- Pheakdey
- អន្តរជាតិ
ក្រុមប្រទេសលោកខាងលិចបានព្រមានថា រុស្ស៊ីអាចនឹងប្រើប្រាស់គ្រាប់បែកដ៏ទំនើបនិងអាចសម្លាប់មនុស្សយ៉ាងសាហាវបំផុត ប្រសិនបើក្រុមពលពលរដ្ឋអ៊ុយក្រែននាំគ្នាមកបិទផ្លូវឬរារាំងក្បួនយោធារបស់ខ្លួនដែលមានគោលដៅឆ្ពោះទៅកាន់ទីក្រុងគៀវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail នៅព្រឹកថ្ងៃសោរ៍ ទី២៦ ខែកុម្ភៈនេះ។ គ្រាប់បែកដែលគេបារម្ភថា លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងប្រើប្រាស់ដើម្បីបំបែកក្បួនរារាំងរបស់ពលរដ្ឋអ៊ុយក្រែននោះគឺជាគ្រាប់បែកភេរវកម្មដែលមានថាមពលខ្លាំងក្លាបំផុត ហើយគេតែងហៅគ្រាប់បែកប្រភេទនេះថា “father of all bombs”។ ប្រភពខាងលើបានបញ្ជាក់ថា “father of all bombs” ជាប្រភេទគ្រាប់បែក ដែលដំណើរការដោយប្រើប្រាស់អុកស៊ីសែនពីខ្យល់អុកស៊ីសែននៅជុំវិញវា ដើម្បីបង្កើតការផ្ទុះដែលមានសីតុណ្ហភាពខ្ពស់ ហើយមានសមត្ថភាពបំផ្លាញសរីរាង្គមនុស្ស និងអវៈយវៈក្នុងខ្លួនមនុស្សដែលស្ថិតក្រោមតំបន់សាយភាយនោះនឹងត្រូវបំផ្លាញចោលរហូតធ្វើឲ្យមនុស្សត្រូវស្លាប់យ៉ាងវេទនាតែម្តង។ គេនៅចាំបានថា កាលពីឆ្នាំ ២០១៧ កន្លងទៅអាមេរិកក៏ធ្លាប់ទម្លាក់គ្រាប់បែកប្រភេទនេះទៅលើទឹកដីអាហ្វហ្គានីស្ថានដែរ ដោយពេលនោះគ្រាប់បែកដ៏ទំនើបនេះត្រូវបានគេកត់សម្គាល់ឃើញថា
February 26, 2022 - អន្តរជាតិ
រុស្ស៊ី៖ ពលរដ្ឋនៅក្នុងប្រទេសរុស្ស៊ីរាប់ពាន់នាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មប្រឆាំងនឹងធ្វើការធ្វើសង្គ្រាមរបស់កងកម្លាំងរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនដែលជាប្រទេសជិតខាងមានព្រំទល់ជាប់ជាមួយប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកុម្ភៈនេះ។ ជាងនេះទៅទៀត ពលរដ្ឋនៅក្នុងប្រទេសរុស្ស៊ីជាច្រើននាក់សុទ្ធតែបានបង្ហាញនូវការងឿងឆ្ងល់អំពីផែនការរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចំពោះការឈ្លានពានទៅលើអ៊ុយក្រែន ដែលជាប្រទេសកំពុងមានទំនោរគាំទ្រប្រទេសលោកខាងលិច។ ប្រភពខាងលើបានបញ្ជាក់ថា ពលរដ្ឋរាប់ពាន់នាក់ត្រូវបានគេប្រទះឃើញធ្វើការប្រមូលផ្តុំគ្នានៅទីលាន Pushkin Square កណ្តាលទីក្រុងម៉ូស្គូ ហើយពលរដ្ឋប្រមាណជា ១,០០០ នាក់ផ្សេងទៀតបានទៅប្រមូលផ្តុំគ្នានៅអតីតរដ្ឋធានីរុស្ស៊ីគឺទីក្រុង Saint Petersburg ដើម្បីសម្តែងនូវការមិនពេញចិត្តរបស់ពួកគេចំពោះការវាយប្រហារប្រទេសអ៊ុយក្រែន ហើយនិន្នការដូចគ្នានេះក៏ត្រូវបានគេប្រទះឃើញកើតមាននៅតាមបណ្តាទីក្រុងសំខាន់ៗជាច្រើនផ្សេងទៀតក្នុងប្រទេសរុស្ស៊ីផងដែរ។ ឆ្លើយតបនឹងចលនាប្រឆាំងនេះ ប៉ូលិសរុស្ស៊ីបានធ្វើការចាប់ខ្លួនពលរដ្ឋជិត ១,៧០០នាក់នៅក្នុងក្រុងចំនួន ៥៣ផ្សេងគ្នារបស់រុស្ស៊ី ចាប់ខ្លួនពលរដ្ឋជាង ៩០០នាក់នៅក្នុងទីក្រុងម៉ូស្គូ និងជាង
February 25, 2022 - អន្តរជាតិ
អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈម្សិលមិញនេះ បានចុះហត្ថលេខាលើបទបញ្ជាមួយអនុញ្ញាតឲ្យកងទ័ពទូទៅអាចធ្វើការចល័តនៅក្នុងទីក្រុងធំៗទាំងអស់ក្នុងប្រទេសអ៊ុយក្រែននិងរួមទាំងរដ្ឋធានីគៀវផងដែរ ក្នុងគោលបំណងដើម្បីធានាបាននូវការការពារជាតិពីការឈ្លានពានរបស់រុស្ស៊ី។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN បានបញ្ជាក់ថា បទបញ្ជាខាងលើនេះនឹងមានសុពលភាពក្នុងរយៈពេល ៩០ថ្ងៃរាប់ចាប់តាំងពីថ្ងៃចុះហត្ថលេខានេះតទៅ។ ស្របពេលនៃការអនុវត្តបទបញ្ជាខាងលើ រដ្ឋាភិបាលអ៊ុយក្រែនដែលកំពុងប្រើប្រាស់ច្បាប់អាជ្ញាសឹកនោះក៏បានសម្រេចហាមឃាត់មិនឲ្យពលរដ្ឋជាបុរសដែលមានអាយុចាប់ពី ១៨-៦០ឆ្នាំធ្វើដំណើរចេញពីប្រទេសឡើយ ខណៈបទបញ្ជាមួយនេះនឹងអស់សុពលភាពលុះត្រាតែប្រទេសអ៊ុយក្រែនឈប់អនុវត្តច្បាប់អាជ្ញាសឹក។ ឆ្លើយតបនឹងការហាមឃាត់នេះពលរដ្ឋអ៊ុយក្រែនម្នាក់គឺ លោក Andrew អាយុ ២៤ឆ្នាំបានប្រាប់ក្រុមអ្នកសារព័ត៌មានថា វាជាលើកដំបូងដែលរូបលោកត្រូវស្ថិតនៅក្នុងចំណោមពលរដ្ឋដែលត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញក្រៅប្រទេស ហើយរូបលោកនឹងនៅទីនេះ (ទឹកដីអ៊ុយក្រែន) ជាមួយរដ្ឋាភិបាលអ៊ុយក្រែនរហូតដល់ការឈ្លានពានរបស់រុស្ស៊ីត្រូវបានបញ្ចប់៕ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky អត្ថបទ៖ ភក្តី ប្រភព៖ CNN
February 25, 2022 - អន្តរជាតិ
អ៊ុយក្រែន៖ បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកុម្ភៈនេះបានចុះផ្សាយថា គិតត្រឹមពេលនេះគឺរយៈពេលមួយដំបូងនៃការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនគឺវាបានបណ្តាលឲ្យមនុស្សចំនួន ១៣៧នាក់បានស្លាប់បាត់បង់ជីវិត។ បើតាមលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបញ្ជាក់បន្ថែមថា ក្រៅតែពីមានអ្នកស្លាប់ក៏មានពលរដ្ឋចំនួន ៣១៦នាក់ផ្សេងទៀតត្រូវរងរបួស និងពលរដ្ឋប្រមាណជា ១០០,០០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ ខណៈពលរដ្ឋមួយចំនួនត្រូវសម្ងំលាក់ខ្លួននៅក្នុងស្ថានីយ៍រថភ្លើងក្រោមដើម្បីការពារខ្លួនពីគ្រាប់ផ្លោង។ គួររម្លឹកជូនថា រុស្ស៊ីបានបើកការវាយប្រហារទៅកាន់ប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយរុស្ស៊ីបានបាញ់មីស៊ីលនិងគ្រាប់ផ្លោងយ៉ាងច្រើនឆ្ពោះទៅកាន់ទីក្រុងគៀវ ដែលជារដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន។ ភ្លាមៗក្រោយការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី ប្រទេសធំៗនៅលោកខាងលិចដែលមានទាំងអាមេរិកផងបានធ្វើការផ្តោលទោសយ៉ាងខ្លាំងនិងបានសម្រេចដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅកាន់ប្រទេសរុស្ស៊ី។ យ៉ាងណាក្តី រុស្ស៊ីក្រោមការដឹកនាំរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហាក់មិនខ្លាចទណ្ឌកម្ម និងការផ្កោលទោសរបស់ប្រទេសណាមួយទាល់តែសោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
