- Pheakdey
- អន្តរជាតិ
ចិន៖ ឆ្កែយន្តដែលបានបំពាក់ដោយបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយត្រូវបានអាជ្ញាធរចិនយកទៅប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាពក្នុងយុទ្ធការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងទីក្រុងសៀងហៃ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ឆ្កែយន្តត្រូវបានគេប្រទះឃើញអាជ្ញាធរចិនដាក់ពង្រាយនៅតាមទីប្រជុំជនសំខាន់ៗនៅក្នុងទីក្រុង ដោយនៅលើខ្នងនៃឆ្កែយន្តទាំងនោះមានបំពាក់នូវឧបករណ៍បំពងសំឡេងមួយផងដែរ ដើម្បីបន្លឺសំឡេងដែលមានខ្លឹមសារដាស់តឿនដល់ពលរដ្ឋគ្រប់រូបឲ្យចេះប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩។ ប្រភពខាងលើបានបន្តថា សំឡេងដែលគេអាចស្តាប់ឮចេញពីឧបករណ៍បំពងសំឡេងរបស់ឆ្កែយន្តនោះមានខ្លឹមសារដូចជា “សូមពាក់ម៉ាស់” “លាងម្អាតដៃឲ្យបានញឹកញាប់” “រក្សាគម្លាតសង្គម” និង “សូមពិនិត្យកម្តៅរបស់លោកអ្នក” ជាដើម។ គួរកត់សម្គាល់ថា ទីក្រុងសៀងហៃដែលមានពលរដ្ឋជាង ២៦លាននាក់ត្រូវបានអាជ្ញាធរចិនដាក់ក្នុងវិធានការបិទខ្ទប់ ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំចំពោះគ្រប់ប្រជាពលរដ្ឋទាំងអស់។ ការបិទខ្ទប់ទីក្រុងសៀងហៃត្រូវបានបែងចែកជាពីដំណាក់កាលដោយដំណាក់កាលទី ១ បិទខ្ទប់មួយផ្នែកមានរយៈពេល ៩ថ្ងៃ ហើយបន្ទាប់មកទើបបិទមួយផ្នែកទៀតក្នុងរយៈពេល ៥ថ្ងៃ ដែលជាដំណាក់កាលពី ២៕ អត្ថបទ៖
April 1, 2022 - អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តចិនកំពុងតែអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ ថ្មីមួយ ដែលអាចផ្តល់លទ្ធផលលឿនជាងការធ្វើតេស្តដោយម៉ាស៊ីនធំ និងអាចផ្តល់លទ្ធផលជាក់លាក់ជាងការប្រើប្រាស់ឧបករណ៍តេស្តរហ័ស។ បើតាមក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Wuhan បានបញ្ជាក់ថា ឧបករណ៍សម្រាប់ធ្វើតេស្តរកជំងឺកូវីដ-១៩ថ្មីនេះគឺជាប្រភេទឧបករណ៍ពិនិត្យសំណាកយកចេញពីបំពង់កអ្នកជំងឺ ហើយវាអាចផ្តល់លទ្ធផលក្នុងរយៈពេលក្រោម ២០នាទី។ ក្រុមអ្នកវិទ្យាសាស្រ្តបានបន្តថា ឧបករណ៍នេះនឹងត្រូវដាក់លក់ក្នុងតម្លៃថោកជាងឧបរកណ៍តេស្តរហ័សដែលគេកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ ខណៈវាមានសមត្ថភាពខ្ពស់ជាងឧបករណ៍តេស្តរហ័សក្នុងការបញ្ជាក់ថាសំណាកអ្នកជំងឺពិតជាវិជ្ជមានកូវីដ-១៩ឬក៏អត់។ បើតាមក្រុមអ្នកវិទ្យាសាស្រ្តចិនបានបង្ហាញសុទិដ្ឋិនិយមថា ឧបរកណ៍តេស្តថ្មីនេះនឹងត្រូវបានគេប្រើប្រាស់ជំនួសឲ្យការធ្វើតេស្តដោយម៉ាស៊ីនធំនៅពេលអនាគត ហើយវានឹងជួយសម្រួលការងាររបស់ក្រុមបុគ្គលិកសុខាភិបាលចំពោះការងារកូវីដបានយ៉ាងច្រើនផងដែរ។ សូមបញ្ជាក់ជូនថា ឧបករណ៍តេស្តថ្មីនេះមិនទាន់ដាក់លក់ជាផ្លូវការនៅឡើយទេ ហើយគិតត្រឹមពេលនេះវាកំពុងស្ថិតនៅក្នុងដំណាក់កាលពិសោធន៍នៅឡើយជាមួយលទ្ធផលដែលគេអាចជឿជាក់បានខ្ពស់បំផុត៕ អត្ថបទ៖ ភក្តី ប្រភព៖ South China Morning Post
April 1, 2022 - អន្តរជាតិ
ថៃ៖យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃពុធ ទី៣០ ខែមីនា ម្សិលមិញនេះបានឲ្យដឹងថា ប្រទេសថៃបានក្លាយជាទិសដៅទេសចរណ៍ដែលមានអ្នកស្វែងរកច្រើនបំផុតលំដាប់ទីមួយនៅលើគេហទំព័រដែលជាភ្នាក់ងារស្វែងរកកន្លែងទេសចរណ៍ជាសកលនិងមានប្រជាប្រិយភាពបំផុតគឺគេហទំព័រ Agoda ។ តាមរបាយការណ៍របស់ Agoda បានបង្ហាញថា ចំនួនអ្នកចូលទៅស្វែងរកប្រទេសថៃនៅលើគេហទំព័ររបស់ខ្លួនបានកើនឡើងរហូតដល់ ៥០០% បើគិតចាប់ពីខែមករាមកដល់ខែមីនា ឆ្នាំ ២០២២ នេះ។ ប្រភពខាងលើបានបន្តថា ដោយផ្អែកលើទិន្នន័យរបស់ Agoda ដដែលនេះគឺមានប្រទេសចំនួន ៣ទៀតដែលស្ថិតនៅលេខរៀងបន្ទាប់ពីប្រទេសថៃ គឺលេខ ២ប្រទេសជប៉ុន លេខ៣ សហរដ្ឋអាមេរិក និងលេខ៤ សិង្ហបុរី ខណៈ Agoda បានបែងចែកចំណាត់ថ្នាក់ទាំងនេះជាផ្លូវការថា ថៃជាប្រទេសស្ថិតលំដាប់កំពូល ហើយជប៉ុន អាមេរិក និងសិង្ហបុរីជាប្រទេសស្ថិតនៅលំដាប់ ខ្ពស់ទាំង
March 31, 2022 - អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរចិនបានបន្តធ្វើការបិទខ្ទប់តំបន់សំខាន់ៗជាច្រើនបន្ថែមទៀតនៅក្នុងទីក្រុងសៀងហៃដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ខណៈគិតត្រឹមពេលនេះវិធានការបិទខ្ទប់ក្រុងសៀងហៃដំណាក់កាលទី ១ បានឈានចូលមកដល់ថ្ងៃទី ៤ ហើយ។ យ៉ាងណាក្តី លទ្ធផលនៃការអនុវត្តវិធានការបិទខ្ទប់នេះបានបង្ហាញឡើងក្នុងរូបភាពមួយខុសពីការរំពឹងទុកយ៉ាងខ្លាំង ពោលគឺតួលេខអ្នកឆ្លងថ្មីនៅក្នុងទីក្រុងហិរញ្ញវត្ថុដ៏សំខាន់របស់ចិនមួយនេះបានកើនឡើងគុណនឹង ៣ បើធៀបទៅនឹងរយៈពេលកន្លងមក។ គួររម្លឹកជូនថា សៀងហៃជាក្រុងដែលមានពលរដ្ឋកំពុងរស់នៅប្រមាណជា ២៦លាននាក់ ហើយតាមគម្រោងគឺអាជ្ញាធរចិននឹងមានការបិទខ្ទប់ក្រុងមួយនេះជាពី ២ដំណាក់កាល ដើម្បីធ្វើតេស្តទ្រង់ទ្រាយធំ ចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងគោលបំណងកាត់ផ្តាច់ប្រភពនៃការចម្លងមេរោគ។ នៅក្នុងដំណាក់កាលទី ១គឺអាជ្ញាធរចិននឹងធ្វើការបិទខ្ទប់តំបន់នៅតាមបណ្ដោយទន្លេ Huangpu ក្នុងរយៈពេល ៩ថ្ងៃដោយគិតចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយបន្ទាប់មកនឹងបន្តបិទខ្ទប់តំបន់ភាគលិចទន្លេ Huangpu ក្នុងរយៈ ៥ថ្ងៃ ដែលជាការបិទខ្ទប់ដំណាក់កាលទី ២។
