង BA.5 បានបង្កការចម្លងទៅកាន់ក្រុមមនុស្សប្រមាណជា ១,០០០នាក់ហើយ ខណៈក្រុមអ្នកជំងឺទាំងនោះគឺស្ថិតនៅក្នុងប្រទេសចំនួន

    May 16, 2022
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ប្រមុខដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភាម្សិលមិញនេះបានរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅការិយាល័យនយោបាយដើម្បីស្វែងរកវិធីឆ្លើយតបនឹងរលកនៃជំងឺកូវីដ-១៩ កំពុងរាតត្បាតយ៉ាងខ្លាំងជាលើកដំបូងក្នុងនៅទូទាំងប្រទេស។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ក្រោយចប់់់កិច្ចប្រជុំនោះលោក គីម ជុងអ៊ុន បានសម្រេចដាក់ចេញវិធានការចាំបាច់មួយ​​គឺបញ្ជាឲ្យក្រុមយោធាជួយសម្របសម្រួលក្នុងការផ្គត់ផ្គង់ថ្នាំពេទ្យទៅកាន់ក្រុមប្រជាពលរដ្ឋនៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីធានាថាថ្នាំពេទ្យអាចបញ្ជូនទៅដល់ក្រុមអ្នកជំងឺទាន់ពេលវេលា។ ប្រភពខាងលើបានបន្តថា ការសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោយលោក គីម ជុងអ៊ុន បានមើលឃើញថា ក្រុមបុគ្គលិករដ្ឋហាក់មានភាពយឺតយ៉ាវខ្លាំងក្នុងការចែកចាយថ្នាំទៅកាន់ក្រុមប្រជាពលរដ្ឋ ហើយលោកយល់ឃើញថា ការប្រើប្រាស់កម្លាំងយោធាពិសេសក្នុងការផ្គត់ផ្គង់ថ្នាំនឹងមានប្រសិទ្ធភាពខ្ពស់ជាង។ គួររបញ្ជាក់ជូនថា កូរ៉េខាងជើងមិនធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនពលរដ្ឋខ្លួននោះទេ​ ហើយថ្នាំពេទ្យដែលកូរ៉េខាជើងកំពុងធ្វើការចែកចាយនោះក៏មានចំនួនកំណត់ដែរ ខណៈប្រព័ន្ធសុខាភិបាលរបស់ប្រទេសមួយនេះនៅមានកម្រិតទាបនៅឡើយ។ ព្រោះហេតុផលទាំងអស់នេះហើយទើបក្រុមអ្នកជំនាញបានបារម្ភថា កូរ៉េខាងជើងនឹងមានវិបត្តិកូវីដ-១៩ ធ្ងន់ធ្ងរខ្លាំងបំផុត

    May 16, 2022
  • អន្តរជាតិ

    ស្រីលង្កា៖ តុលាការនៃប្រទេសស្រីលង្កាបានចេញបទបញ្ជាហាមឃាត់មិនឲ្យអតីតនាយករដ្ឋមន្ត្រីគឺលោក Mahinda Rajapaksa ធ្វើដំណើរចេញក្រៅប្រទេសឡើយ ដ្បិតរូបលោកត្រូវជាប់ពាក់ព័ន្ធក្នុងករណីបង្ក្រាបក្រុមបាតុករដោយហឹង្សាដែលបណ្តាលឲ្យមានពលរដ្ឋស្រីលង្កាចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិត។ ក្រៅតែពីអតីតនាយករដ្ឋមន្រ្តីដែលទើបសុំចុះចេញពីដំណែងរូបនេះ កូនប្រុសរបស់គាត់ម្នាក់និងបក្សពួករបស់គាត់ចំនួន ១៥នាក់ផ្សេងទៀតក៏ត្រូវបានតុលាការសម្រេចហាមឃាត់មិនឲ្យចេញក្រៅប្រទេសព្រោះហេតុផលដូចគ្នាផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភានេះបានឲ្យដឹងទៀតថា ពេលនេះចៅក្រមក្នុងរដ្ឋធានីកូឡុំបូបានបង្គាប់ឲ្យក្រុមប៉ូលិសជំនាញបើកការស៊ើបអង្កេតជុំវិញករណីបង្រ្កាបបាតុកម្មដោយហឹង្សានេះហើយ ខណៈលោក Mahinda Rajapaksa និងបក្សពួកអាចប្រឈមនឹងការជាប់គុកជាច្រើនឆ្នាំ ប្រសិនបើគេរកឃើញថា ពួកគាត់គឺជាអ្នកបញ្ជាឲ្យការប្រើអំពីហឹង្សាទៅលើហ្វូងបាតុកររហូតដល់មានអ្នកស្លាប់បាត់បង់ជីវិតមែននោះ។ សូមបញ្ជាក់ជូនថា ចលនាបះបោរពីសំណាក់ពលរដ្ឋស្រីលង្ការបានកើតមានទូទាំងប្រទេស ក្រោយរដ្ឋាភិបាលនៃប្រទេសក្រីក្រមួយនេះបានប្រកាសក្ស័យធនកាលពីពេលថ្មីៗនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    May 12, 2022
  • អន្តរជាតិ

    កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភានេះបានបញ្ជាក់ថា លោកគីម ជុងអ៊ុនបានចេញបញ្ជាឲ្យធ្វើការបិទខ្ទប់ទូទាំងប្រទេសកូរ៉េខាងជើងហើយ ក្រោយទីក្រុងព្យុងយ៉ាងបានរកឃើញអ្នកឆ្លងកូវីដ-១៩ ជាលើកដំបូង។ គួររម្លឹកជូនថា កាលពីថ្ងៃពុធ ទី១១ ម្សិលមិញនេះ​អាជ្ញាធរសុខាភិបាលកូរ៉េខាងជើងបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ ជាលើកដំបូង ដោយមេរោគបង្កការចម្លងនោះគឺជាមេរោគអូមីក្រុង ប្រភេទ BA.2។ នៅចំពោះមុខការរកឃើញករណីរាតត្បាតកូវីដ-១៩ជាលើកដំបូងក្នុងរយៈពេលជាង ២ឆ្នាំមកនេះ លោកគីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងកំពុងប្រឈមនឹងវិបត្តិសង្គមធំមួយ ដែលទាមទារឲ្យរូបលោកត្រូវតែដាក់ចេញនូវវិធានការបន្ទាន់មួយដើម្បីទប់ស្កាត់កុំឲ្យវិបត្តិនោះក្លាយជាវិបត្តិរ៉ាំរ៉ៃក្នុងសង្គមកូរ៉េខាងជើង។ យ៉ាងណាក្តី មេដឹកនាំផ្តាច់ការរូបនេះមិនបានបញ្ជាក់ទេថា ការរាតត្បាតជំងឺកូវីដ-១៩ក្នុងក្រុងព្យុងយ៉ាងនោះមានប្រភពមកពីអ្នកណានិងបានចម្លងទៅកាន់អ្នកណាខ្លះហើយបើគិតមកទល់នឹងពេលនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    May 12, 2022
  • អន្តរជាតិ

