Pheakdey
  • អន្តរជាតិ

    ចិន៖ ចិនបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន​ ៥៨នាក់បន្ថែមទៀតសម្រាប់របាយការណ៍នៅក្នុងថ្ងៃអាទិត្យ ទី ៣០ ខែមករា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៣១​ ខែមករានេះ។ បើយោងតាមអាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះគឺមានអ្នកឆ្លងចំនួន ៤០នាក់ជាការចម្លងនៅក្នុងសហគមន៍ ខណៈ ១៨នាក់ផ្សេងទៀតគឺជាករណីនាំចូលមកពីក្រៅប្រទេស។ ក្នុងចំណោមអ្នកឆ្លងនៅតាមសហគមន៍នោះទៀតសោធ គឺមាន ៣ករណីត្រូវបានរកឃើញនៅក្នុងទីក្រុងប៉េកាំង ដែលជាកន្លែងត្រូវទទួលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅដើមខែកុម្ភៈខាងមុខនេះផងដែរ។ គួរបញ្ជាក់ថា ចិនបានព្យាយាមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ឲ្យស្ថិតនៅកម្រិតសូន្យមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាចូលមកដល់ ដើម្បីបង្ការការរាតត្បាតទ្រង់ទ្រាយធំដែលអាចនឹងកើតមានពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ ដែលមានមនុស្សជាច្រើននាក់មកពីជុំវិញពិភពលោកត្រូវចូលរួម។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ១សែននាក់ និងស្លាប់ជាង ៤ពាន់នាក់៕ អត្ថបទ៖

    January 31, 2022
  • អន្តរជាតិ

    អាមេរិក៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍នៅក្នុងថ្ងៃចន្ទ ទី៣១ ខែមករានេះថា សហរដ្ឋអាមេរិកកំពុងមានការព្រួយបារម្ភខ្លាចប្រទេសកូរ៉េខាងជើងអាចត្រលប់ទៅអនុវត្តផែនការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរទ្រង់ទ្រាយធំឡើងវិញ ក្រោយកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលទំនើបៗជាច្រើនគ្រាប់បន្តបន្ទាប់គ្នាកាលពីពេលថ្មីនេះ។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិកម្នាក់បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា កូរ៉េខាងជើងអាចត្រលប់ទៅបាញ់សាកល្បងប្រភេទមីស៊ីលបាញ់ឆ្លងទ្វីបនិងប្រភេទមីស៊ីលដែលមានសមត្ថភាពខ្លាំងដូចដែលកូរ៉េខាងជើងធ្លាប់បាញ់ម្តងកាលពីឆ្នាំ ២០១៧ កន្លងទៅ ដូចនេះការចរចារដោយផ្ទាល់និងគ្មានលក្ខខណ្ឌជាមួយក្រុងព្យុងយ៉ាងត្រូវតែធ្វើឡើងជាបន្ទាន់មុនពេលកូរ៉េខាងជើងបាញ់មីស៊ីលដែលគេកំពុងព្រួយបារម្ភនោះ។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០១៧ កន្លងទៅកូរ៉េខាងជើងធ្លាប់បាញ់មីស៊ីល​បាលីស្ទិក​ចម្ងាយមធ្យម Hwasong-12 (IRBM) ដែលជាមីស៊ីលមានសមត្ថភាពអាចទៅកម្ទេចកោះ Guam របស់អាមេរិកនៅមហាសមុទ្រ​ប៉ាស៊ីហ្វិក និងមីស៊ីលដែលអាចទៅកម្ទេចដល់រដ្ឋធានីវ៉ាស៊ីនតោនរបស់អាមេរិកបាន ហើយពេលនោះកូរ៉េខាងជើងបានអះអាងថាខ្លួនជាប្រទេសមហាអំណាចនុយក្លេអ៊ែរនៅលើកពិភពលោកទៀតផង។ តាមការកត់សម្គាល់មីស៊ីលដែលកូរ៉េខាងជើងបានបាញ់កាលពីប៉ុន្មានថ្ងៃមុននេះគឺស្រដៀងគ្នាទៅនឹងមីស៊ីលបាលីស្ទិក​ចម្ងាយមធ្យម Hwasong-12 (IRBM) ដែរ ដូចនេះហើយបានជាពិភពលោកនិងជាពិសេសអាមេរិកមានការព្រួយបារម្ភពីបញ្ហានេះយ៉ាងខ្លាំង។ គួរបញ្ជាក់ជូនថា ការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់របស់ក្រុងព្យុងយ៉ាងនៅពេលនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ព្រោះកូរ៉េខាងជើងចង់ឲ្យអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសខ្លួនវិញ ដ្បិតពេលនេះកូរ៉េខាងជើងក៏កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចផងដែរ៕ អត្ថបទ៖

