- Pheakdey
- អន្តរជាតិ
កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានសម្រេចលុបចោលកាតព្វកិច្ចតម្រូវឲ្យពលរដ្ឋត្រូវពាក់ម៉ាស់ពេលចេញក្រៅផ្ទះហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី២៩ ខែមេសានេះ។ បើតាមលោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Kim Boo-kyum បានបញ្ជាក់ថា ការលុបចោលកាតព្វកិច្ចពាក់ម៉ាស់នេះនឹងត្រូវផ្តើមអនុវត្តនៅសប្តាហ៍ក្រោយ ហើយការសម្រេចនេះត្រូវបានធ្វើឡើងដោយផ្អែកលើគោលការណ៍ចម្បងមួយគឺ “រៀនរស់នៅជាមួយនិងកូវីដ-១៩អូមីក្រុង”។ យ៉ាងណាក្តី កាតព្វកិច្ចពាក់ម៉ាស់នឹងត្រូវបន្តអនុវត្តក្នុងលក្ខខណ្ឌមួយចំនួនដូចជា ការចូលរួមក្នុងការប្រគំតន្ត្រី ការចូលទស្សនាព្រឹត្តិការណ៍កីឡានៅក្នុងកីឡដ្ឋានធំៗ និងការជួបជុំដែលមានចំនួនមនុស្សលើសពី ៥០នាក់ឡើងទៅ។ គួរបញ្ជាក់ជូនថា ការសម្រេចលុបវិធានការពាក់ម៉ាស់ខាងលើនេះត្រូវបានធ្វើឡើង ស្របពេលដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃនៅក្នុងប្រទេសកូរ៉េខាងត្បូងបានឆ្លាក់ចុះយ៉ាងច្រើន ពោលគឺធ្លាក់ពីខ្ទង់ ៦២០,០០០នាក់ក្នុងមួយថ្ងៃកាលអំពីពាក់កណ្តាលខែមីនា មកសល់ត្រឹមខ្ទង់ ១០០,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃនារយៈពេលថ្មីៗនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 29, 2022 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិតី ចូ បៃឌិន បានស្នើសុំសភាអាមេរិកនូវកញ្ចប់ទឹកប្រាក់ចំនួន ៣៣ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ជួយគាំទ្រប្រទេសអ៊ុយក្រែនក្នុងការប្រឆាំងជាមួយកងទ័ពរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសានេះ។ ភ្លាមៗក្រោយទទួលបានដំណឹងខាងលើនេះជាសាធារណៈ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានថ្លែងឆ្លើយតបវិញថា រដ្ឋាភិបាលអ៊ុយក្រែនចង់ឲ្យសភាអាមេរិកអនុម័តកញ្ចប់ថវិកាជំនួយនេះឲ្យបានឆាប់រហ័សដើម្បីឲ្យអ៊ុយក្រែនងាយរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ទប់ទល់ជាមួយនឹងកងទ័ពរុស្ស៊ី ដ្បិតក្នុងអំឡុងពេលនេះរុស្ស៊ីកំពុងបង្កើនការវាយប្រហារនិងអនុវត្តផែនការយុទ្ធសាស្រ្តថ្មីៗជាច្រើនផងដែរ។ ប្រភពខាងលើបានបន្តថា កញ្ចប់ថវិកាទាំង ៣៣ពាន់លានដុល្លារនោះគឺជាផ្នែកមួយរបស់មូលនិធិអាមេរិកសម្រាប់ប្រឆាំងសង្គ្រាមរុស្ស៊ី ហើយប្រាក់ជំនួយនឹងត្រូវបែកចែកជាកញ្ចប់តូចមួយចំនួនទៀតរួមមាន ទឹកប្រាក់ចំនួន ២០ពាន់លានសម្រាប់អាវុធ គ្រាប់រំសេវ និងជំនួយយោធាផ្សេងៗ។ ទឹកប្រាក់ចំនួន ៨,៥ពាន់លានដុល្លារនឹងត្រូវប្រើប្រាស់សម្រាប់ស្តារសេដ្ឋកិច្ចជាតិអ៊ុយក្រែនឡើងវិញដោយផ្ទាល់ កញ្ចប់ទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារនឹងត្រូវប្រើប្រាស់ជាជំនួយមនុស្សធម៌ ខណៈប្រាក់ដែលនៅសល់គឺជាកញ្ចប់ទឹកប្រាក់បម្រុងសម្រាប់ជួយអ៊ុយក្រែនក្នុងលក្ខខណ្ឌជាក់ស្តែង ឬលាក់ខណ្ឌបន្ទាន់ណាមួយ៕
