- Pheakdey
- អន្តរជាតិ
ដាណឺម៉ាក៖ ប្រទេសដាណឺម៉ាកបានសម្រេចចាក់វ៉ាក់សាំងឲ្យពលរដ្ឋរូបណាដែលបានប៉ះពាល់ជាមួយនិងអ្នកជំងឺអុតស្វា Monkeypox នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៥ ខែឧសភានេះ។ បើតាមលោកវេជ្ជបណ្ឌិត Bolette Soborg ដែលជាប្រធានអាជ្ញាធរសុខាភិបាលនៃប្រទេសដាណឺម៉ាកបានប្រាប់ឲ្យដឹងថា វ៉ាក់សាំងដែលគេគ្រោងនឹងប្រើប្រាស់នោះគឺជាវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Bavarian Nordic ហើយហេតុផលនៃការចាក់វ៉ាក់សាំងនេះគឺដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃជំងឺ ពោលគឺជួយការពារមិនឲ្យអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ប្រសិនបើពួកគេបានឆ្លងមេរោគពីអ្នកជំងឺអុតស្វា Monkeypox ។ យ៉ាងណាក្តី អាជ្ញាធរសុខាភិបាលដាណឺម៉ាកមិនបានបញ្ជាក់ទេថា ប្រទេសដាណឺម៉ាកមានវ៉ាក់សាំងរក្សាទុកនៅក្នុងស្តុកស្រាប់ឬក៏ត្រូវបញ្ជាទិញពីប្រទេសណាមួយដើម្បីយកមកប្រើប្រាស់នោះទេ។ សូមបញ្ជាក់ជូនថា ជំងឺអុតស្វា Monkeypox អាចបង្កការចម្លងតាមរយៈការប៉ះពាល់ជាមួយដំបៅស្បែក ដំណក់ទឹករងៃរបស់អ្នកជំងឺ ការប្រើប្រាស់ពូកនិងកន្សែងរួមគ្នាជាមួយអ្នកជំងឺ ខណៈអាការៈវិញមានដូចជា គ្រុនក្តៅ ឈឺសាច់ដុំ ហើមកូនកណ្តុរ
May 25, 2022 - អន្តរជាតិ
កូរ៉េខាងជើង៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ៣គ្រាប់ទៅកាន់ដែនសមុទ្ររបស់ប្រទេសជប៉ុនកាលពីព្រឹកព្រលឹមថ្ងៃពុធ ទី២៥ ខែឧសភានេះ។ បើតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងដែលបានតាមដានករណីបាញ់មីស៊ីលនេះដោយយកចិត្តទុកដាក់បំផុតនោះបានអះអាងថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់នោះគឺជាមីស៊ីលបាលីស្ទីកនិងបានបាញ់ចេញពីតំបន់ Sunan។ គួរបញ្ជាក់ជូនថា ការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនៅពេលនេះគឺត្រូវបានធ្វើមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានអញ្ជើញធ្វើដំណើរទស្សនកិច្ចលើកទី ១នៅតំបន់អាស៊ី និងបានធ្វើដំណើរទៅដល់ប្រទេសជប៉ុនផងដែរ។ ភ្លាមៗក្រោយកើតមានហេតុការណ៍នេះ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងតូក្យូកំពុងតែព្យាយាមបញ្ជាក់ព័ត៌មានអំពីការបាញ់នេះ ខណៈគេនៅមិនទាន់មើលថាជប៉ុននឹងបង្ហាញប្រតិកម្មយ៉ាងណាតបទៅកាន់ប្រទេសកូរ៉េខាងជើងវិញនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
May 25, 2022 - អន្តរជាតិ