    January 31, 2022
  • អន្តរជាតិ

    កូរ៉េខាងជើង៖ បណ្តាញសារព័ត៌មាន World of Buzz បាយរាយការណ៍ថា ប្រមុខដឹកនាំរបស់ប្រទេសកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បានបំពាក់នូវបង្គន់អនាម័យនៅក្នុងរថយន្តរបស់គាត់ដើម្បីទុកប្រើប្រាស់ជាលក្ខណៈឯកជន​ ព្រោះរូបគាត់មិនទុកចិត្តក្នុងការប្រើប្រាស់បង្គន់សាធារណៈឡើយ។ ការបំពាក់នូវបង្គន់អនាម័យនេះគឺជាកែច្នៃបន្ថែមទៅលើរថយន្តដែលតាមធម្មតាគ្មានបំពាក់នូវបង្គន់នោះទេ ហើយគ្រប់រថយន្តទាំងអស់ដែលលោក គីម ជុងអ៊ុន ត្រូវប្រើប្រាស់គឺសុទ្ធតែបានបន្ថែមនូវបង្គន់អនាម័យនេះទាំងអស់ម្តង។ ប្រភពខាងលើបានបន្តថា ក្រុមអង្គរក្សរបស់របស់លោក គីម ជុងអ៊ុន ក៏មានភារកិច្ចត្រូវមើលថែបង្គន់ក្នុងរថយន្តទាំងអស់នោះផងដែរ ព្រោះមានតែរូបលោកប៉ុណ្ណោះតែមានសិទ្ធប្រើប្រាស់បង្គន់ទាំងនោះ ហើយអ្នកដែលហ៊ានទៅប្រើប្រាស់បង្គន់ទាំងនោះដោយគ្មានការអនុញ្ញាតអាចនឹងមានទោសរហូតដល់ប្រហារជីវិតទៀតផង។ ចំពោះហេតុផលនៅពីក្រោយរឿងរ៉ាវដ៏តឹងតែងមួយនេះគឺលោក គីម ជុងអ៊ុន ខ្លាចមានគេយកលាមករបស់គាត់ទៅពិសោធន៍និអាចវាយតម្លៃដឹងអំពីស្ថានភាពសុខភាពរបស់គាត់បាន ប្រសិនបើគាត់ទៅប្រើប្រាស់បង្គន់សាធារណៈ។​ គួររម្លឹកជូនថា ក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះមានព័ត៌មានជាច្រើនបានរាយការណ៍ថាលោក គីម ជុងអ៊ុន មានជំងឺធ្ងន់ធ្ងររហូតស្រកទម្ងន់អស់ ២០គីឡូ

