Pheakdey
  • អន្តរជាតិ

    ហ្វីលីពីន៖ ប្រទេសហ្វីលីពីនបានសម្រេចបើកទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ម្សិលមិញនេះ។ គួររម្លឹកជូនថា ហ្វីលីពីនបានសម្រេចបិទមិនទទួលភ្ញៀវទេសចរណ៍អន្តរជាតិអស់រយៈពេលជិត ២ឆ្នាំមកហើយរាប់ចាប់តាំងពីមានការរាត្បាតជំងឺកូវីដ-១៩ ជាសកលមក ហើយហ្វីលីពីនគឺជាប្រទេសចុងក្រោយគេបង្អស់ផងដែរក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលទើបសម្រេចបើកច្រកទ្វារព្រំដែនអន្តរជាតិឡើងវិញនេះ។ បើតាមអាជ្ញាធរទេសចរណ៍ហ្វីលីពីនបានប្រាប់ឲ្យដឹងថា ការសម្រេចបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិវិញនេះគឺត្រូវបានធ្វើឡើងដើម្បីស្តារវិស័យទេសចរណ៍និងអាកាសចរណ៍ឡើងវិញ ដ្បិតវិស័យទាំងនេះក៏ជាផ្នែកសំខាន់មួយជួយទ្រទ្រង់សេដ្ឋកិច្ចជាតិហ្វីលីពីនផងដែរ។ គួរបញ្ជាក់ជូនថា ការសម្រេចបើកប្រទេសឡើងវិញនៅពេលនេះគឺត្រូវបានធ្វើស្របពេលដែរតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសហ្វីលីពីនបានធ្លាក់ចុះគួរឲ្យគត់សម្គាល់ ពោលគឺធ្លាក់ចុះពីតួលេខអ្នកឆ្លងជាមធ្យមចំនួន ៣៣,០០០នាក់ក្នុងមួយថ្ងៃកាលពីអំឡុងខែសីហា ឆ្នាំ២០២១ មកសល់ត្រឹមមានអ្នកឆ្លងប្រមាណជា ៣,៥០០នាក់ប៉ុណ្ណោះក្នុងរយៈពេលថ្មីៗនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia   

    February 11, 2022
  • អន្តរជាតិ

    ថៃ៖ នៅព្រឹកសុក្រ ទី១១ ខែកុម្ភៈនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ ចំនួន ១៥,២៤២នាក់ ខណៈចំនួននេះគឺមានការកើនឡើងបើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃកន្លងទៅ។ ចំពោះករណីស្លាប់វិញគឺមានចំនួន ២៣នាក់ ដែលចំនួននេះមានការកើនឡើងបន្តិចដោយកាលពីថ្ងៃម្សិលមិញនេះតួលេខអ្នកស្លាប់នៅក្នុងប្រទេសថៃមានត្រឹមចំនួន ២០នាក់ប៉ុណ្ណោះ។ បើតាមអជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ១៥,០៦០នាក់ជាករណីឆ្លងនៅក្នុងសហគមន៍ក្នុងចំណោមពលរដ្ឋថៃ ខណៈអ្នកឆ្លងចំនួន ១៨២នាក់ផ្សេងទៀតជាករណីនាំចូលពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិ។ គួរបញ្ជាក់ជូនថា​ គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ២,៥លាននាក់ និងស្លាប់សរុបជាង ២ម៉ឺននាក់។ ចំពោះផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ គឺអាជ្ញាធរសុខាភិបាលថៃបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានរួចរាល់បាន ៧០% និង ២៤%បានចាក់ដល់ដូសជម្រុញ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    February 11, 2022
  • អន្តរជាតិ

    វៀតណាម៖ អាជ្ញាធរសុខាភិបាលនៃប្រទេសវៀតណាមបានព្រមាននៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈនេះថា តម្រូវការនៃសេវាសុខាភិបាលអាចនឹងកើនឡើងលើសកម្រិតដ្បិតចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមបានបន្តកើនឡើងគួរឲ្យកត់សម្គាល់ក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីវៀតណាមដែលបានរៀបចំឡើងកាលពីដើមខែកុម្ភៈនេះ។  បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនៅវៀតណាមបានហក់ឡើងដល់ជាង ២៤,០០០នាក់ កាលពីថ្ងៃពុធ ទី៩ ខែកុម្ភៈ ម្សិលមិញនេះ ហើយបើធ្វើការប្រៀបធៀបទៅនឹងតួលេខអ្នកឆ្លងជាមធ្យមកាលពីសប្តាហ៍មុនគឺមានចំនួនត្រឹម ១៥,០០០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ បើតាមក្រសួងសុខាភិបាលនៃប្រទេសវៀតណាមបានបញ្ជាក់ថា កាលពីអំឡុង បុណ្យចូលឆ្នាំប្រពៃណីវៀតណាមកន្លងទៅនេះ ពលរដ្ឋវៀតណាមជាច្រើនបានធ្វើការជួបជុំគ្នាក្នុងចំណោមមិត្តភក្តិនិងសាច់ញាតិ ហើយពួកគេក៏បានធ្វើដំណើរទៅកាន់ស្រុកកំណើតនិងកន្លែងកំសាន្តផ្សេងៗជាច្រើនផងដែរ ហើយកត្តាទាំងនេះបានធ្វើឲ្យមានការរាតត្បាតជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស ខណៈភាគច្រើននៃការចម្លងថ្មីទាំងអស់នោះគឺជាមេរោគបំប្លែងខ្លួនអូមីក្រុង។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះវៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាង ២,៤លាននាក់ និងស្លាប់សរុបជាង ៣៨,០០០នាក់ ខណៈវៀតណាមមានពលរដ្ឋសរុបជាង

