Pheakdey
  • អន្តរជាតិ

    ជប៉ុន៖ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសានេះបានផ្ញើដង្វាយសម្រាប់ឧទ្ទិសដល់វិញ្ញាណក្ខន្ធទៅកាន់ទីបញ្ចុះសព Yasukuni ក្នុងទីក្រុងតូក្យូដើម្បីរម្លឹកដល់អ្នកដែលបានស្លាប់ដោយសង្គ្រាម ខណៈមានមន្ត្រីជាន់ខ្ពស់នៃគណបក្សកំពុងកាន់អំណាចជាច្រើនរូបបានអញ្ជើញទៅចូលរួមក្នុងវិធីរម្លឹកវិញ្ញាណក្ខន្ធនេះដោយផ្ទាល់ផងដែរ។ ភ្លាមៗក្រោយការប្រកាសផ្ញើដង្វាយទៅកាន់ទីបញ្ចុះសពនេះ ប្រទេសកូរ៉េខាងត្បូងបានបង្ហាញនូវការខកចិត្ត ស្តាយក្រោយ និងប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន នេះបើយោងតាមការចុះផ្សាយរ​បស់បណ្តាញសារព័ត៌មាន Channel News Asia។ គួររម្លឹកជូនថា ជប៉ុនតែងប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធចំពោះអ្នកដែលបានស្លាប់ដោយសង្គ្រាមប្រមាណជា ២,៥លាននាក់ជាប្រចាំ ហើយនៅក្នុងនោះក៏មានវិញ្ញាណក្ខន្ធអតីតមេដឹកនាំជប៉ុនចំនួន ១៤រូប ដែលត្រូវបានគេចាត់ទុកថាជាឧក្រិដ្ឋជនសង្គ្រាមផងដែរ។ សម្រាប់កូរ៉េខាងត្បូងនិងប្រទេសចិនបានមើលឃើញថា សកម្មភាពរបស់របស់នាយករដ្ឋមន្ត្រីជប៉ុនគឺជានិមិត្តរូបនៃការគាំទ្រការឈ្លានពានដោយកម្លាំងយោធាជប៉ុនមកកាន់ទីក្រុងសេអ៊ូលនិងទីក្រុងប៉េកាំងនាពេលកន្លងមក។ សូមបញ្ជាក់ជូនថា រឿងរ៉ាវសម្រូងចម្រាសនេះមិនមែនជារឿងថ្មីឡើយ ដ្បិតវាបានកើតឡើងជារឿយៗរាល់ពេលដែលនាយករដ្ឋមន្ត្រីជប៉ុនបានធ្វើការគោរពវិញ្ញាណក្ខន្ធចំពោះអ្នកដែលបានស្លាប់ដោយសង្គ្រាម បើទោះជាគាត់បានទៅចូលរួមដោយផ្ទាល់ឬផ្ញើដង្វាយពីចម្ងាយក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    April 21, 2022
  • អន្តរជាតិ

    អាមេរិក៖ កាសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា បុគ្គលិកនៅក្នុងវិមានកាពីតូលរបស់សហរដ្ឋអាមេរិកបានត្រៀមធ្វើការជម្លៀសខ្លួនជាបន្ទាន់ក្រោយពួកគេបានស្តាប់ឮការប្រកាសអាសន្នពីការវាយប្រហារមួយ តែការទាញសញ្ញាអាសន្ននោះគឺជាការធ្វើឡើងដោយកំហុសបច្ចេកទេសប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃពុធ ទី២០ ខែមេសាកន្លងទៅ  ហើយសកម្មភាពដ៏កម្រនេះមិនបានបង្កឲ្យមានអ្នកណាម្នាក់ត្រូវរងគ្រោះថ្នាក់ ឬបង្កឲ្យមានការខូចខាតអ្វីដែរ ព្រោះវាបានកើតឡើងក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ប្រភពខាងលើបាបន្តថា ភ្លាមៗក្រោយមានហេតុការណ៍ខាងលើនេះ ពោលគឺនៅម៉ោង ៦ និង ៣០នាទីល្ងាច ប៉ូលិសការពារវិមានកាពីតូលបានចេញមកបកស្រាយថា មុនពេលកើតហេតុគឺគេកំពុងតែដានយន្តហោះមួយគ្រឿងដែលគេគិតថាទំនងជាយន្តហោះអាចបង្កការវាយប្រហារ ហើយពេលនោះខាងប៉ូលិសក៏ទទួលបានបទបញ្ជាឲ្យចុចសញ្ញាអាសន្នតែម្តង។ យ៉ាងណាក្តី យន្តហោះដែលគេសង្ស័យនោះគឺគ្រាន់តែជាយន្តហោះសម្រាប់លោតឆត្រយោងរបស់ក្រុមការងារនៅក្នុងពហុកីឡដ្ឋានមួយនៅក្បែរនោះប៉ុណ្ណោះ ហើយវាមិនមែនជាការគំរាមគំហែងណាមួយនោះទេ។ ជុំវិញរឿងរ៉ាវចម្រូលចម្រាសនេះលោកស្រី Nancy Pelosi ដែលជាសមាជិកសភាកំពូលរបស់អាមេរិកបានធ្វើការស្តីបន្ទោសឲ្យក្រុមមន្ត្រីអាកាសចរណ៍យ៉ាងខ្លាំង និងបានចាត់ទុកថាកំហុសបច្ចេកទេសនេះគឺជាកំហុសដែលមិនអាចលើកលែងបាននោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    April 21, 2022
  • អន្តរជាតិ