April 29, 2022 - អន្តរជាតិ
អង់គ្លេស៖ មន្ត្រីការបរទេសអង់គ្លេសគឺលោកស្រី Liz Truss បានលើកឡើងថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនអាចអូសបន្លាយរបស់ដល់ ១០ឆ្នាំ នេះបើយោងតាមអត្ថបទសារព័ត៌មានមួយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Daily Mail នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសានេះ។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសអង់គ្លេសរូបនេះបានអញ្ជើញទៅធ្វើសន្ទរកថាផ្លូវការមួយស្តីពីឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនចំពោះសហភាពអឺរ៉ុប កាលពីយប់ថ្ងៃពុធ ទី២៧ ខែមេសា ម្សិលមិញនេះ។ លោកស្រី Liz Truss លោកស្រី Liz Truss បានថ្លែងបន្តថា រុស្ស៊ីក្រោមការដឹកនាំរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនគឺមិនអាចទុកចិត្តបានដូចរុស្ស៊ីកាលពីជំនាន់នៅជាសភាពសូវៀតនោះទេ ហើយក្នុងករណីដែលរុស្ស៊ីអាចគ្រប់គ្រងដែនដីអ៊ុយក្រែនបានគឺរុស្ស៊ីនឹងបន្តឈា្លនពានចូលក្នុងប្រទេសម៉ុលដាវី ឬ ប្រទេសហ្សកហ្ស៊ីបន្ថែមទៀត ខណៈពិភពលោកក៏ត្រូវបន្តទទួលរងនូវផលប៉ះពាល់ផ្សេងៗទាំងផ្ទាល់និងប្រយោលពីសង្គ្រាមរយៈពេលវែងនេះផងដែរ។ នៅចុងបញ្ចប់នៃការធ្វើសន្ទរកថាសមាជិករដ្ឋាភិបាលអង់គ្លេសរូបនេះបានផ្តល់អនុសាសន៍ថា ទាំងអង់គ្លេសនិងប្រទេសជាសម្ព័ន្ធមិត្តត្រូវតែរួមគ្នារុញរុស្ស៊ីឲ្យចេញផុតពីអ៊ុយក្រែនឲ្យបានចាប់រហ័សនិងចេញឲ្យបានឆ្ងាយទើបជាជម្រើសដ៏ល្អសម្រាប់សង្គ្រោះពិភពលោកឲ្យមានសន្តិភាពពេញលេញឡើងវិញ៕
April 28, 2022 - អន្តរជាតិ
ថៃ៖ តារាចម្រៀងលំដាប់ពិភពលោក Justin Bieber នឹងធ្វើដំណើរមកប្រគំតន្ត្រីនៅក្នុងទីក្រុងបាងកក ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីល្ងាចថ្ងៃពុធ ទី២៧ ខែមេសា ម្សិលមិញនេះ។ ការប្រគំតន្ត្រីនេះគឺជាផ្នែកមួយនៃកម្មវិធី “ដំណើរទេសចរណ៍យុត្តិធម៌ជុំវិញពិភពលោករបស់ Bieber ដែលបានបោះជំហ៊ានមកកាន់តំបន់អាស៊ីអាគេ្នយ៍” ( The Southeast Asian leg of Bieber’s Justice World Tour) ហើយវាក៏ជាលើកដំបូងផងដែរ ដែលតារាចម្រៀងសញ្ជាតិកាដាណារូបនេះបានធ្វើដំណើរមកប្រគំតន្ត្រីនៅលើទឹកដីនៃប្រទេសថៃ។ តាមគម្រោងនៃការប្រគំតន្ត្រីខាងលើគឺតារាចម្រៀងវ័យ ២៨ឆ្នាំរូបនេះនឹងមានវត្តមានក្នុងការប្រគំតន្រ្តីនៅក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថៃ្ងទី២២ ខែតុលា ហើយបន្តមកប្រគំតន្ត្រីនៅសិង្ហបុរីនៅថ្ងៃទី ២៥
