Pheakdey
  • អន្តរជាតិ

    កាណាដា៖ បាតុកម្មប្រឆាំងនឹងកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅក្នុងរដ្ឋធានី OTTAWA នៃប្រទេសកាណាដាកាន់តែរីកធំនិងធ្ងន់ធ្ងរឡើង នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី៨ ខែកុម្ភៈនេះ។ លោក Jim Watson ដែលជាអភិបាលក្រុង OTTAWA  បានស្នើឲ្យរដ្ឋាភិបាលកាដាណាត្រូវតែចាត់អ្នកសម្របសម្រួលមកជួបនិងចរចាជាមួយនឹងក្រុមបាតុករដើម្បីស្វែងរកដំណោះស្រាយរួមមួយនៅក្នុងរយៈ ១០ ថ្ងៃ មុនពេលស្ថានការឈានដល់កម្រិតកាន់តែអាក្រក់ជាងនេះ។ គួរបញ្ជាក់ថា ក្រុមបាតុករដែលនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាននាំគ្នាបើករថយន្តទ្រុងនិងចុចស៊ីផ្លេពេញទីក្រុង ហើយសកម្មភាពរបស់ពួកគេបានរាំងស្ទះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ និងការធ្វើអាជីវកម្មសំខាន់ៗក្នុងទីក្រុងជាច្រើនផងដែរ។ គួររម្លឹកជូនផងដែរថា កាលពីថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈកន្លងទៅនេះអាជ្ញាធរកាណាដាបានប្រកាសដាក់ទីក្រុង OTTAWA ក្នុងគ្រាមានអាសន្នរួចហើយ ព្រោះតែវិបត្តិនៃការធ្វើបាតុកម្មប្រឆាំងនឹងកាតព្វកិច្ចចាក់វ៉ាក់សាំងនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    February 8, 2022
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ កាលពីថ្ងៃអាទិត្យ ទី៦ ខែមករា ម្សិលមិញនេះអាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសពីការកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១០,០៨៩នាក់​ ដែលជាតួលេខកើនឡើងលើសពី ១ម៉ឺននាក់ជាលើកដំបូង បើគិតត្រឹមរយៈពេល ៤ខែចុងក្រោយនេះ។ ទន្ទឹមនឹងការរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនដ៏ច្រើន អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ថ្មីចំនួន ៩ករណីបន្ថែមទៀតផងដែរ តែតួលេខអ្នកស្លាប់នេះហាក់មិនមានការកើនឡើងនោះទេ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ បើតាមលោក Noor Hisham Abdullah ដែលជាអគ្គនាយកសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានធ្វើការព្យាករណ៍ថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅម៉ាឡេស៊ីនឹងបន្តកើនឡើងក្នុងខ្ទង់ ១៥,០០០នាក់ក្នុងមួយថ្ងៃក្នុងពេលឆាប់ៗនេះ ខណៈនៅអំឡុងចុងខែមីនាតួលេខអ្នកឆ្លងប្រចាំថ្ងៃអាចនឹងកើនដល់ខ្ទង់ ២២,០០០នាក់។ លោកអគ្គនាយករូបនេះបានបន្តថា ក្នុងចំណោមករណីឆ្លងទាំងនោះគឺភាគច្រើនជាការចម្លងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋខ្លួនបានជិត ៨០%នៃចំនួនពលរដ្ឋសរុប

    February 7, 2022
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានដាក់លក់ម៉ាសថ្មីមួយប្រភេទដែលអ្នកប្រើប្រាស់អាចពាក់ម៉ាសនោះត្រឹមតែច្រមុះប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន The Guardian ។ ម៉ាសប្រភេទថ្មីនេះមានឈ្មោះថា “kosk” ហើយពាក្យនេះបានក្លាយមកពីពាក្យ “ko” ដែលក្នុងភាសាកូរ៉េខាងត្បូងមានន័យថា “ច្រមុះ” បូកជាមួយនិងពាក្យ “sk” ដែលជាអក្សរ ២ចុងក្រោយនៃពាក្យ “Mask” ឬជាភាសាខ្មែរមានន័យថា “ម៉ាស”។ ប្រភពខាងលើបានបន្តថា ម៉ាស “kosk” ត្រូវបានរចនាឡើងដោយមាន ២ ស្រទាប់គឺស្រទាប់លើសម្រាប់ការពារច្រមុះនិងស្រទាប់ក្រោមសម្រាប់ការពារមាត់។ ដូចនេះអ្នកប្រើប្រាស់មានជម្រើស ២ គឺអាចពាក់ទាំង ២ ស្រទាប់ក្នុងពេលតែមួយ ឬអាចដោះស្រទាប់ការពារមាត់ចេញក្នុងពេលញ៉ាំអាហារនិងបន្តពាក់ត្រឹមស្រទាប់សម្រាប់ការពារច្រមុះ។ ចំពោះតម្លៃរបស់ម៉ាស់ប្រភេទ “kosk” វិញគឺត្រូវបានគេដាក់លក់ក្នុងតម្លៃ