    February 10, 2022
  • អន្តរជាតិ

    ចិន៖ គណៈកម្មាធិការរៀបចំកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ ២០២២ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩នាក់បន្ថែមទៀតសម្រាប់របាយការណ៍ប្រចាំថ្ងៃដែលបានបិទបញ្ចប់ត្រឹមយប់ថ្ងៃពុធទី៩ ខែកុម្ភៈម្សិលមិញ នេះបើយោងតាមអត្ថបទចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia។ បើតាមអាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំង ៩នាក់នោះគឺមានអ្នកឆ្លងចំនួន ៦នាក់ជាអ្នកសារព័ត៌មានដែលទើបធ្វើដំណើរទៅដល់ប្រទេសចិន ខណៈ ៣នាក់ផ្សេងទៀតគឺក្រុមអត្តពលិក។ អាជ្ញាធរសុខាភិបាលចិនបានបន្តថា អត្តពលិកទាំង ៣នាក់ដែលបានតេស្តវិជ្ជមានជំងឺកូវីដ-១៩ នោះគឺជាក្រុមមនុស្សដែលគេបានដាក់ឲ្យនៅដាច់ដោយឡែកពីគេរួចហើយមុនពេលធ្វើតេស្ត ដូចនេះករណីចម្លងនេះមិនបានបង្កើតហានិភ័យខ្ពស់ក្នុងការចម្លងបន្តទៅអ្នកណាផ្សេងទៀតទេ។ យ៉ាងណាក្តី អាជ្ញាធរសុខាភិបាលចិនមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់ក្រុមអត្តពលិកទាំង ៣នាក់នោះទេ ហើយសូម្បីតែឈ្មោះប្រទេសកំណើតរបស់ពួកគេក៏មិនត្រូវបានបង្ហាញជាសាធារណៈដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    February 10, 2022
  • អន្តរជាតិ

    ថៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ ចំនួន ១៤,៨២២នាក់ ខណៈចំនួននេះគឺមានការកើនឡើងបើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃកន្លងទៅ។ ចំពោះករណីស្លាប់វិញគឺមានចំនួន ២០នាក់ ដែលចំនួននេះមានការថយចុះបន្តិចដោយកាលពីថ្ងៃម្សិលមិញនេះតួលេខអ្នកស្លាប់នៅក្នុងប្រទេសថៃមានរហូតដល់ ២៤នាក់ឯណោះ។ បើតាមអជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ១៤,៥៧៦នាក់ជាករណីឆ្លងនៅក្នុងសហគមន៍ក្នុងចំណោមពលរដ្ឋថៃ ខណៈអ្នកឆ្លងចំនួន ២៤៦នាក់ផ្សេងទៀតជាករណីនាំចូលពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិ។ គួរបញ្ជាក់ជូនថា​ គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ២,៥លាននាក់ និងស្លាប់សរុបជាង ២ម៉ឺននាក់។ ចំពោះផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ គឺអាជ្ញាធរសុខាភិបាលថៃបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានរួចរាល់បាន ៦៩% និង ២៣%បានចាក់ដល់ដូសជម្រុញ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍  

