- Pheakdey
- អន្តរជាតិ
កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Straits Times បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងចំនួនដ៏ច្រើនបំផុតមួយសម្រាប់របាយការណ៍នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករានេះ ហើយវាក៏ជាការបំបែកកំណត់ត្រារកឃើញអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល ៣ ថ្ងៃជាប់គ្នាផងដែរ។ គេនៅចាំបានថា កាលពីថ្ងៃទី ២៥ ខែមករា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនដល់ខ្ទង់ជាង ៨,០០០នាក់ជាលើកដំបូង ហើយបន្ទាប់មកនៅថ្ងៃទី ២៦ ខែមករា តួលេខអ្នកឆ្លងបានហក់ឡើងដល់ជាង ១៣,០០០នាក់ ដែលជាកំណត់ត្រាថ្មីមិនធ្លាប់មានផងដែរ។ សម្រាប់នៅក្នុងថ្ងៃទី ២៧ ខែមករានេះទៀតសោធ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកូរ៉េខាងត្បូងនៅតែបន្តកើនឡើង ពោលគឺអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ ១៤,៥១៨ នាក់ និងស្លាប់ចំនួន ៣៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
January 27, 2022 - អន្តរជាតិ
ចិន៖ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនបន្តកើនឡើង ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដែលគ្រោងនឹងរៀបចំឡើងនៅក្នុងទីក្រុប៉េកាំងកាន់តែខិតជិតមកដល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករានេះ។ បើតាមរបាយការណ៍របស់អាជ្ញាធរចិនសម្រាប់ថ្ងៃទី ២៧ ខែមករានេះបានបង្ហាញថា អាជ្ញាធរសុខាភិបាលចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៣នាក់ ដែលតួលេខនេះមានការកើនឡើងចំនួន ១៩នាក់ បើធៀបទៅនឹងរបាយការណ៍កាលពីថ្ងៃទី ២៦ ខែមករា ម្សិលមិញនេះ។ ដោយឡែកបើនិយាយតែពីក្នុងទីក្រុងប៉េកាំងដែលជាកន្លែងទទួលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកវិញក៏មានករណីអ្នកឆ្លងកូវីដ-១៩ គួរឲ្យកត់សម្គាល់ដែរ ដោយកាលពីថ្ងៃទី ២៦ ខែមករានេះ អាជ្ញាធរក្រុងប៉េកាងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៤នាក់ ដែលជាតួលេខអ្នកឆ្លងច្រើនបំផុតសម្រាប់ក្រុងប៉េកាំងក្នុងរលកនៃការរាត្បាតនារយៈពេលចុងក្រោយនេះ។ បើគិតចាប់តាំងពីថ្ងៃទី ១៥
January 27, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ នៅក្នុងថ្ងៃពុធ ទី២៦ ខែមករានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៣,០១២ នាក់ ដែលជាកំណត់ត្រារកអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មានទាល់តែសោះ រាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ ជាសកលមក។ តួលេខអ្នកឆ្លងថ្មីនេះគឺមានការកើនឡើងយ៉ាងច្រើនបើធៀបទៅនឹងរបាយការណ៍កាលពីថ្ងៃម្សិលមិញ ដោយនៅក្នុងថ្ងៃអង្គារ ទី២៥ ខែមករានេះ តួលេខអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួនជាង ៨,០០០ នាក់ប៉ុណ្ណោះ ខណៈតួលេខនេះក៏ជាចំនួនអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មានសម្រាប់កូរ៉េខាងត្បូងផងដែរ បើធៀបទៅនឹងរយៈពេលកន្លងមក។ បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺភាគច្រើនជាការចម្លងមេរោគបំប្លែងខ្លួនអូមីក្រុង ខណៈគេបានព្យាករណ៍ថានៅក្នុងរយៈពេល ២-៣សប្តាហ៍បន្ទាប់ទៀត វ៉ារ្យ៉ង់អូមីក្រុងនឹងគ្របដណ្ដប់ជាង ៩០% នៃករណីឆ្លងសរុបនៅទូទាំងប្រទេសកូរ៉េខាងត្បូង។ ជាងនេះទៅទៀតអ្នកជំនាញផ្នែកជំងឺឆ្លងក៏បានព្យាករណ៍ដែរថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃនៅកូរ៉េខាងត្បូងអាចនឹងកើនឡើងដល់ខ្ទង់ ២០,០០០-៣០,០០០នាក់ក្នុងរយៈពេល ២-៣សប្តាហ៍ក្រោយនេះ។ គួរបញ្ជាក់ថា
January 26, 2022 - អន្តរជាតិ
សិង្ហបុរី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥,៩៩៦នាក់ និងស្លាប់ចំនួន ២នាក់ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃដែលបានបិទបញ្ចប់ត្រឹមល្ងាចថ្ងៃអង្គារ ទី២៥ ខែមករា ម្សិលមិញនេះ។ ក្នុងចំណោមអ្នកឆ្លងជំំងឺកូវីដ-១៩ ថ្មីទាំងអស់នោះគឺមានករណីឆ្លងចំនួន ៥,៥៧៨នាក់ត្រូវបានរកឃើញក្នុងចំណោមពលរដ្ឋនៅតាមសហគមន៍ទូទាំងប្រទេសសិង្ហបុរី និង ១៤៨ករណីផ្សេងទៀតគឺជាករណីនាំចូលមកពីក្រៅប្រទេសតាមរយៈអ្នកដំណើរ។ បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះក៏មានករណីឆ្លងគួរឲ្យកត់សម្គាល់បំផុតចំនួន ២ករណីផងដែរ ដែលវាជាការរកឃើញលទ្ធផលវិជ្ជមានកូវីដ-១៩ នៅក្នុងខ្លួនមនុស្សដែលគ្មានរោគសញ្ញាអ្វីទាល់តែសោះ ហើយអ្នកជំនាញសិង្ហបុរីបានហៅការចម្លងជំងឺកូវីដ-១៩ នេះថា ជាការចម្លងប្រភេទ Protocol 2។ គួរបញ្ជាក់ជូនថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសសិង្ហបុរីបានបន្តកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ហើយគិតត្រឹមពេលនេះសិង្ហបុរីបានរកឃើញអ្នកឆ្លងសរុបចំនួន
January 26, 2022 - អន្តរជាតិ
ថៃ៖ អ្នកជំនាញម្នាក់បានព្យាករណ៍ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនៅក្នុងប្រទេសថៃនឹងធ្លាក់ចុះនៅក្នុងអំឡុងខែមីនាខាងមុខ បើទោះជាក្នុងអំឡុងពេលនេះមេរោគបំប្លែងខ្លួនថ្មីនេះកំពុងតែរាតត្បាតយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសថៃក៏ដោយ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានបញ្ជាក់ថា អ្នកជំនាញដែលបានធ្វើការព្យាករណ៍នេះគឺលោកវេជ្ជបណ្ឌិត Manoon Leechawengwongs ដែលជាគ្រូពេទ្យឯកទេសផ្នែកផ្លូវដង្ហើម ហើយបច្ចុប្បន្នរូបគាត់កំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យ Vichaiyut ។ ឆ្លើយប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកវេជ្ជបណ្ឌិតរូបនេះបានអំពាវនាវកុំឲ្យពលរដ្ឋថៃទាំងអស់មានការភ័យស្លន់ស្លោជាមួយនឹងវត្តមាននៃវ៉ារ៉្យង់អូមីក្រុង បើទោះជាមេរោគប្រភេទនេះមានសមត្ថភាពអាចចម្លងបានយ៉ាងឆាប់រហ័សក៏ដោយ។ យ៉ាងណាក្តី លោកវេជ្ជបណ្ឌិតរូបនេះបានជម្រុញឲ្យពលរដ្ឋថៃប្រញាប់ទៅទទួលវ៉ាក់សាំងដូសជម្រុញឲ្យបានគ្រប់ៗគ្នាដើម្បីបង្កើតប្រព័ន្ធភាពស៊ាំនៅតាមសហគមន៍ ហើយសម្រាប់អ្នកដែលមិនធ្លាប់ចាក់វ៉ាក់សាំងសោះគឺវាដល់ពេលហើយដែលពួកគេត្រូវឈប់សង្ស័យជាមួយនឹងប្រសិទ្ធភាពវ៉ាក់សាំងទៀតនិងត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួនដើម្បីការពារជីវិតខ្លួនពីមេរោគបំប្លែងខ្លួនអូមីក្រុង ឬមេរោគបំប្លែងខ្លួនផ្សេងៗទៀតដែលអាចនឹងកើតមាននៅពេលខាងមុខ៕ អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand
January 26, 2022 - អន្តរជាតិ
ថៃ៖ យោងតាមបណ្តាញសារព័ត៌មាន Sanook បានចុះផ្សាយនូវអត្ថបទដ៏គួររំជួលចិត្តមួយ និយាយអំពីនារីវ័យក្មេងម្នាក់ដែលបានធ្វើការបរិច្ចាគអវៈយវៈរបស់នាងឲ្យទៅខាងមន្ទីរពេទ្យ ក្រោយពេលនាងបាត់បង់ជីវិត ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ហើយពេលនេះការបរិច្ចាគអវៈយវៈរបស់នាងទាំងនោះបានជួយសង្គ្រោះជីវិតមនុស្សរហូតដល់ ៦នាក់ផ្សេងទៀតផងដែរ។ នារីដែលបានបរិច្ចាគអវៈយវៈរូបនោះមានឈ្មោះថា Chalisa Wongsawadee អាយុ ២៩ឆ្នាំ រស់នៅក្នុងខេត្ត Phetchabun ភាគខាងជើងប្រទេសថៃ មានមុខរបរជាអ្នកដឹកជញ្ជូនអាហារឲ្យក្រុមហ៊ុន Foodpanda។ ប្រភពខាងលើបានបន្តថា នារីរូបនេះបានបាត់បង់ជីវិតកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ នេះនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅម៉ោង ២ រំលងអាធ្រាត ខណៈដែលរូបនាងកំពុងជិះម៉ូតូធ្វើដំណើរត្រលប់ទៅផ្ទះវិញក្រោយបញ្ចប់ការងារជាអ្នកដឹកជញ្ជូនរួច។ បើតាមអ្នកស្រ្តី Rapeeporn Wongsawadee អាយុ ៥៨ឆ្នាំត្រូវជាម្តាយរបស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី
January 25, 2022 - អន្តរជាតិ
ចិន៖ អាជ្ញាធរក្រុងប៉េកាំងបានសម្រេចកំណត់ឲ្យមានការធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះគ្រប់ពលរដ្ឋណាដែលបានទៅទិញថ្នាំក្តៅខ្លួន ថ្នាំក្អក ឬថ្នាំបំបាត់ឈឺបំពង់កពីគ្រប់ឱសថស្ថាននៅទូទាំងទីក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Straits Times កាលពីថ្ងៃ ២៤ ខែមករានេះ។ វិធានការដ៏តឹងរឹងនេះគឺត្រូវបានដាក់ចេញដើម្បីកាត់ផ្តាច់ឬសគល់នៃការចម្លងជំងឺជំងឺកូវីដ-១៩នៅក្នុងទីក្រុងប៉េកាំង ដ្បិតទីក្រុងដ៏ធំរបស់ចិនមួយនេះនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅសប្តាហ៍ក្រោយនេះហើយ។ បើតាមអាជ្ញាធរក្រុងប៉េកាំងបានបញ្ជាក់ថា ពលរដ្ឋដែលបានមកទិញថ្នាំក្នុងប្រភេទដូចបានជម្រាបជូនខាងលើនេះគឺត្រូវតែចុះឈ្មោះជាមួយឱសថស្ថាន ហើយពួកគេនឹងតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧២ ម៉ោងក្រោយពេញទិញថ្នាំដើម្បីបញ្ជាក់ថាពួកគេវិជ្ជមានជំងឺកូវីដ-១៩ ឬអត់។ ការធ្វើតេស្តនោះទៀតសោធត្រូវតែមានការទទួលស្គាល់ត្រឹមត្រូវ ហើយបន្ទាន់ពីទទួលបានលទ្ធផលតេស្តរួចពួកគេត្រូវតែរាយការណ៍ទៅកាន់អាជ្ញាធរឬឱសថស្ថានដែលពួកគេបានទិញថ្នាំតាមរយៈការប្រើប្រាស់កម្មវិធីក្នុងទូរស័ព្ទដៃដែលអាជ្ញាធរក្រុងប៉េកាំងបានបង្កើតទុករួចហើយ។ គួររម្លឹកជូនថា អាជ្ញាធរចិនបានអនុវត្តផែនការតឹងរឹងមួយមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាចូលមកដល់នោះគឺវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ឲ្យស្ថិតនៅកម្រិតសូន្យ ហើយតាមការអនុវត្តវិធានការនេះអាជ្ញាធរចិនបានបិទទីក្រុងនិងលុបចោលកម្មវិធីជួបជុំនៅតាមបណ្តាទីក្រុងជាច្រើននាពេលកន្លងមក ខណៈដែលទីកន្លែងទាំងនោះមានការឆ្លងជំងឺកូវីដ-១៩ក្នុងចំនួនតិចតួចបំផុត បើធៀបទៅនឹងតួលេខឆ្លងនៅក្នុងប្រទេសផ្សេងៗទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ Straits Times
January 25, 2022 - អន្តរជាតិ
អង្គការសុខភាពពិភពលោកបានព្រមានសាជាថ្មីកាលពីថ្ងៃចន្ទ ទី២៤ ខែមករា កន្លងទៅថា វាគឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយបើគេគិតថា ជំងឺកូវីដ-១៩នឹងត្រូវបិទបញ្ចប់ក្រោយពេលគេអាចយកឈ្នះលើការរាតត្បាតនៃវ៉ារ្យ៉ង់អូមីក្រុង ដែលកំពុងរាតត្បាតយ៉ាងខ្លាំងនៅជុំវិញពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។ ការព្រមានជាថ្មីនេះត្រូវបានធ្វើឡើងក្រោយមានរបាយការណ៍ចំនួនបានព្យាករណ៍ថា ស្ថានភាពនៃរាតត្បាតវ៉ារ្យ៉ង់អូមីក្រុងអាចនឹងធូរស្រាលក្នុងរយៈប៉ុន្មានខែខាងមុខនេះ ខណៈពលរដ្ឋមួយចំនួនគិតថា ពួកគេអាចនឹងរួចផុតពីវិបត្តិនៃជំងឺកូវីដ-១៩ នៅចុងឆ្នាំនេះ។ យ៉ាងណាក្តី បើតាមលោក Tedros Adhanom Ghebreyesus ដែលជាប្រធានអង្គការសុខភាពពិភពលោកបានបញ្ជាក់យ៉ាងច្បាស់ថា វាគឺជាគ្រោះថ្នាក់បំផុតដែលគេគិតថាវ៉ារ្យ៉ង់អូមីក្រុងគឺជាមេរោគបំប្លែងខ្លួនចុងក្រោយរបស់កូវីដ-១៩ និងគិតថាពិភពលោកកំំពុងស្ថិតក្នុងដំណាក់ក្រោយនៃការរាតត្បាតជំងឺកូវីដ-១៩។ លោកបានបន្តថា វ៉ារ្យ៉ង់ថ្មីនៃជំងឺកូវីដ-១៩ អាចនឹងបន្តកើតមានហើយបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបន្ថែមទៀត ដូចនេះគេមិនត្រូវភ្លេចខ្លួនចំពោះមេរោគដ៏គ្រោះថ្នាក់មួយនេះទេ តែត្រូវត្រៀមខ្លួនប្រឈមជាមួយវាក្នុងរយៈពេលដ៏វែងទៅមុខទៀត។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះពិភពលោកទាំងមូលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ៣៥៤លាននាក់ និងស្លាប់ជាង ៥,៦លាននាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖
January 25, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមករានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨,៥៧១នាក់ ដែលនេះជាតួលេខអ្នកឆ្លងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ហើយវាក៏ជាតួលេខអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មានផងដែររាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ជាសកលមក។ គេនៅចាំបានថា នាពេលកន្លងមកប្រទេសកូរ៉េខាងត្បូងធ្លាប់កត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃច្រើនបំផុតក្នុងចំនួនត្រឹម ៧,៨៤៨នាក់ប៉ុណ្ណោះកាលពីអំឡុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១។ បើតាមទីភា្នក់ងារគ្រប់គ្រងនិងបង្ការជំងឺឆ្លងនៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ការបំបែកកំណត់រកឃើញអ្នកឆ្លងកូវីដ-១៩ក្នុងចំនួនដ៏ច្រើននេះបំផុតនេះគឺត្រូវបានកើតឡើងស្របពេលដែលមេរោគអូមីក្រុងកំពុងតែបង្កការរាតត្បាតយ៉ាងឆាប់រហ័សនៅតាមសហគមន៍ ហើយភាគច្រើននៃករណីឆ្លងថ្មីនារយៈពេលចុងក្រោយនេះគឺជាការចម្លងមេរោគអូមីក្រុងនេះតែម្តង។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ៧៤ម៉ឺននាក់ ស្លាប់ជាង ៦,៥ ពាន់នាក់ ហើយចំពោះផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញគឺគិតត្រឹមពេលនេះមានពលរដ្ឋកូរ៉េខាងត្បូង ៨៥%បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និង ៤៨% បានចាក់រហូតដល់ដូសជម្រុញ ខណៈកូរ៉េខាងត្បូងមានពលរដ្ឋសរុប ៥២លាននាក់៕ អត្ថបទ៖
January 25, 2022 - អន្តរជាតិ
សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមករានេះ បានសម្រេចចោទប្រកាន់ពលរដ្ឋចំនួន ៤នាក់ ថាបានធ្វើសកម្មភាពបំពាននឹងវិធានការទប់ស្កាត់ការរាត្បាតជំងឺកូវីដ-១៩របស់អាជ្ញាធរ ហើយពលរដ្ឋទាំង ៤នាក់នោះនឹងត្រូវទទួលការពិន័យទៅតាមច្បាប់ដែលបានកំណត់ដោយគ្មានការលើកលែងនោះដើម្បីទុកធ្វើជាគំរូសម្រាប់ពលរដ្ឋផ្សេងទៀត។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ពលពលរដ្ឋសិង្ហបុរីទាំង ៤នាក់នោះមានអាយុចន្លោះពី ១៩ ដល់ ២២ ឆ្នាំ ហើយសកម្មភាពដែលពួកគាត់បានធ្វើខុសនោះគឺបានកើតឡើងកាលពីអំឡុងពេលនៃពិធីបុណ្យឆ្លងឆ្នាំ ២០២១ ចូលឆ្នាំ ២០២២ កន្លងមកនេះ។ តាមរយៈវីដេអូដែលអាជ្ញធរសិង្ហបុរីបានប្រើប្រាស់ជាភស្តុតាងនៅក្នុងការចោទប្រកាន់នេះ គឺបានបង្ហាញយ៉ាងច្បាស់ថាពលរដ្ឋទាំង ៤នាក់នោះបានធ្វើការប្រមូលផ្តុំគ្នានៅទីសាធារណៈដោយមិនបានពាក់ម៉ាស់តាមការណែនាំរបស់អាជ្ញាធរនោះទេ។ យោងតាមបទបញ្ជារបស់អាជ្ញាធរសិង្ហបុរីគឺពលរដ្ឋទាំងនាក់ ៤នាក់នេះនឹងត្រូវពិនិត្យជាប្រាក់ម្នាក់ៗចំនួន ១,០០០ ដុល្លារសិង្ហបុរី (៧៤៣ ដុល្លារអាមេរិក)។
January 24, 2022