April 28, 2022 - អន្តរជាតិ
ម៉ាឡេស៊ី៖ ចាប់ពីថ្ងៃទី ១ ខែឧសភានេះតទៅអាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីនឹងលុបចោលវិធានការតឹងរឹងមួយចំនួនសម្រាប់ប្រឆាំងនឹងការរាត្បាតនៃជំងឺកូវីដ-១៩ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃពុធ ទី២៧ ខែមេសាម្សិលមិញនេះ។ វិធានការដែលនឹងត្រូវលុបចោលនោះរួមមាន ឈប់តម្រូវឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ពេលធ្វើដំណើរមកកាន់ទឹកដីម៉ាឡេស៊ីនិងលុបចោលវិធានការតម្រូវឲ្យពលរដ្ឋត្រូវពាក់ម៉ាស់ពេលធ្វើដំណើរចេញក្រៅផ្ទះជាដើម។ យ៉ាងណាក្តី បើយោងតាមលោក Khairy Jamaluddin ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា អាជ្ញាធរបានសម្រេចលុបចោលវិធានការតម្រូវឲ្យពលរដ្ឋត្រូវពាក់ម៉ាស់ពេញចេញពីផ្ទះមែន តែការពាក់ម៉ាស់ក្នុងលក្ខខណ្ឌបែបនេះនៅតែជាជម្រើសរបស់ប្រជាពលរដ្ឋ ពោលគឺពលរដ្ឋគ្រប់រូបអាចបន្តពាក់ម៉ាស់ទៀតបានប្រសិនបើពួកគេគិតថាចាំបាច់។ រដ្ឋមន្ត្រីរូបនេះបញ្ជាក់បន្ថែមទៀតថា ចំពោះកាតព្វកិច្ចពាក់ម៉ាស់នឹងត្រូវបន្តអនុវត្តនៅក្នុងទីកន្លែងឬអគារដែលបិទជិតមានដូចជានៅក្នុងផ្សារទំនើប នៅក្នុងរថយន្តក្រុងឬរថភ្លើងសាធារណៈជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 28, 2022 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាកងងប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសានេះបានឲ្យដឹងថា អាជ្ញាធរថៃកំពុងនាំចេញទុរេនស្រស់ក្នុងបរិមាណដ៏ច្រើនមួយទៅកាន់ប្រទេសចិន ខណៈប្រទេសចិនកំពុងប្រឈមនឹងរលកនៃការរាតត្បាតជំងឺកូវីដ-១៩ខ្លាំង រហូតចិនបានបិទខ្ទប់ទីក្រុងសំខាន់ៗមួយចំនួនដូចជាក្រុងប៉េកាំងនិងសៀងហៃជាដើម។ ទុរេនទាំងអស់នោះមានទម្ងន់សរុប ៤២៥តោន និងមានតម្លៃជាប្រាក់ចំនួន ៧៥លានបាត (២,១៨លានដុល្លារអាមេរិក)។ ប្រភពបានបន្តថា ទុរេនត្រូវបានគេដឹកជញ្ជូនតាមរយៈរថភ្លើងចេញពីខេត្ត Rayong ប្រទេសថៃដោយត្រូវបើកកាត់ប្រទេសឡាវមុននឹងទៅដល់ប្រទេសចិន ហើយទុរេនទាំងអស់នោះត្រូវបានគេដាក់នៅក្នុងទូរថភ្លើងចំនួន ២៥ផ្សេងគ្នាផងដែរ។ គួររម្លឹកជូនថា កាលពីថ្ងៃទី ១៤ ខែមេសាកន្លងទៅនេះថៃធ្លាប់បាននាំចេញទុរេនទៅកាន់ប្រទេសចិនម្តងហើយតែការដឹកជញ្ជូននោះត្រូវបានបរាជ័យ ដ្បិតអាជ្ញាធរចិនបានសម្រេចបិទច្រកព្រំដែនប្រទេសភ្លាមៗដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ សូមបញ្ជាក់ផងដែរថា មុនពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ចិនគឺជាទីផ្សារលក់ទុរេនដ៏ធំបំផុតរបស់ថៃ ពោលគឺទំនាក់ទំនងពាណិជ្ជកម្មមួយនេះអាចធ្វើឲ្យថៃទទួលបានប្រាក់ចំណូលរហូតដល់ ១,៦ពាន់លានដុល្លារអាមេរិកឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាកងងប៉ុស្តិ៍