    February 10, 2022
  • អន្តរជាតិ

    ហ្វីលីពីន៖ កាលពីថ្ងៃច័ន្ទ ទី ៧ ខែកុម្ភៈដើមសប្តាហ៍នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសហ្វីលីពីនបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋវ័យក្មេងដែលមានអាយុចាប់ពី ៥-១១ឆ្នាំនៅទូទាំងប្រទេសហើយ ខណៈក្រុមពលរដ្ឋវ័យក្មេងទាំងនេះមានចំនួនប្រមាណជា ១៥លាននាក់ក្នុងចំណោមពលរដ្ឋសរុបជិត ១១០លាននាក់។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យក្មេងនេះសារព័ត៌មាន Channel News Asia បានកត់សម្គាល់ឃើញថា អាជ្ញាធរហ្វីលីពីនបានដាក់ពង្រាយតួអង្គ “superhero” ជាច្រើននៅតាមមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ដើម្បីលើកទឹកចិត្តឲ្យក្មេងៗមកចាក់វ៉ាក់សាំងនិងជួយធ្វើឲ្យពួកគេមានអារម្មណ៍រីករាយភ្លេចខ្លាចម្ជុលវ៉ាក់សាំង។ ក្រុម “superhero” ទាំងនោះសុទ្ធតែជាតួអង្គល្បីៗនៅក្នុងរឿងហូលីវ៉ូតមានដូចជា Iron Man, Captain America, Spiderman, Puppeteers និងតួអង្គល្បីៗជាច្រើននាក់ទៀតដែលជា idol របស់ក្មេងៗរាប់លាននាក់នៅជុំវិញពិភពលោក។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះហ្វីលីពីនបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋខ្លួនបានចំនួន

    February 9, 2022
  • អន្តរជាតិ

    ថៃ៖ នៅព្រឹកថ្ងៃពុធ ទី៩ ខែកុម្ភៈនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ ចំនួន ១៣,១៨២នាក់ ខណៈចំនួននេះគឺមានការកើនឡើងបើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃកន្លងទៅ។ ចំពោះករណីស្លាប់វិញគឺមានចំនួន ២៤នាក់ ដែលចំនួននេះក៏មានការកើនឡើងបន្តិចផងដែរ ដោយកាលពីថ្ងៃម្សិលមិញនេះតួលេខអ្នកស្លាប់នៅក្នុងប្រទេសថៃមានត្រឹមចំនួន ១៧នាក់ប៉ុណ្ណោះ។ បើតាមអជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ១៣,០៤៣នាក់ជាករណីឆ្លងនៅក្នុងសហគមន៍ក្នុងចំណោមពលរដ្ឋថៃ ខណៈអ្នកឆ្លងចំនួន ១៣៩នាក់ផ្សេងទៀតជាករណីនាំចូលពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិ។ គួរបញ្ជាក់ជូនថា​ គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ២,៥លាននាក់ និងស្លាប់សរុបជាង ២ម៉ឺននាក់។ ចំពោះផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ គឺអាជ្ញាធរសុខាភិបាលថៃបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានរួចរាល់បាន ៦៩% និង ២៣%បានចាក់ដល់ដូសជម្រុញ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    February 9, 2022
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ អាជ្ញាធរថៃបានចុះបង្រ្កាបទីតាំងផលិតសាច់កែច្នៃមួយកន្លែងនៅក្នុងខេត្ត Chonburi និងបានរឹបអូសសាច់ក្រកនិងប្រហិតជាច្រើនគីឡូក្រាម នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Khaosod កាលពីពេលថ្មីៗនេះ។ ប្រភពបានបន្តថា មុននឹងចុះទៅបង្ក្រាបរោងចក្រផលិតសាច់កែច្នៃក្លែងក្លាយនេះអាជ្ញាធរមូលដ្ឋានបានរកឃើញថា ក្មេងៗដែលបានញ៉ាំអាហារកែច្នៃខាងលើនេះសុទ្ធតែមានអាការៈខុសប្រក្រតីដូចជា មិនស្រួលខ្លួន ក្អួត ស្លេកស្លាំង អស់កម្លាំង ពិបាកដកដង្ហើម និងមានបញ្ហាកកឈាមជាដើម។ ដោយមានការសង្ស័យចំពោះករណីនេះទើបអាជ្ញាធរបានបើកការស៊ើបអង្កេតរហូតរកឃើញទីតាំងផលិតនិងចែកសាច់កែច្នៃក្លែងក្លាយខាងលើនេះតែម្តង។ បើតាមទីភ្នាក់ងារគ្រប់គ្រងឱសថនិងចំណីអាហារថៃបានបញ្ជាក់ថា គ្រឿងផ្សំដែលគេយកមកផលិតសាច់កែច្នៃខាងលើនេះមិនមែនជាសាច់សត្វពិតប្រាកដនោះទេ​ តែភាគច្រើនគឺជាម្សៅលាយជាមួយនឹងសារធាតុគីមីដែលអាចបន្ថែមក្លិននិងរសជាតិស្រដៀងនឹងសាច់ពិតប្រាកដ ហើយសារធាតុគីមីដែលគេបានប្រើប្រាស់ច្រើនបំផុតនោះគឺសារធាតុគីមីប្រភេទនីទ្រីត (Nitrites)។ ចំពោះការផ្តន្ទាទោសលើករណីនេះវិញប៉ូលិសជំនាញថៃបានបញ្ជាក់ថា ម្ចាស់រោងចក្រត្រូវប្រឈមនឹងការជាប់គុកចំនួន ២ឆ្នាំ និងពិន័យជាប្រាក់រាប់លានដុល្លារផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Khaosod, bangkokpost