    ចិន៖ បុរសជាបងប្អូនជនជាតិចំនួន ២នាក់បានស​ម្រេចប្រើប្រាស់រទះរុញដាក់រុញម្តាយពីមន្ទីរពេទ្យត្រលប់ទៅផ្ទះវិញក្នុងចម្ងាយផ្លូវរហូតដល់ ៣៦គីឡូម៉ែត្រ ដែលសកម្មភាពនេះត្រូវបានក្រុមអ្នកប្រើប្រាស់សង្គមចិននាំគ្នាធ្វើការកោតសរសើរយ៉ាងខ្លាំងនិងចាត់ទុកថាវាគឺជាការលះបង់ដ៏គួរឲ្យគោរពបំផុតមួយពីសំណាក់កូនៗទៅកាន់អ្នកម្តាយរបស់ពួកគាត់។​ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Shandong ភាគខាងលិចប្រទេសចិន ខណៈបុរសទាំង ២នាក់បងប្អូននោះត្រូវបានគេស្គាល់ថាគឺលោក Liu Bo និងលោក Liu Guang។ ប្រភពខាងលើបន្តថា ស្រ្តីជាម្តាយដែលត្រូវបានកូនដឹកជញ្ជូនដោយប្រើរទះរុញនេះមានឈ្មោះថា Xu Guizhi អាយុ ៨៦ឆ្នាំមានជំងឺធ្ងន់ធ្ងរប្រចាំកាយទើបទទួលបានការវះកាត់សង្គ្រោះជីវិតនៅក្នុងមន្ទីរពេទ្យ ខណៈនៅក្នុងមន្ទីរពេទ្យគ្មានកន្លែងសម្រាប់ឲ្យគាត់សម្រាកនោះទេ ដូចនេះហើយគេត្រូវតែបង្ខំចិត្តនាំរូបត្រលប់ទៅសម្រាកនៅផ្ទះវិញ។ អ្វីដែលកាន់តែអាក្រក់ទៀតនោះគឺស្រ្តីជាជនរងគ្រោះមានអាការៈពុលនឹងការធ្វើដំណើរយ៉ាងខ្លាំង ពោលគឺនៅពេលដែលគាត់ជិះរថយន្ត រមក ឬម៉ូតូ គាត់នឹងត្រូវក្អួតភ្លាមហើយក្នុងករណីពុលខ្លាំងគឺក្អួតឈាមតែម្តង។ ព្រោះហេតុផលនេះហើយទើបកូនៗរបស់គាត់សម្រេចប្រើរទះរុញដើម្បីនាំគាត់ត្រលប់មកផ្ទះវិញ

    May 12, 2022
  • អន្តរជាតិ

    អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail កាលពីថ្ងៃពុធ ទី១១ ខែឧសភាម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអង់គ្លេសសន្យានឹងបញ្ជូនកងទ័ពទៅការពារប្រទេសស៊ុយអែតនិងហ្វាំងឡង់ភ្លាម ប្រសិនបើប្រទេសទាំង ២នេះរងនូវការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី។ បើតាមលោកនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ថា ការសន្យាជួយប្រទេសទាំង ២ខាងលើនេះមិនមែនចេះតែធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ តែជាក់ស្តែងពេលនេះអង់គ្លេសបានត្រៀមកម្លាំងយោធាមួយផ្នែកធំរួចហើយសម្រាប់ធ្វើប្រតិបត្តិការណ៍ជាបន្ទាន់ក្នុងករណីដែលស៊ុយអែតនិងហ្វាំងឡង់ត្រូវរងនូវការគំរាមគំហែងដោយកម្លាំងយោធាពីសំណាក់រុស្ស៊ី។ គួរបញ្ជាក់ជូនថា ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ រដ្ឋាភិបាលនៃប្រទេសស៊ុយអែតនិងហ្វាំងឡង់បានបង្ហាញចំណាប់អារម្មណ៍ចង់ក្លាយជាសមាជិកអង្គការ NATO យ៉ាងខ្លាំង ខណៈរុស្ស៊ីមិនចង់ឃើញប្រទេសទាំង ២នេះទៅចូលរួមជាមួយអង្គការដែលមាននិន្នាការប្រឆាំងរុស្ស៊ីមួយនេះទាល់តែសោះ។ ជាក់ស្តែង នាពេលកន្លងមកក្រុមអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយជាច្រើនក៏ធ្លាប់បានលើកឡើងដែរថា  មូលហេតុដែលរុស្ស៊ីសម្រេចឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន ក៏ព្រោះតែអ៊ុយក្រែនមានទំនោរចង់ទៅចូលរួមជាមួយក្រុមប្រទេសលោកខាងលិច ដែលមាននិន្នាការប្រឆាំងជាមួយនឹងរុស្ស៊ី។ សូមបញ្ជាក់ជូនថា អង្គការ NATO “ណាតូ” (ជាភាសាអង់គ្លេស) ឬ OTAN “អូតង់” (ជាភាសាបារាំង)