February 25, 2022 - អន្តរជាតិ
ថៃ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៣,៥៥៧នាក់ ដែលចំនួននេះគឺមានការកើនឡើងបើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃកន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ ចំពោះករណីស្លាប់វិញគឺមានចំនួន ៣៨នាក់ ដែលចំនួននេះមានការថយចុះបន្តិច ដោយកាលពីថ្ងៃម្សិលមិញនេះតួលេខអ្នកស្លាប់នៅក្នុងប្រទេសថៃមានចំនួន ៣៩នាក់។ បើតាមអជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ២៣,៣២៩នាក់ជាករណីឆ្លងនៅក្នុងសហគមន៍ក្នុងចំណោមពលរដ្ឋថៃ ខណៈអ្នកឆ្លងចំនួន ២២៨នាក់ផ្សេងទៀតជាករណីនាំចូលពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិ។ ឆ្លើយតបនឹងកំណើតអ្នកឆ្លងកូវីដ-១៩ ថ្មីជារៀងរាល់ថ្ងៃនេះ សាលារាជធានីបាងកកបានសម្រេចនឹងបង្កើតមជ្ឈមណ្ឌលមើលថែអ្នកជំងឺនៅតាមសហគមន៍ចំនួន ៩កន្លែងបន្ថែមទៀតផងដែរ ដើម្បីកាត់បន្ថយការកកស្ទះអ្នកជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យទូទៅនិងមន្ទីរពេទ្យយោធាក្នុងទីក្រុងបាងកក។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ២,៧លាននាក់ និងស្លាប់សរុបជាង ២ម៉ឺននាក់។ ចំពោះផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ គឺអាជ្ញាធរសុខាភិបាលថៃបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានរួចរាល់បានជាង ៧០%
February 24, 2022 - អន្តរជាតិ
ថៃ៖ យោងតាមបណ្តាញសារព័ត៌មាន The Smart Local បានចុះផ្សាយថា ស្រ្តីថៃម្នាក់មានសំណាងរើសបានកម្អួតត្រីបាឡែនដែលមានតម្លៃរាប់លានដុល្លារកាលពីពេលថ្មីៗនេះ។ ស្រ្តីមហាសំណាងរូបនេះមានឈ្មោះថា Aunmanee Sarirayoh អាយុ ៣០ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅក្នុងខេត្តប៉ាតានីភាគខាងត្បូងប្រទេសថៃ ដែលជាតំបន់សម្បូរទៅដោយអ្នកកាន់សាសនាឥស្លាម។ ប្រភពខាងលើបានបន្តថា កាលពីថ្ងៃទី ២១ ខែកុម្ភៈកន្លងទៅនេះ អ្នកនាង Aunmanee Sarirayoh រួមជាមួយនឹងគ្រួសារបាននាំគ្នាដើរកំសាន្តតាមមាត់ឆ្នេរសមុទ្រក្នុងតំបន់យ៉ារីងនៃខេត្តប៉ាតានី ហើយក៏មានសំណាងប្រទះឃើញកម្អួតត្រីបាឡែននេះតែម្តង។ ដំបូងឡើយអ្នកនាង Aunmanee Sarirayoh មិនគិតថាកម្អួតត្រីប៉ាឡែននេះជារបស់មានតម្លៃដល់ថ្នាក់នេះទេ តែអ្នកនាងបានយកដុំកម្អួតត្រីបាឡែនទាំងនេះទៅពិនិត្យមើលនៅមជ្ឈមណ្ឌលវិទ្យាសាស្រ្តមួយកន្លែងក្នុងសាកលវិទ្យាល័យ Prince of Songkla University ទើបដឹងច្បាស់ថា វាគឺជារបស់កម្រនិងមានតម្លៃខ្ពស់បំផុត សម្រាប់យកទៅផលិតជាទឹកអប់ប្រណិតដែលមានតម្លៃថ្លៃៗលំដាប់ពិភពលោក។ កម្អួតត្រីបាឡែននោះមានទម្ងន់សរុប
February 24, 2022 - អន្តរជាតិ
ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ថៃកាលពីថ្ងៃពុធ ទី២៣ ខែកុម្ភៈ ម្សិលមិញនេះបានប្រកាសថា អាជ្ញាធរថៃនឹងលុបចោលវិធានការតឹងរឹងមួយចំនួនសម្រាប់អ្នកដំណើរអន្តរជាតិនៅដើមខែមីនានេះហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ចាប់ពីដើមខែក្រោយនេះទៅអ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំងអស់អាចធ្វើដំណើរទៅកាន់ប្រទេសបានដោយមិនចាំបាច់ត្រូវអនុវត្តវិធានាការធ្វើចត្តាឡីស័កនោះទេ ហើយជំនួសមកវិញពួកគេនឹងតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩ដោយម៉ាស៊ីន PCR ភ្លាមពេលទៅដល់ប្រទេសថៃ និង ៥ថ្ងៃបន្ទាប់មកទៀតត្រូវធ្វើតេស្តដោយប្រើឧបករណ៍តេស្តរហ័សម្តងទៀត។ យ៉ាងណាក្តី មុនពេលធ្វើដំណើរមកកាន់ប្រទេសថៃអ្នកដំណើរអន្តរជាតិទាំងអស់ក៏តម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីន PCR ក្នុងរយៈពេល ៧២ម៉ោងមុនពេលចេញដំណើរផងដែរ ហើយពេលមកដល់ប្រទេសថៃពួកគេត្រូវសម្រាកនៅក្នុងសណ្ឋាគារមួយយប់ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តដោយម៉ាស៊ីន PCRរបស់អាជ្ញាធរថៃ។ បន្ទាប់មកអ្នកដំណើរគ្រប់រូបត្រូវដំឡើងកម្មវិធី Mor Chana នៅក្នុងទូរស័ព្ទដៃដើម្បីផ្ញើរលទ្ធផលតេស្តដោយឧបករណ៍តេស្តរហ័សមកកាន់អាជ្ញាធរថៃ ដែលតេស្តនេះពួកគេត្រូវធ្វើដោយខ្លួនឯងក្នុងរយៈពេល ៥ថ្ងៃបន្ទាប់។ ក្រៅតែពីបានបន្ធូរបន្ថយវិធានការដូចបានជម្រាបជូនខាងលើនេះ អាជ្ញាធរថៃក៏បានសម្រេចកាត់បន្ថយប្រាក់សម្រាប់ធានារ៉ាប់រងការធ្វើដំណើរពី ៥០,០០០ ដុល្លារ
February 24, 2022 - អន្តរជាតិ
ហុងកុង៖ ហុងកុងបានបំបែកកំណត់ត្រារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនបំផុតមិនធ្លាប់មាន ដោយកាលពីថ្ងៃពុធ ទី២៣ ខែកុម្ភៈ ម្សិលមិញនេះ តួលេខអ្នកឆ្លងថ្មីមានរហូតដល់ ៨,៦៧៤នាក់ និងមានអ្នកស្លាប់ចំនួន ៤៩នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាននេះគឺត្រូវបានធ្វើឡើងស្របពេលដែលអាជ្ញាធរហុងកុងគ្រោងនឹងធ្វើតេស្តទ្រង់ទ្រាយធំក្នុងចំណោមពលរដ្ឋរបស់ខ្លួនទាំងអស់ ពោលគឺមានចំនួនសរុបជាង ៧,៤លាននាក់។ បើតាមលោក Lau Ka-hin ប្រធានគ្រប់គ្រងគុណភាពនិងស្តង់ដារនៃអាជ្ញាធរមន្ទីរពេទ្យហុងកុងបានប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ នៅហុងកុងគឺឈានដល់កម្រិតធ្ងន់ធ្ងរហើយ ពោលគឺអាជ្ញាធរត្រូវទាញសញ្ញាអាសន្នឬដាក់ចេញវិធានការតឹងរឹងបំផុតតាមតែអាចធ្វើទៅបានដើម្បីកាត់ផ្តាច់រលកនៃការចម្លង។ បើតាមក្រុមអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យហុងកុងវិញបានព្យាករណ៍ថា នៅក្នុងអំឡុងខែក្រោយនេះតួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅហុងកុងអាចនឹងកើនដល់ខ្ទង់ ១៨០,០០០នាក់ឯណោះនៅក្នុងមួយថ្ងៃ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