ហុងកុង៖ បុរសម្នាក់ត្រូវចំណាយលុយអស់ជាង ៤,០០០ដុល្លារដើម្បីសងថ្លៃខូចខាតទៅកាន់ហាងលក់របស់ក្មេងលេងមួយកន្លែង ក្រោយកូនប្រុសអាយុ ៥ឆ្នាំរបស់គាត់បានធ្វើឲ្យបែករូបតុក្តតាតាំងក្នុងហាងមួយដោយអចេតនា។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងហាងលក់របស់ក្មេងលេងឈ្មោះ KKPlus ស្ថិតនៅផ្សារទំនើប Langham Place ក្នុងទីក្រុងហុងកុង កាលពីចុងសប្តាហ៍កន្លងទៅនេះ។ រូបសំណាក់ដែលបានបែកនោះគឺជារូបតួអង្គតុក្កតា Teletubbies ពណ៌មាស មានកម្ពស់ ១,៨ម៉ែត្រ ហើយនាពេលកន្លងមករូបសំណាក់ប្រភេទនេះត្រូវបានគេដាក់លក់ក្នុងតម្លៃ ៥២,៨០០ ដុល្លារហុងកុង (៦,៧២៦ដុល្លារអាមេរិក) ។ យ៉ាងណាក្តី សម្រាប់នៅក្នុងហេតុការណ៍ខាងលើនេះវិញគឺលោក Cheng ដែលត្រូវជាឪពុកបង្កើតរបស់កុមារាដែលជាអ្នកបង្កហេតុត្រូវបានបុគ្គលិកហាង KKPlus បង្ខំឲ្យសងប្រាក់ត្រឹមតែ ៣៣,៦០០ ដុល្លារហុងកុង
May 25, 2022 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបញ្ជាក់នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែឧសភានេះថា អាជ្ញាធរសុខាភិបាលមិនបានរកឃើញអ្នកស្លាប់បន្ថែមទៀតនោះទេនៅក្នុងចំណោមពលរដ្ឋដែលកំពុងមានអាការៈក្តៅខ្លួនទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ នៅចំពោះមុខស្ថានភាពធូរស្រាលនេះអាជ្ញាធរកូរ៉េខាងជើងក៏បានផងដែរថា ការរាតត្បាតជំងឺនៅទូទាំងកូរ៉េខាងជើងនៅពេលនេះគឺមិនស្ថិតក្នុងកម្រិតធ្ងន់ធ្ងរដែលបង្កឲ្យមានព្រួយបារម្ភខ្លាំងនោះទេ ពោលគឺស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។ គួរបញ្ជាក់ជូនថា កូរ៉េខាងជើងបានប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩អស់រយៈពេលជិត ២សប្តាហ៍មកហើយ ខណៈគ្មានពលរដ្ឋកូរ៉េខាងជើងណាម្នាក់ក្នុងចំណោមពលរដ្ឋសរុបជាង ២៥លាននាក់បានចាក់វ៉ាក់សាំងបង្ការនោះទេ។ អាជ្ញាធរសុខាភិបាលកូរ៉េខាងជើងក៏មិនបានធ្វើតេស្តអ្នកជំងឺដើម្បីបញ្ជាក់ឲ្យច្បាស់ថាពួកគេពិតជាវិជ្ជមានកូវីដ-១៩ឬអត់នោះទេ ពោលគឺអាជ្ញាធរគ្រាន់តែធ្វើការកត់សម្គាល់ថាអ្នកជំងឺទាំងនោះមានអាការៈក្តៅខ្លួននិងបានផ្តល់ថ្នាំព្យាបាលទៅតាមស្ថានភាពសុខភាពរបស់អ្នកជំងឺម្នាក់ៗប៉ុណ្ណោះ។ គិតត្រឹមពេលនេះកូរ៉េខាងជើងបានរកឃើញអ្នកមានរោគសញ្ញាក្តៅខ្លួនដែលស្ថិតក្នុងការសង្ស័យថាបានឆ្លងអ្នកជំងឺកូវីដ-១៩សរុបចំនួន ២,៩៥លាននាក់ ស្លាប់សរុប ៦៨នាក់ ខណៈតួលេខអ្នកជំងឺប្រភេទនេះប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ២០០,០០០នាក់ក្នុងមួយថ្ងៃជាច្រើនថ្ងៃមកហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
May 24, 2022 - អន្តរជាតិ
