- Pheakdey
- អន្តរជាតិ
ហុងកុង៖ បណ្តាញសារព័ត៌មាន South China Moring Post បាយរាយការណ៍ថា អាជ្ញាធរសុខាភិបាលហុងកុងបានសម្រេចធ្វើតេស្តរកជំងឺកូវីដ-១៩ ទ្រង់ទ្រាយចំពោះគ្រប់ប្រជាពលរដ្ឋទាំងអស់ ក្រោយរលកនៃមេរោគកូវីដ-១៩ ហាក់រាតត្បាតយ៉ាងខ្លាំងនៅទូទាំងក្រុងក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ ការធ្វើតេស្តទ្រង់ទ្រាយធំត្រូវបានរៀបចំឡើងដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ និងត្រូវរៀបចំឡើងក្នុងរយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃសុក្រ ទី៨ ខែមេសានេះតទៅ។ គួររម្លឹកជូនថា កាលពីថ្ងៃព្រហស្បតិ៍ ទី ៧ ខែមេសាម្សិលមិញនេះ អាជ្ញាធរសុខាភិបាលហុងកុងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២,៦៤៤នាក់ និងស្លាប់ ៩៧នាក់ ដែលតួលេខអ្នកឆ្លងថ្មីនិងស្លាប់នេះត្រូវបានគេចាត់ទុកថាជាតួលេខខ្ពស់មួយសម្រាប់ហុងកុងផងដែរ។ គិតជារួមមកទល់នឹងពេលនេះហុងកុងបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបជាង ១,១ លាននាក់ ស្លាប់ជាង ៨ពាន់នាក់
April 8, 2022 - អន្តរជាតិ
កាសែត Channel News Asia បានរាយការណ៍ថា មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ម្សិលមិញនេះបានសម្រេចព្យួរប្រទេសរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិហើយជុំវិញករណីដែលរុស្ស៊ីបានធ្វើការរំលោភបំពាននិងរំលោភសិទ្ធិមនុស្សជាប្រព័ន្ធយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ុយក្រែន។ គួរបញ្ជាក់ជូនថា មហាសន្និបាតអង្គការសហប្រជាជាតិខាងលើនេះត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ខណៈការសម្រេចរបស់មហាសន្និបាតត្រូវធ្វើឡើងដោយផ្អែកលើសំឡេងគាំទ្រ ២/៣ នៃចំនួនសមាជិកប្រទេសដែលបានចូលរួមទាំងអស់។ ប្រភពខាងលើបានបន្តថា ក្នុងការបោះឆ្នោតសម្រេចព្យួរប្រទេសរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សនេះគឺគេទទួលបានសំឡេងគាំទ្រពីប្រទេសចំនួន ៩៣ សំឡេងមិនគាំទ្រចំនួន ២៤ ខណៈ ៥៨ប្រទេសផ្សេងទៀតសម្រេចបោះឆ្នោតអនុប្បវាទ។ ឆ្លើយតបនឹងការសម្រេចខាងលើនេះប្រទេសរុស្ស៊ីបានប្រកាសជាសាធារណៈថា នឹងដកខ្លួនចេញពីក្រុមប្រឹក្សាមួយនេះតែម្តង ពោលគឺមិនបាច់ព្យួរឈ្មោះនោះទេ។ គួរបញ្ជាក់ជូនថា ពិភពលោកបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីជាបន្តបន្ទាប់ចំពោះសកម្មភាពឈ្លានពានអ៊ុយក្រែនអស់រយៈពេល ៦សប្តាហ៍មកនេះ ហើយគេបានមើលឃើញថាទណ្ឌកម្មផ្នែកសេដ្ឋកិច្ចហាក់កំពុងដាក់សម្ពាធចំពោះរុស្ស៊ីហើយ ខណៈរុស្ស៊ីនៅតែបង្ហាញភាពខ្លាំងមិនខ្លាចទណ្ឌកម្មណាមួយទាល់តែសោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
April 8, 2022 - អន្តរជាតិ