    January 31, 2022
  • អន្តរជាតិ

    សិង្ហបុរី៖  អាជ្ញាធរសិង្ហបុរីបានប្រាប់ឲ្យប្រជាពលរដ្ឋខ្លួនដែលមានអារម្មណ៍ថាមិនសូ​វស្រួលខ្លួនត្រូវសម្ងំនៅក្នុងផ្ទះក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែលនឹងចូលមកដល់នៅក្នុងថ្ងៃទី ៣១ ខែមករាស្អែកនេះ ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា សេចក្តីអំពាវនាវខាងលើនេះត្រូវបានធ្វើឡើងព្រមគ្នាពីសំណាក់រដ្ឋមន្ត្រីចំនួន ២រូបគឺលោក Lawrence Wong ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក Ong Ye Kung ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរី។ ក្រៅតែពីបានប្រាប់កុំឲ្យពលរដ្ឋចេញក្រៅផ្ទះបើគ្មានការចាំបាច់ខ្លាំងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន រដ្ឋមន្ត្រីទាំង ២នេះក៏បានប្រាប់ឲ្យពលរដ្ឋដែលមានអារម្មណ៍ថាមិនស្រួលខ្លួនទាំងអស់គួរធ្វើការជួបជុំសាច់ញាតិឬមិត្តភក្តិតាមរយៈប្រព័ន្ធ Online វិញជំនួសឲ្យការទៅជួបជុំគ្នាផ្ទាល់ ដែលជាសកម្មភាពមានហានិភ័យខ្ពស់ក្នុងចម្លងជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំនៅក្នុងសហគមន៍។ គួរបញ្ជាក់ថា សេចក្តីអំពាវនាវខាងលើនេះត្រូវបានធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសសិង្ហបុរីបន្តកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះអាជ្ញាធរសុខាភិបាលសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់​ ៥,០២៧ នាក់

    January 30, 2022
  • អន្តរជាតិ

    កាដាណា៖ ពលរដ្ឋកាដាណារាប់ពាន់នាក់បាននាំគ្នាដង្ហែតាមដងផ្លូវធ្វើបាតុកម្មប្រឆាំងនឹងវិធានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលខ្លួន នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទៅ ៣០ ខែមករានេះ។ ក្បួនបាតុកម្មត្រូវបានរៀបចំឡើងនៅក្នុងរដ្ឋធានី Ottawa ខណៈដែលក្រុមបាតុករភាគច្រើននាំគ្នាជិះរថយន្តទ្រុងឆ្ពោះទៅកាន់វិមានរដ្ឋសភារបស់រដ្ឋាភិបាលកាណាដា ហើយពួកគេបានហៅក្បួនបាតុកម្មនេះថា “Freedom Convoy” ឬ “ក្បួនដង្ហែសេរីភាព”។ ក្រុមបាតុករបានប្រាប់ឲ្យដឹងថា កម្មវត្ថុនៃការធ្វើបាតុកម្មនេះគឺដើម្បីប្រឆាំងនឹងវិធានការតម្រូវឲ្យអ្នកបើកបរឆ្លងកាត់ព្រំដែនទាំងអស់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដ្បិតវិធានការនេះនឹងធ្វើឲ្យប៉ះពាល់ដល់ការងារក្នុងនាមជាអ្នកបើកបររបស់ពួកគេ ហើយពួកគេក៏មិនចង់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែរ។ បើតាមអាជ្ញាធរកាណាដាបានបញ្ជាក់ថា កម្មវត្ថុនៃការតវ៉ានេះហាក់មានទំហំធំធេងជាងសមត្ថភាពរបស់អាជ្ញាធរខ្លាំងណាស់ ព្រោះបើអ្នកបើកបរឆ្លងកាត់ព្រំដែនមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទេនោះគឺពិតណាស់ពួកគេនឹងក្លាយជាភ្នាក់ងារចម្លងមេរោគកូវីដ-១៩ យ៉ាងសកម្មភាព ហើយកត្តានេះនឹងធ្វើឲ្យវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលត្រូវបរាជ័យទាំងស្រុងតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    January 30, 2022
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន MThai បានឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំចិននៅក្នុងប្រទេសថៃសម្រាប់នៅក្នុងឆ្នាំ ២០២២នេះ អាចនឹងមានភាពខុសប្លែកបន្តិចបើធៀបទៅនឹងទម្លាប់ដែលពលរដ្ឋថៃកាត់ចិនធ្លាប់បានធ្វើកាលពីឆ្នាំមុនៗ។ ភាពខុសប្លែកនេះមិនមែនព្រោះតែពលរដ្ឋថៃកាត់ចិនបានកែប្រែទម្លាប់ឬប្រពៃណីនោះទេ តែពួកគាត់នឹងធ្វើអ្វីៗឲ្យសម្របទៅតាមស្ថានភាពសង្គមជាក់ស្តែងនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះ។ ប្រភពខាងលើបានបន្តថា ទំនិញនៅក្នុងទីផ្សារនៃប្រទេសថៃមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះជាពិសេសគឺសាច់ជ្រូកតែម្តង ខណៈពលរដ្ឋមួយចំនួនក៏ត្រូវបាត់បង់ប្រាក់ចំណូលព្រោះតែវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ ផងដែរ។ តាមរយៈរូបភាពដែលបណ្តាញសារព័ត៌មាន MThai បានចុះផ្សាយលើគណនីបណ្តាញសង្គមរបស់ខ្លួនោះបានបង្ហាញថា វត្ថុដែលគេដាក់លក់សម្រាប់ដុតសែនដូនតានៅក្នុងឆ្នាំនេះហាក់ប្លែកបន្តិចដោយមានដូចជា ម៉ាស់ក្រដាសនិងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយចំពោះនំសែនវិញត្រូវបានគេរចនាជារូបក្បាលជ្រូក មាន់ ទា និងគ្រឿងសមុទ្រមួយចំនួនផងដើម្បីឲ្យពលរដ្ឋថៃកាត់ចិនអាចទិញវត្ថុទាំងនេះទៅសែនជូនដូនតាក្នុងតម្លៃទាបជាងទំនិញពិតនៅក្នុងទីផ្សារ៕ អត្ថបទ៖ ភក្តី ប្រភព៖ MThai 