ប្រទេសចំនួន ២០បានសម្រេចផ្តល់ជំនួយផ្នែកយោធាទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀតសម្រាប់ប្រយុទ្ធប្រឆាំងជាមួយនឹងប្រទេសរុស្ស៊ី នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោក Lloyd Austin ដែលជារដ្ឋលេខាធិការនៃក្រសួងការពារអាមេរិក។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា សេចក្តីសម្រេចខាងលើនេះបានធ្វើឡើងតាមរយៈកិច្ចប្រជុំតាមប្រព័ន្ធ Online កាលពីថ្ងៃចន្ទ ទី២៣ ខែឧសភាកន្លងទៅនេះ ដោយនៅក្នុងកិច្ចប្រជុំនោះមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសជាច្រើនរួមមានទាំងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសអ៊ុយក្រែនផងដែរ។ ប្រភពខាងលើបានបន្តថា កញ្ចប់ជំនួយយោធារបស់ប្រទេសទាំង២០ខាងលើនេះនឹងមានបញ្ជូលទាំងអាវុធតូច ធំ និងសម្ភារៈសំខាន់ៗសម្រាប់បម្រើក្នុងវិស័យយោធា ហើយអ្វីដែលជាការកត់សម្គាល់នោះគឺប្រទេសដាណឺម៉ាកបានសន្យាផ្តល់ជូនប្រព័ន្ធមីស៊ីលប្រឆាំងនាវា Harpoon ខណៈសាធារណរដ្ឋឆេកសន្យាផ្តល់ឧទ្ធម្ភាគចក្រសម្រាប់វាយប្រហារ រថក្រោះ និងប្រព័ន្ធរ៉ុកកែត។ គួរបញ្ជាក់ជូនថា ប្រព័ន្ធមីស៊ីល Harpoon គឺជាប្រព័ន្ធមីស៊ីលដ៏ទំនើបមួយដែលអាចបាញ់រំលងផ្ទៃទឹកសមុទ្រ និងអាចបាញ់ចំគោលដៅក្នុងរយៈចម្ងាយរហូតដល់ ៣០០គីឡូម៉ែត្រ៕ អត្ថបទ៖ ភក្តី
May 24, 2022 - អន្តរជាតិ
អង់គ្លេស៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអង់គ្លេសបានរកឃើញអ្នកឆ្លងជំងឺអុតស្វា Monkeypox ចំនួន ៣៦នាក់បន្ថែមទៀតសម្រាប់របាយការណ៍ប្រចាំថ្ងៃដែលបានបិទបញ្ចប់ត្រឹមថ្ងៃចន្ទ ទី២៣ ខែឧសភាម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ តាមរយៈតួលេខអ្នកឆ្លងបន្ថែមថ្មីនេះបានធ្វើឲ្យតួលេខអ្នកឆ្លងជំងឺអុតស្វា Monkeypox សរុបនៅក្នុងប្រទេសអង់គ្លេសកើនដល់ ៥៦នាក់ ខណៈស្ថានភាពរបស់អ្នកជំងឺទាំងអស់នោះហាក់មិនធ្ងន់ធ្ងរនោះទេ ពោលគឺគ្រោះថ្នាក់នៃជំងឺឆ្លងមួយនេះនៅមានកម្រិតទាបនៅឡើយបើគិតត្រឹមពេលនេះ។ ប្រភពខាងលើបានបន្តថា កាលពីថ្ងៃចន្ទ ម្សិលមិញនេះជំងឺអុតស្វា Monkeypox ក៏បានបង្កការចម្លងនៅក្នុងប្រទេសស្កុតឡេនជាលើកដំបូងផងដែរ។ គួររម្លឹកជូនថា កាលពីដើមសប្តាហ៍នេះលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានលើកឡើកថា ជំងឺអុតស្វា Monkeypox គឺជាករណីមួយដែលពិភពលោកទាំងមូលត្រូវយកចិត្តទុកដាក់និងព្រួយបារម្ភអំពីវា បើទោះជាពេលនេះវាមិនទាន់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរក៏ដោយ។ សូមបញ្ជាក់ជូនថា ជំងឺអុតស្វា Monkeypox អាចបង្កការចម្លងតាមរយៈការប៉ះពាល់ជាមួយដំបៅស្បែក ដំណក់ទឹករងៃរបស់អ្នកជំងឺ ការប្រើប្រាស់ពូកនិងកន្សែងរួមគ្នាជាមួយអ្នកជំងឺ
May 24, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានថ្លែងជាសាធារណៈថា ជំងឺអុតស្វា Monkeypox គឺជាករណីមួយដែលពិភពលោកទាំងមូលត្រូវយកចិត្តទុកដាក់និងមានការព្រួយបារម្ភអំពីវា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ សេចក្តីថ្លែងដូចនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២២ ខែឧសភាម្សិលមិញនេះក្នុងអំឡុងពេលដែលលោក