    កងទ័ពរុស្ស៊ីនឹងវាយដណ្ដើមបានទីក្រុង Mariupol នៃប្រទេសប្រទេសអ៊ុយក្រែននៅក្នុងថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសានេះហើយ នេះបើយោងតាមការចុះផ្សាយរបស់ការសែត Channel News Asia នៅមុននេះបន្តិច។ គិតត្រឹមពេលនេះកងកម្លាំងរុស្ស៊ីបានឡោមព័ទ្ធទីតាំងដ៏រឹងមាំនិងជាទីតាំងចុងក្រោយបង្អស់ក្នុងទីក្រុង Mariupol រួចហើយ ខណៈភាគីខាងអ៊ុយក្រែនកំពុងធ្វើការចរចារសុំជម្លៀសជនស៊ីវិលនិងកងទ័ពខ្លួនចេញពីតំបន់មួយនេះ។ ប្រភពខាងលើបានបន្តថា ក្រោយអាចគ្រប់គ្រងទីតាំងចុងក្រោយនេះបានគឺមានន័យថា កងទ័ពរុស្ស៊ីអាចវាយដណ្ដើមទីក្រុង Mariupol បានទាំងស្រុងហើយ ខណៈក្រុងមួយនេះគឺជាក្រុងធំបំផុតដែលកងកម្លាំងរុស្ស៊ីអាចវាយដណ្ដើមបានផងដែរ។ ភ្លាមៗក្រោយទទួលបានដំណឹងខាងលើនេះ គេមិនអាចទាក់ទងទៅកាន់លោករដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនដើម្បីសុំការផ្តល់មតិបាន​នោះទេ ហើយភាគីខាងអ៊ុយក្រែនក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីដែរចំពោះការលើកឡើងខាងលើនេះដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia    

    April 21, 2022
  • អន្តរជាតិ

    គិតត្រឹមពេលនេះចំនួនជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនបានកើនឡើងជាង ៥លាននាក់ហើយ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រងជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ដែលត្រូវបានចុះផ្សាយបន្តដោយកាសែត បាងកកប៉ុស្តិ៍។ តួលេខជនភៀសខ្លួននៅក្នុងរបាយការណ៍នេះគឺត្រូវបានកត់ត្រាចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈមក ពោលគឺគិតចាប់ពីថ្ងៃដែលកងទ័ពរុស្ស៊ីផ្តើមឈ្លានពានចូលក្នុងទឹកដីអ៊ុយក្រែនជាលើកដំបូងមក។ ប្រភពខាងលើបានបញ្ជាក់ថា តួលេខផ្លូវការនៃចំនួនពលរដ្ឋអ៊ុយក្រែនដែលបានភៀសខ្លួនចេញក្រៅប្រទេសមានចំនួន ៤,៩៨០,៥៨៩នាក់គិតត្រឹមដើមសប្តាហ៍នេះ ហើយបើគិតបញ្ចូលទាំងក្រុមសិស្ស និស្សិត និងពលករចំណាកស្រុកប្រមាណជា ២១៥,០០០នាក់ផ្សេងទៀតដែលបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនដែរនោះ គឺចំនួនជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនសរុបអាចមានដល់ខ្ទង់ ៥,២លាននាក់។ គួរបញ្ជាក់ជូនថា ភាគច្រើននៃជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនគឺពួកគេបានទៅសុំសិទ្ធជ្រកកោនក្នុងប្រទេសជិតខាងមានដូចជាប្រទេសប៉ូឡូញ និងរូម៉ានីជាដើម៕ ប្រភព៖ បាងកកប៉ុស្តិ៍  