ការសិក្សាមួយបានបង្ហាញថា អ្នកដែលបានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ រហូតដល់ដូសជម្រុញនឹងទទួលបានប្រព័ន្ធភាពស៊ាំពិសេសមួយទល់នឹងមេរោគអូមីក្រុង ពោលគឺពួកគាត់នឹងឆាប់ជាសះស្បើយពីមេរោគអូមីក្រុងលឿនជាង ៣ថ្ងៃ បើប្រៀបធៀបទៅនឹងអ្នកដែលឆ្លងមេរោគដែលតា។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្នុងការសិក្សាមួយនេះបានគេបានស្ទង់មតិពលរដ្ឋនៅអង់គ្លេសប្រមាណជា ៦៣,០០០នាក់ មានអាយុចន្លោះពី ១៦-៩៩ ឆ្នាំ និងជាក្រុមមនុស្សដែលបានឆ្លងជំងឺកូវីដ-១៩ នៅចន្លោះពីខែមិថុនា ឆ្នាំ២០២១ រហូតដល់ ខែមករា ឆ្នាំ ២០២២។ លទ្ធផលនៃការសិក្សាបានបង្ហាញយ៉ាងច្បាស់ថា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានចំនួន ២ដូសនិងបន្ថែមដោយដូសជម្រុញចំនួន ១ដូសទៀតនឹងត្រូវការពេលត្រឹមតែ ៤,៤ ថ្ងៃប៉ុណ្ណោះដើម្បីជាសះស្បើយពីជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ខណៈពួកគេនឹងត្រូវការពេលវេលារហូតដល់ ៧,៧ ថ្ងៃដើម្បីជាសះស្បើយពីជំងឺកូវីដ-១៩ ប្រភេទដែលតា។
April 8, 2022 - អន្តរជាតិ
ចិន៖ បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសានេះបានរាយការណ៍ថា អាជ្ញាធរចិនបានកំពុងតែប្រើប្រាស់ថ្នាំបុរាណយ៉ាងច្រើននៅក្នុងយុទ្ធនាការយកឈ្នះលើជំងឺកូវីដ-១៩ នៅក្នុងទីក្រុងសៀងហៃ។ ថ្នាំបុរាណដែលអាជ្ញាធរសុខាភិបាលក្រុងសៀងហៃកំពុងតែធ្វើការចែកចាយទៅកាន់ពលរដ្ឋខ្លួនរាប់លាននាក់នោះមានដូចជា ថ្នាំផ្សំពីរុក្ខជាតិនិងប្រភេទថ្នាំលេបប្រឆាំងនឹងជំងឺផ្តាសាយជាដើម។ គួររម្លឹកជូនថា សៀងហៃដែលជាទីក្រុងហិរញ្ញវត្ថុដ៏សំខាន់របស់ចិនកំពុងដាក់ក្រោមការបិទខ្ទប់ដើម្បីធ្វើតេស្តទ្រង់ទ្រាយធំចំពោះគ្រប់ប្រជាពលរដ្ឋទាំងជាង ២៦លាននាក់ ហើយក្នុងអំឡុងពេលនៃការបិទខ្ទប់នេះគេបានកត់សម្គាល់ឃើញថា ចំនួនអ្នកឆ្លងកូវីដ-១៩ក្នុងក្រុងមួយនេះបានកើនឡើងយ៉ាងច្រើនបំផុត។ ជាក់ស្តែងកាលពីថ្ងៃទី ៥កន្លងទៅ ក្រុងសៀងហៃបានកត់ត្រាចំនួនអ្នកឆ្លងកូវីដ-១៩រហូតដល់ជាង ១៧,០០០នាក់ ហើយក្នុងនោះក៏មានអ្នកជំងឺមានអាការៈធ្ងន់ធ្ងរចំនួន ៣១១នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 7, 2022 - អន្តរជាតិ
ការសិក្សាមួយបានរកឃើញថា អ្នកដែលបានកើតជំងឺកូវីដ-១៩គឺមានហានិភ័យខ្ពស់ក្នុងការកើតមានបញ្ហាកកឈាមហើយហានិភ័យនេះអាចមានរយៈរហូតដល់ ៦ខែរាប់ចាប់តាំងពីពេលបានឆ្លងជំងឺកូវីដ-១៩មក។ គួររម្លឹកជូនថា នាពេលកន្លងមកក៏មានការសិក្សាជាច្រើនធ្លាប់បានបង្ហាញដែរថា អ្នកជំងឺកូវីដ-១៩ត្រូវប្រឈមនឹងបញ្ហាកកឈាម តែការសិក្សាទាំងនោះមិនបានរកឃើញពីរយៈពេលនៃហានិភ័យដូចក្នុងការសិក្សាមួយនេះទេ។ សូមបញ្ជាក់ជូនថា ការសិក្សាថ្មីនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៃវិទ្យាស្ថានវេជ្ជសាស្រ្ត BMJ ក្នុងចក្រភពអង់គ្លេស ដោយនៅក្នុងការសិក្សាគេបានធ្វើការប្រៀបធៀបសុខភាពអ្នកជំងឺកូវីដ-១៩ ក្នុងប្រទេសស៊ុយអែតចំនួន ១លាននាក់ជាមួយនិងពលរដ្ឋជាង ៤លាននាក់ផ្សេងទៀតដែលមិនបានឆ្លងកូវីដ-១៩។ លទ្ធផលនៃការសិក្សាបានបង្ហាញ អ្នកជំងឺកូវីដ-១៩ គឺមាននិភ័យខ្ពស់ក្នុងការកើតមានបញ្ហាកកឈាមដែលអាចកាត់ផ្តាច់ចរន្តឈាមទៅកាន់សួត ហើយហនិភ័យសុខភាពមួយនេះគឺមានរយៈពេលរហូត ៦ខែឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 7, 2022 - អន្តរជាតិ
អ៊ុយក្រែន៖ បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសានេះបានរាយការណ៍ថា ប្រទេសអ៊ុយក្រែនចង់ឲ្យពិភពលោកដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីបន្ថែមទៀត ជាពិសេសគឺទណ្ឌកម្មផ្នែកសេដ្ឋកិច្ចដើម្បីបង្ខំឲ្យរុស្ស៊ីឆាប់បញ្ចប់សង្គ្រាមនិងការសម្លាប់ពលរដ្ឋស៊ីវិលយ៉ាងឃោរឃៅ ខណៈសភាពអឺរ៉ុបហាក់មានភាពស្ទាក់ស្ទើរចំពោះការចង់បានរបស់អ៊ុយក្រែនបែបនេះ។ ក្នុងការធ្វើសេចក្តីថ្លែងការប្រចាំថ្ងៃលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបញ្ជាក់ថា លោកចង់ឲ្យប្រទេសប្រជាធិបតេយ្យបដិសេធឈប់ប្រើប្រាស់ប្រេងរបស់រុស្ស៊ីនិងបិទខ្ទប់គ្រប់ធនាគាររុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិទាំងស្រុងតែម្តង។ លោកបានបន្តថា ពិភពលោកត្រូវតែដាក់ទណ្ឌកម្មនិងថ្កោលទោសរុស្ស៊ីចំពោះករណីឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើប្រល័យពូនសាសន៍ ព្រោះជាក់ស្តែងមានពលរដ្ឋស៊ីវិលជាច្រើននាក់បានស្លាប់យ៉ាងអាណោចអាធ័មជារៀងរាល់ថ្ងៃ ខណៈកងទ័ពរុស្ស៊ីអះអាងថាពួកគេមិនបានសម្លាប់ពលរដ្ឋស្លូតត្រង់នោះទេ។ លោក Volodymyr Zelenskyy បន្ថែមទៀតថា ថ្មីៗនេះរុស្ស៊ីបានផ្លាស់ប្តូរយុទ្ធសាស្រ្តដោយពួកគេបានប្រមូលសាកសពជនរងគ្រោះចេញពីផ្លូវនិងចេញពីបន្ទប់ក្រោមដីដើម្បីបំបាត់ភស្តុតាងដែលបង្ហាញថា ពួកគេបានសម្លាប់ពលរដ្ឋស្លូតត្រង់។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះសង្គ្រាមរុស្ស៊ីបានអូសបន្ថាយអស់រយៈពេលជាង ៦សប្តាហ៍ហើយ ខណៈឥទ្ធិពលនៃសង្គ្រាមបានធ្វើឲ្យពលរដ្ឋអ៊ុយក្រែនប្រមាណជា ៤លាននាក់ត្រូវភៀសខ្លួនទៅក្រៅប្រទេស ពលរដ្ឋរាប់ពាន់នាក់ត្រូវស្លាប់និងរបួស ខណៈ ១/៤
April 7, 2022 - អន្តរជាតិ
ហុងកុង៖ តួលេខអ្នកឆ្លងនិងបាត់បង់ជីវិត ដោយជំងឺកូវីដ-១៩ នៅក្រុងហុងកុងបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលជាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈតួលេខអ្នកបាត់បង់ជីវិតដ៏ច្រើននេះបានបង្កឲ្យមានបញ្ហាសង្គមមួយដែលមិនធ្លាប់កើតមានទាល់តែសោះសម្រាប់ក្រុងដ៏ស៊ីវិល័យមួយនេះ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Straits Times នៅព្រឹកថ្ងៃពុធ ទី៦ ខែមេសាបានបញ្ជាក់ថា បញ្ហាសង្គមដែលហុងកុងកំពុងប្រឈមនៅពេលនេះគឺការខ្វះខាតមឈូសសម្រាប់រៀបចំពិធីបុណ្យសពរបស់អ្នកជំងឺកូវីដ-១៩។ ក្រៅតែពីបញ្ហាខ្វះខាតមឈូស អាជ្ញាធរហុងកុងក៏កំពុងតែមមាញឹកក្នុងការបង្កើតកន្លែងបញ្ចុះសពជាច្រើនបន្ថែមទៀងដែរផងដែរដើម្បីឆ្លើយតបនឹងចំនួនសាកសពដែលកំពុងបន្តកើនឡើងយ៉ាងឆាប់រហ័ស។ បើតាមលោក Lok Chung អាយុ ៣៧ឆ្នាំ ដែលជាប្រធានគ្រប់គ្រងផ្នែករៀបចំពិធីបុណ្យសពមួយរូបនៅក្រុងហុងកុងបានប្រាប់ឲ្យដឹងថា គាត់មិនដែលប្រទះឃើញសាកសពត្រូវគេដាក់គរលើគ្នាច្រើនដូចក្នុងពេលនេះទេចាប់តាំងពីគាត់ចាប់ផ្តើមការងារក្នុងវិស័យនេះមក។ លោកបានបន្តថា កាលពីខែមុនតម្រូវការនៃការរៀបចំបុណ្យសពមានច្រើនបំផុតត្រឹម ១៥ប៉ុណ្ណោះ តែសម្រាប់នៅក្នុងខែនេះបុណ្យសពដែលក្រុមការងាររបស់គាត់ត្រូវរៀបចំមានរហូតដល់ ៤០ ហើយវាជាចំនួនបុណ្យសពប្រចាំខែដ៏ច្រើនបំផុតមួយមិនធ្លាប់មាននោះទេសម្រាប់រូបគាត់។ គួរបញ្ជាក់ជូនថា កាលពីថ្ងៃទី០៥ ខែមេសា អាជ្ញាធរហុងកុងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣,២៥៤នាក់ និងស្លាប់ចំនួន ៩៧នាក់
April 6, 2022 - អន្តរជាតិ
ការសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៦ ខែមេសានេះបានរាយការណ៍អំពីបច្ចុប្បន្នភាពចុងក្រោយបង្អស់មួយនៃករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយកាសែតថៃមួយនេះបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយជាសម្ភារៈយោធាដែលមានតម្លៃ ១០០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា ជំនួយយោធាដែលមានតម្លៃរហូតដល់ ១០០លានដុល្លារនោះគឺជាគ្រាប់មីស៊ីលសម្រាប់បាញ់ប្រឆាំងនឹងរថក្រោះប្រភេទ Javelin ដែលកងទ័ពអ៊ុយក្រែនកំពុងត្រូវការជាចាំបាច់ដើម្បីបាញ់ផ្តាច់ក្បួនរថក្រោះរបស់រុស្ស៊ី។ ប្រភពខាងលើបានបន្តថា ព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍ចុងក្រោយមួយនេះទៀតនោះគឺលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានធ្វើការរិះគន់ខ្លាំងៗទៅកាន់អង្គការសហប្រជាជាតិដែលមិនហ៊ានដកប្រទេសរុស្ស៊ីចេញពីសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ លោកប្រធានាធិបតីអ៊ុយក្រែនថែមទាំងបាននិយាយចំៗទៀតថា ប្រសិនបើអ្នកការទូតរបស់អង្គការសហប្រជាជាតិមិនហ៊ានធ្វើសកម្មភាពអ្វីទេ ពួកគេគួរតែរំលាយក្រុមប្រឹក្សាសន្តិសុខមួយនេះចោលតែម្តងទៅ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