    February 7, 2022
  • អន្តរជាតិ

    វៀតណាម៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Straits Times បានឲ្យដឹងថា កសិករនៅក្នុងប្រទេសវៀតណាមជាច្រើននាក់បានបោះបង់ចោលផ្លែស្រកានាគរាប់លានផ្លែ ក្រោយប្រទេសចិនបានសម្រេចលែងឲ្យមានការនាំចូលផ្លែឈើប្រភេទនេះចូលទៅក្នុងប្រទេសខ្លួន។ បើតាមលោក ​Pham Thanh Hong អាយុ ៤៦ឆ្នាំ ដែលជាកសិករម្នាក់ក្នុងចំណោមកសិករវៀតណាមជាច្រើននាក់បានប្រាប់ឲ្យដឹងថា តម្លៃផ្លែស្រកានាគបានធ្លាក់ចុះយ៉ាងខ្លាំង ដូចនេះគាត់បានសម្រេចមិនទៅបេះផ្លែស្រកានាគពីក្នុងចំការរបស់គាត់នោះទេ ពោលគឺទុកឲ្យវាទុំជ្រុះចោលតែម្តង។ កសិកររូបនេះបានបន្តថា នាពេលកន្លងមកតម្លៃផ្លែស្រកានាគគឺ ១,២២ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម តែពេលនេះតម្លៃរបស់វាបានធ្លាក់ចុះរហូតដល់ទៅ ១០ ដងឯណោះ។ គួររម្លឹកជូនថា ចិនបានសម្រេចផ្អាកឲ្យមានការនាំចូលផ្លែស្រកានាគចូលទៅក្នុងប្រទេសខ្លួន ក្រោយអាជ្ញាធរសុខាភិបាលចិនបានរកឃើញមានមេរោគកូវីដ-១៩​ នៅក្នុងផ្លែស្រកានាគមួយចំនួនដែលបាននាំចូលទៅដល់ក្នុងក្រុងចំនួន ៩​ នៅក្នុងប្រទេសចិន។ ក្រោយការកឃើញករណីនេះអាជ្ញាធរចិនបានសម្រេចឲ្យពលរដ្ឋដែលមានការពាក់ព័ន្ធជាមួយផ្លែស្រកានាគដែលមានមេរោគនោះប្រមាណជា ១,០០០ នាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ១៥ថ្ងៃ ដើម្បីតាមដានសុខភាពរបស់ពួកគេ។

    February 7, 2022
  • អន្តរជាតិ

    ឥណ្ឌា៖ គិតត្រឹមថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ម្សិលមិញនេះ តួលេខអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងរហូតដល់ជាងកន្លះលាននាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ អ្វីដែលជាការកត់សម្គាល់បន្ថែមពីលើតួលេខអ្នកស្លាប់ដ៏ច្រើននេះគឺក្រុមអ្នកជំនាញបានព្យាករណ៍ថា តួលេខអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌានឹងបន្តកើនឡើងយ៉ាងឆាប់រហ័សហើយអាចកើនឡើងរហូតដល់ខ្ទង់រាប់លាននាក់ទៀតផង។ គួរបញ្ជាក់ជូនថា ឥណ្ឌាជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនបំផុតកម្រិតទី ២នៅលើពិភពលោកតាមពីក្រោយសហរដ្ឋអាមេរិក ដោយគិតត្រឹមពេលនេះឥណ្ឌាមានតួលេខអ្នកឆ្លងសរុប ៤២,០៨០,៦៦៤នាក់ ហើយតួលេខអ្នកស្លាប់សរុបមាន ៥០១,១៤៣នាក់។ ដោយឡែកចំពោះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩វិញគឺគិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលឥណ្ឌាបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនរួចរាល់បានចំនួន ៥២% និង ១%បានចាក់ដល់ដូសជម្រុញ ខណៈឥណ្ឌាមានពលរដ្ឋសរុបជាង ១,៣៨ ពាន់លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    February 5, 2022
  • អន្តរជាតិ

    សិង្ហបុរី៖  បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ ទី ៤ ខែកុម្ភៈម្សិលមិញនេះប្រទេសសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូ​វីដ-១៩ ចំនួន ១៣,០៤៦នាក់ ដែលជាចំនួនកើនឡើងដ៏ច្រើនមួយ ពោលគឺមានការកើនឡើងរហូតដល់ ៣ដងបើធៀបទៅនឹងតួលេខអ្នកឆ្លងក្នុងថ្ងៃកន្លងមក។ បើតាមក្រុមអ្នកជំនាញសិង្ហបុរីបានព្យាករណ៍ថា តួលេខអ្នកឆ្លងប្រចាំថ្ងៃអាចនឹងបន្តកើនឡើងរហូតដល់ខ្ទង់ ១៥,០០០នាក់ក្នុងមួយថ្ងៃ ដែលជាការរាតត្បាតនៃជំងឺកូវីដ-១៩បំប្លែងខ្លួនប្រភេទអូមីក្រុង។ គួររម្លឹកជូនថា សិង្ហបុរីកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងខ្លាំង​ដោយគិតក្នុងរយៈពេល ២៨ថ្ងៃចុងក្រោយនេះអាជ្ញាធរសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ ៨៥,៣៥៧នាក់ តែក្នុងនោះមានអ្នកឆ្លងរហូតដល់ ៩៩,៧% ជាអ្នកជំងឺមានរោគសញ្ញាស្រាល ឬគ្មានចេញរោគសញ្ញាអ្វីទាល់តែសោះ។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ៣,៧ សែននាក់ និងស្លាប់សរុបចំនួន ៨៦៦នាក់។

    February 5, 2022
  • អន្តរជាតិ

    ចិន៖ ប្រទេសចិនដែលជាម្ចាស់ផ្ទះកំពុងទទួលរៀបចំព្រឹត្តិការណ៍កីឡាំអូពិករដូវរងាត្រូវបានគេមើលឃើញថា បានអនុវត្តវិធានការយ៉ាងតឹងរឹងបំផុតដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ក្នុងចំណោមក្រុមអត្តពលិក គ្រូបង្វឹក ក្រុមអ្នកសារព័ត៌មាន មន្ត្រីរៀបចំការប្រកួត និងអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តនេះរាប់ពាន់នាក់ដែលបានធ្វើដំណើរមកពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។ នៅក្នុងវីដេអូមួយដែលជារបាយការណ៍របស់បណ្តាញសារព័ត៌មាន South China Moring Post បានបង្ហាញថា គ្រប់បុគ្គលិកបម្រើការងារនៅក្នុងសណ្ឋាគារដែលអាជ្ញាធរចិនបានរៀបចំទុកសម្រាប់ទទួលក្រុមអត្តពលិកនិងអ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទាំងអស់សុទ្ធតែតម្រូវឲ្យពាក់ឈុតការពារមេរោគ (PPE) ក្នុងអំឡុងពេលបំពេញការងារ។ នៅក្នុងវីដេអូនោះបានបង្ហាញទៀតថា សូម្បីតែអ្នកក្រឡុកស្រានៅក្នុងសណ្ឋាគារក៏តម្រូវឲ្យស្លៀកពាក់ឈុតការពារមេរោគដែរ ខណៈនៅក្នុងបរិវេណនៃសណ្ឋាគារនិងកន្លែងស្នាក់នៅរបស់ក្រុមអត្តពលិកនិងអ្នកដែលពាក់ព័ន្ធផ្សេងទៀតត្រូវបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំផងដែរ។ ប្រភពដដែលនេះបានបន្តទៀតថា ចំពោះការគ្រប់គ្រងក្រុមអត្តពលិកនិងអ្នកពាក់ព័ន្ធរាប់ពាន់នាក់វិញគឺអាជ្ញាធរចិនបានសម្រេចបែងចែកពួកគាត់ឲ្យស្ថិតនៅក្នុងតំបន់សុវត្ថិភាពដាច់ដោយឡែកពីគ្នា ពោលគឺក្រុមមនុស្សដែលមានការងារពាក់ព័ន្ធគ្នាត្រូវស្នាក់នៅកន្លែងជាមួយគ្នា ហើយពួកគាត់មិនត្រូវបានអនុញ្ញាតឲ្យទៅធ្វើការជួបជុំជាមួយក្រុមមនុស្សផ្សេងឬជួបជុំជាសាធារណៈឡើយ។ វិធានការដ៏តឹងរឹងមួយទៀតនោះគឺក្រុមអត្តពលិកនិងអ្នកពាក់ព័ន្ធទាំងអស់ត្រូវតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩ជាប្រចាំផងដែរ ហើយកាលពីថ្ងៃទី ២ ខែកុម្ភៈកន្លងទៅនេះមានការធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយម៉ាស៊ីន PCR រហូតដល់ ៦៧,១៣៧ ករណីឯណោះ៕ អត្ថបទ៖ ភក្តី