    January 30, 2022
  • អន្តរជាតិ

    ថៃ៖ ពលករចំណាកស្រុកកម្ពុជាជាង ២០០ នាក់នឹងធ្វើដំណើរទៅដល់ប្រទេសថៃនៅក្នុងថ្ងៃអង្គារសប្តាហ៍ក្រោយ នេះបើយយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមករានេះ។ បើតាមការបញ្ជាក់ពីអាជ្ញាធរថៃគឺក្រុមពលករទាំងនោះត្រូវបានបញ្ជូនឲ្យទៅធ្វើការងារនៅក្នុងប្រទេសថៃតាមរយៈកិច្ចព្រមព្រៀងផ្លូវការមួយរវាងក្រសួងការងារនៃប្រទេសថៃនិងក្រសួងការងារនៃប្រទេសកម្ពុជា។ នៅក្នុងដំណាក់កាលដំបូងនេះពលករកម្ពុជាដែលមានសិទ្ធទៅធ្វើការងារដោយស្របច្បាប់ក្នុងប្រទេសថៃគឺមានចំនួន ២២៦ នាក់ ខណៈអាជ្ញាធរថៃនឹងទទួលយកពលករកម្ពុជាបន្ថែមជាច្រើននាក់ទៀតផងដែរនៅក្នុងដំណាក់កាលបន្ទាប់។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺពលករកម្ពុជាចំនួន ២២០ នាក់នឹងត្រូវបញ្ជូនទៅធ្វើការងារនៅក្នុងខេត្ត Chon Buri និងពលករចំនួន ៦នាក់ផ្សេងទៀតនឹងត្រូវបញ្ជូនទៅធ្វើការងារនៅក្នុងខេត្ត Ayutthaya នៃប្រទេសថៃ។ គួរបញ្ជាក់ថា អាជ្ញាធរថៃក៏នឹងបើកទទួលយកពលករឡាវនិងមីយ៉ាន់ម៉ាជាច្រើននាក់ផងដែរតាមរយៈការចុះកិច្ចព្រមព្រៀងផ្លូវការដូចអ្វីដែលអាជ្ញាធរថៃបានធ្វើជាមួយនឹងកម្ពុជាដែរ។ សូមបញ្ជាក់ជូនថា ការចុះកិច្ចព្រមព្រៀងទទួលយកពលករចំណាកស្រុករបស់អាជ្ញាធរថៃនៅពេលនេះគឺត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងដែនដោយខុសច្បាប់ពីសំណាក់ពលរដ្ឋកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ព្រោះអ្នកឆ្លងដែនខុសច្បាប់ទាំងនោះអាចជាភ្នាក់ងារចម្លងជំងឺកូវីដ-១៩ចូលទៅក្នុងប្រទេសថៃផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    January 28, 2022
  • អន្តរជាតិ