    April 20, 2022
  • អន្តរជាតិ

    អាមេរិក អង់គ្លេស និងកាដាណាកាលពីថ្ងៃអង្គារ ទី១៩ ខែមេសានេះបានសន្យានឹងផ្តល់ជំនួយផ្នែកយោធាទៅកាន់ប្រទេសអ៊ុយក្រែនជាច្រើនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការសន្យាព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ ដែលលោកប្រធានាធិបតីអាមេរិក Joe Biden លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson និងលោកនាយករដ្ឋមន្ត្រីកាដាណា Justin Trudeau បានជួបគ្នាតាមរយៈការសន្ទនាតាមវីដេអូ (Video Call) ជាមួយគ្នាដើម្បីពិភាក្សាអំពីការឈ្លានពានរបស់រុស្ស៊ីក្នុងជំហ៊ានថ្មីមួយទៀត។ ប្រភពខាងលើបានបន្តថា ជំនួយយោធាដែលក្រុមប្រទេសទាំង ៣ខាងលើនេះគ្រោងនឹងបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែននោះគឺកាំភ្លើងធំដែលជាប្រភេទអាវុធសម្រាប់បាញ់យន្តហោះនិងក្បួនរថក្រោះក្នុងរយៈចម្ងាយឆ្ងាយ។​ គួរបញ្ជាក់ផងដែរថា នៅប៉ុន្មានថ្ងៃបន្ទាប់ទៀតនេះអាមេរិកក៏គ្រោងនឹងបញ្ជូនជំនួយយោធាមួយកញ្ចប់ដាច់ដោយឡែកផ្សេងទៀតកាន់ប្រទេសអ៊ុយក្រែនផងដែរ ដោយកញ្ចប់ជំនួយនោះមានទំហំទឹកប្រាក់ប្រមាណជា ៨០០លានដុល្លារ ខណៈបើគិតចាប់តាំងពីខែកុម្ភៈមកគឺសហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាទៅកាន់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារហើយ៕ អត្ថបទ៖ ភក្តី

    April 20, 2022
  • អន្តរជាតិ

    ជប៉ុន៖ អ្នកវិទ្យសាស្រ្តជប៉ុនបានអភិវឌ្ឍន៍ចង្កឹះអេឡិចត្រូនិចដ៏ទំនើបមួយប្រភេទ ដែលអ្នកប្រើប្រាស់អាចកាត់បន្ថយកម្រិតជាតិអំបិលនៅក្នុងអាហាររ​បស់ពួកគេបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមេសានេះ។ បើតាមលោក Homei Miyashita ដែលជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Meiji និងជាសហស្ថាបនិកចង្កឹះអេឡិចត្រូនិចនេះបានបញ្ជាក់ថា ចង្កឹះដ៏ឆ្លាតវ័យនេះនឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកតមអាហារដើម្បីរក្សាសុខភាព ពោលគឺសម្រាប់អ្នកចង់កាត់បន្ថយអំបិលក្នុងចំណីអាហារ តែចង់រក្សាកម្រិតរសជាតិអាហារឲ្យនៅដដែល។ លោកសាស្រ្តាចារ្យរូបនេះបានបន្តថា ដើម្បីអាចប្រើប្រាស់ចង្កឹះអេឡិចត្រូនិចនេះបានគឺអ្នកប្រើប្រាស់ទាំងអស់ត្រូវពាក់ឧបករណ៍មួយនៅកដៃរបស់ពួកគេដែលបានតភ្ជាប់ជាមួយចង្កឹះ ហើយឧបករណ៍នៅកដៃនោះនឹងជួយបញ្ជូនសារធាតុអ៊ីយ៉ុងសូដ្យូមពីអាហារទៅកាន់មាត់មនុស្សតាមរយៈចុងចង្កឹះ ដែលធ្វើមាត់អ្នកញ៉ាំអាហារមានអារម្មណ៍ថាអាហារមានជាតិប្រៃជាងធម្មតា ១,៥ដង។ ដូចនេះវាមានន័យថាដើម្បីញ៉ាំអាហារឲ្យមានរសជាតិប្រៃល្មម គឺអ្នកប្រើប្រាស់ចង្កឹះអេឡិចត្រូនិចទាំងអស់នឹងត្រូវបន្ថយជាតិអំបិលក្នុងអាហាររបស់របស់ពួកគេឲ្យតិចជាងធម្មតាចំនួន ១,៥ដងដែរ។ សូមបញ្ជាក់ជូនថា ការទទួលទានសារធាតុប្រៃលើសកម្រិតនឹងធ្វើឲ្យលោកអ្នកប្រឈមនឹងជំងឺធាត់ជ្រុល ហើយភាពធាត់ជ្រុលនឹងបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនដូចជា បញ្ហាបេះដូង ជំងឺលើសឈាម ដាច់សរសៃឈាម និងជំងឺទឹកនោមផ្អែមជាដើម៕ អត្ថបទ៖ ភក្តី