March 31, 2022 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងកាលពីថ្ងៃពុធ ទី៣០ ខែមីនា ម្សិលមិញថា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៩លានដូសដែលកំពុងមាននៅស្តុកក្នុងប្រទេសឥណ្ឌូនេស៊ីបានហួសកាលបរិច្ឆេតនៃការប្រើប្រាស់ហើយ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំង ៩លានដូសនោះគឺជាវ៉ាក់សាំងជំនួយ ដែលមានសុពលភាពនៃប្រើប្រាស់ក្នុងរយៈពេលខ្លី ពោលគឺកាលបរិច្ឆេតនៃការប្រើប្រាស់របស់ពួកវាមានរយៈពេលខ្លីតាំងពីពេលផលិតមកម្លេះ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះឥណ្ឌូនេស៊ីនៅមានវ៉ាក់សាំងដែលមានសុពលភាពនៃការប្រើប្រាស់ខ្លីចំនួន ១,៥លានដូសទៀត ហើយពួកវានឹងត្រូវខូចប្រើលែងកើតនៅខែក្រោយនេះផងដែរ។ ក្រោយជួបប្រទះបញ្ហាដូចបានជម្រាបជូនខាងលើនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានជូនដំណឹងទៅកាន់កម្មវិធីផ្តល់វ៉ាក់សាំងសកល COVAX និងបានស្នើសុំឲ្យផ្តល់ជំនួយវ៉ាក់សាំងណាដែលមានអាយុកាលនៃការប្រើប្រាស់វែងមកកាន់ឥណ្ឌូនេស៊ី ព្រោះបើផ្តល់ជូនវ៉ាក់សាំងដែលមានអាយុកាលខ្លីគឺឥណ្ឌូនេស៊ីមិនអាចប្រើប្រាស់ទាន់ពេលវេលានោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
March 31, 2022 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃពុធ ទី៣០ ខែមីនានេះបានឲ្យដឹងថា អាជ្ញាធរថៃបានជូនដំណឹងជាថ្មីម្តងទៀតជុំវិញការលេងបាញ់ទឹកនៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ ដែលនឹងចូលមកដល់នៅក្នុងពាក់កណ្តាលខែមេសាខាងមុខនេះ ដោយវិធានការថ្មីនេះហាក់មានលក្ខណៈធូស្រាលជាងមុនបន្តិច។ នៅក្នុងវិធានការថ្មីរបស់អាជ្ញាធរថៃបានបញ្ជាក់យ៉ាងច្បាស់ដដែលថា ហាមមិនឲ្យមានការលេងបាញ់ទឹកឬជះទឹកដាក់គ្នា ហាមមិនឲ្យលេងលាបម្សៅដាក់គ្នា និងហាមមិនឲ្យមានការប្រមូលផ្តុំជាសាធារណៈដូចអ្វីដែលពលរដ្ឋបានធ្វើក្នុងពេលកន្លងមកនោះទេ។ គណៈកម្មាធិការជំងឺឆ្លងនៅទីក្រុងបាងកកបានសម្រេចចិត្តអនុញ្ញាតឱ្យមានការលេងបាញ់ទឹកនៅក្នុងតំបន់ជាក់លាក់ ដែលបានស្នើសុំការអនុញ្ញាត ហើយអ្នករៀបចំត្រូវតែគោរពតាមវិធានការ ដែលកំណត់ដោយមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពកូវីដ-១៩ ដោយអ្នកចូលរួមត្រូវតែរក្សាគម្លាតសុវត្ថិភាព ៤ ម៉ែត្រពីគ្នា ពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងមិនអនុញ្ញាតឲ្យទទួលគ្រឿងស្រវឹងឡើយ។ គួរបញ្ជាក់ជូនថា វិធានការរបស់អាជ្ញាធរថៃខាងលើនេះត្រូវបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ដ្បិតក្រុមអ្នកជំនាញបានព្យាករណ៍ថា ក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីថៃរួចគឺចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នឹងកើនឡើងខ្ពស់ ពោលគឺអាចឡើងរហូតដល់ខ្ទង់ ១០០,០០០នាក់នៅក្នុងមួយថ្ងៃ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Thaiger
March 30, 2022 - អន្តរជាតិ