    May 12, 2022
  • អន្តរជាតិ

    អាមេរិក៖ គិតត្រឹមពេលនេះកូវីដ-១៩ បានឆក់យកជី​វិតពលរដ្ឋនៅសហរដ្ឋអាមេរិកអស់ជាង ១លាននាក់ហើយ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភានេះ។ បើគេយកតួលេខអ្នកស្លាប់នេះទៅធ្វើការប្រៀបធៀបជាមួយនឹងចំនួនពលរដ្ឋអាមេរិកសរុបគឺវាអាចបង្ហាញថា មានពលរដ្ឋអាមេរិកម្នាក់ក្នុងចំណោមពលរដ្ឋ ៣២៧នាក់បានស្លាប់បាត់បង់ជីវិត ឬតួលេខអ្នកស្លាប់នេះមានច្រើនជាងចំនួនពលរដ្ឋអាមេរិកដែលកំពុងរស់នៅក្នុងទីក្រុង San Francisco ទៅទៀត។ គួររបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះអាមេរិកមានតួលេខអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃជាមធ្យមខ្ទង់ ៨ម៉ឺននាក់ ខណៈតួលេខអ្នកឆ្លងសរុបមានចំនួនជាង ៨៣លាននាក់ និងស្លាប់សរុបមានចំនួន ១,០២៥,៧៦៤ នាក់។ ដោយឡែកបើគិតក្នុងក្របខណ្ឌទូទាំងពិភពលោកវិញគឺចំនួនអ្នកឆ្លងកូវីដ-១៩ សរុបមានរហូតដល់ជាង ៥១៩លាននាក់ និងស្លាប់សរុបជាង ៦,២លាននាក់។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះអាមេរិកគឺជាប្រទេសដែលមានចំនួនអ្នកស្លាប់និងឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេបំផុតលំដាប់ទី ១នៅលើពិភពលោក៕

    May 12, 2022
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ទីបំផុតប្រទេសកូរ៉េខាងជើងបានប្រកាសរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ ជាលើកដំបូងនិងជាលក្ខណៈផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភានេះ។ បើតាមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងបានបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ នោះត្រូវបានរកឃើញនៅក្នុងទីក្រុងព្យុងយ៉ាង ហើយមេរោគដែលបានធ្វើដំណើរទៅដល់កូរ៉េខាងជើងមុខគេនោះគឺមេរោគអូមីក្រុង ប្រភេទ BA.2។ ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយការរកឃើញករណីរាតត្បាតជំងឺកូវីដ-១៩ អាជ្ញាធរក្រុងព្យុងយ៉ាងបានដាក់ចេញនូវវិធានការតឹងរឹងជាច្រើន រួមមានទាំងការតម្រូវឲ្យពលរដ្ឋក្នុងទីក្រុងត្រូវធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯងផងដែរ ដើម្បីចូលរួមទប់ស្កាត់ការចម្លងមេរោគបន្តទៀត។ សូមបញ្ជាក់ជូនថា នេះជាលើកដំបូងហើយដែលរដ្ឋាភិបាលកូរ៉េខាងជើងប្រកាសពីការរកឃើញករណីរាតត្បាតជជំងឺកូវីដ-១៩ ដូចនេះ បើគិតចាប់ពីមេរោគកូវីដ-១៩ ផ្តើមរាតត្បាតជុំវិញពិភពលោកអស់រយៈ ២ឆ្នាំ ៣ខែ មកនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    May 12, 2022