April 27, 2022 - អន្តរជាតិ
រុស្ស៊ី៖ ក្រុមហ៊ុនផលិតថាមពលរបស់រុស្ស៊ី Gazprom បានប្រកាសថា ខ្លួននឹងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសប៉ូឡូញនិងប្រទេសប៊ុលហ្គារីទៀតហើយចាប់ពីថ្ងៃពុធនេះតទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសានេះ។ ការសម្រេចរបស់ក្រុមហ៊ុនផលិតថាមពលរដ្ឋខ្នាតយក្សមួយនេះគឺត្រូវបានធ្វើឡើងដោយមានការដោយសាតែប្រទេសទាំង ២ខាងលើនេះបានលូកដៃយ៉ាងជ្រៅចូលទៅក្នុងសំណុំរឿងដែលកងកម្លាំងរុស្ស៊ីបានឈ្លានពានចូលទៅក្នុងប្រទេសអ៊ុយក្រែន។ គួរបញ្ជាក់ថា ក្នុងនាមជាសមាជិកអឺរ៉ុបនាពេលកន្លងមកប្រទេសប៉ូឡូញនិងប៊ុលហ្គារីបានចូលរួមដាក់ទណ្ឌកម្មជាច្រើនចំពោះរុស្ស៊ី ពោលគឺប្រទេសទាំងនេះបានបង្ហាញជំហរប្រឆាំងនឹងរុស្ស៊ីយ៉ាងមុតមាំនិងជាសាធារណៈតែម្តង ខណៈទីក្រុងម៉ូស្គូរមិនពេញចិត្តនឹងនិន្នាការប្រឆាំងនេះឡើយ។ សូមបញ្ជាក់ផងដែរថា ប៉ូឡូញនិងប៊ុលហ្គារីគឺជាក្រុមប្រទេសដំបូលគេហើយ ដែលត្រូវបានរុស្ស៊ីសម្រេចផ្អាកផ្គត់ផ្គង់ឧស្ម័នដូចនេះ ខណៈក្រុមប្រទេសដែលរុស្ស៊ីចាត់ទុកថាជា “ប្រទេសអមិត្ត” មួយចំនួនទៀតត្រូវបានរុស្ស៊ីតម្រូវឲ្យប្រើប្រាស់ប្រាក់រូលរបស់រស្ស៊ីសម្រាប់ទូទាត់ការបញ្ជាទិញថាមពលផ្សេងៗពីរុស្ស៊ី ពោលគឺរុស្ស៊ីឈប់ទទួលការទូទាត់ជាប្រាក់ដុល្លារនិងប្រាក់អឺរ៉ូដូចពេលកន្លងមកទៀតហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 27, 2022 - អន្តរជាតិ
អាឡឺម៉ង់៖ ប្រទេសអាឡឺម៉ង់កាលពីថ្ងៃអង្គារ ទី២៦ ខែមេសាម្សិលមិញនេះបានប្រកាសថា នឹងផ្តល់ជំនួយផ្នែកយោធាមួយចំនួនទៅកាន់ប្រទេសអ៊ុយក្រែនសម្រាប់ប្រើប្រាស់ប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពរុស្ស៊ី ហើយនេះក៏ជាការផ្តល់ជំនួយដោយផ្ទាល់លើកទីមួយផងដែររាប់ចាប់តាំងពីរុស្ស៊ីផ្តើមវាយលុកចូលក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ជំនួយផ្នែកយោធារបស់រដ្ឋាភិបាលអាឡឺម៉ង់នោះគឺជាប្រភេទអាវុធធន់ធ្ងន់រួមមាន រថក្រោះ Gepard ដែលបំពាក់ដោយកាំភ្លើងប្រឆាំងយន្តហោះចម្បាំង។ នៅក្នុងអំឡុងពេលនៃការប្រកាស់ផ្តល់ជំនួយនោះ លោក Christine Lambrecht ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិអាឡឺម៉ង់បានបញ្ជាក់ថា ពេលនេះរដ្ឋាភិបាលអាឡឺម៉ង់កំពុងព្យាយាមកាត់បន្ថយការនាំចូលថាមពលពីប្រទេសរុស្ស៊ី ដែលនិន្នាការនេះក៏ជាផ្នែកមួយនៃការដាក់ទណ្ឌកម្មចំពោះប្រទេសរុស្ស៊ីផងដែរ។ លោករដ្ឋមន្ត្រីរូបនេះបានបន្តថា រដ្ឋាភិបាលអាឡឺម៉ង់ក៏អាចពិចារណាផ្តល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែនជាច្រើនបន្ថែមទៀតផងដែរ ប្រសិនបើសង្គ្រាមនៅបន្តអូសបន្លាយក្នុងរយៈពេលយូរទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 27, 2022 - អន្តរជាតិ
ចិន៖ អាជ្ញាធរសុខាភិបាលនៃទីក្រុងប៉េកាំងគ្រោងនឹងធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះពលរដ្ឋប្រមាណជា ២០លាននាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសានេះ។ ការសម្រេចធ្វើតេស្តទ្រង់ទ្រាយធំនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរមើលឃើញពីរលកនៃរាតត្បាតជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័សមួយនៅក្នុងសហគមន៍ ខណៈអាជ្ញាធរមិនបានរកឃើញប្រភពដើមនៃការចម្លងនោះទេ។ ទន្ទឹមនឹងការប្រកាសអនុវត្តផែនការធ្វើតេស្តទ្រង់ទ្រាយធំនេះ អាជ្ញាធរក្រុងប៉េកាំងក៏បានសម្រេចធ្វើការបិទខ្ទប់តំបន់មួយចំនួនក្នុងទីក្រុងផងដែរ ខណៈទីកន្លែងមានមនុស្សច្រើនដូចជា ផ្សារទំនើប ក្លឹបហាត់ប្រាណ និងកន្លែងកំសាន្តភាគច្រើនត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន។ គួរបញ្ជាក់ថា ការទាញសញ្ញាអាសន្នរបស់អាជ្ញាធរក្រុងប៉េកាំងនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយប៉េកាំងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១០នាក់ ហើយតួលេខនេះត្រូវបានគេចាត់ទុកថា ជាចំនួនដែលអ្នកឆ្លងថ្មីគួរឲ្យបារម្ភមួយ ដ្បិតក្រុងប៉េកាំងកំពុង អនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ឲ្យស្ថិតនៅក្នុងកម្រិតសូន្យ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 26, 2022 - អន្តរជាតិ
ថៃ៖ អ្នកជំនាញម្នាក់បានធ្វើការព្រមានថា ថៃនៅមិនទាន់អាចប្រកាសយកឈ្នះលើជំងឺកូវីដ-១០នបាននៅឡើយទេ ដ្បិតថៃនៅតែមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងរលកនៃការរាត្បាតមេរោគកូវីដ-១៩ជាថ្មីម្តងទៀត។ បើតាមការចុះផ្សាយរបស់របស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អ្នកជំនាយដែលបានធ្វើការព្រមាននេះគឺលោកវេជ្ជបណ្ឌិត Prasit Watanapa ដែលជាព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Mahidol ក្នុងទីក្រុងបាងកក ប្រទេសថៃ។ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
April 26, 2022