ចូ បៃឌិន បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពអាកាសអាមេរិក Osan Air Base ក្នុងប្រទេសកូរ៉េខាងត្បូងមុនពេលរូបលោកត្រូវបន្តដំណើរទៅកាន់ប្រទេសជប៉ុន។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកនៅពេលនេះគឺជាដំណើរទស្សនកិច្ចនៅតំបន់អាស៊ីលើកទី ១ ក្នុងអាណត្តិរបស់លោក ចូ បៃឌិន ហើយវាក៏ជាលើកទី ១ដូចគ្នាដែរ ដែលលោកបានទាញសញ្ញាព្រមានអំពីជំងឺឆ្លងថ្មីមួយនេះ។ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន
May 23, 2022 - អន្តរជាតិ
ក្រុមហ៊ុនផលិតទូរស័ព្ទ Apple និង Samsung កំពុងប្រឈមនឹងការប្តឹងទាមទារប្រាក់សំណងជាថ្មីម្តងទៀតពីតុលាការប្រេស៊ីលចំពោះសកម្មភាពដែលក្រុមហ៊ុនយក្សទាំង ២នេះមិនបានដាក់បញ្ចូលដុំសាកថ្មក្នុងប្រអប់ទូរស័ព្ទថ្មី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន India Times កាលពីពេលថ្មីៗនេះ។ គួររម្លឹកជូនថា ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនដំបូងគេដែលបានសម្រេចមិនដាក់បញ្ចូលដុំសាកថ្មក្នុងប្រអប់ទូរស័ព្ទថ្មីដោយចាប់អនុវត្តពីទូរស័ព្ទស៊េរី iPhone 12 ឡើងទៅ ហើយក្រោយមកក្រុមហ៊ុន Samsung ក៏បានធ្វើតាមដែរដោយផ្តើមអនុវត្តនិន្នាការដូចគ្នានេះចាប់ពីទូរស័ព្ទស៊េរី Galaxy S21 ឡើងទៅ ខណៈមូលហេតុវិញគឺដើម្បីចូលរួមកាត់បន្ថយកាកសំណល់អេឡិចត្រូនិចលើភពផែនដី។ ខាងក្រុមហ៊ុនផលិតទូរស័ព្ទបានយល់ឃើញថា និន្នាការខាងលើនេះនឹងមិនផ្តល់ការរំខានឬបន្ថែមសម្ពាធណាមួយចំពោះអតិថិជនចាស់របស់ពួកគេនោះទេ ដ្បិតក្រុមអតិថិជនចាស់នៅតែអាចបន្តប្រើប្រាស់ដុំសាកថ្មចាស់របស់ពួកគេបានដដែលក្រោយពេលទិញទូរស័ព្ទថ្មី។ យ៉ាងណាក្តី ឥរិយាបថនេះបានបង្កឲ្យមានការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះក្រុមអតិថិជនថ្មីនៅក្នុងប្រទេសប្រទេសប្រេស៊ីល ដ្បិតពួកគេយល់ឃើញថាពួកគេត្រូវចំណាយលុយទិញដុំសាកថ្មមួយបន្ថែមទៀតពីលើការចំណាយលុយទិញទូរស័ព្ទថ្មីមួយគ្រឿងដែលគេបានដាក់លក់ក្នុងតម្លៃខ្ពស់រួចទៅហើយ។ នៅចំពោះមុខហេតុការណ៍នេះ ក្រុមស្ថាប័ននិងអង្គការការពារសិទ្ធអ្នកប្រើប្រាស់នៅក្នុងប្រទេសប្រេស៊ីលជាង ៩០០កន្លែងបានអះអាងដូចគ្នាថា សកម្មភាពរបស់ក្រុមហ៊ុន Apple និង Samsung គឺជារឿងខុសច្បាប់និងជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធប្រើប្រាស់របស់អតិថិជន។ សូមបញ្ជាក់ជូនថា
May 23, 2022 - អន្តរជាតិ