February 24, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈនេះ នាយករដ្ឋមន្ត្រីនៃប្រទេសកូរ៉េខាងត្បូងលោក Kim Boo-kyum បានអំពាវនាវឲ្យពលរដ្ឋខ្លួនរក្សាភាពនឹងនរនិងកុំភ័យស្លន់ស្លោចំពោះករណីដែលអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩លើសពី ១៧០,០០០នាក់ជាលើកដំបូងបង្អស់រាប់ចាប់តាំងពីពេលកើតមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ជាសកលមក។ បើទោះជាបានបំបែកកំណត់ត្រារកឃើញអ្នកឆ្លងកូវីដ-១៩ច្រើនបំផុតមិនធ្លាប់មានក៏ពិតមែនតែលោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងបានបញ្ជាក់ថា ករណីអ្នកមានអាការៈធ្ងន់ធ្ងរនិងស្លាប់ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះគឺស្ថិតនៅក្នុងកម្រិតមួយដែលអាជ្ញាធរអាចគ្រប់គ្រងបាន ដ្បិតភាគច្រើននៃការចម្លងថ្មីនោះគឺជាការចម្លងមេរោគអូមីក្រុងដែលជាប្រភេទមេរោគមានសមត្ថភាពអាចចម្លងបានលឿនតែពុំបានផ្តល់គ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។ គួររម្លឹកថា នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងសម្រាប់ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ម្សិលមិញនេះបានបង្ហាញថា កូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ ១៧១,៤៥២នាក់ ដែលជាការកើនឡើងយ៉ាងគំហុក ដ្បិតកាលពីថ្ងៃចន្ទ ទី២១ ខែកុម្ភៈ តួលេខអ្នកឆ្លងមានត្រឹមជាង ៩ម៉ឺននាក់ប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ២,៣ លាននាក់ និងស្លាប់សរុបជាង ៧ ពាន់នាក់
February 23, 2022 - អន្តរជាតិ
ថៃ៖ ទីភ្នាក់ងារអវកាសរបស់ប្រទេសថៃកំពុងតែជម្រុញឲ្យមានការនាំយកអាហារថៃទៅកាន់ទីអវកាសជាលើកដំបូងបង្អស់នៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយនៅរបស់បណ្តាញសារព័ត៌មាន National Thailand កាលពីថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ម្សិលមិញនេះ។ ការជម្រុញឲ្យមានបេសកកម្មនាំយកអាហារទៅកាន់ទីអវកាសជាលើកដំបូងនេះត្រូវបានធ្វើឡើងក្រោយពីមានបុរសជនជាតិកាណាដាម្នាក់បានផលិតវីដេអូបង្ហោះអាហារថៃមួយប្រភេទទៅលើអាកាសកាលពីថ្ងៃទី ១០ ខែកុម្ភៈកន្លងទៅ ហើយវីដេអូទាំងស្រុងនៃសកម្មភាពដ៏កម្រនោះត្រូវបានទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យា (GISTDA) របស់ថៃយកទៅផ្សព្វផ្សាយបន្តជាសាធារណៈកាលពីពេលថ្មីៗនេះ។ ប្រភពខាងលើបានបញ្ជាក់ថា បុរសកាណាដារូបនោះមានឈ្មោះថា Chris Parker ជា YouTuber ហើយអាហារថៃដែលគាត់បានបង្ហោះលើអាកាសនោះមានឈ្មោះថា Spicy Pad Kaprao ដែលជាបាយសស្រោចពីលើដោយសាច់ជ្រូកឆាម្រះព្រៅ ម្ទេស និងបន្ថែមនូវពងចៀនមួយគ្រាប់ទៀងផង។ នៅក្នុងបេសកកម្មនោះគេបានប្រើប្រាស់បាឡុងតូចមួយដើម្បីហោះនាំយក Spicy Pad Kaprao ចំនួន ២ចានទៅលើអាកាស
February 23, 2022