    ហុងកុង៖ អាជ្ញាធរក្រុងហុងកុងបានសម្រេចកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កចំពោះក្រុមអ្នកដំណើរទាំងអស់ពីរយៈពេល ២១ថ្ងៃ មកសល់ត្រឹម ១៤ថ្ងៃប៉ុណ្ណោះ នេះបើយោងតាមចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia ។ វិធានការថ្មីនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ៥ ខែកុម្ភៈតទៅរហូតដល់មានការជូនដំណឹងជាថ្មី ហើយការបន្ថយថ្ងៃសម្រាប់ធ្វើចត្តាឡីស័កនេះនឹងត្រូវអនុវត្តចំពោះគ្រប់អ្នកដំណើរអន្តរជាតិទាំងអស់ មិនថាពួកគេបានធ្វើដំណើរចេញមកពីប្រទេសដែលកំពុងមានហានិភ័យទាបឬខ្ពស់ក្នុងការរាតត្បាតជំងឺកូវីដ-១៩នោះទេ។ បើតាមលោកស្រ្តី Carrie Lam ដែលជានាយកប្រតិបត្តិហិរញ្ញវត្ថុនិងជាអ្នកការទូតអន្តរជាតិតំណាងឲ្យក្រុងហុងកុងបានប្រាប់ឲ្យដឹងថា ការសម្រេចបន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កនេះគឺដើម្បីលើកកំពស់វិស័យអាកាសចរណ៍ក្នុងក្រុងហុងកុងឡើងវិញ  ដ្បិតនាពេលកន្លងមកហុងកុងបានក្លាយជាក្រុងឯកោមួយទៅហើយដោយសាតែការអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដ៏តឹងរឹងនេះ។ លោកស្រ្តីបានបន្តថា មួយរយៈចុងក្រោយនេះជើងហោះហើរអន្តរជាតិមកាន់ទីក្រុងហុងកុងបានធ្លាក់ចុះរហូតដល់ ៩០% ហើយការធ្លាក់ចុះនេះក៏បានធ្វើឲ្យប៉ះពាល់ដល់ក្រុមពលរដ្ឋហុងកុងដែលបម្រើការងារក្នុងវិស័យអាកាសចរណ៍និងបដិសណ្ឋាកិច្ចជាច្រើននាក់ផងដែរ។ លោកស្រ្តី Carrie Lam បានបង្ហាញក្តីសង្ឃឹមថា ការអនុវត្តវិធានការថ្មីខាងលើនេះនឹងជួយជំរុញឲ្យវិស័យអាកាសចរណ៍ហុងកុងត្រលប់ទៅរកភាពល្អប្រសើរនិងមានការប្រកួតប្រជែងឡើងវិញផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    January 28, 2022
  • អន្តរជាតិ

