- Pheakdey
- អន្តរជាតិ
ការសិក្សាមួយបានរកឃើញថា មេរោគអូមីក្រុងប្រភេទ BA.2 អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមេរោគអូមីក្រុងប្រភេទ BA.1 ដែលជាមេរោគនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនកំពុតរាតត្បាតខ្លាំងនៅជុំវិញពិភពលោកនាពេលបច្ចុប្បន្ននេះ។ គួររម្លឹកជូនថា មេរោគនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនវ៉ារ្យ៉ង់អូមីក្រុងត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តកំណត់បែងចែកជា ២ប្រភេទផ្សេងគ្នា គឺប្រភេទ BA.1 ដែលកំពុងរាតត្បាតខ្លាំងក្នុងពេលបច្ចុប្បន្ន ហើយក្រោយមកវ៉ារ្យ៉ង់នេះបានបំប្លែងខ្លួនជាមេរោគថ្មីមួយទៀតដែលស្ថិតនៅក្នុងពូជពង្សនៃវ៉ារ៉្យង់អូមីក្រុងដដែល តែមានលេខសម្គាល់ផ្សេងមួយទៀតគឺ BA.2។ បើយោងតាមការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន ហើយត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Daily Mail កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈនេះបានបង្ហាញថា មេរោគអូមីក្រុងប្រភេទ BA.2 អាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរ និងបង្កការចម្លងបានលឿនជាង បើធៀបទៅនឹងមេរោគអូមីក្រុងប្រភេទ BA.1។ ក្នុងការសិក្សាដដែលនោះក៏បានបង្ហាញទៀតថា មេរោគអូមីក្រុងប្រភេទ BA.2
February 18, 2022 - អន្តរជាតិ
ថៃ៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែកុម្ភៈនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៨,០៦៦នាក់ ដែលចំនួននេះគឺមានការកើនឡើងបើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃកន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ ចំពោះករណីស្លាប់វិញគឺមានចំនួន ២៧នាក់ ដែលចំនួននេះមានការកើនឡើងបន្តិចដោយកាលពីថ្ងៃម្សិលមិញនេះតួលេខអ្នកស្លាប់នៅក្នុងប្រទេសថៃមានចំនួនត្រឹម ២២នាក់ប៉ុណ្ណោះ។ បើតាមអជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ១៧,៨៩៨នាក់ជាករណីឆ្លងនៅក្នុងសហគមន៍ក្នុងចំណោមពលរដ្ឋថៃ ខណៈអ្នកឆ្លងចំនួន ១៦៨នាក់ផ្សេងទៀតជាករណីនាំចូលពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ២,៦លាននាក់ និងស្លាប់សរុបជាង ២ម៉ឺននាក់។ ចំពោះផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ គឺអាជ្ញាធរសុខាភិបាលថៃបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានរួចរាល់បាន ៧០% និង ២៦%បានចាក់ដល់ដូសជម្រុញ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
February 18, 2022 - អន្តរជាតិ