    April 19, 2022
  • អន្តរជាតិ

    ថៃ៖ គណៈកម្មាធិការគតិបណ្ឌិតនិងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់នៃក្រសួងវប្បធម៌ថៃអាចនឹងស្នើសុំអង្គការយូណេស្កូ (Unesco) ឲ្យដាក់បញ្ចូលអាហារថៃមួយប្រភេទគឺបាយដំណើបស្វាយទុំជាបេតិកភណ្ឌវប្បធម៌ថៃ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមេសានេះ។ លោកនាយករដ្ឋមន្ត្រីថៃបានបង្ហាញសុទិដ្ឋិនិយមថា បាយដំណើបស្វាយទុំ (Mango Sticky Rice ឬសំនៀងជាភាសាថៃហៅថា Khao Nieo Mamuang) អាចនឹងក្លាយជាកម្លាំងទន់ (Soft Power) ដ៏មានប្រសិទ្ធភាពមួយសម្រាប់លើកកម្ពស់វប្បធម៌និងសេដ្ឋកិច្ចថៃនៅលើឆាកអន្តរជាតិ។ គួររម្លឹកជូនថា បាយដំណើបស្វាយទុំកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅជុំវិញពិភពលោកក្រោយពីមានតារាចម្រៀងថៃម្នាក់គឺកញ្ញា Danupha “Milli” Khanatheerakul បានយកជាអាហារប្រពៃណីថៃមួយប្រភេទនេះទៅបង្ហាញនៅលើឆាកប្រគុំតន្ត្រីលំដាប់អន្តរជាតិដ៏ធំនៅអាមេរិកគឺកម្មវិធី Coachella Valley Music

    April 19, 2022
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរសុខាភិបាលក្រុងសៀងហៃបានប្រកាសពីការរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំ​នួន ៧នាក់បន្ថែមទៀតសម្រាប់របាយការណ៍នៅក្នុងថ្ងៃអង្គារ ទី១៩ ខែមេសានេះ ខណៈតួលេខនេះគឺមានការកើនឡើង បើប្រៀបធៀបជាមួយរបាយការណ៍កាលពីថ្ងៃកន្លងទៅ ។ គួររម្លឹកជូនថា កាលពីថ្ងៃច​ន្ទដើមសប្តាហ៍នេះគឺជាថ្ងៃដំបូងដែលអាជ្ញាធរសុខាភិបាលក្រុងសៀងហៃបានផ្តើមរកឃើញអ្នកស្លាប់ដោយដោយកូវីដ-១៩ ដោយពេលនោះតួលេខអ្នកស្លាប់មានចំនួនត្រឹម ៣នាក់ប៉ុណ្ណោះ ដូចនេះបើសរុបត្រឹមពេលនេះគឺក្រុងសៀងហៃមានតួលេខអ្នកស្លាប់ចំនួន ១០នាក់។ ដោយឡែកសម្រាប់ករណីឆ្លងថ្មីឯណោះវិញក៏មានការកើនឡើងយ៉ាងគំហុកផងដែរ ដោយគិតជាមធ្យមក្រុងសៀងហៃមានតួលេខអ្នកឆ្លងជាង ១ពាន់នាក់ក្នុងមួយថ្ងៃបើគិតត្រឹមរយៈពេល ៧ ថ្ងៃចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងផងដែរថា រលកនៃជំងឺកូវីដ-១៩ ហាក់កំពុងរាតត្បាតខ្លាំងឡើងៗនៅក្នុងប្រទេសចិន ហើយសូម្បីតែតួលេខអ្នកឆ្លងថ្មីនៅក្នុងទីក្រុងប៉េកាំង ដែលជាក្រុងកំពុងអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតកូវីដ-១៩​ឲ្យស្ថិតនៅកម្រិតសូន្យ (Zero-Covid Policy) នោះក៏មានការកើនឡើងផងដែរ តែមិនទាន់ដល់កម្រិតធ្ងន់ធ្ងរនោះទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលចិនបានរកឃើញអ្នកឆ្លងកូវីដ-១៩