    February 9, 2022
  • អន្តរជាតិ

    សិង្ហបុរី៖ តុលាការសិង្ហបុរីបានធ្វើការពិន័យស្រ្តីម្នាក់ជាទឹកប្រាក់ចំនួន ៣,០០០ ដុល្លារសិង្ហបុរី (២,២៣២ ដុល្លាអាមេរិក) បន្ទាប់ពីស្រ្តីរូបនេះបានធ្វើការជួបជុំគ្នាលើសចំនួនកំណត់ ដែលបានចែងក្នុងវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ស្រ្តីដែលត្រូវបានតុលាការសិង្ហបុរីធ្វើការពិន័យនេះមានឈ្មោះថា Lin Xiaofeng អាយុ ៣៤ ឆ្នាំជាពលរដ្ឋចិនដែលទទួលបានសិទ្ធទៅធ្វើការងារនៅក្នុងប្រទេសសិង្ហបុរី។ ប្រភពខាងលើបានបន្តថា សកម្មភាពជួបជុំរបស់ស្រ្តីរូបនេះបានកើតឡើងកាលពីអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនកាលពីឆ្នាំមុន ដោយរូបគាត់បានធ្វើការជួបជុំគ្នាជាមួយមិត្តភក្តិសរុបចំនួន ១៤នាក់ ខណៈនៅក្នុងបទបញ្ជារបស់អាជ្ញាធរសិង្ហបុរីបានកំណត់ឲ្យមានការជួបជុំគ្នាក្នុងចំណោមមនុស្សត្រឹមតែ ៨នាក់ប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា ក្រុមមនុស្សដែលមានការពាក់ព័ន្ធក្នុងករណីនេះទាំងអស់សុទ្ធតែត្រូវបានតុលាការសិង្ហបុរីធ្វើការផាកពិន័យរួចហើយ ពោលគឺពិន័យភ្លាមៗក្រោយពេលធ្វើការជួបជុំគ្នា។ ដោយឡែកចំពោះករណីស្រ្តីរូបនេះវិញគឺអាជ្ញាធរត្រូវការពេលវេលាដើម្បីធ្វើការស៊ើបអង្កេតនិងរកភស្តុតាង ហើយការសម្រេចពិន័យចំពោះរូបគាត់គឺត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៧ ខែកុម្ភៈម្សិលមិញនេះ៕ អត្ថបទ៖ ភក្តី

    February 8, 2022
  • អន្តរជាតិ

    អាមេរិក៖ មន្ទីរបញ្ចកោណអាមេរិកបានឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី៧ ខែកុម្ភៈកន្លងទៅថា រដ្ឋាភិបាលអាមេរិកបានអនុម័តឲ្យមានការលក់ឧបករណ៍និងសេវាកម្មធ្វើទំនើបកម្មមីស៊ីលទៅកាន់កោះតៃវ៉ាន់ជាផ្លូវការហើយ ដោយគម្រោងនោះមានតម្លៃជាទឹកប្រាក់ចំនួន ១០០លានដុល្លារអាមេរិក។ បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា គម្រោងខាងលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីទ្រទ្រង់ ថែរក្សា និងកែលម្អប្រព័ន្ធការពារមីស៊ីល Patriot ដែលតៃវ៉ាន់ប្រើប្រាស់សម្រាប់ការពារដែនកោះដែលមានរឿងរ៉ាវចម្រូងចម្រាសជាមួយប្រទេសចិន។ បើតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA) បានបញ្ជាក់ថា ការធ្វើទំនើបកម្មប្រព័ន្ធការពារដែនអាកាស Patriot នឹងផ្តល់គុណប្រយោជន៍សម្រាប់កោះតៃវ៉ាន់ជាច្រើនដូចជា រក្សាបាននូវសន្តិសុខ ស្ថិរភាពនយោបាយ តុល្យភាពយោធា សេដ្ឋកិច្ច និងវឌ្ឍនភាពនៅក្នុងតំបន់ផងដែរ។ គួរបញ្ជាក់ជូនថា ទំនាក់ទំនងល្អរវាងអាមេរិកនិងតៃវ៉ាន់មិនត្រូវបានសាទរដោយប្រទេសចិននោះទេ ដ្បិតចិនតែងគិតថាតៃវ៉ាន់ជាដែនកោះរបស់ខ្លួន ខណៈតៃវ៉ាន់តែងចង់ផ្តាច់ខ្លួនពីចិនដើម្បីប្រកាសជារដ្ឋឯករាជ្យមួយ។ គេនៅចាំបានថាកាលពីចុងខែមុនចិនធ្លាប់បានប្រកាសថា

    February 8, 2022