ថៃ៖ អាជ្ញាធរវៀតណាមកាលពីយប់ថ្ងៃអង្គារ ទី២៩ ខែមីនា ម្សិលមិញនេះបានចេញដីកាចាប់ខ្លួនឧកញ៉ាម្នាក់ជុំវិញករណីក្លែងបន្លំទីផ្សារភាគហ៊ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ លោកឧកញ៉ាដែលកំពុងត្រូវបានអាជ្ញាធរវៀតណាមតាមចាប់ខ្លួននេះមានឈ្មោះថា Trinh Van Quyet ជាម្ចាស់អាណាចក្រ FLC ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា រមណីយដ្ឋានប្រណិតជាច្រើនកន្លែង ក្លឹបវាយកូនហ្គោល ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways និងក្រុមហ៊ុនធំៗមួយចំនួនទៀត ដែលមានសក្តានុពលផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម។ ប្រភពខាងលើបានបន្តថា កាលពីថ្ងៃទី ១០ ខែមករាកន្លងទៅ លោកឧកញ៉ាវ័យ ៤៦ឆ្នាំនិងត្រូវបានគេចាត់ទុកថាជាអ្នកមានទ្រព្យសម្បត្តិលំដាប់កំពូលម្នាក់នៅក្នុងប្រទេសវៀតណាមរូបនេះបានក្លែងបន្លំទិន្នន័យទីផ្សារភាគហ៊ុននិងលាក់បាំងព័ត៌មាននៃសកម្មភាពទីផ្សារសំខាន់ៗជាច្រើនដើម្បីរក្សាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ ហើយសកម្មភាពខុសឆ្គងនេះបានធ្វើឲ្យប្រទេសវៀណាមត្រូវបាត់បង់វិនិយោគិនជាច្រើននាក់ និងបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារភាគហ៊ុនក្នុងប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរផងដែរ។ យ៉ាងណាក្តី អាជ្ញាធរវៀតណាមនៅមិនទាន់បានបញ្ជាក់ថា បទល្មើសដែលលោក
March 30, 2022 - អន្តរជាតិ
ថៃ៖ ក្រសួងសុខាភិបាលថៃបានឲ្យដឹងកាលពីថ្ងៃអង្គារ ទី២៩ ខែមីនាម្សិលមិញថា គិតត្រឹមពេលនេះប្រទេសថៃមានថ្នាំលេបប្រឆាំងជំងឺកូវីដ-១៩ ប្រភេទ Favipiravir នៅក្នុងស្តុកគ្រប់គ្រាន់សម្រាប់ធ្វើការផ្គត់ផ្គង់ទៅតាមតម្រូវការ ខណៈអាជ្ញាធរថៃក៏កំពុងតែបញ្ជាទិញថ្នាំប្រភេទនេះជាច្រើនគ្រាប់បន្ថែមទៀតផងដែរដើម្បីទុកប្រើប្រាស់នៅក្រោយពេលបិទបញ្ចប់នៃពិធីបុណ្យសង្រ្កាន្តថៃ។ បើតាមលោក Sirikul Matevelungsun ដែលជានាយកគ្រប់គ្រងនៃស្ថាប័នឱសថស្ថានរដ្ឋថៃបានបញ្ជាក់ថា ក្នុងអំឡុងពេលនេះអាជ្ញាធរថៃបានកំពុងតែធ្វើការចែកចាយថ្នាំ Favipiravir ចំនួន ៨០លានគ្រាប់ទៅតាមមន្ទីរពេទ្យសំខាន់ៗនៅក្នុងប្រទេសថៃ។ លោកបានបន្តថា នៅពាក់កណ្តាលខែមេសាខាងមុខនេះអាជ្ញាធរថៃនឹងធ្វើការចែកចាយថ្នាំ Favipiravir ចំនួន ៣០លានគ្រាប់បន្ថែមទៀត ខណៈថ្នាំទាំង ៣០លានគ្រាប់នេះគឺកំពុងមានក្នុងស្តុកនៅប្រទេសថៃរួចស្រាប់ទៅហើយ។ លោក Sirikul Matevelungsun បានបន្ថែមទៀតថា ក្រោយពេលចូលឆ្នាំថៃរួចអាជ្ញាធរសុខាភិបាលក៏គ្រោងនឹងបញ្ជាទិញថ្នាំ Favipiravir ចំនួន ៧៥លានគ្រាប់បន្ថែមទៀតផងដែរ ដូចនេះហើយទើបលោកហ៊ានអះអាងថា ថៃមានថ្នាំលេបប្រឆាំងជំងឺកូវីដ-១៩ គ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះ៕