    February 5, 2022
  • អន្តរជាតិ

    សិង្ហបុរី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានសម្រេចឲ្យមានការប្រើប្រាស់ថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ Paxlovid  របស់ក្រុមហ៊ុន Pfizer ជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី ៣ ខែកុម្ភៈ ម្សិលមិញនេះ។ បើតាមទីភ្នាក់ងារវិទ្យាសាស្រ្តសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ថ្នាំលេបប្រភេទ Paxlovid នឹងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងចំណោមតែពលរដ្ឋពេញវ័យណាដែលមានហានិភ័យនៃការកើតមានជំងឺធ្ងន់ធ្ងរប៉ុណ្ណោះ ខណៈអ្នកជំងឺកូវីដ-១៩​កម្រិតស្រាលនឹងមិនត្រូវផ្តល់ជូនថ្នាំលេបនេះទេ ដ្បិតបរិមាណថ្នាំនៅមានចំនួនកំណត់នៅឡើយក្នុងពេលនេះ។ គួររម្លឹកជូនថា មុនពេលសម្រេចឲ្យមានការ​ប្រើប្រាស់ថ្នាំ Paxlovid ជាផ្លូវការនេះក្រុមអ្នកជំនាញសិង្ហបុរីបានរកឃើញថា ថ្នាំលេបប្រភេទនេះមានប្រសិទ្ធភាពអាចព្យាបាលជំងឺកូវីដ-១៩ បានរហូតដល់ ៨៨,៩% ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកជំងឺបានចេញរោគសញ្ញាថាបានឆ្លងកូវីដ-១៩មក។ គួរបញ្ជាក់ជូនផងដែរថា សម្រេចឲ្យមានការប្រើប្រាស់ថ្នាលេបនេះក៏ត្រូវបានធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសសិង្ហបុរីបានបន្តកើនឡើងក្នុងខ្ទង់រាប់ពាន់នាក់ក្នុងមួយៗថ្ងៃ ហើយគិតត្រឹមពេលនេះសិង្ហបុរីបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបជាង

    February 4, 2022
  • អន្តរជាតិ

    ចិន៖ អត្តពលិកជម្រើសជាតិអាឡឺម៉ង់ចំនួន ៦រូប ដែលបានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាត្រូវបានតេស្តវិជ្ជមានជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី៤ ខែកុម្ភៈនេះ។ ការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦ករណីនេះបានធ្វើឲ្យករណីឆ្លងសរុបនៅក្នុងចំណោមក្រុមកីឡាករជម្រើសជាតិអាឡឺម៉ង់បានកើនឡើងដល់ ៧នាក់ ហើយកីឡាករទាំង ៧នាក់នេះត្រូវក្រកួតជាក្រុមក្នុងវិញ្ញាសា ៣ប្រភេទផ្សេងគ្នាផងដែរ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា អត្តពលិកជម្រើសជាតិអាឡឺម៉ង់ចំនួន ៦រូបខាងលើនេះពុំបានបង្ហាញរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ ខណៈអត្តពលិកចំនួន ៧៨នាក់ផ្សេងទៀតដែលបានរួមដំណើរក្នុងយន្តហោះជាមួយពួកគេនោះត្រូវបានធ្វើតេស្តអវិជ្ជមានទាំងអស់។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី ២០ ខែកុម្ភៈនេះ ​ហើយគិតត្រឹមពេលនេះមានអត្តពលិក គ្រូបង្វឹក មន្ត្រីរៀបចំការប្រកួត និងអ្នកសារព័ត៌មានដែលត្រូវមានវត្តមានក្នុងព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះចំនួន

    February 4, 2022
  • អន្តរជាតិ

    ថៃ៖ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកុម្ភៈនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩,៩០៩ នាក់ ខណៈអ្នកស្លាប់វិញមានចំនួន ២២នាក់។ បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងអស់នោះមានអ្នកឆ្លងចំនួន ៩,៧២១ នាក់គឺជាករណីឆ្លងនៅតាមសហគមន៍ទូទាំងប្រទេសថៃ និង ១១៨នាក់ផ្សេងទៀតគឺជាករណីនាំចូលមកពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិ។ បើធ្វើការប្រៀបធៀបតួលេខអ្នកឆ្លងនៅក្នុងថ្ងៃនេះជាមួយនឹងតួលេខអ្នកឆ្លងក្នុងរយៈជាច្រើនថ្ងៃកន្លងមកគេបានសង្កេតឃើញថា ចំនួនអ្នកឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃមានការកើនឡើង ខណៈអ្នកជំនាញបានព្យាករណ៍ថាតួលេខនេះនឹងបន្តកើនឡើងជាច្រើននាក់បន្ថែមទៀតផងដែរក្នុងអំឡុងខែកុម្ភៈនេះ។ គួររម្លឹកជូនថា គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ២,៤លាននាក់ និងអ្នកស្លាប់ជាង ២,២ម៉ឺននាក់ផងដែរ៕ អត្ថបទ​៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍  

    February 4, 2022