    April 19, 2022
  • អន្តរជាតិ

    អ៊ុយក្រែន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមេសានេះបានឲ្យដឹងថា​ ​ប្រទេសអ៊ុយក្រែនបានបំពេញឯកសាររួចរាល់ដើម្បីដាក់ស្នើសុំចូលជាសមាជិកផ្លូវការនៃសហភាព​អឺរ៉ុប។ បើតាមលោក Ihor Zhovkva ដែលជាអនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា គឺនៅត្រឹមព្រឹកថ្ងៃចន្ទនេះរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែនបានបំពេញឯកសាររួចរាល់អស់ហើយសម្រាប់ការក្លាយខ្លួនជាសមាជិកនៃសហភាពអឺរ៉ុប ខណៈសំណើសមាជិកភាពនេះនឹងត្រូវត្រួតពិនិត្យ ផ្តល់មតិ និងអនុម័តដោយគណៈកម្មការអឺរ៉ុបនៅពេលបន្ទាប់ទៀត។ គួររម្លឹកជូនថា សំណុំឯកសារសម្រាប់ស្នើសុំចូលជាសមាជិកនៃសហភាពអឺរ៉ុបនេះត្រូវបានលោកស្ត្រី Ursula von der Leyen ដែលជាប្រធានគណៈកម្មការអឺរ៉ុបប្រគល់ជូនលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដោយផ្ទាល់ក្នុងអំឡុងពេលដែលលោកស្រីបានអញ្ជើញទៅធ្វើទស្សនកិច្ចក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ៨ ខែមេសាកន្លងទៅនេះ។ ប្រភពខាងលើបានបញ្ជាក់ផងដែថា ក្រុមប្រឹក្សានៃសហភាពអឺរ៉ុបនឹងបើកកិច្ចប្រជុំវិញសំណើរបស់ប្រទេសអ៊ុយក្រែននេះនៅថ្ងៃទី ២៣ និង ២៤ ខែមេសាខាងមុខនេះហើយ

    April 18, 2022
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានណែនាំឲ្យក្រុមហ៊ុនឯកជន អង្គការ និងស្ថាប័នរដ្ឋអនុញ្ញាតឲ្យបុគ្គលិកខ្លួនធ្វើការងារនៅតាមផ្ទះក្នុងរយៈពេលពី ៥-៧ថ្ងៃ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមេសានេះ។ សេចក្តីណែនាំខាងលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រោះថាក្នុងអំឡុងពេលនេះពិធីបុណ្យសង្ក្រាន្តដែលទើបបិទបញ្ចប់ថ្មីៗនេះ ពលរដ្ឋថៃបាននាំគ្នាដើរកំសាន្តនិងធ្វើការជួបជុំគ្នាយ៉ាងច្រើនកុះករ ដែលជាហានិភ័យមួយនៃការចម្លងមេរោគកូវីដ-១៩។ បើតាមលោក Chakrarat Pittawawonganon ដែលជាអ្នកជំនាញមួយរូបនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានធ្វើការព្យាករណ៍ថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃអាចនឹងកើនឡើងក្នុងចន្លោះពី ២០-៣០% ក្នុងអំឡុងពេលបន្ទាប់ពីបុណ្យសង្ក្រាន្តថៃរួច។ ក្រៅតែពីណែនាំឲ្យបុគ្គលិកធ្វើការងារនៅតាមផ្ទះ អាជ្ញាធរថៃក៏បានណែនាំឲ្យពលរដ្ឋដែលមានអាការៈមិនស្រួលខ្លួនគួរធ្វើតេស្តរកជំងឺកូវីដ-១៩ដោយខ្លួនឯងផងដែរ ដើម្បីងាយស្រួលទប់ស្កាត់ការចម្លងឬរកសេវាព្យាបាលឲ្យបានទាន់ពេលវេលា ប្រសិនបើពួកគាត់ពិតជាវិជ្ជមានកូវីដ-១៩ ​មែននោះ។ គួរបញ្ជាក់ជូនថា នៅក្នុងថ្ងៃនេះអាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនជិត ១៧,០០០ នាក់ និងស្លាប់​

    April 18, 2022