April 6, 2022 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលថៃបានព្រមានពីបញ្ហាសំខាន់ដែលអាចកើតមានចំពោះអ្នកជំងឺកូវីដ-១៩ នៅក្រោយពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ នោះគឺចំនួនអ្នកជំងឺដែលត្រូវការម៉ាស៊ីនសម្រាប់បញ្ជូនខ្យល់អ៊ុកស៊ីសែនឲ្យចេញនិងចូលទៅក្នុងសួតនឹងមានការកើនឡើង។ ម៉ាស៊ីននេះត្រូវបានគេហៅតាមភាសាបច្ចេកទេសថា Ventilator ហើយនៅក្នុងវិស័យវេជ្ជសាស្រ្តម៉ាស៊ីនត្រូវនេះត្រូវបានគេប្រើប្រាស់ជាញឹកញាប់ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះដែលមានជំងឺរលាកសួតកម្រិតធ្ងន់។ បើតាមលោកវេជ្ជបណ្ឌិត Sumanee Wacharasin ដែលជាប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា ដ្បិតក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះតួលេខអ្នកឆ្លងកូវីដ-១៩ និងស្លាប់ដោយកូវីដ-១៩ នៅក្នុងប្រទេសថៃហាក់មិនបានកើនឡើងខ្ពស់ក៏ពិតមែន តែតួលេខអ្នកឆ្លងកូវីដ-១៩ហើយមានជំងឺរលាកសួតធ្ងន់ធ្ងរបន្ថែមទៀតគឺមានការកើនឡើង។ លោកបានបន្តថា ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះតម្រូវការនៃការប្រើប្រាស់ម៉ាស៊ីន Ventilator សម្រាប់ជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩ ដែលមានអាការៈរលាកសួតធ្ងន់ធ្ងរគឺមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយប្រសិនបើតួលេខអ្នកជំងឺកូវីដ-១៩ប្រភេទនេះបន្តកើនឡើងខ្លាំងក្រោយពិធីបុណ្យសង្ក្រាន្តទៀតនោះ ពិតណាស់ថាថៃត្រូវប្រឈមនឹងបញ្ហាខ្វះខាតម៉ាស៊ីន Ventilator សម្រាប់ប្រើប្រាស់ជាមិនខាន៕ ប្រភព៖ បាងកកប៉ុស្តិ៍
April 6, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃអង្គារ ទី៥ ខែមេសានេះថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចកាត់បន្ថយពន្ធលើប្រេងសាំងរហូតដល់ ៣០% ដើម្បីចូលរួមទប់តម្លៃប្រេងសាំងនៅលើទីផ្សារកុំឲ្យឡើងថ្លៃខ្ពស់ខ្លាំងពេក។ ក្នុងសន្និសិទ្ធសារព័ត៌មានផ្លូវការមួយលោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Hong Nam-ki បានបញ្ជាក់ថា ការសម្រេចបន្ថយពន្ធ ៣០% ចំពោះប្រេងសាំងនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៣ខែ ខណៈក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះរដ្ឋាភិបាលបានសម្រេចបន្ថយពន្ធលើប្រេងសាំងចំនួន ២០%រួចទៅហើយ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ចំណាត់ការបន្ថយតម្លៃពន្ធប្រេងសាំងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងនៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលដែលកម្រិតអតិផរណាអ្នកប្រើប្រាស់នៅកូរ៉េខាងត្បូងបានឡើងដល់កម្រិត ៤,១% ពោលគឺជាការកើនយ៉ាងឆាប់រហ័សបំផុតមិនធ្លាប់មានបើគិតចាប់តាំងពីឆ្នាំ ២០១១ មក។ គួររម្លឹកជូនថា តម្លៃប្រេងសាំងនៅលើពិភពលោកបានកើតឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ហើយបញ្ហានេះបានកើតឡើងព្រោះតែសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
April 5, 2022