ប្រេស៊ីល៖ ហេតុការណ៍បាក់ស្រុតដីបានឆក់យកជីវិតពលរដ្ឋប្រេស៊ីលចំនួន ១០៤នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមករានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងទីក្រុង Petropolis ភាគខាងជើងនៃប្រទេសប្រេស៊ីល ហើយគ្រោះធម្មតជាតិនេះបានកើតឡើងបន្ទាប់ពីតំបន់កើតហេតុនោះមានភ្លៀងធ្លាក់យ៉ាងច្រើនជិតមួយសប្តាហ៍មកហើយ។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ខាងលើនេះគឺមានកុមារចំនួន ១៥នាក់ ខណៈគិតត្រឹមពេលនេះក៏នៅមានពលរដ្ឋប្រេស៊ីលចំនួន ៣៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរប្រេស៊ីលបានបញ្ជាក់ថា ក្នុងអំឡុងពេលនេះមានក្រុមអ្នកជួយសង្គ្រោះចំនួន ៥០០នាក់កំពុងធ្វើការយ៉ាងសកម្មបំផុតដើម្បីតាមស្វែងរកពលរដ្ឋដែលកំពុងបាត់ខ្លួនទាំងនោះ តែយ៉ាងណាក្តីប្រតិបត្តិការណ៍ស្វែងរកជនគ្រោះមិនងាយស្រួលឡើយ ដ្បិតតំបន់កើតហេតុត្រូវគ្របដណ្ដប់ដោយគំនរបាក់បែកនៅពីលើ ខណៈនៅខាងក្រោមជាដីល្បាប់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
February 18, 2022 - អន្តរជាតិ
ម៉ាឡេស៊ី៖ ម៉ាឡេស៊ីគ្រោងនឹងបង្កើតច្បាប់ថ្មីមួយហាមមិនឲ្យពលរដ្ឋដែលបានកើតក្រោយឆ្នាំ ២០០៥ មានសិទ្ធជក់បារីនោះទេ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈម្សិលមិញនេះ។ បើតាមលោក Khairy Jamaluddin ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា ច្បាប់ដែលគ្រោងនឹងបង្កើតនោះគឺមានខ្លឹមសារហាមឃាត់មិនពលរដ្ឋដែលបានកើតក្រោយឆ្នាំ ២០០៥ មានសិទ្ធទិញ ប្រើប្រាស់ និងកាន់កាប់នូវផលិតផលថ្នាក់ជក់គ្រប់ប្រភេទដោយមានទាំងបារីទូទៅនិងបារីអេឡិចត្រូនិចផងដែរ។ លោក Khairy Jamaluddin រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោករដ្ឋមន្ត្រីរូបនេះបានបន្ថែមទៀតថា ច្បាប់ថ្មីនេះត្រូវបានគេហៅថា “Generational End Game” ឬជាខេមរៈភាសាមានន័យថា “ហ្គេមជំនាន់ចុងក្រោយ” ដែលមានអត្ថន័យដោយសម្រាយថា ជាច្បាប់ចុងក្រោយសម្រាប់បិទបញ្ចប់ការជក់បារីទាំងស្រុងទាំងម្តងសម្រាប់ពលរដ្ឋជំនាន់ក្រោយ។ ចំពោះគោលបំណងនៃការបង្កើតច្បាប់នេះវិញគឺត្រូវបានធ្វើឡើងដើម្បីរក្សាសុខភាពប្រជាពលរដ្ឋនៅពេលអនាគតដ្បិតនៅក្នុងការសិក្សាបានបង្ហាញថា ថ្នាំជក់គឺជាប្រភពចម្បងបំផុតដែលបង្កឲ្យមានជំងឺមហារីក
February 18, 2022 - អន្តរជាតិ
ថៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៧,៣៤៩នាក់ ដែលចំនួននេះគឺមានការកើនឡើងបើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃកន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand ។ ចំពោះករណីស្លាប់វិញគឺមានចំនួន ២២នាក់ ដែលចំនួននេះមានការថយចុះបន្តិចដោយកាលពីថ្ងៃម្សិលមិញនេះតួលេខអ្នកស្លាប់នៅក្នុងប្រទេសថៃមានចំនួន ២៧នាក់ឯណោះ។ បើតាមអជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ១៧,១០៤នាក់ជាករណីឆ្លងនៅក្នុងសហគមន៍ក្នុងចំណោមពលរដ្ឋថៃ ខណៈអ្នកឆ្លងចំនួន ២៤៥នាក់ផ្សេងទៀតជាករណីនាំចូលពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ២,៦លាននាក់ និងស្លាប់សរុបជាង ២ម៉ឺននាក់។ ចំពោះផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ គឺអាជ្ញាធរសុខាភិបាលថៃបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានរួចរាល់បាន ៧០% និង ២៦%បានចាក់ដល់ដូសជម្រុញ៕ អត្ថបទ៖ ភក្តី