អង់គ្លេស៖ ប្រទេសអង់គ្លេសបានរកឃើញករណីរាតត្បាតជំងឺអុតស្វា Monkeypox នៅក្នុងសហគមន៍ជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃអាទិត្យ ទី២២ ខែឧសភាម្សិលមិញនេះ។ បើតាមទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេសបានឲ្យដឹងថាគិតត្រឹមថ្ងៃសុក្រសប្តាហ៍មុននេះអង់គ្លេសបានរកឃើញករណីអ្នកឆ្លងជំងឺអុតស្វា Monkeypox ចំនួន ២០នាក់ហើយក្នុងនោះក៏មានករណីធ្ងន់ធ្ងរចំនួនម្នាក់ផងដែរ ខណៈខាងអាជ្ញាធរសុខាភិបាលនឹងធ្វើបច្ចុប្បន្នភាពតួលេខអ្នកឆ្លងនៅល្ងាចថ្ងៃចន្ទនេះជាថ្មីម្តងទៀត។ បើតាមលោក Susan Hopkins ប្រធានទីប្រឹក្សាវេជ្ជសាស្ត្រនៃទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេសបានបញ្ជាក់ថា គិតត្រឹមពលនេះជំងឺអុតស្វា Monkeypox នៅមិនទាន់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងចំណោមពលរដ្ឋទូទៅនៅឡើយទេ ដ្បិតករណីឆ្លងនៅលើទឹកដីអង់គ្លេសនោះគឺត្រូវបានរកឃើញនៅតាមតំបន់ដាច់ស្រយាលនិងរកឃើញក្នុងចំណោមពលរដ្ឋជាក្រុមមនុស្សភេទទី៣ ឬក្រុមបុរសស្រលាញ់បុរស។ ប្រធានទីប្រឹក្សាវេជ្ជសាស្ត្ររូបនេះបន្ថែមទៀតថា ជំងឺអុតស្វា Monkeypox អាចបង្កការចម្លងតាមរយៈការប៉ះពាល់ជាមួយដំបៅស្បែក ដំណក់ទឹករងៃរបស់អ្នកជំងឺ ការប្រើប្រាស់ពូកនិងកន្សែងរួមគ្នាជាមួយអ្នកជំងឺជាដើម។ ចំពោះអាការៈវិញមានដូចជា គ្រុនក្តៅ ឈឺសាច់ដុំ ហើមកូនកណ្តុរ
May 23, 2022 - អន្តរជាតិ
ហ្វាំងឡង់៖ ក្រុមហ៊ុនផលិតស្រាបៀរមួយកន្លែងនៅក្នុងប្រទេសហ្វាំងឡង់បានសម្រេចផលិតស្រាបៀរដោយដាក់ឈ្មោះរបស់អង្គការណាតូនៅលើសម្បកកំប៉ុងតែម្តង ដើម្បីបង្ហាញនូវការគាំទ្រចំពោះរដ្ឋាភិបាលហ្វាំងឡង់ដែលបានសម្រេចដាក់ពាក្យស្នើសុំចូលជាសមាជិកនៃអង្គការសម្ព័ន្ធមិត្តយោធាមួយនេះ។ ក្រុមហ៊ុនផលិតស្រាបៀរមួយនេះគឺជាកម្មសិទ្ធរបស់លោក Petteri Vanttinen អាយុ ៤២ ឆ្នាំ ហើយទីតាំងរោងចក្រផលិតស្រាបៀរមួយនេះគឺស្ថិតនៅក្នុងតំបន់ Savonlinna ដែលមានចម្ងាយត្រឹម ៥០គីឡូម៉ែត្រប៉ុណ្ណោះពីប្រទេសរុស្ស៊ី។ សូមបញ្ជាក់ថា អង្គការណាតូមានអក្សកាត់ជាភាសាអង់គ្លេសថា “NATO” និងមានពាក្យកាត់ជាភាសាបារាំងថា “OTAN” ឬជាខេមរៈភាសាមានន័យថា “អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង” ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៩ បច្ចុប្បន្នមានប្រទេសជាសមាជិកផ្លូវការចំនួន ២៨ប្រទេស។ គោលបំណងនៃការបង្កើតអង្គការសម្ព័ន្ធមិត្តយោធាមួយនេះគឺដើម្បីរួមគ្នាជួយការពារសន្តិសុខនិងដែនអធិបតេយ្យភាពរបស់ប្រទេសជាសមាជិកពីការឈ្លានពានពីសំណាក់ប្រទេសណាមួយតាមរយៈការប្រើមធ្យោបាយចរចារនិងការប្រើកម្លាំងយោធា។ ជាក់ស្តែងសម្រាប់ប្រទេសហ្វាំងឡង់បាននិយាយច្បាស់ៗថា គោលបំណងនៃការចូលជាសមាជិកនៃអង្គការណាតូនេះគឺដើម្បីការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ី ដ្បិតពេលនេះរុស្ស៊ីបានឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនរួចហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖
May 21, 2022