March 30, 2022 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានសម្រេចធ្វើការហាមឃាត់មិនឲ្យមានការលេងចាក់ទឹកនិងបាញ់ទឹកដាក់គ្នានៅលើដងផ្លូវ Khaosan ក្នុងក្រុងបាងកកក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីថៃដែលនឹងរៀបចំឡើងនៅក្នុងខែមេសាខាងមុខនេះទេ ខណៈនាពេលកន្លងមកផ្លូវដ៏មមាញឹកមួយនេះគឺជាតំបនទេសចរណ៍សម្រាប់ពលរដ្ឋថៃនិងជនបរទេសយ៉ាងមានសក្តានុពលជាទីបំផុត។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ការហាមឃាត់នេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការររាត្បាតនៃជំងឺកូវីដ-១៩។ គួររម្លឹកជូនថា នាពេលកន្លងមកអាជ្ញាធរថៃធ្លាប់បានជូនដំណឹងមិនឲ្យពលរដ្ឋខ្លួនលេងជះទឹកនិងលាបម្សៅដាក់គ្នាម្តងរួចហើយ តែអាជ្ញាធរហាក់នៅមានភាពស្ទាក់ស្ទើរចំពោះការអនុវត្តការហាមឃាត់នេះនៅចំណុចផ្លូវ Khaosan ព្រោះតាមធម្មតាសកម្មភាពកំសាន្តនៅតំបន់នេះអាចទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិបានច្រើនខ្លាំងណាស់។ បន្ថែមពីការជូនដំណឹងអំពីការហាមឃាត់ខាងលើនេះ អាជ្ញាធរថៃក៏បានអំពាវនាវឲ្យពលរដ្ឋត្រូវចេះការពារខ្លួនឲ្យបានខ្ពស់ក្នុងអំឡុងពេលនៃពិធីបុណ្យសង្ក្រាន្តថៃ ដូចជារក្សាអនាម័យឲ្យបានជាប់ជាប្រចាំ ត្រូវជួបជុំគ្នានៅកន្លែងមានខ្យល់ចេញចូលគ្រប់គ្រាន់ ត្រូវធ្វើតេស្តដោយខ្លួនឯងទាំងមុននិងក្រោយពេលបានជួបជុំសាច់ញាតិនៅតាមបណ្តាខេត្ត ហើយពលរដ្ឋវ័យចំណាស់ត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានមុនពេលដែលបុណ្យសង្រ្កាន្តចូលមកដល់៕ អត្ថបទ៖ ភក្តី ប្រភព៖ National Thailand
March 29, 2022 - អន្តរជាតិ
តាលីបង់៖ រដ្ឋាភិបាលនៃប្រទេសតាលីបង់បានចេញសេចក្តីសម្រេចមួយហាមឃាត់មិនឲ្យពលរដ្ឋជាស្រ្តីអាចធ្វើដំណើរតាមយន្តហោះបានតែម្នាក់ឯងនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីយប់ថ្ងៃចន្ទ ទី២៨ ខែមីនាម្សិលមិញនេះ។ យ៉ាងណាក្តីនៅក្នុងបទបញ្ជាហាមឃាត់នោះរដ្ឋាភិបាលតាលីបង់បានបញ្ជាក់ថា ដើម្បីអាចធ្វើដំណើរតាមយន្តហោះបានគឺពលរដ្ឋតាលីបង់ជាស្រ្តីទាំងអស់ត្រូវតែរួមដំណើរជាមួយសាច់ញាតិជាបុរសយ៉ាងហោចណាស់ម្នាក់។ ប្រភពខាងលើបានបន្តថា ដើម្បីអនុវត្តសេចក្តីហាមឃាត់ខាងលើនេះឲ្យមានប្រសិទ្ធភាពរដ្ឋាភិបាលតាលីបង់បានធ្វើសេចក្តីជូនដំណឹងយ៉ាងច្បាស់លាស់ទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំងអស់និងកំណត់ថា ប្រសិនបើមានក្រុមហ៊ុនណាហ៊ានអនុញ្ញាតឲ្យមានស្រ្តីធ្វើដំណើរតែម្នាក់នោះគឺអាជ្ញាធរនឹងចុះទៅបិទអាជីវកម្មរបស់ក្រុមហ៊ុននោះភ្លាមតែម្តង។ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
March 29, 2022