February 17, 2022 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈនេះបានឲ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈនិងក្រសួងអប់រំថៃបានសម្រេចឲ្យមានការបង្កើត “តំបន់កូវីដ” ដើម្បីអនុញ្ញាតឲ្យក្រុមសិស្សានុសិស្សដែលបានឆ្លងជំងឺកូវីដ-១៩ មានឱកាសមកប្រលងចូលរៀនតាមសាកលវិទ្យាល័យដូចបេក្ខជនប្រលងទូទៅដែរ។ បើតាមលោកវេជ្ជបណ្ឌិត Sarawut Boonsuk អនុប្រធាននាយកដ្ឋានសុខាភិបាលថៃបានឲ្យដឹងថា គ្រប់សាកលវិទ្យាល័យទាំងអស់ត្រូវបង្កើត “តំបន់កូវីដ” ឬជាបន្ទប់ដាច់ដោយឡែកមួយសម្រាប់ឲ្យក្រុមសិស្សានុសិស្សដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឬបានឆ្លងជំងឺកូវីដ-១៩ កម្រិតស្រាលអាចទៅប្រលងក្នុងពេលដំណាលគ្នាជាមួយបេក្ខជនទូទៅដែរ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា បន្ទប់ប្រលងពិសេសដែលគេហៅថា “តំបន់កូវីដ” នោះ នឹងទទួលបានការជួយសម្របសម្រួលពីក្រុមបុគ្គលិកសុខាភិបាល បន្ថែមពីលើក្រុមបុគ្គលិកអប់រំដែលត្រូវត្រួតពិនិត្យលើការប្រលងនោះផងដែរ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា “តំបន់កូវីដ” នឹងត្រូវបានបែងចែកជា ៣ប្រភេទ ដោយប្រភេទទី ១សម្រាប់ក្រុមសិស្សដែលមានការសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ តែបានតេស្តអវិជ្ជមាន ហើយប្រភេទទី ២សម្រាប់ក្រុមសិស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩
February 17, 2022 - អន្តរជាតិ
វៀតណាម៖ ក្រុមអ្នកបើកបររថយន្តដឹកទំនិញនិងក្រុមអ្នកនាំទំនិញចេញពីប្រទេសវៀតណាមឆ្ពោះទៅក្នុងប្រទេសចិនជាច្រើននាក់កំពុងប្រឈមនឹងភាពតានតឹងយ៉ាងខ្លាំងទាំងសម្ពាធការងារនិងការខាតបង់ប្រាក់ចំណូល ក្រោយអាជ្ញាធរចិនបានសម្រេចបិទច្រកទ្វារព្រំដែលមួយរយៈដើម្បីទប់ស្កាត់មេរោគជំងឺកូវីដ-១៩។ យោងតាមសេចក្តីរាយការណ៍របស់កាសែត VN Express បានឲ្យដឹងថា មានរថយន្តដឹកទំនិញកសិកម្មរបស់វៀតណាមជាង ១,៨០០គ្រឿងត្រូវបានជាប់គាំងនៅច្រកព្រំដែន Huu Nghi ដែលស្ថិតនៅក្នុងក្រុង Lang Son នៃប្រទេសវៀតណាមជាងមួយសប្តាហ៍មកហើយ ខណៈគេមិនបានដឹងច្បាស់ថា ពេលណាទើបអាជ្ញាធរចិនបើកទ្វារព្រំដែនអនុញ្ញាតឲ្យពលរដ្ឋវៀតណាមអាចនាំទំនិញទាំងនោះចូលទៅក្នុងប្រទេសចិនបាននោះទេ។ អ្នកបើកបររថយន្តដឹកទំនិញម្នាក់បានប្រាប់ឲ្យដឹងថា គាត់បានធ្វើដំណើរមកពីខេត្ត Long An ភាគខាងត្បូងប្រទេសវៀតណាម ដែលមានចម្ងាយប្រមាណជា ១,៨០០ គីឡូម៉ែត្រពីច្រកព្រំដែន Huu Nghi នេះ ហើយរូបគាត់បានទទួលប្រាក់ឈ្មួលប្រចាំថ្ងៃចំនួន ២០០,០០០ ដុង (៨,៨០ ដុល្លារ) ។