    ស៊ុយអែត៖ ប្រទេសស៊ុយអែតបានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករានេះថា នឹងមិនធ្វើតាមការណែនាំជាសកលឡើយជុំវិញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនក្រុមកុមារដែលមានអាយុចាប់ពី ៥-១១ឆ្នាំ។ បើតាមទីភ្នាក់ងារសុខភាពស៊ុយអែតបានឲ្យដឹងថា ការសម្រេចផ្ទុយពីការណែនាំនិងអ្វីដែលប្រទេសជាច្រើនបានធ្វើនេះព្រោះអាជ្ញាធរស៊ុយអែតបានមើលឃើញថា គុណប្រយោជន៍ដែលកុមារក្នុងប្រទេសស៊ុយអែតអាចនឹងទទួលបានពីវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅពេលនេះគឺមិនមានទំហំធំជាងហានិភ័យដែលអាចកើតមានចំពោះពួកនោះទេ។ លោកស្រី Britta Bjorkholm  ដែលជាប្រធានទីភ្នាក់ងារសុខភាពស៊ុយអែតបានបញ្ជាក់ថា គិតត្រឹមពេលនេះក្រុមអ្នកជំនាញស៊ុយអែតមិនបានរកឃើញថា ក្រុមកុមារស៊ុយអែតដែលមានអាយុចន្លោះពី ៥-១១ឆ្នាំចាំបាច់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាល់តែសោះ ពោលគឺពួកគេកំពុងស្ថិតនៅក្នុងក្រុមពលរដ្ឋដែលហានិភ័យទាបបំផុតក្នុងការឆ្លងជំងឺកូវីដ-១៩។ យ៉ាងណាក្តី លោកស្រ្តីប្រធានទីភ្នាក់ងារសុខភាពរូបនេះបានបន្តថា ចំំពោះកុមារស៊ុយអែតដែលស្ថិតនៅក្នុងក្រុមពលរដ្ឋមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ គឺពួកគេបានទៅទទួលវ៉ាក់សាំងរួចអស់ហើយ និងត្រៀមចាក់ដូសជម្រុញទៀតផងក្នុងករណីចាំបាច់។ គួរបញ្ជាក់ជូនថា ក្នុងពេលបច្ចុប្បន្ននេះប្រទេសស៊ុយអែតកំពុងប្រឈមខ្លាំងនឹងការរាតត្បាតជំងឺកូវីដ​-១៩​ ដែលជារលកទី ៤ ហើយគិតត្រឹមពេលនេះស៊ុយអែតបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួនជាង ២លាននាក់ និងស្លាប់សរុប ១,៥

    January 28, 2022
  • អន្តរជាតិ

    ថៃ៖ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ចំ​នួន ១៤នាក់ ដែលអាជ្ញាធរសុខាភិបាលថៃបានប្រកាសថាបានឆ្លងមេរោគអូមីក្រុងក្លាយពូជប្រភេទ BA.2 កាលពីពេលថ្មីៗនេះ ពេលនេះមានអ្នកជំងឺម្នាក់ត្រូវបានសារព័ត៌មាន រាយការណ៍ថា Strains Times បានស្លាប់បាត់បង់ជីវិតហើយនៅក្នុងថ្ងៃព្រហស្បតិ៍ ទី ២៧ ខែមករានេះ។ បើតាមលោកវេជ្ជបណ្ឌិត Supphakit Siriluck ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃបានឲ្យដឹងពីការវិវឌ្ឍន៍នៃមេរោគអូមីក្រុងក្លាយពូជឬអាចហៅថាអូមីក្រុងជំនាន់ថ្មីនេះថា មេរោគប្រភេទនេះត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសថៃកាលពីថ្ងៃទី ៦ ខែធ្នូឆ្នាំមុនម្លេះ ដោយពេលនោះមេរោគស្ថិតនៅទម្រង់ BA.1 ប៉ុណ្ណោះ។ ក្រោយមកនៅក្នុងថ្ងៃទី ២ ខែមករា ឆ្នាំ ២០២២ អ្នកជំនាញថៃបានរកឃើញមេរោគប្រភេទក្លាយពូជនេះម្តងទៀត តែវាបានវិវឌ្ឍន៍ឡើងដល់ទម្រង់ BA.2 ហើយរហូតមកទល់នឹងពេលនេះមេរោគបានវិវត្តន៍ឈានដល់ទម្រង់ BA.3

    January 27, 2022