February 17, 2022 - អន្តរជាតិ
អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា មានស្រ្តីម្នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ ១០០% ពីជំងឺអេដស៍ហើយរូបគាត់ក៏ជាស្រ្តីដំបូងបង្អស់ក្នុងពិភពលោកផងដែរ ដែលទទួលបានការព្យាបាលដ៏ពិសេសនេះ។ ស្រ្តីរូបនេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណពិតប្រាកដនោះទេ តែរូបគាត់ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះថា “អ្នកជំងឺក្រុងញូវយ៉ក” សម្រាប់នៅក្នុងបេសកកម្មព្យាបាលដ៏កម្រនេះ។ ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិកបានប្រាប់ឲ្យដឹងថា ការព្យាបាលឲ្យស្រ្តីរូបនេះជាសះស្បើយពីជំងឺអេដស៍មិនមែនជារឿងាយស្រួលឡើយ ព្រោះវាមិនមែនជាការលេបថ្នាំឬចាក់ថ្នាំដើម្បីសម្លាប់មេរោគនៅក្នុងខ្លួនអ្នកជំងឺនោះទេ។ បើតាមអ្នកវិទ្យាសាស្រ្តម្នាក់ប្រចាំនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cornell ក្នុងក្រុងញូវយ៉ក បានពន្យល់ថា គេបានប្រើប្រាស់វិធីវះកាត់ផ្លាស់ប្តូរយកកោសិកាដើមចេញពីក្នុងខ្លួនអ្នកជំងឺនិងដាក់ជំនួសមកវិញនូវកោសិការបស់មនុស្សផ្សេងម្នាក់ទៀតដែលគ្មានផ្ទុកមេរោគអេដស៍។ ដើម្បីទទួលបានការព្យាបាលនេះដំបូងឡើយគេត្រូវការមានអ្នកស្ម័គ្រចិត្តបរិច្ចាគកោសិកាខ្លួនឯងជាមុនសិន ហើយជាទូទៅការបរិច្ចាគនេះត្រូវបានធ្វើឡើងដោយអ្នកជំងឺដែលដឹងថាខ្លួនជិតស្លាប់ទៅហើយ។ ក្រោយទទួលបានកោសិកាសម្រាប់ផ្លាស់ប្តូរហើយ គេក៏ត្រូវការពេលវេលាយូរផងដែរសម្រាប់វះកាត់ប្តូរ កោសិកាទាំងអស់នោះបន្តិចម្តងៗ ជាក់ស្តែងគេត្រូវការពេលវេលារហូតដល់ ៤ឆ្នាំ ដើម្បីផ្លាស់ប្តូរកោសិកាដែលមានផ្ទុកជំងឺអេដស៍និងមហារីកចេញពីក្នុងខ្លួនស្រ្តីអ្នកជំងឺខាងលើនេះ។ អ្នកវិទ្យាសាស្រ្តដដែលនេះក៏បានបញ្ជាក់ផងដែរថា វិធីព្យាបាលនេះមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះជីវិតអ្នកជំងឺ ដូចនេះក្រុមអ្នកវិទ្យាសាស្រ្តបានសម្រេចប្រើប្រាស់វិធីព្យាបាលនេះចំពោះតែអ្នកជំងឺអេដស៍ណាដែលមានបន្ថែមនូវជំងឺមហារីកកម្រិតធ្ងន់ប៉ុណ្ណោះ ព្រោះថាអ្នកជំងឺនៅក្នុងស្ថានភាពបែបនេះគឺមានហានិភ័យខ្ពស់ក្នុងការស្លាប់បាត់បង់ជីវិតរួចទៅហើយ បើទោះជាមិនធ្វើការវះកាត់ប្តូរកោសិកាក៏ដោយ។
February 16, 2022 - អន្តរជាតិ
ម៉ាឡេស៊ី៖ កាសែត បាងកកប៉ុស្តិ៍ កាលពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈកន្លងទៅនេះបានរាយការណ៍ថា មានយន្តហោះដឹកនាំអ្នកដំណើរមួយគ្រឿងត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ក្រោយគេបានរកឃើញថា មានសត្វពស់មួយក្បាលកំពុងវារនៅលើយន្តហោះនោះ។ ហេតុការណ៍ដ៏កម្រនេះត្រូវបានកើតឡើងក្នុងយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ខណៈដែលយន្តហោះមួយគ្រឿងនេះកំពុងដឹកអ្នកដំណើរចេញពីទីក្រុងកូឡាឡាំពួឆ្ពោះទៅកាន់ទីក្រុងតាវ ស្ថិតនៅលើកោះបូណេអូ ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយរបស់ម៉ាឡេស៊ី។ ប្រភពខាងលើបានបន្តថា សត្វពស់ដែលគេមិនស្គាល់ប្រភេទច្បាស់នោះត្រូវបានគេប្រទះឃើញវារនៅក្នុងប្រអប់អំពូលភ្លើងដែលស្ថិតនៅក្នុងកន្លែងអ្នកបើកបរ ហើយភ្លាមៗនោះក្រុមអ្នកបើកបរយន្តហោះក៏សម្រេចទាញសញ្ញាអាសន្នតែម្តង។ យន្តហោះបានចុះចតជាបន្ទាន់នៅក្នុងទីក្រុងគូឈីងដែលមានចម្ងាយប្រមាណជា ៩០០គីឡូម៉ែត្រពីទីក្រុងគោលដៅដែលយន្តត្រូវចុះចតតាមការកំណត់ទុក។ ក្រោយយន្តហោះបានធ្វើការចុះចត អ្នកដំណើរទាំងអស់ត្រូវបានប្តូរជើងហោះហើរឲ្យទៅជិះយន្តហោះមួយផ្សេងទៀតដើម្បីបន្តដំណើរ ខណៈហេតុការណ៍ដ៏កម្រក្នុងវិស័យអាកាសចរណ៍មួយនេះមិនបានបង្កគ្រោះថ្នាក់ចំពោះអ្នកណាម្នាក់នោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
February 16, 2022 - អន្តរជាតិ
វៀតណាម៖ កាលពីថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ម្សិលមិញនេះរដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃប្រទេសវៀតណាមបានស្នើឲ្យរដ្ឋាភិបាលសម្រេចបើកប្រទេសជាធម្មតាឡើងវិញដើម្បីទទួលអ្នកដំណើរអន្តរជាតិនិងលើកលែងវិធានការរឹតបន្តឹងការធ្វើដំណើរមួយចំនួនចាប់ពីថ្ងៃទី១៥ ខែមីនា ខាងមុខនេះតទៅ។ បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា គម្រោងបើកប្រទេសដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍វៀតណាមបានស្នើសុំនេះគឺត្រូវបានធ្វើឡើងមុនពេលកំណត់ចំនួន ៣ខែ ដោយនាពេលកន្លងមករដ្ឋាភិបាលវៀតណាមគ្រោងនឹងបើកប្រទេសឡើងវិញនៅអំឡុងខែមិថុនាឯណោះ។ ប្រភពខាងលើបន្តថា គម្រោងសុំបើកប្រទេសឡើងវិញរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍វៀតណាមនៅពេលនេះគឺត្រូវបានធ្វើឡើងដោយយកគំរូតាមប្រទេសថៃនិងហ្វីលីពីន ដែលប្រទេសទាំង ២នេះសុទ្ធសម្រេចបើកប្រទេសឡើងវិញក្នុងបរិបទដែលមានការរាតត្បាតជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងច្រើន តែអ្នកឈឺធ្ងន់ធ្ងរហើយត្រូវព្យាបាលនៅមន្ទីរពេទ្យមានចំនួនតិចតួច។ យ៉ាងណាក្តី នៅក្នុងសំណើនោះបានបញ្ជាក់ថាផែនការរបស់ក្រសួងទេសចរណ៍វៀតណាមនឹងត្រូវអនុវត្តចំពោះអ្នកដំណើដែលមានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់និងបានបង្ហាញលទ្ធផលតេស្តអវិជ្ជមានប៉ុណ្ណោះមុននឹងមកទល់ទឹកដីវៀតណាម ហើយក្រោយពេលមកដល់ប្រទេសវៀតណាមអ្នកដំណើរទាំងនោះក៏តម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ១ថ្ងៃផងដែរ។ គួរបញ្ជាក់ជូនថា សំណើខាងលើនឹងត្រូវបញ្ជូនទៅដល់លោកនាយករដ្ឋមន្ត្រីវៀតណាមដើម្បីធ្វើការពិនិត្យនិងសម្រេចក្នុងពេលដ៏ខ្លីខាងមុខនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
February 16, 2022









